លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

BREAKING NEWS ÷ សម្តេចតេជោ៖កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

2024/09/21 05:30:21 am        387
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

2024/09/20 02:06:40 am        73
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្ដិឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកប្រធានសភាពាណិជ្ជកម្មបានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពការងារសំខាន់ៗរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងបានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កន្លងមក។ លោកប្រធានសភាពាណិជ្ជកម្មក៏បានថ្លែងកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ លោកប្រធានសភាពាណិជ្ជកម្មបានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងសហភាពអឺរ៉ុប ព្រមទាំងអរគុណសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីបានចែករំលែកបន្ថែមជូនគណៈប្រតិភូអំពីយន្តការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម នៅតាមក្រសួង-ស្ថាប័នរបស់កម្ពុជា សំដៅបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពក្នុងការផ្តល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត ដល់វិស័យឯកជន។ សម្ដេចធិបតី និងតំណាងគណៈប្រតិភូបានផ្លាស់ប្ដូរយោបល់អំពីការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងវិស័យសក្តានុពលមួយចំនួន នៅកម្ពុជា មានជាអាទិ៍៖ ការដឹកជញ្ជូន និងឡូជីស្ទីក ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងទេសចរណ៍៕

ទូតនូវែលសេឡង់ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/09/20 01:48:49 am        80
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្ដិឱ្យ ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤ ។ក្នុងឱកាសនៃជំនួប ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរ។ សម្តេចធិបតីបានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។ សម្ដេចធិបតី និងឯកឧត្តម ឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានអាទិ៍៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ៕

សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

2024/09/20 12:23:21 am        66
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នៅវិមានសន្តិភាព រាជធានីភ្នំពេញ ខណៈឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។​ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕

ថ្ងៃនេះគឺជាខួប២០ឆ្នាំ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី

2024/09/15 07:30:02 pm        120
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាខួប២០ឆ្នាំ (១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤) ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី។ ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដែលថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវី មានជាអាទិ៍ ដូចខាងក្រោម៖- ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស- ផ្តល់អគាររបស់រដ្ឋ ជាកម្មសិទ្ធិរបស់គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាទីស្នាក់ការរដ្ឋបាល រហូតបច្ចុប្បន្ន - អនុម័ត ផ្តល់ថវិកាឧបត្ថម្ភ ដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី- ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេច សម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះ ប្រឹក្សាយោបល់ ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត ។ល៕

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូ​និវត្តមកដល់កម្ពុជាវិញហើយដោយសុវត្ថិភាព ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ

2024/09/13 06:52:49 pm        456
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមាតុភូមិនិវត្តវិញដោយសុវត្ថិភាព ក្រោយបំពេញ បេសកកម្មប្រកបដោយភាពជោគជ័យនៅសាធារណរដ្ឋកូរ៉េអស់រយៈពេលបួនថ្ងៃ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥នៅកូរ៉េនោះ។សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពជាដើម។សូមបញ្ជាក់ថា ក្នុងអំឡុងបំពេញបេសកកម្មនៅកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ការងារជាច្រើនជាមួយថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី និងប្រធានរដ្ឋសភា និង ទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េជាដើម។ ក្នុងអំឡុងពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន ស្ថាប និកសន្តិភាពរបស់កម្ពុជា ក៏បានធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលបានរៀបចំដោយសាកលវិទ្យាល័យ Dongguk University WISEនិងបានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះ ជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរ ដោយ សង្រ្គាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱនជាដើម។ក្រៅពីជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាតំបន់ទេសចរណ៍«បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅខេត្តឃ្យុងសាបុកដូផងដែរ៕អត្ថបទបាន ចក់

សម្ដេចធិបតី៖ «សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាន​នូវវឌ្ឍនភាពនានា»

2024/09/13 05:59:33 pm        442
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅ​ក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទី​ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា​ពិត​ជា​មាន​កិត្តិយស​ដែល​បានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺ​ដើម្បី​រៀប​ចំ​អនាគតសម្រាប់ពិភពលោកទាំងមូល។ សម្ដេចបន្តថា កិច្ចប្រជុំកំពូលស្ដីពីអនាគតនេះ គឺ​ជា​វេលា​ដ៏​សំខាន់មួយ ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ថ្ងៃ​មុខ​។ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈ ស្ដែង​ចេញ​ពីដំណើរ​ដែលប្រទេសកម្ពុជាបានឆ្លងកាត់បន្ទាប់ពីបានងើ​ប​ចេញ​ពី​ស្រមោល​នៃ​ជម្លោះ​។ សម្ដេចធិបតីបន្តថា មនុស្សទាំងអស់គ្នាបានដឹងហើយថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុង​ការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្ដក៏បានបង្ហាញឱ្យឃើញថា ប្រសិន​បើ​គ្មានសន្ដិភាពនោះទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាពនឹងកាន់តែពិបាកសម្រេចបានផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានក្រើនឭកយើង​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ការ​រួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង។ កម្ពុជា ក៏មានមោទនភាពផងដែរ ដែល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ នៅក្នុងការថែរក្សាសន្ដិភាពសកលលោក។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើង​បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​បេសក​កម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្ដីចំនួន ៨០០ នាក់។ សម្ដេច​បានបញ្ជាក់ថា «កងរក្សាសន្ដិភាពរបស់យើងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេស នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមតែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្ដិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែថែម​ទាំង​បាន​បង្ហាញ​អំពី​សារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុខសុវត្ថិភាព និង​ស្ថិរភាព​នៅ​ទូទាំងពិភពលោកផងដែរ»។ សម្ដេចធិបតី បន្ថែមថា ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នា តាម​រយៈ​កម្មវិថីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះផែនការយុទ្ធសាស្ត្រ​​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​​អាកាសធាតុកម្ពុជា (២០១៤-២០២៣) បង្ហាញពីអភិក្រម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុរបស់យើង ដោយផ្ដោតសំខាន់លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងាំអនេះ គឺជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ដ​ដ៏​ទូលាយ​របស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេច​ស្រប​ជា​មួយនឹងការការពារបរិស្ថានផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវនិយាយពីសន្តិភាពវា​មិនមែនជារឿង​ចម្លែកទេ ខណៈ​ពិភព​លោក​កំពុងរត់ប្រណាំងសព្វាវុធ

2024/09/12 06:48:12 pm        293
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ជីវ​ប្រវត្តិ​នៃការតស៊ូស្ទើរ​ពេញ​មួយ​ជីវិត​របស់​សម្តេច​ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​ឱ្យ​រួច​ផុត​ពី​រប​ប​កាប់សម្លាប់ខ្មែរក្រហមហើយនាំប្រទេស​កម្ពុជា​មាន​ការ​កសាង​ពីគំនរ​ផេះផង់ និង​មាន​ផ្សះ​ផ្សា​បង្រួប​បង្រួមជាតិនិងនាំមកនូវសន្តិភាព ការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយ​ដើម្បី​ការពារសន្តិភាពសម្តេចកំពុងត្រៀម​រៀបចំ​នូវ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គកា​រ​ចាត់​តាំងខ្លះ​ទៅ​ជា​ក្រុម​ភេរវកម្មនៅពេលខាងមុខ។សម្តេចតេជោ ហ៊ុន សែន គូស​បញ្ជាក់បង្ហាញសកល​លោក​បាន​យល់​ដឹង​បន្ថែម​ពី​គុណ​បំណាច់​ដ៏​ធំធេង និង​គោលគំនិតរបស់សម្តេចបែបនេះក្នុងឱកាសអញ្ជើញទៅខេត្តឃ្យុងសាងបុកដូ នៃ​សាធារណ​រដ្ឋកូរ៉េ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាង​សន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នាព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។សម្តេចបានគូសបញ្ជាក់ថា ឥឡូវនេះ យុវជនមួយ​ចំនួន​បាន​ភ្លេច​នៅ​គុណ​តម្លៃ​នៃ​សន្តិភាព​ជា​បណ្ដើរ​ៗ​។ សម្ដេចបន្តថា ដើម្បីធានានូវបញ្ហានេះយើងត្រូវតែធ្វើឲ្យបានហ្មត់ចត់ បើ​និយាយ​ពី​សន្តិភាព​ដែល​កម្ពុជា ធ្លាប់មានពីអតីតកាលគឺខ្លីណាស់ ពោលកាលពី​សង្គ​ម​រាស្ត្រ​និយម​មាន​ត្រឹម​តែ​១៦​ឆ្នាំ ហើយឥឡូវមាន២៦ឆ្នាំ ហើយយើងមិនត្រូវការត្រឹមតែ ២៦ឆ្នាំនេះទេ​គឺ ​យើង​ត្រូវ​ការ​សន្តិភាព​ជា​រៀងរហូត៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម

2024/09/12 04:51:13 am        125
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន​ KB Financial Group ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន KB Financial Group នៅពេលសម្ដេចអញ្ជើញមកចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។នៅក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន KB Financial Group បានសម្តែងនូវរីករាយដែលបានជួបសម្ដេចតេជោនាឱកាសនេះ។ លោកប្រធានក្រុមហ៊ុន KB បានបញ្ជាក់ទៀតថា ក្រោយពេលដែលសម្ដេចតេជោបានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ឡើងវិញនៅឆ្នាំ១៩៩៧ ក្រុមហ៊ុន KB បានសិក្សាពីប្រទេសកម្ពុជា ហើយជាបន្តបន្ទាប់ បានពង្រឹងវត្តមានរបស់ខ្លួននៅកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ ក្រុមហ៊ុន KB Financial តែងតែដើរលើមាគ៌ាដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេស សម្តេចតេជោ បានត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុនបានធ្វើការជាមួយប្រជាជនកម្ពុជាហើយមានការសហការគ្នាល្អ ដែលធ្វើឱ្យក្រុមហ៊ុនមានការវិវត្តទៅមុខ។ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនៅក្តីរីករាយ ដែលបានឃើញនូវការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដូចជា ប្រាសាក់ និងវិស័យធនាគារផងដែរ ក្នុងនោះស្ថាប័នមីក្រូហិរញ្ញវត្ថុបានផ្ដល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដើម្បីបង្កើនជីវភាពរស់នៅ។ ក៏ប៉ុន្តែ នៅក្នុងពេលវិបត្តិកូវីដ១៩ បញ្ហាមីក្រូហិរញ្ញវត្ថុ បានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋផងដែរ។ នៅពេលនោះ សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយមិនចង់ឱ្យមានការរឹបអូសណាមួយពីប្រជាពលរដ្ឋដែលមិនមានលទ្ធភាពសងប្រាក់កម្ចី។ សម្ដេចតេជោ បានស្នើដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ដែលអាចជាការផ្តល់កម្ចី​បន្ថែម ឬពន្យារពេលសម្រាប់ការបង់ការប្រាក់ និងកម្ចី។ សម្ដេចតេជោ ពិតជាអរគុណដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងនោះ ដែលបានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ទៅដល់លោកប្រធានក្រុមហ៊ុន KB Financial ថា នៅថ្ងៃខាងមុខ ពេលមានអតិថិជនស្នើសុំកម្ចី សូមពិនិត្យមើលថាតើគេខ្ចីប្រាក់យកទៅធ្វើអ្វី។ សម្ដេចបានណែនាំឱ្យមានការសិក្សាស្រាវជ្រាវទៅលើការខ្ចីប្រាក់ទាំងនោះ ហើយឃើញថា ភាគច្រើននៃកម្ចី គឺសម្រាប់ធ្វើអាជីវកម្ម ដែលត្រូវនឹងគោលដៅ ក៏ប៉ុន្តែក៏មានកម្ចីមួយចំនួនតូចដែលមិនចំគោលដៅ ដោយសារជាកម្ចី​មិនបានបម្រើដល់ផលិតកម្មទេ។លោកប្រធានក្រុមហ៊ុន KB បានអរគុណសម្តេចតេជោ ដែលបានណែនាំឱ្យស្គាល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកទទួលយោបល់របស់សម្ដេច យកទៅអនុវត្តដើម្បីឱ្យប្រជាជនកម្ពុជាឈ្នះ និងអាជីវកម្មរបស់ក្រុមហ៊ុនរបស់លោកឈ្នះដែរ។ លោកបានបញ្ជាក់ទៀតថា នៅក្នុងធនាគាររបស់លោក កម្ចីភាគច្រើនជាកម្ចីដែលត្រូវគោលដៅ ហើយកម្ចីដែលខុសគោលដៅគឺមានតិចតួច។សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា សម្ដេចមិនចង់ឱ្យមានកម្ចីខុសគោលដៅនោះទេ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមទៀតថា ធនាគារ KB ប្រាសាក់ មានឈ្មោះល្បី និងបានផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំង ក្នុងនោះ មានសមត្ថភាព ទ្រព្យសកកម្ម និងប្រាក់កម្ចីខ្ពស់ ដូច្នេះ ប្រទេសតូចដូចកម្ពុជា ហើយមានធនាគារដូច KB ប្រាសាក់ បញ្ជាក់ថា ប្រទេសកម្ពុជាមានកម្លាំងស្រូបខ្លាំង។សម្ដេចតេជោ បានរំលឹកថា ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលពេលនោះ បានធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ ហើយកំណែទម្រង់ទាំងនោះ ធ្វើបានល្អ និងដោយរលូន ពីព្រោះ រហូតមកដល់ពេលនេះ គ្មានធនាគារណាមួយដួលរលំទេ។ សម្ដេចតេជោ ក៏បានអរគុណដល់ប្រព័ន្ធធនាគារក្នុងស្រុក ជាពិសេស ធនាគារវីង ឥឡូវនេះបានក្លាយទៅជាធនាគារពាណិជ្ជកម្ម ដែលបានប្រើប្រាស់នូវប្រព័ន្ធផ្ទេរប្រាក់ មានភាពងាយស្រួលទៅដល់តំបន់ជនបទ ដោយប្រើលេខទូរស័ព្ទ។ ​សម្ដេចដឹងពីប្រព័ន្ធនេះ ដោយសារតែសម្ដេចនៅបន្តជួយដល់ប្រជាជនក្រីក្រ ជាពិសេសក្រុមគ្រួសារមានការលំបាក ដែលមានមនុស្សចាស់ និងពិការ។លោកប្រធាន ក្រុមហ៊ុន KB បានបញ្ជាក់ថា ក្រុមហ៊ុនក៏បានជួយផ្ដល់អាហារូបករណ៍ ដល់និស្សិត និងជួយដល់កុមារ ដែលមានជំងឺបេះដូង ដោយបញ្ជូន​មកវះកាត់នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏បានសហការជាមួយរាជរដ្ឋាភិបាល ដោយផ្ដល់ជាកញ្ចប់ប្រាក់ដំបូងដល់ពលករកម្ពុជាដែលមកធ្វើការនៅកូរ៉េ នៅពេលចាប់ផ្តើមការងារ។ លោកប្រធាន ក្រុមហ៊ុន KB​ Financial ក៏បានជម្រាបសម្តេចតេជោផងដែរថា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ក្នុងការកសាងបណ្ណាល័យ បានចំនួន៤៦ និងកសាងសាលារៀន មួយខ្នងរួចហើយដែរ ហើយក្រុមហ៊ុននឹង​សាងសង់សាលារៀនបន្ថែមទៀតនាពេលខាងមុខនៅទូទាំងប្រទេសកម្ពុជា ជាពិសេស នៅតំបន់តាមព្រំដែន។សម្ដេចតេជោបានអរគុណចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន និង បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជាគឺការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយសម្តេច តែងតែផ្ដល់អាហារូបករណ៍ដល់និស្សិតដែលជួបការលំបាក។ សម្តេចតេជោ ស្នើឱ្យក្រុមហ៊ុនបន្តផ្តោតយកចិត្តទុកដាក់ទៅលើការរៀបចំបណ្ណាល័យបន្ថែមទៀត ពិសេស យកចិត្តទុកដាក់លើ​ការជំរុញការអានសៀវភៅឱ្យបានច្រើន។នៅចុងបញ្ជប់​ លោកប្រធានក្រុមហ៊ុន KB Financial ក៏បានផ្ដល់ជំនួយជាថវិកាជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា ដើម្បីផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

2024/09/12 04:45:34 am        78
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េ។លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់​ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជា​ដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោកបានរំលឹកថានៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការ​ពង្រឹងបរិស្ថាន។លោកប្រធានក្រុមហ៊ុន SK Securities បានលើកឡើងថា ក្រុមហ៊ុនកូរ៉េភាគច្រើនបានចាប់អារម្មណ៍ទៅលើប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ក្នុងទិសដៅនេះ លោកប្រធានក្រុមហ៊ុន SK Securities ក៏បានគោរពសុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។ជាកិច្ចឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានអរគុណដល់ក្រុមហ៊ុន SK Securities ដែលបានឱ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនពីការមានវត្តមាននៅកម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។សម្ដេចបានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។ សម្តេចតេជោ​ បន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ, ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។សម្ដេចតេជោ បានគូបញ្ជាក់ថា ការលើកឡើងរបស់សម្ដេច អាចមិនសមស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ សុំធ្វើការសិក្សាឱ្យបានលម្អិត។ ប្រទេសកម្ពុជា មានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និង ​ជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀតកម្ពុជា អនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ។សម្ដេចតេជោ បានបន្ថែមពីការការវិនិយោគក្នុងរូបមន្ត​ ១​+ និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១​+ នេះ អាចធានាច្រវាក់ផលិតកម្មបាន។ សម្ដេចតេជោ ក៏បានលើកឡើងពីបទពិសោធរបស់ក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយក៏បានវិនិយោគនៅប្រទេសកម្ពុជាផងដែរ នៅពេលដែលប្រទេសជិតខាងកម្ពុជាជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន។សម្ដេចតេជោ បានរំលឹកថា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្ដេចធិបតី នៅប្រទេសកូរ៉េ គឺមានការព្រមព្រៀងគ្នាលើកកម្រិតក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ។ សម្ដេច ជឿជាក់ថា នៅពេលអនាគត ក្រុមហ៊ុនកូរ៉េ នឹងមានវត្តមានកាន់តែច្រើន និងមានរយៈពេលវែងនៅកម្ពុជា ដែលក្នុងនោះក៏ស្របទៅនឹងគំនិតរបស់ក្រុមហ៊ុនដែលលើកឡើងអំពីនិរន្តរភាព៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM