សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

2025/07/24 04:59:51 pm        898
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទទួល​បន្ទុក​​ជា​អគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ព ខណៈពេលនេះកងទ័ពកម្ពុជា និង​ថៃ​បាន​កំពុង​ប៉ះ​ទង្គិចគ្នា ដូច្នេះសូមបង​ប្អូន​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬ​ការ​លក់​ទំនិញ​ដំឡើង​ថ្លៃ​សោះ។ភ្លាមក្រោយកងទ័ពឈ្លានពានថៃធ្វើការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតាមបណ្តោយព្រំ ដែន​ខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​សង្កត់​ធ្ងន់ ថា «ការ​ឈ្លាន​ពាន​ដូច​យោធា​ថៃ​ថា​និង​បិទ​ប្រាសាទ​តាមាន់​ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទ​បញ្ជា​ពីម្សិល​ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កង​ទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វីក្រៅពីតបតនឹងវាយបកនោះឡើយ។ សូម​បង​ប្អូន​ជន​រួម​ជាតិ​កម្ពុជា​កុំភ័យ​ស្លន់​ស្លោរ​ហូត​ទិញអង្ករទំនិញស្តុកទុក ឬការ​លក់​ទំនិញដំឡើងថ្លៃ។ល។»សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សូមប្រកប​កិច្ច​ការ​ធម្មតា​លើ​គ្រប់​វិស័យ និង​គ្រប់​ទី​កន្លែង​លើក​លែង​តែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កងទ័ព​ឈ្លាន​ពា​ន​ថៃ​។ សូម​ជន​រួម​ជាតិ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​៕

TOP STORY | សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ ​កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ

2025/07/24 04:45:01 pm        1006
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានបញ្ជាក់ថា ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបក​នោះ​ឡើយ។សម្ដេចតេជោ​បានបន្តថា ការឈ្លានពានដូចយោធាថៃថា និង​បិទ​ប្រាសាទ​តាមា​ន់ធំ​នៅ​ថ្ងៃ​នេះ​ដែល​បាន​ចេញ​បទបញ្ជាពីម្សិល ពេលនេះទាហ៊ាន​ថៃ​បាន​ចាប់​ផ្តើម​វាយ​មក​លើ​កង​ទ័ព​កម្ពុជា​ហើយ។សម្ដេចថ្លែងថា៖ «កងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ»។សម្ដេចតេជោ​បានអំពាវនាវដល់ បងប្អូនជនរួមជាតិកម្ពុជាកុំភ័យ​ស្លន់ស្លោរ​ហូត​ទិញ​អង្ករ​ទំនិញ​ស្តុក​ទុក​ ឬការលក់ទំនិញដំឡើងថ្លៃ។ល។សម្ដេចបាន​អំពាវនាវឱ្យពលរដ្ឋប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង​លើក​លែង​តែ​តំបន់​ជាប់​ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ​ដែល​រង​ការ​បាញ់​ផ្លោង​ពី​កង​ទ័ព​ឈ្លាន​ពា​ន​ថៃ​។សម្ដេចតេជោបញ្ជាក់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធ​របស់​យើង​»​៕

BREAKING NEWS!! មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

2025/07/24 04:14:35 pm        1332
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះបានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

TOP STORY | សម្ដេចតេជោផ្ដាំទៅថាក់ស៊ីនថា សម្ដេចទេដែលជាអ្នក​មិន​ចង់​និយាយ​ជា​មួយ​ថាក់​ស៊ីន​ចាប់​តាំង​ពី​កូន​ស្រីរបស់​អ្នក​ឯងព្រហើន!

2025/07/20 07:09:06 pm        416
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥នេះ បាន​បង្ហោះ​សារផ្ដាំទៅលោក​​ថាក់ស៊ីនថា សម្ដេចទេ​ដែលជាអ្នកមិនចង់និយាយជាមួយលោក ថាក់​ស៊ីន​ ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេ​ដែល​ជា​អ្នក​មិន​ចង់​និយាយ​ជាមួយ​ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើស​ពី​នោះ​ខ្ញុំ​ក៏​មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹង​កំពុង​ត្រៀម​ជាប់​ទោស​បន្ថែម​ទៀត​ផង​ដែរ ​ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ»!សម្ដេច​តេជោបាន កត់សំគាល់ថា ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃ​មាន​ភាព​ច្របូក​ច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយសម្ដេច​ក៏​មិន​ចង់​លើក​រឿង​អ្នក​ឯង​ប្រមាថ​ធ្ងន់​ៗ​លើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំ​តែ​ធ្វើ​ឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែ​គ្នា​អ្នក​ឯង​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​មែន​។សម្ដេចតេជោបានថ្លែងថា ប៉ុន្មានថ្ងៃមុនលោក (ថាក់ស៊ីន) និយាយ​ថា​អ្នក​ដឹក​នាំ​កម្ពុជា​ពុំ​មាន​សីលធម៌​ទេ​។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មាន​វិជ្ជា​ជីវៈ​ដែល​ជា​មូល​ហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។សម្ដេច​តេជោបញ្ជាក់ថា៖ «ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៌ ហេតុអ្វី​បាន​ជា​លោក​ពឹង​ពាក់​ខ្ញុំ​អស់​រយៈ​ពេល​១៩​ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។ លោក​ចាំ​បានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពី​គំ​និត​មួយ​ចំនួន​នៅ​មាន​ទ្រឹស្តី​មួយគឺ (ថាក់ស៊ីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំ​គួរ​តែ​រំលឹក​ដល់លោក។ នៅមានរឿង​ច្រើន​ណាស់​ដែល​ខ្ញុំ​មិន​ទាន់​និយាយ​រាប់​ទាំង​ការ​តែង​តាំង​សមាជិក​រដ្ឋាភិបាលផងដែរ»។សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ការចោទប្រកាន់ថា លោក (ថាក់ស៊ីន) ដឹកនាំបក្សភឿថៃ គឺ​ជា​រឿងពិតរាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិន​មែន​ជា​គំនិត​អ៊ុង​អ៊ីន​ទេ​៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់

2025/07/20 06:06:42 pm        431
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​មហា​គ្រួសារ​ខ្មែរដែលបានជួបជុំគ្នា ក្នុងកម្មវិធី «តស់! យើងទៅច្រៀង​ចម្រៀង​ជាតិ​ផ្តល់​កម្លាំង​ចិត្ត​ជូន​វីរ​ក​ងទ័ពជួរមុខ» និង «ការប្រកួតកីឡាបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ» នៅ​ពហុ​កីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ, ក្នុងឱកាសនេះ​សម្ដេច​ធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ នៅជាមួយកងទ័ពជួរមុខ និង​គាំទ្រ​គ្រប់​មធ្យោបាយទាំងអស់។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែល​បាន​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ខណៈ​សកម្មភាពនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុង​ឈរ​យ៉ាង​រឹង​មាំ​ប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិប​តេយ្យ​ភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងនាមប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជា​ប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ ១) យន្តការបច្ចេកទេសទ្វេភាគី ដោយ​គណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង ២) យន្តការច្បាប់អន្តរជាតិ រួមទាំង​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះកម្ពុជា ក៏បានត្រៀម​លក្ខណៈរួ​ច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ដោយ​កងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែល​មាន​ការ​រំលោភ​បំពាន​ដោយ​គគ្លើន​លើ​ដែន​អធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។តាមរយៈការជួបជុំ សាមគ្គីគ្នារបស់មហាគ្រួសារខ្មែរ សម្ដេចធិបតីបានបញ្ជាក់ថា «សំឡេងតែមួយ ទឹក​ចិត្តតែមួយ ឆន្ទៈតែមួយមហាសាមគ្គី ផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល ពិសេស​វីរ​កង​ទ័ព​ជួរ​មុខ​។ ខ្មែរសាមគ្គី ខ្មែរខ្លាំង ខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ គោលបំណងតែមួយ គឺការពារ​ជាតិ​ ការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ»។ក្នុងឱកាសនេះ សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​ជូន​ពរ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជួរ​មុខ​កម្ពុជាទាំ​ង​ខ្សែ​ត្រៀម​ និងខ្សែគាំទ្រដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និង​មេ​បញ្ជា​ការ​គ្រប់ជាន់ថ្នាក់។ សម្ដេចបានបញ្ជាក់ថា៖«បងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​ចង​ចាំ​ជាក់​ថា​ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និង​បន្ត​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»៕

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស

2025/07/19 02:36:43 am        195
នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង លើមូលដ្ឋាននៃមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ផងដែរថា ហ្វីលីពីនបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ជាក់ពីការបន្តចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា និង បន្ត រៀនសូត្រ ពី បទពិសោធន៍ កម្ពុជា វិញផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ដែលជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើការរសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr. និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់កម្ពុជា នាពេលខាងមុខ។ សម្តេច បវរ ធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាក់ស្ដែង, ការបិទបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗនេះ គឺជាសក្ខីភាពមួយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃកងទ័ពជើងគោកប្រទេសទាំងពីរ។ សម្តេចបវរធិបតី សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នៃប្រទេសទាំងពីរ ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ , សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដែលកំពុងបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងសកលលោក។ សម្ដេចលើកទឹកចិត្តឱ្យ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដេីម្បី ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ

2025/07/19 01:13:57 am        384
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី ក្នុងវិមានសន្តិភាព ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ៤ នៅថ្ងៃនេះ។​ក្រោយពីបានពិភាក្សា និងឆ្លងរួចមក, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុម័តនូវសេចក្ដីព្រាងសំខាន់ៗចំនួន ៤ នៅថ្ងៃនេះ។ នេះបើតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានផ្សព្វផ្សាយឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។សេចក្ដីព្រាងដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃនេះមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងនេះត្រូវបានរៀបចំឡើងដើម្បីបំពេ ញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្តដែលបានរកឃើញដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)។ ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្ដីពីច្បា ប់សមុទ្រ។ សេចក្ដីព្រាងច្បាប់នេះមានគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោ យចីរភាពនូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្ដាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ៣.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល២០២៦-២០២៨។ សេចក្តីព្រាងកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគសាធារណៈ ដែលមានអាទិភាពខ្ពស់របស់ ក្រសួងស្ថាប័នសម្រាប់អនុវត្តដើម្បីចូលរួមចំណែកសម្រេចបានគោលដៅជាយុទ្ធសាស្ត្រទាំង៥ និងគោ លនយោបាយអាទិភាពនានា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំ ងកម្មវិធី និងសកម្មភាពអាទិភាពដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រា ជរដ្ឋាភិបាលនីតិកាលទី៧ និងធ្វើជាធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា ប់ការគ្រប់គ្រងឆ្នាំ២០២៦។ ៤.សេចក្តីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០។ សេចក្តីព្រាងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការ ពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេល និង មានប្រសិទ្ធផល ដើម្បីធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្ដៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ៕​ ដោយ៖ គង់ ឌិន​

សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ

2025/07/19 12:55:09 am        152
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា នឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិឱ្យយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល។ ​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួម ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានរម្លឹកមនុស្សគ្រប់រូបថា ថ្វីត្បិតថា ខណៈពេលណាមួយដែលខ្មៅងងឹតបំផុតនៅក្នុងជីវិត ឬប្រវត្តិសាស្រ្ដរបស់ខ្លួនក្ដី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សារការបែកបាក់ និងការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី។សូមជម្រាបថា ការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ៕

សម្ដេចធិបតី៖ខែកក្កដាជាពេលវេលាដ៏មានអត្ថន័យ ខណៈសម្បត្តិបេតិកភណ្ឌជាតិ៣ត្រូវបានចុះបញ្ជីនៅយូណេស្កូ

2025/07/19 12:47:11 am        138
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការអបអរសាទរជាមួយជនរួមជាតិ និងបញ្ជាក់ថា ខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដោយហេតុថា ក្នុងខែនេះសម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (យូណេស្កូ)។ ​សម្បត្តិបេតិកភណ្ឌជាតិទាំង៣ ដែលត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ រួមមាន៖ ទី១ ប្រសាទព្រះវិហារ បានចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ទី២ តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ និងទី៣ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ចាប់ពីជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយប្រទេសកម្ពុជាពី «វាលពិឃាត» មកជាទឹកដីនៃសន្តិភាព។ ការស្វះស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនខ្មែរ គឺជាគំរូមួយចំពោះ ពិភពលោកស្តីពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរដោយជោគជ័យពីរបបប្រល័យពូជសាសន៍ មកជា ប្រទេសពោរពេញទៅដោយសុខសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕

សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/07/18 03:07:38 am        147
នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ ជាមួយគ្នានេះ, លោកសាស្ត្រាចារ្យក៏បានគោរពស្នេីសុំសម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគ។សម្ដេចបវរធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM