ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

អ្នករាយការណ៍​ពិសេស​របស់​ UN បាន​និយាយថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza​ ជា​រឿង​ខុសច្បាប់​

2022/08/08 05:05:14 pm        436
​UN៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​និយាយ​ថា​ ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ី​ស្រាអែល​ ទៅលើ​តំបន់​រង​ការឡោមព័ទ្ធ​មិន​ត្រឹមតែ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្មាន​ការទទួលខុសត្រូវ​ទៀត​ផង ដោយ​អំពាវនាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ការទូត ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ​ នៅ​ពេល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ទីក្រុង Gaza។ ​លោក Francesca Albanez បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ស្ថានភាព​នៅ​តំបន់ Gaza ស្ទើរតែ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌។ ​មធ្យោបាយ​តែមួយគត់​ដើម្បី​ធានា​សុខុមាលភាព​ប្រជាជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន គឺ​ត្រូវ​ដក​ការ​ហ៊ុមព័ទ្ធ​គ្រប់​ទីកន្លែង និង​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ជំនួយ​ចូល​ទៅ​ដល់​ទី​នោះ​។ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អ៊ីស្រាអែល​លោក Tom Nides បាន​សរសេរ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ យើង​កំពុង​ធ្វើការ​ជាមួយ​ភាគី​ផ្សេងៗ និង​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់​។​ ​លោក Albanez បាន​រិះគន់​សហរដ្ឋអាមេរិក​ដែល​និយាយ​ថា ខ្លួន​ជឿ​ថា អ៊ី​ស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន។ លោ​កថា ​អ៊ីស្រាអែល​មិន​អាច​អះអាង​ថា ​ខ្លួន​កំពុង​ការពារ​ខ្លួនឯង​ក្នុង​ជម្លោះ​នេះ​បានទេ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈម​ផ្នែកសន្តិសុខធំៗ​ជាច្រើន​ ប៉ុន្តែ​អាស៊ាន​នឹង​ជម្នះ​រួម​គ្នារាល់បញ្ហាទាំងនេះ

2022/08/08 04:53:02 pm        479
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២នេះ បានលើកឡើងថា អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំៗ​ជា​ច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជាដើម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តីអា​​ស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បី​ជំនះ​រាល់​បញ្ហា​ប្រឈម​នានា​។ថ្លែងនៅក្នុងឱកាសប្រារព្ធខួបលើកទី៥៥ឆ្នាំរបស់អាស៊ាន នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២​នេះ​ សម្តចតេជោ ហ៊ុន សែន ប្រធានអាស៊ានបានបញ្ជាក់ថា «សម្រាប់អនាគត អាស៊ាន​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺ​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន​។ បញ្ហាទាំង​អស់នេះអាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិន​បើ​យើង​មិន​បាន​គ្រប់​គ្រង​បញ្ហា​ទាំង​នេះឱ្យបានល្អទេនោះ»។ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានចាំបាច់​ត្រូវ​តែ​ឈរ​លើ​ជំហរ​នៃ​ការ​ឯកភាព​គ្នា សម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាព​កាន់តែ​ប្រសើរឡើង​ សម្រាប់តំបន់យើង។ យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូ​ខាង​ក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បី​សម្រេច​បាន​គោលដៅ​នៃ​ការ​កសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ សរុបជារួមមក យើងជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្ត​សញ្ញាណ​មួយ​សហគមន៍មួយ”។ សូមបញ្ជាក់ថាក្នុងរយៈពេល៥៥ឆ្នាំមកនេះអាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការ​ដែល​មាន​ក្រប​ខ័ណ្ឌ​ធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និង​ក្នុង​កម្រិត​តំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ពិតណាស់ថា អាស៊ាន​មិន​អាច​ធានា​យ៉ាង​ដាច់​ណាត់​ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោច​ណាស់​អាស៊ាន​បាន​ដើរ​តួនាទី​ជា​អ្នក​ផ្តល់​វេទិកា​បើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែល​ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈ​នយោបាយ​យ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏​ដូច​ជា​ការ​នាំ​មកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព៕ អត្ថបទ៖ បាន ចក់ 

អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ប្រកា​ស​បទ​ឈប់​បាញ់​នៅ​តំបន់ Gaza ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​

2022/08/08 04:44:45 pm        485
​អ៊ីស្រាអែល៖ បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​ចាប់ផ្ដើម​កាលពី​យប់​ថ្ងៃអាទិត្យ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ជិត​ ៣​ថ្ងៃ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​តំបន់ Gaza​។​ ​កិច្ចព្រមព្រៀង​ក្រោម​ការ​សម្រប​សម្រួល​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប បាន​បង្កើន​ក្ដី​សង្ឃឹម​ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​នៅ​តាម​ព្រំដែន​តំបន់ Gaza​ ជាង ​១​ឆ្នាំ​មកនេះ​។ អ្នកនាំពាក្យ​ក្រុម​អ៊ីស្លាម​ជី​ហាដ (Islamic Jihad) លោក Tareq Selmi បាន​និយាយថា យើង​កោតសរសើរ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​អេ​ហ្ស៊ី​ប ដែល​បាន​ព្យាយាម​ក្នុង​ការ​បញ្ចប់​ការឈ្លានពាន​របស់​អ៊ីស្រាអែល ប្រឆាំង​នឹង​ប្រជាជន​របស់​យើង​។ ការ​ប៉ះ​ទង្គិច​គ្នា​លើកដំបូង​បាន​ផ្ទុះឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ីស្លាម​ជី​ហាដ​ដែល​បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Gaza កាលពី​សុក្រ​សប្ដាហ៍​មុន។ ទោះបីជា​មហាអំណាច​ពិភពលោក​ព្រួយបារម្ភ​ក៏ដោយ ជម្លោះ​នេះ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​ហា​ម៉ាស​ (Hamas) ដែល​ជា​ក្រុម​អ៊ីស្លាម​និយម​គ្រប់គ្រង​នៅ​តំបន់ Gaza និង​ជា​កម្លាំង​ខ្លាំង​ជាង​ក្រុម​ជី​ហាដ​អ៊ីស្លាម​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​នៅ​ស្ងៀម​រហូត​មក​ដល់​ពេល​នេះ​។​​ក្រុម​មន្ត្រី​តំបន់ Gaza បាន​និយាយ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣១​នាក់​យ៉ាងហោចណាស់ ១​ភាគ​៣​ នៃ​ពួកគេ​ជា​ជន​ស៊ីវិល​បាន​ស្លាប់​។ កាលពី​ថ្ងៃអាទិត្យ អ្នក​កាន់ទុក្ខ​រាប់​ពាន់​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​សព មេបញ្ជាការ​ជាន់ខ្ពស់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ជី​ហាដ​ប៉ា​ឡេ​ស្ទី​ន និង​មនុស្ស ​៦​នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដូចគ្នា​លើ​ទីក្រុង Rafah។ អ៊ីស្រាអែល​និយាយ​ថា ប្រព័ន្ធ​ការពារ Iron Dome របស់​ខ្លួន​បាន​ចាប់​ស្ទាក់​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ប្រហែល​៩៧% ដោយ​ជោគជ័យ​ដែល​តម្រង់​មក​លើ​ទីក្រុង​នានា ​ក្រោយ​ការ​បាញ់​ស្រោច​កាលពី​ចុង​សប្ដាហ៍​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៣១​នាក់​ស្លាប់​៕អត្ថបទ៖ សុខមាន

សារលិខិតសម្ដេចតេជោ ហ៊ុន សែន​ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន លើកទី៥៥

2022/08/08 03:41:14 pm        499
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារលិខិតអបអរសាទរទិវាអាស៊ាន ០៨សីហា លើកទី៥៥។  សារលិខិតសម្ដេចតេជោ ហ៊ុន សែន​ មានខ្លឹមសារដូចខាងក្រោម៖ 

គណនីFacebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាលទណ្ឌិត សម រង្ស៊ី

2022/08/07 05:06:30 am        1335
ភ្នំពេញ៖ គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើនយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។រង្សុីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្សុីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយដែលមិនចាំចាច់ដាក់ដើមទុន។ រង្សុីប្រហែលជាគិតថាបើអញ់អត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។រង្សុីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជនតែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ដែលជាឳពុកម្តាយយុវជនទៅវិញ។

អ្នក​ជំនាញ និង​មន្ត្រី​ជុំវិញ​ពិភពលោក​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​

2022/08/06 07:28:33 pm        798
​​ពិភពលោក​៖ អ្នក​ជំនាញ និង​មន្ត្រី​មកពី​ជុំវិញ​ពិភពលោក ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោ​លន​យោ​បាយ​ចិន​តែមួយ​ និង​ប្រឆាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ក្នុង​សប្ដាហ៍​នេះ​មកកាន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន​។ លោក Fabio Massimo Parenti អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន Lorenzo de 'Medici បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi មកកាន់​កោះ​តៃវ៉ាន់​គឺជា​ការ​បង្ករឿង​ចំពោះ​ប្រទេស​ចិន ហើយ​មិន​អើពើ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​ដែល​មាន​យ៉ាង​ទូលំទូលាយ​ នៅ​ក្នុង​សហគមន៍​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi អាច​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ​និង​ជា​ការ​បង្ករឿង​ទាំងស្រុង​ចំពោះ​ប្រទេស​ចិន​។​ វា​គឺជា​ការ​ឯកភាព​របស់​សហគមន៍​អន្តរជាតិ​ដែល​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​មិន​អាច​កាត់ផ្តាច់​បាន​នៃ​ទឹកដី​របស់​ប្រទេស​ចិន​។ លោក Chas W. Freeman Jr. អតីត​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​ ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ដោយ​មិន​ទទួលខុសត្រូវ​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់គឺ​ដើម្បី​បម្រើ​របៀបវារៈ​នយោ​បាយ​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​។ការ​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​គោលការណ៍​ចិន​តែមួយ​ គឺជា​មូលដ្ឋាន​សម្រាប់​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ទំនាក់ទំនង​ចិន​-​អាមេរិក​។ លោកស្រី​បាន​ប្រកាន់ខ្ជាប់ និង​ប្រើប្រាស់​ប្រទេស​ចិន​ជា​កូនអុក​នយោបាយ​សម្រាប់​អាជីព​របស់​លោកស្រី​។ ​លោក Carlos Alzugaray អ្នកការទូត​ជើងចាស់ និង​ជា​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​គួរតែ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្រប​សម្រួល ហើយ​បន្ត​ស្វែងរក​សន្តិភាព និង​មិត្តភាព​។ ជាក់ស្ដែង​ដំណើរ​ទស្សនកិច្ច​នេះ​ផ្ទុយ​ទៅ​នឹង​ការសម្រេច​របស់​ពិភពលោក​។ សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ទទួល​ស្គាល់​ថា ​មាន​ចិន​តែមួយ​នៅ​លើ​ពិភពលោក​។ កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ហើយ​បញ្ហា​កោះតៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន៕អត្ថបទ៖ ប៊ុនថន

លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ

2022/08/06 07:22:11 pm        728
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្ននាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។លោកជំទាវបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ានោះបានទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។លោកជំទាវបន្តថា បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។លោកជំទាវអំពាវនាវសូមបងប្អូនសាធារណជនចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារចំនួន២

2022/08/06 07:20:40 pm        685
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕ 

មនុស្ស​ ១០​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​នៅរដ្ឋ Pennsylvania

2022/08/06 07:17:13 pm        577
​សហរដ្ឋអាមេរិក៖ អាជ្ញាធរ​រដ្ឋ Pennsylvania បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅឋាន​មួយ​ខ្នង​កាលពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​ធំ​ ៧​នាក់ និង​កុមារ ​៣​នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ម្នាក់​ ដែល​បាន​មក​ពន្លត់ភ្លើង​ដែល​ដឹង​ថា​ ជនរងគ្រោះ​ជា​គ្រួសារ​របស់​គាត់​។ ​អាជ្ញាធរ​និយាយថា ការស៊ើបអង្កេត​ជុំវិញ​អគ្គិភ័យ​កំពុង​ធ្វើឡើង​។ នគរបាល​រដ្ឋ Pennsylvania និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កុមារ​ដែល​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​មាន​អាយុ​ចន្លោះ​ពី ៥, ៦ និង ៧​ឆ្នាំ​។​ អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ជនរងគ្រោះ​ទាំង ១០​នាក់​គឺជា​ក្រុមគ្រួសារ​តែមួយ ខណៈ​មាន​មនុស្ស​ ១៤​នាក់​នៅក្នុង​​លំនៅឋាន​នេះ​នៅ​ពេល​កើតមាន​អគ្គិភ័យ ដែល​អាជ្ញាធរ​បាន​និយាយថា មនុស្ស​មួយចំនួន​អាច​គេច​ចេញពី​លំនៅឋាន​ឆាបឆេះ​ដោយ​សុវត្ថិភាព​។​ ​អ្នកជិតខាង​បាន​និយាយថា ពួកគេ​បាន​ឮ​សំឡេង​ផ្ទុះ​ខ្លាំង មុនពេល​ឃើញ​រានហាល​ខាងមុខផ្ទះ​មាន អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​៕អត្ថបទ៖ ប៊ុនថន

លោក វ៉ាង យី៖ អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាកោះតៃវ៉ាន់

2022/08/06 07:04:59 pm        212
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។ លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញកាត់វិញ្ញាសាប្រឡងមធ្យមទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
08/10/2026 10:08 AM
ឆ្មាំអ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ប្រសិនបើអាមេរិកមិនបំពេញតាមការទាមទាររបស់ទីក្រុងតេអេរ៉ង់
08/10/2026 10:08 AM
នគរបាល៖ ជនជាប់ចោទបាញ់ប្រហារនៅសាលារៀនថៃបានមើលខ្លឹមសារអំពើហិង្សាតាមអ៊ីនធឺណិត
08/10/2026 09:08 AM
ក្រុមការងារចុះជួយមូលដ្ឋាន នំាយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារ រស់នៅក្នុងឃុំបាយដំរំា ខេត្តបាត់ដំបង
08/10/2026 09:08 AM
លោក Netanyahu ច្រានចោលផែនការហ្កាហ្សា ជាការបែកបាក់ថ្មីពីលោក Trump
08/10/2026 08:08 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM