លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

ឡាវបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតដល់សម្តេចតេជោ ហ៊ុន សែន ចំពោះគុណបំណាច់ដ៏ធំធេងជួយប្រទេស និងប្រជាជនឡាវ

2023/02/14 02:12:15 pm        274
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកដ៏ខ្ពង់ខ្ពស់បំផុតនោះ។ ឯកឧត្តមប្រធានាធិបតីឡាវ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ឡាវ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 01:52:34 pm        565
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត Saysomphone Phomvihane មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមប្រធានរដ្ឋសភាបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។ ឯកឧត្តមប្រធានរដ្ឋសភា បានផ្ញាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមប្រធានសភាឡាវ ដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសឡាវនៅពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកានតែ រឹងមាំទ្វេឡើងថែមទៀត។ សម្តេចតេជោមានប្រសាសន៍អរគុណចំពោះស្ថាប័ននិតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ

2023/02/14 01:49:18 pm        225
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ កុម្ភៈដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវ នៅវិមានយុទ្ធជនពលីមិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ជាមួយនឹងកម្រងផ្កាពណ៌មាស ចរឹកអក្សរសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជនឡាវ ដែលបាន ពលីជីវិតចំពោះបុព្វហេតុរំដោះជាតិ មាតុភូមិពីនឹមអាណានិគមរហូតប្រទេសជាតិ ទទួលបានឯករាជ្យយ៉ាងពេញលេញ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តប្រកប ដោយក្តីស្រណោះអាល័យ ចំពោះវីរយុទ្ធជនឡាវមិនស្គាល់ឈ្មោះ ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ចេញពីអាណានិគមន៍និយាយ រហូតប្រទេសជាតិទទួលបានឯករាជ្យយ៉ាងពេញលេញ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 01:43:58 pm        323
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចមពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបតាមការអញ្ជើញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវនាពេលនេះ។ ឯកឧត្តម ប្រធានាធិបតីឡាវ តាមរយៈសម្តេចតេជោនាយករដ្ឋមន្រ្តី សូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីវៀងច័ន្ទ តាមពេលវេលាដ៏សមស្របនាពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះរូបសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។ ឯកឧត្តមប្រធានាធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាល នៃ ប្រទេសទាំងពីរកម្ពុជា ដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ ប្រទេសនិងប្រជាជនទាំងពីរកម្ពុជា ឡាវ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា មេដាយផូសៃឡានសាង ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាកដ៏ខ្ពង់ខ្ពស់បំផុតនោះ៕

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប

2023/02/14 01:40:22 pm        236
ភ្នំពេញ៖ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកា ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាកសាំង និងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2023/02/14 01:34:32 pm        229
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ពិសេសលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ កាន់តែមានភាពរឹងមាំទ្វេឡើងថែមទៀត ពិសេសការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧ និងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវនិងឡាវ-កម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវ

2023/02/14 05:49:15 am        486
ភ្នំពេញ ÷ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។នៅក្នុងសន្និសីទសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម។ សម្តេចបានមានប្រសាសន៍ទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា។សម្តេចក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ៕

មន្ត្រី​និយាយថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការវាយលុក​របស់​រុស្សី​យ៉ាងខ្លាំង​

2023/02/13 10:03:28 pm        605
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​បានចាប់ផ្តើម​ការវាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កម្លាំង​របស់​ប្រទេស​លោក​កំពុង​វាយ​រុញច្រាន​យ៉ាង​ខ្លាំង​។ មន្ត្រី​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារ​ជាតិ​អ៊ុយ​ក្រែ​នលោក Oleksiy Danilov និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការវាយលុក​របស់​រុស្ស៊ី​ដែល​បាន​គ្រោងទុក​កំពុង​ធ្វើ​ឡើងជា​បណ្តើរ​ៗ​។ អ៊ុយ​ក្រែ​ន​កំពុង​ប្រុងប្រៀប​ចំពោះ​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ ក្នុង​ដំណើរ​រហូត​ដល់​ខួប​ ១​ឆ្នាំ​នៃ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​កងកម្លាំង​រុស្ស៊ី​កំពុង​បន្ត​រុល​ចូល​ ដើម្បី​ដណ្តើមយក​ទីតាំង​ដ៏​រឹងមាំ​របស់​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Bakhmut ភាគ​ខាងកើត​ទីក្រុង Donetsk​។ ប្រធាន​ក្រុមហ៊ុន​ស៊ីឈ្នួល​យោធា​ឯកជន​រុស្ស៊ី Wagner Group និយាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​ទាហាន​ស៊ីឈ្នួល​បាន​ដណ្តើម​យក​ទីតាំង​តំបន់​លំនៅឋាន​នៅ​ជាយក្រុង Bakhmut។ ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​លោក Oleksii Reznikov បាន​សរសេរ​នៅ​លើ​បណ្តាញ ​Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ដោយ​បាន​ពិភាក្សា​អំពី​ស្ថានភាព​នៅ​សមរភូមិ និង​អាទិភាព​សម្រាប់​សន្និសីទ​នៅ​ពេល​ខាង​មុខ​ នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​ស្តីពី​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។​ ​ទន្ទឹម​នឹង​នេះ អគ្គ​មេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយសេនាធិការ​ចម្រុះ​អាមេរិក​ឧ​ត្ត​ម​សេនីយ៍ Mark Milley ថា​ មាន​ស្ថានភាព​តានតឹង​បំផុត​នៅ​ពេល​នេះ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​គ្រប់គ្រង​ទីក្រុង Bakhmut ទោះបី​ជា​មាន​សម្ពាធ​ពី​ស​ត្រូវ​ជាប់​រហូត​ក៏ដោយ ហើយ​គន្លឹះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​លើ​សមរភូមិគឺ​ការ​បាញ់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដែល​តម្រូវ​ឱ្យ​មាន​ចំនួន​សព្វាវុធ បរិក្ខារ និង​គ្រាប់រំសេវ​សម​ស្រប៕អត្ថបទ៖ ប៊ុនថន

មនុស្ស​រាប់ម៉ឺន​នាក់​ទាមទារ​ការការពារ​ប្រព័ន្ធ​សុខភាព​សាធារណៈ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

2023/02/13 07:08:19 pm        430
​​អេ​ស្ប៉ា​ញ៖ អ្នកគាំទ្រ​សុខភាព​សាធារណៈ​រាប់ម៉ឺន​នាក់​បានចេញ​តវ៉ា​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃអាទិត្យ ជុំវិញ​អ្វីដែល​ពួកគេ​និយាយ​ថា ​ជាការ​បំផ្លាញ​ប្រព័ន្ធ​សុខភាព​សាធារណៈ​ដោយ​រដ្ឋាភិបាល​តំបន់​អភិរក្សនិយម​។ រដ្ឋាភិបាល​ទីក្រុង Madrid គឺជា​គោលដៅ​នៃ​ការរិះគន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ពិសេស​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត COVID-19 បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២០ ជុំវិញ​កង្វះ​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​បឋម​។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា រដ្ឋាភិបាល​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ និង​គាំទ្រ​ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ឯកជន​។ លោកស្រី Lilian Ramis អាយុ ៦១​ឆ្នាំ​ជា​ឆ្មប​នៅ​មណ្ឌល​សុខភាព​ក្នុង​ទីក្រុង Madrid និយាយ​ថា ពួកគេ​បាន​កាត់​ប្រាក់​ឈ្នួល​របស់​យើង​ ជំនួស​ឱ្យ​ការ​តម្លើង​ប្រាក់​ឈ្នួល​។ យើង​បាន​ជំនះ​រាល់​ការងារ ហើយ​ពុំមាន​ការគាំទ្រ​ណាមួយ​ឡើយ​។ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់បាន​ដាក់​ចំនួន​ អ្នក​ដែល​ដើរចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​កណ្តាល​ទីក្រុង Madrid មាន​ចំនួន ២៥០,០០០​នាក់ ខណៈ​អ្នករៀបចំ​បានកំណត់​ថា​មាន​ចំនួន​ជិត ១​លាន​នាក់​។ ប្រមុខ​រដ្ឋាភិបាល​ទីក្រុង Madrid លោកស្រី Isabel Diaz Ayuso បាន​ច្រានចោល​ការចោទ​ប្រកាន់​ថា រដ្ឋបាល​របស់​លោក​ស្រី​កំពុង​រុះរើ​សេវា​សុខភាព​សាធារណៈ​ ដើម្បី​គាំទ្រ​វិស័យ​ឯកជន​។ លោកស្រី​បាន​សរសេរ​លើ​បណ្តាញ Twitters ថា យើង​ទាំងអស់គ្នា​ជឿជាក់​លើ​សុខភាព​សាធារណៈ​។ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​ក៏បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ Santiago de Compostela ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​រក្សា​ប្រព័ន្ធ​សុខភាព​សាធារណៈ៕អត្ថបទ៖ ប៊ុនថន

ការជួយ​សង្គ្រោះបាន​បន្ត​ដល់​ថ្ងៃទី​៧ ក្រោយ​រញ្ជួយ​ដី​នៅ​ទួរគី ​និង​ស៊ី​រី​ ខណៈ​អ្នកស្លាប់​ឡើងដល់​ជាង ៣​ម៉ឺន​នាក់

2023/02/13 06:31:50 pm        176
​ទួរគី៖ នៅ​ថ្ងៃ​ចន្ទ​នេះ​គឺជា​ពេលវេលា​គ្រប់​មួយ​សប្ដាហ៍ នៃ​​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី ខណៈ​ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ដោយ​គ្មាន​ឈប់សម្រាក​ ដើម្បី​ស្វែងរក​ជនរងគ្រោះ​កប់​ក្រោម​កម្ទេច​ថ្ម​អគារ​បាក់​រលំ​។ ​វីដេអូ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​កុម្ភៈ ដោយ​ក្រសួងការពារជាតិ​ទួរគីបានបង្ហាញ​ពី​ក្រុម​អ្នក​សង្គ្រោះ​ពី​ខេត្ត Hatay កំពុង​លើក​បុរស​ម្នាក់​ចេញពី​កម្ទេច​ថ្មដា​ក់លើ​ប្រង់​ការ​។ រូបភាព​ពីលើ​អាកាស​បង្ហាញថា នៅក្នុង​ខេត្តកា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ (Kahramanmaras) ​ជិត​ចំណុចកណ្ដាល​នៃ​ការរញ្ជួយ កងទ័ព​ផ្នែក​គ្រឿងចក្រកំពុង​ជីក​កកាយ​កម្ទេច​ថ្ម។ ​ការរញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ និង​រលក​រញ្ជួយ​ដី​ធំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​៦​ ខែកុម្ភៈ​សប្ដាហ៍​មុនបាន​ធ្វើ​ឲ្យ​ទីក្រុង​ជាច្រើន នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រីដួលរលំ​បាក់​រាប​ដល់​ដី ​សម្លាប់​មនុស្ស​ជាង ៣៣.០០០​នាក់នៅក្នុង​ប្រទេស​ទាំង​២ ​នេះ​។ ការរញ្ជួយ​ដីនេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ ​បាត់បង់​ផ្ទះសម្បែងនៅក្នុង​ខេត្ត​ចំនួន​១០ ​ទូទាំង​ភាគ​អាគ្នេយ៍ប្រទេស​ទួរគី ដោយ​បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ស្នាក់​នៅក្នុង​ជំរំ​តង់​កៅស៊ូ និង​រថយន្ត​ ក្នុងពេល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM