អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានសារធាតុញៀនជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

2025/03/31 08:35:28 am        225
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនសមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនបរទេស០៥នាក់ ដកហូតថ្នាំញៀនជាង១០០គីឡូក្រាម។ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ដោយបានស្រាវជ្រាវតាមជំនាញ បង្ក្រាបក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ក្នុងរង្វង់ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពគ្រឿងញៀន មកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សម្តេចធិបតី អរគុណដល់ម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព និងគាំទ្រគណបក្សប្រជាជនរហូតមក

2025/03/31 07:15:06 am        156
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយថែមទាំងរួមគ្នាថែរក្សាបានយ៉ាងល្អនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជាផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុង ឱកាសអបអរសាទរ និងជូនពរជ័យ សរិសួស្តី ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា«ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារ ហើយនឹងថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា»។សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេច និងភរិយាសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរម៉ូស្លីមនេះដែរ សម្តេចធិបតីសូមឲ្យព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ និងសូមជូនពរដល់បងប្អូនម៉ូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យផងដែរ៕អត្ថបទបាន ចក់

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អបអរការផ្តួចផ្តើមបង្កើតថ្នាលពន្លាជាតិកម្ពុជា និងគម្រោងនាំយកផលិតផលកម្ពុជា ទៅទីផ្សារអន្តរជាតិ

2025/03/30 06:02:14 pm        191
ភ្នំពេញ៖ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលស្វាគមន៍កិច្ចដំណើរកម្មវិធី ពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ ក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំនៅប្រទេសចិនបានធ្វើការផ្តួចផ្តើមបង្កើតថ្នាលពន្លាជាតិ និងមានគម្រោងនាំយកផលិតផលរបស់កម្ពុជា ទៅបង្ហាញនៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួន ហើយសកម្មភាពនេះ នឹងជំរុញដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិនដំណើរការកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនឱកាសសម្រាប់ផលិតផលកម្ពុជាអាចទទួលការបញ្ជាទិញ និងនាំចេញទៅកាន់អ្នកប្រើប្រាស់ក្នុងទីផ្សារចិននិងអន្តរជាតិ។ តាមរយៈការងារនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនុកចិត្តនិងគុណភាពនៃផលិតផលខ្មែរ ជាពិសេសជាការចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ដែលមានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ជាមិត្តភាពដែកថែប នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។ការកត់សម្គាល់របស់លោកជំទាវ រដ្ឋលេខាធិការបានធ្វើឡើងនៅក្នុង “ពិធីដំណើរការពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កាលពីល្ងាចថ្ងៃទី២៩ខែមីនានេះ នៅរាជធានីភ្នំពេញ។លោកជំទាវបានកត់សម្គាល់ឃើញថា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បន្តយ៉ាងសកម្ម ដោយយោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា ត្រឹមរយៈពេល២ខែនៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន សរុបមានជាង២ពាន់ ៦៦២ លានដុល្លារអាមេរិក ដោយក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧ លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពី ចិន មកកម្ពុជា មាន ចំនួនជាង២ពាន់ ៤៤៤ លាន ដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២១.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤កន្លងទៅ។ ក្រសួងពាណិជ្ជកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងចិន ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចបានការចុះអនុស្សរណៈនៃ ការយោគយល់គ្នាជាមួយភាគីចិន ស្តីពីការជំរុញពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចិន ជាពិសេសបង្កើនការរៀបចំការតាំងពិព័រណ៍ក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលកម្ពុជាបានកាន់តែទូលំទូលាយ។ នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះ JD.com និងដៃគូពាក់ព័ន្ធ ដែលសម្រេចបាននូវលទ្ធផលវិជ្ជមាននេះ។ គម្រោងនៃការដាក់ឱ្យប្រើប្រាស់នូវ "ពន្លាជាតិកម្ពុជា" នៅលើផ្ទាលពាណិជ្ជកម្មរបស់ JD.com ជាការបើកច្រកទីផ្សារសម្រាប់កម្ពុជាកាន់តែធំទូលាយ ដែលនេះមិនត្រឹមតែជួយបង្កើនការនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្សព្វផ្សាយដល់អ្នកប្រើប្រាស់នៅក្នុងថ្នាលពាណិជ្ជកម្មខាងលើនេះ អាចស្វែងយល់កាន់តែស៊ីជម្រៅពី វប្បធម៌ និងតម្លៃផលិតផលកម្ពុជាផងដែរ។ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺជាការរួមបញ្ចូលនូវ ថ្នាលពាណិជ្ជកម្មទំនើប និងបច្ចេកវិទ្យាទំនើបជាច្រើនទៅក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា ដែលនឹងជួយកម្ពុជាសម្រេចបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មទំនើប និងនិរន្តរភាពនៃភាពរីកចម្រើន ជួយពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជានិងចិន កាន់តែជិតស្និទ្ធ ជាពិសេសក៏ជាការចូលរួមថែរក្សា ចំណងមិត្តភាពដ៏រឹងមាំ ជាមិត្តភាពដែកថែបនិងប្រៀបបានទៅនឹងទឹកទន្លេមេគង្គដែលហូរមិនចេះរីងស្ងួត៕

កម្ពុជាផ្តល់ជំនួយ១០ម៉ឺនដុល្លារជួយមីយ៉ាន់ម៉ាដោះស្រាយការលំបាកករណីគ្រោះមហន្តរាយរញ្ជួយដី

2025/03/30 05:12:15 pm        301
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ជំនួយចំនួន ១០ ម៉ឺនដុល្លារអាមេរិកដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដីនាពេលនេះ។ ក្នុងវេលាគ្រាលំបាកនៅប្រទេសមីយ៉ាន់ម៉ានេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ក៏បានព្រះប្រទានរាជសារ ជូនមេដឹកនាំ និងប្រជាជន មីយ៉ាន់ម៉ា រំលែកទុក្ខ ចំពោះគ្រោះធម្មជាតិដ៏រន្ធត់ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួសព្រមទាំងបង្កការខូចខាតជាច្រើនអនេកដល់ប្រជាជាតិនៃប្រទេសជាមិត្តរបស់កម្ពុជា។ជាមួយគ្នានេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងតំណាងប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានផ្ញើសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ចំពោះសោកនាដកម្មគ្រោះធម្មជាតិរញ្ជួយដីដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបាត់បង់អាយុជីវិត និងការរងរបួសមនុស្ស នៅតំបន់ម៉ាន់ដាឡេ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះផងដែរ។ជាមួយគ្នានេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិសេសបន្ទាន់ រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូផងដែរ។ នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តាមប្រព័ន្ធវីដេអូ ឯកឧត្តមបានថ្លែងអំណរគុណឯកឧត្តម Hasan រដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ី សម្រាប់គំនិត ផ្តួចផ្តើមក្នុងការកោះប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ានទាំងអស់នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីជំនួយ ដែល ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន អាចជួយផ្តល់មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះ រញ្ជួយដីកាលពីថ្ងៃសុក្រ។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានដើម្បី សម្របសម្រួលជំនួយមនុស្សធម៌ (ASEAN Coordinating Centre for Humanitarian Assistance-AHA Center) ដែលបានផ្តល់ព័ត៌មានសង្ខេបអំពីស្ថានភាពនៅទីកន្លែងរងគ្រោះផ្ទាល់ ដែលបង្ហាញពីវិសាលភាពនៃការបំផ្លិចបំផ្លាញ និងសកម្មភាពនានាដែលបានអនុវត្តឡើងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឯកឧត្តមបញ្ជាក់ថា ដោយឡែក នៅកម្ពុជាមានការញ័ររញ្ជួយតិចតួច ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមផ្ទាល់ បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និង ប្រទេសថៃ ចំពោះការបាត់បង់អាយុជីវិត របួស និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។កម្ពុជា បួងសួងដល់ព្រលឹងនៃអ្នកដែលបានទទួលមរណភាព និងសូមឱ្យអ្នករងរបួសនិងរង ផលប៉ះពាល់បានជាសះស្បើយយ៉ាងឆាប់រហ័ស និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះអ្នកដែលបានបាត់បង់បុគ្គលជាទីស្រលាញ់មហន្តរាយនេះ និងអ្នកដែលកំពុងតស៊ូដ៏លំបាកក្នុងគ្រោះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ានរបស់យើង។ កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជាកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្រប។ កម្ពុជារីករាយដែលបានឮប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ។ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃប្រទេស មីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះជំនួយដែលបានផ្តល់ជូនដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះ ពាល់ដោយគ្រោះមហន្តរាយនេះ។ ស្ថានទូតរបស់កម្ពុជានៅក្នុងប្រទេសនីមួយៗ កំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រុមជួយសង្គ្រោះនៅលើទីកន្លែងផ្ទាល់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តក្នុងការស្មារតីសាមគ្គីភាពជាមួយប្រទេស មីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុង អំឡុងពេលដ៏លំបាកនេះ៕

សិស្សានុសិស្សជាង៨០០នាក់នៅខេត្តស្វាយរៀង​​ទទួលគ្រឿងឧបទ្ទេសសិក្សាពីមូលនិធិ(វី អាវ័ន ធីម)

2025/03/30 04:20:06 pm        276
ស្វាយរៀង÷  សៀវភៅសរសេរចំនួន១ពាន់៦០០ក្បាល និងគ្រឿងឧបទេ្ទសសិក្សា ប៊ិច ​ខ្មៅដៃ និងបន្ទាត់ ដែលជាអំណោយសប្បុរសធម៌ របស់មូលនិធិ(វី អាវន័ ធីម)ត្រូវបានលោក កែង ស៊ាងលី ប្រធានមូលនិធី(វី អាយវន័ ធីម) ដឹកនាំយកទៅចែកជូនដល់សិស្សានុសិស្ស អនុវិទ្យាល័យ និងសាលាបឋមសិក្សាខ្សែត្រ ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃអាទិត្យទី៣០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមទទួល ពីមេឃុំខ្សែត្រ លោកនាយក នាយករង សាលាទាំងពីរលោកគ្រូ អ្នកគ្រូ តំណាងមាតា បិតា អាណាព្យាបាល និង សិស្សានុសិស្សជាង៨០០នាក់ផងដែរ។  លោកកែវ ស៊ាងលី ប្រធានមូលនិធិ(វី.អាវ័ន.ធីម)បានបញ្ជាក់ឲ្យដឹងថាការដែលមូលនិធិនាំអំណោយជាគ្រឿងឧបទ្ទេសសិក្សា ចែកផ្ដល់ជូនដល់សិស្សនៅពេលនេះមានគោលបំណងលើកទឹកចិត្តដល់សិស្សនៅតាមខ្សែបន្ទាត់ព្រំដែនដែល មានភាពក្រខ្សត់ឲ្យខិតខំសិក្សារៀនសូត្រ នៅក្នុងបេសកកម្មរបស់មូលនិធិ វី អាវន័ ធីម មានគោលបំណងសំខាន់៣ គឺ អប់រំ សុខភាព និងបរិស្ថាន ។សំឡេង..... ទន្ទឹមនិងនោះដែរក្នុងនាមប្រធានមូលនិធិលោកកែវ ស៊ាងលី ក៏បានណែនាំដល់ក្មួយៗទាំងអស់ បន្ទាប់ពីទទួលបានគ្រឿងឧបទ្ទេសសិក្សា ត្រូវខិតខំសិក្សារៀនសូត្រអោយក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ ស្តាប់និងគោរពការទូន្មានប្រៀនប្រដៅពីឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ ពិសេសបញ្ជៀសអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ សូមបញ្ជាក់ថានៅក្នុងពេលបញ្ចប់បេសកកម្មចែកគ្រឿងឧបទ្ទេសសិក្សាជូនដល់សិស្សានុសិស្សអនុវិទ្យាល័យ និងសាលាបឋមសិក្សាខ្សែត្រ ប្រតិភូមូលនិធិ ដឹកនាំដោយលោកកែវ ស៊ាងលី ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខនឹងនាំគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនដល់មន្ត្រីមានសមត្ថកិច្ច ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោងទិ៍ ខេត្តស្វាយរៀងផងដែរ ។                                      

ខេត្តកំពង់ធំទទួលបានកិច្ចសន្យាថ្មីមួយបន្ថែមទៀតមានតម្លៃ៤០ម៉ឺនដុល្លារ

2025/03/30 02:21:08 pm        127
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យដឹងថា កិច្ចសន្យាទំហំប្រមាណ ៤០មុឺនដុល្លារមួយទៀត សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts។ បេីតាមផេកផ្លូវការរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ បង្ហាញនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា បូករួមនឹងកិច្ចសន្យាកាលពីដើមសប្តាហ៍ សហគមន៍កសិកម្មទំនើបស្វាយចន្ទីរបស់យើងបានលក់គ្រាប់ស្វាយចន្ទីបានសរុបជាង១លានដុល្លារ រួចជាស្រេចរហូតមកដល់ពេលនេះ ដែលធ្វើឱ្យយើងលែងព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះទៀតហើយ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់នឹងត្រូវបានប្រមូលសម្ងួតទុក ដើម្បីលក់ស្ងួតនៅពេលក្រោយវិញម្តង។ សូមបញ្ជាក់ថា កិច្ចសន្យានេះធ្វើឡើងក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង ដោយក្រុមហ៊ុននឹងផ្តល់ជូន ១០០៛/គីឡូក្រាម បន្ថែមពីតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនអាចផ្តល់ជូនដល់សហគមន៍ក្នុងថ្ងៃទី៣០ ខែមីនានេះ តម្លៃ៥៩០០៛/គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម ដែលមានកម្រិតភាគរយសាច់២៨%៕

សម្ដេចតេជោ៖«មានតែទឹកភ្នែកជូនដំណើរបង! ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុសតែអកុសលពេលបងប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់»!

2025/03/30 12:15:54 pm        177
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានក្ដីក្ដុលក្ដួលបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបថត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺក្រោយពីត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកនេះ សម្តេចកិត្តិព្រឹទ្ធបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាមួយនឹងក្ដីក្ដុកក្ដួល និងមានតែទឹកភ្នែកជូនដំណើរបងប្រុស។សម្ដេចតេជោ បានសរសេរថា មានតែទឹកភ្នែកជូនដំណើរបង។ ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាង សម្រាប់បងប្រុសតែអកុសលពេលបង ប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ»។សូមបញ្ជាក់ថា ក្រោយត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាម។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង៕

ក្រុមការងារជំនាញក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ ក្នុងភូមិសាស្រ្តខេត្តតាកែវ

2025/03/30 11:14:53 am        125
តាកែវ៖កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ។បើតាមលោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖ ១) ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារដីសម្រេចបាន ១៥% និងការងារសំណង់ មិនទាន់បានអនុវត្ត។លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ប្រឡាយមេរំដោះទឹកស្រះកែវនេះគឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សាត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយចរាចរនៅទីតាំងផ្សារត្រាំខ្នា។លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១២០ហិកតា រដូវប្រាំងចំនួន ៥៦០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​អំពាវនាវដល់សាធារណជន បន្តចូលរួមឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយម

2025/03/30 10:55:12 am        112
ភ្នំពេញ៖ លោក ហេង សំណាង បានអំពាវនាវដល់យុវជនដែលបានចូលរួមក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល សមាជិក​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១៣ ស្តីពី «យេីងរួមលុបបំបាត់ព័ត៌មានក្លែងក្លាយរបស់ពួកជ្រុលនិយម ដេីម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។ » លោកបានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានយើងត្រូវផ្សព្វផ្សាយនូវព័ត៌មានមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ។ ក្នុង​ឱកាស​នោះលោក​បាន​អំពាវនាវ​ដល់​មហាជន​ធ្វើ​យ៉ាង​ណារួម​គ្នា​ទប់​ស្កាត់​រាល់​ព័ត៌មាន​ក្លែង​ក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំង ដើម្បី​ញុះញង់​ក្នុង​ន័យ​ទុច្ចរិត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បែក​បាក់ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។ ការលើកឡើងបែបនេះបន្ទាប់ប៉ុន្មានថ្ងៃនេះ មានក្រុមជ្រុលនិយម នៅក្រៅប្រទេស បានបំផុលបំផុលអំពីការបំពុលខ្យល់ យ៉ាងណា លោក ហេង សំណាង បានបថ្ថែមថា យោង ការខិតខំរបស់ក្រសួងបរិស្ថាន តែងតែផ្តល់ព័ត៌មាន ជានិច្ច នៅក្នុងបណ្តាលសង្គម នានា ពិសេស អ្នកនាំពាក្យក្រសួងបរិស្ថាន តែងតែជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនត្រូវចេះស្វែងរកព័ត៌មានពិតដោយ ស្វែងរក​ប្រភព​ព័ត៌មាន​ដែល​មាន​ប្រភព​ត្រឹមត្រូវច្បាស់លាស់ ដែលបានចេញពីស្ថាប័នផ្លូវការ ។ ហើយយើងធ្វើការវិនិច្ឆ័យនិងកំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុនសិន​ ។ ក្នុងន័យនេះដែរលោកបានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងបរិស្ថាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង និងតាមរយៈផេកផ្លូវការរបស់ក្រសួង ដោយឯកឧត្តម អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកតែងតែខិតខំប្រឹងប្រែងផែរក្សាវិស័យបរិស្ថាន និងផ្តល់ព័ត៌មានពិតលើកវិស័យបរិស្ថាននៅកម្ពុជា។

បណ្តាអង្គទូតនៃប្រទេសនានាប្រចាំកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយសម្តេចតេជោ ចំពោះការបាត់បង់បងប្រុស

2025/03/30 10:51:36 am        155
ភ្នំពេញ៖ ក្នុងឱកាសតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅគេហដ្ឋានសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានអនុញ្ញត ជូនគណៈប្រតិភូជាតិនិងអន្តរជាតិគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប។ដោយឡែក នៅរសៀលថ្ងៃទិ២៩ខែមីនាឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យសពនេះ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាជាមិត្តមួយចំនួនបានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ក្នុងន័យចូលរួមរំលែកទុក្ខជាមួយសម្តេចតេជោដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់។បណ្តាអង្គទូតទាំងនោះមានដូចជា៖លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយេប្រចាំកម្ពុជា លោកជំទាវ FLERIDA ANN CAMILLE PMAYO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូតទាំងពីរប្រទេសនេះ បានអញ្ជើញរួមគ្នាគោរពវិញ្ញាណក្ខន្ធសពក្នុងពេលតែមួយ។     ក្នុងនាមស្ថានទូតតួកគីយេ, លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសទី១របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកលោកជំទាវ FLERIDA ANN CAMILLE P. MAYO ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ហ្វីលីពីន ក៏ដូចជាសហគមន៍ហ្វីលីពីននៅកម្ពុជា លោកជំទាវ ឯកអគ្គរដ្ឋទូត បានចូលរួមរំលែកទុក្ខដោយស្មោះអស់ពីចិត្ត ជូនក្រុមគ្រួសារសព ជាពិសេស សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុន សាននិងបានឧទ្ទិសសូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។  នៅរសៀលនេះដែរ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូស្ថានទូត ក៍អញ្ជើញចូលរួមដាក់កម្រផ្កានិងគោរពវិញាណក្ខន្ធ សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផងដែ។    ក្នុងវេលាដ៏សោកសៅនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនិង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដទីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្ដេចតេជោ ហ៊ុន សែន។ ជាមួយនិងការចូលរួមរំលែកមរណទុក្ខ ឯកឧត្តម ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ាប្រចាំកម្ពុជា បានលើកទឹកចិត្ត និងប្រសិទ្ធពរ ជូនដល់ក្រុមគ្រួសារនៃសព សូមប្រកបដោយសុខភាពរឹងមាំ ក្នុងគ្រាដ៏សោកសង្រេងនេះ។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភព។ដោយឡែក ឯកឧត្តម Buakeo PHUMVONG SAY ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង ថ្នាក់ដឹកនាំកំពូលបក្សនិងរដ្ឋឡាវ,ឯកឧត្តម ប្រធានរដ្ឋសភា និងឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន និងចូលរួមរំលែកទុក្ខជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចមហាបរវធិបតីហ៊ុនម៉ាណែតក្នុងឱកាសបាត់បង់បងប្រុសបង្កើតនិងឪពុកធំនាពេលនេះ។   ឯកឧត្តម Buakeo PHUMVONG SAY តំណាងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជាមួយសម្តេចតេជោនិងក្រុមគ្រួសាសពចំពោះមរណភាពរបស់ឯកឧត្តម ឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន និងបួងសួង សូមវិញ្ញណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រមុខរដ្ឋស្តីទីនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្អូនប្រុសបង្កើតនៃសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ថមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមរំលែកទុក្ខ ជាមួយសម្តេច និងក្រុមគ្រួសារ ក្នុងឱកាសបាត់បង់ បងប្រុសច្បង ជាទីស្រឡាញ់នាពេលនេះ ជាពិសេស ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងនាមតំណាងថ្នាក់នាំកំពូលរបស់ឡាវដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសបង្កើតរបស់សម្តេច ក្នុងឱកាសដ៍ក្រៀមក្រំនាពេលនេះ គឺជាសក្ខីភាពមួយនៃការគោរព ស្រឡាញ់ រាប់អានគ្នា រវាងសម្តេច និងថ្នាក់ដឹកនាំកំពូល របស់ឡាវជាលក្ខណៈមិត្តភក្តិផង ហើយក៍ជាការបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវក្នុងនាមជាប្រទេសភូមិផងរបងជាមួយផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM