សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបក្រោយធ្វេីមាតុភូមិនិវត្តន៍

2022/12/02 07:16:04 pm        549
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះ អដ្ឋិធាតុនៃយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបូជាតាមបែបប្រពៃណីព្រះពុទ្ធសាសនារួចរាល់ហេីយ បន្ទាប់ពីធ្វេីមាតុភូមិនិវត្តន៍កាលពីថ្ងៃម្សិលមិញ។ពិធីបូជាអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ធ្វេីឡេីងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ដែលពលីក្នុងសម័យសង្គ្រាម ហេីយបានតម្កល់នៅក្នុងខេត្តដុងណាយ ប្រទេសវៀតណាមអស់រយៈពេលជាង ៤៥ ឆ្នាំ បានធ្វេីមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការទទួលពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។បន្ទាប់ពីអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូប ត្រូវបានធ្វេីពិធីបូជាចប់ អដ្ឋិធាតុយុទ្ធជនទាំងនោះ ត្រូវបានដង្ហែយកទៅតម្កល់បណ្តោះអាសន្ននៅក្នុងអគារមិត្តភាពកម្ពុជា-វៀតណាម ក្នុងបរិវេណនៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ដោយសារប្រាង្គចេតិយតម្កល់អដ្ឋិធាតុកំពុងសាងសង់។ ក្រោយពីប្រាង្គចេតិយសាងសង់រួចរាល់នៅខែមីនា ឆ្នាំ ២០២៣ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩ រូបនោះ នឹងត្រូវដង្ហែទៅតម្កល់ក្នុងចេតិយ សម្រាប់គោរពដឹងគុណ៕

អាមេរិក និង​សម្ព័ន្ធមិត្ត​អាស៊ី​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ក្រោយ​ការសាកល្បង​មី​ស៊ី​ល ICBM

2022/12/02 06:32:42 pm        382
​អាមេរិក៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​មន្ត្រី​កូរ៉េខាងជើង ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ បន្ទាប់ពី​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ ICBM ចុងក្រោយ និង​ធំ​បំផុត​កាល​ពី​ខែ​មុន​។ ​ក្រសួង​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ​ខែ​ធ្នូ បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​កូរ៉េខាងជើង​មាន​ដូច​ជា​លោក Jon Il Ho, លោក Yu Jin និង​លោក Kim Su Gil សុទ្ធ​តែ​ជា​អ្នក​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ខែ​មេសា​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ចំនួន ​៧​នាក់​ផ្សេងទៀត​រួម​ទាំង​ជនជាតិ​សិង្ហ​បុរី​ម្នាក់ និង​តៃវ៉ាន់​ម្នាក់ និង​អង្គភាព​ចំនួន​ ៨​ថែមទៀត។ ក្រសួង​នេះ​និយាយ​ថា អ្នក​ទាំងនោះ​បាន​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​រួច​ទៅ​ហើយ​ពី​អាមេរិក​ចន្លោះ​ពី​ខែ​មករា ឆ្នាំ​២០១៨ និង​ខែ​តុលា​ ឆ្នាំ​២០២២​។ ក្រសួងការបរទេស​ជ​ប៉ុន​និយាយថា ​ជប៉ុន​ក៏បាន​ដាក់ទណ្ឌកម្ម​ថ្មី​លើ​អង្គភាព​ចំនួន ​៣ និង​បុគ្គល​ម្នាក់ទៀត​ផង​ដែរ រួម​ទាំង​ក្រុម Lazarus Group ដែល​សង្ស័យ​ពី​បទ​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ cyberattacks៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយ​ថា អាមេរិក និង​ណា​តូ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/12/02 06:03:02 pm        438
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​ចូលរួម​ដោយ​ផ្ទាល់ ​ក្នុង​ជម្លោះ​ដែល​នៅតែ​បន្ត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ចោទប្រកាន់​លោកខាងលិច​ពីបទ​ព្យាយាម​វាយកម្ទេច​រុស្ស៊ី​ចោល​ទាំងស្រុង​។ ​លោក Lavrov បាន​ចង្អុល​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ប្រកាស​ជា​សាធារណៈ​ថា ​ពួកគេ​មិន​ត្រឹមតែ​ព្យាយាម​យកឈ្នះ​រុស្ស៊ី​នៅ​សមរភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់​ឲ្យ​គេ​កម្ទេច​រុស្ស៊ី​ព្រម​គ្នា​ក្នុងនាម​ជា​តួអង្គ​សំខាន់ទៀតផង។ លោក​បាន​បន្ថែមថា មានការ​ពិភាក្សា​មួយចំនួន​ពី​មធ្យោបាយ​បែបណា ​ដែល​ពួកគេ​អាច​បំបែក​ទឹកដី​រុស្ស៊ីក្នុងចំណោម​សមាជិក​របស់​ពួកគេ​។ ​លោក Lavrov បាន​បញ្ជាក់ថា កុំ​និយាយថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូមិនបាន​ចូលរួម​ដោយផ្ទាល់ក្នុង​សង្គ្រាម​នេះ​ឲ្យ​សោះ។អ្នក​ត្រូវបាន​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់ ដោយ​លោក​បាន​គូសបញ្ជាក់ថា លោកខាងលិច​មិន​ត្រឹមតែ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទីក្រុង Kiev ក្នុង​គោលបំណង​សម្លាប់​ជីវិត​ទាហាន​រុស្ស៊ីប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន​នៅអង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី​ទៀតផង​។ ​លោក​បាន​បន្ថែមថា ក្រៅតែពី​ទាហាន​ស៊ីឈ្នួល ក៏មាន​ក្រុម​អ្នក​បណ្ដុះបណ្ដាល​លោកខាងលិច​ជាច្រើន​ផងដែរ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន និង​កំពុង​បង្ហាញ​ទាហាន​ពី​របៀប​បាញ់​អាវុធ ​“trinkets” ដែល​ត្រូវបាន​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

ចិន​ចាប់ផ្ដើម​ដក​វិធាន​ការបិទ​ខ្ទប់​ក្នុង​តំបន់​ជាច្រើន ទោះ​មាន​ករណី​ឆ្លង​ COVID-19 ​ខ្ពស់ ក្រោយ​ការតវ៉ា​

2022/12/02 05:47:53 pm        414
​ចិន៖ តំបន់​រាប់សិប​កន្លែង​នៅក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន ពេលនេះ​បានចាប់ផ្ដើម​ដក​វិធាន​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស COVID-19 ទោះបី​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់​ក៏ដោយ​។ ​​ប្រទេស​ចិន​បាន​បង្ហាញ​សញ្ញា​ផ្លាស់ប្ដូរ​ក្នុង​ជំហរ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ខណៈ​ឈាន​ដល់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​វីរុស​ ទោះបី​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​ក៏ដោយ​។ ​ស្រុក​រាប់​សិប​ទីតាំង​ក្នុង​ទីក្រុង Shanghai និង​ Guangzhou និង​ទីក្រុង​ជាច្រើន​ដែល​កំពុង​មើល​ឃើញ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ ត្រូវបាន​ដោះលែង​ចេញពី​វិធាន​ការបិទ​ខ្ទប់​នានាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ​។ សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិនទទួលបន្ទុក​ការ​ឆ្លើយតប​វីរុស COVID-19 បាន​ប្រាប់​ក្រុមមន្ត្រីសុខាភិបាលកាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​នេះប្រឈម​ដំណាក់កាល និង​បេសកកម្ម​ថ្មីក្នុងការ​គ្រប់គ្រង​វីរុស​រាតត្បាត​សកល ដោយ​ចង្អុលបង្ហាញ​ពី​ការ​កែសម្រួល​ ចំពោះ​យុទ្ធសាស្ត្រ​គ្មាន​ការឆ្លង​រាលដាល​វីរុស​ឬ “zero-Covid” របស់​ទីក្រុង​ប៉េកាំង ដែល​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ជាច្រើន​ថ្ងៃ​នៅ​ទូទាំងប្រទេស​។​​វិធានការ​នេះមាន​ឡើង ខណៈ​ចិន​មើល​ឃើញ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​គោលនយោបាយ​គ្មាន​វីរុស Covid ​ឬ zero-Covid​។​ សូម​រម្លឹក​ថា ភាព​រំជើបរំជួលនេះ​បង្កឡើង​ដោយ​អគ្គិភ័យ នៅ​លើ​ប្លុក​អគារ​កម្ពស់​ច្រើននៅ​ភាគ​ខាងលិច​តំបន់​ស្វយ័ត Xinjiang ដែល​បានសម្លាប់​មនុស្ស ​១០​នាក់កាល​ពីសប្ដាហ៍​មុន។ ជន​ជាតិចិន​ភាគច្រើនបាន​ជឿថា ​ការ​រឹតត្បិត​ទប់ស្កាត់​វីរុស​យូរពេកនៅក្នុង​ទីក្រុង​នេះ ជា​កត្តា​បណ្ដាល​មានការ​ស្លាប់​នេះ ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ទាត់ចោល​ក៏ដោយ៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​បង្ហាញ​ចំនួន​ទាហាន​ស្លាប់​ប្រមាណ ១៣.០០០​នាក់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

2022/12/02 05:14:59 pm        469
​អ៊ុយ​ក្រែ​ន៖ មន្ត្រី​ជំនិត​របស់លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​នបាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១៣.០០០​នាក់បាន​ស្លាប់​ចាប់តាំងពី​ការចាប់ផ្ដើម​ការវាយលុក​របស់​រុស្ស៊ី។​ ​លោក Mykhailo Podolyak ដែលជា​ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយថា ទាហាន​ចន្លោះ​ពី​ ១០.០០០​នាក់ និង ​១៣.០០០​នាក់បាន​ស្លាប់​។ ​អ៊ុយ​ក្រែ​នកម្រ​បង្ហាញ​ទិន្នន័យ​សម្រាប់​ចំនួន​ទាហាន​ស្លាប់​ណាស់ ការអត្ថាធិប្បាយ​របស់​លោក Podolyak មិនត្រូវ​បានបញ្ជាក់​ដោយ​យោធា​របស់​ប្រទេស​នេះ​ទេ​។ ​កាលពី​ខែមិថុនាលោក​ធ្លាប់បាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ចន្លោះ​ពី ១០០​នាក់ទៅ​ ២០០​នាក់បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ ​កាលពី​ខែ​មុន ឧស​ត្ដ​មេស​នី​យ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក លោក Mark Milley បាន​និយាយថា​ ទាហាន​រុស្ស៊ីប្រមាណ ១០០.០០០​នាក់ និង​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១០០.០០០នាក់បាន​ស្លាប់ ​ឬរបួស​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម​។​​នៅក្នុង​សុន្ទរកថា​តាម​វីដេអូកាលពី​ថ្ងៃ​ពុធ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula Von der Leyen បាន​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​នជាង ១០០.០០០​នាក់បាន​ស្លាប់។​ ប៉ុន្តែក្រោយមក​អ្នកនាំពាក្យ​សម្រាប់គណៈកម្មការ​អឺរ៉ុបបានបញ្ជាក់ថា ចំនួន​នោះ​ខុស​ទេ ហើយ​ទិន្នន័យ​នោះ​សំដៅ​ដល់​ចំនួន​ទាំង​អ្នកស្លាប់ ទាំង​អ្នករបួស​៕អត្ថបទ៖ សុខមាន

ទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

2022/12/02 04:56:45 pm        367
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ខាងក្រោមនេះ ជាទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន៖ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាអភិបាលក្រុងអាស៊ាន

2022/12/02 04:31:02 pm        321
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ប្រកប ដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១។ក្នុងនោះ,ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ ទិសដៅអនាគតសម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះ ដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី ក្នុងន័យនេះ, សម្តេចសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC)ឆ្នាំ២០២៥ និង ផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្តេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។សម្តេចមានប្រសាសន៍ថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និង ការ- ផ្សារភ្ជាប់គម្លាតផ្នែកធនធាន ។ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ សម្តេចបានវាយតម្លៃខ្ពស់ និង សូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ ទីក្រុង បន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប នៅតំបន់X១៦

2022/12/02 03:23:23 pm        270
ត្បូងឃ្មុំ៖ ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ពិធីនេះ ធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

2022/12/02 02:21:29 pm        485
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទេសខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

2022/12/02 01:58:54 am        561
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និង សៅរ៍ថ្ងៃទី២ និង៣ខែធ្នូ ឆ្នាំ ២០២២ ។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និង ខេត្តចូលរួមប្រមាណ៨០ ទីក្រុងក្នុង តំបន់អាស៊ាន និង ក្រៅអាស៊ាន មានជាង៣០ ទីក្រុងធំៗចូលរួមផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM