សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកម្ពុជា មានកម្រិតសូន្យ

2022/05/07 06:45:15 pm        370
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារពិសេសជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយបង្ហាញមោទនភាព ដែលកម្ពុជាទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលជាជោគជ័យដ៏ធំសម្បើម ធ្វើឲ្យករណីឆ្លងទូទាំងប្រទេសក្នុងកម្រិតសូន្យនៅថ្ងៃនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះយើងឈ្នះលើសមរភូមិប្រឆាំងកូវីដ-១៩ ធ្វើឲ្យអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតសូន្យនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះក៏ពិតមែន តែយើងមិនទាន់ទទួលបានជោគជ័យទាំងស្រុងលើសង្គ្រាមកូវីដ-១៩នៅឡើយទេ ដូច្នេះវិធានការចាំបាច់នានាដើម្បីគេចផុតពីករណីឆ្លងឡើងវិញនៅតែបន្ត ទោះករណីខ្លះដូចជាការពាក់ម៉ាសមិនស្ថិតជាកាតព្វកិច្ចក៏ដោយ។សម្តេចតេជោ ហ៊ុន សែន នៅបន្តប្រកាសអំពាវនាវដ៏ទទូចដល់ពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន សម្រាប់អ្នកមិនទាន់បានចាក់ និងដូសជំរុញទី៣ និងទី៤ ហើយនឹងបន្តទៅរកដូសទី៥ ដើម្បីឲ្យសហគមន៍កម្ពុជាកាន់តែមានភាពស៊ាំងរឹងមាំ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាពេលបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់មិត្តបរទេសទាំងកម្រិតទំនាក់ទំនងទ្វេភាគី កម្រិតតំបន់ និងយន្តការកូវ៉ាក់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាជាបន្តបន្ទាប់ រហូតដល់កម្ពុជាមានវ៉ាក់សាំងក្នុងដៃគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ និងត្រៀមបម្រុងកម្រិតខ្ពស់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលមានរហស្សនាមជាកងទ័ពអាវស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចខ្វះបាន ដែលធ្វើឲ្យសង្គ្រាមប្រឆាំងកូវីដ-១៩បានឈ្នះលើសមរភូមិនានា ទោះយើងមិនទាន់ឈ្នះសង្គ្រាមនេះទាំងស្រុងក៏ដោយ៕

ក្រុមគ្រួសារ សាច់ញាតិ បងប្អូន រៀបចំពិធីសាសនាឧទ្ធិសកុសលដល់វិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 06:22:37 pm        64
កំពង់ចាម​ ៖នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា , ក្រុមគ្រួសារ សាច់ញាតិ បងប្អូននៃសព បានរៀបចំពិធីសាសនា និមន្តព្រះសង្ឃ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មនុស្ស ៩នាក់​ស្លាប់ និង​ ៤០នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​បណ្ដាល​មក​ពី​លេច​ធ្លាយ​ឧស្ម័ន​នៅ​ប្រទេស​គុយបា

2022/05/07 06:55:35 pm        1432
​គុយបា៖ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​ទំនង​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ឧស្ម័ន​ធម្មជាតិ​កាលពី​ថ្ងៃ​សុក្រ ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ៩​នាក់​ស្លាប់ និង​រង​របួស ៤០​នាក់ ខណៈ​វា​បាន​ផ្ទុះ​បំប៉ើង​ជញ្ជាំង​មក​ខាងក្រៅពី​សណ្ឋាគារ​ប្រណីត​មួយ​នៅ​រដ្ឋធានី​ប្រទេស​គុយបា​។ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គុយបា​បាន​និយាយ​ ទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពេល​ទៅ​ពិនិត្យ​កន្លែង​ផ្ទុះ​ថា គ្មាន​អ្នកទេសចរ​ណា​ម្នាក់​បាន​ស្នាក់នៅ​សណ្ឋាគារ Saratoga ដែល​មាន ៩៦​បន្ទប់​នោះ​ទេដោយសារតែ​សណ្ឋាគារ​កំពុង​ដំណើរ​ការ​ជួសជុល​។​ ​ប្រធានាធិបតីលោក Miguel Díaz-Canel ដែល​បាន​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​នោះ​បាន​និយាយ​នៅ​លើ​បណ្ដាញ ​Tweeter​ ថា វា​មិន​មែន​ជា​ការបំ​ផ្ទុះ​គ្រាប់បែក ឬ​ការវាយប្រហារ​នោះ​ទេ វា​គឺជា​ឧបទ្ទវហេតុ​។ ទូរទស្សន៍​រដ្ឋ​គុយបា​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ​រដ្ឋមន្ត្រី​សុខាភិបាល​ជាតិ​របស់​ប្រទេស​គុយបា​លោក José Ángel Portal បាន​និយាយ​ថា មន្ទីរពេទ្យបាន​ទទួល​អ្នក​រង​របួស​ប្រមាណ​ ៤០​នាក់​។ប៉ុន្តែ​ចំនួន​អ្នករបួស​អាច​កើន​ឡើង​ ខណៈ​ការស្វែងរក​នៅតែ​បន្ត​សម្រាប់​អ្នក​ដែល​អាច​នឹង​ជាប់ ​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​រចនាសម្ព័ន្ធ​សតវត្សរ៍​ទី​១៩ នៅ​ក្នុង​ទីក្រុង Old Havana។​ ​សិស្សសាលា​បឋមសិក្សា​មួយ​កន្លែង​នៅ​ជាប់​សណ្ឋាគារត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា គ្មាន​កុមារ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។​ នគរបាល​បាន​ព័ទ្ធជុំវិញ​តំបន់​នោះ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចូល​រុះរើ​គំនរ​បាក់បែក​នៃ​សណ្ឋាគារ Saratoga៕អត្ថបទ៖ ប៊ុនថន

អាស៊ានសម្រេចកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើបញ្ហាជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/05/07 06:40:55 pm        636
ភ្នំពេញ៖ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាបមីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 05:58:33 pm        681
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំមន្ត្រីក្រសួងជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក Biden នឹង​ជួប​ជាមួយ​មេដឹកនាំ ​G7 និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មុន​ទិវា​ជ័យជម្នះ​រុស្ស៊ី​

2022/05/07 05:57:03 pm        1623
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​ជួប​ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស​ G7 និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy នៅមុន​ថ្ងៃ​ដែល​រុស្ស៊ី​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះ​របស់​សហភាពសូវៀត​ លើ​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​II​។ ​កិច្ចប្រជុំ​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅ​ថ្ងៃអាទិត្យ​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដោយ​ប្រមុខរដ្ឋ​របស់​ប្រទេសអាល្លឺម៉ង់​ប្រធានាធិបតី​លោក Frank-Walter Steinmeier។​ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​និយាយ​នៅ​លើ​យន្តហោះ​កងកម្លាំង​ទ័ពអាកាស​ថា ក្រុម​មេដឹកនាំ​នឹង​ពិភាក្សា​អំពី​ការវិវឌ្ឍន៍​ថ្មី​បង្អស់​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ផល​ប៉ះ​ពាល់​ជាស​កល​នៃ​សង្គ្រាម​របស់​លោក ​Putin ការ​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​អនាគត​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​ការ​បង្ហាញ​ពី​ការ​បន្ត​សាមគ្គីភាព​របស់​ក្រុម​ប្រទេស ​G7​។ ការ​ឆ្លើយ​តប​ជា​រួម​របស់​យើង រួម​ទាំង​ការ​បង្កើត​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដោយសារតែ​សង្គ្រាម​របស់​លោក ​Putin​។​ចំណាត់​ការ​នេះ​ធ្វើឡើង​ ខណៈ​ដែល​ជន​ស៊ីវិល​រាប់​រយ​នាក់ និង​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នៅតែ​ជាប់​នៅក្នុង​រោងចក្រ​ដែក​ថែប ហើយ​កងកម្លាំង​រុស្ស៊ី​បាន​រុល​ចូល​ទៅ​ខាង​ក្នុង​។​ ការ​រឹបអូស​យក​ទីក្រុង Mariupol ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រារព្ធ​ពិធី​របស់​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើកទី​II​៕អត្ថបទ៖ ប៊ុនថន

លោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 05:53:32 pm        457
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២នេះ លោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 05:50:09 pm        480
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកជំទាវ ភឿង សកុណា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 05:46:55 pm        792
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម ឈិត សុខុន និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:43:35 am        552
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM