សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

តំណាងអង្គការយូណេស្កូ​ ចប់អាណត្តិ​ ប្រចាំកម្ពុជា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា

2025/09/20 01:25:26 am        154
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការយូណេស្កូ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូពិតជាមានមោទនភាពនៅក្នុងការបំពេញការងារក្នុងភាពជាដៃគូជាមួយនឹងកម្ពុជា។ ជាមួយគ្នានេះដែរ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដោយគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអង្គការយូណេស្កូ និងកម្ពុជា គឺជាទំនាក់ទំងភាពជាដៃគូដ៏ពិសេសមួយ។ លោកប្រធាន​បាន​ជម្រាប​សម្តេច​បវរ​ធិបតី​ថា​ រូបលោកនឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងវប្បធម៌ ទៅកាន់បណ្ដាប្រទេសនានា។ បន្ថែមពីលើនេះ, លោកប្រធានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដែលកំពុងអនុវត្ត​ ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វប្បធម៌ បរិស្ថាន និងធនធានទឹក​ និងបានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់អង្គការយូណេស្កូ ក្នុងបន្តការគាំទ្រផ្នែកជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររបស់អង្គការយូណេស្កូ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើន លើវិស័យអប់រំ វប្បធម៌ និងបរិស្ថាន នៅកម្ពុជា។ ជាងនេះទៅទៀត, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់​ និងពេញចិត្តចំពោះអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការគាំទ្ររបស់អង្គការយូណេស្កូ កន្លងមក ដែលបាន​ចូលរួមដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ នៅកម្ពុជា​ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ភាពជាដៃគូនេះ។ ជាទីបញ្ចប់, សម្ដេចបវរធិបតី ក៏បានសម្ដែងការអបអរសាទរ និងជូនពរលោក Sardar Umar Alam ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការងារថ្មី៕

សម្ដេចធិបតីទូរសព្ទជាមួយឯកឧត្ដម Anwar Ibrahim ស្នើអន្តរាគមន៍ជាបន្ទាន់ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

2025/09/19 01:09:02 am        149
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទូរសព្ទជាមួយឯកឧត្ដម Anwar Ibrahim ស្នើអន្តរាគមន៍ជាបន្ទាន់ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា។សម្ដេចធិបតីបានសរសេរនៅលើបណ្ដាញសង្គមបញ្ជាក់ថា សម្ដេចបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។ សម្ដេចបានថ្លែងថា ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕

សម្ដេចតេជោ៖«ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេ»

2025/09/16 12:44:30 am        286
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហោះសារតាមបណ្ដាញសង្គមបញ្ជាក់ថា សម្ដេច និង លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។ សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្រោយមានព័ត៌មានថៃមួយចំនួនក្នុងពេលថ្មីៗនេះ បានចេញផ្សាយនូវព័ត៌មានមិនពិតថា លោក ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជា ត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។សម្ដេចតេជោបានសរសេរថា សម្ដេចទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជា ត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្ដេចបានថ្លែងថា ទោះសម្ដេច និងលោក ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយក៏សម្ដេចត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់លោក ថាក់ ស៊ីន ផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា៖«មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ»។«ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ»។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ។ជាមួយគ្នានេះ សម្ដេចតេជោបានអំពាវនាវថា ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ នាប្រាសាទអង្គវត្ត

2025/09/15 11:06:45 pm        413
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​​មាន​ការ​អញ្ជើញ​ចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ​ធ្វើ​ពិធី​បួង​សួង​ចម្រើន​សេច​ក្តីសុ​ខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹង​នៃ​ប្រជាជាតិ​កម្ពុជា។ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើ​ឡើង​នៅ​ខាង​មុខ​ព្រះរាជ​ដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅ​ព្រះអង្គ​ចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​ប្រគេន​នូវ​ទេយ្យ​ទាន​ចំពោះ​ព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​វិញ្ញាណ​វិវឌ្ឍនា ប៊ុន សេងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួម​ទាំង​វិញ្ញាណក្ខន្ធវីរៈជនពលី ក្នុងបុព្វហេតុការពារទឹកដី។កម្មវិធីទី២. ប្រារព្ធពិធីបួងសួងនៅអភិរក្សអង្គរ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ម៉ែន សំអន និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បាន​ធ្វើ​ពិធី​ថ្វាយ​បង្គំ​ព្រះអង្គ​កងជុំ, ពិធីថ្វាយបង្គំលោកតាដំបងដែក, ពិធីថ្វាយបង្គំមេទ័ពធំ, ពិធីថ្វាយ​បង្គំ​ព្រះអង្គ​គោក​ធ្លក​ ជាមួយនឹងមានពិធីបួងសួង និងពិធីថ្វាយបង្គំព្រះអង្គជុំ ដែលមានការគោះគង យ៉ាង​រន្ទឺរណ្ដំ​។កម្មវិធីទី៣. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ធ្វើ​ដំណើ​រ​ទៅកាន់​ប្រាសាទ​អង្គរ​តូច​ តាមច្រកចូលខាងកើត ដើម្បីប្រារព្ធពិធី ដោយសម្ដេចបានអញ្ជើញថ្វាយបង្គំព្រះអង្គរាជ្យ ជាមួយ​នឹងការបូជានូវភ្ញីផ្កា ស្លាធម៌ បាយសី ផ្លែឈើស្រស់ៗ ផ្លែដូងខ្ចីៗស្រស់ៗ ទឹកសុទ្ធ ភេសជ្ជៈ និង​គ្រឿងរណ្ដាប់ជាច្រើនមុខទៀត ដែលបានដាក់លើជើងពានយ៉ាងសមសួន និង​ប្រកប​ដោយ​សេចក្តី​គោរព។គួរបញ្ជាក់ថា ខ្លោងទ្វារខាងលិច ដែលជាខ្លោងទ្វារចូលនេះ ហៅថា “គុកតារាជ” ។ ទីនេះ​តម្កល់​ប្រតិមា​ព្រះនរាយណ៍មួយអង្គ មានព្រះហស្ថ៨ កម្ពស់ប្រមាណ ៣ម៉ែត្រ ហើយអ្នកស្រុកហៅថា “តារាជ” ។ តារាជនេះ ត្រូវបានអ្នកស្រុកនៅសៀមរាប ឬអ្នកមកពីទីឆ្ងាយនានា ធ្វើការ​គោរព​បន់​ស្រន់ ពុំដែលដាច់ឡើយ ព្រោះតែភាពល្បីល្បាញ នៃឫទ្ធានុពភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ លើស​ពី​នេះ​ទៀ​ត អ្នកស្រុកសៀមរាបអង្គរ ក៏តែងតែប្រារព្ធពីធីឡើងតារាជ នៅថ្ងៃ៣កើត ខែមាឃ​ជា​រៀង​រាល់​ឆ្នាំ ដើម្បីសុំនូវសេចក្តីសុខសប្បាយ ដោយសារនៅថ្ងៃនោះ ជាទូទៅអ្នកទីក្រុងអង្គរ គេធ្វើ​ពិធី​បិទ​វដ្ដ​ស្រូវហៅថា “ឡើងមាឃ” ។បន្ទាប់ពីថ្វាយ​បង្គំព្រះអង្គរាជ និងថ្វាយគ្រឿងរណ្ដាប់ផ្សេងៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន​អញ្ជើញ​ថ្វាយ​ប​ង្គំព្រះនាងលក្ស្មី ។ ព្រះនាងលក្ម្សី ឬព្រះម៉ែលក្ម្សី គឺជាព្រះសក្ដិ នៃព្រះនរាយណ៍ ព្រះនា​ង​កើតឡើងដំបូង ក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែល​ជា​ទី​ចាប់អារម្មណ៍ របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។បន្ទាប់មកទៀតសម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយបង្គំព្រះអង្គរយពាន់។ ព្រះអង្គរយ ព្រះអង្គពាន ជាទីសក្ការបូជាមួយកន្លែង ស្ថិតក្នុងប្រាសាទអង្គរវត្ត។ ដោយប្រជាពលរដ្ឋជិតឆ្ងាយ មិន​ថា​បរទេស តែងចូលទៅអុជធូបគោរពបូជា ដើម្បីសុំសេចក្តីសុខសប្បាយ ពេល​ទៅ​ដល់​ទីនោះ​។សម្រាប់កម្មវិធីទី៤. គឺពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលអង្គរវត្ត (មានបួនទិស) ។ ចំណែក​កម្ម​វិធី​ទី៥. ការថ្វាយបង្គំព្រះអង្គពេជ្រ ។ សរុបសេចក្តីមក ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បាន​ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរសាទរ​ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រីបារាំង

2025/09/15 02:47:30 pm        517
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង។តាមរយៈសារលិខិតចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេច​សូម​ចូល​រួម​អប​អរ​សាទរ​យ៉ាង​កក់​ក្តៅ ​ចំពោះការតែងតាំង ឯកឧត្ដម ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០២៥ កន្លងមក។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការ​ឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​អាជីព​នយោបាយរបស់ ឯកឧត្តម និងផ្ដល់ ទស្សនៈ​វិស័យ​ថ្មីៗ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និង​តម្លៃ​រួម​។សម្ដេចធិបតី នាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​ធ្វើ​ការ​សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បី​ផ្ដល់​នូវសន្ទុះ​ថ្មី​ដល់​កិច្ច​សហ​ប្រតិបត្តិកា​រ​ដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជា​ពិសេស​កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។ក្នុងបរិបទនេះ សម្ដេច​ពិតជាមានកិត្តិយសក្នុងការរំពឹងថា ឯកឧត្ដម នឹង​មាន​ឱកាស​អញ្ជើញ​មក​ទស្សន​កិច្ច​នៅកម្ពុជា។ សូមឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និង​សូម​ជូន​ពរ ឯកឧត្តម ឱ្យទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះ៕

កម្ពុជាប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃថា កម្ពុជា​បានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

2025/09/15 02:33:44 pm        553
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូម​ប្រកាស​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជា​បាន​បង្ហោះ​ដ្រូន​នៅ​តំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ នេះបើតាម​សេច​ក្តី​ប្រកាស​ព័ត៌មា​ន​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជាចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​កើន​ឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ជំនឿ​ទុក​ចិ​ត្ត​គ្នា​ទៅ​វិញទៅមក។ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមិនបានប​ង្ហោះ​ដ្រូន​ចូល​ដែន​អធិបតេយ្យ​ភាព​ថៃ​ដូច​ការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រ​កាន់​ខ្ជាប់​នូវ​គោល​ការណ៍​ដែល​ភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬ​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​កាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់​បរិយាកាស​អំណោយ​ផល​សម្រាប់​កិច្ច​សន្ទនា​ដោយ​សន្តិវិធីដែល​ជា​ចំណែក​មួយ​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃកម្ពុជា គូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅ​ក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​រាល់​ការ​ព្រម​ព្រៀងទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​មក​ទល់​ពេល​នេះ ​ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់​របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ​ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែល​ត្រូវ​បានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃ​បទ​ឈប់​បាញ់​ដោយ​ភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕

បិណ្ឌវេនទី៧ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី

2025/09/14 09:10:00 pm        228
ភ្នំពេញ ៖↓ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧នៅវត្តឧណ្ណាលោម, រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។លោកជំទាវបណ្ឌិតបានឧទ្ទិសថា សូមជូនមគ្គផល កុសលផលបុណ្យដែលនាងខ្ញុំបានសាងក្នុងថ្ងៃនេះ "បិណ្ឌវេនទី៧" នៅវត្តឧណ្ណាលោម ព្រឹកនេះជាមួយលោកឪពុក សហការី នឹងកូនៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល និងវេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ បុព្វបុរសខ្មែរ ញាតិកាទាំង៧សណ្តាន ជាពិសេសនោះគឺដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិការពារទឹកដី និងថែរក្សាសន្តិភាពជូនជាតិមាតុភូមិ។ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសព្រមទាំងវីរកងទ័ពកម្ពុជាគ្រប់គ្នាៗ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព នឹងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់បិណ្ឌទី៧ នៅវត្តឧណ្ណាលោម

2025/09/14 06:56:39 pm        202
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ពេជ សោភ័ណ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញ ចូលរួមកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តឧណ្ណាលោម ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយបូរិន , ឯកឧត្តម លោកជំទាវ សមាជិកកាយឫទ្ធិនារីកម្ពុជា និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។ ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ពេជ សោភ័ណ ដែលត្រូវជាបិតារបស់លោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា។ បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ បានរាប់បាត្រ បង្សុកូល និងពូនភ្នំខ្សាច់ ព្រមទាំងបានប្រគេនថវិការ និងទេយ្យទានផ្សេងៗទៀតដល់ព្រះសង្ឃគង់នៅវត្តឧណ្ណាលោម។ជាអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌនេះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានឧទ្ទិសថ្វាយដល់វត្ថុសក្តិសិទ្ធក្នុងលោក មហាកុសលជូនចំពោះវិញ្ញាណក្ខន្ឋ ញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងសូមទក្ខិណា នុប្បទាន ដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ដោយក្តីអនុមោទនាកុសលផលបុណ្យ។សូមជម្រាបថា នៅឆ្នាំ២០២៥ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ផ្តើមពីថ្ងៃទី០៨ខែកញ្ញានេះ រហូតដល់ថ្ងៃទី២២ខែកញ្ញា ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ព.ស ២៥៦៩។  តាមទម្លាប់ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម៕អត្ថបទ៖ទូច សោភ័ណ

ក្រសួងការពារជាតិ៖ កិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការ GBC កម្ពុជា-ថៃ ព្រឹកនេះ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចបាន

2025/09/10 05:56:27 pm        274
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច

2025/09/10 04:19:40 am        1112
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ក្នុងសំណេរតបខមមិនក្នុងហ្វេសប៊ុករបស់សម្តេចជាមួយគណនីហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបានខមមិនក្នុងហ្វេសប៊ុកសម្តេចតេជោដោយលើកឡើងពីបញ្ហាកងទ័ពថៃរាយបន្លាលួសនៅក្នុងដីកម្ពុជា យកដីពលរដ្ឋកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនុចឃុំអូរបីជាន់ ខណៈដែលម្ចាស់គណនីហ្វេសប៊ុកនេះបានសរសេរថា ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់មិនទាន់ឃើញមានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេនោះ សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរតបទៅវិញថា «សូមមើលឲ្យទូលាយបន្តិចនេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេតែជាជម្លោះរវាងប្រទេសនិងប្រទេសដែលយន្តការដោះស្រាយគឺរវាងប្រទេសនិងប្រទេស។សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែងអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រដាប់អាវុធរកវិធីជួយដល់ប្រជាជនតែខិតខំបញ្ចៀសកុំឲ្យកើតសង្រ្គាមឡើងវិញដែលនាំទៅដល់ការបាត់បង់ជិវិតទាំងសងខាង។» សូមបញ្ជាក់ថា ទាក់ទងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ដែលមានចម្ងល់ពីប្រជាពលរដ្ឋ មានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ ក៏បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចដោយបញ្ជាក់ដែរថា កន្លងមករាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។ ចំពោះកិច្ចការចរចារព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM