សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ៖ ការបញ្ចូលគ្នាអតីតយុទ្ធជន និង​និវត្តជន​មកក្រោម​សមាគម​តែមួយ​ជាការល្អ

2025/09/29 05:17:22 pm        448
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខ​រដ្ឋស្តី​ទី និង​ជាប្រធានសមាគមអតីតយុទ្ធជនលម្ពុជា បានរម្លឹកនូវគុណបំណាច់​ដ៏ថ្លៃថ្លា​របស់​អតីត​យុទ្ធជន​ និងនិវត្តជនអតីតមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ដែលបាន​លះបង់ និង​ចូលរួម​ដើម្បី​បំរើ​បុព្វ​ហេតុជាតិ និង​ប្រជាជន ហើយសម្តេចគូសបញ្ជាក់ថា សមាគម​អតីត​យុទ្ធជន​ គឺ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើមរបស់សម្តេចផ្ទាល់។ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដែលប្រារព្ធនៅទីស្តីការក្រសួង​មហាផ្ទៃនាព្រឹកថ្ងៃទី២៩កញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចៗគូសបញ្ជាក់ថា មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេសនៅ​ថ្ងៃ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ទាំង​អស់​នៃ​អតីត​យុទ្ធជនគ្រប់ប្រភេទ និងនិវត្តជនអតីត​មន្ត្រី​រាជ​ការ​ទាំង​អស់​ឱ្យ​មក​នៅ​ក្រោម​ដំបូល​តែ​មួយ​គឺ​សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។សមាគមអតីតយុទ្ធជនកម្ពុជាបានកែប្រែលក្ខខន្ដិកៈថ្មីរបស់ខ្លួន រួមទាំង​ការ​ប្ដូ​រ​ឈ្មោះ​សមាគម​អតីត​យុទ្ធជនក​ម្ពុជា ទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ មហាសន្និបាត​វិសាមញ្ញ​នៅ​ថ្ងៃ​នេះមា​ន​ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម គឺដើម្បីឱ្យសមាជិក​ជា​អតីត​យុទ្ធជន និង​និវត្តជន​ទាំងអស់ ទទួលបានការយក​ចិត្ត​ទុក​ដាក់​ និង​ឧត្តម​ប្រយោជន៍​កាន់​តែ​ល្អ​ប្រសើរ​ស្រប​តាម​ការ​ណែនាំ​របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល​បាន​ស្នើ​ការ​ដាក់​បញ្ចូលទាំងអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​ចូល​និវត្តន៍។ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជាទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជន​កម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ហើយលក្ខន្តិកៈថ្មីនេះ នឹង​ត្រូវ​សម្រេចអនុម័ត​ដោយ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា​ទូទាំង​ប្រទេស​នៅថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០២៥។សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដើម្បីបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ គិត​ ត្រឹម​​​ឆ្នាំ២០២៤ អតីតយុទ្ធជនប្រមាណជិត១១ម៉ឺននាក់ ព្រមទាំង​អ្នក​ក្នុង​បន្ទុក​ប្រមាណ​ជិត​១៥​ម៉ឺន​នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៕

សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និង បើកសករាជថ្មីរបស់កម្ពុជា

2025/09/29 04:54:04 pm        508
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាន​នាំ​មក​វិញ​នូវ​សិទ្ធិ​គ្រប់​បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីបើកមហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បាន​បញ្ចប់​​សករាជ​ដ៏​ខ្មៅ​ងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជា​ធិប​តេយ្យ ​និង​វឌ្ឍនភាព​សង្គម​ ដោយបាន​សង្រ្គោះអា​យុជីវិត​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ពី​គ្រោះ​មហន្តរាយ ពី​គ្រោះ​មរណៈ និង​នាំ​មក​វិញនូវសិទ្ធិ​សេរីភាពគ្រប់​យ៉ាងដែល​បាន​បាត់​បង់​ទាំង​ស្រុង​ក្នុង​របប​អាវខ្មៅ ជាពិសេស​ការ​ទទួល​បាន​សិទ្ធិ​រស់​រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និង​សម្ភារៈ​របស់​ប្រជាជន ប្រជាជាតិ​ខ្មែរដែលត្រូវ​បាន​កសាង​ពូន​ជ្រុំ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ​របស់​ខ្លួននោះរស់​ឡើង​វិញ​។សម្ដេចតេជោបានបន្តថា ឈរ​លើ​មាគ៌ា​នេះ​យើង​បាន​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​​នាំមកនូវសន្តិភាព និង​ឯកភាព​ជាតិពេញលេញ និងឯ​កភាព​ទឹក​ដី​ទាំង​ស្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មកដោយ​មាន​យុទ្ធ​សាស្រ្ត​ (DIFID) ជាយុទ្ធ​សាស្រ្តមួ​យក្នុ​ង​ចំណោម​យុទ្ធ​សាស្រ្ត​ដទៃ​ទៀត​ដើម្បី​ឈាន​ទៅ​រំលាយ​អង្គការ​ចាត់​តាំងនយោបាយ និង​យោធា​របស់​ខ្មែរ​ក្រហម​ទាំង​ស្រុង​តាម​រយៈ​នៃការអនុវត្ត​ដោយ​ជោគជ័យ​នៃ​នយោបាយឈ្នះឈ្នះ៕

មាសសុទ្ធមិនខ្លាចភ្លើង សម្តេចតេជោ ស្នើឲ្យក្រុមអ្នកសង្កេតការណ៍IOTធ្វើកោលសល្យវិច្ច័យគ្រាប់ក្រោយថៃចោទប្រកាន់ថាកម្ពុជាជាអ្នកបាញ់មុន

2025/09/28 02:41:59 am        1043
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្តល់យោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើកោលសល្យវិច្ច័យគ្រាប់ បន្ទាប់ភាគីថៃបានធ្វើការចោទប្រកាន់ថាទាហានកម្ពុជារំលោភបទឈប់បាញ់ ហើយបានបាញ់ទៅភាគីថៃមុននោះ។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានលើកឡើងផងដែរថា មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ។  តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនៅយប់នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា«ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត»។ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានថ្លែងទៀតថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា«ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖ ១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។ ២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ»។ តាមរយៈសំណេរនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចបានបន្ថែមទៀតថា«ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ»។ សូមបញ្ជាក់ថា ថ្ងៃទី២៧ ខែកញ្ញានេះទាហានថៃបានបាញ់មកលើទាហានកម្ពុជា ជាច្រើនគ្រាប់នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចំនួនពីរដង បានបណ្តាលឲ្យសំណង់មួយចំនួនរបស់កម្ពុជាមានការខូចខាត។ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕អត្ថបទ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត

2025/09/28 02:28:24 am        311
ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល ៧៦ឆ្នាំ ចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ

2025/09/27 03:54:33 am        190
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។សម្ដេចតេជោ បានបញ្ជាក់ថា ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១ នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕

នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB

2025/09/27 03:01:09 am        137
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែល លោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។ លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ, លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសមិទ្ធផលនានា និង គម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ លេីវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដេីម។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និង កម្ពុជា។ សម្តេចបវរធិបតីបានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ  ។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានបញ្ជាក់ពីការបន្តគាំទ្រ របស់ រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀត៕

គណៈប្រតិភូសភាសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

2025/09/27 02:45:20 am        169
នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដេីម។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិកអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2025/09/27 02:42:49 am        213
នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី ជីនភីង ប្រធានាធិបតីចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមលក្ខណៈចំពោះការប្រឈមទឹកជំនន់ធំ ឆ្នាំ២០២៥

2025/09/27 01:51:25 am        173
យោងតាមលទ្ធផលសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលនឹងរងផលប៉ះពាល់។ ឆ្លើយតបនឹងការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ២៥រាជធានី-ខេត្ត, អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងរុករក និងសង្គ្រោះទាំងអស់ ត្រូវត្រៀមលក្ខណៈបង្ការ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីធានាដល់សុខសុវត្ថិភាពប្រជាជន៕

សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសុវត្ថិភាព និងវិបុលភាព

2025/09/27 01:32:50 am        373
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញអាទិភាពរួមក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។ បើតាម ទំព័រហ្វេសប៊ុក របស់ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងវិបុលភាព។ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។ លោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការធានាឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។គួរបញ្ជាក់ថា គណៈប្រតិភូសភា ដែលអញ្ជើញជួបពិភាក្សាការងារនេះ ដឹកនាំដោយ ឯកឧត្ដម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington, ឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington, និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM