គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ព្រមាន​ពី​ភាព​តានតឹង​លែង​គ្រប់គ្រង​បាន​នៅក្នុង​ជម្លោះ​អ៊ុយ​ក្រែន​

2022/10/24 05:58:46 pm        649
​រុស្ស៊ី៖ ប្រមុខ​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រាប់​សម​ភាគី​បារាំង​របស់​លោក​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​យ៉ាប់យ៉ឺន​កាន់​តែខ្លាំង និង​ស្ទើរ​គ្រប់​គ្រង​លែង​បាន​។ ​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោក Sebastien Lecornu ចេញផ្សាយ​ដោយ​ភាគី​រុស្ស៊ី លោក Shoigu បាន​និយាយ​ថា ទីក្រុង Moscow ព្រួយបារម្ភ​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​ប្រើ​គ្រាប់បែក​វិទ្យុសកម្ម​ក្នុង​ជម្លោះ​នេះ តែ​ពុំបាន​ផ្ដល់​ភស្តុតាង​គាំទ្រ​ដល់​ការ​លើក​ឡើង​ដែល​ថា ​អ៊ុយ​ក្រែ​ន​អាច​នឹង​ប្រើ​អាវុធ​ប្រភេទ​នេះ​ទេ​។លោក Sergei Shoigu ក៏បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ផង​ដែរ​កាលពី​ថ្ងៃអាទិត្យ​​ជា​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២ ក្នុង​រយៈពេល ​៣​ថ្ងៃ និង​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​ ៣​រូប​ផ្សេងទៀត​មកពី​បណ្ដា​ប្រទេស​សមាជិក​សម្ព័ន្ធ​ណា​តូ​៕ អត្ថបទ៖ សុខមាន

បទអត្ថាធិប្បាយនយោបាយ ៖ “ជនក្បត់ជាតិ៣ជំនាន់​ស​ម រង្ស៊ី” ទុកមិនចំណេញ កម្ចាត់ចេញរឹតតែមិនខាត

2022/10/24 05:39:10 pm        651
មានសារជាតិមិនខុសពីជីតា និងឪពុក ទណ្ឌិត សម រង្ស៊ី បានបន្ដប្រព្រឹត្ដទង្វើដ៏គួរឱ្យស្អប់ខ្ពើម គឺ​ការព្យាយាមបំផ្លិចបំផ្លាញប្រទេស និងប្រជាជនកម្ពុជាម្ដងហើយម្ដងទៀត ដូច្នេះពិតជាសម​ណាស់​នឹង​ឈ្មោះថ្មី “ជនក្បត់ជាតិ៣ជំនាន់”។ ខ្ចាត់ព្រាត់ពីប្រទេសកំណើតរត់ភៀសខ្លួនដល់បរទេស តែ​ជន​នេះមិនព្រមសម្ងំលាក់ខ្លួនឱ្យស្រួលនោះទេ បែជា​ប្រឹង​កៀរ​គរ​គ្នី​គ្នា​រិះរក​មធ្យោបាយ​បំផ្លាញ​ដែន​ដី​កំណើត ចង់ធ្វើជាសត្រូវប្រឆាំងនឹងជាតិសាសន៍ឯងទៅវិញ។ រឿងដែលហួសចិត្ដថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសក្ដែងៗញុះញង់ឱ្យពលរដ្ឋ និងកងទ័ព​ងើប​បះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងរស់ក្រោមម្លប់សន្ដិភាព ដោយស្រែក​ថា​ខ្លួន​ធ្វើដើម្បី​ពលរដ្ឋខ្មែរ។ នេះគឺជាសម្ដីដែលគ្មានអៀនខ្មាស និងគ្រាន់តែ​ដើម្បី​បោក​ប្រាស់​ពលរដ្ឋខ្មែរ​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គោលនយោបាយ​ចង​អាឃាតគិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​បែប​នេះ មិនអាចមកបោកបញ្ឆោតពលរដ្ឋខ្មែរដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលបានឡើយ។ ផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ជនក្បត់ជាតិ សម រង្ស៊ី មិនអាចទៅរួចនោះទេ គឺបានត្រឹមស្រែកពីក្រៅស្រុកប៉ុណ្ណោះ។សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មាន​ការ​ភ័យខ្លាច​សូម្បី​បន្ដិច​ចំពោះ​ការ​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​ការប៉ុនប៉ងផ្ដួលរំលំរបស់ទណ្ឌិត សម រង្ស៊ី ប្រសិនបើឈានដល់ការប្រើហិង្សាមែន ប៉ុន្ដែ​សម្ដេចគ្រាន់តែស្ដាយស្រណោះចំពោះសាច់ឈាមពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម​។ យ៉ាងណាបើដល់ដំណាក់កាលចុងក្រោយ ក៏គ្មានជម្រើសក្រៅពីការពារជាតិ ការពារ​រាជានិយម ការពាររាជបល្ល័ង្គ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល។ពេលនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ពិតជាត្រូវអស់លក្ខណ៍ ព្រោះផែនការ​ធ្វើ​បដិវត្ដន៍​ពណ៌​គ្មាន​សង្ឃឹម​នឹង​ជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរបុរសកាច់​ចង្កូត​ដឹកនាំ​នាវា​កម្ពុជា​ចេញ​ពីរបប​ប្រល័យពូជសាសន៍មករកសុខសន្ដិភាព ស្ថិរភាព ដូចពេលបច្ចុប្បន្ន ពិតជាមិនអាចឈរ​ឱបដៃ​មើល​ជនក្បត់ជាតិ៣ជំនាន់ មកបង្កចលាចលឡើយ ហើយក៏មិនអាចទុក​ឱកាសប៉ុន​សរសៃ​សក់​សម្រាប់ជនក្បត់ជាតិរូបនេះដែរ។ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅតំបន់រុនតាឯក ក្នុងខេត្ដសៀមរាប សម្ដេចតេជោបានប្រកាសប្ដូរផ្ដាច់ជាថ្មីថា នឹង​កម្ចាត់​ចោលឱ្យខានតែបាននូវមនោគមន៍វិជ្ជារបស់ជនក្បត់ជាតិ៣ជំនាន់នេះ។ សម្ដេចអះអាងថា បើសិនមិន​ប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ។ សម្តេចប្តេជ្ញាកម្ចាត់​ចោល​ឱ្យបាន​ជាដាច់ខាត។ ចំពោះវិធីកម្ចាត់ប្រើយុទ្ធសាស្ដ្រតែ២អក្សរប៉ុណ្ណោះ គឺIF បានន័យថា Isolated (ផ្ដាច់ខ្លួនចេញ) បន្ទាប់មក Finish(បញ្ចប់)តែម្ដង មិនប្រើយុទ្ធសាស្ដ្រ៥អក្សរ (DIFID) ដូចមុនឡើយ។កន្លងមកសម្ដេចតេជោធ្លាប់បានផ្ដល់ឱកាសឱ្យពីរលើកដើម្បីកែខ្លួន ប៉ុន្ដែមិនត្រឹមមិនព្រមកែ ផ្ទុយទៅវិញ​ជន​ក្បត់​ជាតិសម រង្ស៊ី រឹងរឹតតែផ្គើនលើសដើម។ ទោសទណ្ឌដែលជន​ក្បត់​ជាតិ​រូប​នេះ​មាន​ជាប់​ខ្លួន ក៏មិនអាចនឹងលើកលែងបានទៀត បូករួមទាំងការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៩​តុលា ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ​ក្នុង​សំណុំរឿ​ង​លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ដ ឱ្យទៅជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម។សម្ដេចតេជោក្នុងនាមជាថ្នាក់ដឹកនាំប្រទេសបានខំប្រឹងយ៉ាងលំបាកលំបិន ដើម្បីចរចា​បញ្ហាព្រំដែន​មិន​ទាន់បានឯកភាព១៦ភាគរយជាមួយភាគីវៀតណាម ព្រោះតែចង់រក្សាទឹកដី​នៅ​សេស​សល់​ឱ្យគង់វង្សតកូនចៅទៅមុខ មិនហ៊ានឱ្យបាត់បង់សូម្បីមួយតឹងមួយផឹក។ ប៉ុន្ដែជនក្បត់​ជាតិ​រូប​នេះបែរជាហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ខេត្ដ៤ឱ្យទៅបរទេស តើនេះមិន​មែន​ជា​ទង្វើ​ក្បត់​ជាតិ​ទេឬ? ដល់ពេលហើយដែលត្រូវលេងធម៌ក្ដៅជាមួយមនុស្សកែលែងឡើង អង្គុយរក​តែ​វិធី​សន្សំរឿ​ងបំបែកបំបាក់ជាតិសាសន៍ខ្មែរ។ញត្ដិគាំទ្រសម្ដេចតេជោ បានចេញយ៉ាងព្រោងព្រាត ឱ្យកម្ទេចចោលជនក្បត់ជាតិ៣ជំនាន់សម រង្ស៊ី។ ការណ៍នេះសបញ្ជាក់ថា ពលរដ្ឋខ្មែរមិនច​​ង់​ឱ្យ​ប្រទេស​ដ៏កំសត់​របស់​ខ្លួន​ត្រូវ​មនុស្ស​វិកល​ចរិត​មកបំផ្លាញទៀតទេ។ ទណ្ឌិតក្បត់ជាតិសម រង្ស៊ីល្មមភ្ញាក់រលឹកថា អំពើ​អាក្រក់​មិន​ឈ្នះ​អំពើ​ល្អដាច់​ខាត។ កន្លងមកអ្នកធ្លាប់ប្រើគោលនយោបាយ “មានសែនអត់ស៊ី មានស៊ីអត់សែន” ឥលូវ​នេះ​ដល់​វេនបុរសខ្លាំងកម្ពុជាយកគោលនយោបាយនេះទៅប្រើលើមនុស្សក្បត់ជាតិដូចអ្នកឯងវិញ ព្រោះក្រុមសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយម បើងើបមួយសមនឹងវ៉ៃមួយ បើងើបពីរ​សម​នឹង​វ៉ៃ​ពីរ ដូចសម្ដេចតេជោមានប្រសាសន៍។ ពួកនេះមិនបាននាំឱ្យជាតិរីកចម្រើន មានតែ​បង្ក​មហន្ដរាយ​ធ្ងន់ធ្ងរ។ក្រុមក្បត់ជាតិជ្រុលនិយមដូចទណ្ឌិត សម រង្ស៊ី កុំស្រមៃថាអាចធ្វើអ្វីបានស្រេចតែចិត្ដ។ ជង់មិន​ដែល​ភ្លេច​កុកនោះទេ មានតែកុកដែលភ្លេចជង់។ ដូចគ្នាដែរ ល្គឹកណាមានសម្ដេចតេជោ មានគណបក្ស​ប្រជាជនកម្ពុជា នៅបន្ដដឹកនាំប្រទេស ល្គឹកនោះក៏គ្មានវត្ដមាន​ជន​ក្បត់​ជាតិ​៣​ជំនាន់ សម រង្ស៊ី អាចមកប្រឡូកក្នុងសង្វៀននយោបាយក្នុងស្រុកខ្មែរបន្ដទៀតបានដែរ។ មនុស្ស​ពិសពុល​ដូច​ទណ្ឌិត សម រង្ស៊ី មិនអាចរួចខ្លួនពីសំណាញ់ច្បាប់កម្ពុជាបានដាច់ខាត ហើយជោគ​វាសនារបស់ជននេះច្បាស់ណាស់នឹងត្រូវចោលឆ្អឹងនៅក្រៅស្រុក។ សម្ដេចតេជោ​ក៏​ព្រមាន​អ្នក​ដែល​ពាក់​ព័ន្ធសូមដកខ្លួនចេញឱ្យឆ្ងាយពីទណ្ឌិតសម រង្ស៊ីបើចង់សុខ ហើយ​គណបក្ស​នយោបាយ​បើ​ហ៊ាន​ភ្ជាប់ខ្លួនជាមួយនឹងជនក្បត់ជាតិរូបនេះនឹងត្រូវប្ដឹងទៅតុលាការដើម្បីរំលាយចោលតែម្ដង។ជារួម គោលនយោបាយកម្ចាត់ចោលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ត្រូវតែធ្វើមិន​អាច​ខក​ខាន​បាន ដើម្បីរក្សាកម្ពុជាឱ្យបន្ដស្ថិតក្នុងសន្ដិភាព ពលរដ្ឋអាចរស់នៅបានសុខសាន្ដ។ បច្ចុប្បន្ន​​គ្មាន​នរណាមានសមត្ថភាពផ្ដល់ម្លប់ដល់ពលរដ្ឋខ្មែរដូចសម្ដេចតេជោនោះទេ ដូច្នេះ​ទណ្ឌិត​​ក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ទុកពិតជាមិនចំណេញកម្ចាត់ចេញរឹតតែមិនខាត៕ ដោយ ៖ ពេញ ផេង

លោក Boris Johnson ដកខ្លួនចេញពីការប្រកួតប្រជែងមេដឹកនាំបក្ស និង​បេក្ខភាព​នាយករដ្ឋ​មន្ត្រីបន្ទាប់

2022/10/24 05:18:44 pm        330
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានដកខ្លួន​ចេញពីការ​ប្រកួតប្រជែង​ក្លាយជា​មេដឹកនាំ​បក្ស​អភិរក្សនិយមបន្ទាប់ និងក្លាយជានាយករដ្ឋមន្ត្រី។យោងតាមទីភ្នាក់ងារសារព័ត៌មាន PA Media លោក Johnsonអះអាងថា នឹងប្រមូល​ការគាំទ្រ​ឲ្យបានលើស១០០សំឡេងពីសមាជិកបក្សអភិរក្សនិយមប៉ុន្តែបានច្រានចោលក្នុងការប្រកួតប្រជែងនេះ ដោយនិយាយថានេះ មិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើទេ ព្រោះអ្នក​មិន​អាច​គ្រប់​គ្រង​បាន​ប្រកប​ដោយប្រសិទ្ធភាព លុះត្រាតែអ្នកមានគណបក្សឯកភាពគ្នានៅក្នុងសភា ។ ការប្រកាសរបស់លោកមានឡើង បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេសលោក Rishi Sunak បានចូលប្រកួតប្រជែងជាផ្លូវការដើម្បីដឹកនាំគណបក្សអភិរក្ស ដែលជាការ​ប៉ុនប៉ង​លើកទី២ របស់លោកឈោងចាប់តំណែងនេះ នៅឆ្នាំនេះ ។  លោក Sunak បានប្រមូលសំឡេងគាំទ្រដែលត្រូវឲ្យមានលើសពី១០០ ពីសមាជិកគណបក្សតូរី ដើម្បីចូលរួមប្រកួតប្រជែងនេះ លោក Sunak បានប៉ុនប៉ងក្លាយជាមេដឹកនាំអំឡុងរដូវក្ដៅ ក្រោយការលាលែងតំណែងរបស់លោក Johnson  ប៉ុន្តែបានចាញ់លោកស្រី Liz Truss ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី២០ តុលា សប្ដាហ៍មុននេះ ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្ដល់​ស្រូវពូជ​ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 04:23:35 pm        269
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រម​ទាំង​ស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ នៅ​ខេត្ត​បាត់ដំបង ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាឲ្យឈ្នះភ្លូកទឹក ភ្លូកដីកាល​ពី​ការ​បោះ​ឆ្នោតឃុំ-សង្កាត់​នាពេលកន្លងទៅ ។- សម្តេចតេជោ​រំពឹងថា​បងប្អូន​នឹង​បន្តបោះជូនដល់គណបក្សប្រជាជន​កម្ពុ​ជា​នា​ឆ្នាំ​២០២៣​បន្ត​ទៀត​។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រ​ង​គ្រោះ​ដោយ​ទឹកជំនន់។- សម្តេចតេជជោ ហ៊ុន សែន បានប្រកាសថា តំណែងកាន់តែធំ ដីកាន់តែតូច។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា «មេដឹកនាំធំៗមិនអាចធ្វើដំណើរទៅណាមកណា រហេត​រហូត​នោះ​ទេ​....[]»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសារព័ត៌​មានតាម​សម្តេច​ក្នុង​បេសកកម្ម​ជុំវិញ​បឹង​ទន្លេសាប បាននាំគ្នាសប្បាយរីករាយ និងចូលខាអូខេ ព្រមទាំង​អំពាវនាវ​ដល់​ភរិយា​អ្នកសារព័ត៌​មានទាំងនោះ កុំបន្ទោស ឬប្រើហិង្សាលើប្តី។- សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាសារជាថ្មីដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការងារ និងស្វះស្វែងរកដំណោះចាំបាច់ និងបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​តាម​រដូវ និងភាពជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលរបស់សម្តេច មិនឱ្យគេហៅថា «រាជរដ្ឋាភិបាលអត់ពូជទេ...»។ ត្រង់ចំនុចនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅលើស្រូវពូជ និងពូជដំណាំនានា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។- សម្តេចតេជោ​ ហ៊ុន សែន ប្រកាសឱ្យមានការដូរពូជស្រូវជាមួយរដ្ឋ ដើម្បីបង្កើនលទ្ធភាព នៃ​បង្ក​បង្កើន​ផល ដោយប្រជាពលរដ្ឋដែលមានស្រូវ ហើយគិត​ថា​ស្រូវ​របស់​ខ្លួន​មិន​សូវ​មាន​ផល​តាម​តម្រូវ​ការ​ចង់បាន អាចដូរពូជជាមួយរដ្ឋបាន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពីមុនរដ្ឋមានគោលការណ៍ផ្តល់ពូជស្រូវ​ដល់ប្រជាពលរដ្ឋ​តាមទំហំដី ដោយដីកន្លះហិកតា រដ្ឋផ្តល់ជូន៥០គីឡូក្រាម និងលើសពី ១ហិកតា រដ្ឋផ្តល់ជូន ១០០គីឡូក្រាម តែពេលនេះ រដ្ឋផ្តល់ជូន ១០០គីឡូក្រាម ក្នុងមួយគ្រួសារៗដូចៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជា ពិសេសចាស់ៗ​ដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាព​ដល់ប្រទេសកម្ពុជាទាំងមូល។សង្កថា សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៨ និង១០នាទី

ប្រធានាធិបតីចិន Xi Jinping ពង្រីកអំណាច និងដំឡើងឋានៈសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយបន្តកាន់អាណត្តិទី៣

2022/10/24 04:05:33 pm        418
លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានពង្រីកឥទ្ធិពលរបស់លោកកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកត្រូវបានតែងតាំងកាន់អំណាចមួយអាណត្តិទៀត ជាប្រធានបក្ស កាន់ អំណាចកុម្មុយនិស្ត ដោយកាត់ផ្ដាច់ចោលប្រពៃណី និងបានដំឡើង ឋានៈក្រុមសម្ព័ន្ធមិត្ត នយោបាយ របស់លោកដែលត្រូវបានគាំទ្រចក្ខុវិស័យរបស់លោកក្នុងការ​គ្រប់គ្រង​កាន់តែតឹងរ៉ឹង​លើ​​សង្គម និងសេដ្ឋកិច្ចដែលកំពុងជួបបញ្ហា។  លោក Xi ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ 2012 ត្រូវបានជាប់អាណត្តិទី៣រយៈពេល៥ឆ្នាំ ជាអគ្គលេខាធិការបក្ស ដោយបានបោះបង់​ចោលទំនៀម​ទម្លាប់​ដែលអ្នកកាន់​តំណែង​មុនរបស់​លោក​បាន​បន្សល់ទុកបន្ទាប់ពីរយៈពេល១០ឆ្នាំ មកនេះ។ មេដឹកនាំវ័យ៦៩ឆ្នាំរូបនេះ ត្រូវបាន​រំពឹង​ទុក​ដោយ​មេដឹកនាំមួយចំនួនក្នុងការព្យាយាមកាន់អំណាអស់មួយជីវិត។គណបក្សនេះ ក៏បានតែងតាំងគណៈកម្មាធិការអចិន្ត្រៃយ៍មានសមាជិក៧រូប ដែលជារង្វង់ នៃ​អំណាច​ខាង​ក្នុងរបស់ខ្លួន គ្រប់គ្រងដោយសម្ព័ន្ធមិត្តរបស់លោក Xi បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Li Keqiang ដែលជាមេដឹកនាំលេខ 2 និងជាអ្នកតស៊ូមតិលើកំណែទម្រង់ទីផ្សារ និងសហ​គ្រាស​ឯកជន ត្រូវបានទម្លាក់ចេញពីការដឹកនាំកាលពីថ្ងៃសៅរ៍។ ទោះបីជាលោក Li មានអាយុ​ត្រឹម​៦៨​ឆ្នាំ តិចជាងអាយុចូលនិវត្តន៍ក្រៅផ្លូវការរបស់គណបក្សមួយឆ្នាំក៏ដោយ ។ លោក Jean-Pierre Cabestan អ្នកជំនាញនយោបាយចិននៅសាកលវិទ្យាល័យ Hong Kong Baptist បាននិយាយថាអំណាចទាំងអស់នឹងរឹតតែប្រមូលផ្ដុំនៅក្នុងដៃរបស់លោក Xi Jinping ។ លោកបាននិយាយថា អ្នកត្រូវបានតែងតាំងថ្មីទាំងអស់សុទ្ធតែជាអ្នកស្មោះត្រង់នឹងលោក Xi។ គ្មានការជំទាស់ឬ តុល្យភាពអំណាចក្នុងប្រព័ន្ធទាល់តែសោះ៕

សម្តេចតេជោ ហ៊ុ​ន សែន អរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី

2022/10/24 03:19:35 pm        364
បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឈ្នះបានភ្លួកទឹក ភ្លួកដី ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅ។ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿមុតមាំថា បងប្ងូនប្រជាពលរដ្ឋខេត្តបាត់ដំបង នឹងនៅតែបន្តបោះជូនដល់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នោងការបោះឆ្នោតលើកក្រោយៗបន្តទៀត។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសចាស់ៗដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីចំនួនអ្នកឆ្លងកូវីដ-១៩ កម្រិតសូន្យ ដែលត្រូវប្រកាសនៅថ្ងៃទី២៤ ខែតុលានេះ

2022/10/24 03:12:13 pm        320
បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃមកហើយ(មកទល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២) កម្ពុជាមានកម្រិតអត្រាឆ្លងកូវីដ-១៩ មានចំនួនសូន្យ(០) ដែលជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ថ្លែងក្នុងពិធីអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួន ពីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការ ៣ការពារ និង៣កុំ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ»៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 02:15:53 pm        278
បាត់ដំបង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិក តា។បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនា សម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១.៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង៥៦៨.៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង៕

ព្រឹកស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

2022/10/24 04:09:51 am        442
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រម​ទាំង​ស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀស​ប្រជាជន​មក​ទីទួល​សុវត្ថិភា​ព​ចំនួន ១,០៥១ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ជាក់​ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត​១៦.២១៩ ហិកតា។បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឲ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនា សម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១.៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង​ ៥៦៨.៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់​អនាម័យ​ចំនួន ១៣៨កន្លែង។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ មន្ត្រីរាជការនិងកងកម្លាំងក្នុងខេត្តបាត់ដំបង

2022/10/24 01:12:11 am        478
នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបងចំនួនជាង២ពាន់នាក់។ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបាត់ដំបងដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត បំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ហើយក្នុងនោះ មិនអាចមើលរំលងបានពីមន្ត្រីមូលដ្ឋានប្រឹងប្រែងសហការលើការងារនេះ។ ពេលនេះ កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារមានការចូលរួមរបស់ពលរដ្ឋកម្ពុជា។សម្តេចតេជោបានមានប្រសាសន៍ប្រាប់ទៅដល់មន្ត្រីរាជការទាំងអស់ពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួម ហើយនេះក៏ដោយសារភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។សូមបញ្ជាក់ថា ការជួបសំណេះសំណាលក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តសៀមរាប និងបន្ទាយមានជ័យ នឹងបន្តជួបជាមួយមន្ត្រីនៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងបន្តទៀតក្នុងដំណើរបេសកកម្មដោះស្រាយបញ្ហា និងចែកស្រូវពូជជូនពលរដ្ឋនៅខេត្តជុំវិញបឹងទន្លេសាប ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ថា មិនអាចឱ្យចិនយកឈ្នះអាមេរិក​ លើវិស័យ​ AI និងគ្រីបតូទេ
08/07/2026 08:08 PM
មនុស្ស ៣នាក់ស្លាប់​ និង​ ២៣នាក់រង​របួស​ អំឡុង​កុបកម្មនៅ​ពន្ធនាគាររបស់​ស្រីលង្កា
08/07/2026 08:08 PM
សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីពាក់​ព័ន្ធ​នឹង​បណ្ដាញ​​វិស័យ​ឧស្សាហកម្មយោធារបស់រុស្ស៊ី
08/07/2026 08:08 PM
ទីក្រុងប៉េកាំងមាន​ភ្លៀងធ្លាក់ខ្លាំង ខណៈចិនកំពុងត្រៀមប្រឈម​ព្យុះទីហ្វុង Dolphin
08/07/2026 08:08 PM
អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នា នៅទីក្រុង Mecca
08/07/2026 07:08 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក និង​មិនចង់រងការវាយប្រហារទេ
08/07/2026 07:08 PM
ទិន្នន័យ៖ ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ លើសពី ៤.០០០ករណី
08/07/2026 07:08 PM
កុមារជាង ១០នាក់ បាត់ខ្លួន បន្ទាប់ពីលិចទូក​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
08/07/2026 07:08 PM
បែលហ្ស៊ិកនឹងដាក់ពង្រាយកងទ័ពនៅ​កោះ​ Greenland ជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ
08/07/2026 07:08 PM
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
08/07/2026 06:08 PM