សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតីណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យសហការជាមួយភាគីចិន ដើម្បីរៀបចំបើកកុងស៊ុលកម្ពុជាប្រចាំនៅខេត្តហឺណាន

2024/10/26 03:09:49 am        83
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យស្ថាប័នជំនាញ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើ ម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណានក្នុងប្រទេសចិន។​ក្រៅពីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្ដេ ចបានណែនាំដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យសហការជាមួយស្ថានឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់ និងមានសក្តានុពលខ្ពស់។ក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រ សិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។សម្តេចធិបតី ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេលព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរា ជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕​ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/10/25 04:37:12 pm        142
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅ វិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១.សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។២.សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។៣.បញ្ហាផ្សេងៗ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

2024/10/24 04:06:47 am        158
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត

2024/10/24 01:17:34 am        77
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យការពារជាតិ និងសន្ដិសុខ ជាពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន សំដៅ ប្រែក្លាយព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។ ក្រៅពីនេះ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់៕

ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា

2024/10/24 01:10:43 am        139
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះបានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។ លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើបដែលការណ៍នេះជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាងមូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។សម្ដេចបវរធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យាក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជាចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/10/23 05:10:08 pm        155
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បាននិងកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជាមានរយៈពេល២៥ឆ្នាំ។ ក្រុមហ៊ុនបានមើលឃើញសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។

ក្បូរក្បាច់រចនាដ៏រស់រវើក ប្រកបដោយសោភ័ណល្អស្រស់ នៃស្ថាបត្យកម្មពុទ្ធសាសនា​ក្នុង​វត្តស្វាយសៀមថ្មី ជាវត្តនៅកម្ពុជាក្រោម

2024/10/22 07:56:46 pm        359
វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី គឺជាវត្តខ្មែរនៅកម្ពុជាក្រោម បច្ចុប្បន្នស្ថិតនៅ​ភូមិស្វាយ​សៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយិមវៀតណាម។ វត្តស្វាយសៀមថ្មី គឺជាវត្តមួយដែលមានវ័យចំណាស់ក្នុងចំណោមវត្តប្រមាណ១៤៣ វត្ត ក្នុងខេត្ត​ត្រា​វិញ។ បច្ចុប្បន្នអារាមសាសនានេះ មានអាយុកាល ១១៩ ឆ្នាំហើយ ពោលគឺវត្តបានបង្កើត​ឡើងនាឆ្នាំ១៩០៥ ហើយគិតមកទល់ពេលនេះ គ្រប់គ្រងដោយព្រះចៅអធិការ១៥ជំនាន់ហើយ។ដ្បិតមានអាយុកាលជាងមួយសតវត្សហើយក្ដី ក៏ប៉ុន្តែវត្តស្វាយសៀមថ្មី នៅរក្សាបានកិត្តិនាម និងសំណង់​ស្ថាបត្យកម្មក្នុងទម្រង់បែបខ្មែរទាំងស្ទើរតែទាំងស្រុង ជាពិសេស​ក្បាច់ចម្លាក់​ដ៏រស់​រវើកនៅព្រះវិហារ។ គួរបញ្ជាក់ថា វត្តស្វាយសៀមថ្មី នេះ គឺជាវត្តដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដួចផ្ដើមគំនិតរៀបចំដង្ហែអង្គកឋិនទៅកាន់ នាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ នេះជាប្រវត្តិសាស្រ្តសម្រាប់វត្តស្វាយសៀមថ្មី និងសម្រាប់​បងប្អូន​កម្ពុជាក្រោម៕ អត្ថបទ៖ ចេន សុភានាថ 

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ពិនិត្យទីតាំង​វត្តស្វាយសៀមថ្មី​(វត្តខ្មែរ​នៅកម្ពុជាក្រោម) ដែលនឹងត្រូវ​ដង្ហែ​អង្គកឋិន​ទៅនាដើមខែវិច្ឆិកាខាងមុខនេះ

2024/10/21 09:50:27 pm        1559
សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញ​ដឹក​នាំ​គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោម ចុះពិនិត្យមើ​ល​ទីតាំង​វត្ត​ស្វាយសៀមថ្មីដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ។ អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅ​កាន់​វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្ត​ព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី

2024/10/20 11:39:55 pm        578
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា។អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។

ខុទ្ទកាល័យសម្តេចធិបតី៖«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣១តុលានេះ ខណៈទទួលវិភាគទានស្ម័គ្រចិត្តជាង ២៦,៣ លានដុល្លារ

2024/10/20 11:22:10 pm        589
ភ្នំពេញ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រាបជូនដំណឹង ដល់សាធារណជនថា៖ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។  ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ ខុទ្ទកាល័យសម្តេចធិបតីបញ្ជាក់ថា សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងឆ្មាំ IRGC និយាយថា ច្រកសមុទ្រ Hormuz នៅតែបន្តបិទ និងបានគំរាមប្រទេសដែលគាំទ្រអាមេរិក
07/30/2026 06:07 PM
ប៉ាគីស្ថានកំពុងប្រឹង​ប្រែងឱ្យ​​ «អស់ពីលទ្ធភាព» ដើម្បីនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រឡប់ទៅ​តុ​ចរចាវិញ
07/30/2026 06:07 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យពីសកម្មភាពអនុវត្តវិធានការបូមទឹក ដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុងខេត្តបាត់ដំបង
07/30/2026 06:07 PM
យានដ្រូនវាយប្រហារសឺទែនស្តុកហ្គាសរបស់អាមេរិកនៅកំពង់ផែសមុទ្រមេឌីទែរ៉ាណេ Damietta ប្រទេសអេហ្ស៊ីប
07/30/2026 06:07 PM
អារ៉ាប់រួម និង GCC ថ្កោលទោសការវាយប្រហាររបស់កងជីវពលដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ទៅលើ អារ៉ាប៊ីសាអ៊ូឌីត
07/30/2026 06:07 PM
ប្រមុខការទូតទួរគីបញ្ជាក់ជាថ្មីចំពោះមេដឹកនាំថ្មីរបស់ក្រុមហាម៉ាសថា ទីក្រុងអង់ការ៉ាបន្តគាំទ្រប៉ាឡេស្ទីន
07/30/2026 06:07 PM
មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន
07/30/2026 06:07 PM
រុស្ស៊ីដាក់បញ្ចូល​ស្ថាបនិករបស់​កម្ម​វិធី​ផ្ញើសារ Telegram ទៅ​ក្នុងបញ្ជីតាម​ចាប់​ខ្លួន​
07/30/2026 06:07 PM
អាមេរិកធ្វើ​កិច្ចព្រមព្រៀងមីស៊ីល Patriot តម្លៃជិត ៥៩ពាន់លានដុល្លារ អំឡុង​ពេលមាន​កង្វល់​ពីស្តុក
07/30/2026 06:07 PM
ចិនព្រមានពីការសងសឹក បើសហរដ្ឋអាមេរិកនៅតែបន្តហាមឃាត់រូប​យន្ត
07/30/2026 06:07 PM