ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើបបន្លែសសី និងស្រូវនាងអំនៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង

2025/04/10 09:57:56 am        179
សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះថា សហគមន៍កសិកម្មទំនើបបន្លែសសី និងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប គ្រោងនឹងរៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា តាមរយៈការវិនិយោគលើផ្ទះសំណាញ់ ១០០ខ្នង ដែលអាចនឹងគាំទ្រជាថវិកាបដិភាគដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។ ឯកឧត្តមបានឱ្យដឹងថា កិច្ចសហការរវាងសហគមន៍ទំនើបទាំង២ នឹងអនុញ្ញាតឱ្យសហគមន៍មានលទ្ធភាពអាចផ្គត់ផ្គត់បន្លែសុវត្ថិភាពទៅកាន់តម្រូវការនៅក្នុងក្រុងសៀមរាប ក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែងខ្ពស់ និងក្នុងបរិមាណដែលមានស្ថេរភាព។ តាមផែនការគ្រោងទុក សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផ្តោតតែលើការធ្វើផលិតកម្មបន្លែក្នុងទំហំ៥០% ចំណែកឯសហគមន៍កសិកម្មទំនើបបន្លែសសីនឹងធ្វើផលិតកម្មបន្លែផង ព្រមទាំងទទួលរ៉ាប់រងការងារទីផ្សារ និងការចែកចាយបន្តផងដែរ ដោយសារសហគមន៍នេះស្ថិតនៅជិតទីផ្សារជាងសហគមន៍នាងអំ៕

អ្នកនាំពាក្យ៖ សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គលឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាន និងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់

2025/04/10 09:52:03 am        125
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត សូមធ្វើការបញ្ជាក់ច្បាស់អំពីការផ្ដល់ប័ណ្ណមេត្រីបរិស្ថាន ជូនរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់ គឺក្រសួងបរិស្ថានមានសមត្ថកិច្ច ដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍ ដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបដិសេធចំពោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាព ផ្តល់ប័ណ្ណសរសើរមេត្រីភាព ដល់បុគ្គលនិងក្រុមហ៊ុន សហគ្រាសមួយចំនួន គឺបានធ្វើសកម្មភាពល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា ៧៤៨ ដែលបានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា។អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈ ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត។ អ្នកនាំពាក្យបានឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលប្រាសចាកនឹងច្បាប់ ដែលនាំឲ្យមានការភាន់ច្រឡំ ដល់សាធារណជន។ ក្រសួងបរិស្ថាននឹងចាត់វិធានច្បាប់ប្រសិនបើអង្គការ ថែរក្សាបរិស្ថាននិងកសិកម្ម មួយនេះ មិនបញ្ឃប់សកម្មភាពរបស់ខ្លួន៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ

2025/04/10 09:41:04 am        201
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះរួមមាន៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង និងកុំព្យូទ័រចំនួន៧០គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ថ្នាក់។ ក្នុងនោះ ២ថ្នាក់សម្រាប់រៀនចំណេះដឹងទូទៅ និង១ថ្នាក់សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌។សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖១៖ បណ្តុះបណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជាការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កងពលតូចថ្មើរជើង។២៖ វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹងទូទៅយោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គហ្វឹកហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។របាយការណ៍របស់វិទ្យាស្ថាន បានឱ្យដឹងថា ខែសីហា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនាធិការ ចំនួន៧០នាក់ បានសិក្សារយៈពេល៦ខែ និងបានបញ្ចប់វគ្គនៅខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ខែតុលា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ចំនួន៨០នាក់ សិក្សារយៈពេល១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវបញ្ចប់វគ្គនៅខែតុលា ឆ្នាំ២០២៥។ក្រៅពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ វិទ្យាស្ថានមានអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ការបណ្តុះបណ្តាលរួមមាន៖ អគារតូច ធំ ចំនួន៦១ខ្នង, ផ្លូវប្រវែងសរុបចំនួន១០,៧១៤ម៉ែត្រ និងទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថានចំនួន២កន្លែងផងដែរ៕

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ជាដំណឹងល្អប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា

2025/04/10 08:58:35 am        299
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្ដីសាទរជាវិជ្ជមានបន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មីសម្រាប់រយៈពេល៩០ថ្ងៃ ខណៈរាជរដ្ឋាភិបាលនឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មី ៤៩% មកលើកម្ពុជា។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានសរសេរថា ជាដំណឹងល្អ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ, បើតាមសំដីលោកTrump, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា។ឯកឧត្តមបានបន្តថា ដូចបងប្អូនកូនក្មួយដឹងស្រាប់ហើយថា កម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ, ក្នុងចំណោមប្រទេសពីរបីផ្សេងទៀត, ដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយទីក្រុង Washington។ បើតាម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ សង្គ្រាមពាណិជ្ជកម្មនេះដែលបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយយើងធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីយើង, ដើម្បីការពារប្រាក់ចំណូលរបស់កម្មករយើង និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរយើង។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

2025/04/10 07:08:37 am        363
-សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អមដោយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើនរូបទៀត។ គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា ក្នុងបេសកកម្មការទូតសភានៅលើឆាកអន្តរជាតិនេះមាន ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ រដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា លោកជំទាវ និន សុផុន ប្រធានគណៈកម្មការទី៩ រដ្ឋសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា ព្រមទំាងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាមួយចំនួនទៀត មានដូចជា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ជាដើម។សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ហើយបានធ្វើការជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភានឹងឣញ្ជើញចូលរួមពិធីបើកផ្លូវការ, បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១, អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ វិបត្តិសាកល និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏នឹងត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang Cyber University ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Hanyang Cyber និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ និងថ្នាក់ដឹកនាំសកលវិទ្យាល័យ។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធវិមាន ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕

នគរបាលឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

2025/04/09 08:54:41 pm        373
ភ្នំពេញ៖ កម្លាំងនគរបាលអ្នកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសណ្ឋានជាមន្រ្តីនគរបាលជាតិ។នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។នគរបាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់៖ទី១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ទី២. ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ។ទី៣. ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ទី៤. ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៥. ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ និងទី៦. ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ប្រតិបត្តិការឃាត់ខ្លួនកម្លាំងនគរបាលបានដកហូតសម្ភារមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម) និងឯកសណ្ឋានមន្រ្តីនគរបាលជាតិ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន និងរាំលេងកម្សាន្តសាមគ្គីជាមួយកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ ក្រោមម្លប់នៃសុខសន្តិភាព

2025/04/09 07:58:29 pm        410
ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខ្នងភ្នំប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។បន្ទាប់ពីបញ្ចប់ពិធីបួងសួងដ៏មានសារៈសំខាន់នោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បានឆ្លៀតពេលដ៏មានតម្លៃ ដើរចុះពិនិត្យស្ថានភាពប្រាសាទបុរាណមួយចំនួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះ ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃការថែរក្សា ការគ្រប់គ្រង និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពីសំណាក់មន្ត្រីជំនាញដែលអមដំណើរ ព្រមទាំង បានផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការថែរក្សាប្រាសាទឱ្យបានល្អប្រសើរផងដែរ។លុះដល់ទីតាំងឈរជើងរបស់កងកម្លាំងព្រំដែន ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ បានចូលរួម រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ។ឯកឧត្តមបន្តថា ការលះបង់របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់សេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយវត្តមានរបស់បងប្អូននៅទីនេះ គឺជាខែលដ៏រឹងមាំ ការពារទឹកដី និងផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ខេត្តព្រះវិហាររបស់យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ក្រោមម្លប់នៃសុខសន្តិភាព ដែលកងកម្លាំងទាំងអស់បានខិតខំថែរក្សា ការរាំលេងកម្សាន្តនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ ស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏មានតម្លៃមុនពេលចូលឆ្នាំថ្មីមកដល់។ ភាពសប្បាយរីករាយនេះ ក៏ជាការលើកទឹកចិត្តដ៏សំខាន់មួយដល់កងកម្លាំងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត៕

ឯកឧត្តម អ៉ឹម ឈុនលឹម អញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញរៀបចំប្រារព្ធចូលឆ្នាំប្រពៃណីជាតិខ្មែរ

2025/04/09 07:58:06 pm        119
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដោយបានធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ។ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ឯកឧត្តមកិត្តិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការថ្វាយជូនព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។នាឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕

ខេត្តព្រះវិហារ​ ប្រារព្ធពិធីបុណ្យដឹងគុណប្រាសាទបុរាណខ្មែរ​ នៅ​បរិវេណប្រាសាទ​កោះកេរ ខេត្តព្រះវិហារ

2025/04/09 07:49:34 pm        455
ពិធីនេះមានកាអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ គីម​ រិទ្ធី​អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ មេបញ្ជាការ​កង​កម្លាំង​ទាំងបី​ ពុទ្ធ​បរិស័ទ​តឆ្ងាយ​ លោកយាយ​ លោកតា​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២៥​ ក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងដើម្បីឧទ្ទិសកុសលតាមរយៈការដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ។ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះ ដោយនាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ​ រួមនិងពិធីដាក់បាត្រព្រះសង្ឃរហូតដល់ ១០៨អង្គ បានបង្ហាញយ៉ាងច្បាស់នូវសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនខ្មែរចំពោះព្រះពុទ្ធសាសនា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ សម្តេចធិបតី បន្តយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋគ្រប់កាលៈទេសក្នុងបញ្ហាគ្រោះមហន្តរាយ

2025/04/09 07:48:54 pm        179
កោះកុង៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ខេត្តនិងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធ កម្ពុជាខេត្តកោះកុងឆ្នាំ២០២៤របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរគួរជាទីមោទនៈ ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់សម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍សេចក្ដីត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង ១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តី ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM