សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ស្វែងយល់បទពិសោធន៍នៅកន្លែង​សំខាន់ៗ​នៃកងស្វ័យការពារជើងគោកជប៉ុន

2022/02/17 04:29:07 pm        497
(អ៊ីជីហ្គាយ៉ា និង ហ្វូជី) បន្ទាប់ពីចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ច ដើម្បីស្វែងយល់បទពិសោធន៍ នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ក្នុងគោលបំណងបង្កើនលទ្ធភាព​ ក្នុងកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា និងកងទ័ពជប៉ុនឲ្យកាន់តែល្អប្រសើបន្ថែមទៀត មុនឈានដល់ប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា។ក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងសំខាន់ៗរបស់កងស្វ័យការពារជើងគោកជប៉ុននេះ គណៈប្រតិភូកម្ពុជា ស្តាប់បទបង្ហាញអំពីអង្គភាព និងទស្សនាការសម្តែង លោតឆត្រយោង ការហ្វឹកហ្វឺនបាញ់ គ្រាប់ពិតពីរថក្រោះ និង ការដាក់តាំង យុទ្ធោបករណ៍ ផ្សេងៗផងដែរពីសំណាក់កងទ័ពជប៉ុន។ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដោយប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នេះត្រូវបានរដ្ឋាភិបាល ជប៉ុនយកយន្តហោះពិសេសរបស់ខ្លួនមកដឹកដោយផ្ទាល់ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ការនៃការ ឆ្លងមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

WHO ព្រមាន​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​លើ​ការ​បន្ធូរបន្ថយ​វិធានការ​វីរុស COVID-19

2022/02/16 06:57:23 pm        378
​អឺរ៉ុប៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាលក្នុង​បណ្តាប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ កុំ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិតវីរុស ​COVID-19 ឆាប់រហ័ស​ពេក ខណៈ​វីរុសបំប្លែង​ខ្លួន​ថ្មី Omicron នៅ​រាលដាល​។​ ​លោក Hans Kluge នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ដោយ​ប្រឈមមុខ​ទៅនឹង​រលក​វីរុស​បំប្លែង​ខ្លួន Omicron ហើយ​ជាមួយនឹង​វីរុស​បំប្លែង​ខ្លួន Delta នៅតែ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងកើត ស្ថានភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ​មិនមែនជា​ពេលវេលា ​ដើម្បីដកចេញ​វិធាន​ការដែល​យើង​ដឹងថា ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​រាលដាល​វីរុស​ COVID-19​។​ដោយសារតែ​ភាពខុសគ្នា​ជាក់ស្តែង​នៃ​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​អឺរ៉ុប លោក Kluge បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​ កុំ​ប្រជែង​តាម​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ ដោយ​ការបើក​សង្គមរបស់​ពួកគេ​ឡើងវិញ​មុនពេល​កំណត់​។ ជំនួស​មកវិញលោក Kluge បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលបង្កើន​ការចាក់​វ៉ាក់សាំង​ ជំរុញការធ្វើ​តេស្ត​ដោយ​ខ្លួនឯង និង​ការការពារ​ខ្លួន​បន្ថែមទៀតបង្កើន​ការ​ព្យាបាល ដោយ​ផ្អែកលើ​ភស្តុតាង​នៅក្នុង​ប្រទេស​ទាំងអស់ និង​រៀបចំ​ផែនការ​ជាមុន​សម្រាប់​បន្ទុក​ដែលនឹង​កើនឡើង​វីរុស COVID-19​។​ ​លោក Kluge បាន​និយាយថា នៅ​ទូទាំង​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក មកដល់បច្ចុប្បន្ននេះយើង​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ច្រើនជាង ១៦៥លាន​ករណី។ វា​នៅតែ​ជា​ជំងឺ​ដ៏​កាច​សាហាវ ខណៈ​ប្រជាជន ១.៨លាន​នាក់​បាន​បាត់បង់ជីវិត ហើយ ២៥.០០០នាក់បាន​ស្លាប់​កាលពី​សប្តាហ៍​មុន​។​​លោក Kluge បាន​និយាយថា ​រលក​វីរុស​បំប្លែង​ខ្លួន Omicron ដូចដែល​បាន​រំពឹងទុកកំពុង​រាលដាល​ទៅ​ទិសខាងកើត ​នៅពេលដែល​រដ្ឋ​សមាជិក​ភាគ​ខាងកើត​ចំនួន ១០ បាន​រកឃើញវីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។​ ​លោក Kluge បាន​និយាយថា ការចាក់​វ៉ាក់សាំង​នៅតែ​ជាការ​ការ​ពារ​ល្អ​បំផុត​របស់​យើងប្រឆាំង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​វីរុស​បំប្លែង​ខ្លួន​នៃ​វីរុស COVID-19 ដែល​កំពុងរាលដាល​។ ទោះជា​យ៉ាងណាមនុស្ស​ជាច្រើន​ដែលមាន​ហានិភ័យ​ខ្ពស់នៅតែ​មិនត្រូវបាន​ការពារ​៕អត្ថបទ៖ ប៊ុនថន

លោក Biden ព្រមាន​ថា​ រុស្ស៊ី​នៅតែ​អាច​វាយប្រហារ​អ៊ុយ​ក្រែ​ន ខណៈ​ស្វែងរក​ការ​ផ្ទៀង​ផ្ទាត់​ការ​ដក​ទ័ព​របស់​រុស្ស៊ី

2022/02/16 04:37:58 pm        633
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ថ្លែង​នៅ​ឯ​សេត​វិមាន​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​និយាយ​ថា ការវាយប្រហារ​ពី​សំណាក់​រុស្ស៊ីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅតែ​ពិតជា​អាច​ទៅ​រួច ដោយ​លើក​ឡើង​ថា ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​កំពុង​ដក​កងទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​អ៊ុយ​ក្រែ​ននៅតែ​ត្រូវការ​ផ្ទៀងផ្ទាត់​ជា​ចាំបាច់​។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Biden រុស្ស៊ីមាន​កងទ័ព​ជាង ១៥០,០០០​នាក់​ដែល​កំពុង​ស្ថិត​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​។​រុស្ស៊ី​អះ​អាង​ថា ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ផ្នែក​ចេញពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែលោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​ក្រុម​មន្ត្រី​លោក​ខាងលិច​បាន​ជំរុញ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ចំពោះ​ការ​អះអាង​របស់​រុស្ស៊ី​។ ​លោក Biden និយាយ​ថា សហរដ្ឋអាមេរិក​ចង់​បន្ត​ខាង​ច្រក​ការទូត​គ្រប់​ឱកាស​ទាំងអស់ ដើម្បី​ទប់​ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី។​ លោក​ថា អាមេរិក​នៅតែ​ចង់បាន​ការ​ដោះស្រាយ​តាម​ការទូត ហើយ​ថា ទោះបីជា​ក្រុងវ៉ាស៊ីនតោនមិន​បញ្ជូន​កងទ័ព​អាមេរិក​ចូល​ទៅ​អ៊ុយ​ក្រែ​ន ដែល​មិន​មែន​ជា​សមាជិក​របស់​អង្គការ NATO ក៏ដោយក៏​ខ្លួន​បាន​ផ្ដល់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​រួច​ទៅ​ហើយ និង​បញ្ជូន​ទាហាន​ដើម្បី​ការពារ​សម្ព័ន្ធ​ NATO​។​លោក Biden បាន​និយាយ​ថា ​លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​រុស្ស៊ី​ផង​ដែរ​ថា ជូន​ចំពោះ​ពលរដ្ឋ​រុស្ស៊ី អ្នក​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ​ ខ្ញុំ​មិន​ជឿ​ថា ​អ្នក​ចង់បាន​សង្គ្រាម​បង្ហូរ​ឈាម និង​ការ​បំផ្លិច​បំផ្លាញ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រហែល​មួយ​ម៉ោងរវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មេដឹកនាំ​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា ​ចាំបាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​លើ​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា ​ខ្លួន​ចាប់ផ្ដើម​ដក​កងកម្លាំង​មួយ​ចំនួន​ចេញពី​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ប្រាប់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ថា ដល់ពេល​ដើម្បី​បន្ថយ​ភាព​តានតឹង

2022/02/15 07:34:39 pm        777
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​ថា លោក​បាន​និយាយ​ទៅកាន់រដ្ឋមន្ត្រីការបរទេស​សហព័ន្ធរុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ពេលនេះ​ដល់ពេល​ហើយដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​សកម្មភាព​នៅ​លើ​ទឹកដី​នេះ​។ ​អគ្គលេខាធិការ​បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ភាព​តានតឹង​ដែល​កើន​ឡើង និង​ការ​កើន​ឡើង​ការរំពឹងទុក​អំពី​ជម្លោះ​​យោធា​ដែល​អាច​កើត​មាននៅ​អឺរ៉ុប ដែល​យើង​មិនអាចទទួល​យក​បាន ខណៈ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​មហន្តរាយ​បែបនេះ​។លោក​និយាយ​ថា ក្រុមការងារ​អង្គការសហប្រជាជាតិនៅតែ​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ដោយ​ដកស្រង់​ចេញ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ លោក Guterres បាន​និយាយ​ថា សមាជិកទាំងអស់​ត្រូវ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​របស់​ពួកគេ ​ដោយ​មធ្យោបាយ​សន្តិវិធីក្នុង​លក្ខណៈ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ និង​យុត្តិធម៌មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​សមាជិក​ទាំងអស់ត្រូវទប់ស្កាត់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ មិន​គំរាមកំហែង ​ឬ​ការប្រើប្រាស់​កម្លាំង​មក​លើ​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​ភាព​នយោបាយ​នៃ​រដ្ឋ​ណាមួយ​ឡើយ ឬ​ក្នុង​លក្ខណៈ​ផ្សេងទៀត ដែលមិន​សមស្រប​ទៅ​នឹង​គោលបំណង​របស់​អង្គការសហប្រជាជាតិ​។​ ​លោក​អគ្គលេខាធិការបាន​ស្វាគមន៍​ចំពោះ​វិធានការ​ទំនាក់ទំនង​តាម​ផ្នែក​ការទូត និង​ការចូលរួមនា​ពេល​ថ្មីៗ​នេះរួម​ទាំង​រវាង​ប្រមុខរដ្ឋ​។ ប៉ុន្តែ​លោក​បាន​ជំរុញ​ថា ត្រូវតែ​ធ្វើ​បន្ថែម​ទៀត ហើយ​ការ​បោះបង់ចោល​ផ្នែក​ការទូត​សម្រាប់​ការ​ប្រឈមមុខ​ដាក់គ្នា មិន​មែន​ជា​ជំហាន​ត្រូវ​រំលង​នោះទេ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បន្ត​ខាង​ច្រក​ការទូត ស្រប​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/02/15 05:22:27 pm        185
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ការពិភាក្សា​ច្រក​ការទូត​ជាមួយ​លោក​ខាង​លិច​ ដើម្បី​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ខ្លួន​បាន​ដាក់​ពង្រាយ​កងកម្លាំង​យ៉ាង​ច្រើន ក្នុង​ការ​វាយប្រហារ​ពី​ចម្ងាយ​ក្បែរ​ទឹកដី​អ៊ុយ​ក្រែ​ន​។​ ​នៅ​ក្នុង​ការ​ជជែក​ផ្លាស់ប្ដូរ​យោបល់ ​ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​រដ្ឋមន្ត្រីការបរទេស​លោក Sergey Lavrov កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ឱកាស​តែង​តែ​មាន​ជានិច្ចក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង ​ជាមួយ​លោក​ខាង​លិច​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​។លោក Lavrov បាន​ប្រា​ប់​លោក Putin ថា ការ​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​បណ្ដា​មេដឹកនាំសហភាព​អឺរ៉ុប និង​ក្រុង Washington បាន​បង្ហាញ​ពី​ភាព​គ្រប់គ្រាន់​ក្នុង​ការ​បើកផ្លូវ ​សម្រាប់​ភាព​រីកចម្រើន​លើ​គោល​ដៅ​របស់​រុស្ស៊ី​ដែល​កំពុង​ស្វែងរក​។ ​លោក Lavrov បាន​និយាយ​ក្នុង​ការ​អត្ថាធិប្បាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថា នៅ​ពេល​លោក​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មានការ​បន្ត​ខាង​ច្រក​ការទូត លោក Putin បាន​ឆ្លើយ​ថា ល្អ​ណាស់​។​ ​លោក Lavrov បាន​ប្រា​ប់​លោក Putin ថា សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​នូវ​សំណើ​ជាក់លាក់​ ស្តីពី​ការកាត់បន្ថយ​ហានិ​ភ័យ​ផ្នែក​យោធា ប៉ុន្តែ​ខ្លួន​មិន​ពេញចិត្ត​ទេ​ចំពោះ​ការ​ឆ្លើយ​តប​របស់​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុបដែល​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​មូ​ស្គូ​បំបែកបំបាក់​សមាជិក​រ​បស់​ខ្លួន​។​លោក State Antony Blinken ប្រមុខ​ការទូត​អាមេរិក​និយាយ​ថា ​សហរដ្ឋអាមេរិក​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ច្រក​ការទូត ដោះស្រាយ​វិបត្តិ​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin កាលពី​ចុង​សប្ដាហ៍​មុន ក៏​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​៤០​នាទី​ផង​ដែរ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson កាលពី​ថ្ងៃ​ចន្ទ​។​ មេដឹកនាំទាំង ​២​នៅតែរំពឹង​ថា ​នឹង​មាន​កិច្ចព្រមព្រៀង​តាម​ច្រក​ការទូត​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ទីក្រុង​ក្នុង​ប្រទេស​ចិន​អនុវត្ត​ការ​ធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ការ​ផ្ទុះ​ឡើង​វីរុស​

2022/02/14 07:42:17 pm        973
​ចិន៖ ទីក្រុង​ឆ្នេរសមុទ្រ​មួយ​ក្នុង​ខេត្ត Liaoning ភាគ​ឦសាន​ប្រទេស​ចិន​ បាន​ធ្វើ​តេស្ដ​រក​មេរោគ​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ដាក់​វិធានការ​រឹតត្បិត​ចរាចរណ៍បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​វីរុស​ COVID-19​។​ ​ទីក្រុង Huludao ចម្ងាយ ៤៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េកាំង ជា​កន្លែង​កីឡា​អូឡាំពិក​រដូវរងា​កំពុង​ដំណើរ​ការ​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ក្នុងស្រុក​ចំនួន ៤៣​ករណី​ក្នុងចំណោមប្រជាជនចំនួន ២.៧៥​លាន​នាក់​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទី​ក្រុង​ ដោយ​គ្មាន​លទ្ធផល​តេស្ត​វីរុស​ COVID-19 អវិជ្ជមាន​ក្នុង​រយៈពេល ២៤​ម៉ោង​នោះ​ទេ​។ ប្រទេស​ចិន​កំពុង​អនុវត្ត​វិធីសាស្ត្រ​គ្មាន​វីរុស​ចំពោះ​ជំងឺ​រាតត្បាត​។ គោលការណ៍​នេះ​តម្រូវ​ឱ្យ​អនុវត្តវិធានការ​តឹងរ៉ឹង ទោះបី​ជា​មាន​ករណី​ក្នុង​ចំនួន​តិច​ត្រូវ​បាន​រក​ឃើញ​ក៏ដោយ​។​ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៦៧​ករណី​កាលពី​ថ្ងៃ​សៅរ៍​ដែល​ក្នុង​នោះ​មាន ២៨​ករណី​ឆ្លង​ក្នុងស្រុក និង ៣៩​ករណី​ជា​ករណី​នាំចូល៕អត្ថបទ៖ ប៊ុនថន

លោក Biden ប្រាប់​លោក Putin​ ថា ការឈ្លានពាន​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​ភ្លាមៗ​

2022/02/14 10:16:32 am        629
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​១​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស និង​ភ្លាមៗ​ពី​លោក​ខាង​លិច​។​លោក Biden ក៏បាន​និយាយ​ដែរ​ថា ទង្វើ​បែបនេះ​នឹង​បង្ក​ឱ្យមាន​ការរង​ទុក្ខ​រីក​រាលដាល​កាន់តែខ្លាំង និង​កាត់បន្ថយ​ជំហរ​របស់​រុស្ស៊ី​ក្នុង​ពិភពលោក​។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​ មេដឹកនាំ​រុស្ស៊ីលោក Vladimir Putin បាន​ប្រាប់​ប្រធានាធិបតី​អាមេរិកលោក Joe Biden ថា ទីក្រុង​មូ​ស្គូ​នឹង​ពិនិត្យមើល​គំនិត​ដែល​លោក​បាន​ដាក់ចេញ ដើម្បី​ដោះស្រាយ​ការអំពាវនាវ​សន្តិសុខ​របស់​រុស្ស៊ី​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ទោះជា​យ៉ាងណា គំនិត​ទាំងនោះ​មិនបាន​ដោះស្រាយ​ក្ដីកង្វល់​សំខាន់ៗ​របស់​ទីក្រុង​មូ​ស្គូ​នោះទេ​។​ ​មេដឹកនាំ​ទាំង ​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ ដើម្បី​បញ្ចៀស​អរិភាព​ទាំងឡាយ​មួយថ្ងៃ​បន្ទាប់ពី​​ក្រុង Washington និង​ស​ម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​អាច​កើត​មាននៅ​ថ្ងៃ​ណាមួយ​។​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈ​ខ្លួន​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ការពារ​ដែ​ន​ដី​គ្រប់​អ៊ី​ញ​របស់​អង្គការ​ណា​តូ​ (NATO) ថា រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​ និង​អាចបង្កើត​ជា​លេស​ដ៏​គួ​រឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ការវាយប្រហារ​នេះ។ ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក Biden បាន​និយាយថា​ ការសន្ទនា​នេះ​គឺ​ប្រកបដោយ​វិជ្ជាជីវ និង​មាន​សារៈសំខាន់ក្នុងការ​វែកញែក​គ្រប់​បញ្ហា​ទាំងអស់ ដែល​សហរដ្ឋអាមេរិក​បានលើកឡើង​ជា​សាធារណៈ ប៉ុន្តែ​បាន​បន្ថែមថា​ ពុំមាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ទេ​។ ​ប្រភព​ដដែល​នោះបាន​និយាយថា គេ​នៅតែ​មិនទាន់​ច្បាស់​ថា ​តើលោក Putin មាន​ឆន្ទៈ​ក្នុងការ​ស្វែងរក​ផ្លូវ​ការទូត ​ឬ​អត់​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោចែករំលែកទស្សនៈថា ដំណើរការផ្សះផ្សារបន្តិចម្តងៗ និងការអត់ធ្មត់ជាយុទ្ធសាស្ត្រសំខាន់ ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ

2022/02/13 06:49:52 pm        908
សេអ៊ូល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក​ដើម្បីសន្តិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី"សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋកូរ៉េនាព្រឹកថ្ងៃទី១៣កុម្ភៈនេះ ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News សម្ដេចបានចែករម្លែកនូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា សង្គ្រាមកូរ៉េ​មានអាយុកាល៧៣ឆ្នាំហើយ ដែលមកដល់ពេលនេះមានតែបទឈប់បាញ់​មានអាយុកាលជាង៦៩ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាដែលជាច្រើនទសវត្សរ៍កន្លងមកនេះ​កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងគ្រប់កម្រិត និងគ្រប់វេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសលមិនទទួលបានលទ្ធផលអ្វីឡើយ។សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពិចស្រពិល និងផុយស្រួយ ដែលវិធីសាស្រ្តមុនៗមិនទទួលបានជោគជ័យ។ នោះហើយដែលជាមូលហេតុយើងត្រូវមានភាពក្លាហាន ហ៊ាននិយាយ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្ដល់លទ្ធផលវិជ្ជមាន។សម្តេចបានបន្តថា ដើម្បីអាចសម្រេចទៅបានការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមន៍អន្តរជាតិ ក្នុងការធ្វើការរួមគ្នា ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់ដោយសង្រ្គាមត្រជាក់។ យើងទាំងអស់គ្នាដឹងហើយថាឧបទ្វីបកូរ៉េដែលបែកបាក់គ្នាគឺជាកេរ្តិ៍ដំណែល នៃសង្រ្គាមត្រជាក់ហើយប្រជាជនកូរ៉េគឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល មហាអំណាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េជាតំបន់ទ្រនាប់ក្នុងការប្រកួតប្រជែងនិងការព្យាករណ៍អំណាចរបស់ពួកគេ។ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េយើងត្រូវគិតពិចារណា ទីមួយ.ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង៧០ឆ្នាំ មកនេះទាមទារឲ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្តហើយជាការពិតណាស់ដំណើរការផ្សះផ្សាបន្តិចម្តងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងជាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រគឺមានសារៈសំខាន់បំផុត។សម្ដេចតេជោមានប្រសាសន៍បន្តថា ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើងក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ សម្ដេចបានស្នើគំនិតផ្ដួចផ្ដើមឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នកដែលប្រហែលជាមិនមែនជាទស្សនទានថ្មីទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល។សម្ដេចបានដាក់ជាសំនួរថាហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង។ ការរួមបញ្ចូលប្រពន្ធនយោបាយទាំងពីរ នាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួចទេ។ ដូច្នេះយើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបស់នយោបាយទាំងពីរ។ ហេតុអ្វីជាតិតែមួយ?កូរ៉េអាចត្រូវបានបែកចែកដោយទឹកដី តែមិនមែនប្រជាជន។ កូរ៉េមានឈាមជ័រជាប់ខ្សែស្រឡាយតែមួយ។ សុភាសិតខ្មែរមួយបានពោលថា"កាត់ទឹកមិនដាច់ កាត់សាច់មិនបាន"។ ប្រជាជនគឺប្រៀបបាទដូចជាទឹកដែលមិនអាចកាត់ផ្ដាច់បាន។ទន្ទឹមនេះដែរ វប្បធម៌គឺជាប្រភពដ៏សំខាន់សម្រាប់សន្តិភាព និងការបង្រួបបង្រួមជាតិ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួមជាតិគឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈដែលឆ្លុះបញ្ចាំងឲ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍន៍​ទៅជាប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និងឯកភាពជាតិជ្រាលជ្រៅ។ សម្ដេចសង្ឃឹមជឿជាក់គំនិតផ្ដួចផ្ដើម"រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ :ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ "គឺជាក់ស្ដែងនឹងអាចសម្រេចបាន​ព្រោះជាគំនិតផ្ដួចផ្ដើមមានគោលបំណងលើកកំពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

ប្រតិភូអមដំណើរ ច្រៀងចំរៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

2022/02/13 03:48:07 pm        457
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ បានផ្តល់នូវការរំជួយចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមក្នុងនាមគណៈប្រតិភូទាំងអស់ ឯកឧត្តមសូមប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេច ឲ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហម្មវិហាធម៌ ជាមួយកូនចៅរួមការងារទាំងអស់៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានរដ្ឋសភាជាតិកូរ៉េ

2022/02/13 06:45:14 am        1089
នៅរាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលសម្ដេចតេជោ និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ពិធីលៀងសាយភោជន៍ដែលប្រារព្ធធ្វើឡើងនៅនិវេសនដ្ឋានរបស់ឯកឧត្តមប្រធានសភានេះ ឯកឧត្តម Park Byeong-Seung មានប្រសាសន៍ សម្ដែងការចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ឈាមស្រស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ ឯកឧត្តមប្រធានរដ្ឋសភា កូរ៉េ និងសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាកូរ៉េដែលបានគាំទ្រនូវគម្រោងនានាដែលប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េបានស្នើឲ្យរដ្ឋសភាធ្វើការគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ ។ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាកូរ៉េ ក៏បានពិភាក្សាលើបញ្ហាជាច្រើនទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ពិសេសការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហាជាច្រើនទៀតដែលបម្រើឲ្យតម្រូវការរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
08/12/2026 09:08 PM
ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
08/12/2026 09:08 PM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
08/12/2026 08:08 PM
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
08/12/2026 08:08 PM
ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
08/12/2026 08:08 PM
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់ ដើម្បីពិភាក្សាលើផែនការរំសាយអាវុធក្រុមប្រដាប់អាវុធ
08/12/2026 08:08 PM
IEA កាត់បន្ថយការព្យាករតម្រូវការប្រេងឆ្នាំ ២០២៦ម្តងទៀត ស្របពេលច្រកសមុទ្រ Hormuz នៅតែបិទ
08/12/2026 08:08 PM
យន្តហោះ C919 របស់ចិន ធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូង
08/12/2026 08:08 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបាន​ពិភាក្សាអំពីការបន្តបទឈប់បាញ់ទេ​ ​
08/12/2026 08:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កការខូចខាត ស្លាប់មនុស្សនៅទីក្រុង Novorossiysk របស់រុស្ស៊ី
08/12/2026 08:08 PM