សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមថែរក្សាការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់

2022/07/07 04:48:16 pm        749
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ១៤ឆ្នាំ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ចូល​រួម​ថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូន​ចៅ​ខ្មែរ​គ្រប់​ៗ​ជំនាន់។សម្រាប់​អ្នក​ជំនាញ​អារ្យធម៌​ខ្មែរ​អះអា​ង​ថា ​ការ​ចូល​រួម​ថែ​រក្សា​ប្រាសាទ​បុរាណ គឺ​មាន​សារៈសំខាន់​ក្នុង​ការបង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ វប្បធម៌ជាតិ និងមរតកដ៏រុងរឿងរបស់ជាតិកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្ដេចបានបង្ហោះសំណេរថា ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា​បេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើ​គិត​ចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះ​ក្តី​លើ​ប្រទេសថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ដូច្នេះសូម​ចូលរួមថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។ជុំវិញរឿង​នេះ​លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា ការចូលរួម​ថែរក្សាប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសមក គឺជារឿងចាំបាច់បំផុត។ ចំាំបាច់ក៏ព្រោះថា ប្រាសាទបុរាណទាំងនោះគឺជាអត្តសញ្ញាណ វប្បធម៌ មរតកដ៏រ៉ុងរឿងរបស់កម្ពុជា។អ្នកជំនាញអារ្យធម៌​ខ្មែររូបនេះ បន្ថែមទៀតថា បុព្វបុរសខ្មែរ បានចារលើសិលាចរឹកថា បើសិននណាថែរក្សាសម្បត្តិបុរាណនេះ ទាំងខ្លួនយើង និងសាច់ញាតិយើង នឹងបានឡើង​ឋាន​សួគ៌ តែបើសិនជាអ្នកណាបំផ្លាញសម្បត្តិបុរាណដែលជាស្នាដៃរបស់ជាតិនេះ ទាំងខ្លួនយើង និង​សាច់ញាតិ​យើងផង នឹងធ្លាក់នរក រហូតដល់អស់ព្រះចន្ទ និងព្រះអាទិត្យ។ លោកអះអាងថា ឃ្លានេះ​គឺ​ជាពរជ័យផង និងជាបណ្ដាសារផង ហើយឃ្លានេះក៏​បានឆ្លុះ​បញ្ចាំង​ពី​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែរ ដែល​សម្ដេច​ផ្ញើសារ​ជា​ពរជ័​យ​ដល់​ប្រជាជន​ឲ្យចូលរួមថែរក្សាសម្បត្តិបុរាណ។សម្រាប់លោកអ្នកជំនាញអារ្យធម៌ខ្មែរ បង្ហាញទស្សនៈថា បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ការ​យល់ដឹងច្រើន អំពីការចូលរួមថែរក្សាសម្បត្តិប្រាសាទបុរាណ ហើយលោក​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​បន្ត​ការចូលរួមនេះទៅមុខទៀត ដើម្បីថែរក្សា និងអភិរក្សប្រាសាទ​ដ៏​ច្រើន​ដែល​បុព្វបុរស​ខ្មែរ​កសាងទុក។ តែយ៉ាងណារឿងដែលសំខាន់បំផុតក្នុងការការពារសម្បត្តិវប្បធម៌នេះ គឺ សន្ដិភាព លោកអះអាងថា មានសន្ដិភាព​ទើប​អាច​បើក​ឱកាស​ឲ្យ​គ្រប់​គ្នា​ថែ​រក្សា​គ្រប់​ប្រាសាទ​បុរាណ៕

សម្តេចតេជោ​ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

2022/07/07 03:19:47 pm        795
ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

លោក Zelenskyy ព្រមាន​ថា ​រុស្ស៊ី​អាចបង្កើត​វិបត្តិ​មួយ​ផ្សេងទៀត​សម្រាប់​អឺរ៉ុប

2022/07/06 09:38:16 pm        1602
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​អង្គារ ​សម្រាប់​ការដាក់​សម្ពាធ​បន្ថែមទៀត​លើ​រុស្ស៊ី និង​បានព្រមាន​ថា ​រុស្ស៊ី​អាចបង្កើត​វិបត្តិ​មួយ​ផ្សេងទៀត​សម្រាប់​អឺរ៉ុប​។​ ​លោក Zelenskyy បាន​និយាយថា វា​ទំនងជា​ថា មេដឹកនាំ​ប្រទេស​រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​វាយលុក​ថ្មី​លើ​ទឹកដី​ប្រទេសជិតខាង​ផ្សេងទៀត​។ លោកបាន​អំពាវនាវ​សុំ​ប្រព័ន្ធ​ថ្មី​ដែល​នឹង​ធានា​ដល់​សន្តិសុខ​អ៊ុយ​ក្រែ​ន ទោះបីជា​មិនមែនជា​សមាជិក​ NATO ក៏ដោយ ហើយ​លោក​ក៏បាន​អំពា​វា​នា​ឲ្យ​មាន​សាមគ្គីភាព​កាន់តែ​ទូលំទូលាយ​ថែមទៀត​ ដើម្បី​បង្ខំ​ឲ្យ​រុស្ស៊ី​កែប្រែ​ឈានទៅរកដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​សង្គ្រាម​ដែល​ខ្លួន​កំពុង​ធ្វើ​។ លោក Zelenskyy បាន​ថ្លែង​ដូច្នេះ​ទៅកាន់​វេទិកា​តុមូល​របស់​រដ្ឋាភិបាល​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដែល​កំពុង​ជួបប្រជុំ​ក្រុម​អ្នកជំនាញ និង​មន្ត្រីនៅ​ទីក្រុង Athens ប្រទេស​ក្រិ​ក​។ ​លោក​និយាយថា គ្មាន​សាមគ្គីភាព​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​នោះទេ ហើយ​ក្រុមហ៊ុន​ប្រទេស​ក្រិ​ក​ជាច្រើន​កំពុងផ្តល់​នាវា​ដឹក​ប្រេង​ជាច្រើន​គ្រឿង ​សម្រាប់​ការដឹកជញ្ជូន​ប្រេង​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

អាជ្ញាធរមីន បែងចែកកម្លាំង និងប្រើប្រាស់ថវិកា លើគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/07/06 07:03:26 pm        483
ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងដោយឡែកជាមួយប្រតិបត្តិករបោសសម្អាតមីន។ប្រតិបត្តិករបោសសម្អាតមីន បានធ្វើបែងចែក តាំងចិត្ត និងបោសសម្អាតដោយប្រើប្រាស់ថវិការជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដោយបញ្ចប់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ឲ្យអស់ពីខេត្តមួយទៅខេត្ត ពីក្រុង/ស្រុកមួយទៅក្រុង/ស្រុក ពីឃុំមួយទៅមួយ និងពីភូមិមួយទៅភូមិមួយ ក្នុងនោះរាជធានី/ខេត្តចំនួន ០៨ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាពីម្ចាស់ជំនួយ ៖ - រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ បោសសម្អាតប្រតិបត្តិករ CMAC ។- ខេត្តរតនគិរី គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ គាំទ្របោសសម្អាតដោយប្រតិបត្តិករ NPA និងអង្គការ MAG- ខេត្តសៀមរាប ទទួលការបោសសម្អាតដោយអង្គការ HALO Trust- ខេត្តកំពង់ចាម ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយអង្គការ NPA- ខេត្តពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយប្រទេសជប៉ុន- ខេត្តបាត់ដំបង ប្រតិបត្តិករ CMAC កំពុងបោសសម្អាត និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តចំនួន ១៤ ទៀត នឹងត្រូវរៀបចំផែនការបោសសម្អាត និងពង្រាយកម្លាំងប្រតិបត្តិករជាតិ ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលការរៀបចំផែនការនេះ ផ្តោតលើទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍។ ឯកឧត្តមបន្តទៀតថា ការអនុវត្តដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ដែលយើងបានដឹងក្នុងរយៈពេល ០៦ ខែ ក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩ ទំហំផ្ទៃដីប្រមាណ ២០,៧ គីឡូម៉ែត្រក្រឡា រួមមនា៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តតាកែវ និងក្រុង/ស្រុក ០៩ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ។សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត (ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ជាខេត្តអស់មីន) បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕

រដ្ឋ​អាជ្ញាអាមេរិក​៖ ​ជនសង្ស័យ​បាញ់ប្រហារ​លើ​ព្យុហយាត្រា​ទីក្រុង Highland Park ត្រូវបាន​ជាប់ចោទ​ឃាតកម្ម​ ៧​ករណី​

2022/07/06 06:47:09 pm        1420
​សហរដ្ឋអាមេរិក៖ រដ្ឋអាជ្ញា Illinois លោក Eric Rinehart បានប្រកាស​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ជនសង្ស័យ​ក្នុងការ​បាញ់ប្រហារ​ដ៏​រង្គាល​កាលពី​ថ្ងៃ​ចន្ទ​ទៅលើ​ក្បួន​ព្យុហយាត្រា​ ៤​កក្កដា​នៅ​ក្នុង​ទីក្រុង Highland Park រដ្ឋ Illinois ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៧​នាក់​ស្លាប់ និង​ជាង ​២០​នាក់​រង​របួស ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី​១ ​ចំនួន ​៧​ករណី​។ ​លោក ​Rinehart បាន​និយាយ​ថា ប្រសិនបើ​ជនល្មើស​ឈ្មោះ Robert E. Crimo III វ័យ ​២១​ឆ្នាំ​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស ការចោទប្រកាន់​នានា​អាច​ឈាន​ដល់​ការ​កាត់ទោស​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ ​លោក​ថា គេ​រំពឹងថា​ បទ​ចោទប្រកាន់​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើឡើងរួម​ទាំង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត ការចោទប្រកាន់​ពី​បទ​ការប្រើប្រាស់​អាវុធធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នកដទៃ ​និង​បទ​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ។ ​លោក Rinehart បាន​និយាយ​ថា ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ករណី​ទាំងនេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​កម្រិត​ដំបូង ក្នុងចំណោម​បទចោទប្រកាន់​​ជា​ច្រើន​ដែល​នឹង​ត្រូវ​ដាក់​បទ​ចោទ​លើ​រូប​ជនល្មើស Crimo ប៉ុណ្ណោះ ដោយ​បន្ថែម​ថា លោក​រំពឹង​ថា ​បទ​ចោទ​ប្រកាន់​រាប់​សិប​ករណី​ទៀតនឹង​កើតមាន​ចេញពី​ភាគី​ជនរងគ្រោះ​ម្នាក់ៗ​។ ​ជនសង្ស័យ​ Crimo ត្រូវ​បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​មក​។​អង្គភាព​អនុវត្ត​ច្បាប់​អាមេរិកជឿថា ជនល្មើស Robert Crimo III បាន​ទិញ​កាំភ្លើង​វែង​បាញ់​ស៊ី​ប​ដោយ​ស្រប​ច្បាប់ ដែល​គេ​បាន​ប្រើ​ក្នុង​ការ​វាយប្រហារ​នេះ​។ ​ជនល្មើស​មាន​គម្រោង​បើក​ការវាយប្រហារ​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​មកហើយ​។ ជនល្មើស​ត្រូវ​គេ​ជឿ​ថា បាន​ក្លែងខ្លួន​ដោយ​ស្លៀកពាក់​ជា​មនុស្ស​ស្រី​ ដើម្បី​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុ បន្លំ​ខ្លួន​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​៕អត្ថបទ៖ សុខមាន

អភិបាលខេត្ត Donetsk បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ជាង ៣៥​ម៉ឺន​នាក់​ភៀសខ្លួន​ពី​ការវាយលុក​របស់​រុស្ស៊ី​

2022/07/06 05:52:35 pm        1082
​អ៊ុយក្រែន៖ អភិបាលខេត្ត​ភាគ​ខាងកើត​ដែល​នៅសល់​ចុងក្រោយដោយ​ផ្នែក​ ក្រោម​ការគ្រប់គ្រង​របស់​ក​ង​កម្លាំង​អ៊ុយ​ក្រែ​នបាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣៥​ម៉ឺន​នាក់​របស់​តំបន់​នេះ​ភៀស​ខ្លួន​ចេញពី​ការ​ទម្លាក់​គ្រាប់បែក​កាន់តែ​សន្ធាប់​ខ្លាំង​។ ​ខណៈ​កងកម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​វាយ​សន្ធាប់​ទៅលើ​គោលដៅ​នានា​ ទូទាំង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ អភិបាលខេត្ត Donetsk លោក Pavlo Kyrylenko បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជម្លៀស​ចេញពី​ខេត្ត​នេះ​ដើម្បី​រក្សា​ជីវិត និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ទាហាន​អ៊ុយ​ក្រែ​ន​ការពារ​ទីក្រុង​នានា ​ពី​ការ​វាយ​ដណ្ដើម​របស់​កងកម្លាំង​រុស្ស៊ី​។ ការ​អំពាវនាវ​របស់​អភិបាលខេត្ត​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់ Donetsk​ ឲ្យ​ចាក​ចេញពី​ខេត្ត​នេះ ទំនងជា​ការ​ស្នើ​សុំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ដ៏​ច្រើន​បំផុត​មួយ ក្នុងចំណោម​ការ​ជម្លៀស​ដ៏​ច្រើន​បំផុត​ដោយសារ​សង្គ្រាម ដែល​ជន​ស៊ីវិល​អ៊ុយ​ក្រែ​នជាង​ ៧​លាន ​១​សែន​នាក់​បាន​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៤​លាន ៨​សែន​នាក់​បន្ថែម​ទៀត​ចាក​ចេញពី​ប្រទេស នេះ​បើ​យោង​តាម​អង្គការសហប្រជាជាតិ​។​លោក Kyrylenko បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជោគវាសនា​របស់​ប្រទេសជាតិ​ទាំងមូល​នឹង​ត្រូវ​សម្រេច​ដោយ​តំបន់ Donetsk​។ លោក​បាន​ហៅ​ការ​បាញ់​ផ្លោង​ថា ​ជា​ភាព​ច្របូក​ច្របល់​ខ្លាំង និង​គ្មាន​គោលដៅ​ច្បាស់លាស់ ដោយ​បំផ្លិចបំផ្លាញ​តែ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​តំបន់​លំនៅឋាន​ប្រជា​ពលរដ្ឋ​តែប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាន​វាយ​សន្ធាប់​លើ​តំបន់ Donetsk ក្រោយ​ដណ្តើមបាន​តំបន់ Luhansk

2022/07/06 05:17:14 pm        1395
​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​យ៉ាង​សន្ធាប់​ទៅលើ​គោលដៅ​ជាច្រើន​នៅ​ទូទាំង​តំបន់ Donetsk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ ​មួយថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Vladimir Putin បាន​ប្រកាស​ជ័យជម្នះ​នៅ​ក្នុង​ខេត្ត​ជិតខាង Luhansk បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ជាច្រើន​ខែ ដែល​បានធ្វើ​ឲ្យ​កងទ័ព​ទាំងសងខាង​ស្លាប់​អស់​ជាច្រើន​។ ​ខេត្ត Donetsk និង Luhansk បង្កើតបានជា​តំបន់ Donbas ជា​តំបន់ឧស្សាហកម្ម​ស្ថិតនៅ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប រយៈពេល​ជាច្រើន​ជំនាន់​មកនេះ​។ រុស្ស៊ី​និយាយថា ខ្លួន​ចង់​គ្រប់គ្រង​តំបន់ Donbas ទាំងមូល​ពី​ដៃ​អ៊ុយ​ក្រែ​នជំនួស​ឲ្យ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ក្រុង Moscow នៅក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ស្វ័យ​ប្រកាស​។​ ​បន្ទាប់ពី​កងកម្លាំង​រុស្ស៊ី​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​ទីក្រុង Lysychansk កាលពី​ថ្ងៃអាទិត្យ ​ដែល​ជា​បន្ទាយ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Luhansk ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា ពេលនេះ​ពួកគេ​រំពឹង​ថា​ក្រុង Moscow នឹង​ផ្ដោត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ជាពិសេស​លើ​ទីក្រុង Sloviansk និង Kramatorsk នៅក្នុង​តំបន់ Donetsk​។​​ក្រុមមន្ត្រី​ក្នុង​តំបន់​បាន​និយាយថា កាលពី​ថ្ងៃ​អង្គារ​កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​លើ​ផ្សារ​មួយ​កន្លែង និង​សំណង់​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​នៅ​ទីក្រុង Sloviansk បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​ស្លាប់ និង ៧​នាក់​រង​របួស​។ ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​បាន​អះអាង​ថា ខ្លួន​គ្មាន​បំណង​ដាក់​គោលដៅ​លើ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​បាន​និយាយថា ខ្លួន​បាន​ប្រើ​អាវុធ​មាន​សមត្ថភាព​បាញ់​ស៊ីប​ចំ​គោលដៅ ដើម្បី​កម្ទេច​មជ្ឈមណ្ឌល​ទីបញ្ជាការ​កងទ័ព និង​កងកាំភ្លើងធំ​នៅក្នុង​តំបន់ Donetsk ជាទី​ដែល​អ៊ុយ​ក្រែ​ន​នៅតែ​គ្រប់គ្រង​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅឡើយ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន​ សែន ក្រើនរំលឹកដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីការឆ្លងជំងឺ​កូវីដ-១៩ ខណៈនៅតំបន់អឺរ៉ុបកំពុងមានករណីឆ្លងរលកទី៧

2022/07/06 04:47:55 pm        625
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ឲ្យ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​នៅតំបន់​អឺរ៉ុប​រួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញ កំពុង​ទទួល​ករណី​ឆ្លង​រលកទី៧ នៃការ​ឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩។ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្តន៍​វិធាន​ការ​សុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញ ជួប​សំណេះ​សំណាល​ជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។សម្ដេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង​ដូស​មូលដ្ឋាន ដូសជំរុញទី៣,ទី៤ និងទី៥ ដោយសម្តេចបានសង្កត់ធ្ងន់ថា «គ្មានអ្វី​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈនេះ»។ សម្ដេចតេជោបន្តទៀតថា បន្ទាប់​ពី​កម្ពុជា​បាន​ដំណើរ​ការចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្រាន់ ដូច្នេះគ្មានការចាំបាច់ណាមួយ ដើម្បី​បិទ​ប្រទេស​ជា​ថ្មី ដោយសារជំងឺកូវីដ-១៩ នោះទេ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឯកភាពឲ្យរថយន្តចង្កូតស្ដាំទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត

2022/07/06 04:10:35 pm        9851
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ប្រកាស​ឯកភាព​តាម​សំណើរ​បស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយ​មិន​តម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យ​មាន​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ចូល​មក​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ជាថ្មី​ឡើយ​។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី

2022/07/06 02:43:15 pm        229
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។គួរបញ្ជាក់ថា ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM