សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ធនាគារ​ពិភពលោក​ផ្អាក​ជំនួយ​ដល់​ស៊ូដង់ បន្ទាប់ពី​យោធា​ដណ្ដើម​អំណាច​ដោយ​រដ្ឋប្រហារ

2021/10/28 05:20:56 pm        175
​ស៊ូដង់៖ ធនាគារពិភពលោក​បាន​ផ្អាក​ជំនួយ​របស់ខ្លួន​ដល់​ប្រទេស​ស៊ូដង់ បន្ទាប់ពី​យោធា​បានធ្វើ​រដ្ឋប្រហារ​ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ីវិល​។​ ​មេដឹកនាំ​នយោបាយ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​។ ​សហភាព​អាហ្វ្រិក (AU) ក៏បាន​ព្យួរ​ប្រទេស​ស៊ូដង់​ពី​ប្លុក​នេះដែរជុំវិញ​ការដណ្ដើម​អំណាច "​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​"។ ចំណែកសហរដ្ឋ​អាមេរិក​វិញ​បាន​បង្កក​ប្រាក់​ជំនួយ​ចំនួន ៧០០លាន​ដុល្លារ។​មេដឹកនាំ​ស៊ីវិល និង​យោធា​របស់​ប្រទេស​ស៊ូដង់បាន​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ ចែករំលែក​អំណាច​ដ៏​ផុយស្រួយ​មួយអស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។ ​ការ​កាត់ផ្ដាច់​ជំនួយ​ភ្លាមៗ​ទំនងជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ​សម្រាប់​សេដ្ឋកិច្ចរ​បស់​ប្រទេស​ស៊ូដង់ដែល​កំពុង​ដុនដាបនៅ​ពេលដែល​សេដ្ឋ​ទើបតែ​ចាប់ផ្តើម​ងើប​ឡើងវិញ​បន្តិច​។​ ​ចំណាត់ការ​របស់​ធនាគារ​ពិភពលោក និងសហភាព​អាហ្វ្រិកបានដាក់​សម្ពាធបន្ថែម​ទៀត​លើ​មេដឹកនាំ​រដ្ឋប្រហារ​គឺ​ឧ​ត្ត​ម​សេនីយ៍ Abdel Fattah Burhan ឱ្យ​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​។​បុរស​ខ្លាំង​ថ្មីគឺ​ឧ​ត្ត​ម​សេនីយ Abdel-Fattah Burhan បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោតដូចដែល​បានគ្រោង​ទុក​នៅ​ខែកក្កដា ឆ្នាំ២០២៣ ហើយនឹង​តែងតាំង​រដ្ឋាភិបាលដែល​សំបូរ​ទៅដោយ​ក្រុម​អ្នកជំនាញ​ក្នុង​ពេលនេះ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​សង្ស័យថា នៅ​ទីបំផុត​ការគ្រប់គ្រងដោយ​យោធា​មាន​ភាព​តឹងរ៉ឹង​ខ្លាំង​ជាង​របប​គ្រប់គ្រង​ដោយ​ស៊ីវិល​៕ អត្ថបទ៖ សុខមាន

មេដឹកនាំ​អាស៊ាន​អំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​

2021/10/27 07:18:44 pm        366
​អាស៊ាន៖ មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ឱ្យ​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​អំពី​ការប្រែប្រួល​អាកាសធាតុ​នៃ​ការ​កៀរគរ​កញ្ចប់​ថវិកា​ចំនួន ១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២០ ដល់​ឆ្នាំ២០២៥ ដើម្បី​គាំទ្រ​ការអនុវត្ត​ការ​បន្ធូរបន្ថយ​បញ្ហា​អាកាសធាតុ​ និង​សកម្មភាព​នានា​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ រួម​ទាំង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ​។​ប្រទេស​អាស៊ាន​ទាំង​ ១០​ បាន​ទទួល​ស្គាល់​ការ​រួម​ចំណែក​ដ៏​មាន​សក្ដានុពល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​បញ្ចៀស​កាត់បន្ថយ​ការ​បញ្ចេញ​​ផ្សែង និង​កាត់បន្ថយ​ការ​ស្តុក​កាបូន​ឌី​អ៊ុក​ស៊ីត ដោយ​ពឹង​ផ្អែកលើ​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ដែល​បាន​ធានា​ដោយ​អនុសញ្ញា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​អាស៊ាន ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ទៅកាន់​សម័យប្រជុំ​លើក​ទី២៦ នៃ​សន្និសីទ​នៃ​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC COP26) ដែល​ចេញ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨ នេះ​។មេដឹកនាំ​អាស៊ាន​បាន​ជំរុញ​ប្រទេស​អភិវឌ្ឍន៍​ឱ្យ "​អនុវត្ត​ការវាយតម្លៃ​ច្បាស់លាស់ និង​ទូលំទូលាយ និង​រក្សាទុក​នៃ​ការ​ប្តេជ្ញា​ចិត្ត​មុន​ឆ្នាំ២០២០ ស្តីពី​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​ការ​សម្រប​សម្រួល និង​ផ្នែក​ហិរញ្ញវត្ថុដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​ដែល​បាន​ធ្វើ និង​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​សម្រាប់​សកម្មភាព​អាកាសធាតុ​ក្រោយ​ឆ្នាំ​២០២០៕អត្ថបទ៖ សុខមាន

ប្រធាន​អាស៊ាន​និយាយ​ថា មី​យ៉ាន់​ម៉ា​គួរ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ

2021/10/27 05:49:42 pm        204
​អាស៊ាន៖ ប្រទេស​ប្រ៊ុយណេប្រធាន​ប្លុក​អាស៊ានបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហភាព​មី​យ៉ាន់​ម៉ាគួរតែ​ត្រូវបាន​គេ​ផ្តល់ឱកាស​ឲ្យ​វិល​ត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ ​ក្នុង​ជំហាន​ជាមួយនឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​នៃ​រដ្ឋ​នីមួយៗ​របស់​អាស៊ាន​។ ​មេដឹកនាំ​អាស៊ាន​បានចាប់ផ្តើម​កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ​កាលពី​ថ្ងៃ​អង្គារ ​ដោយ​ពុំមាន​អ្នកតំណាង​មកពី​សហភាព​មី​យ៉ាន់​ម៉ា​ចូលរួម​ទេ បន្ទាប់ពី​ការមិន​ដាក់បញ្ចូល​គោលការណ៍​រួម​ដ៏​សំខាន់​របស់ខ្លួន​ ដោយសារតែ​ការមិន​អើពើ​នឹង​ផែនទី​សន្តិភាព​ដែល​បាន​ព្រមព្រៀង​កាលពី​ ៦​ខែ​មុន​។​​មហាក្សត្រ​ស៊ូ​លត​ង់របស់​ប្រ៊ុយណេ Hassanal Bolkiah បញ្ជាក់​ជាថ្មី​ថា ​សហភាពមី​យ៉ាន់​ម៉ាគឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​អាស៊ាន ហើយ​ទាក់ទង​នឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង វា​ជា​រឿង​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​វិល​ទៅរក ប្រក្រតីភាព​ឡើងវិញ​។ ​ការបដិសេធ​របស់​អា​ស៊ាន​ក្នុងការ​អនុញ្ញាត​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ Min Aung Hlaing តំណាងមី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ការស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ ចាប់តាំងពី​ពួកគេ​បាន​បណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​។​​ការដណ្ដើម​អំណាច​ដោយ​យោធា​របស់​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការបង្ក្រាប​ដោយ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​។ កងកម្លាំង​សន្តិសុខ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ បានសម្លាប់​ជន​ស៊ីវិល​ជិត ១,២០០​នាក់ ទោះបីជា​រដ្ឋាភិបាល​យោធា​មួយ​នេះ​បាន​អះ​អាង​ថា ​ចំនួន​អ្នកស្លាប់​ទាប​ជាង​នេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដា​មេដឹកនាំ​អាស៊ាន​រៀបចំ​ជំនួប​កំពូល​ដោយ​គ្មាន​វត្តមាន​មេដឹកនាំ​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា​

2021/10/26 09:12:05 pm        542
​អាស៊ាន៖ បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ចាប់ផ្ដើម​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​គ្មាន​វត្តមាន​មេដឹកនាំ​យោធា​សហ​ភាព​​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing ដែល​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ក្នុង​ការ​បដិសេធន៍​ដ៏​កម្រ​សម្រាប់​ក្រុម​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ ដែល​ជា​ធម្មតា​ត្រូវ​គេ​ដឹង​ថាគ្មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ណាមួយ​ឡើយ​។​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នឹង​ចូលរួម​ជំនួប​នេះ​តាម video ជា​លើកដំបូង​ក្នុង​រយៈពេល​ ៤​ឆ្នាំ​បន្ទាប់ពី​អតីត​ប្រធានាធិបតី Donald Trump ពុំ​ចូលរួម​ក្រោយ​ឆ្នាំ២០១៧​។ ប៉ុន្តែ​ទំនងជា​នឹង​ពុំ​មាន​អ្នក​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់ម៉ា​នៅ​ជំនួប​កំពូល​អាស៊ាន​ដែល​មាន​សមាជិក​ ១០​ប្រទេស​នោះ​ទេ​។ ប្រទេស​ប្រ៊ុយណេ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​កំពូល​នេះ​បាន​និយាយ​ថា ប្លុក​នេះ​នឹង​អញ្ជើញ​អ្នក​តំណាង​មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ពី​សហភាព​មី​យ៉ាន់​ម៉ា​ឲ្យ​ចូលរួម ប៉ុន្តែ​ពុំបាន​បញ្ជាក់​ថា អ្នក​ណា​នឹង​មក​ចូលរួម​តំណាង​នោះ​ទេ។​ រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​តែ​ប្រមុខរដ្ឋ ឬ​អ្នកតំណាង​ថ្នាក់​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដោយ​ចង្អុល​បង្ហាញ​ថា កៅអី​របស់​ខ្លួន​នឹង​ទុក​ឲ្យ​ទំនេរ​នៅ​ជំនួប​កំពូល​នោះ៕អត្ថបទ៖ សុខមាន

UN ព្រមាន​អំពី​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​កុមារ​ជាច្រើន​ទៀត​នឹង​ស្លាប់

2021/10/26 07:13:23 pm        267
​UN៖ មន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​មួយរូប​បាន​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់រួមទាំង​កុមារ​អាច​ស្លាប់​ដោយ​ភាពអត់ឃ្លាន លុះត្រា​តែមាន​វិធានការ​បន្ទាន់​ដើម្បី​ទាញ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រឡប់​ពី​មាត់​ជ្រោះ​នៃ​ការដួលរលំ​វិញ ដោយ​អំពាវនាវ​ឱ្យមាន​ការដោះលែង​មូលនិធិ​ដែល​បាន​បង្កក​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​។​នាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) លោក David Beasley បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters មនុស្ស ២២.៨លាន​នាក់ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ៣៩លាន​នាក់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានកំពុង​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ និង "​បោះ​​ជំហាន​ទៅរក​ភាពអត់ឃ្លានបើ​ធៀប​នឹង ១៤លាន​នាក់​កាលពី​ពីរ​ខែ​មុន​។ ​លោក​បាន​និយាយ​នៅ​ទីក្រុង​ឌូ​បៃ​។ កុមារ​នឹង​ស្លាប់​។ មនុស្ស​នឹង​ស្រេកឃ្លាន​។ អ្វីៗ​នឹង​កាន់តែ​អ​ធ្ងន់ធ្ងរ​ទៅៗ​។ ​ខ្ញុំ​មិនដឹងថា​ តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​លាន​នាក់​ទៀត​ទេ ជាពិសេស​កុមារត្រូវស្លាប់​ក្នុង​អត្រា​ដែលកំពុងតែ​ដើរទៅ​មុខដោយសារ​កង្វះ​មូលនិធិ និង​ការដួលរលំ​នៃ​សេដ្ឋកិច្ច​នោះ​។​​គួររម្លឹកថា អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​កាលពី​ខែសីហា បន្ទាប់ពី​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​បណ្តេញ​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច ដែល​ជំរុញ​ឱ្យ​ម្ចាស់ជំនួយ​បង្កក​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ សម្រាប់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​ទាំងស្រុង​៕អត្ថបទ៖ សុខមាន

ប្រេសិត ​UN៖​ ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នឹង​មិន​អាច​បញ្ចប់​អំពើ​ហិង្សា​ទេ​

2021/10/26 11:19:48 am        125
មី​យ៉ាន​ម៉ា​៖ ​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​បញ្ហា​នៅ​សហភាព​មី​យ៉ាន់ម៉ា​ដែល​ជិត​ផុត​អាណត្តិបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​តុលា​ថា ការ​ទទួល​ស្គាល់​របប​យោធា​មី​យ៉ាន់​ម៉ាជា​រដ្ឋាភិបាល​របស់​ប្រទេស​នេះ នឹងមិន​បញ្ឈប់​អំពើហិង្សា​ដែល​កំពុង​កើនឡើង​នោះបានទេ ដោយ​ព្រមាន​ថា វិធានការ​បែបនេះ​នឹង​ជំរុញ​ដោល​ប្រទេស​នេះ​ឆ្ពោះទៅរក​អស្ថិរភាព និង​ក្លាយជា​រដ្ឋ​បរាជ័យ​។​​លោកស្រី Christine Schraner Burgener ដែល​នឹង​បញ្ចប់​តួនាទី​របស់លោក​ស្រី​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កាន់​តួនាទី​ជាង​ ៣ឆ្នាំបាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្ញុំ​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​នឹងមិន​បោះបង់​"។ «​យើង​គួរតែ​ឈរ​ជាមួយ​ប្រជាជន​»​។​ ​បាតុកម្ម និង​ភាពចលាចល​បាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ដល់​សហភាព​មី​យ៉ាន់​ម៉ាតាំងពី​រដ្ឋប្រហារ​ថ្ងៃទី១ ខែកុម្ភៈ ដោយបាន​ចោទប្រកាន់​យោធា​ពីបទ​ប្រើប្រាស់​អំពើ​ឃោរឃៅ និង​កម្លាំង​ហួសហេតុទៅលើ​នឹង​ជន​ស៊ីវិល ទោះបីជា​របប​យោធា​បាន​បន្ទោស​ភាពចលាចល​លើ "​ក្រុម​ភេរ​វករ​" ដែលមាន​សម្ព័ន្ធ​ភាពជា​មួយ​រដ្ឋាភិបាល​ស្រមោល​ក៏ដោយ​។​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres កាលពី​ថ្ងៃ​ចន្ទ​បានតែងតាំង​លោកស្រី Noeleen Heyzer ជនជាតិ​សិង្ហ​បុរី ដែលជា​អតីត​អ្នកការទូត​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ ជា​បេសកជន​ពិសេស​ថ្មី​របស់លោក​ទទួលបន្ទុក​កិច្ចការ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់ ​និង​ ៤​នាក់​រង​របួស ហើយ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Idaho

2021/10/26 05:30:58 pm        136
អាមេរិក៖ ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​២​នាក់​បាន​ស្លាប់ និង​ ៤​នាក់​ផ្សេងទៀត​រងរបួស​រួមទាំង​មន្ត្រីនគរបាល​ម្នាក់ បន្ទាប់ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើបកាលពី​ថ្ងៃ​ចន្ទ​ក្នុងទីក្រុង Boise រដ្ឋ Idaho សហរដ្ឋអាមេរិក​។​​នៅ​សន្និសីទ​សារព័ត៌មានស្នងការ​នគរបាល​ក្រុង​ Boise លោក Ryan Lee និង​ក្រុមមន្ត្រី​បាន​ឆ្លើយតប​របាយការណ៍នៃ​ការបាញ់ប្រហារ នៅ​ផ្សារ​ទំនើប Boise Towne Square នៅ​ម៉ោង​ប្រហែល ១:៥០នាទី​រសៀល។ ផ្សារ​នោះ​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ធំ​បំផុតរបស់​រដ្ឋ Idaho និង​ជា​ផ្សារ​ធំ​បំផុត​របស់​ទីក្រុង​នេះ។ ​យោងតាម​លោក Lee នៅពេល​នគរបាល​បាន​ទៅដល់ ក្រុម​អាជ្ញាធរ​និយាយថា ​ពួកគេ​បានឃើញ​មនុស្ស​ម្នាក់ដែល​គួរតែ​ជា​ជនសង្ស័យ​។ ​មានការ​បាញ់កាំភ្លើង​តបត​គ្នា​ជា​បន្តបន្ទាប់ ដែល​បណ្ដាល​ឲ្យ​មន្ត្រី​ម្នាក់​រងរបួស​។​ ​លោក​ថា ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន ហើយ​គេ​ជឿថា​ជា​អ្នកបាញ់​ប្រហារ​តែ​ម្នាក់​គត់។ ក្រុម​អាជ្ញាធរ​ពុំទាន់​កំណត់​បាន​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​បាញ់​បោះ​ដោយ​សេរី​នេះ​នៅឡើយ​ទេ ដោយ​លើកឡើងថា​ការស៊ើបអង្កេត​កំពុង​បន្ត​៕អត្ថបទ៖ សុខមាន

អ្នក​តវ៉ា​ ៧​នាក់​ស្លាប់ និង​ ១៤០​នាក់​រង​របួស​ក្នុង​ពេល​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ស៊ូដង់​

2021/10/26 04:50:06 pm        219
​​ស៊ូដង់៖ មនុស្ស​យ៉ាងហោចណាស់​ ៧​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ និង​ ១៤០​នាក់​ផ្សេងទៀត​រង​របួស បន្ទាប់ពី​ទាហាន​បាន​បាញ់​ស្រោច​ទៅលើ​ហ្វូង​មនុស្ស​ដែល​កំពុង​ចេញ​តវ៉ា​ប្រឆាំង​ ទៅ​នឹង​ការ​ដណ្ដើម​អំណាច​ពី​សំណាក់​យោធា​នៅ​ក្នុង​ប្រទេស​ស៊ូដង់​។ ​ក្រុម​បាតុករ​បាន​ចេញ​តវ៉ា​ពេញ​តាម​ដង​ផ្លូវ បន្ទាប់ពី​កងកម្លាំងប្រដាប់អាវុធ​បាន​រំលាយ​រដ្ឋាភិបាល​ស៊ីវិល ដោយ​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​នយោបាយ និង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​ចន្ទ​។​ ទាហាន​ត្រូវ​គេ​រាយការណ៍​ថា ​បាន​ដើរ​ឆែកឆេរ​តាម​ផ្ទះ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​ក្នុង​រដ្ឋធានី​កា​ទូ​ម ចាប់ខ្លួន​ក្រុម​អ្នក​រៀប​ចំ​ការ​តវ៉ា​ក្នុង​តំបន់​។ ក្រសួង​ព័ត៌មាន​របស់​ប្រទេស​នេះ​បាន​និយាយ​ថា កង​កម្លាំង​យោធា​បាន​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​ស្ដីទី និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ស៊ូដង់ កាត់ផ្ដាច់​បណ្ដាញ​អ៊ីនធឺណិត និង​បិទ​ស្ពាន​នៅ​ក្នុង​រដ្ឋធានី ដោយ​ហៅ​សកម្មភាព​នេះ​ថា​ជា​រដ្ឋប្រហារ​។​​រដ្ឋប្រហារ​នេះ​ត្រូវ​បាន​រង​ការ​ថ្កោលទោស​ពី​ជុំវិញ​ពិភពលោក ហើយ​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការ​ផ្ដល់​ថវិកា​ជា​ជំនួយ​ចំនួន ​៧០០​លាន​ដុល្លារ​។ មេដឹកនាំ​រដ្ឋប្រហារ​នេះ​គឺ​លោក​ឧត្ដមសេនីយ៍ Abdel Fattah Burhan បាន​ស្ដីបន្ទោស​ចំពោះ​ការ​ប៉ះ​ទង្គិច​ខាង​នយោបាយ​។​ ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​រួម​ទាំង​រដ្ឋធានី​កា​ទូ​ម។ គេ​និយាយ​ថា​ មនុស្ស​ ៣​នាក់បាន​ស្លាប់​ដោយសារ​កងកម្លាំងប្រដាប់អាវុធ​បាញ់រះ​។ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​ទាមទារ​ឲ្យ​របប​ដឹកនាំ​ស៊ីវិល​ត្រឡប់មកវិញ៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ស៊ូដង់​ត្រូវ​ចាប់ខ្លួន​ក្នុង​ភាព​រំជើបរំជួល​ទំនងជា​រដ្ឋប្រហារ​យោធា

2021/10/25 10:46:20 pm        535
​ស៊ូដង់៖ ក្រសួង​ព័ត៌មាន​របស់​ប្រទេស​នេះ​បាន​និយាយ​ថា កងកម្លាំង​យោធា​បាន​ចាប់​ឃុំ​ខ្លួន​​នាយករដ្ឋមន្ត្រី​​បណ្ដោះអាសន្ន​ស៊ូដង់​លោក​ Abdalla Hamdok និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។​​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តាម​ផ្លូវ​នានា​នៃ​ទីក្រុង​កា​ទូ​ម (Khartoum) នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​ដ៏​សំខាន់​របស់​ប្រទេស​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​សកម្មភាព​ដែល​ទំនងជា​រដ្ឋប្រហារ​យោធា​។ ក្រសួង​នេះ​បាន​និយាយ​ថា បណ្ដាញ internet ត្រូវ​បាន​កាត់ផ្ដាច់ ហើយ​កងកម្លាំង​យោធា​បាន​បិទ​ស្ពាន​នានា​។ គណបក្ស Umma ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​។ ​ការ​ដណ្ដើម​កាន់កាប់​អំណាច​ដោយ​យោធា​ នឹង​ក្លាយ​ជា​ការ​ទាញ​ប្រទេស​ស៊ូដង់​ឲ្យ​ដើរ​ថយក្រោយ ដែល​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ទៅជា​របប​ដឹកនាំ​បែប​លទ្ធិ​ពល​ធិបតេយ្យ ចាប់​តាំង​ពី​របប​មេដឹកនាំលោក Omar al-Bashir ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​។​ ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​នៅ​ថ្ងៃ​ចន្ទ​នេះមាន​ឡើង បន្ទាប់ពី​ភាព​តានតឹង​រយៈពេល​ជាច្រើន​សប្ដាហ៍រវាង​ជន​ស៊ីវិល និង​ក្រុម​មេដឹកនាំ​យោធា​ស៊ូដង់​៕​​អត្ថបទ៖ សុខមាន

មហាក្សត្រ​ Sultan ​របស់​ប្រ៊ុយណេ​បើក​ជំនួប​កំពូល​អាស៊ាន​តាម​វីដេអូ​

2021/10/25 08:42:53 pm        596
​ប្រ៊ុយណេ៖ ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah ទ្រង់​បាន​ធ្វើជា​ព្រះ​រាជាធិបតី​ក្នុង​ការ​បើក​ជំនួប​កំពូល ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​តាម Video Conference។ ការ​បើក​កម្មវិធី​រប​ស់​ព្រះអង្គ​ពុំបាន​លើកឡើង​ពី​បញ្ហា​នានា​ ទាក់ទង​នឹង​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ជំនួប​នេះ​ទេ តែ​ទ្រង់​បាន​ផ្ដោត​លើ​ការពិភាក្សា​ពី​ភាព​ធូរស្រាល​ពី​វីរុស​រាតត្បាត​សកល COVID-19 និង​ការ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​នឹង​ការ​រួប​រួមគ្នា​។​ព្រះអង្គ​មាន​ព្រះ​រាជបន្ទូល​ថា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នេះវា​សំខាន់​ជាង​អាស៊ាន និង​ដៃ​គូរ​ផ្ទាល់​របស់​ខ្លួនដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​។ ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា ដែល​កងកម្លាំង​របស់​ខ្លួន​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ និង​បាន​ប៉ះពាល់​ដល់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ី ត្រូវ​បាន​ដកចេញ​មិន​ឲ្យ​ចូលរួមដោយសារតែ​ការ​បដិសេធ​មិន​ចាត់វិធានការ​ បញ្ចប់​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​។​​សហភាព​មី​យ៉ាន់ម៉ា​ដឹកនាំ​ដោយ​របប​សឹក​បាន​តវ៉ា​យ៉ាង​ដាច់​ណាត់ ​ប្រឆាំង​នឹង​ការ​ដក​ឈ្មោះ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ Min Aung Hlaing ដែល​ដឹកនាំ​រដ្ឋាភិបាល​ និង​គ្រប់គ្រង​ក្រុមប្រឹក្សា​យោធាបច្ចុប្បន្ន​មិន​ឲ្យ​ចូលរួម​ជំនួប​នោះ​។ ​អាស៊ាន​ពុំបាន​ទទួលស្គាល់​មេដឹកនាំ​យោធា​ទេ បើ​ទោះ​បី​ជា​សហភាព​មី​យ៉ាន់​ម៉ា​នៅតែ​ជា​សមាជិក​ក៏ដោយ​។ គួរ​ឲ្យ​ដឹង​ថា ប្រទេស​ប្រ៊ុយណេ​ដែល​បច្ចុប្បន្ន​ដឹកនាំ​ប្លុក​ប្រទេស​ជា​សមាជិក​ទាំង​១០ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​រយៈពេល ​៣​ថ្ងៃ​តាម​វីដេអូដោយសារ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅតែ​បន្ត​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM
លោក Ryabkov៖ រុស្ស៊ីមិនបានដឹងអំពីសំណើរបស់លោក ហ្សេឡិនស្គី ស្តីពីការដោះស្រាយបញ្ចប់ជម្លោះអ៊ុយក្រែនទេ
08/13/2026 07:08 PM