សមាជិកព្រឹទ្ធសភារុស្ស៊ីរិះគន់ភាពក្រអឺតក្រទមរបស់ក្រុមអ្នកនយោបាយលោកខាងលិច
អតីតប្រធានាធិបតីហុងឌូរ៉ាស វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយការលើកលែងទោសពីលោក Trump
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនព្រម​ឱ្យសហរដ្ឋអាមេរិកកំណត់ពេលវេលានៃ​សង្គ្រាម និងសន្តិភាពនោះឡើយ​
អ៊ីរ៉ង់និយាយថា ខ្លួនបានកោះអញ្ជើ្ឯកអគ្គរដ្ឋទូតបារាំងជុំវិញ «ការជ្រៀតជ្រែក» ក្នុងកិច្ចការផ្ទៃក្នុង

ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan

2026/07/10 02:57:02 am        37
ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា សមាជិក ៣នាក់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅខេត្ត Khuzestan ភាគនិរតីរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ​។ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយពីស្ថាប័ន​ទំនាក់ទំនងសាធារណៈ និងព័ត៌មានរបស់ IRGC នៅខេត្ត​ Khuzestan សារព័ត៌មាន IRNA បានឱ្យដឹង​ថា បុគ្គលិកទាំង ៣រូប​ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារដែលកំណត់គោលដៅតំបន់នានានៃខេត្តនេះ នា​ព្រឹកថ្ងៃព្រហស្បតិ៍។សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ដែល​ជា​ថ្ងៃទី២ ជាប់គ្នា បន្ទាប់ពីទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើ​នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែល​ជាផ្លូវទឹកយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់ថាមពលសកល។អ៊ីរ៉ង់បានទទូចថា នាវានានា​ត្រូវសម្របសម្រួលជាមួយអាជ្ញាធររបស់ខ្លួន មុនពេលឆ្លងកាត់ច្រកសមុទ្រនេះ ហើយបានបដិសេធការឆ្លងកាត់តាមរយៈផ្លូវណាមួយក្រៅពីផ្លូវដែលខ្លួនបានកំណត់៕

​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍

2026/07/10 02:47:15 am        30
សហភាពអឺរ៉ុប (EU) នៅ​ថ្ងៃព្រហស្បតិ៍ (ទី​៩ ខែកក្កដា ឆ្នាំ២០២៦) នេះ បានលើក​ឡើង​នូវ​ក្របខ័ណ្ឌទណ្ឌកម្មថ្មីមួយ ដែលផ្តោតលើការរត់ពន្ធជនអន្តោប្រវេសន៍ ការជួញដូរមនុស្ស និងទម្រង់ផ្សេងទៀតនៃក្រុម​ឧក្រិដ្ឋកម្ម ដែលនឹងដាក់ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើជនល្មើស។ដោយសំដៅទៅលើការបង្ក្រាបលើអ្នករត់ពន្ធ និង​អ្នក​ជួញដូរ​ជនអន្តោប្រវេសន៍ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងទាំងអស់គ្នាមានគោលដៅរួម។ ដើម្បីធ្វើ​ឱ្យ​ជន​ទាំង​នោះ​មិន​ប្រកប​​អាជីវកម្មបែប​នេះ​។ ហើយ​ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ដែលស្រមៃចង់បានជីវិតកាន់តែល្អ​ប្រសើរ។ យើងជាប្រជាជនអឺរ៉ុប ត្រូវតែជាអ្នកសម្រេចថា អ្នកណាត្រូវ​មកកាន់​ទីកន្លែង​របស់យើង​ ហើយ​មក​ក្នុងកាលៈទេសៈណា»។សំណើនេះតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមប្រឹក្សាអឺរ៉ុប មុនពេលវាអាចត្រូវបាន​អនុវត្ត។ ការប្រកាសនេះកើតឡើងក្នុងពេល​មាន​ការជជែកដេញ​ដោល​យ៉ាង​តាន​តឹង​ ជុំវិញគោលនយោបាយទេសន្តរប្រវេសន៍ នៅ EU។កាលពីខែមុន សភាអឺរ៉ុបបានអនុម័តកំណែច្បាប់ទេសន្តរប្រវេសន៍ ដែលមានគោលបំណងធ្វើឱ្យការនិរទេសងាយស្រួល​ជាងមុន​ និងអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលឃុំឃាំងនៅក្រៅដែន​ដី​របស់​តំបន់​៕

កោះភាគខាងត្បូង Ishigaki របស់ជប៉ុន ត្រៀមខ្លួន មុនការមកដល់របស់ព្យុះទីហ្វុង Bavi

2026/07/10 02:46:46 am        24
នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅទូទាំងកោះភាគខាងត្បូង Ishigaki របស់ជប៉ុន បានរក្សាសុវត្ថិភាពផ្ទះសម្បែង និងហាងលក់ទំនិញរបស់ពួកគេ ជាការត្រៀមខ្លួនចំពោះការមកដល់របស់ព្យុះទីហ្វុង Bavi ។ ភ្លៀងធ្លាក់តិច និងសន្ទុះខ្យល់បក់ពុំទាន់សូវខ្លាំង បានកើតមាន មុនការមកដល់របស់ព្យុះដែលបច្ចុប្បន្ននៅចម្ងាយប្រហែល ១ពាន់គ.ម ។ យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុងមួយនេះ គ្រោងនឹងបោកបក់ដល់ដីគោកនៅកោះ Ishigaki នាព្រឹកថ្ងៃសៅរ៍ខាងមុខ ។ លោក Hiroshi Nomura គឺជាម្ចាស់ហាងលក់កង់ និយាយថា ជាការពិតណាស់ថា លោកមានការព្រួយបារម្ភ លោកមានការព្រួយបារម្ភថាតើ ការត្រៀមខ្លួនរបស់ពួកយើងគ្រប់គ្រាន់ហើយឬនៅសម្រាប់មហាព្យុះមួយនេះ ។ លោកបន្តថា លោកមានគម្រោងបិទហាងរបស់លោកមុនពេលព្យុះ Bavi បោកបក់ដល់ដីគោក ។ ស្របពេលដែលអ្នកស្រុកនាំគ្នាស្តុកទំនិញមុនការមកដល់របស់ព្យុះ រានលក់ទំនិញក្នុងហាងមួយចំនួន លែងមានទំនិញទៀតហើយ ។ តំបន់ឆ្នេរសមុទ្រសាធារណៈមួយចំនួន សួនកម្សាន្តតំបន់ឆ្នេរ និងចំណតនាវាចម្លង គ្រោងនឹងបិទទ្វារផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយពួកគេលើកឡើងពីក្តីបារម្ភមុនការមកដល់របស់ព្យុះ ។ ក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សម្រាប់ខ្យល់បក់ខ្លាំង បំណាក់ដី ទឹកជំនន់ និងការកញ្ជ្រោលឡើងរបស់ព្យុះ ៕

រដ្ឋ​អាជ្ញាជាន់ខ្ពស់អ៊ុយក្រែន៖ គ្មាន​តម្រុយបង្ហាញថា ទីក្រុងគី​វនៅពីក្រោយការបំផ្ទុះបំពង់​បង្ហូរ Nord Stream

2026/07/10 02:33:17 am        25
រដ្ឋអាជ្ញាអ៊ុយក្រែនបានបដិសេធនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះថា មិន​មានការ​ជាប់ពាក់ព័ន្ធរបស់​ទីក្រុងគីវឡើយ​ ក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ក្នុងឆ្នាំ២០២២ ហើយបានស្នើឱ្យបង្កើតក្រុមស៊ើបអង្កេតរួមគ្នាជាមួយអាល្លឺម៉ង់ ដែលសង្ស័យថា អង្គភាពរដ្ឋអ៊ុយក្រែននៅពីក្រោយហេតុការណ៍​នោះ។ការផ្ទុះទាំងនេះ ដែល​បាន​កើត​ឡើង​​ក្រោយ​ប៉ុន្មាន​ខែបន្ទាប់ពីមាន​ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលជាបណ្ដាញ​ដ៏​សំខាន់ សម្រាប់ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់​អឺរ៉ុប ក៏ដូចជាធ្វើ​ឱ្យ​ខូចខាត​ដល់បំពង់​​ Nord Stream 2 ដែលមិនទាន់បានចាប់​ផ្ដើម​ដំណើរការនៅឡើយ។ការិយាល័យអគ្គរដ្ឋ​អាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយផ្អែកលើការស៊ើបអង្កេតរហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែល​បង្ហាញថា អ៊ុយក្រែន អង្គភាពផ្លូវការរបស់ប្រទេស​ ឬមន្ត្រីណាម្នាក់​របស់​រដ្ឋាភិបាល​មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះកាល​ពី​ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្របាល់ទិក ឬបានចេញបញ្ជាពាក់ព័ន្ធណាមួយ តំណាង​ឱ្យ​អ៊ុយក្រែន។ការិយាល័យ​នេះ​បានបន្ថែម​ថា៖ «ក្នុងពេលជាមួយគ្នានេះ ការស៊ើបអង្កេតលើកាលៈទេសៈទាំងនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយភស្តុតាងចាំបាច់នៅតែត្រូវបានប្រមូល និងត្រួត​ពិនិត្យ»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋ​អាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់អតីតមន្ត្រីកងទ័ពអ៊ុយក្រែនម្នាក់ ពីបទរួមគំនិតប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការបំផ្ទុះនេះ ដោយចោទប្រកាន់រូប​គេ​ថា បានធ្វើសកម្មភាពតំណាង​អង្គភាពរដ្ឋអ៊ុយក្រែនដែលមិនត្រូវ​បានបញ្ជាក់៕

អ៊ីរ៉ង់និយាយថា កាំជ្រួចផ្លោងអាមេរិកត្រូវចំបរិវេណជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr

2026/07/10 02:32:02 am        19
អភិបាលរងខេត្ត Bushehr របស់អ៊ីរ៉ង់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចផ្លោង ១គ្រាប់របស់សហរដ្ឋអាមេរិក ធ្លាក់លើបរិវេណជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នាថ្ងៃព្រហស្បតិ៍នេះ ។មន្រ្តីរូបនេះ និយាយថា ទីតាំងជាច្រើនកន្លែងនៅខេត្ត Bushehr រួមទាំងបរិវេណរោងចក្រនុយក្លេអ៊ែរ រងការវាយប្រហាររបស់សហរដ្ឋអាមេរិក ។ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr រាយការណ៍ថា សំឡេងផ្ទុះជាច្រើន ត្រូវបានឮនាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅខេត្ត Bushehr ។នៅថ្ងៃព្រហស្បតិ៍នេះដែរ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាសហរដ្ឋអាមេរិកនៅតាមបណ្តាលរដ្ឋជិតខាងក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើខេត្តតំបន់ឆ្នេរភាគខាងត្បូង និងខេត្តតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ធ្វើឲ្យភាពជាប់គាំងកាន់តែខ្លាំងនៃកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣សប្តាហ៍ ។អ៊ីរ៉ង់ត្រៀមនឹងបញ្ចុះសាកសពលោកអតីតមេដឹកនាំ Ayatollah Ali Khamenei នាថ្ងៃព្រហស្បតិ៍នេះ នៅទីសក្ការៈដ៏ពិសិដ្ឋបំផុត ស្ថិតក្នុងទីក្រុង Mashhad នៅភាគឦសានប្រទេសអ៊ីរ៉ង់ បន្ទាប់ពីពិធីបុណ្យទ្រង់ទ្រាយធំ ការដង្ហែរក្បួន និងពិធីកាន់ទុក្ខរយៈពេល ១សប្តាហ៍ ដែលជាប់ជួននឹងការផ្ទុះជម្លោះថ្មីជាមួយសហរដ្ឋអាមេរិក ក្រោយបទឈប់បាញ់រយៈពេលជាច្រើនសប្តាហ៍ ៕

អ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីបន្ថែម​ ខណៈយុទ្ធនាការនៅតំបន់​គ្រីមៀ មាន​ខ្លាំងឡើង​ៗ​

2026/07/10 02:21:39 am        22
យោធាអ៊ុយក្រែន បានឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី៩ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យានដ្រូន​របស់អ៊ុយក្រែនបានវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីចំនួន ១២គ្រឿងបន្ថែមទៀត នៅក្នុងសមុទ្រ Azov កាលពីយប់មិញ (ថ្ងៃពុធ) ជាព្រឹត្តិការណ៍​ចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការមួយដែលមានគោលបំណងរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងកម្លាំងរុស្ស៊ី និងធ្វើឱ្យតំបន់​គ្រីមៀកាន់កាប់ដោយទីក្រុងមូស្គូដាច់ទំនាក់​ទំនងពី​គេ​។អគ្គសេនាធិការយោធាអ៊ុយក្រែន បានឱ្យដឹង​នៅលើកម្មវិធី​ផ្ញើសារ​ Telegram ថា នាវាទាំងនោះត្រូវបានប្រើ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យោធារុស្ស៊ី និងដើម្បីដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាត គេចពីទណ្ឌកម្មអន្តរជាតិ​។ ជាមួយគ្នា​នេះ សា្ថប័ន​នេះ​បានបន្ថែមទៀត​ថា នាវាសណ្តោង ១គ្រឿង និងនាវាដឹកទំនិញស្ងួត ១គ្រឿង ក៏ត្រូវបានវាយប្រហារផងដែរ។ក្រសួងការពារជាតិអ៊ុយក្រែន បាន​បញ្ជាក់ថា ការវាយប្រហារទាំងនេះបានធ្វើឱ្យចំនួននាវាដែលត្រូវបានវាយប្រហារនៅក្នុងសមុទ្រ Azov និងសមុទ្រខ្មៅ (Black Sea) ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ កើនដល់ ៣៦គ្រឿងហើយ​។ នាវាទាំងនោះរួមមាននាវាដឹកប្រេង «កងនាវាស្រមោល" របស់រុស្ស៊ីចំនួន ៣២គ្រឿង និងនាវាដឹកទំនិញស្ងួត ២គ្រឿង។ ក្រសួងបានបន្ថែម​​ថា៖ «នាវា​ទាំងអស់គ្នាកំពុងព្យាយាមដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់តំបន់​គ្រីមៀ​»។មិនទាន់​មានការអត្ថាធិប្បាយពីទីក្រុងមូស្គូនៅ​ឡើយ​ទេ​។ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅតំបន់​គ្រីមៀ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរួមចំណែកធ្វើ​ឱ្យមាន​​ការខ្វះខាតប្រេងឥន្ធនៈ និងជំរុញឱ្យអាជ្ញាធរប្រកាសអាសន្ន នៅក្នុងឧបទ្វីប ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី៕

កា្តរមឈូសលោក Khamenei ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង តាមជើងហោះហើរមកកាន់អ៊ីរ៉ង់វិញ

2026/07/10 02:21:11 am        22
យន្តហោះចម្លាំងរបស់កងទ័ពអាកាសអ៊ីរ៉ង់ បានអមដំណើរយន្តហោះដឹកសាកសពលោកអតីតមេដឹកនាំ Ayatollah Ali Khamenei និងសមាជិកគ្រួសារស្លាប់របស់លោក ដើម្បីវិលត្រឡប់មកកាន់ប្រទេសអ៊ីរ៉ង់វិញសម្រាប់ពិធីបញ្ចុះសាកសព ចេញពីពិធីបុណ្យសពនៅប្រទេសអ៊ីរ៉ាក់ ។ក្តារមឈូសរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានធ្វើដំណើរទៅដល់ទីក្រុង Karbala ប្រទេសអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការឈប់សំចតចុងក្រោយនៃពិធីបុណ្យសពរយៈពេល ៦ថ្ងៃរបស់គាត់ ។លោក Khamenei នឹងត្រូវបញ្ចុះនៅទីសក្ការៈដ៏ពិសិដ្ឋបំផុត ស្ថិតក្នុងទីក្រុង Mashhad នៅភាគឦសានប្រទេសអ៊ីរ៉ង់ បន្ទាប់ពីពិធីបុណ្យទ្រង់ទ្រាយធំ ការដង្ហែរក្បួន និងពិធីកាន់ទុក្ខរយៈពេល ១សប្តាហ៍ ដែលជាប់ជួននឹងការផ្ទុះជម្លោះថ្មីជាមួយសហរដ្ឋអាមេរិក ក្រោយបទឈប់បាញ់រយៈពេលជាច្រើនសប្តាហ៍ ។ សូមបញ្ជាក់ថា លោក Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អំឡុងការវាយប្រហាររួមដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ៕

ការវាយប្រហាររបស់អាមេរិកបណ្តាលឲ្យខូចខាតស្ពានធ្ងន់ធ្ងរស្ថិតនៅលើច្រករបៀងផ្លូវរថភ្លើងចិន-អ៊ីរ៉ង់

2026/07/10 02:20:42 am        17
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃព្រហស្បតិ៍នេះ ឃើញការខូចខាតស្ពានផ្លូវរថភ្លើង Aq Taqeh Khan ស្ថិតនៅខេត្តភាគខាងជើង Golestan របស់អ៊ីរ៉ង់ ក្រោយការវាយប្រហារកាលពីយប់កន្លងទៅរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។ស្ពានមួយនេះ គឹជាការតភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់ទៅកាន់ដៃគូចិន និងរុស្ស៊ីរបស់ទីក្រុងតេអេរ៉ង់ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំងរបស់ស្ពានជាមួយច្រាំងទន្លេ ផ្លូវ ទីវាល និងទីតាំងពាក់ព័ន្ធនៅក្នុងទីក្រុង ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។ដោយឡែក ទីភ្នាក់ងារ Fars រាយការណ៍ថា ផ្លូវមួយខ្សែនេះដែលត្រូវឆ្លងកាត់ប្រទេសតួកមេនីស្ថាន និងប្រទេសកាហ្សាក់ស្ថាន បានក្លាយជាការតភ្ជាប់ដីគោកដ៏សំខាន់មួយទៅកាន់ប្រទេសចិន ដែលផ្លូវនេះទទួលបានការចូលរួមយ៉ាងសកម្មជាងមុន អំឡុងការបិទកំពង់ផែឈូងសមុទ្ររបស់អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ ។ពួកគេរាយការណ៍ទៀតថា ផ្លូវមួយខ្សែនេះដែរ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី សម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់អ៊ីរ៉ង់ចាប់តាំងពីចុងសប្តាហ៍ ២០២៥រហូតមក ហើយការជួសជុលស្ពានខាងលើ ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់ភ្លាមៗ ៕

មានក្រឹមឡាំង៖អាមេរិកយល់ច្រឡំថា ការវាយប្រហារកើនឡើងរបស់អ៊ុយក្រែននឹងអាចជួយឲ្យបញ្ចប់សង្រ្គាម

2026/07/10 02:10:04 am        102
រុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកមានការយល់ច្រឡំហើយ នៅក្នុងជំនឿរបស់ពួកគេថាការវាយប្រហារកាន់តែជ្រៅរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ីនឹងអាចជួយនាំឲ្យបញ្ចប់សង្រ្គាមមួយនេះបាន ។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថាការបង្កើតតំបន់គ្មានការហោះហើរណាមួយលើអ៊ុយក្រែន មានន័យថា អង្គការណាតូកំពុងប្រតិបត្តិការនៅទីនោះ ជាអ្វីមួយដែលរុស្ស៊ីកំពុងព្យាយាមរារាំង ។លោក Peskov និយាយទៀតថា សម្រាប់ប្រព័ន្ធមីស៊ីល Patriot ការពិតណាស់ថាសហរដ្ឋអាមេរិកកំពុងបន្តផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាយោធាដល់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ ។ ពិតណាស់ ថាពួកយើងដឹង មិនមែនថាពួកយើងមិនដឹងនោះ លោកប្រធានាធិបតីPutinក៏ដឹងរឿងនេះដែរ ។គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីDonald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលPatriot ជាការជំរុញដ៏ធំមួយសម្រាប់ទីក្រុងគីវដែលបានស្វែងរកការអនុញ្ញាតជាយូរមកហើយ ក្នុងការផលិតអាវុធការពារខ្លួនប្រភេទនេះ ។លោកថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy នៅឯកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងអង់ការ៉ាថា ពួកយើងនឹងផ្តល់អាជ្ញាប័ណ្ណដល់អ្នក ដើម្បីផលិត Patriots ៕

រុស្ស៊ីហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក

2026/07/10 01:52:25 am        69
រុស្ស៊ីបានដាក់ចេញបំរាមលើការនាំចេញប្រេងម៉ាស៊ូត ជាផ្នែកមួយនៃវិធានការគាំទ្រទីផ្សារប្រេងក្នុងស្រុក ក្រោយការវាយប្រហារយានដ្រូនជាប្រព័ន្ធរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេង បង្កឲ្យមានកង្វះខាតប្រេងធ្ងន់ធ្ងរ ហើយនិងតម្លៃប្រេងហក់ឡើងខ្ពស់នៅតាមតំបន់មួយចំនួន ។អ្នកបើកបរនៅតាមតំបន់ជាច្រើន ប្រឈមនឹងការតម្រង់ជួរច្រើនម៉ោង ដើម្បីចាក់ប្រេងរថយន្តរបស់ពួកគេ ស្របពេលដែលការវាយប្រហារកើនឡើងរបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី បានរឹតត្បិតការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូត ។ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយប្រាប់ជំនួបរដ្ឋាភិបាលតាមកញ្ចក់ទូរទស្សន៍ថា ស្ថានភាពប្រេងនៅតែស្មុគស្មាញ ហើយច្បាស់ណាស់ថា ស្ថានភាពបច្ចុប្បន្ននៅតាមស្ថានីយប្រេង បង្កក្តីបារម្ភនៅក្នុងចំណោមសាធារណជន ។រដ្ឋាភិបាលរុស្ស៊ីនិយាយថា បំរាមនេះដែលរួមទាំងលើក្រុមហ៊ុនផលិតប្រេង នឹងចូលជាធរមានរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកព្រឹទ្ធសភារុស្ស៊ីរិះគន់ភាពក្រអឺតក្រទមរបស់ក្រុមអ្នកនយោបាយលោកខាងលិច
07/27/2026 05:07 PM
អតីតប្រធានាធិបតីហុងឌូរ៉ាស វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយការលើកលែងទោសពីលោក Trump
07/27/2026 05:07 PM
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនព្រម​ឱ្យសហរដ្ឋអាមេរិកកំណត់ពេលវេលានៃ​សង្គ្រាម និងសន្តិភាពនោះឡើយ​
07/27/2026 05:07 PM
អ៊ីរ៉ង់និយាយថា ខ្លួនបានកោះអញ្ជើ្ឯកអគ្គរដ្ឋទូតបារាំងជុំវិញ «ការជ្រៀតជ្រែក» ក្នុងកិច្ចការផ្ទៃក្នុង
07/27/2026 05:07 PM
មេដឹកនាំកូរ៉េខាងជើង ភរិយា និងកូនស្រី ប្រារព្ធខួបបទឈប់បាញ់សង្រ្គាមកូរ៉េ
07/27/2026 05:07 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado ប្រាប់​ថា នឹងមិនចូលរួមការ​ចរចាគាំទ្រដោយ​អាមេរិកទេ
07/27/2026 05:07 PM
ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo លាលែងចេញពីតំណែង
07/27/2026 05:07 PM
យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានស្ទាក់ចាប់យានដ្រូនពីរគ្រឿងនៅជិតព្រំដែនហ្ស៊កដានី
07/27/2026 05:07 PM
លីបង់រឹតបន្តឹងការគ្រប់គ្រងកំពង់ផែនិងព្រលានយន្តហោះ ដើម្បីកាត់បន្ថយប្រភពហិរញ្ញប្បទានរបស់ក្រុមហេសបូឡា
07/27/2026 04:07 PM
អង្គភាពយោធាអេស្ប៉ាញ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន
07/27/2026 04:07 PM