គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

2022/10/04 04:20:53 pm        572
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៍មានសារៈ សំខាន់នេះ។សម្តេចតេជោបានស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិក សមាជិកាដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុម ប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។សម្តេចតេជោក៏សូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈ សំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរយោបល់ និងការដក ស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗដែល នឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញន វិស័យកីឡានិងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុម ប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៍ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន អាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅ ក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាព ជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការ អភិវឌ្ឍសម្រាប់ជោតវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និង វិបុលភាពរួម ។ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តជាចំណុចគន្លឹះមួយចំនួនដូចខាងក្រោម: ១- សម្តេចសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។២- សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។៣- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។៤- អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

តុលាការ​រុស្ស៊ី​អនុម័ត​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ខណៈ​ទាហាន​ជ្រើសរើស​ថ្មី​ត្រូវ​បាន​បណ្តុះបណ្តាល​

2022/10/03 09:59:37 pm        811
​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា តុលាការ​ធម្មនុញ្ញ​របស់​​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​ទទួល​ស្គាល់ ​ការដាក់បញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន​ចំនួន៤ ​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ​ប្រធាន​តុលាការ​ធម្មនុញ្ញ​រុស្ស៊ី​លោក Valery Zorkin បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា ថ្ងៃនេះតុលាការ​ធម្មនុញ្ញ​បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​៤ ដែល​បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​របស់​សហព័ន្ធ​រុស្ស៊ី​ ជាមួយ​សាធារណរដ្ឋ​ចំនួន​ពីរ​គឺ Donetsk និង Luhansk ព្រមទាំង​តំបន់ Kherson និង Zaporizhzhia​។ សភា​ជាន់​ទាប​របស់​សភា​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ពិចារណា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់បញ្ចូល​តំបន់​ទាំង​៤ ​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ដែល​ជា​សភា​ជាន់ខ្ពស់​បាន​និយាយ​ថា ស្ថាប័ន​នេះ​ទំនងជា​នឹង​បោះឆ្នោត​លើ​ច្បាប់​ដាក់បញ្ចូល​នៅ​ថ្ងៃ​អង្គារ​។​ ​ជាមួយ​គ្នា​នេះ​ទាហាន​កេណ្ឌ​ថ្មី​បាន​ចាប់ផ្តើម​ហ្វឹកហាត់ ​នៅ​តំបន់​រៀន​បាញ់​កាំភ្លើង​របស់​យោធា​ផ្សេងៗ​គ្នា បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ពី​ការ​កេណ្ឌ​ទាហាន​បម្រុង​មួយ​ផ្នែក​កាលពី​សប្តាហ៍​មុន​។ទូរ​ទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​បង្ហាញ​ទាហាន​បម្រុង​បាញ់​កាំភ្លើង Giatsint-B 152​មី​ល្លី​ម៉ែត្រ​នៅ​មូលដ្ឋាន​យោធា​ក្នុង​តំបន់ Kaliningrad និង​បើក​រថក្រោះ T90M នៅ​តំបន់​គ្រី​មៀ។ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ខ្លួន​មាន​ផែនការ​កេណ្ឌ​មនុស្ស​ចំនួន​ ៣​សែន​នាក់ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា​ ចំនួន​នេះ​អាច​កើន​ឡើងដល់ ១,២​លាន​នាក់ ជា​ការ​អះអាង​ដែល​មន្ត្រី​រុស្ស៊ី​បាន​បដិសេធ​។ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​សន្យា​ ចំពោះតែ​ទាហាន​បម្រុង​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ ឬ​ការងារ​ពាក់​ព័ន្ធ​តែប៉ុណ្ណោះ ប៉ុន្តែ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន និង​ក្រុម​អ្នក​ស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ក្រុម​បុរស​ដែល​មិន​ពេញលក្ខណៈ​វិនិច្ឆ័យ​ក៏​កំពុង​ត្រូវ​បាន​កេណ្ឌ​ផង​ដែរ​៕អត្ថបទ៖ ប៊ុនថន

ជំងឺ​អាសន្នរោគ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ៧​​នាក់​ស្លាប់​នៅ​ហៃ​ទី

2022/10/03 09:28:26 pm        823
​ហៃទី៖ ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​ មនុស្ស​យ៉ាងហោចណាស់ ៧​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ​ ដែល​បាន​ត្រឡប់មកវិញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ជំងឺ​ដែល​កើតមាន​ឡើង ខណៈ​ប្រទេស​នេះ​ត្រូវបាន​ជាប់គាំង​ដោយសារ​ការរារាំងរប​ស់​ក្រុម​ជន​អន្ធពាល​ ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខ្វះ​ប្រេងឥន្ធនៈ ​និង​ទឹក​ស្អាត​ប្រើប្រាស់​។​ ​ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ១០,០០០​នាក់​ស្លាប់​ចាប់តាំងពី​ការផ្ទុះ​ឡើង​ក្នុង​ឆ្នាំ២០១០ ដែល​ត្រូវ​បានដាក់​កំហុស​លើ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។ អង្គការ​សុខភាព​ប្រចាំ​ទ្វីបអាមេរិក Pan American កាល​ពី​ឆ្នាំ២០២០ បាន​និយាយថា ប្រទេស​ហៃ​ទី​បាន​ឆ្លងកាត់​រយៈពេល​មួយឆ្នាំ​មកហើយ គ្មាន​ករណី​ជំងឺ​អាសន្នរោគ​ត្រូវបាន​បញ្ជាក់​នោះទេ​។ លោក Laure Adrien អគ្គនាយក​ក្រសួងសុខាភិបាល​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យោងតាម​ព័ត៌មាន​ដែល​យើង​ទទួលបាន ចំនួន​អ្នក​ស្លាប់មាន​ប្រហែល​ពី ៧ ទៅ ៨​នាក់ ហើយ​មន្ត្រី​កំពុង​ព្យាយាម​ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ជាច្រើន​ទៀត​។​ ​ក្រសួងសុខាភិបាល​បានបញ្ជាក់​មួយ​ករណី​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង ហើយ​មាន​ករណី​សង្ស័យ​នៅ​ក្រុង Cite Soleil នៅក្រៅ​រដ្ឋធានី ជាទី​តាំង​នៃ​សង្គ្រាម​ដណ្តើម​ដែនដី​ដ៏​សាហាវ​របស់​ក្រុម​ជន​អន្ធពាល​កាលពី​ខែកក្កដា​។ក្រុម​ជន​អន្ធពាល​បាន​បិទ​ច្រក​កំពង់​ផែង​នាំចូល​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស ​បណ្តាល​ឲ្យ​មានការ​តវ៉ា​ជុំវិញ​ការប្រកាស​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​។ មន្ទីរពេទ្យ​ជាច្រើន​កន្លែង​បាន​បិទ ឬ​កាត់បន្ថយ​ប្រតិបត្តិការ​ដោយសារ​ការខ្វះ​ប្រេងឥន្ធនៈ​សម្រាប់​ម៉ាស៊ីនភ្លើង​។ ក្រុមហ៊ុន Caribbean Bottling Company ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកដប​ដ៏​សំខាន់បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​មិនអាច​បន្ត​ផលិត​ និង​ចែកចាយ​ទឹកបាន​ទៀត​ទេ ព្រោះ​វា​អស់​ប្រេងម៉ាស៊ូត ដែលមាន​សារៈសំខាន់​ចំពោះ​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​។​ ជំងឺ​អាសន្នរោគ​នេះ​ជាធម្មតា​ឆ្លងតាម​រយៈ​ទឹក​កខ្វក់​ មានន័យថា ​ទឹកស្អាត​គឺមាន​សារៈសំខាន់​សម្រាប់​ការពារ​ការរីក​រាលដាល​ជំងឺ​នេះ​៕អត្ថបទ៖ ប៊ុនថន

ត្រាក់ទ័រ​សណ្តោង​មួយ​គ្រឿង​ក្រឡាប់​នៅ​ប្រទេស​ឥណ្ឌា​បណ្ដាល​ឲ្យ​មនុស្ស​ ២៦​នាក់​ស្លាប់

2022/10/03 07:11:31 pm        518
​ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​របស់​កសិដ្ឋាន​មាន​ដឹក​មនុស្ស​ច្រើន​នាក់​បាន​ក្រឡាប់ និង​ធ្លាក់​ចូលទៅក្នុង​ស្រះ​ទឹក​មួយ​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស ២៦​នាក់​ស្លាប់​ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។​ស្នងការ​នគរបាល​លោក Tej Swaroop Singh បាន​និយាយថា ត្រាក់ទ័រ​សណ្តោង​នេះ​មាន​ដឹក​មនុស្ស​ប្រមាណ ៤០នាក់​ត្រឡប់​មកពី​ពិធី​មួយ​នៅ​ព្រះវិហារ​ហិណ្ឌូ​ក្នុង​តំបន់​ក្បែរ​នោះ ហើយ​អ្នកស្លាប់​ភាគច្រើន​គឺ​ដោយសារ​លង់ទឹក​។ ​យ៉ាងហោចណាស់​មនុស្ស ១០​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​នៅក្នុង​តំបន់ Ghatampur ទីក្រុង​Kanpur ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ពីរដ្ឋ Uttar Pradesh​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​​នាយករដ្ឋមន្ត្រី​លោក Narendra Modi បាន​សរសេរ​លើ​បណ្តាញ ​Twitter នូវ​សារ​រំលែក​ទុក្ខ​ថា «​មានទុក្ខ​ដោយ​ឧប្បត្តហេតុ​ត្រាក់ទ័រ​សណ្តោង​នៅ​ទីក្រុង Kanpur។ អារម្មណ៍​របស់ខ្ញុំ​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដែល​បាន​បាត់បង់​មនុស្ស​ជិតស្និទ្ធ ​និង​ជាទី​ស្រឡាញ់ ហើយ​លោក​បាន​បន់ស្រន់​ដល់​អ្នករងរបួស​ឲ្យ​ឆាប់​ជាសះស្បើយ​»​។ ​វា​ជា​ឧបទ្ទវហេតុ​លើក​ទី២ ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ ​ដែល​ត្រាក់ទ័រ​ដឹក​មនុស្ស​ក្រឡាប់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ១២​នាក់​ស្លាប់​។​ ​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​អត្រា​មរណៈភាព​តាម​ដងផ្លូវ​ខ្ពស់បំផុត​នៅលើ​ពិភពលោក ដោយមាន​មនុស្ស​រាប់សែននាក់​បាន​ស្លាប់ និង​រងរបួស​ជា​រៀងរាល់ឆ្នាំ​។ គ្រោះថ្នាក់​ភាគច្រើន​ត្រូវ​បានដាក់​កំហុស​លើ​ការបើកបរ​មិន​ប្រុងប្រយ័ត្ន ការថែទាំ​ផ្លូវ​មិនល្អ និង​យានយន្ត​ចាស់ៗ៕អត្ថបទ៖ ប៊ុនថន

សម្ព័ន្ធមិត្ត​លោក Putin ផ្ដល់​យោបល់​ឲ្យ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/10/03 06:37:12 pm        744
​រុស្ស៊ី៖ មេដឹកនាំ​ក្រុម​ឆេ​ត​ឈ្នី (Chechen) លោក Ramzan Kadyrov កាលពី​ចុង​សប្ដាហ៍​នេះ​បាន​ជំរុញ​ទីក្រុង Moscow ឲ្យ​ពិចារណា​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​បាន​ដកថយ​ពី​ទីក្រុង Lyman​។ ​នៅ​ក្នុង​ការ​បង្ហោះ​សា​រលើ​បណ្ដាញ Telegram លោក Kadyrov បាន​និយាយ​ថា លោក​ជឿ​ថា ​វិធានការ​មាន​ប្រសិទ្ធ​ភាព​ជាច្រើន​គួរតែ​ត្រូវ​បាន​អនុវត្តន៍ ស្របតាម​ការប្រកាស​ច្បាប់អាជ្ញាសឹក​នៅ​តាម​តំបន់​ព្រំដែន​ និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ខ្នាត​ដែល​មាន​កម្លាំង​ត្រឹម​ ១០​គីឡូតោន​។ លោក Kadyrov គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិប​តី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​តែង​តាំង​លោក​ឲ្យ​គ្រប់គ្រង​តំបន់​ឆេ​ត​ឈ្នី (Chechnya) ក្នុង​ឆ្នាំ២០០៧​។ ការ​​អត្ថាធិប្បាយ​របស់​លោក​មាន​ឡើង បន្ទាប់ពី​រុស្ស៊ី​បាត់បង់​មូលដ្ឋាន​រឹងមាំ​នៃ​ទីក្រុង Lyman ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្រោយ​ការ​វាយបក​ដ៏​ខ្លាំងក្លា​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​មាន​ឃ្លាំង​អាវុធ​បរមាណូ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ដែល​បាន​ផលិត​ឡើង​សម្រាប់​ប្រឆាំង​សត្រូវ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅរុនតាឯក ជាគោលនយោបាយ មិនមែនជាការឃោសនាបោះឆ្នោតទេ

2022/10/03 06:14:05 pm        831
ភ្នំពេញ៖ សម្ដេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ការផ្ដល់បណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល មិ​​នជាការឃោសនាបោះឆ្នោតនោះឡើយ ខណៈការផ្តល់នេះគឺដើម្បីលើកកម្ពស់ជីវ ភាពរបស់ពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល។ ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ តីបានបញ្ជាក់ថា មានបុគ្គលមួយចំនួនតូច បានរិះគន់សម្តេច ជុំវិញការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក ប្រៀបដូចការឃោសនាបោះឆ្នោតមុនរយៈពេលកំណត់ដែលផ្ទុយនឹងច្បាប់។ សូមរំលឹកថា កាលពីថ្ងៃទី១ ខែតុលា កន្លងទៅថ្មីៗនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្ដេចសម្រេចប្រគល់បណ្ណសមធម៌(បណ្ណក្រីក្រប្រភេទ១)ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត៕(ដោយ៖ បាន ចក់)

ផ្ទុះ​អំពើ​ហិង្សា​ក្រោយ​ការប្រកួត​បាល់ទាត់​នៅ​ឥណ្ឌូនេស៊ី​រត់​ជាន់គ្នា​ស្លាប់ជាង ១២០​នាក់​

2022/10/03 06:09:22 pm        505
​បាល់ទាត់៖ ​អំពើ​ហិង្សា​មួយ​បាន​ផ្ទុះឡើង​ ក្រោយ​ការប្រកួត​បាល់ទាត់​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ធ្វើឱ្យ​មន្ត្រីនគរបាលបង្ខំចិត្ត​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ១២៥​នាក់​ដោយសារ​រត់​ជាន់គ្នា​។ ​​មានការ​ប៉ះទង្គិចរ​វា​ង​អ្នកគាំទ្រ​ក្រុម​ពីរ​ជួបគ្នា​នៅ​កីឡដ្ឋាន Kanjuruhan នៅ​ទីក្រុង Malang City ភាគ​ខាងកើត​ខេត្ត Java ដែល​បញ្ចប់​ទៅដោយ Persebaya Surabaya យកឈ្នះ Arema Malang ៣-២ នៃ​ការប្រកួត​ក្របខណ្ឌ​លី​គ កំពូល​ឥណ្ឌូនេស៊ី Indonesian Premier League​។ ​​អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ភ្លាមៗ​ក្រោយ​ការប្រកួត​បានបញ្ចប់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើឱ្យមាន​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​មន្ត្រីនគរបាល​ដើម្បី​បំបែក ហើយ​មនុស្ស​រាប់រយ​នាក់​ព្យា​យាម​រក​ផ្លូវ​រត់​ចេញពី​កីឡដ្ឋាន​ ដែល​បណ្តាលឱ្យមាន​ការជាន់​គ្នា​ស្លាប់ៗ​ភ្លាមៗ​នៅនឹងកន្លែង​ចំនួន ៣៤នាក់​។​​មនុស្ស​ជាង ៣០០នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែ​រកីឡដ្ឋាន តែ​អកុសល​ក៏មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ទៀត​អំឡុងពេល​ដឹកជញ្ជូន​ទៅ​មន្ទីរ​ពេ​ទុ្យ និង​នៅ​មន្ទីរពេទ្យ​សរុប ១២៥នាក់​។ ​​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៅក្នុង​តំបន់​ថា ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ការ​កើន​ឡើ​ន​បន្តបន្ទាប់​ទៀត​លើ​អ្នករងគ្រោះ​ប្រមាណ​ជា ១៨០នាក់​ដែល​ភាគច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

អាមេរិក​កំពុង​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​ឲ្យ​បង្កើន​ការ​ជ្រោមជ្រែង​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន​

2022/10/03 05:59:12 pm        724
​អាមេរិក៖ សារព័ត៌មាន Bloomberg​ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​កំពុង​ជំរុញ​ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុបឲ្យ​ប្រមូល​ថវិកា​ប្រមាណ ១​.៥​ពាន់​លាន​ដុល្លារ​អាមេរិកដែល​ត្រូវ​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​រៀង​រាល់​ខែ។ ​យោងតាម​ក្រុមមន្ត្រី​មិន​បញ្ចេញ​ឈ្មោះ រដ្ឋបាល​លោក Biden បានដាក់​សម្ពាធ​លើ​អឺរ៉ុប​ឲ្យ​បង្កើន​ការ​ជួយ​ជ្រោម​ជ្រែង​កាន់​តែ​ច្រើន​ថែមទៀត ​ដល់​ការប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ទប់ទល់​រុស្ស៊ី​។ ប្រភព​មួយ​ពី​សារព័ត៌មាន Bloomberg បាន​និយាយ​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដែល​បាន​ផ្គត់ផ្គង់​ទីក្រុង Kiev នូវ​កញ្ចប់​ជំនួយ​ជាច្រើន​ស្ទើរតែ​ម្នាក់ឯងបាន​កំពុង​បង្កើន​យន្តការ​ទៀង​ទាត់​បន្ថែម​ទៀត ដែល​នឹង​ទប់ស្កាត់​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ញាំញី​ដោយ​សង្គ្រាម​។យោង​តាម​ប្រភព​មួយ​ផ្សេងទៀត មន្ត្រី​សហភាព​អឺរ៉ុប​ត្រូវ​បាន​ព្រមាន​ថា សភា​អាមេរិក​នឹង​និយាយ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​គាំទ្រ​ដល់​ការ​ចែក​រំលែក​បន្ទុក​កាន់​តែ​ច្រើន​ក្នុងចំណោម​សម្ព័ន្ធមិត្ត​។ មន្ត្រី​ម្នាក់​ទៀត​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​មូលនិធិ​ដល់​អ៊ុយ​ក្រែ​ន​ដែល​ស្មើនឹង​ចំនួន ១.៥​ពាន់​លាន​ដុល្លារ​ប្រចាំខែ ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដាក់​លើ​តុ​៕អត្ថបទ៖ សុខមាន

បញ្ហា​ទ្វេ​គ្រោះ​សម្រាប់​រុស្ស៊ី​ បន្ទាប់ពី​បោះបង់ចោល​ទីក្រុង​ដ៏​សំខាន់​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​

2022/10/03 05:25:31 pm        448
​រុស្ស៊ី៖ សំណួរ​អំពី​ការ​បរាជ័យ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បន្ត​កើន​ឡើង ខណៈ​ទីក្រុង Kyiv បាន​ប្រកាស​ថា ​ខ្លួន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង​សំខាន់​ភាគ​ខាងកើត Lyman ក្រោយ​ទាហាន​ក្រុង Moscow ​បាន​ដកចេញ​។ ​​នេះ​ជាការ​មានប្រៀប​ខ្លាំង​បំផុត​ក្នុង​សមរភូមិ​សង្គ្រាម​របស់​ទីក្រុង Kyiv ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ជា​ការ​បើកផ្លូវ​ឲ្យ​មានការ​វាយប្រហារ​កើន​ឡើង​យ៉ាង​ខ្លាំងក្លា​រុលចូល​ភាគ​ខាងកើត ខណៈ​សម្ពាធ​ចេះ​តែ​កើន​ឡើងលើ​វិមាន​ក្រឹម​ឡាំង​។ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​លោក​បាន​ដណ្ដើម​ទីក្រុង Lyman មកវិញ​ក្រោយ​ការឡោមព័ទ្ធ​មួយថ្ងៃ​។​ លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា គិត​ត្រឹម​ម៉ោង ១២​:៣០​ថ្ងៃត្រង់ ទីក្រុង​Lyman ត្រូវ​បាន​បោសសម្អាត​ទាំងស្រុង។​ អរគុណ​ដល់​កងជីវពល​របស់​យើង​ទាំង​អស់គ្នា និង​អរគុណ​ដល់​ក្រុម​អ្នក​ចម្បាំង​របស់​យើង។​យោធា​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ទីក្រុង Lyman ទេកាលពី​ថ្ងៃអាទិត្យ ក្រោយ​ប្រកាស​កាលពី​មួយថ្ងៃ​មុន​ពី​ការ​ដក​កងកម្លាំង​រប​ស់​ខ្លួន​ចេញពី​ទីនោះ ចូលទៅ​កាន់​ទីតាំង​សំខាន់ៗ​បន្ថែម​ទៀត​។ ​ការបាត់បង់​ទីក្រុង Lyman គឺជា​ការ​បរាជ័យ​ដ៏​ធំ​ចំពោះ​កងកម្លាំង​រុស្ស៊ី ដែល​ធ្លាប់​បាន​ប្រើប្រាស់​ទីក្រុង​នេះ​ជាច្រើន​ខែ​មកនេះ ជាទី​តាំង​ភស្តុភារ និង​ការ​ធ្វើ​ដំណើរ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ Donetsk ដើម្បី​ដឹកជញ្ជូន​យុទ្ធោបករណ៍ កងទ័ព និង​សម្ភារៈ​ផ្គត់ផ្គង់​ចាំបាច់​ផ្សេងទៀត​៕ អត្ថបទ៖ សុខមាន

ដំណឹងល្អ...! តម្លៃប្រេងឥន្ធនៈចាប់ផ្តើមចុះទៀត

2022/10/03 05:19:36 pm        249
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែតុលា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២៥០រៀល/លីត្រ(ចុះ ១០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ចុះ ១៥០រៀល)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM