សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅព្រឹកស្អែកនេះ

2022/05/03 01:27:07 am        894
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៣ ខែឧសភាស្អែកនេះ។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។ សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕

រុស្ស៊ី​និយាយ​ថា ជន​ស៊ីវិល​ច្រើនជាង ​៨០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក Azovstal ​ក្នុង​ទីក្រុង Mariupol

2022/05/02 07:26:00 pm        1919
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃអាទិត្យ ​នៃ​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា គឺជា​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែក Azovstal ក្នុង​ទីក្រុង Mariupol។​ ​ក្រសួង​បាន​រាយការណ៍​ថា ជន​ស៊ីវិល​ច្រើនជាង ៨០​នាក់​រួម​ទាំង​ស្ត្រី និង​កុមារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​រោង​ចក្រ​ដែក​នេះ ខណៈ​បទ​ឈប់​បាញ់ និង​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ត្រូវ​បាន​រៀបចំឡើងដោយ​កង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី និង​កងជីវពល​នៃ​សាធារណរដ្ឋ​ប្រជាមានិត Donetsk។​ ​យោង​តាម​យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ត្រូវ​បាន​គេ​នាំទៅ​កាន់​ភូមិ Bezimenne ក្នុងសាធារណរដ្ឋ​ប្រជាមានិត Donetsk ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​ផ្តល់​កន្លែង​ស្នាក់នៅ អាហារ និងជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​។​ ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​រោងចក្រ Azovstal មាន​បំណង​ចាក​ចេញ​ទៅកាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​គី​វ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អង្គការ​សហប្រជាជាតិ និង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​។​ ​មនុស្ស​រហូតដល់ ១០០,០០០​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​នៅតែ​ស្ថិត​នៅ​ក្នុង​ទីក្រុង Mariupol រួម​ទាំង​ជន​ស៊ីវិល​រហូតដល់ ១,០០០​នាក់​ដែល​បាន​លាក់ខ្លួន​ជាមួយ​នឹង​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ ២,០០០​នាក់​នៅ​ក្នុង​រោងចក្រ​ដែក​សម័យ​សូ​វៀត​។​​មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោង​របស់​ពួកគេ​ទៅលើ​រោងចក្រ​ដែក​ក្នុង​ទីក្រុង Mariupol ហែកហួរ​ដោយ​សង្គ្រាម ភ្លាមៗ​បន្ទាប់ពី​ការ​ជម្លៀស​ប្រជាជន​ដោយផ្នែក​។ មេបញ្ជាការ​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​និយាយ​ថា ការ​បាញ់​ផ្លោង​បាន​ចាប់ផ្ដើម​ភ្លាមៗ ​ខណៈ​បុគ្គលិកសង្គ្រោះ​បាន​ផ្អាក​ការ​ជម្លៀស​ជន​ស៊ីវិល​នៅ​រោងចក្រ​ដែក​ Azovstal​។ មេបញ្ជាការ​និយាយ​ថា យើង​ត្រូវការ​ជុំ​មួយ​ផ្សេងទៀតដើម្បី​ជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែក ខណៈ​កុមារ​តូច​ៗ​ច្រើនស្ថិត​នៅ​ក្នុង​លេណដ្ឋាន​ក្នុង​រោងចក្រ​ឧស្សាហកម្ម​មួយ​នេះ​៕អត្ថបទ៖ ប៊ុនថន

តារា​ហូលីវូដ Angelina Jolie ធ្វើដំណើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​ជួប​ក្មេងៗ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/05/02 06:55:04 pm        923
​អ៊ុយក្រែន៖ អភិបាល​តំបន់ Lviv បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា កំពូល​តារា​ហូលីវូដ និង​ជា​ប្រេសិត​ពិសេស​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​លោកស្រី Angelina Jolie បាន​ធ្វើ​ដំណើរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ទីក្រុង Lviv ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ចុង​សប្ដាហ៍​នេះ។​ ​យោង​តាម​លោក​ Maksym Kozytskyy លោកស្រី Jolie ដែល​បាន​ក្លាយ​ជា​ប្រេសិត​ពិសេស​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់ UNHCR ចាប់​តាំង​ពី​ឆ្នាំ២០១១​ មក​បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ធ្វើ​បម្លាស់ទី ​ដែល​បាន​ស្វែងរក​ទីជ្រកកោន​នៅ​ក្នុង​ទីក្រុង Lviv រួម​ទាំង​ក្មេងៗ​ដែល​កំពុង​សម្រាក​ព្យាបាល​របួសដោយសារ​ការ​វាយប្រហារ​មី​ស៊ី​ល​លើ​ស្ថានីយ​រថភ្លើង Kramatorsk កាល​ពី​ដើម​ខែ​មេសា​។ ​លោកស្រី​បាន​ទៅកាន់​គ្រឹះស្ថាន​វេជ្ជសាស្ត្រ និង​និយាយ​ជាមួយ​ក្រុម​បុគ្គលិក ​និង​មន្ត្រី​មូលដ្ឋាន​អំពី​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ទៅលើ​ជីវិត​របស់​ពួកគេ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​៖ ​ថ្ងៃ​ខួប​ជ័យជម្នះ​៩​ឧសភា នឹង​មិន​ប៉ះពាល់ដល់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/05/02 04:50:20 pm        1348
​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergey Lavrov បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Mediaset របស់​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​ថា ខួប​នៃ​ការ​រំដោះ​ប្រទេស​រុស្ស៊ី​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២​ នៅ​ថ្ងៃ​ទី៩ ឧសភា ដែល​នឹង​មកដល់​នា​ពេល​ខាង​មុខនឹង​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ​នៅ​ពេល​លោក​ត្រូវ​បាន​សួរ​ថា ​តើ​ថ្ងៃ​ទី៩ ឧសភា​នឹង​ក្លាយ​ជា​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់ ឬ​ជា​ចំណុច​ផ្លាស់ប្ដូរ​នៃ​សង្គ្រាម​លោក Lavrov បាន​និយាយ​ថា ទាហាន​របស់​ពួក​លោក​នឹង​មិន​ពឹង​ផ្នែក​សកម្មភាព​របស់​ពួកគេ លើ​កាល​បរិច្ឆេទ​ជាក់លាក់​ទេ​។​ លោក​បាន​បន្ថែម​ថា ពួក​លោក​នឹង​រំឭក​ជ័យជម្នះ​ដ៏​ឧឡារិក ប៉ុន្តែ​ពេលវេលា​នឹង​ល្បឿន​នៃ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​កំណត់​លើ​ភាព​ចាំបាច់​ក្នុង​ការ​កាត់បន្ថយ​ហា​នី​ភ័យ​សម្រាប់​ជន​ស៊ីវិល និង​ទាហាន​រុស្ស៊ី។​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច និង​ក្រុម​អ្នក​វិភាគ​បាន​រំពឹង​ថា​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មានបំណង​ប្រកាស​ជ័យជម្នះក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំ​ថ្ងៃ​អបអរ​ទិវា​៩​ឧសភា អំឡុង​ពេល​ដែល​ប្រទេស​រុស្ស៊ី​រៀបចំ​ក្បួន​ព្យុហយា​ត្រា​​ប្រចាំ​ឆ្នាំ​ដ៏​ធំ​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ប៉ុន្តែ​ជំហាន​រីកចម្រើន​ត្រូវ​បាន​ជាប់​គាំង​ដោយសារ​ក្រុម​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​យោធា​ពី​លោក​ខាង​លិច​៕អត្ថបទ៖ សុខមាន

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញជាធម្មតាឡើងវិញហើយនៅព្រឹកនេះ

2022/05/01 05:43:53 pm        1713
បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ តែត្រូវភ្ជាប់មកជាមួយកាតចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ និងប័ណ្ណចេញ-ចូលព្រំដែន។ការបើកឱ្យដំណើរការប្រជាពលរដ្ឋចេញ-ចូលឡើងវិញនេះ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ហើយភាពស៊ាំសហគមន៍ក៏មានកម្រិតខ្ពស់ហើយដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ

2022/05/01 05:36:33 pm        1550
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ ដែលនាំឲ្យចំនួនការងារការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្របគ្រងបាន។ថ្លែងតាមរយៈសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករ ទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ៕

គ.ជ.ប ប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/01 05:23:46 pm        1176
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីការបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខណៈការឃោសនារកសំឡេងឆ្នោតនឹងដំណើរការរយៈពេល១៤ថ្ងៃ (ថ្ងៃទី២១ ខែឧសភា -៣ ខែមិនថុនា ឆ្នាំ២០២២ ) និងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។

ជប៉ុន និង​ឥណ្ឌូនេស៊ី​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរ​បញ្ឈប់​ឲ្យ​បាន​ឆាប់​ក្នុង​ដំណោះស្រាយ​សន្តិវិធី​

2022/04/30 12:42:23 pm        1133
​ឥណ្ឌូនេស៊ី៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ទទូច​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរតែ​ត្រូវ​បាន​បញ្ឈប់​យ៉ាង​ឆាប់រហ័សជាមួយ​នឹង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។​​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ទី​ឈប់​ដំបូង​របស់​លោក ​Kishida ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៨​ថ្ងៃទៅកាន់​អាស៊ីអាគ្នេយ៍ និង​អឺរ៉ុប ដែល​លោក​នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ថៃ អ៊ីតាលី និង​ចក្រភព​អង់គ្លេស។ លោក Kishida និងលោក Widodo បាន​ពិភាក្សា​អំពី​តួនាទី​របស់ប្រទេសឥណ្ឌូនេស៊ី​ ក្នុងនាម​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឈានមុខ​គេ​ចំនួន ២០ ឬ G-20។​ ​លោក Widodo បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​ប្រទេស G-20 នៅ​ខែវិច្ឆិកា​ឆ្នាំ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​បាលីប្រទេស​ឥណ្ឌូនេស៊ី​។​លោក Widodo និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូល​រួម​កិច្ចប្រជុំ​កំពូល​នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយលោក Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​ឥណ្ឌូនេស៊ី ក្នុង​ការ​ពង្រឹង​ការ​ការពារ​មហាសមុទ្រ​ដោយ​សេរី និង​បើកចំហ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយ​ថា មិន​ចាំបាច់​មាន​ជំនួយ​ដើម្បី​ធានា​បាន​ច្រក​របៀង​មនុស្សធម៌​នោះ​ទេ​

2022/04/30 06:11:33 pm        1694
​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីហាក់​ដូច​ជា​ច្រានចោល​តម្រូវការ​ របស់​អង្គការសហប្រជាជាតិដើម្បី​ជួយ​ធានា​សុវត្ថិ​ភាព​ច្រក​របៀង​មនុស្សធម៌​ ចេញពី​ទីក្រុង​មួយ​ចំនួន​របស់​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Al-Arabiya របស់​អា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov ត្រូវ​បាន​សួរ​អំពី​សំណើ​របស់​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres សម្រាប់​ជំនួយ​មនុស្សធម៌ និង​ការ​ជម្លៀស​ជន​ស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​។​ លោក Lavrov បាន​និយាយ​ថា ​មិន​ចាំ​បាច់​សម្រាប់​ភាគី​ណាមួយ​ដើម្បី​ផ្តល់​ជំនួយ​ ក្នុង​ការ​បើក​ច្រក​របៀង​មនុស្សធម៌​នោះ​ទេ​។​ លោក​បាន​កោតសរសើរ​ចំពោះ​ចំណាប់អារម្មណ៍ ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres សម្រាប់​ការ​ជួយ​ក្នុង​ដំណោះស្រាយ​។ ក្នុង​អំឡុង​ពេល​សម្ភាសន៍​រយៈពេល​មួយ​ម៉ោងលោក Lavrov បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​ថា ​បាន​បំផ្លិចបំផ្លាញ​កិច្ចចរចា​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​។​​លោក​បាន​អះអាង​ថា ការចរចា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី​កាលពី​ខែ​មុន ​បាន​នឹង​កំពុង​ដំណើរ​ការលើ​បញ្ហា​នៃ​ការ​ទាមទារ​ទឹកដី និង​ការ​ធានា​បាន​សន្តិសុខ​របស់​រុស្ស៊ី​ រហូតដល់​អ្នកការទូត​អ៊ុយ​ក្រែ​ន​បាន​ដើរ​ថយក្រោយ​ តាម​ការ​បង្គាប់​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​។​ ​លោក Lavrov និយាយ​ថា យើង​ជាប់​គាំង​ដោយសារតែ​បំណង​របស់​ពួក​គេ​ក្នុង​ការ​លេង​ហ្គេម​គ្រប់​ពេលវេលា​។ ដោយសារតែ​ការណែនាំ​ដែល​ទទួល​បាន​ពី​ទីក្រុង​វ៉ាស៊ីនតោន ពី​ទីក្រុង​ឡុង​ដ៍ និង​ពី​រដ្ឋធានី​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​ពន្លឿន​ការចរចា​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy​ និយាយថា ស្ថានភាព​នៅ​ទីក្រុង Kharkiv និង​តំបន់ Donbas ពិបាក​

2022/04/30 05:57:55 pm        1355
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Kharkiv និង​នៅ​តំបន់ Donbas នៅតែ​ពិបាក​ខ្លាំង​។​ ​លោក Zelenskyy និយាយ​ថា ការ​ការពារ​ទឹកដី​របស់​យើង និង​ប្រជាជន​គឺជា​ការ​ប្រយុទ្ធ​ដើម្បី​ជីវិត​។ អ្នក​ឈ្លានពានកំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង ​ដើម្បី​បំផ្លាញ​ជីវិត​របស់​យើង​នៅ​ក្នុង​ទឹកដី​តំបន់ Donbas​។​ ​ការ​បាញ់​ផ្លោង​ដ៏​ឃោរឃៅ​ឥត​ឈប់ឈរ ការវាយប្រហារ​ឥត​ឈប់ឈរ​របស់​រុស្ស៊ី​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​លំនៅឋាន​បញ្ជាក់​ថា ​រុស្ស៊ី​មានបំណង​ធ្វើ​ឱ្យ​ទឹកដី​នេះ​គ្មាន​មនុស្ស​រស់នៅ​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ​ទៅលើ​អគារ​លំនៅឋាន​ខ្ពស់​មួយ​កន្លែង និង​អគារ​មួយ​កន្លែង​ផ្សេងទៀត​ក្នុង​ទីក្រុង Kyiv ដែល​មាន​ភាព​ស្ងប់ស្ងាត់​ជាច្រើន​សប្តាហ៍​កន្លងមក​នៅ​ក្នុង​រដ្ឋធានី ​បន្ទាប់ពី​ការ​ដក​ថយ​របស់​កង​ទ័ព​រុស្ស៊ី​ចេញពី​តំបន់​កាលពី​ដើមខែ​នេះ​។​​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បាន​កើតឡើង​ត្រឹម​តែមួយ​ម៉ោង ​បន្ទាប់ពី​លោក Zelenskyy បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។ ​លោក Zelenskyy និយាយ​ថា ការ​បោសសម្អាត​កម្ទេចកំទី​នៅតែ​បន្ត​ក្នុង​ទីក្រុង Kyiv ជា​កន្លែង​ដែល​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM