កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
អាជ្ញាធរខេត្តរតនគិរី បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី
សំណុំរឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀង៖ ផ្តន្ទាទោសមនុស្សចំនួន ៨នាក់ ពី ១៨ខែ រហូតដល់ ១៤ឆ្នាំ
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩

ព័ត៌មានជាតិ

សង្គមស៊ីវិលបង្ហាញសុទិដ្ឋនិយមរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានៅថ្ងៃស្អែកនេះ

2026/05/11 11:35:29 am        241
សហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការធ្វើច្បាប់កាតព្វកិច្ចយោធា ពីព្រោះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ និងបង្ហាញសុទិដ្ឋនិយមថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយច្បាប់នេះ គឺជាអ្វីដែលមានរួចមកហើយ តែអ្វីដែលជាការឆ្លើយតបទៅនឹងភូមិសាស្ត្រនយោបាយសម័យថ្មី គឺស្របពេលនេះ រាជរដ្ឋាភិបាលបានលើកយកច្បាប់នេះធ្វើការកែសម្រួលដើម្បីយកមកធ្វើការអនុវត្តនៅក្នុងការសម្រេចដើម្បីឲ្យយុវជនអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំចូលបម្រើកាតព្វកិច្ចយោធា គឺដាច់ខាតត្រូវតែធ្វើព្រោះជាតម្រូវការរបស់ជាតិ។ ហើយតាំងពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីបានធ្វើទំនើបកម្មយោធាពីដំណាក់កាលមួយទៅដំណាក់កាលមួយដើម្បីការពារជាតិ។លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករបានមានប្រសាសន៍ថា នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៦ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ក្នុងនាមប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ មាតុភូមិ ទឹកដី គឺមានភារកិច្ចដ៏ចម្បងមួយក្នុងការស្រឡាញ់ទឹកដីរបស់ខ្លួន ហើយជាកាតព្វកិច្ចត្រូវចូលរួមទាំងអស់គ្នា។ ហើយជឿជាក់ថាប្រជាពលរដ្ឋដែលបានដឹងពីកាតព្វកិច្ចយោធា នឹងបានយល់ដឹងអំពីបរិការនៃការការពារជាតិមានសារៈសំខាន់។សូមជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់"កាតព្វកិច្ចយោធា"។ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖ · អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ • ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ • ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ · ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ៕ អត្ថបទ៖ វង្ស សុភាព

មន្រ្ដីជាន់ខ្ពស់ CDC៖ កំណើនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ជា​គំហុក

2026/05/11 11:15:05 am        185
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC​​)​ថ្លែង​ឱ្យ​ដឹង​ថា ​នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បា​ន​កើន​ឡើងជាគំហុក ស្របពេល​រាជ​រដ្ឋាភិបាល​បាន​អនុម័ត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ឡើង​ជា​បន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគ​សរុប​ប្រមាណ ​១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង ក្នុងឆ្នាំ២០២៦នេះ អនុម័ត​បាន​មាន​ចំនួន ១៨៧ គម្រោង មានទុនវិនិយោគជាង ២,៦ ពាន់លានដុល្លារអាមេរិក បើធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំមុន គឺមានការថយចុះ ក៏ប៉ុន្តែមានកំណើននៃការវិនិយោគនៅតាម បណ្តា​ខេត្ត​មា​នចំនួនច្រើនជាងមុន។ឯកឧត្តមបន្តថា ជុំវិញគម្រោងវិនិយោគឃើញថា នៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ មាន​កំណើន​វិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបានកើនឡើងជាគំហុក ជាក់ស្តែងនៅ​ឆ្នាំ​២០២៣​ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧១ គម្រោង, ឆ្នាំ២០២៤ មាន ១៥០ ​គម្រោង និងនៅឆ្នាំ២០២៥ កើនដល់ ២៤៣ គម្រោង។ បញ្ហានេះ រាជដ្ឋាភិបាលក៏បានបង្កើនការអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កើនឡើងគួកត់សសម្គាល់ផងដែរ ដោយក្នុងរយៈពេលជាង ២ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេស ដែលបានបង្កើតមានចំនួន ២០ តំបន់ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសិក្សានៅតាមបណ្តាខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឱ្យឆ្លើយតបទៅនិងតម្រូវការវិនិយោគនានារបស់វិស័យឯកជន។ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ តំបន់សេដ្ឋពិសេសដែលអនុម័ត មានចំនួន ៦២ គម្រោង ក្រោមអនុ ក្រិត្យរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមទាំង៦២គម្រោងនេះ មានចំនួន ៣៥ គម្រោងកំពុងដំណើរការ ហើយមួយចំនួនកំពុងធ្វើ ការសាងសង់ និងមានប្រមាណជាង ១០ ក្រុមហ៊ុន ដែលវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរយៈពេលជាង ១០ ទៅ ២០ឆ្នាំ មកនេះ អត់ដំណើរនោះឡើយ ជាកម្មវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញឱ្យពួកគេត្រូវតែធ្វើការអភិវឌ្ឍ៕ អត្ថបទ៖ សុន រ៉ាឌី 

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន​សែន ពងទឹក​ ស្រុករំដួល

2026/05/11 11:10:07 am        211
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យចំណុះទីចាត់ការសាលាខេត្ត លោកអភិបាលស្រុករំដួល ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពងទឹក ស្រុករំដួល ជាច្រើនរូបទៀត។ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលខេត្តបានពាំនាំនូវការចូលអបអរសាទរប្អូនស្រី រស់ ដា ជាសិស្សសិក្សានៅវិទ្យាល័យពងទឹក ស្រុករំដួល ហើយបានប្រឡងជាប់សិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ នាពេលកន្លងទៅថ្មីៗនេះ ដែលបាននាំមកនូវកិត្តយសសម្រាប់សាលា សម្រាប់ខេត្តស្វាយរៀង ជាពិសេសកិត្តយសដ៍ធំធេងសម្រាប់គ្រួសារ ដែលបានខិតខំចិញ្ចិមបីបាច់ថែរក្សាប្រកបដោយព្រហ្មវិហារធម៌ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ។ លោកអភិបាលរងខេត្តបន្ថែមថា ក្នុងនាមឯកឧត្តមភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។ លោកភិបាលរងខេត្តក៏បានផ្តាំផ្ញើទៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អសម្រាប់សង្គមជាតិ ។ ជាចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលរងខេត្តបាននាំមកនូវថវិការបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តចំនួន២,០០០,០០០រៀល ឧត្ថម្ភដល់ប្អូនស្រី រស់ ដា ផងដែរ៕

វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន

2026/05/11 10:34:31 am        208
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​ជួយ​គៀង​គរ​វិនិយោគិន​ពី​បរទេស​ផ្ទាល់​មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តី​អំ​ពី​បរិយាស​វិនិយោគ​នៅ​កម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញ​នូវ​កម្ម​វិធី​គន្លឹះ​មុត​ស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិ​ច្ច​សម្រួល​នានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិត​ភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកឧកញ៉ា បន្តថា ជុំវិញយន្តការខាងលើនេះឃើញថា សភាពាណិជ្ជកម្មកម្ពុជា និង​ធុរជន​ផ្សេង​ៗ​ទៀត ​បាននិងកំពុងចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ ជំរុញដល់កំណើននៃការនាំចេញទំនិញរបស់ កម្ពុជា និងការទាក់ទាញម៉ូយ (អ្នក​វិនិយោគ) ជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រធាន និង​អនុ​ប្រធាន​ រួមសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានបន្តចូលរួម​ជា​បន្ត​បន្ទាប់​នូវ​រាល់​ព្រឹត្តិការណ៍​ធំ​ៗ​នៅក្រៅប្រទេស ក្រោមការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានធ្វើឱ្យ​កម្ពុជា​ទទួល​បានគម្រោងវិនិយោគថ្មីៗកើតឡើងជាបន្តបន្ទាប់។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅ​ក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦ រាជរដ្ឋាភិបាលបាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នានា ​តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែន​ទី​បង្ហាញ​ផ្លូវ​ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និង​ធុរកិច្ច​ដែល​មាន​សុខ​ភាព​ល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលទាននិងរីកលូតលាស់នៅកម្ពុជា។ បញ្ហា​នេះ​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់វិស័យឯកជនចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីលើក​កម្ពស់ដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាល​មិន​ទុក​វិស័យ​ឯកជ​ន​ឱ្យ​នៅ​ឯកា​នោះ​ទេ ​ដោយតែងតែផ្ដល់ នូវការគាំទ្រ និងជួយជ្រោមជ្រែងជាប់ជាប្រចាំ នៅគ្រប់ដំណាក់​កាល​នៃ​ការ​ធ្វើ​ប្រតិបត្តិការអាជីវកម្ម ជាពិសេសការទទួលស្តាប់ពីកង្វល់ ឬបញ្ហាប្រឈមនានា ហើយ​ដាក់​ចេញ​នូវវិធានការអន្តរាគមន៍ឆ្លើយតប។ ក្រៅពីនេះ កម្ពុជាបានរៀបចំ​និង​អនុវត្ត​ជា​ប្រចាំ​នូវ​យន្តការ​ ជាច្រើន ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួល​សម្រាប់​វិស័យឯ​កជន​ក្នុង​ការ​បញ្ចេញ​មតិ​យោប​ល់ លើកជាកង្វល់ និងសំណូមពរមក កាន់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ក្រុមប្រឹក្សាផ្តល់ យោបល់​សម្រាប់​ការ​អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និងយន្តការទ្វេភាគីដ៏ទៃទៀតដូចជា កិច្ចសន្ទនា​រវាង​រដ្ឋ និងឯកជន តាមប្រទេសជាដៃគូ រួមមាន៖ កម្ពុជា-ជប៉ុន,កម្ពុជា-អឺរ៉ុប, កម្ពុជា-អាម៉េរិក, កម្ពុជា-កូរ៉េ, និងកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី

មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ

2026/05/11 10:32:40 am        125
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀក​​​បំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សទីតាំងប្រវត្តិសាស្ត្រ។ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផល ក្រុមការងាររកឃើញមាន​៖ ក. អដ្ឋិធាតុ ៖ ១. បំណែកឆ្អឹង លលាដ៍ ចំនួន ២២៣ បំណែក, ២. បំណែកឆ្អឹងថ្គាម ចំនួន ៤០ បំណែក, ៣. ធ្មេញ ចំនួន ៦៨, ៤. បំណែកឆ្អឹង (ដៃ-ជើង) ១,៤៨៤ បំណែក, ៥. បំណែកឆ្អឹងផ្សេងៗ ដែលប្រមូលនៅជុំវិញទីតាំង ចំនួន ៤១១ បំណែក។ ខ. វាយនភណ្ឌ ៖ ១. សម្លៀកបំពាក់ (ទ្រង់ទ្រាយពេញលេញ) ចំនួន ៩១, ២. បំណែកសម្លៀកបំពាក់ ប្រហែល ២០០០ បំណែក។ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែង​ថ មែនទែនទៅក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តម អគ្គនាយកបេតិកភណ្ឌ លោកបានដឹកនាំក្រុមការងារសារមនី្ទរទួលស្លែង ចុះទៅពិនិត្យទីតាំងកាលពីអំឡុងខែមីនា លុះក្រោយពេលទទួលដំណឹងថាមានឃើញអដិ្ឋធាតុជាច្រើន និងសម្លៀកបំពាក់ជនរងគ្រោះនៅទីតាំងនោះ បានដឹកនាំក្រុមការងារចុះ ដើម្បីពិនិត្យបឋម និងសិក្សារៀបចំផែនការអនុវត្តការងារក្នុងកម្រិតណា។សូមបញ្ជាក់ផងដែរថា៖ កោះ គ គឺជាអតីតទីតាំងឃុំឃាំង និងជាវាលពិឃាតដ៏ឃោរឃៅមួយ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងអំឡុងពេលនោះ កោះ គ នេះ ត្រូវបានគេស្គាល់ថាជា "មជ្ឈមណ្ឌល ០៨" (Centre 08) ដែលមានតួនាទីស្រដៀងទៅនឹងមន្ទីរស-២១ (ទួលស្លែង) ៕អត្ថបទ រដ្ឋា

ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​

2026/05/11 10:22:59 am        131
ភ្នំពេញ ​៖ ​ការ​នាំ​ចេញ​ម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និង​ម្រេច មិនមែន GI របស់​កម្ពុជា​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រីមាសទី​១ ​ក្នុង​ឆ្នាំ​២០២៦នេះ​​ ដោយ​រក​ចំណូល​បាន​​ជាង​ ៩​លាន​ដុល្លារ​អាមេរិក​ ដែល​ជំរុញ​ដោយ​ការ​កើន​តម្រូវ​ការ​នៃ​ទីផ្សារ​សកល​ ខណៈ​ការ​ប្រមូល​ផល​ម្រេច​ សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹង​សម្រេច​បាន​ចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ​។​  បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម​ អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិក​ពីនាំចេញ​ផលិតផល​ ម្រេចកំពត GI និង​ ម្រេច ធម្មតាដែលមិនមែន GI ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៦នេះ​ កើនឡើង​ប្រមាណ ៨៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ​២០២៥ កន្លង​ទៅ​​។​ ទីផ្សារម្រេចសំខាន់ៗរបស់កម្ពុជា គឺប្រទេសវៀតណាម អាល្លឺម៉ង់ និង​បារាំង ជាដើម។  ជុំវិញការនាំចេញផលិតផលម្រេចនេះ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និង​គ្រឿង​ទេស​កម្ពុជា (CPSF) ​បានប្រាប់ BTV ថា សម្រាប់ម្រេចកំពត GI ត្រូវបានគេចុះកិច្ចសន្យាទិញ-លក់ រួចរាល់អស់ហើយ សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ​។ ​លោកបាន​​ព្យាករថា​ ទិន្នផល​ម្រេច​ឆ្នាំនេះ នឹងផ្តល់ផល​ប្រមាណ ២ម៉ឺនតោន គឺប្រហាក់ប្រហែលនឹងឆ្នាំមុន​ដែរ។  លោក ម៉ាក់ នី បានបន្ថែមទៀតថា សព្វថ្ងៃ ម្រេចធម្មតា​មាន​តម្លៃនៅ​លើ​ទីផ្សារ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​គឺប្រហាក់ប្រហែលឆ្នាំទៅដែរ គឺ​ចន្លោះពី ៥ ដុល្លារ ទៅ ៦ ដុល្លារអាមេរិក​ ក្នុងមួយ​គីឡូក្រាម​​។ ទីផ្សារម្រេចកម្ពុជាគឺ​​ប្រទេសវៀតណាម មាន​ប្រមាណ​ ៨០% ​និង​ក្រៅពីនេះ​គឺ​ទីផ្សារ​ប្រទេស​​ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប ដែលមាន​ដូចជា​ អាល្លឺម៉ង់ និង​បារាំង ជាដើម​។​​ ពាក់ព័ន្ធនឹងតម្លៃម្រេចធម្មតា នាពេល​បច្ចប្បន្ន​ គឺកសិករអាចទទួលបានផលចំណេញ​សមរម្យ​ ដែល​អាច​ទទួលយកបាន។  ​បើតាម លោក ម៉ាក់ នី ទិន្នផលម្រេចឆ្នាំនេះ រំពឹងថា នឹងសម្រេច​ប្រមាណ ២ ម៉ឺនតោន គឺ​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅដែរ ខណៈ​​ផ្ទៃដីដាំដុះម្រេចឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួច​ ​ដែលមាន​ផ្ទៃ​ដី​ដាំ​ដុះ​កើន​ដល់​ចំនួន ៧ ១២០ហិកតា។ ផលិតករ អាចប្រមូលផលម្រេចចាប់ពីខែមករា ដល់ ខែ​កក្កដា ឆ្នាំ​២០២៦។ របាយការណ៍របស់​ក្រសួង​ពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ បានបញ្ជាក់ថា ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារអាមេរិក​ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែ និងស៊ុតទាជូនពលរដ្ឋភៀសសឹកក្នុង មណ្ឌលសុវត្ថិភាពបាត់ថ្កៅ

2026/05/11 10:18:31 am        151
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការប្រមូលផលបានចំនួន ២៦លើក សរុបចំនួន ៣១ ៦១០គីឡូក្រាម ក្នុងនោះរួមមាន ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម ឃ្លោកចំនួន២០គីឡូក្រាម ល្ពៅចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ២២ ៤៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

អតីតយុទ្ធជនចំនួន ៩គ្រួសារ នៅខេត្តបាត់ដំបង​ទទួលបា​ន​ផ្ទះ​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ ​ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2026/05/11 10:10:26 am        178
បាត់ដំបង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃ​គណៈអភិបាល​ខេត្ត ​និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បា​ន​អញ្ជើញប្រគល់ផ្ទះចំនួន៩ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៩គ្រួសារនៅក្នុងស្រុកបវេល និង​ស្រុក​ថ្ម​គោល។​ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ពូជ​មាន់ និង​ពូជទាដល់អតីតយុទ្ធជនដើម្បីជួយសម្រាលការលំបាក និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តម បានណែនាំដល់អតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខ និងមើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង៕

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង បើកវេទិកាសាធារណៈពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍមូលដ្ឋាន និងផ្សព្វផ្សាយពីការយល់ដឹងតម្លៃសីលធម៌សង្គម និងកាតព្វកិច្ចយោធាដល់ពលរដ្ឋ

2026/05/11 10:00:24 am        101
តាកែវ៖ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងអាជ្ញាធរមូលដ្ឋានបានបើកវេទិកាសាធារណះផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍនៅមូលដ្ធានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនាថ្ងៃទី៩ ខែ៥ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួន សារឿន អនុប្រធានក្រុមការងារ តំណាង ឯកឧត្ដម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងលោក សាយ វណ្ណះ អភិ បាលស្រុកបាទី ខេត្តតាកែវ ។ វេទិកានេះមានការចូលរួមពីមន្ត្រីរាជការក្នុងមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច យុវជនចុះជួយមូលដ្ឋានឃុំ រួមនិងប្រជាពលរដ្ឋចំនួនជាង ២៥០នាក់ ។ដោយក្នុងពិធីនេះមានការឡើងថ្លែងពីបញ្ហាសិលធម៌សង្គម ដោយឯកឧត្តម ហ៊ីន ពិណ្ណារិទ្ធ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង ,បទអន្តរាគមន៍ស្តីពីកាតព្វកិច្ចយោធា ដោយឯកឧត្តម គា អ៊ាវ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង,មតិចំណាប់អារម្មណ៍របស់ក្រុមយុវជនចុះជួយឃុំព្រមទាំងការអំពាវនាវឲ្យចូលរួមរក្សាអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ និង ទប់ស្កាត់មិនឲ្យកើតមានបទល្មើស គ្រប់ប្រភេទ ដូចជា បញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាខុសច្បាប់ក្នុងមូលដ្ឋានជាដើម ជាពិសេសបានដោះស្រាយនូវរាល់តម្រូវចាំបាច់នានាជូនដល់ប្រជាពលរដ្ឋពីសំណាក់លោក សាយ វណ្ណះ អភិបាលស្រុកបាទី ខេត្តតាកែវ ផងដែរ ៕

ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស ផ្ដាំផ្ញើអ្នកទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជីនៅអារ៉ាប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា

2026/05/11 09:26:29 am        206
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ដាំផ្ញើទៅកាន់សាសនិកអ៊ិស្លាមកម្ពុជា ដែលទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់សាសនិកអ៊ិស្លាមនានា នៅក្នុងពិភពលោក ដែលទៅចូលរួមបុណ្យនេះ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន ៦០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៦ នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈឆ្នាំនេះ មានសាសនិកឥស្លាមកម្ពុជាចំនួន ១ ២១០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ក្នុងនោះចំនួន ១ ២០០នាក់ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដែលម្នាក់ៗចំណាយ ៦ ២០០ដុល្លារ ហើយក្នុងចំណោម ១ ២១០នាក់ គឺមាន១០នាក់ ទទួលបានព្រះរាជទានពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌី ដោយគ្មានការបង់ថ្លៃ ដែលចំណាយគិតជាថវិកាចំនួន ១00 000ដុល្លារ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ជារៀងរាល់ឆ្នាំ សាសនិកឥស្លាមកម្ពុជា តែងចេញដំណើរទៅបំពេញបុណ្យហាជ្ជី នៅអារ៉ាប៊ីសាអូឌីត ជាង ១ ២០០នាក់ ហើយការទៅចូលរួមនេះ បានបង្ហាញថា សាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួន ឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម ហើយអ្នកដែលទៅចូលរួមទាំងអស់ សូមជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់បរទេសដែលបានចូលរួម ពីតំបន់ទេសចរណ៍ផ្សេងៗ ជាពិសេសប្រាប់គេថា កម្ពុជាមានសុខដុមរមនានៃសាសនា គ្មានការរើសអើង និងអាចមកលេងកម្សាន្តដោយពុំមានការភ័យខ្លាចអ្វី ។ សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
06/18/2026 02:06 PM
អាជ្ញាធរខេត្តរតនគិរី បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី
06/18/2026 02:06 PM
សំណុំរឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀង៖ ផ្តន្ទាទោសមនុស្សចំនួន ៨នាក់ ពី ១៨ខែ រហូតដល់ ១៤ឆ្នាំ
06/18/2026 01:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩
06/18/2026 01:06 PM
ក្រុមអ្នកAOTចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទីតាំងរងការវាយប្រហារ និងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/18/2026 01:06 PM
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើលីបង់នៅតែបន្តទោះមានកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ក៏ដោយ
06/18/2026 01:06 PM
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មវស្សា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
06/18/2026 12:06 PM
Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ
06/18/2026 12:06 PM
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
06/18/2026 12:06 PM
ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
06/18/2026 12:06 PM