សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

2026/02/07 03:12:15 pm        254
នារសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។  ប្រមុខរដ្ឋាភិបាល​ទាំងបី​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រមុខ​រដ្ឋាភិបាល​ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ​ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​ទាំងបី​ ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍"ប្រទេសបី-គោលដៅមួយ"៕

ប្រធានបក្ស កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន និងជំរុញពាណិជ្ជកម្ម

2026/02/07 12:03:50 am        218
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុនិស្ត វៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឲ្យកាន់តែល្អបន្ថែម ទៀតរួមទាំងខិតខំធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរួមគ្នាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅវិមាន៧មករា រាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីបានពិភាក្សាគ្នាយ៉ាងច្រើនក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែក្លាំងក្លាបន្ថែមទៀត លើគ្រប់វិស័យទាំងវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិស័យវប្បធម៌ជាដើម។ មួយវិញទៀតថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីក៏នឹងជំរុញបន្ថែមទៀតកិច្ចនូវសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន ឲ្យបន្តពួនជ្រុំនូវវប្បធម៌ជាប្រពៃណីជានិរន្តផងដែរ។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នា« ជំរុញ នូវទំនាក់ទំនងត្រីភាគីឲ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណី តាមព្រំ ដែនឲ្យកាន់តែល្អ។ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែននេះគឺជាកត្តាចម្បង ដែលថ្នាក់ដឹកនាំទាំងបីបានលើកឡើង ហើយក៏កោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបានទំនាក់ទំនងតាមព្រំដែនបានល្អប្រសើរ ហើយបន្តការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាថាព្រំដែននៃប្រទេសទាំងបី មានសុវត្ថិភាព និងបន្ត រក្សាសន្តិភាពឲ្យកាន់តែល្អប្រសើរ»។បើតាមអ្នកនាំពាក្យឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងផងដែរថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាមនាពេលនេះ គឺជាឱកាសពង្រីកកិច្ចសហប្រតិបត្តិការទំាងនៅក្នុងក្របខណ្ឌត្រីភាគីនៃគណ បក្សទាំងបី ក្របខណ្ឌនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងបីបន្ថែមទៀត ដើម្បីឲ្យមិត្តភាពជាប្រពៃណីរវាងអ្នក ជិតខាងប្រទេសទាំងបីនេះកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំបក្សវៀតណាម, ឡាវ បើកកិច្ចប្រជុំកំពូលត្រីភាគី

2026/02/06 10:24:39 pm        477
នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិមាន៧មករា ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំ​កំពូល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជន​បដិវត្តន៍​ឡាវ។កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀត​ណាម និង​ឯកឧត្ដម​ ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​។ កិច្ចប្រជុំ​នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការបក្សទាំងបីរូប និងមានការ​ចូល​រួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់​គណ​បក្ស​មួយ​ចំនួន​ទៀត​។កិច្ចប្រជុំកំពូលត្រីភាគី រៀបចំឡើង​ដើម្បី​លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ និងការ​ជួយ​គាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់​ទំនង​រវាងគណបក្ស ទាំងបីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ក្នុងស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បីឯក​រាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផល​ប្រយោជ​ន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី។ កិច្ចប្រជុំ ក៏នឹងចូលរួមចំណែក​ដល់ការ​កសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កិច្ចប្រជុំកំពូល​ត្រីភាគី​នៃ​បក្ស​នយោបាយ​កំពុង​ដឹក​នាំ​ប្រទេស​កម្ពុជា វៀតណាម និងឡាវ ដែលជាអតីតសម្ព័ន្ធមិត្តឥណ្ឌូចិននេះ ត្រូវបានរៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម​៕

ព្រះ​មហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់​ភារកិច្ច​ជូន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុង​ព្រះបរម​រាជ​វាំង

2026/02/06 10:13:28 pm        368
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ដោយប​ញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ដូច្នេះព្រះអង្គសព្វព្រះរាជហឫទ័យ ប្រគល់​ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យ​ទទួល​ស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខា​ធិការ​បក្ស​ប្រជាជន​ប​ដិវត្តន៍ឡាវ​ នៅក្នុងព្រះបរមរាជវាំង។

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈ ​នៃការយោគយល់រវាងគណៈទាក់ទងការបរទេសគណបក្សប្រជាជនកម្ពុជា និង​គណៈកម្មាធិការ​បក្ស​ក្រសួងកា​របរទេសវៀតណាម

2026/02/06 08:57:11 pm        274
នៅ​វិមាន៧មករា នាព្រឹកថ្ងៃសុក្រ​ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម អញ្ជើញជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​រវាង​គណៈ​ទាក់​ទង​ការបរទេស គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការ​បក្ស​ក្រសួង​ការ​បរទេស​វៀត​ណាម។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម

2026/02/06 06:35:05 pm        343
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រវាង​គណៈអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាមួយ​ការិយាល័យ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម ​ដឹកនាំដោយ ឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្ស​កុម្មុយ​នីស្ត​វៀតណាម​ នៅវិមាន៧មករា។ 

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញ​ជា​អធិបតី​កិច្ច​ប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម

2026/02/06 06:26:09 pm        322
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម ( TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតី កិច្ចប្រជុំកំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួល​បដិ​សណ្ឋារកិ​ច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

2026/02/06 06:06:38 pm        178
នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួល​បដិ​សណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយ​នឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។ ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

សម្ដេចធិបតី៖«យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។

2026/02/06 04:21:39 am        239
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្តមរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្រ្តីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សម្ដេចធិបតី មានប្រសាសន៍បែកនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារ ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្រសួងមហាផ្ទៃ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

2026/02/06 12:56:56 am        173
ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងអង្គសន្និបាតទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែឆ្លៀតឱកាសដ៏មមាញឹកក្នុងភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្តល់អនុសាសន៍ដឹកនាំណែនាំតម្រង់ទិសដល់មន្រ្ដីក្រសួងមហាផ្ទៃទាំងអស់គ្នា ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM