សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

រថយន្ត​ដឹក​ជំនួយ​របស់​អង្គការសហប្រជាជាតិ​មួយ​ចំនួន​តូច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​ហ្គា​ហ្សា

2021/05/19 07:25:30 pm        170
​ហ្គា​ហ្សា៖ ក្បួន​រថយន្ត​ដឹក​ជំនួយ​បាន​ត្រៀម​ចូល​ទៅ​ក្នុង​តំបន់​ហ្គា​ហ្សា ​កាត់​តាម​តំបន់​ចុង​ខាងត្បូង​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​អ៊ីស្រាអែល មុន​ពេល​ចូល​ទៅ​តំបន់​នេះ​ដែល​ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​អង្គារ ​ក្រោយ​មាន​ឧបទ្ទវហេតុ​សន្តិសុខ​។​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា រថយន្ត​ដែល​ផ្ទុក​ដោយ​ឱសថសម្រាប់​ផ្គត់​ផ្គង និង​ជំនួយ​សម្រាប់​អង្គការ​អន្តរជាតិ​នានា​ពុំបាន​ឆ្លង​ចូល​ទេ បន្ទាប់ពី​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់ ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​តំបន់​ហ្គា​ហ្សា បង្ខំ​ឲ្យ​បិទ​ច្រក​ព្រំដែន​ឆ្លងកាត់​។​ រថយន្ត​ចំនួន​ ៣​គ្រឿង​ត្រូវ​បាន​ផ្ទុក​ដោយ​ប្រេងឥន្ធនៈ សម្រាប់​ជំនួយ​ដល់​ក្រុមការងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ធ្វើការ​ដើម្បី​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ដើម​បូព៌ា (Near East)​ និង​រថយន្ត​ដឹក​សត្វ​ពាហនៈ​ចំនួន ​២​គ្រឿង​។​ រថយន្ត​ដឹក​សត្វ​ពាហនៈ​មួយ​គ្រឿង​ត្រូវ​បាន​ជាប់​នៅ​ព្រំដែន​ឆ្លងកាត់ ចាប់​តាំង​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​សប្ដាហ៍​មុន​។​​យោង​តាម​ការ​បង្ហាញ​ទិន្នន័យ​ចុងក្រោយ ដែល​បាន​បង្ហាញ​ដោយ​អ្នកនាំពាក្យ​របស់​អង្គការ​សហ​ប្រ​ជាជាតិ ​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​ដឹង​ថា មនុស្ស​ជាង​ ៥៨,០០០​នាក់​ត្រូវ​បាន​​ជម្លៀស​ចេញ ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា។​ ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា និង​អ៊ីស្រាអែល​។​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បាន​និយាយ​ថា ​ជម្លោះ​យោធា​កាន់តែ​រីក​ធំ​ បាន​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ និង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ក្នុង​ជម្លោះ​អ៊ីស្រាអែល ​និង​តំបន់​ហ្គា​ហ្សា ខណៈ​មាន​ភាព​ជាប់​គាំង​នៅ​អង្គការ​សហប្រជាជាតិ

2021/05/19 06:38:18 pm        178
​អ៊ីស្រាអែល៖ ការវាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា និង​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្គា​ហ្សា​ បាន​សម្លាប់​មនុស្ស​កាន់តែ​ច្រើន​ថែមទៀត​ពី​ភាគី​ទាំងសង​ខាង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​ប៉ា​ឡេ​ស្ទី​ន​ ដែល​ជា​ថ្ងៃ​ចង​កំហឹង​នៅ​ក្នុង​ទីក្រុង ​Jerusalem និង​តំបន់ West Bank​។​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ប្តេជ្ញា​ថា ​អ៊ីស្រាអែល​នឹង​បន្ត​វាយលុក​លើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​របស់​ខ្លួន "​ដរាបណា​នៅ​មាន​ភាព​ចាំ​បាច់​" មុន​ពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បរាជ័យ បន្ទាប់ពី​រយៈ​ពេល​តិច​ជាង​មួយ​ម៉ោង ដោយ​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​។​ នៅ​ពេល​ជាមួយគ្នា​នោះ កម្លាំង​អ៊ីស្រាអែល​ និង​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​ នៅចំណុច​តាន​តឹង​ជាច្រើន​នៅ​ទូទាំង​តំបន់ West Bank និង​នៅ​ទីក្រុង ​Jerusalem​ ខាងកើត​ ដោយ មនុស្ស​ជាច្រើន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​ខណៈ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រមូល​ផ្ដុំគ្នា ​បង្ហាញ​សាមគ្គីភាព​ជាមួយ​សម​ភាគី​ហ្គា​ហ្សា​ដែល​រង​ការឡោមព័ទ្ធ​។ គ្រូពេទ្យ​បាន​និយាយ​ថា​ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ព្យាបាល​របួស​ ដោយសារ​គ្រាប់កាំភ្លើង​ពិត​។ ​យោង​តាម​ក្រសួងសុខាភិបាល​តំបន់​ហ្គា​ហ្សា​បាន​ឱ្យ​ដឹង​ថា ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​​ឈរ​របស់​អ៊ីស្រាអែល​ បាន​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២១៧​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៣នាក់ ​និង​បានធ្វើ​ឲ្យ​មនុស្ស​ជាង ​១.៤០០​នាក់​រង​របួស​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។​ ​នគរបាល​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ខាង​អ៊ីស្រាអែល​បាន​កើន​ឡើង​ដល់ ១២​នាក់​ ខណៈពេលដែលក្រុម​ហា​ម៉ាស់​បាន​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទៅ​ភាគ​ខាង​ត្បូង​តំបន់ Eshkol បាន​សម្លាប់​ជន​ជាតិ​ថៃ​ ២​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស៕ អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​អបអរ​សាទរ​ចិន​ក្រោយ​យាន​អវកាស​ស៊ូរ៉ុង​ចុះ​ចត​លើ​ភព​ព្រះ​អង្គារ​ដោយ​ជោគជ័យ

2021/05/18 10:47:07 pm        571
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​អប​អរ​សាទរ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្រោយ​ពី​យាន​អវកាស​«ស៊ូរ៉ុង»​បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ។សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​ការ​អបអរ​សាទរ​បែប​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​សម្ដេច​ផ្ញើ​ទៅ​កាន់​​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​ថ្ងៃ​នេះ។យាន​អវកាស​«ស៊ូរ៉ុង» បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ នៅ​ក្នុង​បេសកកម្ម​​«ធានវិន-១»។ក្នុង​លិខិត​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​​បេសកកម្ម​នេះ​ថាជា​ «​សមិទ្ធផល​ដ៏​ធំ​ធេង​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ក្នុង​កម្មវិធី​អវកាស និង​ការ​រុក​រក​ក្នុង​លំហរ​អាកាស​របស់​ចិន»។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា សមិទ្ធផល​ដ៏​ធំ​ធេង​នេះ នឹង​ចូលរួម​ចំណែក​ដ៏​ធំ​ធេង​ដល់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នៃ​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​ចិន ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ និង​ការ​រុក​រក​វិទ្យាសាស្ត្រ​របស់​មនុស្ស​ជាតិ​ទាំង​មូល»៕

លេខ​រៀង​បក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវបាន​ចាប់ឆ្នោត​រួចរាល់​

2021/05/18 07:41:50 pm        467
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប ) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការ​រៀបចំ​ការ​ចាប់ឆ្នោត​លេខ​រៀង​របស់​គណបក្សនយោបាយ​ចំនួន​ ៤​ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ​។​​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនយោបាយ​ចំនួន៤ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​ បា​ន​រៀបចំ​ពិធី​ចាប់ឆ្នោត​ដោយ​ព្រះសង្ឃ ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត នៅ​ទីស្នាក់ការ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​។ ​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​លំដាប់​លេខ​រៀង​ដែល​គណបក្សនយោបាយ​នីមួយៗ​ទទួលបាន​បង្ហាញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​១, គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២, គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៣ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​លេខ​រៀង​ទី​៤​។ ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត ថា ការកំណត់​លំដាប់​លេខ​រៀង​គណបក្ស​ន​យោ បាយ​នៅលើ​សន្លឹកឆ្នោត នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ​ក្នុងការ​ឃោសនាបោះឆ្នោត ហើយ​ជួយ​ឱ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​នូវ​លេខ​រៀង និង​ឈ្មោះ​គណបក្សនយោបាយ​ដែល​គាត់​ស្រលាញ់​ពេញចិត្ត​។​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត ត្រូវ​បិទ​ផ្សាយ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​បាន​ចាប់ឆ្នោត​រួចហើយ ក្នុង​រយៈពេល​យ៉ាងតិច ៤៥​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ដោយ​យោងតាម​មាត្រា​២៦ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​៕ ​អត្ថបទ​៖សេក ឧ​ត្ត​ម​

វិបត្តិ​ជំងឺ​ COVID-19 នៅ​ឥណ្ឌា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ចែក​ចាយ​វ៉ាក់សាំង Covax

2021/05/17 12:58:49 pm        186
ឥណ្ឌា៖ គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល ​នឹង​ធានា​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ស្មើភាព​គ្នា​ចំនួន ​១៤០​លាន​ដូ​ស​ដោយសារ​វិបត្តិ​ជំងឺ Covid-19 នៅតែ​បន្ត​ក្នុង​ប្រទេស​ឥណ្ឌា​។ ​វិទ្យាស្ថាន​សេ​រាំ​របស់​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​តែមួយគត់ សម្រាប់​គម្រោង Covax ពុំបាន​ផលិត​គ្រប់​តម្រូវការ​តាម​ផែនការ​របស់​ខ្លួន​ទេ ​ចាប់​តាំង​ពី​ការនាំចេញ​ត្រូវ​បាន​ផ្អាក​កាលពី​ខែ​មីនា​។​ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNICEF បាន​ទិញ និង​ចែកចាយ​វ៉ាក់សាំង​សម្រាប់​គម្រោង Covax​។ អង្គការ​នេះ​កំពុង​ជំរុញ​ដល់​បណ្ដា​ប្រទេស G7 និង​រដ្ឋ​នានា​នៅ​អឺរ៉ុប​ចែក​រំលែក​ដូ​ស​វ៉ាក់សាំង​របស់​ខ្លួន​។​ បណ្ដា​ប្រទេស​ទាំង​នោះ​គ្រោង​នឹង​ជួប​គ្នា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ខែក្រោយ​។ អង្គការ​នេះកំពុង​អំពាវនាវដល់​ប្រទេស​ជា​សមាជិក G7 ដូចជា កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​អាមេរិក ព្រមទាំង​សហភាព​អឺរ៉ុប បរិច្ចាគ​វ៉ាក់សាំង​បន្ទាន់​សេសសល់​ពី​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ​រួម​ទាំង​ករណី​ឆ្លង​ជា​ក្រុម​នៅ​ពន្ធនាគារ​

2021/05/17 12:12:34 pm        335
​ថៃ៖ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​រហូតដល់​ចំនួន ៩,៦៣៥​នាក់រួម​ទាំង​ការ​ឆ្លង​ចំនួន ៦,៨៥៣​នាក់​ក្នុងចំណោម​អ្នក​ទោស​ពី​ការ​ឆ្លង​ជា​ក្រុម​នៅ​ពន្ធនាគារ ខណៈ​ប្រទេស​នេះ​ព្យាយាម​ទប់ទល់​នឹង​រលក​ឆ្លង​ទី​៣​។​ករណី​ឆ្លង​ទាំងនេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​នេះ​កើន​ឡើង​ដល់ ១១១,០៨២​នាក់​។ ក្រុម​ទទួលបន្ទុក​វិបត្តិ​ជំងឺ COVID-19 របស់​ថៃក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ​២៥​នាក់​បន្ថែម​ទៀត​ផង​ដែរ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស​នេះ​បាន​ឡើង​ដល់​ ៦១៤​នាក់​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះ​កាលពី​ឆ្នាំមុន​។​ ប្រទេស​ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជាង ​២​លាន​ ២​សែន​ដូ​ស​ដល់​ក្រុម​បុគ្គលិក​ជួរមុខ និង​ក្រុម​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយ​ប្រើ​វ៉ាក់សាំង​នាំចូល Sinovac Biotech របស់​ប្រទេសចិន និង Astra Zeneca របស់ចក្រភព​អង់គ្លេស​៕​អត្ថបទ៖ សុខមាន

មនុស្ស​៤​នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស​៣៦០​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​មេរោគ​​នេះ

2021/05/17 01:52:14 pm        165
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៣៦០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​​ផ្លូវ​ដង្ហើម​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាននៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​សរុប​បានកើន​ឡើង​ដល់ ១៥៤​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី ៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស ៣៦០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៣៥៦​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការន៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ៤​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស ២២ ៥៤៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មេរោគ​នេះ​ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៣ ០០៦​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៨៨៦​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះផងដែរ៕​

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​សម្លាប់​មនុស្ស​ ៤២​នាក់​នៅ​តំបន់​ហ្គាហ្សា ខណៈ​ប្រមុខ UN ជំរុញ​ឲ្យ​បញ្ឈប់​ជម្លោះ​នេះ​

2021/05/17 06:41:33 pm        155
​ហ្គាហ្សា៖ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល បាន​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ​៤២​នាក់​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃអាទិត្យ ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ជិត ​១​សប្ដាហ៍​នៃ​ការ​ប៉ះទង្គិច​ដ៏​ខ្លាំងក្លា ខណៈ​ដែល​ជំនួប​ពិភាក្សា​របស់​ក្រម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ ទោះបីជា​សកលលោក​បង្ហា​ញ​ក្ដី​បារម្ភ​ពី​ជម្លោះ​ដែល​ចេះតែ​រីក​ធំ​ក៏ដោយ​។​ក្រុម​អ្នកសារព័ត៌មាន AFP បាន​និយាយ​ថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​នៅតែ​បន្ត​វាយ​សន្ធាប់ ​លើ​តំបន់​ព័ទ្ធជុំវិញ​ប៉ា​ឡេ​ស្ទី​នទាំង​យប់​អធ្រាត្រ​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ ដោយ​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​សិប​លើក​ នៅ​ទូទាំង​ដែនដី​មាន​ដង់ស៊ីតេ​ប្រជាជន​ដ៏​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​នាទី និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​។​ ទាហាន​អ៊ីស្រាអែល​បាន​និយាយ​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ដាក់​គោល​ដៅ​​លើ​តំបន់​ហ្គា​ហ្សា​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ភ្លាម​ៗ​នូវ​អំពើ​ហិង្សា និង​បាន​ព្រមាន​ពី​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ និង​វិបត្តិ​មនុស្សធម៌​។ ​ទាហាន​អ៊ីស្រាអែល​និយាយ​ថា ​រ៉ូ​កែ​ត​ប្រមាណ ៣.០០០គ្រាប់​ត្រូវ​បាន​បាញ់​ផ្លោង ​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ចេញពី​តំបន់​ហ្គា​ហ្សា​ចូល​ទៅទឹកដី​អ៊ីស្រាអែល ជា​អត្រា​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​បាន​កត់ត្រា​។​ យោង​តាម​ទាហាន​ខាងលើឲ្យដឹងថា រ៉ូ​កែ​ត​ប្រហែល ៣៥០​គ្រាប់​បាន​ធ្លាក់​ក្នុង​តំបន់​ឆ្នេរ ខណៈ​ដែល​ប្រព័ន្ធ​ស្ទាក់​ចាប់​មី​ស៊ី​ល Iron Dome ចាប់​បាន​ជាង ​១.០០០​គ្រាប់​៕អត្ថបទ៖ សុខមាន

ក្រុម​ប្រឹក្សា​សន្តិសុខ UN ​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​ស្ដីពី​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​អាមេរិក​រារាំង

2021/05/14 01:10:59 pm        343
​UN៖ ក្រុម​អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​នឹង​រៀបចំ​ជំនួប​តាម Video នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដែល​កំពុង​ឡើង​កម្ដៅ​រវាង​អ៊ីស្រាអែល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន។​ប្រភព​ដដែល​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​ដែល​បាន​រារាំង​ជំនួប​ ដែល​ដើមឡើយ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​នេះ និង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​នៅ​ដើម​សប្ដាហ៍​ក្រោយ បាន​ព្រមព្រៀង​ឲ្យ​មាន​សម័យ​ប្រជុំ​ដែល​ស្នើ​ដោយ​ប្រទេស​ទុយ​នី​ស៊ី, ន័​រ​វែ​ស និង​ចិន​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​វិញ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ខ្លួន​ចង់​បាន​ការ​ផ្ដល់​ពេលវេលា​សម្រាប់​ផ្នែក​ការទូត។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Antony Blinken ដែល​ត្រូវ​បាន​សួរ​ពី​ការ​លុប​ចោល​សម័យប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​មិនបាន​រារាំង​ជំនួប​ទេ តែ​ចង់​ឲ្យ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​។ ​លោក Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​សារ​ព័ត៌​មាននៅ​ក្នុង​ទីក្រុង Washington ​ថា យើង​មិន​ចង្អៀតចង្អល់ ហើយក៏​គាំទ្រ​ឲ្យ​បើក​កិច្ចពិភាក្សា​ដោយ​ចំហ ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដែរ​។​ប៉ុន្តែ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ជុំវិញ​ការ​ស្លាប់ ​និង​របួស​ជន​ស៊ីវិល ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​អ៊ីស្រាអែល ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្នុង​ទី​ក្រុង Jerusalem ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ផ្ទុះឡើង​ភ្លាមៗ​។ ​យោធា​អ៊ីស្រាអែល​បាន​និយាយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការ​វាយ​ប្រហារ​ពី​លើ​អាកាស ​និង​លើ​ដី​គោក​កំពុង​សម្រុក​ខ្លាំង​ លើ​តំបន់​ព័ទ្ធជុំវិញ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់។ ជា​ការ​ឆ្លើយតប ​គ្រាប់​រ៉ូ​កែ​ត​ជា​ច្រើន​ក៏​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្គា​ហ្សា​ផង​ដែរ៕អត្ថបទ៖ សុខមាន

ក្រុម​ហា​ម៉ាស់​បន្ត​បាញ់​រ៉ូ​កែ​ត​សន្ធាប់​ពី​តំបន់​ហ្គា​ហ្សា​លើ​អ៊ីស្រាអែល ​ខណៈ​អ្នក​ស្លាប់​កើន​ឡើង​ជាង​ ១០០​នាក់​

2021/05/14 11:02:38 am        324
អ៊ីស្រាអែល៖ ​ក្រុម​ហា​ម៉ា​ស់​បាន​បាញ់​រ៉ូ​កែ​ត​ធុន​ធ្ងន់​ជាច្រើន​គ្រាប់ ​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​អ៊ីស្រាអែល​បាន​វាយកម្ទេច​តំបន់​ហ្គា​ហ្សា ​ដោយ​ការវាយប្រហារ​តាម​អាកាស​កាន់​តែ​ច្រើន និង​បាន​កោះហៅ​ទាហាន​បម្រុង​ចំនួន ៩០០០​នាក់​បន្ថែម​ទៀត​។​​ក្រុម​ហា​ម៉ា​ស់​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​រ៉ូ​កែ​ត​ដ៏​មាន​ឥទ្ធិពល​បំផុត​ឈ្មោះ Ayyash ចូល​ទៅ​មូល​ដ្ឋាន​ទ័ពអាកាស Ramon ចម្ងាយ ១៨០​គីឡូម៉ែត្រ​ពី​តំបន់​ហ្គា​ហ្សា​ ជាទី​ដែល​ជើង​ហោះ​ហើរ​មួយ​ចំនួន​ត្រូវ​បាន​បង្វែរ​ទិសដៅ​ ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Ben Gurion​។ មនុស្ស​​ជាង ១០៣​នាក់​បាន​ស្លាប់​នៅ​តំបន់​ហ្គា​ហ្សា និង ៧​នាក់​បាន​ស្លាប់​នៅ​អ៊ីស្រាអែល​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​រួម​ទាំង​កុមារ​ ២៧​នាក់ និង​ស្ត្រី​ ១១​នាក់ ខណៈ​ដែល​មនុស្ស ​៥៨០​នាក់​ត្រូវ​បាន​របួស​ដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើង​ត្បាល់​របស់​អ៊ីស្រាអែល ទៅលើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​ប៉ា​ឡេ​ស្ទី​ន​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​។ ​ភាព​តានតឹង​ដែល​ចេះតែ​កើន​ឡើង​ឥត​ឈប់ឈរ​បាន​កើត​ឡើង ស្រប​ពេល​ដែល​ក្រុម​អ្នក​ចរចា​អេហ្ស៊ី​ប​បាន​ជួបពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ទាំងពីរ​ ដោយ​បាន​បង្កើន​កិច្ចប្រឹងប្រែង​ក្នុង​ការ​សម្របសម្រួល​។​​ទោះបីជា​មានការ​អំពាវនាវ​ពី​ក្រុម​អ្នក​សម្របសម្រួលក៏ដោយ ក៏​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា​បាន​បាញ់​រ៉ូ​កែ​ត​ប្រមាណ ១០០​គ្រាប់​ស្ទើរ​តែ​ដំណាលគ្នា ដែល​បង្កើន​ការ​វាយឆ្មក់​តាម​អាកាស​នៅ​ជុំវិញ​ភាគ​ខាង​ត្បូង​ និង​កណ្ដាល​អ៊ីស្រាអែល​។​ មិន​មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត​ ឬ​គ្រោះ​ថ្នាក់​ភ្លាមៗ​ទេ ​ប៉ុន្តែ​ការ​វាយឆ្មក់​តាម​អាកាស​បាន​កើត​ឡើង​ ក្នុង​គោល​បំណង​បង្ហាញ​ថា ​ឃ្លាំង​អាវុធ​របស់​ក្រុម​ហា​ម៉ាស​នៅតែ​ពេញ សូម្បីតែ​បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស ៣យប់ ​និង​ការ​ស្លាប់​មេដឹកនាំ​ហា​ម៉ាស់​ជាច្រើន​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​រ៉ូ​កែ​ត​នេះ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM