លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ផ្ទះថ្មី២ខ្នងព្រះរាជអំណោយសម្តេចម៉ែត្រូវបានប្រគល់ជូនគ្រួសារឥតទីពឹងនៅខេត្តឧត្តរមានជ័យ

2024/03/13 03:31:16 am        125
ឧត្តរមានជ័យ÷ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ គ្រួសារលោកយាយឥតទីពឹងចំនួន២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលផ្ទះម្នាក់១ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ក្នុងឱកាសប្រគល់-ទទួលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នងខាងលើជ្រាបថា កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីចុះពិនិត្យគ្រួសារណា ដែលជាមុខសញ្ញាងាយរងគ្រោះបំផុត របស់កាកបាទក្រហមកម្ពុជា ដើម្បីសាងសង់ផ្ទះជូន។ ក្នុងនោះដែរតាមសំណើសុំរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញ២គ្រួសារខាងលើនេះ ក្សត់ខ្សោយជាងគេ ក៏សម្រេចសាងសង់ផ្ទះជូន។ ផ្ទះទាំងពីរខ្នងខាងលើនេះមានទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.០០០ដុល្លារ ត្រូវបានប្រគល់ជូន៖ ម្ចាស់ផ្ទះទី១ លោកយាយ    ឆិម ធិប អាយុ ៦៣ឆ្នាំ មានកូនសតិមិនគ្រប់ម្នាក់ និងចៅកំព្រាម្នាក់ រស់នៅភូមិសុភាព ឃុំអំពិល ស្រុកស្រុកបន្ទាយអំពិល។ ម្ចាស់ផ្ទះទី២. លោកយាយ ហ៊ឹម ភាព អាយុ៧៣ឆ្នាំ មានកូនជាស្ត្រីមេម៉ាយម្នាក់ និងចៅ៣នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល។ សូមបញ្ជាក់ថា ផ្ទះនីមួយៗទទួលបានអំណោយសង្កត់ផ្ទះរួមមាន ៖ អង្ករ១០០គីឡូក្រាម, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកត្រី១២ដប, ឃីត(មុង ភួយ សារុង ក្រមា) ២កញ្ចប់, សម្ភារក្នុងផ្ទះមួយចំនួន, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល៕អត្ថបទៈ សំ ងីម

កម្ពុជា-សហភាពអឺរ៉ុប នឹងចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន ៤ ជាមួយគ្នា

2024/03/13 02:17:27 am        172
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភា ក្សាការងារនៅវិមានសន្តិភាព។……………………ក្នុងឱកាសនៃជំនួបនេះ, លោកជំទាវ Jutta Urpilainen បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។ លោកជំទាវក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កានាពេលកន្លងមក។ លោកជំទាវក៏បានគោរពជម្រាបជូនសម្តេចធិបតីផងដែរអំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែ លមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ លោកជំទាវក៏បានគោរពជម្រាបជូនសម្តេចធិបតីដែរថា សហភាពអឺរ៉ុបនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗជាច្រើនក្នុងនោះមានដូចជា វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យឧស្សាហកម្ម វិស័យអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសុខាភិបាលផងដែរ។លោកជំទាវបានជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ លោកជំទាវនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរួមមាន៖ (១) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤-២០២៧, (២) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រក បដោយចីរភាពក្នុងឧស្សាហកម្ម និង (៤) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអា ហារប្រកបដោយចីរភាព។ លោកជំទាវ Jutta Urpilainen ក៏បានបញ្ជាក់ផងដែរថា ក្នុងអាណត្តិជាស្នងការសហភាពអឺរ៉ុប លោកជំទាវបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះដែរ, សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ Jutta Urpilainen និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបញ្ជាក់ពីការដាក់ចេញនូវវិធានការគន្លឹះ និងវិស័យអាទិភាពរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាល ព្រមទាំងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំ ដែលការ ណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការសម្រេចបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច សម្តេចធិបតីបានថ្លែងអំ ណរគុណដល់ការចូលរួមចំណែកដ៏សំខាន់របស់សហភាពអឺរ៉ុប និងស្នើដល់សហភាពអឺរ៉ុបបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត។សម្តេចធិបតី និងលោកជំទាវ ក៏បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ ណ្ឌតំបន់ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងតំបន់ និងសាកល ដែលជាផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសហភាពអឺរ៉ុប៕​ដោយ៖ គង់ ឌិន 

ព្រឹកស្អែកសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ»

2024/03/12 11:10:38 pm        79
កណ្ដាល ៖ នៅព្រឹកថ្ងៃទី១៣ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ»។អគារមន្ទីរពេទ្យតេជោសែនកោះធំ ជាសមិទ្ធលទ្ធសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ ១១.២ លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ ៦.២ លានដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថា «មន្ទីរពេទ្យតេជោសែនកោះធំ» និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ សូមជម្រាបជូនបន្ថែមថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន៣ខ្នង៖ ១.អគារមន្ទីរពេទ្យ ចំនួន ១ខ្នង មាន ៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ , ២.អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ, ៣.អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។ អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ហើយឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕ ដោយ ៖ ដារា

ទិវាជាតិអំណានឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត»

2024/03/11 07:15:04 pm        433
កម្ពុជានៅថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាជាតិអំណានលើកទី ៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ ទិវាជាតិ​អំណាន​នៅ​ក្នុង​ឆ្នាំ២០២៤នេះ រៀបចំឡើងនៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានទាំង​ការ​តាំង​ពិព័រណ៍​សៀវភៅ ការធ្វើបឋកាថាពីវិស័យអប់រំ បូករួមទាំងការប្រកួតប្រជែង និងការប្រកាស​ជ័យ​លាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងការបកស្រាយប្រធានបទផងដែរ។ក្នុងឱកាសបើកទិវាជាតិអំណាន នាថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រធានបទ «អំណានជា​មូល​ដ្ឋាន​គ្រឹះ​សម្រា​ប់​ទាំង​អស់​គ្នាក្នុងជីវិត» ជាប្រធានបទឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអំណាន ដើម្បីបណ្ដុះ​មូលដ្ឋាន​គ្រឹះ​​ដ៏រឹងមាំ សម្រាប់ឈានទៅរកជីវិតល្អប្រសើរសម្រាប់មនុស្សគ្រប់ៗគ្នា។ ឯកឧត្តមបញ្ជាក់ថា អំណានមិនមែនផ្តោតតែលើការទទួលបានព័ត៌មាននោះទេ ប៉ុន្តែ​អំណាន​នឹង​នាំមកនូវការពង្រឹងចំណេះដឹង ការយល់ដឹង ទស្សនៈរបស់អ្នកអានផងដែរ។ ការអាន​ជួយ​ឱ្យប្រជា​ពលរដ្ឋ​អាចស្វែងរកឃើញនូវគំនិតថ្មីៗ យល់ពីវប្បធម៌ជាតិ អន្តរជាតិ បទពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​រីក​ចម្រើនរបស់ខ្លួន។ឯកឧត្តមបន្តថាតាមរយៈការអាន បានធ្វើឱ្យពលរដ្ឋមានលទ្ធភាពប្រាស្រ័យទាក់ទងគ្នា បានយ៉ាង​ល្អ​ប្រសើរ​ប្រកបដោយប្រសិទ្ធភាព ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយបញ្ហាផ្សេងៗ ក្នុង​ទិដ្ឋភាពនៃជីវិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ក្នុងពិធី​ដដែលនេះ ក៏មានការប្រកាសជ័យលាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និង​ការ​បក​ស្រាយ​ប្រធានបទផងដែរ។ ជ័យលាភីទាំងនេះ ឆ្លងកាត់ការប្រកួត​ប្រជែង​ជ្រើស​រើស​ពី​កម្រិត​សាលា ស្រុក-ខណ្ឌ រាជធានី-ខេត្ត រហូតដល់វគ្គផ្ដាច់ព្រ័តក្នុងព្រឹត្តិការណ៍ទិវាជាតិអំណាន។ ក្រោយ​ប្រកាសលទ្ធផល ជ័យលាភីលេខ ១ ផ្នែកអានអត្ថបទ និងជ័យលាភីលេខ ១ផ្នែកស្មូត​កំណាព្យ បានលើកឡើងពីភាពរីករាយជាខ្លាំង ដែលខ្លួនអាចសម្រេចបានជោគជ័យនៅថ្ងៃនេះ។ ពួក​គេ​នឹងបន្តប្រឹងប្រែង ហើយចាត់ទុកថានេះជាជោគជ័យសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់​សាលា និងខេត្តទាំងមូលផងដែរ។គួរបញ្ជាក់ឱ្យដឹងថា ទិវាជាតិអំណានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤នេះ ជាលើក​ទី៩ ដែលកម្ពុជាបានរៀបចំឡើង ដោយមានការតាំងពិព័រណ៍សៀវភៅជាង ១០០ស្តង់ បាន​ចូលរួមក្នុងរយៈពេល ៣ថ្ងៃផងដែរ៕ អត្ថបទ៖ គឹមហុក 

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល​ដោយស្មារតីបុរេសកម្ម

2024/03/11 05:47:16 pm        438
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​បាន​និង​កំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើក​ចំហ​សំដៅ​ស​ម្រេច​ឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និង​សកលដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និងយុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះក្នុងឱកាអញ្ជើញជាអធិបតី ពិធី​បើក​«វេទិកា​រដ្ឋាភិបាល​ឌីជីថល​ លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះសម្តេចធិបតីបានបង្ហាញក្តីសោមនស្សរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១» ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាម​រយៈការអនុវត្តគោល នយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន ប្រទេស​ក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន វិស័យឯកជន សាកលវិទ្យាល័យ និង ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា។សម្តេចធិបតីក៏បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង រយៈពេល​៣ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើក​គំនិត​ផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ព្រមទាំងជំរុញ​ការ​អភិវឌ្ឍ​សេវា​សាធារណៈ​ឌីជីថល​ថ្មី​ៗ​បន្ថែម​ទៀត ក្នុងគោលដៅឆ្លើយតបឱ្យទាន់ពេលទៅនឹងតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និង​អាស៊ាន ដើម្បីឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។សូមជម្រាបថា មុំថ្មី១ «បច្ចេកវិទ្យា» ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែម​ពីលើ​មុំ​ទាំង​៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់មាន «មនុស្ស ទឹក ផ្លូវ ភ្លើង» រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​មួយ ​គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្ត​នេះ​មាន​គោល​បំណង​ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​កម្ពុជា​ ដើម្បី​ប្រែក្លាយ​កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេច​ជា​ប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់​ថា​ជា​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជ​រដ្ឋាភិបាល​បាន​កំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជា​អាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស ផ្លូវ ទឹក និងភ្លើង។ អាទិភាព​ផ្នែក​បច្ចេក​វិទ្យា​ផ្តោត​ជា​ចម្បង​លើ​ការកសាង និងការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជា​មួយ​សសរស្តម្ភ​ផ្សេងទៀតនៃយុទ្ធសាស្រ្ដ៕ អត្ថបទ៖ វ៉ន រ៉ា

សម្ដេចធិបតី៖ ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

2024/03/11 05:39:10 pm        368
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​របស់​រាជរដ្ឋាសភិបាល គឺដើម្បីចាប់យក និងការទាញយក​ផល​ប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីក​ចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បី​បង្កើន​ផលិត​ភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី​បើក​«វេទិកា​រដ្ឋាភិបាល​ឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផលធំៗក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង​លេខាធិការដ្ឋាន​អាស៊ាន​សម្រេច​បាន​នា​ពេល​កន្លង​​ទៅ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​កម្ពុជា និងក្របខ័ណ្ឌអាស៊ាន។ សម្តេចធិបតីថ្លែងថា ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើរយៈពេល៣ថ្ងៃ ដើម្បី​អប​អរ​សាទរ​សមិទ្ធផល ដែលកម្ពុជាសម្រេចបានកន្លងមកព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាម​រយៈ​ការ​ពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើក​គំនិត​ផ្តួច​ផ្តើម និងកិច្ច​សហប្រតិបត្តិការ​នានា​ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេវា​សាធារណៈ​ឌីជីថលថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និង​អាស៊ានក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។សម្ដេច​ធិបតីបញ្ជាក់ថាការធ្វើបរិវត្តកម្មឌីជីថល ក៏ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកប​ដោយ​បរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់​ហើយ​ក៏​រក្សា​ឱ្យ​បាន​នូវ​អ​ត្ត​សញ្ញាណ និងវប្បធម៌ជាតិផងដែរ។សូមជម្រាបថា បច្ចេកវិទ្យាឌីជីថល​គឺ​ជាវិស័យ​ដ៏មានសារៈសំ​ខា​ន់​ក្នុង​យុគ​សម័យ​បរិវត្ត​កម្ម​ឌីជីថល​នេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលចាប់តាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើបច្ចេកវិទ្យាឌីជីថលនេះថែមទៀត ក្នុង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមឌីជីថល៕ អត្ថបទ៖ វ៉ន ដារ៉ា

អនុស្សរណៈយោគយល់គ្នាចំនួន៤ បានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល

2024/03/11 05:30:09 pm        362
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍​បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និង​ទូរគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាមានិតឡាវ២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។

កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

2024/03/11 05:05:46 pm        376
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា នា​ពេល​នេះ​ប្រទេស​កម្ពុជា​​បាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញ​រៀបចំ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាង​ណាជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ពី​មួយ​ទ្រី​លាន​ដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិ​ទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោ​ម​ប្រធានបទ«ការលើកកម្ពស់ចិរភាព និង​បរិយាប័ន្ន​នៃ​ការ​អភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៤​នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ បច្ចេកវិទ្យា​ជាអាទិភាពថ្មីមួយ ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧

2024/03/11 04:54:46 pm        429
សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងថា បច្ចេកវិទ្យា គឺ​ជា​អាទិភាព​ថ្មី​មួយ ​ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ហើយ​រាជ​រដ្ឋាភិបាល​នឹង​ខិតខំ​លើក​កម្ពស់នូវឌីជីថលូបនីយកម្មឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុ​ជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ ​«ការ​លើក​កម្ពស់​ចិរ​ភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថ្មី​របស់​បង​ប្អូន​ប្រជាពលរ​ដ្ឋក​ម្ពុជា និងអាស៊ាន និងក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ពេញ​លេញ​នោះ​សម្តេច​សូមធ្វើ​ការកោតសរសើរ និងវាយ តម្លៃខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទាក់ទងនឹងការលើកកម្ពស់វិស័យបច្ចេកវិទ្យានេះ ខណៈ​វិស័យ​មួយ​នេះ​បាន​កំពុង​ស្ថិត​នៅ​ជា​អាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ច​កោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល គឺជាការ ចាប់​យក និងទាញយកផលប្រយោជន៍ជាអតិបរមា នៃការរីកចម្រើនបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់សេ​វា​ឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយ​ដំណាល​គ្នា​នេះ​ក៏​រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារ​ទាហាន​អាមេរិក​បាត់ខ្លួន​នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

2024/03/08 07:53:59 pm        277
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបានចូលរួមអបអរសាទរ​ចំពោះជោគជ័យ​នៃដំណើរបំពេញបេសកកម្ម​ការងារ​របស់សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុង​ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា ​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​របស់​សហព័ន្ធជាតិ នៃ​គ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណ​ជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូ​ដ៏ល្អបំផុត​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​ការងារ​របស់​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ចំពោះក្រុម​គ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាង​ច្បាស់រវាង​ការងារ​មនុស្ស​ធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពី​អ្នក​ដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែល​លោក​នឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិ​នៃគ្រួសារ​ទាហាន​អាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ សម្តេចធិបតី ក៏បានបញ្ជាក់ផង​ដែរថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជ​រដ្ឋាភិបាល​នឹង​ខិតខំបន្ថែមទៀតក្នុងការសម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់​ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត​ក្នុងការសម្របសម្រួល និងសហកា​រជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុ​ជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM