សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

លោក​ Biden គ្រោង​នឹង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Xi ក្នុង​រយៈពេល ​១០​ថ្ងៃ​បន្ទាប់ ខណៈ​មានការ​សង្ស័យ​លើ​ដំណើរ​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់

2022/07/21 06:29:11 pm        623
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​ពេល​ជាង ​១​សប្ដាហ៍​ទៀត​គិត​ពី​សប្ដាហ៍​ថ្ងៃក្រោយ​ទៅ និង​បង្ហាញ​ពី​ភាពមិនច្បាស់លាស់ថា តើប្រធានសភា​លោកស្រី Nancy Pelosi នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ ឬ​យ៉ាងណា​។ ​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Washington បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​លោក​ក្នុង​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ទៅកាន់​រដ្ឋ Massachusetts ថា ​ខ្ញុំ​គិតថា​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី Xi ក្នុង​រយៈពេល ១០​ថ្ងៃ​ខាងមុខ​ទៀត​នេះ​។ ​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Xi និង​លោក Biden នឹង​កើតឡើង​ប៉ុន្មាន​ខែ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​២ កាលពី​ខែ​មីនា​។ វា​នឹង​ក្លាយ​ជា​ជំនួប​ផ្ទាល់​លើក​ទី​២ ​រវាង​លោក​ទាំង២ ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​លើកទី១ ​ចាប់តាំងពី​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​ទាំង​២​ បាន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​ដាក់គ្នា​ទៅវិញទៅមក​នៅឯ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។​​ការអះអាង​របស់លោក Biden កាលពី​ខែឧសភា​ដែល​ថា ​សហរដ្ឋអាមេរិក​នឹងធ្វើ​អន្តរាគមន៍​ដោយ​យោធា ប្រសិនបើ​ទីក្រុង​ប៉េកាំង​ប៉ុនប៉ង​ប្រើ​កម្លាំង​បង្ខំ​ឲ្យ​កោះ​តៃវ៉ាន់រួបរួម​ជាមួយ​ចិនដីគោក ដែល​ត្រូវ​បានកំណត់​សម្រាប់​វេទិកា​នោះ ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិនលោក​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe បាន​ទាត់ចោល​នូវ​ច្បាប់​ស្ដីពី​ទំនាក់ទំនង​កោះ​តៃវ៉ាន់​នោះ​។ ទោះជា​យ៉ាងណាក៏ដោយនៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ពុធ ​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi លោក​ Biden បាន​និយាយ​ថា "​ខ្ញុំ​គិត​ថា​ យោធា​គិត​ថា​ វា​មិន​មែន​ជា​គំនិតល្អ​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​ស្ថានភាព​របស់​វា​ជា​អ្វី​ទេ​៕​អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ប្រាប់​រដ្ឋ​ជា​សមាជិក​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន ខណៈ​មានការ​ព្រមាន​ថ្មី​ពី​លោក Putin

2022/07/21 05:42:35 pm        551
​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋ​សមាជិក​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ​រហូតដល់​ខែ​មីនា ឆ្នាំ​២០២៣ ដែល​ជា​ផ្នែក​នៃ​ផែនការ​គ្រាអាសន្ន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា​ ការ​ផ្គត់ផ្គង់​ដែល​បញ្ជូន​ទៅ​អឺរ៉ុប​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​។ ​ការ​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 គ្រោង​នឹង​ដំណើរការ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ការ​ផ្អាក​ដល់​ដើម្បី​ជួសជុល​រយៈពេល​ ១០​ថ្ងៃ​។ បណ្ដាញ​នេះ​មាន​ច្រើនជាង​មួយ​ភាគ​បី​នៃ​ការនាំចេញ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ការផ្គត់ផ្គង់​តាមរយៈ Nord Stream 1 ត្រូវបាន​កាត់បន្ថយ​មុន​ពេល​ការ​ជួសជុល​ប្រចាំឆ្នាំ ​ដោយសារ​ជម្លោះ​ជុំវិញ​ការដាក់ទណ្ឌកម្ម ហើយ​ឥឡូវនេះ​អាច​ត្រូវ​បាន​កាត់បន្ថយ​បន្ថែមទៀត​។ លំហូរ​ឧស្ម័ន​តាមរយៈ​ផ្លូវ​ផ្សេងទៀត​ដូចជា​អ៊ុយ​ក្រែ​ន​ក៏បាន​ធ្លាក់​ចុះ​ផង​ដែរ ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ខែ​កុម្ភៈ​។​ការរអាក់រអួល​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អឺរ៉ុប​ ក្នុង​ការចាក់​បំពេញ​ឧស្ម័ន​ឡើងវិញ​នៅមុន​រដូវរងា ដោយ​បង្កើន​ហានិភ័យ​នៃ​បែកបាក់​គ្នា និង​ផលប៉ះពាល់​មួយទៀត​ដល់​កំណើនសេដ្ឋកិច្ច​ដែល​ទន់ខ្សោយ ប្រសិនបើ​ទីក្រុង Moscow រឹតត្បិត​បន្ថែមទៀត​លើ​លំហូរឧស្ម័ន​នេះ ជាការ​សងសឹក​ចំពោះ​ទណ្ឌកម្ម​របស់លោក​ខាងលិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​គណៈកម្មការ​អឺរ៉ុប​បានស្នើ​គោលដៅ​ស្ម័គ្រចិត្ត ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​កាត់​បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ឲ្យ​បាន 15% ចាប់ពី​ខែសីហា​ដល់​ខែមីនា​ ឆ្នាំ​២០២៣ ខាងមុខ បើ​ធៀប​នឹង​ការប្រើប្រាស់​ជា​មធ្យម​របស់​ពួកគេ​ក្នុង​រយៈពេល​ដូចគ្នា​៕​អត្ថបទ៖ សុខមាន

ការតវ៉ា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កូឡុំបូបន្ទាប់ពី​លោក Ranil Wickremesinghe ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​

2022/07/21 04:46:27 pm        586
​ស្រីលង្កា៖ ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​ភ្លាមៗ ​បន្ទាប់ពី​សមាជិក​សភា​​បាន​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតី​ស្តីទី​លោក Ranil Wickremesinghe ជា​ប្រធានាធិបតី​ថ្មី​។ លោក​ទទួល​បាន​សំឡេង​គាំទ្រ ​134សំឡេង​នៅ​ក្នុង​សមាជិកសភា​ទាំងអស់​ដែល​មាន​ចំនួន 225 ក្នុង​សភាព​ស្រីលង្កា​។​ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​វិលត្រឡប់​ទៅ​តវ៉ា​នៅ​តាម​ដងផ្លូវ​នានា​នៃ​រដ្ឋធានី​របស់​ស្រីលង្កា និង​បាន​និយាយ​ថា ​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​រយៈពេល​ជាច្រើន​សប្ដាហ៍​។ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តំបន់ GotaGoGama ក្នុង​រដ្ឋធានី Colombo កាលពី​ថ្ងៃ​ពុធ ជាទី​ដែល​ពួកគេ​បាន​អបអរ​សាទរ​ការលាលែង​ពី​តំណែង ​ជា​ប្រធានាធិបតី​របស់​លោក ​Gotabaya Rajapaksa​។ ​មេដឹកនាំ​ការ​តវ៉ា​បាន​ប្តេជ្ញា​ថា​នឹង​មិន​ទទួលយក​លោក Wickremesinghe ជា​ប្រធានាធិបតី​ឡើយ ដោយ​បាន​ច្រានចោល​ថា ​លោក​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ពេក​របស់​អតីត​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​លោក Gotabaya Rajapaksa ដែល​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ដែល​កំពុង​គ្រប​ដណ្តប់​ប្រទេស​ស្រីលង្កា​។​លោក Wickremesinghe ជំនួស​តំណែង​លោក Gotabaya Rajapaksa ជា​សម្ព័ន្ធមិត្ត​នយោបាយ​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​សប្តាហ៍​មុន មុនពេល​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ចំពោះមុខ​ការ​តវ៉ា​ទូទាំង​ប្រទេស​ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ជាច្រើន​ខែ ដែល​បាន​ធ្វើឱ្យ​ប្រជាជន​ស្រីលង្កា​ជាច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក ឬ​ទិញ​សម្ភារៈ​ចាំបាច់​ជា​មូលដ្ឋានដូចជា​អាហារ និង​ប្រេង​ឥន្ធនៈ​។​ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី ​ក្នុង​ទីក្រុង​កូឡុំបូ​កាលពី​រសៀល​ថ្ងៃ​ពុធ​ដោយ​ស្រែក​ពាក្យ​បដិសេធ​ថា "​ចេញទៅ Ranil ចេញទៅ​!"​។ ​លោក​ Wickremesinghe ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​សភា​ នៅ​ក្នុង​ដំណើរការ​មួយ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​ស្រីលង្កា ​ទទួល​រយៈ​ពេល​ដែល​នៅសល់​នៃ​អាណត្តិ​របស់​ប្រធានាធិបតី Rajapaksa រហូតដល់​ឆ្នាំ​២០២៤​។ ​លោក​បាន​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ចំនួន 6ដង ប៉ុន្តែ​មិនដែល​ធ្វើជា​ប្រធានាធិបតី​ឡើយ​៕អត្ថបទ៖ សុខមាន

សភាប្រទេសស្រីលង្កាបោះឆ្នោតជ្រើសរើសលោក Ranil Wickremesinghe ជាប្រធានាធិបតី

2022/07/20 10:07:24 pm        601
ស្រីលង្កា៖ សមាជិកសភាប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ជាប្រធានាធិបតីរបស់ប្រទេសអាស៊ីខាងត្បូងដែលរងគ្រោះដោយវិបត្តិ ជាទង្វើមួយនឹងធ្វើឱ្យក្រុមបាតុករខឹងសម្បារដែលកំពុងទាមទារឱ្យលោក Wickremesinghe លាចេញពីតំណែងជាច្រើនសប្តាហ៍កន្លងទៅនេះ។ លោក Wickremesinghe ជាសម្ព័ន្ធមិត្តសំខាន់របស់អតីតប្រធានាធិបតីលោក Gotabaya Rajapaksa បានទទួលសំឡេងគាំទ្រ 134សំឡេងនៅក្នុងការបោះឆ្នោតសភា។

ចិន​ស្ដីបន្ទោស​អាមេរិក​ពី​ការចាប់ផ្តើម​វិបត្តិ និង​ដុត​បញ្ឆេះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន

2022/07/20 07:46:44 pm        636
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​បាន​ចោទ​អាមេរិក​ពី​ការចាប់ផ្តើម​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ឆេះ​ជម្លោះ​។ ​លោក Zhao Lijian បាន​ប្រាប់​អ្នកយកព័ត៌មាន​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​វ៉ាស៊ីន​តោន​គួរតែ​ឈប់​ដើរតួ​ជា​នគរបាល​ពិភពលោក ហើយ​ធ្វើ​ការងារ​បង្កើត​លក្ខខណ្ឌ​ចរចា​សន្តិភាព​ជំនួស​វិញ​។ ​​លោក Zhao ត្រូវបាន​សួរ​អំពី​ការ​អត្ថាធិប្បាយ​នាពេល​ថ្មីៗ​នេះ ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Ned Price ដែល​បាន​គំរាមកំហែង​ប្រទេស​ចិន​ជាថ្មីទៀត ដោយ​ការលើកឡើង​ពី​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​ទីក្រុង​ប៉េកាំង​ជួយ​ទីក្រុង​មូ​ស្គូ ​គេច​ចេញពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច ទោះបីជា​មិនមាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​ ចិន​កំពុង​ធ្វើ​ដូច្នេះ​ក៏ដោយ​។ លោក Zhao បាន​និយាយ​ថា ចិន​ប្រកាន់​គោលជំហរ​ដោយ​យុត្តិធម៌ និង​ឈរ​នៅ​ខាង​សន្តិភាព និង​យុត្តិធម៌ នៅ​ពេល​និយាយ​ពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​នដោយ​ចោទ​សម្ដី​របស់​លោក Price ថា ​សហរដ្ឋ​អាមេរិក​ធ្វើខ្លួន​ដូចជា​នគរបាល​ពិភព​លោក​។​​លោក Zhao បាន​បន្ថែមថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ "​បញ្ឈប់​ការ​ប្រឈម​ដាក់គ្នា​ក្នុង​ប្លុក​នេះ និង​បង្កើត​សង្គ្រាមត្រជាក់​ថ្មី​ទាញ​យក​ប្រយោជន៍​ពី​ស្ថានការណ៍​នេះ ដោយ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ដុត​បញ្ឆេះ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ ហើយ​ជំនួស​វិញ​ដោយ​ការ​សម្របសម្រួល ​ការ​ដោះ​ស្រាយ​វិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​មធ្យោបាយ​ប្រកប​ដោយ​ការទទួលខុសត្រូវ និង​បង្កើត​បរិយាកាស និង​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការចរចា​សន្តិភាព​រវាង​ភាគី​ពាក់ព័ន្ធ​។ គួរ​រម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី​១ ​ទេ​ដែល​ប្រទេស​ចិន​បាន​រុញ​បក​ទៅលើ​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក ​ជាមួយ​លោក​ខាង​លិច​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ​៕អត្ថបទ៖ សុខមាន

ចិន​ព្រមាន​ពី​វិធានការដោយ​ប្រើ​កម្លាំង បើ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​

2022/07/20 06:48:19 pm        789
​ចិន៖ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ចាត់វិធានការ​ដោយ​ប្រើ​កម្លាំង ប្រសិនបើ​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់ បន្ទាប់ពី​សារព័ត៌មាន Financial Times បាន​និយាយ​ថា ​លោកស្រី​នឹង​ទៅកាន់​កោះ​នេះ​នៅ​ខែក្រោយ​។​ ​កាសែត​នេះ​បាន​បន្ថែម​ដោយ​ដកស្រង់​សម្ដី​ពី​មនុស្ស​ដែល​ដឹង​ពី​បញ្ហា​នេះ​ថា លោកស្រី Pelosi និង​គណៈប្រតិភូ​របស់​លោកស្រី​ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង​ដែរ ហើយ​ចំណាយពេល​នៅ​កោះ​ហា​វ៉ៃ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៃ​ទីបញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការិយាល័យ​របស់​លោក​ស្រី និង​ក្រសួងការបរទេស​អាមេរិក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ការធ្វើ​អត្ថាធិប្បាយ​ទេ​។ ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​មិនបាន​ទទួល​ព័ត៌មាន​ពាក់​ព័ន្ធ​ដំណើរ​ទស្សនកិច្ច​ណាមួយ​ឡើយ​។​​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​ ទៅកាន់​តៃវ៉ាន់​ត្រូវ​បាន​ពន្យារ​ពី​ខែ​មេសា​បន្ទាប់ពី​លោកស្រី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស COVID-19​។ នៅ​ពេល​នោះ​ចិន​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​បែបនេះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ណាមួយ​របស់​លោកស្រី Pelosi នឹង​ធ្វើ​ឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន​។ ​សហរដ្ឋអាមេរិក​ត្រូវតែ​ទទួលខុសត្រូវ​ទាំងស្រុង ​ចំពោះ​ផលវិបាក​ទាំងអស់​ដែល​បង្កឡើង​ដោយសារតែ​បញ្ហា​នេះ​៕អត្ថបទ៖ សុខមាន

WHO៖ អឺរ៉ុប​ត្រូវតែ​ចាត់វិធានការ​ឥឡូវនេះ បើ​ពុំនោះ​នឹងត្រូវ​ប្រឈម​វិធានការ​ទប់ស្កាត់​ការឆ្លង COVID-19 កាន់តែ​តឹងរ៉ឹង​នៅពេល​ក្រោយ​

2022/07/20 06:15:58 pm        514
​អឺរ៉ុប៖ មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវតែ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង និង​វិល​ទៅរក​ការពាក់​ម៉ាស់​ឡើងវិញ ដើម្បី​ទប់ស្កាត់ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង​ជៀសវាង​វិធានការ​រឹតត្បិត​តឹងរ៉ឹង​នៅ​ចុង​ឆ្នាំ​នេះ​។ ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Reuters នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) គឺ​លោក Hans Kluge បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ចាត់វិធានការ​នៅ​ពេល​នេះ ជៀស​វាង​ដាក់​បន្ទុក​ធ្ងន់​លើ​ប្រព័ន្ធ​សុខភាព​ដ៏​លើសលប់​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា ខណៈ​វីរុស Covid-19 វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​សាខា Omicron ប្រភេទ BA.5 បន្ត​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។ ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ជិត ៣​លាន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​អឺរ៉ុប​កាលពី​សប្តាហ៍​មុន ដែល​ស្មើនឹង​ជិត​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ថ្មី​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។ លោក Kluge បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា អត្រា​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​ដូចគ្នា ហើយ​មនុស្ស​ជិត ៣,០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​រៀងរាល់​សប្តាហ៍​។​លោក​បាន​និយាយ​ថា "​មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​... ស្របពេល​សង្គម​ដែល​កំពុងដំណើរការ​ស្ទើរតែ​ដូច​ពីមុន​" ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ស្ថិរភាព​ជំងឺ​រាតត្បាត​សកល ដូចជា​ការ​ចាក់​ថ្នាំ​ដូស​ជំរុញ​លើក​ទី​ពីរ មុន​ពេល​វ៉ាក់សាំង​ជាក់លាក់​សម្រាប់​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​រំពឹង​ថា​នឹង​ផលិត​បាន​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​។ ព្រមទាំង​ការ​ជំរុញ​ការ​ពាក់​ម៉ាស់ និង​រស់នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល​ឲ្យ​បាន​គ្រប់គ្រាន់៕អត្ថបទ៖ សុខមាន

មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានក្លាយខ្លួនជាមជ្ឈមណ្ឌលអន្តរជាតិ

2022/07/20 06:08:32 pm        540
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ  Krirk និងជាសមាជិកក្រុមប្រឹក្សាភិ បាលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោកសាស្រ្តាចារ្យបណ្ឌិត Krasae Chanawongse បានគោរពជំរាបជូនសម្តេចថា ក្នុងឱកាសនេះលោកមានគោលបំណង ៣ ទី១គឺគោរពរាយការណ៍ជូនសម្តេចពីវឌ្ឍន ភាពនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីដែលបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២ គោរពជូនអាហារូបករណ៍ ៤០កន្លែងដល់និស្សិតកម្ពុជា និងទី៣ សុំការអនុញ្ញាតសុំជួបសម្តេចម្តងទៀតនៅឆ្នាំក្រោយ។ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវការអបអរសាទរ រីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះបានជាក់លាក់ ហើយបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម Krasae ដែលបានផ្តល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោសម្រាប់សិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃហើយសម្ដេចបានសុំឲ្យឯកឧត្តមបន្តពិភាក្សាជាមួយឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ។ដោយឡែកចំពោះការស្នើសុំជួបសម្ដេចសារជាថ្មីនៅឆ្នាំក្រោយនោះ សម្ដេចបានសម្ដែងនូវសេចក្តីរីករាយនឹងជួបឯកឧត្តមនៅរាល់ពេលអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា៕

លោក Putin និយាយ​ថា អ៊ុយ​ក្រែ​ន​មិនបាន​ធ្វើ​ឱ្យ​ល្អ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បឋម​ទេ

2022/07/20 05:29:18 pm        519
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា ទីក្រុង Moscow មិនបាន​មើល​ឃើញ​ការ​ចង់​បាន​ណាមួយ​ពី​អ៊ុយ​ក្រែ​ន ដើម្បី​បំពេញ​លក្ខខណ្ឌ​នានា​នូវ​អ្វី​ដែល​លោក​បាន​ហៅថា ជា​កិច្ចព្រមព្រៀង​សន្តិភាព​បឋម​ដែល​បាន​ព្រមព្រៀងគ្នា​កាល​ខែ​មីនា​នោះ​ទេ​។ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ការអត្ថាធិប្បាយ​តាម​ទូរទស្សន៍ ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​លោក Putin បាន​និយាយ​ថា អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួម​កំពុង​ផ្តល់​ការ​សម្រប​សម្រួល​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​កងកម្លាំង​របស់​ទីក្រុង Moscow បាន​វាយលុក​កាលពី​ចុងខែ​កុម្ភៈ​។ ​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ​ចំពោះ​ការ​លើក​ឡើង​របស់​លោក Putin ទេ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ​។​នៅពេលដែល​ត្រូវបាន​សួរ​ពី​លទ្ធភាព​ណាមួយ ​ក្នុង​ការ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​Volodymyr Zelenskiy លោក Putin បាន​និយាយ​ថា​ ទីក្រុង Kyiv មិនបាន​ប្រកាន់ខ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​បឋម ​ដែល​លោក​បាន​និយាយ​ថា​ ស្ទើរ​តែ​សម្រេច​ទាំងស្រុង​ទៅ​ហើយ​កាល​ពី​ខែ​មិថុនា។ លទ្ធផល​ចុងក្រោយ​... អាស្រ័យ​លើ​ឆន្ទៈ​របស់​ភាគី​កិច្ចសន្យា​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ព្រមព្រៀង​។ សព្វ​ថ្ងៃ​នេះយើង​ឃើញ​ថា ​ប្រទេស​មហាអំណាច​នៅ​ក្នុង​ទីក្រុង Kyiv មិន​ចង់បាន​បែបនេះ​ទេ​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង ១០នាក់ស្លាប់ដោយគ្រោះថ្នាក់រថយន្តដឹកប្រេងនៅឥណ្ឌូនេស៊ី

2022/07/19 07:29:20 pm        472
​ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់​មនុស្ស ១១​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​បាន​រងរបួសនៅពេលដែល​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​បុក​រថយន្ត និង​ម៉ូតូ​ច្រើន​គ្រឿង​នៅ​ជិត​រដ្ឋធានី​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ថ្ងៃចន្ទ​។​ ​យោងតាម​នគរបាល​បានឱ្យដឹងថា រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ដោយ​មិនអាច​គ្រប់គ្រង​បាន នៅពេលនោះ​រថយន្ត​បាន​បុក​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​ ១០​គ្រឿង​ដែល​ឈប់​ចត​នៅ​ភ្លើងស្តុប​ចរាចរណ៍​ក្នុង​សង្កាត់ ​Cibubur ភាគ​ខាងកើត​ទីក្រុង​ហ្សា​កាតា​។ អាជ្ញាធរ​កំពុង​បន្ត​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។​ ​ទោះ​ជា​យ៉ាងណាការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា អាចជា​បញ្ហា​ហ្វ្រាំងរថយន្ត​ ខណៈ​រថយន្ត​កំពុង​ចុះ​ចំណោត​ជិត​ដល់​ភ្លើងស្តុប​ផ្លូវបំបែក​។​នគរបាល​កំពុង​សាកសួរ​អ្នកបើកបរ​រថយន្ត​ដែល​រងរបួស​ស្រាល​។ រថយន្ត​ដឹក​ប្រេង​នេះដំណើរការ​ដោយ​ក្រុមហ៊ុន Pertamina ជា​សហគ្រាស​រដ្ឋ និង​ជា​ក្រុមហ៊ុន​ថាមពល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រុមហ៊ុន Pertamina បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​ខិតខំ​ដើម្បី​ជួយ​ដល់​ការព្យាបាល​ជនរងគ្រោះ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះទីហ្វុង Dolphin បង្កការជន់លិចដងផ្លូវ និងធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូននៅទីក្រុងសៀងហៃប្រទេសចិន
08/10/2026 05:08 PM
ករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
08/10/2026 05:08 PM
[UPDATE] មន្ត្រីមូលដ្ឋានថៃ ត្រូវបាន​បាញ់​បណ្ដាល​ឱ្យស្លាប់​ ខណៈប្រទេសមិន​ទាន់ស្ងប់​ស្ងាត់​ពីការបាញ់​ប្រហារ​ នៅសាលារៀន
08/10/2026 05:08 PM
សភាទួរគីបើកការជជែកពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីការលើកលែងទោសសម្រាប់ក្រុមសកម្មប្រយុទ្ធ ឃើដរាប់ពាន់នាក់
08/10/2026 05:08 PM
CHRC រំពឹងថារបាយការណ៍របស់អ្នករាយការណ៍ពិសេសUN នឹងកាន់តែបង្ហាញការពិតអំពីកម្ពុជាដល់ពិភពលោកបានដឹង
08/10/2026 05:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យមូលដ្ឋានទ័ពផ្លាស់ប្តូរទីតាំងនៅពាក់កណ្តាលឆ្នាំ ២០២៨
08/10/2026 05:08 PM
ប្រមុខកងទ័ពស៊ូដង់ជំរុញឲ្យមានកិច្ចចរចាជាតិដែលត្រូវចូលរួមពីគ្រប់ភាគី នៅខែសីហានេះ
08/10/2026 04:08 PM
ឥណ្ឌូនេស៊ីបិទផ្លូវទាំងអស់ទៅកាន់ភ្នំ Bromo ខណៈភ្លើងឆេះព្រៃរីករាលដាលកាន់តែខ្លាំង
08/10/2026 04:08 PM
អាជ្ញាធររុស្ស៊ីអះអាងថា មនុស្ស ៥នាក់ស្លាប់ នៅក្នុងការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Belgorod
08/10/2026 04:08 PM
ជនប៉ាឡេស្ទីនខកចិត្តចំពោះក្តីសង្ឃឹមសន្តិភាពតំបន់ហ្កាហ្សា ក្រោយអ៊ីស្រាអែលច្រានចោលផែនការលោក Trump
08/10/2026 04:08 PM