សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

គណៈកម្មការ​សហភាព​អឺរ៉ុប​ស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​រុស្ស៊ី​

2022/12/08 10:19:39 pm        452
​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បាន​ស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី៩ ដាក់​ទៅលើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​នៅ​អ៊ុយ​ក្រែ​ន ដែល​នឹង​រួមមាន​ទាំង​បុគ្គល និង​អង្គភាព​ជិត ២០០​បន្ថែម​ទៀត​ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយថា គណៈកម្មការ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ធនាគារ​រុស្ស៊ី​ចំនួន ៣​បន្ថែម​ទៀត និង​ការត្រួតពិនិត្យ និង​ការ​រឹត​បន្តឹង​ការនាំចេញ ជា​ពិសេស​សម្រាប់​ទំនិញ​ប្រើប្រាស់​បាន ២​យ៉ាង​ដូចជា​សារធាតុ​គីមី​សំខាន់ៗ សារធាតុពុល​ផ្តាច់​ជីវិត គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បច្ចេកវិទ្យា​ព័ត៌មាន​។ ​លោកស្រី​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ថា រុស្ស៊ី​បន្ត​នាំមក​នូវ​ការ​ស្លាប់ និង​ការបំផ្លាញ​ដល់​អ៊ុយ​ក្រែ​ន ហើយ​កំពុង​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដោយ​ចេតនា ដែល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជាប់​គាំង​នៅ​ដើម​រដូវរងា​នេះ​។លោកស្រី​និយាយ​ថា កញ្ចប់​ទណ្ឌកម្ម​ចំនួន​ ៨ ​ដែល​សហភាព​អឺរ៉ុប​បាន​ណែនាំ​រហូត​មក​ដល់​ពេល​នេះ​ គឺ​វា​បាន​ប៉ះពាល់​ខ្លាំង​រួច​ទៅ​ហើយ ហើយ​បច្ចុប្បន្ន​ប្លុក​នេះ​មានបំណង​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​ ដោយ​កញ្ចប់​ទណ្ឌកម្ម​ទី​៩​។​ ​ការ​ដាក់ទណ្ឌកម្ម​តម្រូវ​ឱ្យ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​សមាជិក​ទាំង ២៧​ប្រទេស​របស់​ប្លុក​នេះ ប៉ុន្តែ​វិធាន​ការ​ភាគច្រើន​ដែល​បាន​ស្នើ​ឡើង​ក្នុង​កញ្ចប់​ចំនួន ៨ ​ដំបូង​ត្រូវ​បាន​អនុម័ត​ដោយ​តំណាង​ក្រុម​ប្រឹក្សា​អឺរ៉ុប​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ ទោះបីជា​មួយ​ចំនួន​ត្រូវ​បាន​ទម្លាក់​ចោល ឬ​មាន​ប្រសិទ្ធភាព​តិចតួច​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​ចិន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ក្រុង​រី​យ៉ា​ដ​ស្ថិតក្រោម​ការពិនិត្យរ​បស់​សហរដ្ឋអាមេរិក

2022/12/08 09:34:22 pm        591
​​អា​រ៉ា​ប៊ី​សា​អូឌីត៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បានមក​ដល់ទី​ក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋ​ចិន​-​អារ៉ាប់ និង​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ចិន (GCC) និង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តាម​ការអញ្ជើញ​របស់​មហាក្សត្រ Salman bin Abdulaziz Al។ យន្តហោះ​ពិសេស​របស់លោក​ប្រធានាធិបតី Xi ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ចំនួន 4គ្រឿង​មកពី​កងកម្លាំង​ទ័ពអាកាស Royal Saudi Air Force បន្ទាប់ពី​យន្តហោះ​បាន​ចូលដល់​ដែនអាកាស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ដោយ​យន្តហោះ​ចំនួន 6គ្រឿង​ផ្សេងទៀត​មកពី​អង្គភាព Royal Aerobatic បន្ទាប់ពី​យន្តហោះ​បាន​ចូលដល់​ដែនអាកាស​ទីក្រុង Riyadh​។ លោក Xi និយាយថា ក្នុង​រយៈពេល 32ឆ្នាំ​កន្លង​ទៅ​នេះចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​អារ៉ាប៊ីសាអ៊ូឌីត ភាគី​ទាំងពីរ​បាន​ពង្រឹង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ជា​យុទ្ធសាស្ត្រ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​ផ្សេងៗ​។​ ​លោក Xi និយាយថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹងមាន​ការផ្លាស់ប្តូ​រ​ទស្សនៈ​ដ៏​ស៊ីជម្រៅ​ជាមួយ​មហាក្សត្រ Salman និង​ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ស្តីពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​អន្តរជាតិ និង​តំបន់​ដែលមាន​ចាប់អារម្មណ៍​រួមគ្នា​សម្រាប់​ទំនាក់ទំនង​ចិន​-អារ៉ាប៊ីសាអ៊ូឌីត​។​​ប្រធានាធិបតី​ចិន​និយាយ​ថា លោក​ទន្ទឹងរង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋ​ចិន​-​អារ៉ាប់ និង​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ចិន ​(GCC) ហើយ​ត្រៀម​ធ្វើការ​រួមគ្នា​ជាមួយ​មេដឹកនាំ​នៃ​រដ្ឋ​អារ៉ាប់ និង​ប្រទេស GCC​។​​ ការ ជួបប្រជុំគ្នា​រវាង​មហាអំណាច​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក និង​តំបន់​ឈូង​សមុទ្រធ្វើ​ឡើង ខណៈ​ទំនាក់ទំនង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​មាន​ភាព​តានតឹង ​ដោយ​ការ​រិះគន់​របស់​សហរ​ដ្ឋ​អាមេរិក​លើ​ឯកសារ​សិទ្ធិមនុស្ស​របស់​ទីក្រុង​រី​យ៉ា​ដ និង​ការជួយ​របស់​អារ៉ាប៊ីសាអ៊ូឌីត​សម្រាប់​ការទប់ស្កាត់​ទិន្នផល​ប្រេង មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​ខែវិច្ឆិកា​៕អត្ថបទ៖ ប៊ុនថន

លោក Putin និយាយថា រុស្សី​អាច​នឹង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​រយៈពេល​យូរ​ទៀត​

2022/12/08 07:07:39 pm        523
​រុស្ស៊ី៖ ក្នុងពេល​មាន​ការដក​កងទ័ព​ថយ​ដ៏​សំខាន់​នៅលើ​សមរភូមិ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បានទទួល​ស្គាល់​ជា​សាធារណៈ​ថា កងទ័ព​របស់លោក​អាច​នឹង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ក្នុងរយៈពេល​យូរ​ទៀត​។​ ​នៅក្នុង​កិច្ចប្រជុំ​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់លោក លោក ​Putin បាន​និយាយថា ការសម្រេចបាន​លទ្ធផល​ពី​អ្វីដែល​រុស្ស៊ី​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​អាចជា «​ដំណើរ​ដ៏​វែងឆ្ងាយ​»​។ ប៉ុន្តែ​លោក Putin បាន​និយាយថា លោក​ពុំបាន​មើលឃើញ​ហេតុផល​ ដើម្បី​កែ​ណ្ឌ​ទាហាន​បន្ថែមទៀត​នោះទេគឺ​នៅ​មិនទាន់មាន​ឡើយ​។ នៅក្នុង​លក្ខខណ្ឌ​ទាំងនេះ ការនិយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​កែ​ណ្ឌ​ទាហាន​បន្ថែម​មួយចំនួន​ពុំមាន​ហេតុផល​នោះទេ​។ វា​មិនចាំបាច់​សម្រាប់​រដ្ឋ និង​ក្រសួងការពារជាតិ​។​​ទាហាន​បម្រុង​ចំនួន ៣​សែននាក់​ត្រូវបាន​កែ​ណ្ឌ​កាលពី​ក្នុង​ខែកញ្ញា និង​ខែតុលា ជាការ​កែ​ណ្ឌ​កងទ័ព​លើកដំបូង​របស់​ប្រទេស​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី2 ដែល​បណ្តាលឱ្យ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ​និង​ភាពវឹកវរ​នៅក្នុង​សង្គម​របស់​រុស្ស៊ី​។ លោក Putin បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ ដើម្បី​ព្រមាន​ប្រទេស​លោកខាងលិច​ថា រុស្ស៊ី​នឹង​ការពារ​ខ្លួន​តាម​គ្រប់​មធ្យោបាយ​។ លោកនិយាយថា ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​កំពុង​កើនឡើង ហើយ​រុស្ស៊ី​បាន​មើលឃើញ​ឃ្លាំង​អាវុធ​របស់ខ្លួន ​ជា​មធ្យោបាយ​មួយ​ដើម្បី​សងសឹក ប៉ុន្តែ​ពុំមែន​ជាការ​វាយប្រហារ​មុន​នោះទេ​។​​យើង​មិនបាន​ឆោតល្ងង់​នោះទេ យើង​យល់ថា​អាវុធ​នុយក្លេអ៊ែរ​ជា​អ្វី​។ យើង​មាន​មធ្យោបាយ​ទាំងនេះ ហើយ​ពួកវា​កាន់តែ​ជឿនលឿន និង​កាន់តែ​ទំនើប​ជាងនេះទៅទៀត នៅក្នុង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ផ្សេងទៀត វា​ជា​ការពិត​។ លោក Putin កម្រ​នឹង​ពិភាក្សា​អំពី​ភាព​យូរអង្វែង​នៃ​សង្គ្រាម ទោះបីជា​លោក​មាន​អំនួត​កាលពី​ខែកក្កដា​ថា រុស្ស៊ី​ទើបតែ​ចាប់ផ្តើម​ក៏ដោយ​។ សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន បន្ទាប់ពី​សង្គ្រាម​ជិត 10ខែការភ័យខ្លាច​កំពុង​កើនឡើង​ ខណៈ​រដូវរងា​បាន​ចូល​មកដល់ ហើយ​ការវាយប្រហារ​តាម​អាកាស​កាន់តែ​កើនឡើង៕អត្ថបទ៖ ប៊ុនថន

អាល្លឺម៉ង់ចាប់ខ្លួន​ជនសង្ស័យ ​២៥​នាក់ពីបទរៀប​ផែន​ការធ្វើ​រដ្ឋប្រហារ​ស្តាំនិយម​ជ្រុល​

2022/12/08 06:37:35 pm        604
អាល្លឺម៉ង់៖ ​ប្រទេស​អាល្លឺម៉ង់​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ២៥នាក់​ពីបទ​សង្ស័យ​ថា​បានរៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​ស្តាំនិយម​ជ្រុល​។ រដ្ឋអាជ្ញា​បាន​និយាយថា ក្រុម​នេះ​ត្រូវបាន​បំផុសគំនិត​ដោយ​ទ្រឹស្តី​ឃុបឃិត​រដ្ឋ​ដ៏​ជ្រៅ​។​ ​ជនសង្ស័យ​ម្នាក់​ដែល​ចាត់ទុក​ខ្លួនឯង​ថា​ ព្រះអង្គម្ចាស់ Heinrich មកពី​អតីត​រាជវាំង Reuss ត្រូវបាន​គេ​មើលឃើញថា ​ជា​មេដឹកនាំ​ដែល​ត្រូវ​បានរៀបចំ​សម្រាប់​រដ្ឋ​នាពេល​អនាគត​។ របបរាជានិយម​រប​ស់​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​បំបាត់​ចោល​មួយ​សតវត្ស​រ៍​មកហើយ​។​ ​រដ្ឋអាជ្ញា​និយាយថា លោក​បាន​ទាក់ទង​មន្ត្រី​រុស្ស៊ី​ដោយមាន​ផែនការ​បង្កើត​បទបញ្ជា​ថ្មី ប៉ុន្តែ​ពុំមាន​ភស្តុតាង​នៃ​ការឆ្លើយតប​ជា​វិជ្ជមាន​នោះទេ​។ អង្គភាព​សេវា​ចារកម្ម​យោធា​បាន​និយាយថា សមាជិក​ផ្សេងទៀត​រួមមាន​ទាហាន​បម្រុង​ជាច្រើន​នាក់ និង​ទាហាន​សកម្ម​នៅក្នុង​ទីបញ្ជាការ​កងកម្លាំង​ពិសេស​។ អ្នករៀបចំ​ផែនការ​ត្រូវបាន​គេ​សង្ស័យថា​ កំពុង​បង្កើត​ផែនការ​ជាក់ស្តែង​ដើម្បី​សម្រុកចូលសភា Bundestag ជាមួយ​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​តូចចាប់តាំងពី​ចុងខែ​វិច្ឆិកា ឆ្នាំ2021 មកម្ល៉េះ​។​​រដ្ឋអាជ្ញា​និយាយថា ក្រុម​នេះ​ផ្តោតលើ​ការជ្រើសរើស​សមាជិក​យោធា និង​នគរបាល ហើយ​ត្រូវបាន​គេ​សង្ស័យថា​ បានរៀបចំ​សម្រាប់​ការវាយប្រហារ​ប្រដាប់​ដោយ​អាវុធ​ តាមរយៈ​ការ​ស្តុក​ទុក​យុទ្ធោបករណ៍​យោធា និង​ការហ្វឹកហាត់​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ក្នុងការ​វាយឆ្មក់​នៅ​ទូទាំងប្រទេស​។ នគរបាល​ និង​កងកម្លាំង​សន្តិសុខ​ជាង ៣​ពាន់នាក់​មកពី​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ចំនួន 11 បាន​ចូលរួម ដោយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​នៅក្នុង​ប្រទេស​អូទ្រីស និង​អ៊ីតាលី​៕អត្ថបទ៖ ប៊ុនថន

បញ្ហា​កោះ​តៃវ៉ាន់​នឹង​នៅតែ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​នៃ​ទំនាក់​ទំនង​រវាង​ចិន​-​អាមេរិក​ក្នុង​ឆ្នាំ​២០២៣

2022/12/08 05:45:10 pm        328
​ចិន៖ បញ្ហា​កោះ​តៃវ៉ាន់​នឹង​នៅតែ​ជា​ចំណុច​ខ្ទាស់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ ​ខាង​មុខ​។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​សីហា បាន​រុញ​ដោល​ការ​គំរាម​កំហែង​ខាង​យោធា​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ​ចិន​យល់​ឃើញ​ថា ​វា​ជាការ​គាំទ្រ​របស់​អាមេរិក​ឲ្យ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ និង​បាន​បង្កើត​ល្បែង​សង្គ្រាម​ជិត​កោះ​នេះ​ រួមទាំង​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​រំលង​ទីក្រុង​តៃប៉ិជា​លើកដំបូង​មិន​ធ្លាប់មាន​។ កោះ​តៃវ៉ាន់ដែល​ទីក្រុង​ប៉េកាំង អះអាងថា​ជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន និយាយថា កោះ​នេះ​នឹង​ការពារ​ខ្លួន ប្រសិនបើ​មានការ​វាយ​ប្រហារ​ណាមួយ​ពី​ចិន​។ ​ក្នុងករណី​មាន​សង្គ្រាម​ណាមួយ​ផ្ទុះ​ឡើងលើ​កោះ​តៃវ៉ាន់ ដែនដី​ផលិត​បន្ទះ​ឈី​ប​កុំព្យូទ័រ​ពាក់​កណ្ដាល​ចម្លង​ដ៏​សំខាន់​មួយ​នេះនឹងធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សេដ្ឋកិច្ច​សកល ហើយនឹង​ទាញ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចូល​ក្នុង​ការ​ប្រឈម​ដោយផ្ទាល់​ជាមួយ​ប្រទេស​ចិន​។​ចិន​មើល​ឃើញកោះ​តៃវ៉ាន់​ថា ​ជា​បញ្ហា​ដ៏​សំខាន់​ និង​រំ​ជើប​រំជួល​បំផុត​ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​អាមេរិក ជា​សារមួយ​របស់លោក​ប្រធានាធិបតី​ចិន Xi Jinping ដែល​បានបញ្ជាក់​ជាថ្មី​ទៅកាន់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅពេលដែល​មេដឹកនាំ​ទាំង​២ ​បាន​ជួប​គ្នា​កាលពី​ខែ​វិច្ឆិកា​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​៕អត្ថបទ៖ សុខមាន

ក្រសួងប្រៃសណីយ៍សហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”

2022/12/08 05:04:57 pm        71
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធ និងនយោបាយ និងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល​ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត៕(ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

លោក Putin ព្រមាន​ពី​ការកើនឡើង​ហានីភ័យ​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ ប៉ុន្តែ​រុស្ស៊ី​មិន​ល្ងង់​ប្រើ​មុន​ឡើយ​

2022/12/08 05:00:59 pm        330
រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​ថា ការ​គំរាម​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​កំពុង​កើន​ឡើង ប៉ុន្តែ​រុស្ស៊ី​មិន​ល្ងង់ ហើយក៏​នឹង​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មុន​ឡើយ។ លោក​បាន​ទទូចថា ប្រទេស​របស់លោក​នឹង​ប្រើ​អាវុធ​មហាប្រល័យ​នេះ ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ណាមួយ​ម​កលើ​រុស្ស៊ី​មុន​ប៉ុណ្ណោះ​។ ​ថ្លែង​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​របស់​រុស្ស៊ី លោកក៏បាន​និយាយ​ផងដែរ​ថា សង្គ្រាម​នៅក្នុង​ប្រទេសអ៊ុយ​ក្រែ​ន​អាច​អូសបន្លាយ​យូរ​ថែមទៀត​។ លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​របស់​រុស្ស៊ី ស្ថិតក្រោម​ការតាម​ដាន​ដែល​ចេះតែ​កើនឡើង ចាប់តាំងពី​ប្រទេស​នេះបាន​វាយលុក​ចូល​អ៊ុយ​ក្រែ​នកាលពី​ខែកុម្ភៈ​។ លោក Putin បានព្រមាន ខណៈ​លោក​កំពុងនិយាយ​ពី​ការរំពឹង​ នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរតាម​វីដេអូ​ចេញពី​ទីក្រុង Moscow ថា ការគំរាមកំហែង​បែបនេះកំពុង​រីក​កាន់តែ​ធំ វា​នឹង​ក្លាយជា​កំហុស​ក្នុងការ​លាក់បាំង​រឿងនេះ​។​ប៉ុន្តែលោក​បាន​អះអាងថា រុស្ស៊ីនឹងមិន​ស្ថិតក្រោម​សម្ពាធ​ណាមួយ​ ដល់​ថ្នាក់​ប្រើ​អាវុធ​ប្រទេស​នេះ​មុន​នោះឡើយ ហើយក៏​នឹងមិន​គំរាមកំហែង​នរណាម្នាក់ដោយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន​នោះដែរ​។ លោក​បញ្ជាក់ថា យើង​មិន​ល្ងង់​ទេ យើង​ដឹងថា​អា​វុ​ត​នុយក្លេអ៊ែរ​គឺជា​អ្វី ដោយ​លោក​បន្ថែមថា យើងមិនចេះ​តែ​ហៅ​អាវុធ​ប្រភេទ​នេះ​ដូចជា​ឡា​ម​នោះទេ​៕អត្ថបទ៖ សុខមាន

ទីអារាមសម្រាប់ប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍រុនតាឯកធ្វើបុណ្យទាន ចាប់ផ្តើមសាងសង់ហើយ

2022/12/08 04:05:34 pm        447
សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ដធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវកិច្ចការទាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាសប្បុរសជននានា បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងតំបន់បន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក រួមមាន៖ ផ្លូវ ប្រព័ន្ធភ្លើង សាលារៀន ផ្សារសហគមន៍ ហើយនៅថ្ងៃនេះ យើងបាននឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៃទីអារាមវត្តធម្មជាតិរុនតាឯក។គួរបញ្ជាក់ថា ព្រះវិហារថ្មីដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយដែលផុសចេញពីសន្ដាននូវចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ឲ្យឃើញការរីកចម្រើននៃវិស័យពុទ្ធចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត៕

ADB ផ្តល់ជំនួយថ្មីសំខាន់ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

2022/12/08 02:56:24 pm        474
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់ កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី របស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ ។លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យ ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប ដោយ ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន ជល ផល សមុទ្រប្រកបដោយនិរន្តរភាព។អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការ នេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា ដល់ បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់ សមុទ្រ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យ ជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់។ ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួន របស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

យោធា​អាមេរិក​នឹង​បង្កើន​វត្តមាន​កងកម្លាំង​ទម្លាក់​គ្រាប់បែក​ប្តូរ​វេន​នៅ​អូស្ត្រាលី​

2022/12/07 10:06:19 pm        725
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​វត្តមាន​កងកម្លាំង​ប្តូរ​វេន​របស់ខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង​។​ ​ទីក្រុង​វ៉ាស៊ីនតោនមើលឃើញថា​ ទីក្រុង​កង់​បេ​រ៉ាជា​ដៃគូ​ដ៏​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ ក្នុងការ​រុញច្រានប្រឆាំង​ប្រទេស​ចិន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​អ្នកវិភាគ​បាន​និយាយថា ​ប្រទេស​អូស្ត្រាលីអាចមាន​តួនាទី​ដឹកជញ្ជូន​ដ៏​សំខាន់​ក្នុងការ​ការពារ​កោះ​តៃវ៉ាន់​ ប្រឆាំង​ចំណាត់ការ​ណាមួយ​របស់​ទីក្រុង​ប៉េកាំងដើម្បី​ដណ្តើមយក​កោះ​យុទ្ធសាស្ត្រ និង​ស្វ័យការពារ​មួយ​នេះ​។​ ​លោក Austin ពុំបាន​ផ្តល់ព័ត៌មាន​ល​ម្អិ​ត​ថា​ នៅពេលណា​នឹង​បង្កើន​ការប្តូរ​វេន ឬថា ​តើ​ចំនួន​កងទ័ព នាវា និង​យន្តហោះ​ប៉ុន្មាន​គ្រឿង​ដែល​នឹងចូលរួម​នោះទេ​។ លោក​និយាយថា ប្រទេស​ទាំងពីរ​បានព្រម​ព្រៀង​អញ្ជើញ​ប្រទេស​ជប៉ុន​ ឱ្យធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នៃ​កម្លាំង​របស់​យើង ​នៅ​ក្នុង​ប្រទេស​​អូស្ត្រាលី​។ ដែនដី​ភាគ​ខាងជើង​របស់​ប្រទេស​អូស្ត្រាលី​ គឺជា​ទីតាំង​ទទួល​សម្រាប់​ការ​សហការ​យោធា​ជា​ញឹកញាប់​ជាមួយ​សហរដ្ឋអាមេរិក​។កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​រាប់​ពាន់​នាក់​បាន​ប្តូរ​វេន​ នៅ​ជុំវិញ​ទឹកដី​នេះ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ការហ្វឹកហ្វឺន និង​សមយុទ្ធ​រួមគ្នា​ដែល​បាន​ចាប់ផ្តើម​នៅ​ក្រោម​អតីត​ប្រធានាធិបតី Barack Obama។​ ​យោងតាម​ប្រភព​ដឹង​ពី​បញ្ហា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក​មាន​ផែនការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រហូត​ដល់ ៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី ក្នុងពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ប្រទេស​ចិន​។ កាលពី​ឆ្នាំមុន សហរដ្ឋអាមេរិក អង់គ្លេស និង​អូស្ត្រាលី​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ដែលមាន​ឈ្មោះថា AUKUS ដែល​នឹង​ផ្តល់ឱ្យ​អូស្ត្រាលី​នូវ​បច្ចេកវិទ្យា​ក្នុងការ​ដាក់ពង្រាយ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ព្រួយបារម្ភ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ាគីស្ថានរំពឹងថា ​កិច្ចព្រមព្រៀងច្រក​សមុទ្រ​ Hormuz នឹងនាំទៅរកការចាប់​ផ្ដើម​កិច្ចចរចាអ៊ីរ៉ង់-អាមេរិកឡើងវិញ
08/06/2026 06:08 PM
ព្យុះទីហ្វុង Dolphin កំពុងបន្តដំណើរឆ្ពោះទៅទិសខាងលិចនៅសមុទ្រហ្វីលីពីន
08/06/2026 06:08 PM
ប្រធានាធិបតី៖ កងកម្លាំងនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះពី​ការចាប់ជំរិតជាង ៣០០នាក់
08/06/2026 06:08 PM
ប្រធានាធិបតីវៀតណាម នឹងបំពេញទស្សនកិច្ច នៅអូស្ត្រាលី និងនូវែលសេឡង់
08/06/2026 06:08 PM
ជនរងគ្រោះក្នុងទឹកជំនន់នៅរដ្ឋ Assam ប្រទេសឥណ្ឌា ស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបាត់ខ្លួន
08/06/2026 06:08 PM
អូស្ត្រាលីធានា​ទទួល​បាន​​មីស៊ីលអាមេរិក ស្រប​ពេលមានក្ដី​បារម្ភ អំពីការផ្គត់ផ្គង់
08/06/2026 06:08 PM
ទូរទស្សន៍៖ នាវាពាណិជ្ជកម្មយ៉ាងតិច ១០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ១ថ្ងៃកន្លងមក
08/06/2026 06:08 PM
លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន
08/06/2026 06:08 PM
សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
08/06/2026 06:08 PM
អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
08/06/2026 06:08 PM