សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់

2022/04/09 03:15:52 pm        918
ព្រះសីហនុ៖​ គិតត្រឹមម៉ោង​០១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានរួចរាល់។

ក្រដាសប្រាក់ប្រភេទ១៥០០០រៀល ទទួលពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំអាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៩

2022/04/09 04:17:05 pm        6341
ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំនៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិReconnaissance ជ្រើសរើសជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី ( High Security Printing Asia) លើកទី១៨ នៅទីក្រុង yokohama ប្រទេសជប៉ុន។ធនាគារជាតិ នៃកម្ពុជាបញ្ជាក់ថា ការសម្រេចផ្តល់ពានរង្វាន់ជាធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេស នៃការផលិតក្នុងស្រុករបស់ធនាគារជាតិ នៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនា និងរំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ជាពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការការពារការក្លែងបន្លំ។ ធនាគារជាតិគូសបញ្ជាក់បន្ថែមថា ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំទេ គឺធ្វើឡើង នៅពេលដែលមានធនបត្រដែលមានលក្ខណៈស័ក្តិសមប្រកបដោយគុណភាព និងបច្ចេកទេសប៉ុណ្ណោះ៕

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក(ស្លាប់ ១នាក់, របួស ៨នាក់)

2022/04/09 10:18:15 am        798
ភ្នំពេញ៖ របាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកចេញផ្សាយថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ១នាក់ស្លាប់ និងរងរបួសចំនួន ៨នាក់ ក្នុង នោះរបួសធ្ងន់ ៥នាក់ និងរបួសស្រាលចំនួន ៣នាក់។គ្រោះថ្នាក់ចរាចរណ៍បានកើតនៅរាជធានី-ខេត្តចំនួន ៤ មានដូចជា៖ ខេត្តកំពត របួស ២នាក់, ភ្នំពេញ របួស ៣នាក់ , ព្រៃវែង ស្លាប់ ១នាក់ និងខេត្ត ពោធិ៍សាត់ របួស ២នាក់៕

​ចិន​និយាយ​ថា ការបោះឆ្នោត​ព្យួរ​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នឹង​ក្លាយ​ជា​ការ​បន្ថែម​ប្រេង​លើ​ភ្លើង​

2022/04/08 03:15:19 pm        1884
​ចិន៖ ប្រទេស​ចិន​បាន​បោះឆ្នោត​ប្រឆាំង​សេចក្តី​សម្រេចក្នុង​ការព្យួរ​​ប្រទេស​រុស្ស៊ី​ ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដោយ​បាន​និយាយ​ថា វា​នឹង​ក្លាយ​ជា​ការ​បន្ថែម​ប្រេង​ទៅ​លើ​ភ្លើង និង​ជា​ការ​បង្កើត​រូបភាព​ថ្មី​ដ៏​គ្រោះថ្នាក់​។​លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​និយាយ​មុន​ការបោះឆ្នោត​ថា យើង​សោកស្ដាយដែល​បាន​ឃើញ​ថា​ ជម្លោះ​នេះ​បាន​បង្ក​ឲ្យ​មានការ​ស្លាប់ ​និង​រង​របួស​ជន​ស៊ីវិល និង​ធ្វើ​ឲ្យ​ប្រជាជន​ផ្លាស់​ទី ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ យើង​ជំទាស់​ដាច់ខាត​ចំពោះ​ការ​ធ្វើ​ឲ្យ​ទៅជាលក្ខណៈ​នយោបាយ ឬ​ការ​ប្រើ​ជា​ឧបករណ៍ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​ជំទាស់​ចំពោះ​ការ​ប្រើ​ប្រាស់​សម្ពាធ​លើ​ប្រទេស​នានា​ក្នុងនាម​សិទ្ធិមនុស្ស​។​​ទោះបីជា​មានការ​ជំទាស់​របស់​ប្រទេស​ចិន មហា​សន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​ប្រទេស​រុស្ស៊ី​ ពី​ស្ថាប័ន​សិទ្ធិមនុស្ស​ឈានមុខ​របស់​អង្គការ​ពិភពលោក​មួយ​នេះ ជុំវិញ​ការ​ចោទ​ប្រកាន់​ការបំពាន​សិទ្ធិមនុស្ស​ដ៏​គួរ​ឲ្យ​រន្ធត់​ បង្ក​ដោយ​ទាហាន​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែលសហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន​បាន​ចាត់​ទុក​ដូចគ្នា​ថាជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕អត្ថបទ៖ ប៊ុនថន

តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ចនាំខ្លួន​តំណាងស្ថាបនិក ​គណបក្សបេះដូងជាតិ ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង​ ក្នុងការ​បង្កើតគណបក្ស

2022/04/08 03:10:03 pm        93
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញដីកាមួយបង្គាប់ឱ្យកម្លាំងសាធារណៈឱ្យនាំខ្លួន លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សនេះ។តាមដីកាតុលាការ បានបញ្ជាក់ថា លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដែលបទល្មើស ដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។ដីកានេះ បានបញ្ជាក់ទៀតថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បី​សម្រេច​នាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖១៖ ឱ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។២៖ បង្គាប់មកកងកម្លាំងសាធារណៈឱ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូន​សាលាដំបូង​រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។សូមជម្រាបថា ​ក្រសួងមហាផ្ទៃ ​នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយ​សម្រេច​លុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា​ សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា៕

អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ព្យួរ​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​

2022/04/08 08:00:47 pm        995
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​ពិភពលោក ​ជុំវិញ​ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិ​គួរ​ឱ្យ​រន្ធត់​ ធ្វើ​ឡើង​ដោយ​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​សហរដ្ឋអាមេរិក​ និង​អ៊ុយ​ក្រែ​ន​បាន​ចាត់​ទុក​ដូចគ្នា​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​​ការបោះឆ្នោត​ទទួល​បាន​សំឡេង ៩៣​ទល់នឹង២៤​ ជាមួយ​នឹង ៥៨​អនុប្បវាទ ទាប​ជាង​ការបោះឆ្នោតលើ​សេចក្តី​សម្រេច​ចំនួន២ ​ដែល​សភា​បាន​អនុម័ត​កាលពី​ខែ​មុន ​ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​នៅ​អ៊ុយ​ក្រែ​ន ការ​ដកទ័ព​រុស្ស៊ី​ទាំងអស់ និង​ការ​ការពារ​ជន​ស៊ីវិល​។ សេចក្តី​សម្រេច​ទាំង​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​យ៉ាងហោចណាស់​ចំនួន ១៤០​។ ​ប្រទេស​រុស្ស៊ី​គឺជា​ប្រទេស​ទី​២ ​ដែល​សិទ្ធិ​សមាជិកភាព​របស់​ខ្លួន​ត្រូវ​បាន​ដក​ហូត ​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៦​។ កាលពី​ឆ្នាំ២០១១ សភា​បាន​ព្យួរ​ប្រទេស​លី​ប៊ី ខណៈ​មាន​ចលា​ចល​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ ដែល​បាន​ផ្ដួល​រំលំ​មេដឹកនាំ​យូរ​អង្វែង​លោក Moammar Gadhafi។​​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​អាសនៈ​របស់​ខ្លួន​ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​មាន​សមាជិក​ចំនួន ៤៧រូបបន្ទាប់ពី​មាន​វីដេអូ និង​រូបភាព​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Bucha រាយប៉ាយ​ដោយ​សាកសព​ដែល​ទំនង​ជា​ជន​ស៊ីវិល បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​ដកថយ​។ ​ការ​ស្លាប់​ជន​ស៊ីវិល​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជាស​កល និង​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​លើ​​រុស្ស៊ី ដែល​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​កងទ័ព​របស់​ខ្លួន​មិន​ទទួល​ខុសត្រូវ៕អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​រុស្ស៊ី​និយាយ​ថា រុស្ស៊ី​កំពុង​ប្រឈម​ស្ថានភាព​លំបាក​បំផុត​ក្នុង​ពេល ​៣​ទសវត្សរ៍​

2022/04/08 07:16:02 pm        3292
​រុស្ស៊ី៖ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin និយាយ​ថា ប្រទេស​របស់​លោក​កំពុង​ប្រឈម​ស្ថានភាព​លំបាក​បំផុត​ក្នុង​រយៈពេល ​៣​ទសវត្សរ៍​ដោយសារ​រលក​នៃ​ទណ្ឌកម្ម​ព្រោះ​ជម្លោះ​អ៊ុយ​ក្រែ​ន ដោយ​សង្កត់​ធ្ងន់​ថា ការប៉ុនប៉ង​នានា​របស់​បរទេស​ធ្វើ​ឲ្យ​ក្រុង Moscow ឯកា​ពី​សេដ្ឋកិច្ច​សកល​នឹង​វិនាស​រហូត​បរាជ័យ​។​ការ​អត្ថាធិប្បាយ​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​កំពុង​បង្កើន​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង Moscow ឲ្យ​បញ្ចប់​ប្រតិបត្តិការ​សឹក​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Mishustin បាន​និយាយ​ថា ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ ស្ថានភាព​បច្ចុប្បន្ន​អាច​ហៅ​បាន​ថា ​ជា​ស្ថានភាព​លំបាក​បំផុត​ក្នុង​រយៈពេល​ ៣​ទសវត្សរ៍​មកនេះ​សម្រាប់​ប្រទេស​រុស្ស៊ី។ ​ទណ្ឌ​កម្ម​នេះ​មិន​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​បំផុត ​នៃ​សង្គ្រាមត្រជាក់​នោះ​ទេ​។​កាលពី​ថ្ងៃ​អង្គារ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ស្នើ​ ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​លើ​រុស្ស៊ី​ ព្រោះ​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​បម្រាម​ការទិញ​ធ្យូងថ្ម​ពី​រុស្ស៊ី និង​ទៅលើ​នាវា​របស់​រុស្ស៊ី​មិន​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​របស់​ប្លុក​អឺរ៉ុប៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា កងទ័ព​រុស្ស៊ី ១៨.៩០០​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​

2022/04/08 11:46:12 am        1984
​អ៊ុយក្រែន៖ យោង​តាម​យោធា​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​យ៉ាង​ហោច​ណាស់ ១៨.៩០០​នាក់បាន​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​។​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បំផ្លាញ​យន្តហោះ​ចំនួន ១៥០​គ្រឿង, ឧទ្ធម្ភាគចក្រ ១៣៥​គ្រឿង, រថក្រោះ​ ៦៩៨​គ្រឿង និង​រថពាសដែក​ចំនួន ១,៨៩១​គ្រឿង, យាន​ដ្រូ​ន​ចំនួន ១១១​គ្រឿង, រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ចំនួន ៧៦គ្រឿង និង​ទូក ៧​គ្រឿង ​នេះ​បើ​យោង​តាម​ការ​វិវឌ្ឍ​ថ្មី​ដោយ​អគ្គសេនាធិការ​ចម្រុះ​ របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​។ ​ប្រភព​ខាង​លើ​ក៏បាន​និយាយ​ផង​ដែរ​ថា កាំភ្លើង​ធំ​របស់​រុស្ស៊ី​ចំនួន ៣៣២គ្រឿង, រថយន្ត​បំពាក់​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​រ៉ូ​កែ​ត ១០៨​គ្រឿង, ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ ៥៥គ្រឿង ព្រមទាំង​រថយន្ត ១,៣៥៨​គ្រឿង​ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ​។​​យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ​ឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ១,៥៦៣​នាក់បាន​ស្លាប់ និង​មនុស្ស ២​,២១៣​នាក់​បាន​រង​របួស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​យោង​តាម​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ៤​.២៧​លាន​នាក់​បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ផ្សេងៗ និង​រាប់​លាន​នាក់​ផ្សេងទៀត​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​ចង់​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelenskyy

2022/04/08 06:24:28 pm        1923
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា រុស្ស៊ី​មិន​ចង់​សម្លាប់​លោកប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy​ នោះ​ទេ​។ សារព័ត៌មាន The Times of London បាន​រាយការណ៍​ថា វិមាន​ក្រឹម​ឡាំង​បាន​ដាក់​តម្លៃ​លើ​ការ​សម្លាប់​លោក Zelenskyy​។​ក្រុមការងារ​របស់​លោក Zelenskyy បាន​និយាយ​ថា ប្រធានាធិបតី​បាន​រួច​ផុត​ជីវិត​ពី​ការប៉ុនប៉ង​ធ្វើ​ឃាតកម្ម​យ៉ាងហោចណាស់ ​១២​លើក​ចាប់​តាំង​ពី​ការ​ផ្ទុះ​សង្គ្រាម​បាន​ចាប់ផ្ដើម​។​ វិមាន​ក្រឹម​ឡាំងបាន​ច្រានចោល​ថា ​រុស្ស៊ី​មិន​ចង់​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទេ ទោះ​មាន​របាយការណ៍​ជាច្រើន​និយាយ​ថា វិមាន​ក្រឹម​ឡាំង​បាន​ដាក់​តម្លៃ​លើ​ការ​សម្លាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​កំពុង​តាម​ប្រ​មាញ់​លោក​នៅ​ក្នុង​រដ្ឋធានី​គី​វ​ក៏ដោយ។​ ​ចំណែក​ទីប្រឹក្សា​របស់​លោក Zelenskyy គឺ​លោក Mikhail Podolyak បាន​ប្រាប់​ការ​សែត Ukrayinska Pravda ថា គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​មីនា លោក​ជឿ​ថា មានការ​ប៉ុនប៉ង​សម្លាប់​រាប់​សិប​លើក​លើ​ជីវិត​របស់​លោក Zelenskyy​។ ប៉ុន្តែ​ការ​អះអាង​របស់​លោក​ពុំបាន​ផ្ដល់​ភស្តុតាង​បញ្ជាក់​នោះ​ទេ​៕អត្ថបទ៖ សុខមាន

សម្ព័ន្ធ​ណា​តូ​ខ្វែងគំនិត​គ្នា​ជុំវិញ​គោលនយោបាយ​ចំពោះ​ក្រុង Moscow ខណៈ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​

2022/04/08 05:38:32 pm        1143
​ណាតូ៖ សារព័ត៌មាន New York Times បាន​រាយការណ៍​នៅ​សប្ដាហ៍​នេះ​ ដោយ​សំអាង​ប្រភព​ពី​ក្រុម​មន្ត្រី​លោក​ខាង​លិច​ថា ខណៈ​ក្រុម​រដ្ឋមន្ត្រីការបរទេស​សម្ព័ន្ធ​ណា​តូ​ជួប​គ្នា​នៅ​សប្ដាហ៍​នេះ ​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត​បែប​ណា​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី សមាជិក​ទាំងអស់​របស់​ប្លុក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កំពុង​ខ្វែងគំនិត​គ្នា​ជុំវិញ​យុទ្ធសាស្ត្រ​ឆ្លើយតប​លើ​ក្រុង Moscow​។​យោង​តាម​សារព័ត៌មាន​ដដែល​នេះប្រទេស​ប៉ូឡូញ និង​រដ្ឋ​បាល់​ទិ​ក​ជាច្រើន​បាន​តស៊ូ​មតិ​ សម្រាប់​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​ទីក្រុង Moscow ក្នុង​គោលបំណង "​ធ្វើ​ឱ្យ​រុស្ស៊ី​លុតជង្គង់​"។ ទន្ទឹម​នឹង​នោះ​ប្រទេស​មួយ​ចំនួន​ដូចជា​អាល្លឺម៉ង់ បារាំង និង​ទួរគីត្រូវ​គេ​រាយការណ៍​បាន​ប្រកែក​ថា រុស្ស៊ី​មិន​អាច​បង្ខិតបង្ខំ​ឱ្យ​បោះជំហាន​ចូល​ទៅ​ក្នុង​សន្តិភាព​បានទេ​។ ​ដូច្នេះ​មាន​សេចក្ដីរាយការណ៍​ថា ​ប្រទេស​ទាំងនោះ​ចង់​បន្ត​ការសន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។​បើ​យោងតាម​ការចេញផ្សាយ​នោះ រឿង​មួយ​ដែល​រដ្ឋ​ណា​តូ​ទាំងអស់​យល់ស្របគឺថា​ ជម្លោះ​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​ដំណាក់កាល​មិន​ច្បាស់លាស់ ហើយ​ទំនងជា​មិនអាច​ដោះស្រាយបាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ​។ អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​អះអាងថា កងទ័ព​រុស្ស៊ី​កំពុង​ប្រមូល​ផ្តុំគ្នា​ឡើងវិញ ដើម្បី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំថ្មី​មួយទៀត៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រូបង្វឹកក្លិបមកពីហុងកុង និងសិង្ហបុរី សរសើរភាពរីកចម្រើនបាល់ទាត់នៅកម្ពុជា និង​រីករាយ​បាន​លេង​ទល់​ព្រះខ័នរាជ
08/12/2026 11:08 AM
Cristiano Ronaldo និង Georgina Rodriguez ប្រកាសចំណងអាពាហ៍ពិពាហ៍ផ្លូវការ
08/12/2026 10:08 AM
ប្រេងឡើងថ្លៃ ខណៈការសង្ស័យលើកិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ បង្កើនការព្រួយបារម្ភពីការផ្គត់ផ្គង់
08/12/2026 10:08 AM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សច្រើននាក់ ខណៈមេដឹកនាំអ៊ុយក្រែនអះអាងពីការប្រើប្រាស់មីស៊ីលកូរ៉េខាងជើង
08/12/2026 10:08 AM
ការវាយប្រហារដោយក្រុមហ៊ូទី នៅសមុទ្រក្រហមបណ្តាលឲ្យនាវិកស្លាប់និងរបួស ខណៈអាមេរិកក៏បានវាយប្រហារនាវានៅឈូងសមុទ្រអូម៉ង់
08/12/2026 10:08 AM
កូរ៉េខាងត្បូង និងជប៉ុន ថ្កោលទោសការបាញ់មីស៊ីលបាលីស្ទីកពីកូរ៉េខាងជើងនៅថ្ងៃពុធនេះ
08/12/2026 10:08 AM
ប្រទេសលីបង់ លុបចោលទោសប្រហារជីវិតដំបូងគេនៅតំបន់មជ្ឈិមបូព៌ា
08/12/2026 10:08 AM
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកនៅមុនសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូង
08/12/2026 10:08 AM
ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
08/12/2026 10:08 AM
[UPDATE] ចំនួនអ្នកស្លាប់ពីរញ្ជួយដីនៅកូឡុំប៊ីឡើងដល់ជាង ២៥០ នាក់ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិត
08/12/2026 08:08 AM