សហភាពអឺរ៉ុប ជួយប្រទេសបារាំង និងអេស្ប៉ាញ ដោះស្រាយបញ្ហាចំហេះព្រៃ
ប្រធានាធិបតីអ៊ុយក្រែន៖ លោកPutin មានផែនការកេណ្ឌកងទ័ពថ្មីរហូតដល់កន្លះលាននាក់
បារាំង និងអេស្ប៉ាញ គ្រោងនឹងគាំទ្រផ្នែក​សេដ្ឋកិច្ច ខណៈចំហេះ​ព្រៃធំៗ នៅតែឆាប​ឆេះ
ប្រេស៊ីលស្វែងរកការពិគ្រោះយោបល់ជាមួយ WTO ជុំវិញ​អត្រា​ពន្ធ​របស់សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

មេបញ្ជាការកងទ័ពអ៊ីស្រាអែលសន្យាធ្វើសកម្មភាព «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា

2026/07/07 12:14:34 am        35
មេបញ្ជាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) បានទៅពិនិត្យមើល​កងកម្លាំងដែលដាក់ពង្រាយនៅជុំវិញប្រាសាទ Beaufort នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ដោយសន្យា​យ៉ាង​ម៉ឺងម៉ាត់​ជំរុញយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា។យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ​ដោយយោធា បាន​ឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក លោក​ Eyal Zamir បានប្រាប់ទាហានក្នុងអំឡុងពេលនោះ​ថា៖ «កងកម្លាំង IDF (កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការគំរាមកំហែងចេញពីទឹកដីលីបង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាប្រតិបត្តិការវាយលុក ប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភបំពាន»។កងកម្លាំងអ៊ីស្រាអែលបានរឹបអូសកាន់កាប់​ប្រាសាទសម័យសង្គ្រាមសាសនា និងតំបន់ជុំវិញប្រាសាទ​​ថ្មីៗនេះ ដោយផ្តល់ឱ្យយោធានូវមូលដ្ឋានយុទ្ធសាស្ត្រដែលខ្លួនធ្លាប់កាន់កាប់អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ។អ៊ីស្រាអែលឱ្យដឹង​ថា ខ្លួនបានរកឃើញបណ្តាញផ្លូវរូងក្រោមដី នៅក្រោមប្រាសាទនេះ​ ដោយបញ្ជាក់​ថា វាត្រូវបានសាងសង់ឡើង ដើម្បី​ឱ្យយុទ្ធជនរបស់​ក្រុមសកម្មប្រយុទ្ធលីបង់ គឺហេសបូឡា​ មាន​នូវមជ្ឈមណ្ឌលវាយប្រហារដែលមានកំពែងរឹងមាំ ត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទឹកដីអ៊ីស្រាអែល។ដោយសំដៅទៅលើកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិកថ្មីៗនេះ រវាងអ៊ីស្រាអែល និងលីបង់ ដែលមានបំណងបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ លោក Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «សកម្មភាពកងទ័ពរបស់យើងនៅតំបន់​​ Beaufort Ridge និងទូទាំងភាគខាងត្បូងលីបង់ កំពុងត្រូវបានអនុវត្តស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងយន្តការដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ»៕

ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ម្នាក់ នៅតំបន់វេសបែង

2026/07/07 12:10:49 am        54
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ នៅតំបន់វេសបែង (West Bank) កាលពីថ្ងៃអាទិត្យ ដែលជាការសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍។ក្មេងប្រុសពីរនាក់ផ្សេងទៀត ដែលទាំងពីរមានអាយុ ១៤ ឆ្នាំ បានរងរបួស នៅក្នុងហេតុការណ៍នៅជំរំជនភៀសខ្លួន Qalandia ជិតទីក្រុងរ៉ាម៉ាឡា( Ramallah) នេះបើយោងតាមក្រសួង។ក្រសួងបាននិយាយថា៖«យុវជន Waleed Nidal Waleed Abu Sneineh អាយុ ១៦ឆ្នាំ ត្រូវបានប្រកាសថា បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល»។«កុមារពីរនាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើងនៅអវយវៈខាងក្រោម ក្នុងហេតុការណ៍ដូចគ្នានោះ»៕

របាយការណ៍៖ លោក Netanyahu កោះប្រជុំសន្តិសុខ​ ដើម្បីអនុម័តទីតាំង​ដកទ័ពអ៊ីស្រាអែល នៅលីបង់

2026/07/07 12:08:24 am        52
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំសន្តិសុខកម្រិតខ្ពស់ កាលពី​ថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីអនុម័តទីតាំងដកទ័ពដែលបានគ្រោងទុក សម្រាប់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌដសម្របសម្រួលដោយសហរដ្ឋអាមេរិក។​ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុស្តិ៍លេខ១៣ របស់អ៊ីស្រាអែល ដោយដកស្រង់ប្រភពព័ត៌មាន បានឱ្យដឹង​ថា មន្ត្រីយោធាជាន់ខ្ពស់ និងសន្តិសុខ បានចូលរួមកិច្ចប្រជុំនេះ​ ដោយ​ផ្តោតលើការកំណត់តំបន់ដែលរួមបញ្ចូលនៅក្នុងដំណាក់កាលដកទ័ពដំបូង និងយន្តការ សម្រាប់អនុវត្តចំណាត់ការ​នេះ ដោយសម្របសម្រួលជាមួយភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។កិច្ចប្រជុំនេះកើតឡើង ខណៈដែលអ៊ីស្រាអែល និងលីបង់ បន្តទំនាក់ទំនងសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំវិញ​ការរៀបចំទីតាំង​​ជាក់​ស្ដែង​ រួមទាំងការកំណត់អ្វីដែលមន្ត្រីអ៊ីស្រាអែលពិពណ៌នាថា ជា «តំបន់គ្មានក្រុម​ហេសបូឡា​» ដើម្បីការពារកុំ​ឱ្យ​កើត​ជម្លោះ​ ឬការគណនាខុសក្នុងអំឡុងពេលដំណើរការដកទ័ព។ អ៊ីស្រាអែលមិនទាន់បានចាប់ផ្តើមដកទ័ពចេញពីតំបន់ដែលបានកំណត់នៅឡើយទេ ដោយភ្ជាប់ចំណាត់​ការ​នេះទៅនឹងការធានាថា កងទ័ពលីបង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយ និងគ្រប់គ្រង រួមជាមួយនឹងការរៀបចំត្រួតពិនិត្យអន្តរជាតិ។គួរបញ្ជាក់​ថា ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រប​សម្រួល​ដោយ​​សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាកាល​ពី​ថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបានយល់ព្រមអនុវត្តដំណើរ​ការដក​ទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន​២។ កិច្ចព្រមព្រៀងនេះ មិនបានកំណត់ពេលវេលា ដើម្បី​ឲ្យ​មាន​ការដកទ័ពរបស់អ៊ីស្រាអែលពេញលេញនោះទេ ហើយភ្ជាប់ការដាក់ពង្រាយបន្ថែមទៀតទៅកងទ័ពលីបង់ ដែលទទួលខុសត្រូវទាំង​ស្រុង ចំពោះ​សន្តិសុខ នៅក្នុងតំបន់ដែលត្រូវបានជម្លៀសចេញ និងការរំសាយអាវុធក្រុមប្រដាប់អាវុធប្រតិបត្តិការនៅក្រៅការគ្រប់គ្រងរបស់រដ្ឋ ដែល​ជាក់ស្តែងសំដៅទៅលើក្រុម​ហេសបូឡា៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ គ្មានភាពប្រេះឆារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ

2026/07/07 12:03:35 am        70
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងបទសម្ភាសន៍ជាមួយ Fox News Channel ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ៥ ខែកក្កដា បានបដិសេធការលើកឡើងអំពីភាពប្រេះឆាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយនិយាយថា មេដឹកនាំទាំងពីរយល់ស្របគ្នា ៩៩% ហើយជាធម្មតាតែតែដោះស្រាយភាពខ្វែងគំនិតគ្នាណាមួយ។លោក Netanyahu បាននិយាយថា សកម្មភាពរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់អាចជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់បន្ថែមទៀត។ ការថ្លែងលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីលោក Trump បានប្រាប់សារព័ត៌មាន Axios ថា លោក Netanyahu បានស្នើសុំជំនួបនៅសេតវិមានដែលអាចធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។លោកប្រធានាធិបតីអាមេរិក បាននិយាយថា ជំនួបនៅសេតវិមានអាចធ្វើឡើងបន្ទាប់ពីលោកត្រឡប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធយោធាណាតូដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ថ្ងៃទី ៧ និងទី ៨ ខែកក្កដា។ប៉ុន្តែកិច្ចប្រជុំនេះបានកើតឡើងខណៈភាពតានតឹងរវាងលោក Trump និងលោក Netanyahu បានលេចចេញជាសាធារណៈ។ អ៊ីស្រាអែលបានប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងក្រោមរដ្ឋបាលលោក Trump ក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ហើយលោក Trump បានរិះគន់លោក Netanyahu ដោយបើកចំហចំពោះការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលគំរាមដល់កិច្ចព្រមព្រៀងណាមួយដែលបានចរចា។

កូវ៉ែត ចាប់ផ្តើមមូលនិធិសង្គ្រោះ១០០លានដុល្លារដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសង្គ្រាម

2026/07/07 12:01:53 am        57
ប្រទេសកូវ៉ែត បានប្រកាសកាលពីថ្ងៃអាទិត្យអំពីការចាប់ផ្តើមដំណើរការមូលនិធិឆ្លើយតបបន្ទាន់ដែលមានធនធានដំបូងចំនួន១០០លានដុល្លារអាមេរិក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីជួសជុលអគារដែលខូចខាតក្នុងសង្គ្រាមអ៊ីរ៉ង់។លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah រដ្ឋមន្ត្រីការបរទេសកូវ៉ែត បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មូលនិធិឆ្លើយតបបន្ទាន់របស់ប្រទេសកូវ៉ែត ដែលបានដាក់ឱ្យដំណើរការដោយមូលនិធិកូវ៉ែតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED) មានគោលបំណងបង្កើតក្របខ័ណ្ឌហិរញ្ញប្បទានសង្គ្រោះបន្ទាន់ និងជំរុញការឆ្លើយតបវិបត្តិរបស់ប្រទេស។លោករដ្ឋមន្ត្រីនិយាយថា មូលនិធិនេះនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូវ៉ែតក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញជាអ្វីដែលលោកបានពិពណ៌នាថាជា «ការឈ្លានពានរបស់អ៊ីរ៉ង់»។ នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការវាយប្រហារដោយមីស៊ីលនិងយានដ្រូនដាក់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសនានាដែលនៅជិតខាង។

យោធាអ៊ីស្រាអែល ឃុំខ្លួនជនស៊ីវិលដែលព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសស៊ីរី

2026/07/06 11:59:49 pm        47
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានឃុំខ្លួនជនស៊ីវិលអ៊ីស្រាអែលរាប់សិបនាក់ដែលបានព្យាយាមឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសស៊ីរី កាលពីព្រឹកថ្ងៃអាទិត្យ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពត្រូវបានដាក់ពង្រាយដោយបានឃុំខ្លួនជនសង្ស័យ និងប្រគល់ពួកគេទៅឱ្យនគរបាលដើម្បីសួរចម្លើយបន្ថែម។យោធាបានថ្កោលទោសការប៉ុនប៉ងឆ្លងកាត់ព្រំដែននេះ ដោយពណ៌នាថាវាជា «ឧបទ្ទវហេតុធ្ងន់ធ្ងរ» និង «បទល្មើសព្រហ្មទណ្ឌ»។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃុំខ្លួនថាជាសកម្មជនតាំងលំនៅឋានមកពីក្រុម «Bashan Pioneers»។ ក្រុមនេះបានព្យាយាមឆ្លងកាត់ចូលទៅក្នុងប្រទេសស៊ីរីម្តងហើយម្តងទៀតក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះដើម្បីសាងសង់ការតាំងលំនៅឋាន ដែលតាមសេចក្តីរាយការណ៍ថា មានការគាំទ្រពីសមាជិកសភាអ៊ីស្រាអែល។

UNICEF៖ កុមារជាង ៣០០នាក់ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនៅស៊ូដង់ ក្នុងរយៈពេល ៦ខែ

2026/07/06 11:56:57 pm        64
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា កុមារជាង ៣០០នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ នៅក្នុងសង្គ្រាមនៅស៊ូដង់ ភាគច្រើនគឺដោយសារការវាយប្រហារដោយយានដ្រូន។ ប្រទេសស៊ូដង់បានជាប់គាំងនៅក្នុងសង្គ្រាមរវាងយោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣។សង្គ្រាមឥឡូវនេះ ត្រូវបានបន្តនៅក្នុងរដ្ឋ Kordofan, Darfur និង Blue Niles ដោយសង្គ្រាមយានដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសចំនួន ៦០ភាគរយ។ នេះបើយោងតាមអង្គការ UNICEF។អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត បានសម្តែងការព្រួយបារម្ភអំពីអំពើឃោរឃៅដែលអាចកើតមាន ខណៈដែលកងកម្លំា RSF និងយោធាប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ el-Obeid នៅក្នុងរដ្ឋ Kordofan ខាងជើង។ ជម្លោះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩.០០០ នាក់ ធ្វើឲ្យមនុស្សប្រមាណ ១៣ លាននាក់ផ្លាស់ទីលំនៅ និងបានរុញច្រានតំបន់ជាច្រើននៃប្រទេសស៊ូដង់ឲ្យធ្លាក់ចូលទៅក្នុងទុរ្ភិក្ស។ មនុស្សជាង ៣០ លាននាក់ ត្រូវការជំនួយមនុស្សធម៌៕

លោក Trump ចំអកឲ្យនាយករដ្ឋមន្ត្រីអ៊ីតាលីជាមួយនឹងរូបភាពបង្កហេតុតាមអ៊ីនធឺណិត

2026/07/06 11:50:55 pm        55
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានបន្តជម្លោះជាសាធារណៈរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដោយបង្ហោះរូបថតនៅលើបណ្តាញផ្សព្វផ្សាយសង្គមបញ្ជាក់ថាមេដឹកនាំអ៊ីតាលីអាយុ៤៩ឆ្នាំរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបលោក។ លោក Trump បានអះអាងកាលពីខែមុនថា មេដឹកនាំអ៊ីតាលីរូបនេះ បានស្វែងរកឱកាសថតរូបជាមួយលោកម្តងហើយម្តងទៀតក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ហើយប្រជាប្រិយភាពក្នុងស្រុករបស់លោកស្រីបានធ្លាក់ចុះដោយសារតែជំហររបស់លោកស្រីចំពោះសហរដ្ឋអាមេរិក។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីតាលី La7 កាលពីខែមុនថា «លោកស្រី ប្រហែលជាសប្បាយចិត្តដែលខ្ញុំបាននិយាយជាមួយ។ «លោកស្រី បានសុំអង្វរខ្ញុំឱ្យថតរូបជាមួយ។ លោកស្រីចង់បានរូបថតជាមួយខ្ញុំយ៉ាងខ្លាំង»។ក្នុងការឆ្លើយតប លោកស្រី Meloni បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ដែលបាន «ប្រឌិតឡើងទាំងស្រុង» របស់លោក Trump។ «មានរឿងមួយដែលលោក Trump គួរចងចាំ ថា ទាំងខ្ញុំ និងប្រទេសអ៊ីតាលី មិនសុំអង្វរឡើយ»។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ លោក Trump បានរិះគន់ដដែលៗចំពោះប្រទេសអ៊ីតាលី សម្រាប់ការបដិសេធមិនអនុញ្ញាតឱ្យប្រើប្រាស់អាកាសយានដ្ឋានរបស់ប្រទេសនេះក្នុងអំឡុងពេលប្រតិបត្តិការរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។

ការរុលទៅមុខរបស់រុស្ស៊ីបរាជ័យនៅអ៊ុយក្រែន កងទ័ព៤ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា

2026/07/06 11:49:04 pm        119
កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី មានគោលបំណងដណ្តើមយកតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែនដែលកាន់កាប់ដោយផ្នែកនៅសល់២០ភាគរយនៅចុងឆ្នាំនេះ ដោយយោងតាមទីក្រុងគីវថាបានបរាជ័យមិនបានបំពេញតាមកាលកំណត់មុនៗចំនួន ១៤ លើក ។ក្នុងអត្រានៃការរុលទៅមុខបច្ចុប្បន្នរបស់រុស្ស៊ី កងកម្លាំងរបស់ប្រធានាធិបតី លោក Vladimir Putin នឹងត្រូវការពេល ៥.១៥០ថ្ងៃ ឬ១៤ឆ្នាំ ដើម្បីបញ្ចប់ភារកិច្ចនេះ បន្ថែមលើរយៈពេល ១២ ឆ្នាំដែលកងកម្លាំងសម្ព័ន្ធមិត្តរបស់រុស្ស៊ីបានប្រយុទ្ធដើម្បីដណ្តើមយកតំបន់ Donetsk ពីការគ្រប់គ្រងរបស់ទីក្រុងគីវ។វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាមនិយាយថា នោះគឺដោយសារតែការដណ្តើមយកទឹកដីរបស់រុស្ស៊ីបានថយចុះនៅឆ្នាំនេះ ទោះបីជាមានអ្នកស្លាប់និងរងរបួសកើនឡើងក៏ដោយ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលប្រើប្រាស់ព័ត៌មានប្រភពបើកចំហនិងទីតាំងភូមិសាស្ត្រ ដើម្បីប៉ាន់ប្រមាណការគ្រប់គ្រងទឹកដី។ កងកម្លាំងរុស្ស៊ីបានដណ្តើមយកទឹកដីចំនួន ២.១៩០ គីឡូម៉ែត្រក្រឡារបស់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំនេះដណ្តើមបានផ្ទៃដី ៦២២ គីឡូម៉ែត្រក្រឡា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រុមហាម៉ាសត្រូវតែរំសាយអាវុធមុនពេលកសាងតំបន់ហ្កាហ្សាឡើងវិញ

2026/07/06 11:46:31 pm        47
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីកាសែតប្រចាំថ្ងៃអ៊ីស្រាអែល Yedioth Ahronoth បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ការកសាងឡើងវិញតំបន់ហ្កាហ្សាមិនអាចចាប់ផ្តើមបានទេ រហូតដល់ក្រុមហាម៉ាសរំសាយអាវុធ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា លោក Netanyahu មិនបានបដិសេធដោយផ្ទាល់ចំពោះរបាយការណ៍ទាំងនេះទេ នៅពេលថ្លែងទៅកាន់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលមុន ដែលអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចលុបចោលការរំសាយអាវុធរបស់ក្រុមហាម៉ាស ជាបុរ៉េលក្ខខណ្ឌសម្រាប់ការកសាងឡើងវិញតំបន់ហ្កាហ្សា។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់យ៉ាងមុតមាំថា អ៊ីស្រាអែលនឹងមិនទទួលយកការកសាងឡើងវិញតំបន់ហ្កាហ្សាឡើយ បើដែនដីនោះមិនត្រូវបានដកហូតអាវុធជាមុនសិន នេះបើយោងតាមរបាយការណ៍។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងរួមមាន ការដោះដូរឈ្លើយសឹក និងអ្នកជាប់ឃុំឃាំងរវាងភាគីទាំងពីរ ការអនុញ្ញាតឲ្យចូលជំនួយមនុស្សធម៌ទៅក្នុងតំបន់នោះ និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់មួយចំនួននៅហ្កាហ្សា។ សហរដ្ឋអាមេរិក បានប្រកាសនៅពាក់កណ្តាលខែមករា អំពីការចាប់ផ្តើមដំណាក់កាលទីពីរ ដែលផ្តោតលើការរំសាយកងទ័ពរបស់តំបន់ហ្កាហ្សា ការកសាងឡើងវិញ ការគ្រប់គ្រងអន្តរកាល និងការដកទ័ពរបស់អ៊ីស្រាអែលទាំងស្រុង។ ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសលីបង់ របាយការណ៍នេះបាននិយាយថា លោក Netanyahu បានច្រានចោលយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់សម្ពាធលើអ៊ីស្រាអែលពីការបញ្ចៀសចំណាត់ការប្រឆាំងផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានធ្វើការស្នើសុំបែបនេះទេ ហើយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលគឺផ្អែកលើការពិចារណារបស់ខ្លួនទាំងស្រុង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត លី ធុជ ៖ ចម្ការមីនមួយដែលយើងបោសសម្អាតរួច នឹងចូលរួមដល់សន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ
07/28/2026 04:07 PM
សហភាពអឺរ៉ុប ជួយប្រទេសបារាំង និងអេស្ប៉ាញ ដោះស្រាយបញ្ហាចំហេះព្រៃ
07/28/2026 04:07 PM
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
07/28/2026 04:07 PM
ប្រធានាធិបតីអ៊ុយក្រែន៖ លោកPutin មានផែនការកេណ្ឌកងទ័ពថ្មីរហូតដល់កន្លះលាននាក់
07/28/2026 04:07 PM
បារាំង និងអេស្ប៉ាញ គ្រោងនឹងគាំទ្រផ្នែក​សេដ្ឋកិច្ច ខណៈចំហេះ​ព្រៃធំៗ នៅតែឆាប​ឆេះ
07/28/2026 04:07 PM
ប្រេស៊ីលស្វែងរកការពិគ្រោះយោបល់ជាមួយ WTO ជុំវិញ​អត្រា​ពន្ធ​របស់សហរដ្ឋអាមេរិក
07/28/2026 04:07 PM
ប្រទេសឆាដគ្រោងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
07/28/2026 04:07 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង
07/28/2026 04:07 PM
កោះ​តៃវ៉ាន់ ធ្វើ​​សមយុទ្ធ​ ដើម្បីសាកល្បងបម្លាស់ទី​ផលិតកម្ម​អាវុធ ក្រោមការវាយប្រហាររបស់ចិន
07/28/2026 04:07 PM
ប្រភព៖ មន្ទីរបញ្ចកោណ ប្រាប់​ថា មូល​និធិ សម្រាប់​អ៊ុយក្រែន នឹង​មិន​បញ្ចប់​ ​រហូតដល់លោក Trump អស់អាណត្តិ​​
07/28/2026 04:07 PM