គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

កម្ពុជា-ចិន ប្រារព្ធពិធីនាំចេញផ្លែមៀនស្រស់ផ្លូវការនៅព្រឹកថ្ងៃនេះ

2022/10/27 04:06:56 pm        674
ភ្នំពេញ៖ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ មានរៀបចំពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមានការអញ្ញេីញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរកសិកម្មខេត្តចំនួន៤មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងសហគមន៍កសិកម្មមៀននានាសរុបចំនួនប្រមាណជាង១០០នាក់។ សូមរម្លឹកថា នៅខែមិថុនា ឆ្នាំ២០១៩ កម្ពុជាបានចាប់ផ្តើមស្នើសុំចរចាលក្ខខណ្ឌតម្រូវកួតតាមនាម័យរីកទីផ្សារ នាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន ដោយភ្ជាប់ជាមួយឯកសារបច្ចេកទេសសម្រាប់ការវិភាគសមាសភាពតង។ បន្ទាប់មកនៅខែសីហា ឆ្នាំ២០២១ អត្ថរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន (GAI បានផ្ញើ លិខិតឆ្លើយតបស្តីពីលទ្ធផលនៃការធ្វើវិភាគហានិភ័យសមាសភាពចម្រៃលើដីណាំមៀនកម្ពុជា ដោយ បានបញ្ចាក់ជាមានសមាសភាពចង្រៃចំនួន៨ រឺជវចហាមឃាត់ដោយប្រទេសចិន។បន្ទាប់ពីការចរចារួច ភាគីទាំងពីរបានយល់ព្រមដកចេញរុយចោះផ្លែឈើចំនួន២ប្រភេទចេញពីបញ្ជីហាមឃាត់របស់ប្រទេសចិន។កម្ពុជាបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងខ្ពស់លេីការងារខាងលេី។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ រួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ អត្ថរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន (GACC) បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

អាមេរិក និង​អង់គ្លេស​ព្រមព្រៀង​គាំទ្រ​អ៊ុយ​ក្រែ​ន និង​ប្រឆាំង​ប្រទេស​ចិន

2022/10/26 09:55:44 pm        404
​អាមេរិក៖ សេត​វិមាន​បាន​និយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេសលោក Rishi Sunak បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចសន្ទនា​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ធ្វើការ​រួមគ្នា​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រឆាំង​ប្រទេស​ចិន​។​ ​មេដឹកនាំ​ប្រទេស​ទាំង២ បាន​ជួប​សន្ទនា​ជា​លើកដំបូង​រយៈ​ជាច្រើន​ម៉ោង ​បន្ទាប់ពី​លោក Sunak បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៣ របស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំនេះ ដោយ​កំពុង​ទទួល​នូវ​វិបត្តិ​សេដ្ឋកិច្ច​បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី Liz Truss ក្រោយ​ការចូល​កាន់តំណែង​ត្រឹមតែ ៤៩ថ្ងៃ​។​ ​សេត​វិមាន​បាន​និយាយថា មេដឹកនាំ​ទាំង២ បាន​អះអាង​ជាថ្មី​អំពី​ទំនាក់ទំនង​ពិសេសដែលមាន​រវាង​សហរដ្ឋអាមេរិក និង​អង់គ្លេស និង​បាន​និយាយថា ប្រទេស​ទាំង២ ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ជំរុញ​សន្តិសុខ និង​ភាពរុងរឿង​ពិភពលោក​។​​សេចក្តីថ្លែងការណ៍​បាន​និយាយ​អំពី​សង្គ្រាម​ បង្កដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​ ដែល​គាំទ្រ​ដោយ​ប្រទេស​លោ​ក​ខាងលិច​ថា មេដឹកនាំ​បាន​ព្រមព្រៀង​លើ​សារៈសំខាន់​នៃ​ការធ្វើការ​រួមគ្នា ​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន និង​នាំយក​ប្រទេស​រុស្ស៊ី​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការឈ្លានពាន​របស់ខ្លួន​។​ ​សេត​វិមាន​បាន​និយាយថា ​លោក Biden និង​លោក Sunak បាន​ព្រមព្រៀងដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ប្រទេស​ចិន ដែល​ទីក្រុង​វ៉ាស៊ីនតោន​បានកំណត់​ថា​ជា​គូប្រជែង​ភូមិសាស្ត្រ​ នយោបាយ និង​សេដ្ឋកិច្ច​កំពូល​របស់ខ្លួន​នៅលើ​ឆាក​ពិភពលោក ​នាពេល​បច្ចុប្បន្ន​នេះ​៕​អត្ថបទ៖ ប៊ុនថន

លោក Sunak តែងតាំង​ក្រុម​រដ្ឋមន្ត្រី​កំពូល​ក្នុង​ការរុះរើ​គណៈរដ្ឋមន្ត្រី

2022/10/26 09:29:27 pm        318
​អង់គ្លេស៖ លោក Rishi Sunak បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី៣ របស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំនេះកាលពី​ថ្ងៃ​អង្គារ ដោយ​ត្រូវបំពេញ​ភារកិច្ច​ក្នុងការ​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច ដែល​បានធ្វើឱ្យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ ហើយ​មនុស្ស​រាប់លាន​នាក់​កំពុង​តស៊ូ​ក្នុងការ​ចំណាយ​លើ​តម្លៃ​ហក់​ឡើង​នៃ​តម្លៃ​អាហារ និង​តម្លៃ​ថាមពល​របស់​ពួកគេ​។ ​លោក Sunak បានកំណត់​ភ្លាមៗ​ចំពោះ​ការតែងតាំង​គណៈរដ្ឋមន្ត្រី ក្នុង​គោលបំណង​ដឹកនាំ​រដ្ឋាភិបាល ខណៈ​នាំយក​មនុស្ស​មកពី​ផ្នែក​ផ្សេងៗ​គ្នា​នៃ​គណបក្ស​អភិរក្សនិយម​។ លោក​បាន​ដកចេញ​សមាជិក​រដ្ឋាភិបាល​រប​ស់លោក​ស្រី Liz Truss ជាច្រើនរូប ប៉ុន្តែ​បាន​រក្សាទុក​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន​ឲ្យ​នៅ​ដដែល។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោកស្រី Suella Braverman ដែល​បាន​លាលែង​ពី​តំណែង​កាលពី​សប្តាហ៍​មុន​ ក្នុង​ចំណាត់​ការដែល​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ដួល​រលំ​លោកស្រី Liz Truss ទទួលបាន​ការងារ​របស់​លោក​ស្រី​មកវិញ​។ លោក Sunak មាន​គោលបំណង​ប្រមូលផ្តុំ​គណៈរដ្ឋមន្ត្រី​ដែល​មាន​បទពិសោធន៍ ​និង​សមត្ថភាព ប៉ុន្តែ​ការបែកបាក់​របស់​គណ​បក្ស​ស្តាំនិយម​កណ្តាលជុំវិញ​បញ្ហា​អន្តោប្រវេសន៍ ទំនាក់ទំនង​ជាមួយ​ស​ហ​ភាព​អឺរ៉ុប និង​បញ្ហា​ធំៗ​ផ្សេងទៀត​នៅតែ​ជា​បញ្ហា​ដ៏​ស៊ីជម្រៅ៕អត្ថបទ៖ ប៊ុនថន

លោក Biden ព្រមាន​ទីក្រុង Moscow ថា​ ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​

2022/10/26 07:31:42 pm        391
​អាមេរិក៖ ស្រប​ពេល​មានការ​ចោទប្រកាន់​ដដែលៗ​រវាង​ភាគី​សង្គ្រាម​ថា ​ភាគី​ម្ខាង​ទៀត​គ្រោង​នឹង​ពង្រីក​ជម្លោះ​របស់​ពួកគេ​ដោយ​ប្រើ​អាវុធ​មិនធម្មតា​នោះ លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​រុស្ស៊ី​ថា វា​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​។ ​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ​នេះរុស្ស៊ី​បាន​ចោទប្រកាន់​ដោយ​គ្មាន​ហេតុផល​ថា ទីក្រុង Kyiv មាន​បំណង​វាយប្រហារ​គ្រាប់បែក​វិទ្យុសកម្មដែល​បង្កឱ្យមាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ពី​ការ​បែក​ធ្លាយ​កាក​សំណល់​វិទ្យុសកម្ម​នៅ​ពេល​វា​ផ្ទុះ​។ អ៊ុយ​ក្រែ​ន​បាន​ឆ្លើយតប​ដោយ​និយាយ​ថា ទីក្រុង​ Moscow កំពុង​បង្កើត​លេស​សម្រាប់​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ក្នុង​សង្គ្រាម​ដែល​ខ្លួន​ចាញ់​នៅ​សមរភូមិ​។​លោក Biden និយាយ​ថា គេ​មិន​ច្បាស់​ទេ​ថា ​តើ​វិមាន​ក្រឹម​ឡាំង​កំពុង​ព្យាយាម​បង្កើត​ឆាកល្ខោន​ សម្រាប់​វាយ​ប្រហារដោយ​នុយក្លេអ៊ែរ ឬ​យ៉ាងណា ប៉ុន្តែ​បាន​លើក​ឡើង​ពី​ការព្រមាន​ម្ដង​ហើយ​ម្ដងទៀត ពី​រដ្ឋបាល​របស់​លោក​ទាក់ទង​នឹង​សកម្មភាព​នេះ​។ ​លោក Biden និយាយ​ថា ខ្ញុំ​ហ៊ាន​និយាយ​ថា រុស្ស៊ីនឹង​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​បំផុត បើ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​តាក​ទិ​ក​។ ​ខ្ញុំ​មិន​ធានា​ចំពោះ​អ្នក​គ្រប់គ្នា​ទេថា ​វា​ជា​ប្រតិបត្តិការ​បំភាន់​ភ្នែក ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​វា​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត​៕អត្ថបទ៖ សុខមាន

អ្នកស្លាប់​ដោយ​ព្យុះ​ស៊ីក្លូន Sitrang កើនឡើង​ដល់ ៣៥​នាក់​នៅ​បង់​ក្លា​ដែ​ស ខណៈ​លំនៅឋាន​ជាច្រើន​ត្រូវបាន​បំផ្លាញ

2022/10/26 06:55:09 pm        365
​​បង់​ក្លា​ដែ​ស៖ យោងតាម​ក្រុមមន្ត្រី និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ស៊ីក្លូន Sitrang បាន​កើន​ឡើងដល់​ ៣៥​នាក់ ហើយ​លំនៅឋាន​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​មក​លើ​ឆ្នេរសមុទ្រ​ភាគខាងត្បូង និង​ផ្នែក​កណ្តាល​របស់​ប្រទេស​បង់​ក្លា​ដែ​ស​។ ​សារព័ត៌មាន​បាន​រាយការណ៍​ថា​ ព្យុះ Sitrang បាន​ធ្វើ​ឲ្យ​មាន​បំណាក់​ដី ហើយ​បាន​ចុះ​ខ្សោយ​ទៅវិញ​ជា​ព្យុះ​ត្រូពិច​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​កាល​ពីថ្ងៃ​អង្គារ​។ សារព័ត៌​មានបាន​រាយ​ការណ៍​ថា ព្យុះ​ស៊ីក្លូន​បាន​ឆក់យក​ជីវិត​មនុស្ស ៣៥នាក់ ព្រមទាំង​បាន​បំផ្លាញ​លំនៅឋាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត រម្លើង​ដើមឈើ និង​កាត់ផ្តាច់​ប្រព័ន្ធ​ទំនាក់ទំនង ផ្លូវថ្នល់ និង​ការផ្គត់ផ្គង់​ថាមពល​។​​ប្រជាជន​ប្រមាណ ១០លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​នៅក្នុង​ស្រុក​ជាច្រើន ​នៅតាម​ឆ្នេរសមុទ្រ​កាលពី​ថ្ងៃ​អង្គារ​។ ព្យុះ​ស៊ីក្លូន​បាន​បោកបក់​មកលើ​ឆ្នេរ​ភាគ​និរតី​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ប៉ុន្តែ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​បញ្ជាក់​ថា ការស្លាប់​ខ្ពស់បំផុត​ត្រូវបាន​គេ​រាយការណ៍​នៅ​ឆ្នេរសមុទ្រ Chattogram ភាគ​និរតី ជា​កន្លែង​ដែល​នាវា​បូម​ខ្សាច់ដែល​ដឹក​ខ្សាច់​បាន​លិច​នៅ​ឈូង​សមុទ្រ Bengal បណ្តាល​ឲ្យ​កម្មករ ៨នាក់​លង់ទឹក ខណៈ​ខ្យល់​បក់បោក​ខ្លាំង៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​ជំរុញ​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​បន្ត​រស់នៅ​បរទេស​ ខណៈ​ខ្វះ​ថាមពល​ក្នុង​រដូវរងា​

2022/10/26 06:29:16 pm        300
​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​មួយ​រូប​និយាយ​ថា ជនភៀសខ្លួន​ដែល​បាន​រត់គេច​ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គួរតែ​បន្ត​ស្នាក់នៅ​បរទេស​នៅ​រដូវរងា​នេះ​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី ​ព្រោះតែ​ការ​ទម្លាក់​គ្រាប់បែក​ពី​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​សំខាន់ៗ​។ ​ក្នុង​បទសម្ភាសន៍​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ ឧបនាយករដ្ឋមន្ត្រី​លោកស្រី Iryna Vereshchuk បាន​ប្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​បរទេសថា ពួកគេ​គួរតែ​រង់ចាំ​រហូតដល់​រដូវ​ផ្កា​រីក ចាំ​វិល​មក​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​។ លោកស្រី​បាន​និយាយ​ថា ខ្ញុំ​ចង់​ស្នើ​ដល់​ពួកគេ​កុំ​ទាន់​ត្រឡប់មកវិញ។​ យើង​ចាំបាច់​ត្រូវ​តស៊ូ​រដូវរងា​នេះ​ឲ្យ​បាន​។​ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ជា​បន្តបន្ទាប់​ដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី និង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ទឹក បន្ទាប់ពី​ការ​ផ្ទុះ​បាន​បំផ្លិចបំផ្លាញ​ស្ពាន​ត​ភ្ជាប់​ពី​តំបន់​គ្រី​មៀទៅ​រុស្ស៊ី​កាលពី​ថ្ងៃទី​៨ ខែ​តុលា​។​ទីក្រុង Kyiv និយាយ​ថា ការវាយប្រហារ​នានា​បាន​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​ថាមពល ​៤០%​។ មន្ត្រី​ក្នុង​តំបន់​មួយ​រូប​នៅ​ទីក្រុង Kyiv បាន​ព្រមាន​កាលពី​សប្ដាហ៍​មុន​ថា ​ប្រជាពលរដ្ឋ​ត្រូវតែ​ត្រៀម​សម្រាប់​ការ​កាត់​ផ្ដាច់​ថាមពល​ ដែល​អាច​នឹង​កើតមាន​បន្ត​រយៈពេល​ជាច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០

2022/10/26 06:02:12 pm        215
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ក្នុងការអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលាឆ្នាំ២០២២នេះ ។ នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសភាប្រទេសថៃ និងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់ រួមមាន៖ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ឯកឧត្តម សាយ សំភូន ភូមវិហាន  អនុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងបន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ៕

រុស្ស៊ី​បង្កើន​ការផលិត​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​

2022/10/26 05:58:27 pm        294
​រុស្ស៊ី៖ អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ីលោក Dmitry Medvedev បាន​និយាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា ប្រទេស​រុស្ស៊ីកំពុង​បង្កើន​ការផលិត​អាវុធ​គ្រប់​ប្រភេទ​ទាំងអស់​ចាប់ពី​រថក្រោះ និង​កាំភ្លើង រហូតដល់​មី​ស៊ី​លបាញ់​ស៊ី​ប​ចំ​គោលដៅ និង​យាន​ដ្រូ​ន​។ ​លោក​បាន​និយាយ​នៅ​លើ​សារ​បណ្ដាញ Telegram ថា ការផលិត​អាវុធ និង​យុទ្ធោបករណ៍​ពិសេសៗ​គ្រប់​ប្រភេទកំពុង​កើន​ឡើង​ទ្វេដង​ចាប់ពី​រថក្រោះ និង​កាំភ្លើងរហូតដល់​មី​ស៊ី​លបាញ់​ស៊ី​ប​ចំ​គោលដៅ និង​យាន​ដ្រូ​ន​។ ​ត្រៀមខ្លួន​ទប់​ទល់​​ទៅ​។​ អ្នកនយោបាយ​ជើងចាស់​រូប​នេះបាន​ផ្ដាំ​ទៅ​គូប្រជែង​របស់​រុស្ស៊ី និង​បាន​ណែនាំ​ពួកគេកុំ​សង្ឃឹម​ឲ្យ​សោះ​ថា រុស្ស៊ី​នឹង​អស់​អាវុធ​នោះ​។ ​លោក​ថា នៅ​ពេល​អាន​ការវិភាគ​របស់​សត្រូវ ខ្ញុំ​ច្រានចោល​ការ​លើក​ឡើង​ដដែល​ៗ​ថា រុស្ស៊ី នឹង​អស់យុទ្ធោបករណ៍​ឆាប់ៗ និង​ប្រើប្រាស់​អាវុធ​ច្រើនពេក ដូចជា​ពាក្យ​ថាអ្វីៗ​ត្រូវ​បាន​ប្រើប្រាស់​អស់ហើយ​។ វា​គ្មាន​រឿង​បែបនេះកើតឡើង​ទេ​។​ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រោម​បទបញ្ជា​ពី​អគ្គ​មេបញ្ជាការ​កងទ័ពគឺ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លោក Medvedev បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Nizhny Tagil ពិនិត្យមើល​ការផលិត​រថក្រោះនៅ​រោងចក្រ​ផលិត​អាវុធ Uralvagonzavod ដែល​ជា​រោងចក្រ​ផលិត​រថយន្ត​ប្រយុទ្ធ​ធំ​បំផុត​ក្នុង​តំបន់​នោះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បង្ហាញ​អង្គការសហប្រជាជាតិ​ថា អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុសកម្ម

2022/10/26 05:21:54 pm        366
​រុស្ស៊ី៖ រុស្ស៊ី​បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​ រួម​ជាមួយ​សារធាតុ​វិទ្យុសកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង ដែល​លោក​ខាងលិច និង​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ជា​លេស​ពង្រីក​សង្គ្រាម​។ ​ទីក្រុង ​Moscow ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​រៀបរាប់​លម្អិត​ការចោទប្រកាន់ ​ទៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​លើក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់ ព្រោះ​យើង​បាន​លើក​ឡើង​ពី​ការពិត​នៃ​ស្ថានភាព​។ ខ្ញុំ​មិន​ប្រកាន់​ខឹង​នឹង​មនុស្ស​ដែល​និយាយ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេ​ជឿ ទាំង​ដែល​មិន​មាន​រឿង​នេះ​កើតឡើង​ព្រោះ​វា​ធ្ងន់ធ្ងរ ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​ដែល​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ភព​ផែនដី​ទាំង​មូល​នោះ​ទេ​។អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ជាថ្មី​ពី​ការចោទប្រកាន់​របស់​រុស្ស៊ី និង​និយាយ​ថា លោកខាងលិច​ឆោតល្ងង់​ដែល​មិន​ព្រម​ជឿ​រឿង​ទាំងនោះ​។ រឿង​នេះ​បាន​កើតឡើង​ក្រោយ​មានការ​លើកឡើង​ពី​ទីក្រុង Moscow ដែល​ថា ខ្លួន​អាច​ត្រូវ​បង្ខំ​ឲ្យ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ​គឺ​លោក Volodymyr Zelenskyy បាន​និយាយ​ថា ​ការចោទប្រកាន់​ពី​ការប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម​នោះ​បង្ហាញ​ថា ទីក្រុង Moscow កំពុង​មាន​ផែនការ​វាយប្រហារ និង​ព្យាយាម​ទម្លាក់កំហុស​ឲ្យ​ទីក្រុង Kyiv៕អត្ថបទ៖ សុខមាន

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ លេីជនក្បត់ជាតិ សម រង្ស៉ី ប្រមាថលើអង្គព្រះមហាក្សត្រ

2022/10/26 05:09:07 pm        284
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឲ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលេីឈ្មោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ យងតាមលិខិតចុះថ្ងៃទី២៥ ខែុលា ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា នៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា "មិនមានមនសិការជាតិ" និង "ក្បត់ជាតិ"។សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពានម៉ាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា "អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ" ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ "ប្រមាថចំពោះអង្គព្រះមហាក្សត្រ"បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម ឯកឧត្ដមព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM