សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

លោក Zelenskyy និយាយថា រុស្ស៊ី​ចង់​បំផ្លាញ​ទីក្រុង​ទាំងអស់​ក្នុង​តំបន់ Donbas

2022/06/11 05:36:15 pm        1430
​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា សមត្ថភាព​កងទ័ពរ​បស់លោក​ក្នុងការ​ទប់ទល់​ជាមួយ​កងកម្លាំង​រុស្ស៊ី​នៅ​តំបន់ Donbas គឺ​ពឹង​ផ្អែកលើ​ការផ្គត់ផ្គង់​អាវុធ​របស់ប្រទេស​លោកខាងលិច​។​ ​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ ដើម្បី​បញ្ឈប់​ការវាយលុក​របស់​អ្នក​ឈ្លានពាន​តាម​ដែល​អាចធ្វើ​ទៅបាន​។ អាវុធ​ធុន​ធ្ងន់ កាំភ្លើង​ធំ​ទំនើបទាំងអស់នេះ​ដែល​យើង​បានស្នើសុំ​ ហើយ​បន្ត​សុំ​ពី​ដៃគូ​របស់យើង​។ លោក​បាននិយាយថា រុស្ស៊ី​ចង់​បំផ្លាញ​ទីក្រុង​ទាំងអស់​នៅក្នុង​តំបន់ ​Donbas​។ គ្រប់​ទីក្រុងទាំងអស់នេះ​មិនមែនជា​ការនិយាយ​បំផ្លើស​នោះទេដូចជា​ទីក្រុង​ Volnovakha និង ​Mariupol​។​ការបំផ្លាញ​ទីក្រុង​ដែល​ធ្លាប់​តែមាន​ភាព​រីករាយ ពេលនេះ​ដាន​ខ្មៅ​ដោយ​ភ្លើង​ឆេះ រណ្ដៅ​ពី​ការផ្ទុះ​គ្រាប់ នេះ​គឺជា​អ្វីៗទាំងអស់​ដែល​រុស្ស៊ី​បានផ្តល់​ដល់​ប្រទេសជិតខាង​របស់ខ្លួនរហូតដល់​ទ្វីបអឺរ៉ុប ​និងពិភពលោក​។​ លោក Zelenskyy និយាយថា លោក​បាន​ពិភាក្សា​អំពី​ការផ្គត់ផ្គង់​អាវុធ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិអង់គ្លេសលោក Ben Wallace ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់ទីក្រុង ​Kyiv៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង

2022/06/11 03:34:12 pm        1061
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម មីន អោងលាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា មានខ្លឹមសារថា ការផ្តន្ទាទោស​ និងផែនការ​ប្រហារជីវិតលើបុគ្គលមួយចំនួនដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ​ បានបង្ក​ឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែន​ការប្រហារជីវិតនេះ ប្រសិនបើត្រូវបាន​អនុវត្ត ប្រាកដជា​នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ​​សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន​ ស្របតាមកិច្ចព្រមព្រៀងជា​ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

វិមាន​ក្រឹម​ឡាំង​បញ្ជាក់ថា ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រ​ន​នឹង​បញ្ចប់​នៅពេល​សម្រេច​គោលដៅ​

2022/06/10 07:04:54 pm        1310
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រតិបត្តិការ​សឹក​ពិសេស​របស់​ប្រទេស​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ននឹង​បញ្ចប់​ទៅ​បាន ​នៅ​ពេល​គោលដៅ​របស់​ខ្លួន​សម្រេច​បាន​ជោគជ័យ​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​រូប​នេះ​បាន​ចង្អុល​បង្ហាញ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin បាន​គូស​បញ្ជាក់​ពី​កិច្ចការ​សម្រាប់​ប្រតិបត្តិការ​សឹក​ពិសេស​នេះ​។​ ការ​សម្រេច​បាន​តាម​ផែនការ​ទាំង​នេះ​នឹង​មានន័យថា ជា​ការ​បញ្ចប់​ប្រតិបត្តិការ​សឹក​ពិសេស​នេះ។​ ​ជាមួយគ្នា​នោះ​ដែរ​លោក Peskov ពុំបាន​អត្ថាធិប្បាយ​លើ​សេចក្ដីថ្លែងការណ៍​ដែល​ថា ​លទ្ធផល​នៃ​ប្រតិបត្តិការ​សឹក​ពិសេស​នេះ​មិន​អាច​សម្រេច​បាន ​ក្រោម​របប​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​។ នៅពេល​ប្រកាស​ចាប់ផ្ដើម​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានដាក់​ចេញ​គោលដៅ​មួយចំនួន។ ក្នុងចំណោម​គោល​ដៅ​ទាំងនោះ រួមមាន​ការ​បញ្ចប់​របប​ដឹកនាំ​ផ្ដាច់ការ​ណា​ស៊ី​និយម​លើ​ប្រជាជន​អ៊ុយ​ក្រែ​ន​និយាយ​ភាសា​រុស្ស៊ី និង​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​កងទ័ព​៕​អត្ថបទ៖ សុខមាន

ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​មាន​ទំហំទឹក​ប្រាក់​ប្រមាណ​ជាង ​១០០​ពាន់​លាន​ដុល្លារ​អាមេរិក​

2022/06/10 06:24:48 pm        748
​អ៊ុយក្រែន៖ សាកលវិទ្យាល័យ​មួយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ទំហំ​ទឹកប្រាក់​នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ ដោយសារ​ការ​វាយ​ប្រហា​រ​របស់​រុស្ស៊ី​បាន​កើនឡើង​ ១០៣.៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​សាកល​វិទ្យា Kyiv School of Economics បាន​ផ្ដល់​ការ​ប៉ាន់​ប្រមាណ​នេះ​នៅ​ក្នុង​របាយការណ៍​មួយ ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។​ របាយការណ៍​នេះ​បាន​និយាយ​ថា ​ទំហំ​ទឹកប្រាក់​នៃ​ការខូចខាត​ដោយ​ផ្ទាល់​ចំពោះ​អគារ​លំនៅឋាន​បាន​កើន​ឡើង ៣៩​.៣​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ ​ទិន្នន័យ​សម្រាប់​ផ្លូវថ្នល់​ត្រូវ​បាន​ប៉ាន់ប្រមាណ​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល ៣០​ពាន់​លាន​ដុល្លារ​អាមេរិក សហគ្រាស​ឧស្សាហកម្ម និង​រោងចក្រ​មាន​ទំហំ​ទឹក​ប្រាក់ ១១.៤​លាន​ដុល្លារ​អាមេរិក អាកាសយានដ្ឋាន​ស៊ីវិល​មាន​ទំហំ​ទឹកប្រាក់ ៦​.៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​ស្ថានីយ​រថភ្លើង និង​យានជំនិះ​ផ្សេងៗ ២.៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការខូចខាត​កាន់តែ​ច្រើន​ឡើង​ផង​ដែរ​លើ​អគារ​វេជ្ជសាស្ត្រ និង​សាលារៀន​។ ​របាយការណ៍​ដដែល​បាន​និយាយ​ថា ស្ថាប័ន​អប់រំ​កម្រិត​ទាប និង​ខ្ពស់​បាន​ខូចខាត​ដែល​មាន​ទំហំ​ទឹកប្រាក់ ១​.៦​ពាន់​លាន​ដុល្លារ​អាមេរិក ស្ថាប័ន​សុខាភិបាល ១.១​ពាន់​លាន​ដុល្លារ​អាមេរិក និង​សាលា​មត្តេយ្យ​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក​៕អត្ថបទ៖ សុខមាន

កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ទប់ទល់​នឹង​ទាហាន​រុស្ស៊ី​នៅ​ភាគ​ខាងកើត ខណៈ​វាយបក​នៅ​ភាគ​ខាង​ជើង និង​ខាងត្បូង​

2022/06/10 05:41:46 pm        1441
​អ៊ុយ​ក្រែ​ន៖ កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​វាយប្រហារ​រុល​ទៅ​មុខ ​ទប់​ទល់នឹង​កងកម្លាំង​រុស្ស៊ី​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត ខណៈ​ទប់ទល់​ការវាយប្រហារ​នានា​បាន​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ភាគ​ខាងជើង និង​ខាងត្បូងអំឡុង​សប្ដាហ៍​ទី​១៥ ឬ​ថ្ងៃ​ទី​១០៧​ នៃ​សង្គ្រាម​នេះ​។ ​ការ​វាយ​រុលទៅមុខ​នៅ​ភាគខាងត្បូង​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៨ ​ខែឧសភា និង​នៅ​ថ្ងៃទី​២​ ខែ​មិថុនា ប្រធាន​រដ្ឋបាល​យោធា​ខេត្ត Kherson លោក Hennadiy Lahuta បាន​រាយការណ៍​ថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រំដោះ​យក​ភូមិ​ចំនួន​២០​។ ​នៅក្នុង​តំបន់​មួយចំនួន កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ត្រៀម​វាយ​រុញ​កងកម្លាំង​រុស្ស៊ី​ នៅ​តាម​ខ្សែបន្ទាត់​ការពារ​នានា​ឲ្យ​ត្រឡប់ក្រោយ​ចម្ងាយ​ប្រមាណ​ ២៥គីឡូម៉ែត្រ។ ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ក៏បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ផង​ដែរ​ថា ការ​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា​របស់​ខ្លួន​បាន​បង្ខំ​ឲ្យ​នាវា​រុស្ស៊ី​ដកថយ​ចម្ងាយ​ ១០០គីឡូម៉ែត្រ​ពី​ដីគោក និង​ជំរុញ​រុស្ស៊ី​ឲ្យ​ដាក់​មី​ស៊ី​ល​ប្រឆាំង​នាវា​ប្រើ​ដោយ​ថាមពល​ថ្ម Bal​ និង Bastion នៅ​លើ​តំបន់ Crimea​។​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ផ្តល់​អាទិភាព​ដល់​យោធា​រុស្ស៊ី​ដែល​កាន់កាប់​ទាំង​តំបន់ Luhansk ទាំង Donetsk ជា​ខេត្ត​ពីរ​បង្កើត​ជា​តំបន់ Donbas។ ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​បានចាប់ផ្តើម​ប្រយុទ្ធ​ជា​លើកដំបូង​ ដើម្បី​គ្រប់គ្រង​តំបន់​នេះ​នៅក្នុង​ឆ្នាំ២០១៤ ខណៈ​លោក Putin បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ឯករាជ្យ​ភាព​នៃ​អ្វី​ដែល​ហៅថា "​សាធារណរដ្ឋ​ប្រជាមានិត​" Donetsk និង Luhansk មុន​ពេល​ចាប់ផ្តើម​ការ​លុកលុយ​ពេញបន្ទុក​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​៕ អត្ថបទ៖ សុខមាន

លោក Putin និយាយ​ថា​ នឹង​ពុំ​មាន​វាំងនន​ដែក​បិទបាំង​សេដ្ឋកិច្ច​របស់​រុស្ស៊ី​នោះទេ

2022/06/10 05:05:42 pm        1602
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា នឹង​ពុំ​មាន​វាំង​នន​ដែក​បិទបាំង​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ទាំងស្រុង​នោះ​ទេ ទោះ​រង​ទណ្ឌកម្ម​ពី​លោកខាងលិច​ក៏ដោយ ព្រោះ​ទីក្រុង Moscow នឹងមិន​បិទផ្លូវ​ខ្លួនឯង​ពី​ពិភពលោក​ដូច​អតីត​សហភាពសូវៀត​នោះទេ​។ ​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​លោក​ខាង​លិច​ជុំវិញ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ដែល​ជា​ប្រទេស​ផលិត​ធនធានធម្មជាតិ​ដ៏​ធំ​បំផុត ​ក្នុងចំណោម​ប្រទេស​ជាច្រើន​របស់​ពិភព​លោក​ ឆ្ពោះ​ទៅ​រក​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត ​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​ការដួលរលំ​នៃ​សហភាព​សូវៀត​ឆ្នាំ1991។ ពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ដូចជា ចិន និង​ឥណ្ឌា ស្រប​ពេល​មានការ​បិទបាំង​សេដ្ឋកិច្ច​របស់​រុស្ស៊ី លោក Putin ថ្លែង​មុន​ចាប់ផ្ដើម​វេទិកា​សេដ្ឋកិច្ច​ទីក្រុង សេន ភី​ធឺ​ស្ប៊​ក (St Petersburg) ​នៅ​សប្ដាហ៍​ក្រោយ​ថា ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​នឹង​នៅតែ​បើក​។​យើង​មិនមាន​សេដ្ឋកិច្ច​បិទ​ដូច​កាលដែល​យើង​បានធ្វើ​នៅ​សម័យ​សូ​វៀត ​នៅពេលដែល​យើង​កាត់​ខ្លួនឯង បង្កើត​អ្វីដែល​គេ​ហៅថា​ វាំងនន​ដែក​យើង​បង្កើត​វា​ដោយ​ដៃ​របស់​យើង​ផ្ទាល់​។ ​យើង​នឹងមិន​ធ្វើ​កំហុស​ច្រំ​ដែល​ម្តង​ទៀត​ទេ សេដ្ឋកិច្ច​របស់​យើង​នឹង​បើក​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ផលប៉ះពាល់​ពិភពលោក​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​

2022/06/09 06:06:47 pm        909
​UN៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ផល​លំបាក​សម្រាប់​ពិភពលោក​កើត​ចេញពី​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មនុស្ស​ប្រមាណ ១.៦​ពាន់​លាន​នាក់​ទំនងជា​រង​ផល​ប៉ះពាល់​។ ​លោក​អគ្គលេខាធិការ​បា​ន​និយាយ​ថា ផល​ប៉ះពាល់​នៃ​សង្គ្រាម​លើ​សន្តិសុខ​ស្បៀង ថាមពល និង​ហិរញ្ញវត្ថុ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ធ្ងន់ធ្ងរ និង​មាន​សន្ទុះ​ល្បឿន​លឿន​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ជម្លោះ ដោយ​បង្ហាញ​របាយការណ៍​ទី​២ ​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ផល​លំបាក​នៃ​ជម្លោះ​នេះ​។ ​លោក​បាន​បន្ថែមថា សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក សង្គ្រាម​នេះ​កំពុង​បង្ក​ឲ្យ​មាន​រលក​នៃ​ភាព​អត់ឃ្លាន និង​ក្រីក្រ​ខ្លាំង​មិន​ធ្លាប់​មានដោយ​បណ្ដាល​ឲ្យ​សង្គម ​និង​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​ភាព​វឹកវ​។​​លោក Guterres និយាយ​ថា ខណៈ​ដែល​វិបត្តិ​ស្បៀងអាហារ​នៅ​ឆ្នាំនេះ​កើតឡើង​ដោយសារ​ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន នៅ​ឆ្នាំក្រោយ​អាច​ខ្វះ​ស្បៀងអាហារ​តែម្ដង​។ ​លោក​បាន​ទទូច​នៅក្នុង​សន្ទរកថា​មួយ​ថា មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ឈប់​វិបត្តិ​ដ៏​ធំ​នេះ​បានគឺ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ត្រូវតែ​បញ្ចប់​។​ ​លោក Antonio Guterres បាន​ថ្លែង​ថា អង្គការសហប្រជាជាតិ​បាន​នឹង​កំពុង​ធ្វើការ​លើ​កញ្ចប់​ ដែល​នឹង​នាំចេញ​គ្រាប់​ធញ្ញជាតិ​រាប់​លាន​តោន និង​ទំនិញ​ផ្សេងទៀត​ពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីដូចជា​គ្រាប់​ធញ្ញជាតិ និង​ជី​កសិកម្ម​ជាដើម​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​និយាយ​ថា ជន​ស៊ីវិល​ជាង​ ៤.២០០​នាក់​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ចាប់ពី​សង្គ្រាម​ចាប់ផ្ដើម

2022/06/09 04:52:49 pm        1060
​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៤,២៥៣​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះនៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​។ ​ការិយាល័យ​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ ២,៤៥៥​នាក់​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត និង​ចំនួន ១,៧៩៨​នាក់​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ ​រួម​ទាំង​ទីក្រុង Kyiv និង​តំបន់ Kharkiv​។ ​ការិយាល័យ​ដដែល​ក៏បាន​និយាយ​ផង​ដែរ​ថា ​ជន​ស៊ីវិល​ចំនួន ៥,១៤១​នាក់​បាន​រង​របួស​អំឡុង​សង្គ្រាម​នេះ​។ ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​ខ្លួន​ជឿ​ថា ​ចំនួន​ពិតប្រាកដ​អាច​មាន​ខ្ពស់​ជាង​នេះ ព្រោះ​ទីភ្នាក់ងារ​នេះ​កំពុង​ធ្វើ​ការ​ដើម្បី​បញ្ជាក់​ពី​របាយការណ៍​នានា​ពី​ទីក្រុង Mariupol ​ភាគ​ខាងកើត និង​តំបន់​ផ្សេងទៀត ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​នៅតែ​កំពុង​កើតមាន​នៅឡើយ​។​​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​វិញ​បាន​និយាយ​ថា មនុស្ស​ប្រមាណ ​៦.៦៤​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​នគិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Yahoo លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskyy បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ប្រមាណ ​៣០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​អំឡុង​សង្គ្រាម​នេះ​។ ចំនួន​ទាហាន​រុស្ស៊ី​ស្លាប់​សរុប​មាន​ជាង ៣១​,០០០​នាក់៕អត្ថបទ៖ សុខមាន

លោក Zelenskyy អះអាងថា ទាហានរុស្ស៊ីជាង ៣ម៉ឺន​នាក់ស្លាប់ក្នុងសង្គ្រាមនៅអ៊ុ​​យ​​ក្រែន​

2022/06/08 09:37:32 pm        721
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា រុស្ស៊ី​បាន​បាត់បង់​ទាហាន​ជាង ៣១.០០០​នាក់ចាប់តាំងពី​ការចាប់ផ្តើម​ការវាយលុក​របស់ខ្លួន​កាលពីខែកុម្ភៈ​។ លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់លោក តាម​បណ្តាញផ្សព្វផ្សាយ​សង្គម​ថា រុស្ស៊ី​បាន​បាត់បង់​សម្រាប់​សង្គ្រាម​គ្មាន​ប្រយោជន៍​នេះប្រឆាំង​អ៊ុយ​ក្រែ​ន​ ជាមួយនឹង​ជីវិត​ទាហាន​របស់​ពួកគេ​ជិត ៣០០នាក់​ជា​រៀងរាល់ថ្ងៃ​។​ ​លោក​និយាយថា ថ្ងៃមួយ​នឹង​មកដល់​សម្រាប់​រុស្ស៊ី នៅពេលដែល​ចំនួន​នៃ​ការបាត់បង់​នឹង​លើសពី​ដែន​កំណត់​។ ខណៈ​ការប្រយុទ្ធ​នៅតែ​បន្ត​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត លោក Zelenskyy បាន​និយាយថា ស្ថានភាព​មិនបាន​មើលឃើញ​ការផ្លាស់ប្តូរ​សំខាន់​ណាមួយ​នោះទេ​ក្នុង​រយៈពេល ២៤ម៉ោង​មុននេះ ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​ព្យាយាម​ការពារ​ទីក្រុង Sievierodonetsk និង Lysychansk។ ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ដោយ​ទទូចថា ​ខណៈ អ៊ុយ​ក្រែ​នត្រូវការ​ឲ្យរុស្ស៊ី​បរាជ័យ​នៅលើ​សមរភូមិ ប៉ុន្តែ​លោក​នៅតែ​បើកចំហ​សម្រាប់​ការចរចា សន្តិភាព​ជាមួយ​ប្រ​ធានាធិបតី​រុស្ស៊ីលោក Vladimir Putin​។ លោក Zelenskyy ក៏បាន​និយាយថា​ កង្វះ​យុទ្ធោបករណ៍ បាន​រារាំង​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​នមិន​អាចឈាន​ទៅមុខ​ ប្រឆាំង​កងទ័ព​រុស្ស៊ីដែលមាន​ចំនួន​ច្រើនលើសលប់​។ថ្លែង​នៅក្នុង​សារ​ជា​វីដេអូលោក Zelenskyy និយាយថា​ ដើម្បី​រុលចូល​ទៅមុខ​បានកងទ័ព​អ៊ុយ​ក្រែ​ន​នឹង​ត្រូវការ​យុទ្ធោប​ក​រណ៍​យ៉ាងហោចណាស់​ ១០​ដង​បន្ថែមទៀត​។ យើង​មាន​គោលបំណង​កាន់តែច្រើន ប៉ុន្តែ​យើង​មាន​យុទ្ធោបករណ៍​តិច ដូច្នេះ​យើង​មិនអាច​រុល​ឆ្ពោះទៅមុខ​ខ្លាំង​បាន​នោះទេ​។ ការ​ថ្លែង​របស់លោកធ្វើឡើង ​នៅពេលដែល​រុស្ស៊ី​បាន​អះអាង កាលពី​ថ្ងៃអង្គា​រថា ​បាន​គ្រប់គ្រង ៩៧% នៃ​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ដែល​បង្កើត​តំបន់ Donbas របស់អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​វិមាន​ក្រឹម​ឡាំង​កាន់តែ​ខិត​ទៅជិត​គោលដៅ​របស់ខ្លួន ​ក្នុងការ​ដណ្តើមយក​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​ទាំងស្រុង​មាន​អណ្តូងរ៉ែ​ធ្យូងថ្ម និង​រោងចក្រ៕អត្ថបទ៖ ប៊ុនថន

អាមេរិក​បង្កើន​ការ​ប្រកាស​អាសន្ន​ជំងឺ​អុត​ស្វា ខណៈ​ករណី​ឆ្លង​ទូទាំង​ពិភពលោក​កើនឡើង​ជាង ​១.០០០​នាក់​

2022/06/08 07:33:12 pm        802
​សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បា​ន​បង្កើន​ការណែនាំ​ស្ដីពី​ជំងឺ​អុត​ស្វា ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត ស្រប​ពេល​ករណី​ឆ្លង​វីរុស​នេះបាន​ហក់​ឡើង​ដល់​ជាង ​១,០០០នាក់​។ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បាន​ដំឡើង​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ទី​២ កាលពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្តន៍​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ដែល​បាន​រាលដាល​ដល់​ ២៩​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ប្រភេទ​នេះ​ពី​មុខ​មក​កាលពី​មួយ​ខែ​កន្លងទៅ​។​ ការប្រកាសអាសន្ន​កម្រិត​ខ្ពស់​បំផុត​ទី​៣ នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ដំណើរ​ណា​ដែល​មិន​ចាំ​បាច់​។ ​ខណៈ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​មួយ​នេះ​បាន​និយាយ​ថា ​បញ្ហា​ប្រឈម​ចំពោះ​សាធារណៈ​ទូទៅ​នៅ​តែ​មាន​កម្រិត​ទាប ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុតបាន​ជំរុញ​មនុស្ស​ជៀសវាង​ ការ​ប្រាស្រ័យ​ទាក់​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ រួមមាន​អ្នក​ទាំងឡាយ​ដែល​មាន​ដំបៅ​លើ​ស្បែក ឬ​ប្រដាប់​ភេទ ព្រមទាំង​ប៉ះពាល់​សត្វ​ឈឺ ឬ​ងាប់​។​ដំបូង​មជ្ឈមណ្ឌល​នេះ​បាន​ផ្ដល់​អនុសាសន៍​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ​អ្នកដំណើរ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា ប៉ុន្តែ​ក្រោយមក​បាន​លុបចោល​វិញ។ ជំងឺ​អុត​ស្វា​គឺជា​ជំងឺ​ដ៏​កម្រ​មួយបណ្ដាលមកពី​ការ​ឆ្លង​វីរុស​អុត​ស្វា​ ដែល​មាន​រោគសញ្ញា​ផ្សេងៗ​រួម​ទាំង​មាន​កន្ទួល​លើ​ស្បែក ក្ដៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ហើម និង​ឈឺ​ឆ្អឹងខ្នង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM