សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ប្រមុខ​អង្គការសហប្រជាជាតិ​ស្វាគមន៍​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែកថែប Azovstal

2022/05/04 06:41:38 pm        737
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​អង្គារបាន​ស្វាគមន៍​ការ​ជម្លៀស​ជន​ស៊ីវិល ​ប្រកប​ដោយ​សុវត្ថិភាព​ចេញពី​រោងចក្រ​ដែកថែប​ក្នុង​ទីក្រុង Mariupol​ របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​សប្បាយ​ចិត្ត​ណាស់​ដែល​ជន​ស៊ីវិល​ជាង ​១០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​ជោគជ័យ​ពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ក្នុង​ប្រតិបត្តិការ​ក្រោម​ការ​ជួយ​សម្របសម្រួល​ ដោយ​ជោគ​ជ័យ​ពី​អង្គការសហប្រជាជាតិ និង​គណៈកម្មការ​កាក​បាទ​ក្រហម​អន្តរជាតិ​។លោក Guterres បាន​និយាយ​ថា លោក​សង្ឃឹមថា ការ​សម្រប​សម្រួល​ដែល​នៅតែ​បន្ត​ជាមួយ​ក្រុង Kyiv និង​ក្រុង Moscow នឹង​នាំ​ឲ្យ​មាន​ការ​បើក​ច្រក​របៀង​មនុស្សធម៌​បន្ថែម​ទៀត ដែល​នឹង​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ចាកចេញ​តាម​ច្រក​សុវត្ថិភាព​ពី​ការ​ប្រយុទ្ធ​គ្នា និង​បើកផ្លូវ​សម្រាប់​ការ​ដឹក​ជញ្ជូន​ជំនួយ​ ជួយ​មនុស្ស​ដែល​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។ ​សារ​ព័ត៌មាន​បាន​រាយការណ៍​ថា ទាំង​ទាហាន​រុស្ស៊ី​ ទាំង​ទាហាន​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជាង​ ១០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​រង​ការឡោមព័ទ្ធ​មួយ​នេះ៕អត្ថបទ៖ សុខមាន

លោក Putin បាន​ចុះហត្ថលេខា​លើ​វិធានការ​សងសឹក​ថ្មី​វាយបក​លើ​ទណ្ឌកម្ម​លោក​ខាង​លិច

2022/05/04 06:05:45 pm        2012
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ដាក់​ចេញ​កញ្ចប់​វិធានការ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​សងសឹក​ទៅ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ដាក់​លើ​ក្រុង Moscow​។ ​ក្រឹត្យ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ក្រឹត្យ​ថ្មី​នេះ​ព្យាយាម​ការពារ​ផលប្រយោជន៍​ជាតិ​របស់​រុស្ស៊ី និង​ត្រូវ​បាន​ដាក់​លើ​ប្រទេស​អមិត្ត​ដូចជា​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​បាន​រំលោភច្បាប់​អន្តរជាតិ និង​មាន​គោលបំណង​ទប់ស្កាត់​ទណ្ឌកម្ម​ខុសច្បាប់​លើ​សហព័ន្ធ​រុស្ស៊ី និង​អង្គភាព​អាជីវកម្ម​ស្របច្បាប់​របស់​រុស្ស៊ី។ លោក Putin បាន​ទុក​ពេល​ឲ្យ​គណៈរដ្ឋមន្ត្រី​រយៈពេល ​១០​ថ្ងៃ​ដើម្បី​កំណត់​ទៅលើ​បុគ្គល​ ឬ​មនុស្ស​ទាំងឡាយ​ដែល​ជាប់​ទណ្ឌកម្ម​។​វិធានការ​ថ្មី​ទាំងនេះ​ហាមឃាត់​ភ្នាក់ងារ​រដ្ឋាភិបាល អង្គការ និង​បុគ្គល​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នានា រួម​ទាំង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ខាងក្រៅ​ជាមួយ​អង្គភាព បុគ្គល និង​អង្គការ​នានានៅ​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​។​ ក្រឹត្យ​នេះ​ក៏បាន​ហាមប្រាម​ការនាំចេញ​ផលិតផល និង​វត្ថុធាតុដើម​កម្រ​ផង​ដែរ បើ​ពួកគេ​ត្រូវ​បាន​ដាក់​គោលដៅ​ជា​បុគ្គល​ជាប់​ទណ្ឌកម្ម​។​ ​អង្គភាព​អាជីវកម្ម និង​បុគ្គល​ជា​ជនជាតិ​រុស្ស៊ី​ក៏​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ និង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​ទាំង​ឡាយ​ដែល​ជាប់​ទណ្ឌកម្ម​៕ អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ត្រៀម​ទណ្ឌកម្ម​ថ្មី​ដាក់​សម្ពាធ​លើ​ប្រេង និង​ដាក់​គោលដៅ​បន្ថែម​ទៀត​លើ​ធនាគារ​រុស្ស៊ី​

2022/05/04 05:26:23 pm        716
អឺរ៉ុប៖ ​អ្នកការទូត​ ៤​រូប​របស់​សហភាព​អឺរ៉ុប​បាន​ប្រាប់​សារព័ត៌មាន POLITICO ថា គណៈកម្មការ​សហភាព​អឺរ៉ុប​ត្រៀម​ស្នើ​ដក​ធនាគារ Credit Bank of Moscow របស់​រុស្ស៊ី និង​ធនាគារ​កសិកម្ម​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT​។ ​ធនាគារ Sberbank ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ផង​ដែរ​នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី ដូច​ដែល​ប្រធាន​គណៈកម្មការ​លោកស្រី Ursula von der Leyen ធ្លាប់​បាន​លើកឡើង​កាលពី​កន្លងទៅ​។ ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ដែល​បាន​ស្នើ​ទាំងនេះ​បាន​កើត​ឡើង ក្រោយ​ការ​សម្រេច​ចិត្ត​កាលពី​លើក​​មុន​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ផ្សេងទៀត​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT​។ គោលបំណង​នេះ​គឺ​ដើម្បី​ពង្រីក​សម្ពាធ​សេដ្ឋកិច្ច​លើ​ក្រុង Moscow ឆ្លើយតប​ទៅ​នឹង​ការ​វាយ​លុក​របស់​លោក Putin ទៅលើ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​។កញ្ចប់​ទណ្ឌកម្ម​ទី​៦ លើ​រុស្ស៊ី​ក៏​នឹង​រាប់បញ្ចូល​ទាំង​ការ​ដាក់​គោលដៅ​លើ​ឧស្សាហកម្ម​ប្រេង និង​ការ​ចុះ​បញ្ជី​ថ្មី​មួយ​ចំនួន​ទៀត​ផង​ដែរ។ ​ខ្លឹមសារ​លម្អិត​នៃ​ផែនការ​របស់​គណៈកម្មការ​នេះ ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ក្នុង​នោះ​បណ្ដា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ត្រូវ​ពិភាក្សា​លើ​សំណើ​ទាំងនេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​៕អត្ថបទ៖ សុខមាន

លោក Putin ប្រាប់​ទៅ​លោក Macron ថា​ លោក​ខាង​លិច​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​បញ្ឈប់ ​"​អំពើ​ឃោរឃៅ​" នៅ​​អ៊ុយ​ក្រែ​ន

2022/05/04 04:45:37 pm        2330
​រុស្ស៊ី៖ ទីភ្នាក់ងារ​សារព័ត៌មាន​នានា​របស់​រុស្ស៊ី​បាន​និយាយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាមួយ​សម​ភាគី​បារាំង​គឺ​លោក Emmanuel Macron ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ជំរុញ​លោក​ខាង​លិច​ឲ្យ​ដាក់​សម្ពាធ​លើ​ទីក្រុង Kyiv ដើម្បី​ឲ្យ​បញ្ឈប់​អំពើ​ឃោរឃៅ​។ ​លោក Putin បាន​ប្រាប់​ទៅ​លោក Macron​ ថា​ លោក​ខាង​លិច​អាច​ជួយ​បញ្ចប់​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​បាញ់​ផ្លោង​យ៉ាង​សន្ធាប់​ទៅលើ​ទីក្រុង​ និង​ជំរំ​ស្នាក់នៅ​បណ្ដោះអាសន្ន​នានា​នៅ​ក្នុង​តំបន់ Donbas ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​។ ​ប្រទេស​រុស្ស៊ី​ច្រានចោល​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ ដោយ​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​ស្ដីបន្ទោស​ការ​ស្លាប់​ជន​ស៊ីវិលទៅលើ​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ស្នាដៃ​របស់​ក្រុម​ជន​ផ្ដាច់ខ្លួន និង​ពួក​ណា​ស៊ី​និយម​បែប​ថ្មី ជា​ការ​អះអាង​ដែល​ត្រូវ​បាន​ទាត់ចោល​ដោយ​ក្រុង Kyiv និង​លោក​ខាង​លិច​។​ទីភ្នាក់ងារសារព័ត៌មាន RIA ដកស្រង់​ប្រភព​ពី​វិមាន​ក្រឹម​ឡាំង​ដោយ​និយាយ​ថា លោក​ខាង​លិច​អាច​ជួយ​បញ្ឈប់​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដាក់​លើ​ក្រុម​អាជ្ញាធរ​ក្រុង Kyiv និង​បញ្ចប់​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន។ ​លោក Putin ក៏បាន​ប្រាប់​សម​ភាគី​របស់​លោក​ផង​ដែរ​ថា ​ក្រុង Moscow នៅតែ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការសន្ទនា​ជាមួយ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ..!

2022/05/04 01:33:56 am        216
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ត្រូវតែការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ថ្លែងក្នុងឱកាសជួបជុំជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ជាថ្មី តាមរយៈសារបង្ហោះនៅបណ្តាញសង្គមFacebook នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះថា មេរៀនដែលយើងបានជួបប្រទះឆ្នាំ២០១៣ និង២០១៤ គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលយើងត្រូវចងចាំមិនភ្លេច។ ដូច្នេះ ថ្ងៃនេះ ថ្ងៃបោះឆ្នោត ឬថ្ងៃខាងមុខ ដរាបណាអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅតែមាន យើងត្រូវត្រៀមខ្លួន ដើម្បីការពារខ្លួនជាដាច់ខាត ដោយមិនត្រូវបំភ្លេចស្រមោលដ៏ពិសពុលនោះទេ ។ ឯកឧត្ដមបញ្ជាក់ថា “យើងត្រូវត្រៀមជានិច្ច គ្រប់ពេល និងដាច់ណាត់ក្នុងការប្រយុទ្ធជាមួយពួកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះ ដើម្បីការពារសន្តិភាពទោះក្នុងតម្លៃណាក៌ដោយ”៕

ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩

2022/05/03 10:35:41 pm        579
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។ ឯកឧត្តម ហ៊ុន ម៉ាណែ សូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន និងអង្គការ UNESCO ប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីមូលនិធីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត រួមនឹងដៃគូពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ដើម្បីចូលរួមអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។ឯកឧត្ដមថា កម្ពុជា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលផ្តល់ការការពារ និងលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយផ្អែកលើមូលដ្ឋានច្បាប់ សំដៅធានាបាននូវការអនុវត្តសិទ្ធិសេរីភាពដោយស្មើគ្នាចំពោះមុខច្បាប់ និងភាពសុខុដុមរមនាក្នុងសង្គមដោយមិនបំពានគ្នា និងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក៏ដូចជាឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។ឯកឧត្ដមបន្តថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែងនៅក្នុងការកសាង និងអភិវឌ្ឍប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន៖ ទី១. ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើទៅក្រោម និងពីក្រោមឡើងលើ, ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល, ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋបម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។ ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណាប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងថតភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ និងផ្តល់តម្លៃសារៈសំខាន់ដល់គ្រប់តួអង្គក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី បែបឌីជីថល និងសារព័ត៌មានប្រជាជនតាមបណ្តាញសង្គមបច្ចេកវិទ្យា តាមរយៈការផ្តល់ការគាំទ្រលើកទឹកចិត្ត និងបង្កលក្ខណៈគ្រប់បែបយ៉ាង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងក្រុមអាទិភាពកម្លាំងជួរមុខ ដែលត្រូវបានការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ អ្នកសារព័ត៌មាន មានសិទ្ធិអំណាចចូលរួមតាមដានត្រួតពិនិត្យសកម្មភាពរបស់គ្រប់តួអង្គទាំងអស់ក្នុងសង្គម ទាំងរដ្ឋាភិបាល, ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាសហភាតរៈផ្ទាល់ សំដៅធ្វើយ៉ាងណាលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដោយគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់, ស្ថិតនៅក្រោមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។ តម្លៃពិតប្រាកដនៃអំណាច គឺមិនមែនជាការដែលធ្វើឱ្យគេខ្លាចនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើឱ្យគេគោរព។ ដើម្បីឱ្យគេគោរព យើងម្នាក់ៗអាចចាប់ផ្តើមពីសកម្មភាពផ្ទាល់របស់ខ្លួនយើង។ ចំពោះអ្នកសារព័ត៌មាន គឺអាចចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃនៃអាជីពវិជ្ជាជីវៈសារព័ត៌មាន តាមរយៈការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយមនសិការ និងការទទួលខុសត្រូវ ព្រមទាំងការខិតខំស្វែងរក និងផ្សព្វផ្សាយព័ត៌មានដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសង្គម។ អ្វីដែលរាជរដ្ឋាភិបាល អាចធ្វើបានទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺការគាំពារ និងបើកលំហរសិទ្ធិនិងសេរីភាពក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមជាមួយនឹងការឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈផ្សេងៗទៀតស្របទៅតាមដំណើរវិវឌ្ឍរីកចម្រើនរបស់ប្រទេសយើង។លោកបញ្ជាក់ថា ពិតណាស់ នៅក្នុងយុគសម័យឌីជីថលនេះ មានការប្រកួតប្រជែងដ៏ស្រួចស្រាល់នៅក្នុងវិស័យព័ត៌មាន ដែលបង្កើតបានជាបញ្ហាប្រឈមធំនៅក្នុងឧស្សហកម្មនេះ។ យ៉ាងណាក៏ដោយ ស្របពេលដែលរាជរដ្ឋាភិបាលមានការបើកទូលាយ និងលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងមជ្ឈដ្ឋានយុវជន បញ្ហានេះក៏អាចប្រែក្លាយទៅជាកាលានុវត្តភាពទៅវិញ ប្រសិនបើស្ថាប័ន-អង្គភាពនៅក្នុងវិស័យនេះ អាចកែលម្អ និងអភិវឌ្ឍបត់បែនខ្លួនឱ្យស្របទៅនឹងការវិវត្តប្រែប្រួលនៃសភាពការណ៍ ដោយចេះរៀបចំខ្លួនតាមរយៈការកំណត់ចក្ខុវិស័យច្បាស់លាស់, ផែនការសកម្មភាពហ្មត់ចត់ និងរចនាសម្ព័ន្ធការងារសមស្រប រួមផ្សំជាមួយនឹងគុណភាពនៃព័ត៌មានដែលពិតត្រឹមត្រូវ និងលឿនរហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្លាំងនៃការប្រកួតប្រជែង ជាពិសេសភាពទាក់ទាញ ដែលអាចស្រូបយកប្រជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន៕

ប្រធាន​សភា​រុស្ស៊ី​និយាយ​ថា ប្រទេស​ទាំងឡាយ​ដែល​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​គឺជា​ឧក្រិដ្ឋជន​សង្គ្រាម​

2022/05/03 07:26:12 pm        1422
​រុស្ស៊ី៖ លោក Vyacheslav Volodin ប្រធាន​សភា​រុស្ស៊ី​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ​ចំពោះ​ប្រទេស​ទាំងអស់​ដែល​កំពុង​ផ្ដល់​ជំនួយ​យោធា​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​ហៅ​ពួកគេ​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម ខណៈ​ប្រទេស​ទាំងនោះ​កំពុង​រុញ​ដោល​ពិភពលោក​ឲ្យ​ធ្លាក់​ចូល​មាត់​ជ្រោះ​នៃ​គ្រោះ​មហន្តរាយ​។ ​លោក Volodin បាន​និយាយ​ថា ប្រទេស​ទាំងឡាយ​ដែល​ជួយ​អ៊ុយ​ក្រែ​ន​ឲ្យ​មានលទ្ធភាព​ការពារ​ខ្លួន គឺជា​ការ​ជាន់​ពន្លិច​ខ្លួនឯង​ដែល​បណ្ដាល​ឲ្យ​គេ​អូស​ចូល​ទៅ​ក្នុង​ជម្លោះ។ ប្រធាន​សភា​ក៏បាន​រម្លឹក​អំពី​ប្រវត្តិសាស្ត្រ​ផង​ដែរ ​ពិសេស​គឺ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ និង​ក្រុម​ហ្វា​ស៊ី​ស​និយម​។​ យោង​តាម​លោក Volodin បណ្ដា​មេដឹកនាំ​របស់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ពិសេស​អាល្លឺម៉ង់​ខ្លួនឯង​កំពុង​នាំ​បញ្ហា​ស្មុគស្មាញ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​​ការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​មានន័យថា ពួកគេ​ក្លាយ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដែរ។ ពួកគេ​ស្ងៀមស្ងាត់​នៅ​ពេល​ពួក​ណា​ស៊ី​នៅ​ក្នុង​ទីក្រុង Odesa បាន​ដុត​សម្លាប់​ជីវិត​ជន​ស៊ីវិល ពួកគេ​ពុំបាន​ធ្វើ​អ្វី​ឡើយ​ដើម្បី​ជួយ​ការពារ​មនុស្ស​នៅ​ក្នុង​តំបន់ Donbas​។ ហើយ​ពេលនេះ​ពួកគេ​កំពុង​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​សម្លាប់​ទាសករ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

2022/05/03 06:16:08 pm        646
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្សវិញម្ដង។ សម្តេចបញ្ជាក់ថា បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ឆ្នាំសិក្សា២០២០-២០២១ ចំនួន១,៧៥៣នាក់ នាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២នេះនៅ សាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់សិស្ស និងអាណាព្យាបាល ឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចស្ថានភាពពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ សិស្សរត់រកសាលា តែពេលបច្ចុប្បន្នសាលារត់រកសិស្ស។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមពន្លឺសុខសន្តិភាព បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈក្រោយពីឆ្នាំ១៩៩៨មក សម្តេចបានចំណាយថវិការហូតដល់៤០០លានដុល្លារអាមេរិកដើម្បីធ្វើសាលារៀនគ្រប់ទីកន្លែងនូវទូទាំងប្រទេស៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ទំនប់អាងទឹកអន្លង់ជ្រៃ កម្រិតទឹកកើនលើសកម្រិតរក្សារទុក

2022/05/03 06:16:04 pm        2695
កំពង់ស្ពឺ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា កន្លងមកនេះ បានធ្វើឲ្យទឹកនៅទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានកើនលើសកម្រិតរក្សារទុក។នៅពេលនេះមន្រ្តីស្មាន់ទំនប់បានសហការគ្នាបើកទ្វារទឹក០៥ទ្វារ ដោយខាងខេត្តកំពង់ស្ពឺបើក០២ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ និងខាងខេត្តកំពង់ឆ្នាំង បើក ០៣ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ៕

អង្គការសហប្រជាជាតិ​៖​ មនុស្ស​ជាង ​៥​លាន ​៥​សែន​នាក់​រត់​ភៀសខ្លួន​ចេញពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/05/03 05:58:49 pm        438
​អ៊ុយក្រែន៖ ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជាង ​៥​លាន ៥​សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​មួយ​នេះ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​​ទីភ្នាក់ងារ​នេះ​និយាយ​ថា ទិន្នន័យ​នេះ​ត្រូវ​បាន​ចងក្រង​ដោយ​ប្រើ​ប្រភព​ផ្សេងៗ​គ្នា​ជាច្រើន រួម​ទាំង​ចំនួន​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ក្រុម​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​ផ្លូវការ​នានា។ យោង​តាម​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ប្រទេស​ប៉ូឡូញ​បាន​ទទួល​ជនភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ជាង ​៣​លាន​នាក់។ រ៉ូ​ម៉ា​នី​ទទួល​បាន​ចំនួន​ច្រើនជាងគេ​ទី​២ ដោយមាន​ជាង ៨០០,០០០​នាក់។ ​ចំណែក​ជិត ៧០០,០០០​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី និង​ជាង​កន្លះ​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​ប្រទេស​ហុង​ហ្គា​រី​ផ្ដល់​ការ​ស្នាក់នៅ​។​យោង​តាម​ទីភ្នាក់ងារ​នេះ UNHCR បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​មនុស្ស​ជាង ៧​​លាន ៧​សែន​នាក់​ត្រូវ​បាន​ជម្លៀស​នៅ​ក្នុង​ប្រទេស។ ​មនុស្ស​សរុប​ប្រមាណ​ ១៣​លាន​នាក់​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា ​ត្រូវ​បាន​ជាប់​ក្នុង​តំបន់​រង​ការ​ប៉ះពាល់​នានា​ទូទាំង​ប្រទេស មិន​អាច​ចាកចេញ​បាន​ដោយសារ​ការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ពេក ការ​បំផ្លិច​បំផ្លាញ​ស្ពាន និង​ផ្លូវ និង​កង្វះ​ព័ត៌មាន​ស្ដីពី​ការស្វែងរក​ទី​សុវត្ថិភាព ឬ​កន្លែង​ស្នាក់នៅ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM