ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

UN៖ មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​ប្រយុទ្ធ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/08/19 09:53:33 pm        669
​អ៊ុយក្រែន៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​បាន​ថ្លែង​ដូច្នេះ​ក្នុងអំឡុងពេល​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky និង​មេដឹកនាំ​ទួរគី​លោក Recep Tayyip Erdogan នៅ​ទីក្រុង Lviv។ លោក​អគ្គលេខាធិការ Antonio Guterres បាន​និយាយ​ថា តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវតែ​គ្មាន​យោធា​ជាបន្ទាន់​។ ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គី​វ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ​ជុំវិញ​ការ​បាញ់​ផ្លោង​នៅ​បរិវេណ​អគារ​រោងចក្រ​នេះ​។ លោក Guterres និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​គឺ​ចាំបាច់​ជាបន្ទាន់​ ដើម្បី​ចាប់ផ្តើម​ឡើងវិញ​សុវត្ថិភាព​នៅ​រោង​ចក្រ Zaporizhzhia ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សុទ្ធសាធ ​និង​ដើម្បី​ធានា​បាន​សុវត្ថិភាព​នៅ​តំបន់​នេះ​។ យោង​តាម​គេហទំព័រ​របស់​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​ថា លោក Zelenskyy និង​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​លើ​ការរៀបចំ​សម្រាប់​បេសកកម្ម​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) មកកាន់​រោងចក្រ​នេះ​។ ប៉ុន្តែ​វា​មិន​ច្បាស់​ភ្លាមៗ​នោះ​ទេ​ថា ​តើ​វិមាន​ក្រឹម​ឡាំង​នឹង​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​នេះ​។ចំពោះ​ការ​ដក​កងទ័ព​ចេញ មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ពេលមុន​ថា​ នឹង​បណ្តាល​ឲ្យ​រោងចក្រ​នេះ​ក្លាយ​ជា​ទីតាំង​ងាយ​រងគ្រោះ​។ ការ​ព្រួយ​បារម្ភ​បាន​កើតមានឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅមក​ថា ​បាន​រៀប​ចំ​ផែនការ​វាយប្រហារ​ទីតាំង​នេះ​ហើយ ​បន្ទាប់មក​ដាក់​កំហុស​ភាគី​ម្ខាង​ទៀត​។ ការ​បង្កើន​នៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ក៏​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​នៅ​ក្នុង​ជំនួប​នេះ​។ អង្គការសហប្រជាជាតិ និង​ទួរគី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​នាំចេញ​ពោត​ចំនួន ២២​លាន​តោន និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត​ដែល​ជាប់​គាំង​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​។ ការ​រាំង​ស្ទះ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​ស្បៀងអាហារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ និង​ការ​ព្រួយ​បារម្ភ​ពី​គ្រោះ​ទុរភិក្ស ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក៕អត្ថបទ៖ ប៊ុនថន

អ្នក​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​កើន​ឡើង​ដល់​ ៣៧​នាក់ និង​របួស ​១៦១​នាក់

2022/08/19 09:35:40 pm        612
​អាល់​ហ្សេ​រី៖ ក្រសួង​ការពារ​ជន​ស៊ីវិល​ប្រទេស​អាហ្វ្រិក​ខាងជើង​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​ព្រៃ​ភាគ​ខាងកើត​ប្រទេស​អាល់​ហ្សេ​រី បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៧នាក់​ស្លាប់ និង ១៦១នាក់​ផ្សេងទៀតបាន​រងរបួស​។ ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​គេ​រាយការណ៍​ថា ​នៅក្នុង​តំបន់ El Tarf ក្បែរ​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​-​ទុយ​នេ​ស៊ី ជា​កន្លែង​ដែល​មនុស្ស ៣៤នាក់​ត្រូវបាន​រកឃើញ​ស្លាប់​។ អ្នកស្លាប់​រួមមាន​គ្រួសារ​មួយ​មាន​សមាជិក ៥​​នាក់ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​លំនៅឋាន​របស់​ពួកគេ និង​មនុស្ស ៨នាក់​នៅលើ​រថយន្តក្រុង​សាធារណៈ​ដែល​អ្នកបើកបរ​បាត់បង់​ការគ្រប់គ្រង​ដោយ​អណ្តាតភ្លើង​ ខណៈពេល​កំពុង​ធ្វើដំណើរ​នៅ​តំបន់ភ្នំ​។​ ​នាយករដ្ឋមន្ត្រីលោក Aïmene Benabderrahmane ដែល​បានមក​ដល់ទី​ក្រុង El Tarf កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​គឺជាអ្នក​សម្រាក​វិស្សមកាល​បានមក​កំសាន្ត​នៅ​ឆ្នេរ​ឋានសួគ៌ និង​ទេសភាព​ដែល​គួរឱ្យ​ទាក់ទាញ​។​ ​លោកនាយក​រដ្ឋមន្ត្រី​និយាយថា រដ្ឋ​អាល់​ហ្សេ​រីនឹង​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ និង​ចំណាយ​សម្រាប់​ការងារ​ជួសជុល​ និង​សំណង​សម្រាប់​ការបាត់បង់​សត្វពាហនៈ និង​សំបុក​ឃ្មុំ​នៅក្នុង​តំបន់ ដែល​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ឧស្សាហកម្ម​កសិកម្ម​រប​ស់​រដ្ឋ​នេះ​។ការិយាល័យ​ការពារ​ជន​ស៊ីវិល​បាន​ជូនដំណឹង​ថា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​មក​ពី​តំបន់​ផ្សេងទៀត​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​។ រថយន្ត​ដឹកទំនិញ​ដែល​នាំយក​ស្បៀងអាហារ ទឹក ភួយ និង​សំលៀកបំពាក់​ត្រូវបាន​គេ​ឃើញថា ​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង El Tarf។ ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ថា ភ្លើង​ឆេះ​ព្រៃ​ចំនួន ៣៩កន្លែងបាន​កើតឡើង​នៅក្នុង​តំបន់​ចំនួន ១៤ កាលពី​ថ្ងៃ​ពុធ​តែមួយ​ថ្ងៃ ហើយ​ការឆាបឆេះ​បំផ្លាញ​ព្រៃឈើ​ចំនួន ៣,២០០ហិកតាចាប់តាំងពី​ដើមខែ​សីហា​មក​។ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅក្នុង​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ឆ្នាំមុន​បណ្តាល​មនុស្ស ១០៤នាក់​ស្លាប់​ក្នុងនោះ​មាន​ទាហាន ៣៣នាក់​។ ​កាលពី​ពាក់កណ្តាល​ខែមិថុនា​អាជ្ញាធរ​ប្រទេស​អាល់​ហ្សេ​រី បាន​ជួល​យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ពី​ប្រទេស​រុស្ស៊ី​រយៈពេល ​៣​ខែ៕អត្ថបទ៖ ប៊ុនថន

ចិន​គំរាម និង​ថ្កោលទោស​ជាថ្មី ក្រោយ​អាមេរិក​ប្រកាស​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់

2022/08/19 07:19:59 pm        467
​ចិន៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ​Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សហរដ្ឋអាមេរិក​នឹង​រៀបចំ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ ​ជាមួយ​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​។​ ​សេចក្ដីប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​មានការ​គំរាម និង​ការ​ថ្កោលទោស​ជុំ​ថ្មី​មួយទៀត​ពី​រដ្ឋាភិបាល​ចិន ដែល​បាន​ព្រមាន​ថា ក្រុង​ប៉េកាំង​នឹង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​។ ​ប្រទេស​ចិន​បាន​អះអាង​សិទ្ធិ​ជា​យូរ​មក​ហើយ​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន ទោះបី​កោះ​នេះ​មាន​រដ្ឋាភិបាល​ខ្លួនឯង​ក៏ដោយ​។ ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោកស្រី Shu Jueting បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការពិភាក្សា​ពាណិជ្ជកម្ម​ផ្លូវការ​នេះ​។ ភាព​តានតឹង​បាន​ឡើងក​ម្ដៅ​ក្នុង​តំបន់​នៅ​ឆ្នាំនេះ ខណៈ​ក្រុម​តំណាង​រាស្ត្រ​អាមេរិក​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន។ប្រធាន​សភា​ទី​៥២ ​របស់​សហរដ្ឋអាមេរិក​លោក​ស្រី Nancy Pelosi គឺជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​នេះ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ ជាមួយ​ប្រធាន​សភា​ទី​៥០ របស់​សហរដ្ឋ​អាមេរិក​គឺ​លោក Newt Gingrich។ ​គួរ​រម្លឹក​ថា កោះ​តៃវ៉ាន់​បាន​បែក​ចេញពី​ប្រទេស​ចិន បន្ទាប់ពី​កងកម្លាំង​គាំទ្រ​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាមស៊ីវិលជាមួយ​បក្ស​កុម្មុយនិស្ត​ចិន​ឆ្នាំ១៩៤៩។ កោះ​នេះ​បាន​ដឹកនាំ​ស្វ័យ​គ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នៅ​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ជាមួយ​ចិនដីគោក​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​បិទមាត់ ក្រោយ​ស្នើសុំ​ផ្ដល់ជំនួយ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​

2022/08/19 06:22:39 pm        306
​កូរ៉េខាងជើង៖ លោកស្រី Kim Yo Jong ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​គួរតែ​បិទមាត់​ទៅ ក្រោយ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា ប្រទេស​របស់​លោក​មានបំណង​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការរំសាយ​នុយក្លេអ៊ែរ​។ ​ការ​អត្ថាធិប្បាយ​របស់​លោកស្រី​មាន​ឡើងជា​លើកដំបូង ដែល​មន្ត្រី​ជាន់ខ្ពស់​រប​ស់​កូរ៉េខាងជើង​មួយ​រូប​បានធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់ លើ​អ្វីដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ហៅថា​ ជា​ផែនការ​ក្លាហាន ដែល​បាន​ស្នើ​ដំបូង​កាលពី​ខែ​ឧសភា ដែល​លោក​បាន​និយាយ​ជាថ្មី​កាល​ពី​ថ្ងៃ​ពុធនៅ​សន្និសីទ​សារព័ត៌មាន​គម្រប់​ខួប ​នៃ​ការ​ឡើង​កាន់អំណាច​ដំបូង​រយៈពេល ​១០០​ថ្ងៃ​របស់​លោក។​លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ KCNA ​ថា យក​ល្អ​លោក​គួរតែ​បិទមាត់​ខ្លួនឯង​ទៅ ដោយ​ហៅ​លោក Yoon ថា ជា​មនុស្ស​នៅ​ក្មេងខ្ចី​នៅឡើយ និង​នៅតែ​ជា​កូនក្មេង​នៅឡើយ ដែល​គិត​ថា លោក​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដោះដូរ​ជាមួយ​កិត្តិយស និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូងទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី Kim ជា​ការ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ និង​ខ្វះ​ការ​គោរព​៕ អត្ថបទ៖ សុខមាន

ការស្រាវជ្រាវ​៖ លោកខាងលិច​លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន ៥​ខែ​បន្ទាប់ពី​សង្គ្រាម

2022/08/19 06:01:19 pm        493
​អ៊ុយក្រែន៖ យោងតាម​ការស្រាវជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បណ្ដា​រដ្ឋាភិបាល​សំខាន់ៗ​របស់​អឺរ៉ុប លែង​សន្យា​ផ្ដល់ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ខែកក្កដា ជា​ខែ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូល​ប្រទេសជិតខាង​គាំទ្រ​ដោយ​លោកខាងលិច​មួយ​នេះ។ ​អ៊ុយ​ក្រែ​ន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​យោធា និង​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​បាន​ទទួល​កញ្ចប់​ថវិកា​ប្រហែល ​១.៥​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ (១.៥ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការ​សន្យា​ថ្មី​នៃ​ការ​គាំទ្រ​កាលពី​ខែ​កក្កដា ដែល​នាំ​ឲ្យ​ទំហំ​ថវិកា​សរុប​ឡើង​ដល់ ៨៤.២​ពាន់​លាន​អឺរ៉ូ​នៅ​ចន្លោះ​ពាក់កណ្ដាល​ខែ​មករា និង​ដើមខែ​សីហា​។ ​ប្រទេស​ដែល​លែង​សន្យា​ផ្ដល់​ជំនួយ​គឺ​មាន​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីតាលី ឬ​ប៉ូឡូញដែល​ជា​ក្រុម​ប្រទេស​ធំ​ៗ​បំផុត​នៅ​អឺរ៉ុប។​​លោក Christoph Trebesch ប្រធាន​វិទ្យាស្ថាន​ឃៀ​ល (Kiel) សម្រាប់​ការតាមដាន​ការគាំទ្រ​លើ​អ៊ុយ​ក្រែ​ន​របស់​សេដ្ឋកិច្ច​សកល ដែល​បាន​វិភាគ​ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​កក្កដា ប្រទេស​ម្ចាស់​ជំនួយ​កាលពី​ដំបូង​ស្ទើរតែ​មិនបាន​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ។ ​លោក Trebesch និង​អ្នក​តាម​ដាន​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន​បាន​បង្ហាញថា ប្រទេស​ធំៗ​របស់​សហភាព​អឺរ៉ុប​មាន​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ពុំបាន​ផ្ដល់​ការសន្យា​ផ្ដល់​ជំនួយ​ថ្មី​ទាល់តែសោះ​។ ​លោក​ថា ប្រទេស​ន័​រ​វេស​ដែល​មិន​មែន​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ ​១​ពាន់​លាន​​អឺរ៉ូ​នៃ​កញ្ចប់​ថវិកា​ចំនួន ១.៥​ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​ខែ​មុន​៕អត្ថបទ៖ សុខមាន

កម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2022/08/19 05:42:53 pm        262
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ និងលោក ម៉ា នរិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោកស្រី Josephie Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទនង និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកិច្ចសន្ទនានេះធ្វេីឡេីងនៅប្រទេសសិង្ហបុរី។កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានឆ្នាំ២០២២ គឺជាកិច្ចសន្ទនាលើកទី៧ក្រោមមូលបទ« អនាគតនៃភាពធន់នឹងគ្រោះមហន្តរាយនាពេលនេះ តើយើងបានត្រៀមខ្លួនហើយឫនៅ»។ កិច្ចសន្ទនានេះ បានយកចិត្តទុកដាក់ទៅលើបច្ចុប្បន្នភាពនៃបញ្ហាពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍ពីអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្នែកជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ៕

ការដើរ​នៅលើ​ទី​អវកាស​របស់​រុស្ស៊ីត្រូវ​បញ្ឈប់​ភ្លាម​ៗមុន​ការគ្រោងទុក បន្ទាប់ពី​មាន​បញ្ហា​ថាមពល​ថ្ម​

2022/08/19 05:35:54 pm        441
​សហរដ្ឋអាមេរិក៖ ​ទីភ្នាក់ងារ​អវកាស​អាមេរិក Nasa បាន​និយាយ​ថា អវ​កាស​យានិក​រុស្ស៊ី​មួយ​រូប​បាន​បោះ​បង់ចោល​ការ​ដើរ​នៅ​លើ​ទី​អវកាស​ភ្លាមៗ ដោយសារ​បញ្ហា​ថាមពល​ថ្ម​នៅ​លើ​អាវ​អវកាស​របស់​លោក​។ ​អង្គការ Nasa និយាយ​ថា លោក Oleg Artemyev វ័យ ៥១​ឆ្នាំ​មិនដែល​ជួប​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ ​បេសកកម្ម​គ្រប់គ្រង​ខាងក្រៅ​ទីក្រុង Moscow បាន​បញ្ជា​ឲ្យ​លោក Oleg Artemyev ត្រឡប់​ចូល​ស្ថានីយ​អវកាស​អន្តរជាតិ​វិញ នៅ​ពេល​ថ្ម​របស់​លោក​បាន​អស់​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ ដែល​ថ្ម​នោះ​ប្រើ​បានតែ ២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​ដើរ​នៅ​លើ​ទី​អវកាស​។ ​លោក​បាន​ប្រញាប់​ត្រឡប់​ទៅកាន់​សោ​ខ្យល់ និង​បាន​ថ្ពក់​អាវ​អវកាស​របស់​លោក​ភ្ជាប់​ទៅ​នឹង​ស្ថានីយ​អវកាស​។ ដៃគូ​ដើរ​លើ​ទី​អវកាស​របស់​លោកគឺ​លោក Denis Matveev វ័យ ៣៩​ឆ្នាំ​នៅតែ​បន្ត​ដើរ​នៅ​ខាងក្រៅ​រយៈពេល​ ១​ម៉ោង​ទៀត មុន​ពេល​លោក​បន្ត​ដើរ លោក​ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រឡប់មកវិញ​ដែរ។​​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ដោយ​សំអាង​លើ​ការ​ផ្សាយ​ផ្ទាល់ មានការ​បកប្រែ​ជា​ភាសា​អង់គ្លេស​របស់​អង្គការ Nasa ថា លោក Matveev បាន​ប្រាប់​ថា ​លោក Artemyev បាន​ទម្លាក់​អ្វីៗ​ទាំងអស់​ចោល និង​ត្រឡប់មកវិញ​។ ​អង្គការ Nasa និយាយ​ថា អំឡុង​ការ​ដើរ​នៅ​លើ​ទី​អវកាស អវកាស​យានិក​ទាំង​២ ​បាន​ត្រៀម​បញ្ចប់​ការដំឡើង​កាមេរ៉ា ២ នៅ​លើ​ដៃ​រូបយន្ត​របស់​អឺរ៉ុប​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ៕អត្ថបទ៖ សុខមាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាមេនីចូលជួបសម្តែងការគួរសម

2022/08/19 05:28:48 pm        159
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនី ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Vahram Kazhoyan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតអាមេនី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសទាំងពីរ។ក្នុងឱកាសនោះ ឯកឧត្តម Vahram Kazhoyan បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

រុស្ស៊ី​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​នៅ​ទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​រង​ការបាញ់​ផ្លោង

2022/08/19 05:04:51 pm        173
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូប​បាន​និយាយថា ប្រទេស​រុស្ស៊ី​កំពុង​អំពាវនាវ​ឲ្យ​ដល់​ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ឲ្យ​មានដំណើរ​ចុះ​ត្រួត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បំពេញ​អាណត្តិ​របស់​ខ្លួន​ជាទី​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ។​ ​ក្នុង​អំឡុង​សន្និសីទ​ស្ដីពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ពុធ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ​បាន​និយាយ​ថា យើង​ចង់​ឲ្យ​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​កើតឡើង​ឆាប់ៗ​នេះ​។ ​ប្រទេស​រុស្ស៊ី​នឹង​ប្រឹង​ប្រែង​អស់ពី​លទ្ធភាព​ដើម្បី​សម្របសម្រួល​ការងារ​នេះ​។ ​លោក​បាន​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​មួយ​រយៈ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ តែ​មិនមែន​ដោយ​សារ​តែ​កំហុស​របស់​យើង​ទេ​។អ្នកការទូត​រូប​នេះ​បាន​ចង្អុល​ទៅ​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ដោយសារតែ​មានការ​វាយ​ប្រហារ​ជា​ទៀង​ទាត់​របស់​អ៊ុយ​ក្រែ​ន ទៅលើ​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នោះ ទើប​មិនមាន​សុវត្ថិភាព​សម្រាប់​ក្រុម​អធិការកិច្ច​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​នោះ​។ ​លោក Vishnevetsky បាន​សង្កត់​ធ្ងន់​ថា មនុស្ស​មិនគួរ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​ទេ មិន​គួរ​ប្រើ​កាំភ្លើង​ធំ ឬ​អាវុធ​ផ្សេងទៀត​ដាក់​គោលដៅ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ទេ។ ភាគី​អ៊ុយ​ក្រែ​ន​ដឹង​ច្បាស់​ហើយ​តែ​នៅតែ​ធ្វើ ដែល​ជា​ទង្វើ​នៃ​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​យ៉ា​ង​ច្បាស់​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​ស្លាប់​

2022/08/18 09:50:42 pm        561
​អាល់​ហ្សេ​រី​៖ យ៉ាងហោចណាស់​មនុស្ស ២៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​តំបន់​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​។​ ​លោក Kamel Beldjoud រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​និយាយថា ​មនុស្ស ២៤នាក់​បាន​ស្លាប់​នៅ​តំបន់ El Tarf ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទុយ​នេ​ស៊ី ព្រមទាំង​ម្តាយ ​និង​កូនស្រី​ម្នា​ក់នៅតំបន់ ​Setif។ ក្រុម​អ្នក​ពន្លត់អគ្គីភ័យដែលមាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ​នៅតែ​ព្យាយាម​ទប់ស្កាត់​ការឆាបឆេះ​ដោយ​ភ្លើង​ជាច្រើន​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ របាយការណ៍​និយាយថា ​ពលរដ្ឋ​ប្រមាណ ​៣៥០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ក្បែរ​ភ្លើង​ឆេះ​ព្រៃ​។ ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​បាន​និយាយថា ​តំបន់ El Tarf ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដែលមាន​ភ្លើង​ឆេះ​ចំនួន ១៦​កន្លែងកំពុង​ឆេះ​។​ ​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រីបាន​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ដោយ​មនុស្ស ៩០នាក់​បាន​ស្លាប់​កាលពី​ឆ្នាំមុន ហើយ​ព្រៃឈើ​ជាង ១០០,០០០ហិកតា​ត្រូវបាន​ឆេះ​បំផ្លាញ​។​ ​កាលពី​ខែសីហា​ឆ្នាំមុន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក Beldjoud បានដាក់​កំហុស​ការ​រាលដាល​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់ Kabyle ប្រទេស​អាល់​ហ្សេ​រីថា​មានការ​ដុតបំផ្លាញ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM