ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ

ព័ត៌មានអន្តរជាតិ

ប្រភព៖ អឺរ៉ុប នឹងបំពេញស្ទើរ​គ្រប់​ចន្លោះបន្សល់ទុក​​ដោយ​​អាមេរិក ក្នុងផែនការការពារជាតិរបស់ណាតូ

2026/07/02 11:46:58 pm        65
ប្រភពមួយរបស់អង្គការណាតូ (NATO) បានប្រាប់សារព័ត៌មាន Reuters ​កាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ថា នៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ankara ប្រទេសទួរគី នាសប្តាហ៍ក្រោយ អង្គការណាតូ នឹងប្រកាសថា សមាជិកអឺរ៉ុបរបស់ខ្លួន បានបំពេញចន្លោះស្ទើរតែទាំងអស់ដែលសហរដ្ឋអាមេរិកបានបន្សល់ទុក នៅក្នុងផែនការការពារជាតិរបស់សម្ព័ន្ធភាព​មួយ​នេះ​។តែយ៉ាង​ណាក្ដី ចន្លោះប្រហោងសំខាន់​ដែលអង្គការ​ណាតូ នៅតែកំពុងជួប​ការ​លំបាក ក្នុង​ការ​បំពេញ គឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក បានឱ្យដឹង​ថា ខ្លួននឹងទុក​យន្តហោះតែ ១​គ្រឿង ជំនួសឱ្យ ២គ្រឿង។ នេះបើយោងតាមប្រភព ដែល​បាន​និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែឧសភាថា ខ្លួនបានសម្រេចចិត្តបង្រួមសមត្ថភាពយោធាដែលបាន​ប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រ​អាត្លង់ទិកមួយ​នេះ អំឡុង​វិបត្តិ ដោយ​បាន​បង្ក​ឲ្យមាន​ការ​ចោទ​សួរ​បន្ទាន់ជាច្រើន​ ខណៈដែលមេដឹកនាំរៀបចំ សម្រាប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុង Ankara ពី​​ថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា។ចំណាត់ការ​នេះស្មើ​នឹងការ​បញ្ចប់បន្តិចម្តងៗនូវ «ការពឹងផ្អែករួមគ្នាប្រកប​ដោយ​ហានិភ័យ​» លើកងកម្លាំងរបស់​សហរដ្ឋ​អាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនប្រឈមនឹងលទ្ធភាព​នៃ​ការ​មាន​ជម្លោះក្នុងពេលដំណាលគ្នា នៅក្នុងសមរភូមិជាច្រើន។ នេះបើយោងតាមមេបញ្ជាការជាន់ខ្ពស់​របស់អង្គការ​ណាតូ គឺឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Alexus Grynkewich។កាល​ពីពាក់កណ្តាលខែមិថុនា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា សម្ព័ន្ធមិត្តផ្សេងទៀត កំពុងបង្កើនការចូលរួមចំណែករបស់ពួកគេ ហើយនឹងបំពេញចន្លោះប្រហោងជាច្រើន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ៕

ក្រុម​ស្តាំនិយមជ្រុលបារាំង គិត​ក្រោយគ្មាន​លោកស្រី Le Pen ខណៈសេចក្ដី​សម្រេចតុលាការឧទ្ធរណ៍ជិត​មាន​

2026/07/02 11:32:25 pm        59
មេដឹកនាំក្រុម​ស្តាំនិយមជ្រុលរបស់បារាំង លោកស្រី Marine Le Pen ប្រឈមនឹងសេចក្ដី​សម្រេចរបស់តុលាការនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ជុំវិញការតវ៉ា​របស់លោកស្រី ដើម្បីឲ្យ​លុបចោលបម្រាម​ឈរ​ឈ្មោះ​បោះឆ្នោត ជាសាលក្រមដែលអាចធ្វើឱ្យលោកស្រីមិន​អាច​ចូល​រួម​ការប្រណាំងប្រជែងតំណែង​ប្រធានាធិបតីឆ្នាំ២០២៧ ឬបើកឱកាស​ឱ្យលោកស្រីស្វែងរកតួនាទី​កំពូលនេះ​ជាលើកទី៤។អ្នក​នយោបាយរបស់បារាំង កំពុងរង់ចាំដឹង​ពី​សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍យ៉ាង​អន្ទះសារ ដែលនឹងកំណត់ថា តើលោកស្រី Le Pen វ័យ​ ៥៧ឆ្នាំ ឬបេក្ខជន​ដែល​លោកស្រីគាំទ្រ គឺលោក Jordan Bardella វ័យ ៣០​ឆ្នាំ ជាអ្នក​កាន់បដាក្រុម​ស្តាំនិយមជ្រុលធ្វើ​យុទ្ធនា​ការបោះឆ្នោត ដែល​មាន​រយៈពេលមិន​ដល់​ ១ឆ្នាំទៀតទេ ខណៈដែលគណបក្សប្រឆាំងអន្តោប្រវេសន៍ National Rally (RN) របស់ពួកគេ នៅតែទទួលបានការគាំទ្រខ្ពស់ នៅក្នុងការស្ទង់មតិ។តុលាការបារាំង កាលពីខែមីនា ឆ្នាំ២០២៥ បានសម្រេចហាមឃាត់លោកស្រី Le Pen មិនឱ្យចូលកាន់តំណែងសាធារណៈរយៈពេល ៥ឆ្នាំ និងឲ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទប្រើប្រាស់​ប្រាក់ពីសភាអឺរ៉ុបមិនត្រឹម​ត្រូវ​ ដោយរង់ចាំការប្តឹងឧទ្ធរណ៍ នៅក្នុងសាលក្រមដ៏រំជើប​រំជួល​ល​មួយ ដែលបានលាន់​ឮហួស​ពី​ប្រទេសបារាំង និងបានទាក់ទាញឲ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ​ពីប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំស្តាំនិយមផ្សេងទៀត​។ដោយសារគណបក្ស RN កាន់តែកៀក​នឹង​ការឈ្នះអំណាច នៅបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ របស់សហភាពអឺរ៉ុប មេដឹកនាំគណបក្សនេះ​ត្រូវបានបង្ខំឱ្យគិតគូរ​ពី​ផែនការស្នងតំណែងយ៉ាង​លឿន​ដោយ​​មិននឹកស្មានដល់ និងផលប៉ះពាល់របស់វាទៅលើគោលនយោបាយរបស់គណបក្ស​៕

សមាជិកព្រឹទ្ធសភា៖ អឺរ៉ុបកំពុងជួបការលំបាកក្នុងការស្វែងរកអ្នកចរចាដែលសមរម្យសម្រាប់ការចរចាជាមួយរុស្ស៊ី

2026/07/02 11:28:25 pm        77
អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Konstantin Kosachev បានប្រាប់សារព័ត៌មាន TASSថា សហភាពអឺរ៉ុបមានការលំបាកក្នុងការស្វែងរកបេក្ខជនដែលសមរម្យសម្រាប់ការចរចាជាមួយរុស្ស៊ី ដោយសារមនុស្សបែបនេះ មិនគួរត្រូវបានភ្ជាប់ទៅនឹងគោលនយោបាយប្រឆាំងប្រទេសរុស្ស៊ីទេ។ លោក Kosachev បាននិយាយថា៖«ការចរចាដែលអាចធ្វើទៅបាននេះ ពិតជាគួរតែបញ្ជាក់ថា មានមនុស្សម្នាក់នៅម្ខាង ដែលបំពេញតាមតម្រូវការពីរ៖ ម៉្យាងវិញទៀត មនុស្សម្នាក់នេះ ត្រូវតែមានអំណាចគ្រប់គ្រាន់នៅអឺរ៉ុប ហើយម៉្យាងវិញទៀត លោក ឬលោកស្រី ត្រូវតែមានភាពជឿជាក់គ្រប់គ្រាន់ នៅទីនេះក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា លោក ឬលោកស្រី មិនគួរមានទំនាក់ទំនងជាមួយនឹងអតីតកាលនោះ ទេ ហើយនៅកម្រិតអតិបរមា វាគឺជាគោលនយោបាយព្រហ្មទណ្ឌ ដែលសហភាពអឺរ៉ុបបានអនុវត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទាក់ទងនឹងប្រទេសរបស់យើង រួមទាំងនៅក្នុងបរិបទនៃវិបត្តិអ៊ុយក្រែនផងដែរ»។ សមាជិកព្រឹទ្ធសភារុស្ស៊ីរូបនេះ បាននិយាយថា៖«វាគឺជាកិច្ចការដ៏លំបាកមួយក្នុងការស្វែងរកមនុស្ស បែបនេះ»។ លោក Kosachev បានរំលឹកថា នាពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហើបថា អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ជាបេក្ខជនដែលល្អបំផុតសម្រាប់លទ្ធភាពចរចា រវាងសហភាពអឺរ៉ុប និងរុស្ស៊ី ប៉ុន្តែសហភាពអឺរ៉ុបបានមិនអើពើនឹងសំណើនេះ ដោយចាត់ទុកអ្នកនយោបាយរូបនេះថា «ពុំមានអំណាចគ្រប់គ្រាន់»៕

បក្សកុម្មុយនីស្តចិន ប្រារព្ធខួបលើកទី១០៥ ដោយ​សង្កត់ធ្ងន់​ខ្លាំង លើមនោគមវិជ្ជា និងភាពស្មោះត្រង់

2026/07/02 11:24:55 pm        70
កាល​ពី​ថ្ងៃ​ពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) លោកប្រធានាធិបតី Xi Jinping បានមានប្រសាសន៍ក្នុងពិធីអបអរខួបលើកទី១០៥ នៃការបង្កើតគណបក្សថា បក្សកុម្មុយនីស្តចិន (CPC) ត្រូវតែបន្តអនុវត្ត «ស្វ័យ​អភិបាលកិច្ច​​យ៉ាងពេញលេញ និងម៉ឺងម៉ាត់» នៅដំណាក់កាល​​មួយ​ដែលកត្តា​​មិនអាចទាយទុកមុនបាន កំពុងកើនឡើង នៅក្នុងដំណើរការអភិវឌ្ឍប្រទេស។ការអត្ថាធិប្បាយរបស់មេដឹកនាំចិន បានកើតឡើងចំពេលមានការជំរុញ​ឱ្យមានភាពស្មោះត្រង់ និងវិន័យកាន់តែខ្លាំង​ ក្នុងចំណោមសមាជិបក្ស ដោយបង្ហាញថា គណបក្សនយោបាយធំជាងគេទី២ របស់ពិភពលោកមួយ​នេះ មានគោលបំណង​គ្រប់គ្រង​កាន់តែ​​តឹងរ៉ឹងជាងមុន ខណៈពេលដែលខ្លួនត្រូវ​​ប្រឈមនឹងបញ្ហា​ ទាំង​ក្នុងស្រុក និងខាងក្រៅ។ក្នុងសុន្ទរកថារយៈពេល ៤០​នាទីរបស់លោក នៅឯ​ពិធី ក្នុង​ទីក្រុងប៉េកាំង លោក Xi បានលើកឡើង​ថា៖ «យើងត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីទប់ទល់នឹងការសាកល្បងសំខាន់ៗ​ ពាក់ព័ន្ធនឹង​ការ​លំបាកធំៗ ឬសូម្បីតែការ​លំបាកធំ​ដូច​ព្យុះ​ពី​សមុទ្រ​។ ការអភិវឌ្ឍរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល ដែលឱកាសជាយុទ្ធសាស្ត្រ កើតមក​ជាមួយ​ហានិភ័យ និងបញ្ហាប្រឈមនានា»។មន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សរាប់ពាន់នាក់ បានជួប​ជុំ​គ្នានៅមហា​សាលប្រជាជន សម្រាប់ពិធីនេះ ដោយបាន​មើលលោក Xi ប្រគល់មេដាយដល់សមាជិកគណបក្សចំនួន ៨រូប សម្រាប់ «ការចូលរួមចំណែកដ៏ធំ​» របស់ពួកគេ។ ក្នុងចំណោមពួកគេមានអតីតយុទ្ធជនយោធាវ័យ​ ៩០​ឆ្នាំម្នាក់ និងលេខាធិការបក្សភូមិ Henan ដែលបានដឹកនាំកិច្ចប្រឹងប្រែងស្តារឡើងវិញ នៅតំបន់ជនបទ។គួរបញ្ជាក់ថា គណបក្សកុម្មុយនី​ស្តចិន (CPC) ដែល​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២១ បច្ចុប្បន្នមានសមាជិកជាង ១០១លាននាក់ ឬប្រហែលម្នាក់ ក្នុងចំណោមពលរដ្ឋចិន ១៤នាក់។ មានតែគណបក្ស Bharatiya Janata របស់ឥណ្ឌាប៉ុណ្ណោះ ដែលមានសមាជិកច្រើនជាងនេះ ដោយមានចំនួន​ ១៤០​លាននាក់៕

ក្តីសង្ឃឹមស្ទើរ​លែងមាន​​ ហើយ​ភាពអត់ឃ្លានកើតឡើង​​ ១សប្តាហ៍ក្រោយ​រញ្ជួយដីនៅវ៉េណេស៊ុយអេឡា

2026/07/02 11:14:30 pm        40
ក្តីសង្ឃឹមក្នុងការរកឃើញ​អ្នករស់រានមានជីវិតបន្ថែមទៀត បានរសាត់ឆ្ងាយ​ទៅៗហើយ​ នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ខណៈដែលប្រទេសវ៉េណេស៊ុយអេឡា បានប្រារព្ធរយៈ​ពេល​ ១សប្តាហ៍ គិត​ចាប់តាំងពីរញ្ជួយដី ២លើក បានឆក់​យក​ជីវិត​មនុស្សជិត ២.៣០០នាក់ ហើយ​មនុស្សជាច្រើនដែលបានឆ្លងផុត​ពី​គ្រោះមហន្តរាយ កំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង។ខណៈពេលដែលចំនួនអ្នកស្លាប់បាន​កើនឡើង ប្រធានាធិបតីស្ដី​តី​របស់វ៉េណេស៊ុយអេឡា លោកស្រី​ Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល ៧ថ្ងៃ ដោយនិយាយថា «ប្រទេសជាតិ​កំពុង​ជួប​ប្រទះ​នឹង​ការឈឺចាប់​ ដោយសារការបាត់​បង់អាយុជីវិត​របស់ប្រជាជន​»។មក​ទល់ពេល​នេះ មនុស្សរាប់ម៉ឺននាក់ នៅតែបាត់ខ្លួន។ ​មាន​អ្នកនៅ​រស់រានមានជីវិតមិន​គួរ​ឲ្យ​ជឿ​ជាច្រើននាក់​ ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅមានជីវិតកាល​ពី​ថ្ងៃទី៣០​ ខែមិថុនា ពោល​គឺ ៦ថ្ងៃក្រោយ​រញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាលើក​ដំបូង​របស់​វ៉េណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍។ ប៉ុន្តែយ៉ាង​ណាក្ដី អ្នកជំនាញ បញ្ជាក់​ថា ជនរងគ្រោះដែលជាប់នៅ​ក្នុង​គំនរបាក់​បែក​របស់​អគារនានា ទំនងជាមិនអាចរស់លើសពី ៧២ម៉ោងឡើយ​។ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាននិយាយនៅថ្ងៃទី១ ខែកក្កដាថា អ្នក​ស្លាប់បានកើនឡើងដល់ ២.២៩៥នាក់ ហើយមនុស្សជាង ១១.០០នាក់បានរងរបួស។ លោកបានបន្ថែម​ថា ប្រជាជន​ជិត ១៣.០០០នាក់គ្មានផ្ទះសម្បែងជ្រក​កោន​ឡើយ​។គ្រោះ​រញ្ជួយដីដ៏ខ្លាំងក្លា ២លើក ដែលមានកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ បានបំផ្លាញតំបន់​ជាច្រើន​ទាំងមូលនៅក្នុងប្រទេស​សម្បូរប្រេងវ៉េណេស៊ុយអេឡា ដែលបានរងវិបត្តិសេដ្ឋកិច្ចរាប់ទសវត្សរ៍ ដោយ​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភាពចុះ​ខ្សោយ​។ ក្រុមជួយសង្គ្រោះអន្តរជាតិ បានទៅដល់​ប្រទេសនេះពីជុំវិញពិភពលោក ដើម្បីជួយ​ស្វែក​រក​អ្នកនៅ​មានជីវិត ខណៈពេលដែលអ្នកស្រុកមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការអវត្តមានរបស់មន្ត្រី​ បន្ទាប់ពី​មាន​គ្រោះមហន្តរាយនេះ​។ ដោយ​ជីវិតប្រចាំថ្ងៃត្រូវបានប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ការយក​ចិត្ត​ទុកដាក់ ឥឡូវនេះកំពុងងាក​ទៅរកការមាន​ជីវិតត្រឹមតែមួយ​ថ្ងៃ​ៗ។ មនុស្សជាច្រើនគ្មានផ្ទះសម្បែង ហើយអាហារ និងទឹកកំពុងខ្វះខាត៕

តម្លៃប្រេងធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់

2026/07/02 11:10:47 pm        67
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងពេលមានក្តីសង្ឃឹមកើនឡើងសម្រាប់ការទម្លាយភាពទាល់ច្រកក្នុងការចរចាក្នុងគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍។ប្រេងឆៅ Brent បានធ្លាក់ចុះជាង១ភាគរយនៅថ្ងៃព្រហស្បតិ៍នេះមកនៅត្រឹមក្រោម៧១ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឲ្យតម្លៃស្តង់ដារអន្តរជាតិត្រឡប់ទៅរកតម្លៃនៅមុនសង្គ្រាមវិញ។ ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមាន «វឌ្ឍនភាពវិជ្ជមាន» ក្នុងការចរចាដោយប្រយោលក្នុងបំណងដោះស្រាយបញ្ហានានាទាក់ទងនឹងអនុស្សរណៈនៃការយោគយល់(MoU) លើការបញ្ចប់សង្គ្រាម។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញពន្លឺវិជ្ជមានលើកិច្ចចរចាកាលពីថ្ងៃពុធ ដោយនិយាយថា «ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅដោយរលូន»។

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ក្រុមហ៊ុនITA និងAirBaltic បន្តជើងហោះហើរទៅអ៊ីស្រាអែល

2026/07/02 11:06:55 pm        67
ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបី បានបន្តជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ រយៈពេលបួនខែបន្ទាប់ពីការផ្ទុះឡើងសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ីរ៉ង់ នេះបើយោងតាមអាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល (IAA) និងក្រុមហ៊ុនអាកាសចរណ៍។ក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានបន្តប្រតិបត្តិការរវាងអាកាសយានដ្ឋាន Frankfurt និងអាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៅខាងក្រៅទីក្រុង Tel Aviv ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ក្រុមហ៊ុនក៏នឹងបន្តជើងហោះហើរទីក្រុង Munich-Tel Aviv នៅថ្ងៃទី១ ខែសីហា ដោយមានជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី ITA Airways ជាផ្នែកមួយនៃក្រុមហ៊ុន Lufthansa Group បានបន្តជើងហោះហើរពីរវ៉ុលជារៀងរាល់ថ្ងៃពីទីក្រុងរ៉ូម ទៅកាន់ទីក្រុង Tel Aviv។ក្រុមហ៊ុន Lufthansa Group បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ខ្លួនគឺក្រុមហ៊ុនអាកាសចរណ៍ Swiss និង Brussels Airlines នឹងដំណើរការតាមនៅក្នុងខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines របស់ក្រុមហ៊ុននេះបានចាប់ផ្តើមសេវាឡើងវិញទៅកាន់ទីក្រុង Tel Aviv កាលពីដើមខែមិថុនា។ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាតវី AirBaltic បានចាប់ផ្តើមជើងហោះហើរទីក្រុង Riga-Tel Aviv របស់ខ្លួនឡើងវិញដោយមានជើងហោះហើរបីវ៉ុលក្នុងមួយសប្តាហ៍។

ទួរគី នឹងបញ្ជាក់ពីឧស្សាហកម្មការពារជាតិនៅក្នុងកិច្ចប្រជុំកំពូលNATO នៅទីក្រុងអង់ការ៉ា

2026/07/02 11:04:04 pm        65
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានប្រកាសកាលពីថ្ងៃពុធថា ឧស្សាហកម្មការពារជាតិ នឹងដើរតួជាចំណុចកណ្តាលក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលនឹងធ្វើឡើងនៅទីក្រុងអង់ការ៉ា ប្រទេសទួរគី។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក Zheenbek Kulubaev ដែលកំពុងធ្វើទស្សនកិច្ច នៅរដ្ឋធានីប្រទេសទួរគី លោក Fidan បានបញ្ជាក់ពីរបៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី ៧-៨ ខែកក្កដា។ លោក Fidan បាននិយាយថា «ការវិវឌ្ឍថ្មីៗនេះ បានបង្ហាញថា សមត្ថភាពផលិតកម្ម ប្រសិទ្ធភាព ភាពចម្រុះ និងកម្រិតនៃការពឹងផ្អែកលើឧស្សាហកម្មការពារជាតិ បានក្លាយជារឿងសំខាន់សម្រាប់សម្ព័ន្ធមិត្ត»។លោកបាននិយាយបន្ថែមថា បញ្ហានានាទាក់ទងនឹងការផលិត និងការត្រៀមខ្លួនក្នុងវិស័យការពារជាតិបច្ចុប្បន្នគឺជាអាទិភាពកំពូលរបស់NATO។ ប្រទេសសម្ព័ន្ធមិត្តត្រូវបានគេរំពឹងថានឹងពិនិត្យឡើងវិញសេចក្តីសម្រេចពីកិច្ចប្រជុំកំពូលចំនួនពីរកាលពីពេលមុនៗ ដោយផ្តោតលើការចែករំលែកបន្ទុក ទស្សនវិស័យយុទ្ធសាស្ត្រវិវត្តរបស់NATO និងការទប់ស្កាត់របស់អឺរ៉ុបក្នុងពេលជម្លោះដែលនៅតែបន្ត និងអស្ថិរភាពសកលដែលកំពុងកើនឡើង។

អ៊ីរ៉ង់ ប្រាប់UNថា ការគំរាមរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន គឺជា «ភេរវកម្មរដ្ឋ»

2026/07/02 10:54:30 pm        76
លោក Amir-Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានប្តឹងតវ៉ាជាមួយស្ថាប័នពិភពលោក ជុំវិញការគំរាមកំហែងចុងក្រោយរបស់អ៊ីស្រាអែលក្នុងការគំរាមធ្វើឃាតមេដឹកនាំកំពូលរបស់ប្រទេស លោក Mojtaba Khamenei។នៅក្នុងលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ លោក Antonio Guterres ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត លោកIravani បានពិពណ៌នាអំពីការគំរាមកំហែងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ថាជា «ផ្នែកមួយនៃគោលនយោបាយភេរវកម្មរដ្ឋដោយចេតនា និងជាប្រព័ន្ធ» ដែលផ្តោតគោលដៅលើមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់។លោកបានភ្ជាប់រឿងនេះទៅនឹង «សកម្មភាពឈ្លានពានខុសច្បាប់របស់របបអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការធ្វើឃាតអតីតមេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei និងមន្ត្រីនយោបាយ និងយោធាជាន់ខ្ពស់ផ្សេងទៀត ដែលត្រូវបានអនុវត្តដោយមានការចូលរួម ការសម្របសម្រួល និងគាំទ្រពីសហរដ្ឋអាមេរិក»។លោក Iravani បាននិយាយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើសកម្មភាពដោយគ្មានទោស និងបានព្រមានថា ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបទៅនឹងសកម្មភាពអរិភាពណាមួយ។គួរឲ្យសោកស្តាយ ការបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ បានពង្រឹងទិដ្ឋភាពនៃភាពគ្មានទោស និងបានធ្វើឱ្យរបបអ៊ីស្រាអែល កាន់តែគឃ្លើនក្នុងការធ្វើឱ្យអំពើភេរវកម្មរដ្ឋក្លាយជាធម្មតាដែលបានបង្កើតគំរូដ៏គ្រោះថ្នាក់ និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

អ៊ីរ៉ង់ បង្កើនសន្តិសុខនៅមុនពេលពិធីបុណ្យសពរបស់អតីតមេដឹកនាំ លោក Khamenei

2026/07/02 10:51:12 pm        60
ឧត្តមសេនីយ៍ Mohammad Akraminia និយាយថា យោធាប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅមុនពិធីបុណ្យសពរបស់អតីតមេដឹកនាំ លោក Khamenei។លោកបាននិយាយថា កងកម្លាំងអ៊ីរ៉ង់ បានបង្កើនការដាក់ពង្រាយរបស់ពួកគេសម្រាប់ការទៅដល់របស់មន្ត្រីជាន់ខ្ពស់ និងឥស្សរជនសាសនានិងនយោបាយមកពីប្រទេសផ្សេងៗ។លោកបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន IRNA ថា «កងកម្លាំងជើងគោក ជើងទឹក និងជើងអាកាសរបស់កងទ័ព បានពង្រីកវត្តមានដ៏សកម្មរបស់ពួកគេនៅទូទាំងព្រំដែនរបស់ប្រទេស ដើម្បីជួយធានាដល់សន្តិសុខ»។ លោកបាននិយាយបន្ថែមថា កងកម្លាំងការពារដែនអាកាសរបស់អ៊ីរ៉ង់ កំពុងរក្សាការឃ្លាំមើលជាបន្តនៅដែនអាកាសរបស់ប្រទេស។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃទី៩ ខែកក្កដា។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ លោក Khamenei ត្រូវបានសម្លាប់ក្នុងអាយុ ៨៦ ឆ្នាំ នៅរដ្ឋធានី ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដំបូងនៃសង្គ្រាម។ ពិធីបុណ្យសពជាសាធារណៈរបស់លោកនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយសពរបស់លោកត្រូវបានដាក់តម្កល់ឲ្យចូលគោរពនៅក្នុងអគារដ៏ធំមួយនៅទីក្រុងតេអេរ៉ង់ភាគកណ្តាល។ យោងតាមមន្ត្រីបានឲ្យដឹងថា ពិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមកាន់ទុក្ខចន្លោះពី ១៥ ទៅ២០ លាននាក់ ដែលនឹងក្លាយជាពិធីបុណ្យសពរដ្ឋធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM