សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

​​ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

2025/04/04 11:01:28 pm        191
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2025/04/04 10:46:09 pm        352
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction ជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/04 10:16:09 pm        472
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាឱ្យ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/03 01:29:40 am        157
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅចុងសប្ដាហ៍នេះ​

2025/04/02 08:39:09 pm        298
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជានឹង​អញ្ជើញ​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖១-សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូកត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។២-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥ -២០៣៥ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងភាពធន់តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុកតំបន់និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសនិងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។គោលនយោបាយជាតិនេះក៏មានបំណងសម្រេចឲ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវឱកាសចំនួន ២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ២០៥ពាន់តោនក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧។ ៣-បញ្ហាផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ

2025/04/02 12:54:54 am        155
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ក្នុងឱកាសព្រះអង្គម្ចាស់យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចតេជោ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

សម្ដេចតេជោ៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ»

2025/04/01 10:38:29 pm        147
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចដោយបង្ហាញក្ដីអាឡោះអាល័យ ខណៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ស្អែកនេះសពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្ដេចតេជោនឹងត្រូវញ្ចុះតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ដេចតេជោ បានសរសេរថា៖«ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃនៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក ៣មេសា២០២៥»។សម្ដេចមានប្រសាសន៍ទាំងអាឡោះអាល័យថា៖«ខ្ញុំយំ និងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា (ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)»។សម្ដេចតេជោបានលើកឡើងថា រឿងដែលធ្វើឲ្យសម្ដេចកាន់សង្វេគ គឺក្មួយស្រីសម្ដេចម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ សម្ដេចតេជោថ្លែងថា៖«ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថា កុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង»។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា ១២ ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង»៕

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នក​ឧកញ៉ា​ឧត្តម​មេ​ត្រី​វិសិដ្ឋ ហ៊ុន សាន ថ្ងៃទី៤

2025/03/31 06:04:53 pm        161
ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយ​នៃ​ការ​ចូល​មរណ​ភាព​របស់​ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួ​ង​សាធារណ​ការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន។ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសព បាន​យាង​និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេច ព្រះមហា​សង្ឃ​រាជ​គណៈធម្ម​យុត្តិកនិកាយ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​, សម្តេច ព្រះមង្គលទេពាចារ្យ វង់ អានេតា សម្តេចព្រះសង្ឃនាយករង គណៈ​ធម្ម​យុត្តិ​ក​និកាយ និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិសរុប ៩ ព្រះអង្គ សូត្រមន្ត ចំរើ​ន​ព្រះបរិត្ត ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបាន​ធ្វើ​មរណ​កាល​ទៅកាន់បរលោកអស់រយៈពេល ៤កន្លងទៅនេះ។ ក្នុងពិធីសាសនានេះ មានការធ្វើបទនមស្ការសមាទានសីល តាមសក្ខាបទ ដើម្បី​រំលឹក​នឹក​ដល់​គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែល​ព្រះ​អង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏​វិសេស​វិសាលបន្សល់ទុក ឱ្យពុទ្ធបរិស័ទគ្រប់រូបគោរពប្រណិបត្តិតាំងពីដើមរៀង មក​រហូត​បច្ចុប្បន្ន។ ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់​មនុស្ស​លោក​គ្រប់​រូបឱ្យសាងនូវអំពើល្អជាកុសលលះបង់ អំពើបាប សាងនូវ​កុសល​ទាន សម្រាប់អានាគតជាតិ។ យ៉ាងណាមិញការគោរពប្រតិបត្តិនិងដឹងគុណចំពោះមាតាបិតា ទាំងរូបលោក​នៅ​មាន​អាយុ​សង្ខារ ឬមរណកាលទៅហើយក្តីដូចដែលឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុង​ប្រតិបត្តិ​ជាពិសេស​ការ​ឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូ​កត្ត​វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នង សងគុណ ចំពោះ​មាតា​បិតា និងបុព្វការីជន ដែលបាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ឯ​នាយ​ខាង​មុខ​យ៉ាង​ពិត​ប្រាកដ​។បន្ទាប់ពីការធ្វើកិច្ចតាមលំដាប់លំដោយ នៃទំនៀមទម្លាប់បានចប់សព្វគ្រប់ ឯកឧត្តម លោក​ជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារនៃសពបានថ្វាយប្រគេនទេយ្យវត្ថុ គ្រឿង​អត្ថ​បរិ​ក្ខា​ចំពោះ​សម្តេច​ព្រះសង្ឃ និង​ព្រះរា​ជា​គ​ណៈគ្រ​ប់​ព្រះអ​ង្គ​ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏​ខ្ពង់ខ្ពស់បំផុត។               កុសលផលបុណ្យដែលកើតឡើង ក្នុងថ្ងៃនេះ សម្តេចព្រះមហាសង្ឃរាជ គណៈ​ធម្ម​យុត្តិ និងសម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិ គ្រប់អង្គ សូម​ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន​ដែល​បាន​ធ្វើមរណកាលអស់រយៈពេល ៤ ថ្ងៃកន្លងទៅនេះ និង​វិញ្ញាណក្ខន្ធ​ភរិយា​នៃ​សព​គឺ​លោកជំទាវច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល ១២​ឆ្នាំ​កន្លង​ទៅ​ហើយនោះសូមឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ បានទៅកាន់ឋាន​បរម​សុខ ជានិច្ចនិរន្តតរៀងទៅ៕

សម្ដេចតេជោ៖«មានតែទឹកភ្នែកជូនដំណើរបង! ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុសតែអកុសលពេលបងប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់»!

2025/03/30 07:15:54 pm        186
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានក្ដីក្ដុលក្ដួលបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបថត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺក្រោយពីត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកនេះ សម្តេចកិត្តិព្រឹទ្ធបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាមួយនឹងក្ដីក្ដុកក្ដួល និងមានតែទឹកភ្នែកជូនដំណើរបងប្រុស។សម្ដេចតេជោ បានសរសេរថា មានតែទឹកភ្នែកជូនដំណើរបង។ ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាង សម្រាប់បងប្រុសតែអកុសលពេលបង ប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ»។សូមបញ្ជាក់ថា ក្រោយត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាម។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង៕

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ឈានចូលដល់ថ្ងៃទី៣

2025/03/30 05:43:48 pm        105
ភ្នំពេញ ៖ឈានមកដល់ថ្ងៃអាទិត្យ ២កើត ខែ ចេត្រឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃហើយ នៃការចូលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។ ជារៀងរាល់ថ្ងៃ គណកម្មការរៀបចំបុណ្យសព បានរៀបចំពិធីសាសនានៅរាល់ពេលព្រឹកនិងពេលល្ងាច ដោយយាងនិមន្ត សម្តេចសង្ឃ និងព្រះរាជាគណៈ៩ព្រះអង្គ សូត្រមន្តចំរើនព្រះបរិត្ត និងវេរភត្ថហារ ថ្វាយនិងប្រគេន ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបានធ្វើមរណកាលទៅកាន់បរលោក នាពេលថ្មីកន្លងទៅនេះ។ ដោយឡែកនៅព្រឹកថ្ងៃនេះ ដើម្បីជាកិច្ចតបស្នងចំពោះគុណូបក្ការៈដ៍ថ្លៃថ្លៃរបស់បិតាដែលបានផ្តល់កំណើតចិញ្ចឹមបីបាច់ថែរក្សាកូនៗ តាំងពីតូចរហូតពេញវ័យនិងទទួលបានឋានៈតួនាទីខ្ពង់ខ្ពស់ក្នុងសង្គម និងក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិ  បត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសពបាននិមន្តសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះឧត្តមបញ្ញាដូងផង់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល និងព្រះរាជាគណៈសរុប៩អង្គសូត្រមន្តចំរើនព្រះបរិត្តសមាទានសីលតាមសក្ខាបទដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលសាលបន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់រូប គោរពប្រណិបត្តិ តាំងពីដើមរៀង មករហូតបច្ចុប្បន្ន។ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យ សាងនូវ អំពើល្អ ជាកុសល លះបង់ អំពើបាប សាងនូវកុសលទាន សំរាប់អានាគតជាតិ។ យ៉ាងមិញ ការគោរពប្រតិបត្តិ និងដឹងគុណ ចំពោះ មាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារឬមរណកាល ទៅហើយក្តី ដូចដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិជាពិសេសការឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូកត្តវេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការ តបស្នងសងគុណ ចំពោះមាតាបិតានិងបុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកឯនាយខាងមុខយ៉ាងពិតប្រាកដ។បន្ទាប់ពីការធ្វើកិច្ច តាមលំដាប់លំដោយនៃទំនៀមទំលាប់ បានចប់សព្វគ្រប់ ឯកឧត្តម លោកជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារ នៃសព បានថ្វាយប្រគេន ទេយ្យវត្ថុគ្រឿង អត្ថបរិក្ខា ចំពោះ សម្តេចព្រះសង្ឃនិងព្រះរាជាគណៈគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត។               កុសលផលបុណ្យ ដែលកើតឡើងក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងនិងព្រះរាជាគណៈគ្រប់អង្គ សូមឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សានដែលបានធ្វើមរណកាលអស់រយៈពេល៣ថ្ងៃកន្លងទៅនេះនិងវិញ្ញាណក្ខន្ធ និង លោកជំទាវ ច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល១២ឆ្នាំកន្លងទៅហើយនោះសូមឱ្យវិញ្ញាណក្ខន្ធ អ្នកមានគុណ ទាំងទ្វេ បានទៅកាន់ឋានបរមសុខ ជានិច្ចនិរន្តតរៀងទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
07/27/2026 11:07 AM
ប្រធានាធិបតី៖ ស៊ីរី កំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសអ៊ីស្រាអែល
07/27/2026 11:07 AM
ព្យុះទីហ្វុង ណូល (Noul) បានវាយប្រហារប្រទេសចិនភាគខាងត្បូងឆក់យកជីវិតមនុស្ស ១០ នាក់
07/27/2026 11:07 AM
ប្អូនស្រីរបស់លោក Kim Jong Un រិះគន់អាស៊ានចំពោះការជំរុញឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ
07/27/2026 11:07 AM
កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី
07/27/2026 11:07 AM
កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ
07/27/2026 10:07 AM
លោក Macron អំពាវនាវឱ្យមានកិច្ចប្រជុំវិបត្តិភ្លើងឆេះព្រៃ និងរលកកម្ដៅ ខណៈអេស្ប៉ាញជួបប្រទះចំហេះព្រៃថ្មី
07/27/2026 10:07 AM
ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យលុបចោលទណ្ឌកម្មទាំងអស់លើប្រទេសស៊ីរីជាបន្ទាន់
07/27/2026 10:07 AM
កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
07/27/2026 10:07 AM
អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដុតវិហារអ៊ីស្លាមនៅតំបន់ West Bank បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម
07/27/2026 10:07 AM