លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

តំបន់​ជាច្រើន​ទូទាំងប្រទេស​ចិន​មាន​សភាព​អ៊ូអរ​ខ្លាំង និង​ត្រៀមខ្លួន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ដែល​ជិត​ចូលមក​ដល់

2023/01/12 09:36:03 pm        446
​ចិន៖ ដោយ​សល់​ពេល​មិន​ដល់ ​២​សប្ដាហ៍​ទៀត​ទេ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មកដល់ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ផ្សេងៗ​ជាច្រើន​នៃ​ប្រទេស​ចិនកំពុង​ត្រៀមខ្លួន​ ក្នុង​ឱកាស​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុតសម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ ដោយ​ការទិញ​ផ្កា​ដ៏​ស្រស់​ស្អាត​ផ្សេងៗ និង​រៀប​ចំ​ការ​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​វប្បធម៌​របស់​ចិន​។​ ​អាជីវករ​លក់​ផ្កា​តាម​ផ្សារ​នៅ​ទូទាំង​ប្រទេស​នេះ​កំពុង​ត្រៀម​ពង្រីក​អាជីវកម្ម ខណៈ​ប្រទេស​ចិន​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ ដោយ​ក្រុម​អាជីវករ​កំពុង​មមាញឹក​នឹង​ការរៀបចំ​បំពេញ​តម្រូវការ​មនុស្ស ​អំឡុង​ពិធីបុណ្យ​នា​ពេល​ខាងមុខនេះ​។ ​នៅ​ទីក្រុង​ណាន​នី​ង​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជ័​ង​ស៊ូ​ ភាគខាងត្បូង​របស់​ចិន ផ្សារ​លក់​ផ្កា​បាន​ដាក់​លក់​ព្រោងព្រាត​តាំងពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ហាង​លក់​ទំនិញ​សម្រាប់​ពិធីបុណ្យ​សែន​ចូលឆ្នាំ​ចិន​បាន​បើក​គ្រប់​ទីកន្លែង​។ ​នៅ​ឆ្នាំនេះដើម​ក្រូច​ដែល​ត្រូវ​គេ​ជឿ​ថា​នឹង​នាំ​លាភ​សំណាង​ចូល​ផ្ទះ បាន​ក្លាយ​ការ​ពេញ​និយម​កាន់​តែ​ច្រើន​ក្នុងចំណោម​ពលរដ្ឋ​ចិន ដែល​បួងសួង​សុំ​សំណាងល្អ​កើតមាន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី បន្ទាប់ពី​បាន​ឆ្លង​កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស COVID-19​។​ ​នៅ​ក្នុង​តំបន់​លូ​ដាយ​អិន​​ភាគ​និរតី​នៃ​ខេត្ត​កេ​ចូ​វ សកម្មភាព​វប្បធម៌​ផ្សេងៗ​ជាច្រើន​ទៅតាម​តំបន់​របស់​ពួកគេ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ​ខែ​មករា​នេះ​។ សកម្មភាព​សិល្បៈ​ប្រពៃណី​ជាច្រើន ដូចជា​ការ​ឡក​ម៉ុង​សាយ និង​ការ​ប្រណាំង​ទូក​នាគ ​ក៏ដូចជា​សកម្មភាព​វប្បធម៌​ពិសេសៗ​ប្រចាំ​តំបន់​ជាច្រើន កំពុង​ទាក់ទាញ​ពលរដ្ឋ​ក្នុងស្រុក​ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ ​ចំណែក​នៅ​ក្នុង​ទីក្រុង​តៃ​អាន​ក្នុងស្រុក​តុង​ភីង​ នៃ​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន អ្នក​ចូល​មើល​កម្សាន្ត​ជាច្រើន​បាន​សម្រុកចូល​ទស្សនាការ​តាំង​អំពូល​ភ្លើង​ និង​ការ​បាញ់​កាំជ្រួច​ភ្ញី​ដ៏​ស្រស់​ស្អាត​៕ អត្ថបទ៖ សុខមាន

លោក Putin ប្រាប់​រដ្ឋាភិបាល​ថា ស្ថានភាព​នៅ​តំបន់​អ៊ុយ​ក្រែ​ន​ដែល​បាន​ភ្ជាប់​ឧបសម្ព័ន្ធ​មានការ​លំបាក​

2023/01/12 07:18:25 pm        392
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​និយាយ​ថា ខ្លួន​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​នៅតែ​ជា​កន្លែង​មានការ​លំបាក​។​ ​ទោះជា​យ៉ាងណា​លោក Putin បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​បណ្តាញ​ទូរទស្សន៍​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​ថា ប្រទេស​រុស្ស៊ី​មាន​ធនធាន​ទាំងអស់​ដែល​ខ្លួន​ត្រូវការ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ជីវភាព​រស់នៅនៅ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន​ទាំង​៤ ដែល​ទីក្រុង​មូ​ស្គូ​បាន​អះអាង​ជា​ឯកតោភាគី​ថា​ បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ខែកញ្ញា ឆ្នាំ​២០២២។​ ​ជាមួយគ្នានេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គភាព​ទ័ពអាកាស​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង Soledar របស់​អ៊ុយ​ក្រែ​ន​ពី​ខាងជើង និង​ភាគខាងត្បូង​។ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ ក្រសួងការពារជាតិ​បាន​និយាយ​ថា អង្គភាព​វាយប្រហារ​របស់​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង Soledar ជាទី​ក្រុង​ផលិត​អំបិល​តូច​មួយ​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើតប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ចំណុច​ផ្តោត​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយ​ចំអក​ការអះអាង​របស់​រុស្ស៊ី​លើ​ទីក្រុង Soledar ដោយ​និយាយ​ថា ​ការប្រយុទ្ធ​នៅតែ​បន្ត​

2023/01/12 06:49:03 pm        373
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ចំអក​ចំពោះ​ការ​អះ​អាង​របស់​រុស្ស៊ី​ថា​ បាន​ចូល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar ភាគ​ខាងកើត​ដោយ​និយាយថា​ ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។ ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​របស់​ក្រុមហ៊ុន Wagner កាលពី​ថ្ងៃ​អង្គារ​បាន​អះអាង​ថា ខ្លួន​ដណ្តើម​បាន​ការ​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង Soledar ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​បន្ត​នៅ​ទីក្រុង​នេះ​។ ទីក្រុង Soledar គឺជា​ទីក្រុង​ផលិត​អំបិល​មួយ​នៅ​ជិត​ទីក្រុង Bakhmut ដែលជា​ការផ្តោត​សំខាន់​នៃ​ការវាយលុក​របស់​រុស្ស៊ី​ក្នុង​គោលបំណង​ដណ្តើម​យក​តំបន់ Donbas ទាំងមូល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy បាន​និយាយ​នៅ​តាម​វីដេអូ​មួយ​ថា ពេលនេះ​រដ្ឋ​ភេរ​វករ និង​អ្នក​ឃោសនា​របស់ខ្លួន​កំពុង​ព្យាយាម​និយាយ​បំផ្លើស​ថា​ ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar របស់​យើងគឺជា​ផ្នែក​មួយចំនួន​របស់​រុស្ស៊ី ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​នៅលើ​បណ្តាញ​សង្គម Facebook ផ្នែក​សេនាធិការ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុស្សី​កំពុង​ទទួលរង​ការបាត់បង់​ច្រើន ខណៈពួកគេ​ព្យាយាម​ដណ្តើមយក​ទីក្រុង Soledar និង​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​សម្រាប់​អង្គភាព​ដែល​គាំទ្រ​ក្រុង​គី​វ​។​ ​ទន្ទឹមនឹងនេះទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់កាំភ្លើង​ធំ PzH 2000 ដែល​ផលិត​ដោយ​អាល្លឺម៉ង់នៅ​ទីតាំង​របស់​រុស្ស៊ី​ជាច្រើន​កាលពី​ថ្ងៃ​ពុធនៅ​ជិត​ទីក្រុង Soledar។ ទោះបី​ជាមាន​កំហុស​បច្ចេកទេស​មួយចំនួន​ក៏ដោយ ក្រុម​ទាហាន​បាន​ពេញ​ចិត្តនឹង​កាំភ្លើង​ធំ PzH 2000​។ នៅពេលដែល​កាំភ្លើង​ស្វ័យប្រវត្តិ​ដំណើរការអត្រា​បាញ់​គឺ​មិន​គួរឱ្យ​ជឿ​។ វា​បាញ់​បាន​យ៉ាង​លឿន វា​បាញ់​បាន​ចំ​គោលដៅ​។ ប្រសិនបើ​អ្នកធ្វើ​អ្វី​គ្រប់យ៉ាង​បាន​ត្រឹមត្រូវ នោះ​វា​នឹង​បាញ់​បាន​ចំ​គោល​ដៅមិនគួរ​ឱ្យ​ជឿ​។ មេបញ្ជាការ​រុស្ស៊ីបានដាក់​គោលដៅ​លើ​ទីក្រុង Soledar ជាទី​តាំង​មួយ​ដើម្បី​វាយប្រហារ​ទីក្រុង Bakhmut នៅក្បែរនោះដែល​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ៕អត្ថបទ៖ ប៊ុនថន

ទស្សនាការផ្សាយបន្តផ្ទាល់!! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដាប្រទេសខាងត្បូង

2023/01/12 06:38:35 pm        58
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដា​ប្រទេស​ខាង​ត្បូង (Voice of South Summit) តាមបែបនិម្មិត​។ បងប្អូនជនរួមជាតិអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ព័ត៌មាន BTV ឬ តាមរយៈផេកផ្លូវការ BTV Cambodia (https://fb.watch/h-ic0Coe4n/)

អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​ចិន​លើ​ការ​ប្រឈម​ករណី​ឆ្លង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

2023/01/12 06:12:35 pm        348
​ចិន៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​កង្វះ​ទិន្នន័យ​កំពុង​ជំរុញ​ឲ្យ​អង្គការ​នេះ​ជួយ​ដល់​ប្រទេស​ចិន ​ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​នៃ​ការ​ឆ្លង​វីរុស COVID-19 កើន​ឡើង​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​មួយ​នេះ​បាន​បើក​ព្រំដែន​ឡើងវិញ​កាលពី​ថ្ងៃ​ទី​៨ ​ខែមករា រយៈពេល ​៣​ឆ្នាំក្រោយ​ការ​បិទ​។ ​ថ្ងៃ​ឈប់សម្រាក​ដែល​ត្រូវ​គេ​ស្គាល់មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​ថា ជា​លំហូរ​ចំណាកស្រុក​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មាន​ឡើង ស្រប​ពេល​ភាព​តានតឹង​ផ្នែក​ការទូត​កើន​ឡើង ជុំវិញ​ការ​រឹត​ត្បិត​ការ​ធ្វើដំណើរ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ការ​ឆ្លើយ​តប​លើ​ជនជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​កាលពី​ថ្ងៃ​ពុធសម្រាប់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ចិន​។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ខ្លួន​នៅតែ​ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ប្រទេស​ចិន ដើម្បី​វាយតម្លៃ​ពេញលេញ​ពី​គ្រោះថ្នាក់​នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​។​ ​លោក Abdi Rahman Mahamud ប្រធាន​ផ្នែក​គ្រាអាសន្ន និង​សម្របសម្រួល​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភព​លោកដែល​បាន​និយាយថា ប្រទេស​នេះ​មាន​យុទ្ធសាស្ត្រ​មួយចំនួន​ ជុំវិញ​ការធ្វើដំណើរ​ពី​តំបន់​មាន​ហា​នី​ភ័យ​ខ្ពស់​ទៅកាន់​តំបន់​មាន​ហា​នី​ភ័យ​ទាប ព្រមទាំង​លើ​ការធ្វើ​តេស្ត​ និង​មន្ទីរពេទ្យ​ថា យើង​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​ចិន​របស់​យើង​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស ​COVID-19​ បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​

2023/01/12 05:30:02 pm        411
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សាខា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron XBB.1.5 នៃ​វីរុស COVID-19 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ បន្ទាប់ពី​ជំនួប​ផ្នែក​បច្ចេកទេស​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មករា​ថា ផ្នែក​លើ​លក្ខណៈ​ភិនភាគ​ហ្សែ​ន​រប​ស់វា និង​អត្រា​កើន​ឡើង​យ៉ាង​ឆាប់រហ័ស វីរុស​បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​ជំរុញ​ឲ្យ​ករណី​ឆ្លង​កើន​ឡើង​។​ ទោះ​យ៉ាង​ណាអង្គការ​នេះ​បាន​និយាយ​ថា ខ្លួន​មាន​ជំនឿ​ចិត្ត​តិចតួច​ក្នុង​ការ​វាយតម្លៃ ខណៈ​ទិន្នន័យ​ភាគច្រើន​ចេញ​មក​ពី​ប្រទេស​តែមួយ​នោះ​គឺ​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់​កម្រិត​នៃ​ការ​ឆ្លង​ជាង ​៨០%​ នៃ​ករណី​ឆ្លង​សរុប​។ ​គួររម្លឹកថា ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ​ទី​១០ ​មករា​ថា ប្រទេស​នានា​គួរតែ​ពិចារណា​ស្នើ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​ ក្នុង​ពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តាម​យន្តហោះ ខណៈ​មាន​ការ​ឆ្លង​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​សាខា​វីរុស​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី Omicron ចុងក្រោយ​បំផុត​នៅ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាន​ផ្លាស់ប្តូរ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/01/12 05:13:40 pm        325
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ផ្លាស់ប្ដូរ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រយៈពេល​តែ​ ៣​ខែ​ប៉ុណ្ណោះក្រោយពី​រូបលោក​ត្រូវ​បាន​តែងតាំង​។ ​ពេលនេះ​នាយអគ្គសេនាធិការ​លោក វ៉ា​លេ​រី ជេ​រ៉ាស៊ី​ម៉ូ​ (Valery Gerasimov) ​នឹង​ដឹកនាំ​អ្វី​ដែល​លោក Putin ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ​(Gerasimov) បាន​មក​ជំនួស​តំណែង​លោក ហ្ស៉ឺ​ហ្គេ សូ​រ៉ូ​វី​គីន (Sergei Surovikin) ​ដែល​ជា​អ្នកត្រួតពិនិត្យ​ការវាយប្រហារ​ដ៏​សាហាវ​ឃោរឃៅ​ថ្មីៗ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន​។ ការ​ផ្លាស់ប្ដូរ​នេះ​មាន​ឡើង ខណៈ​រុស្ស៊ី​អះអាង​ថា ​ពួកគេ​កំពុង​វាយ​រុល​ទៅ​មុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រង​ការ​បរាជ័យ​ខាង​យោធា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ដែល​បាន​កាន់​តំណែង​នេះ​ចាប់​តាំងពី​ឆ្នាំ​២០២២ មក គឺជា​នាយ​អគ្គសេនាធិកា​រ​កាន់តែ​យូរ​ជាងគេ​បំផុត​របស់​រុស្ស៊ី​ក្រោយ​សម័យ​សូ​វៀត​។ ​ភ្លាមៗ​ក្រោយ​លោក​ សូ​រ៉ូ​វី​គីន ត្រូវ​បាន​តែង​តាំង​ឲ្យ​ដឹកនាំ​ប្រតិបត្តិការ​នេះ​កាលពី​ខែ​តុលា រុស្ស៊ី​បាន​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​រាប់​លាន​នាក់​គ្មាន​ថាមពល​ ឬ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​។ ​លោក​ក៏បាន​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញពី​ទីក្រុង Kherson ភាគ​ខាង​ត្បូង ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

មនុស្ស​​ ២០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​ក្រសួងការបរទេស​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/01/12 04:54:26 pm        259
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោង​តាម​មន្ត្រី​មួយរូប​របស់​ក្រុម​តា​លី​បង់​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ​២០​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​ជនសង្ស័យ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ នៅ​ខាងក្រៅ​ក្រសួងការបរទេស​​ក្នុង​ទីក្រុង​កា​ប៊ុល ដែល​ជា​ការវាយប្រហារ​ធំ​បំផុត​ទី​២ ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំនេះ​។​ ​លោក Ustad Fareedun មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្មាន់​បំផ្ទុះ​គ្រាប់បែក​គ្រោង​ចូល​ទៅក្នុង​ក្រសួងការបរទេស ប៉ុន្តែ​ត្រូវ​បរាជ័យ។ លោក​បាន​បន្ថែម​ថា មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​បំផ្ទុះ​នេះ​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIL​ឬ (ISIS) បាន​អះអាង​ថា ​ខ្លួន​ជា​អ្នក​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​តាម​បណ្ដាញ​ Telegram។ ​សេចក្ដីរាយការណ៍​នានា​បាន​និយាយ​ថា ​គណៈប្រតិភូ​ចិន​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​ពេល​មានការ​វាយប្រហារ​នោះ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

2023/01/12 03:32:03 pm        411
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

សម្ដេចតេជោ៖ ខ្ញុំពុំដែលសម្រេចប្រគល់ផ្ទះ និងដី ឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះឡើយ

2023/01/11 11:21:52 pm        220
ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកផ្លូវការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀ លថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានសរសេរថា៖ ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំ ភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត ពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចាំថា ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោ ករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។សម្ដេចតេជោបន្តថា៖ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះការស្នាក់នៅនៅផ្ទះរបស់ក្រ សួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជ ននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលើដីនេះ គឺជាការក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិត​បំភ្លឺរបស់​ខ្លួនផ្ញើ​ទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿ ងនេះ។ ដូចនេះតាមផ្លូវច្បាប់ផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេ លដែលក្រសួងការបរទេស មានតម្រូវ​ការយកផ្ទះ និងដីនោះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួង៕ ដោយ៖ គង់ ឌិន​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM
ប្រធានចារកម្មទួរគី និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាអំពីផែនទីផ្លូវសម្រាប់ដំណាក់កាលទី២នៃផែនការសន្តិភាពហ្កាហ្សា
08/04/2026 07:08 PM
ព្រះរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត និងប្រធានាធិបតីទួរគី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងការវាយប្រហារនៅសមុទ្រក្រហម
08/04/2026 07:08 PM
អាជ្ញាធរ៖ ជនអន្តោប្រវេសន៍ជាង ១៥០នាក់ ត្រូវបានសង្គ្រោះ ក្រោយ​ទូក​មាន​អគ្គិភ័យ​​​ នៅច្រកសមុទ្រអង់គ្លេស
08/04/2026 07:08 PM