រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានជាតិ

អគ្គលេខាធិការ CDC ស្នើដល់ក្រុមហ៊ុនចិនបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី

2025/04/09 02:32:34 pm        218
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់ក្រុមហ៊ុនចិន សម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយ ចន្ទី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់ តែច្រើន។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបាន គ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។ឯកឧត្តមអគ្គលេខាធិការ ក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយកម្ពុជាបច្ចុប្បន្ន កំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។  ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើយ៉ាងទទូច ឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ក្នុងវិស័យ ឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាព សំដៅបង្កើតតម្លៃ បន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេសការទទួលបានផលចំណេញទាំងអស់គ្នា ពីវិស័យដែលកំពុងមានសក្តានុពលនេះ។តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់ នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាម សំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុង វិស័យឧស្សាហកម្មស្វាយចន្ទីនេះ។សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញា អាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

2025/04/09 02:28:30 pm        119
ភ្នំពេញ ÷ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យ ជាច្រើននាក់ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រាជធានីភ្នំពេញ។ ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ មន្រី្តរាជការ បុគ្គលិក និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា ពិធីសូត្រមន្តនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តបុព្វការីជន ជីដូន ជីតា ញ្ញាតិការ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។ ក្នុងពិធីសូត្រមន្តខាងលើនេះ ក៏បានការសម្តែងសិល្បៈទស្សនីយភាព ដូចជារបាំជូនពរ និងរបាំត្រុដផងដែរ៕អត្ថបទ រដ្ឋា

កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវដំបូង ដើម្បីការងារ និងការគាំពារសង្គម

2025/04/09 02:13:47 pm        102
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់ នូវបញ្ហាប្រឈមជាសកលរួមមាន៖ ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម ដែលអាចបន្ទច់បង្អាក់ដល់សន្ទុះនៃកំណើនសង្គម-សេដ្ឋកិច្ច សកល, ការរៀបចំវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ និងចំគោលដៅ ព្រមទាំងជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការបន្ត ប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ, ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធទៅវិញទៅមក ដើម្បីសម្រេច គោល ដៅរួម, ពោលគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសត្រួសត្រាយផ្លូវ និងសកលលោកទាំងមូល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងឱ្យដឹងថា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, រាជរដ្ឋាភិបាលបាន កំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឲ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិរួមមាន៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក; កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់ និងរឹងមាំ; ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត; ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយ សមធម៌, ស្មើសិទ្ធិ និងស្មើឱកាស; និងកម្ពុជាមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និង តុល្យភាព រវាងការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបាន កំណត់យក «កម្មវិធីគោលនយោបាយអាទិភាព» ចំនួន ៦ ដែលបានចាប់ផ្ដើមអនុវត្តតាំងពីដើមនីតិកាលទី៧, ពោលគឺចាប់ពីពាក់ កណ្ដាលឆ្នាំ២០២៣មក។ ដោយឡែកពាក់ព័ន្ធ «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នេះ តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃ ការអនុវត្តគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះមិនមែនដោយ សារកម្ពុជាមានភាពយឺតយ៉ាវក្នុងការសម្រេចបាននូវ SDGs នោះទេ, ប៉ុន្តែដោយសារកម្ពុជាមានវឌ្ឍនភាពល្អ, មានសក្តានុពល និង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រួសត្រាយផ្លូវ។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ, កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស, ធន ធានហិរញ្ញវត្ថុ និងធនធានដទៃទៀត ដែលជួយជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការសម្រេចបាននូវ SDGs នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២ មានទុនវិនិយោគប្រមាណ ២,៥ ពាន់លានដុល្លារ

2025/04/09 01:50:58 pm        114
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុន​វិនិយោគ​ក៏​បាន​កើន​ឡើង​ប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគ​មាន​ចំនួន ១៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក អាច​បង្កើត​ការងារបានចំនួនប្រមាណជិត ១២ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីក​ផលិត​កម្ម​មាន​ចំនួន​ ៦គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចពិសេស មានចំនួន ៩៩ គម្រោង និងគម្រោងវិនិយោគដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៧៣ គម្រោង។ជារួម, ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគបានកើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ​១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែ មីនា វិញ ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០ គម្រោង ក្នុងទុនវិនិយោគ ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត៥ម៉ឺនកន្លែង ក្នុងនោះ​គម្រោង​ពង្រីក​ផលិតកម្មមានចំនួន២គម្រោង។សូមបញ្ជាក់ថា ចំណែកប្រភពទុនដែលវិនិយោគច្រើនជាងគេ ក្នុងត្រីមាសទី១ឆ្នាំ២០២៥ រួម​មាន​៖ វិនិយោគិនចិន មានជាង ៥៦%, វិនិយោគិនកម្ពុជា មានចំនួនជាង ៣៤%, សឹង្ហបុរី ជិត ៣%, កោះ British Virgin ជាង ២%, វៀតណាម ១,៦៥%, កោះ Cayman ០,៩៨%, អង់គ្លេស ០,៥៥%, កោះ Samoa ០,២១%, សហរដ្ឋអាមេរិក ០,១៨% និងប្រទេសកាណាដា មានចំនួន ០,១៥%៕ អត្ថបទ៖ សុន រ៉ាឌី

ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/09 01:38:01 pm        119
គិតចាប់ពីថ្ងៃនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការ​ពារ​អ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹង​បង្កើន​ការ​ចុះ​ត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ឬដាក់​ពាក្យ​បណ្តឹង ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។លោក ហេង មាលី ប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​គ្រឿង​សមុទ្រ និងយកសំណាកគំរូ ដើម្បីយកធ្វើ​តេស្ត​បឋម​នៅ​លើ​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែក​​ម្ហូប​អាហារ ស្ថិតនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ បាន​មានប្រសាសន៍ឲ្យដឹងថា ជារៀងរាល់សព្វដង មិនចាំបាច់ជាថ្ងៃចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬ​ពិធី​បុណ្យ​ជាតិ​ធំៗនោះទេ គឺមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. តែងតែធ្វើការចុះត្រួតពិនិត្យជាប្រចាំ ប៉ុន្តែ​ដោយ​សារតែជារដូវកាលបុណ្យបែបនេះ គឺក្រុមមន្រ្តី ក.ប.ប. ត្រូវបង្កើន​នូវ​សកម្ម​ភាព​ការងារ​ត្រួត​ពិ​និត្យ​បន្ថែម ដើម្បីការពារទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​។ លោកបាបន្តថាក្នុងរដូវចូលឆ្នាំនេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើការ​ចុះ​ត្រួត​ពិនិត្យ​ទៅ​តាម​គោល​ដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ជាពិសេសខាងផ្នែកគ្រឿងសមុទ្រ ដើម្បី​ចៀស​វាង​ថា អ្នកដែលបាន​ទិញ​យក​ទៅ​បរិភោគ​មាន​ការ​ប៉ះ​ពាល់​នូវ​សុខ​ភាព​ណា​មួយ​ជាយ​ថា​ហេតុ ​ដូចជាបង្គារ និងមឹកជាដើម។ សូមបញ្ជាក់ថា ក្រៅពីចុះត្រួតពិនិត្យទំនិញទាំងអស់នេះ មន្ត្រីជំនាញ ក.ប.ប. បានពន្យល់​ណែនាំ​អាជីវករ​ឱ្យ​បាន​យល់ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាន​នូវ​ការ​ការ​ពារ​​សុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ក៏បានពន្យល់ អប់រំ ណែ​នាំ​ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន​ឯកសារ​ពាក់ព័ន្ធ​ច្បាស់​លាស់​ជា​មុន​សិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយ​បន្ថែម​នូវ​សារ​ធាតុ​គីមី​ហាម​ឃាត់​ណាមួ​យ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះ​ពាល់​ដល់​សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ លោកប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា ក្នុង​ករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូម​ផ្តល់​ព័ត៌មាន​តាមប្រព័ន្ធ Hotline លេខ ១២៦៦ ដោយមិនគិតថ្លៃទេ របស់ក្រសួងពាណិជ្ជកម្ម ឬ​តាម​បណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ដោយ​ផ្ទាល់​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចធិបតី ណែនាំដល់គណៈកម្មការពិសេស និងខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ

2025/04/09 01:13:15 pm        155
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការនិងក្រុមការងារពិសេស រួមទាំងរដ្ឋបាលខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ ជាពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅវិនិយោគនៅទីនោះ។ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែន ដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ និងការដាក់ចេញនូវយន្តការសម្របសម្រួល ក្នុងការផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចអសកម្មឱ្យទៅវិនិយោគិន ដែលមានបំណងច្បាស់លាស់ និងជាក់លាក់ជាដើម។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន ប្រជាជនខ្មែរ។ ដូច្នេះសម្ដេចបាន ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត កម្មវិធីពិសេសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ៕អត្ថបទ៖ វ៉ន ដារ៉ា

មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង សំដែងការដឹងគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងជួយជាសម្ភារៈ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក

2025/04/09 12:19:57 pm        80
កំពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រមាណជិត១០០នាក់ផងដែរ។លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងថា៖ សកម្មភាពមនុស្សធម៌របស់កម្លាំងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ក្នុងថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បាននាំយកមកនូវសម្ភារៈ មានស៊ីម៉ង់ត៍ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកតាមមូលដ្ឋាន ធ្វើយ៉ាងណាពេលប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានការលំបាក ត្រូវតែមានកម្លាំងកងទ័ពទៅជួយនៅទីនោះ។ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំងទាំងអស់ ដែលបានសហការ និងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ព និងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានា និងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។ ក្នុងនាមជាកងកម្លាំងរក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំង ដែលត្រូវរក្សាឲ្យបានជូនប្រជាពលរដ្ឋ ៕ កាំង ហុងវាស្នា

រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/09 12:11:35 pm        120
ស្វាយរៀង ÷  រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ១២ កើតខែចេត្រ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥បានដឹកនាំមន្ត្រីរាជការប្រារព្ធរៀបចំចម្រើនព្រះបរិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ និងរាប់បាតប្រគេនដល់ព្រះសង្ឃ ដាឆ្លងឧទ្ទិសកុសលសទ្ធាជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញ្ញាត្តិការទាំង៧សន្ដានពិសេសវីរយុទ្ធជន វីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុុការពារជាតិមាតុភូមិ ស្វែងរកសន្តិភាពជូនពលរដ្ឋរស់នៅក្នុងភាពសុខដុមរនារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវនៅក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីអង្គភាពជុំវិញសាលាខេត្ត និងមន្ត្រីរាជការជុំវិញសាលាខេត្តស្វាយរៀងផងដែរ។ សូមបញ្ជាក់ថាបន្ទាប់ពីព្រះសង្ឃបង្សុកូលដារឆ្លងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាខន្ធ័មាតា បិតា ញ្ញាត្តិការទាំង៧សណ្តាននិងដួងវិញ្ញាណខន្ធ័វរយុទ្ធជន យុទ្ធនារីទៅតាមគន្លងប្រពៃណីរួចមកថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តបានចែកទានដល់លោកយាយលោកតានិងទស្សនាកំសាន្តរាំត្រុតដែលសំដែងដោយសិស្សនិសិត្យនិងមន្ត្រីមន្ទីរវប្បធម៏និងវិចិត្រសិល្បះខេត្តផងដែរ ។

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING LIMITED ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/04/09 11:40:37 am        188
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ZHANG Lianghong ប្រធានក្រុមហ៊ុន KIMOU ENVIRONMENTAL HOLDING LIMITED ក្នុងជុំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សម្ដេចធិបតី៖ កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព រឹងមាំ គឺជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន

2025/04/09 11:08:44 am        191
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា កិច្ចការការពារព្រំដែនដែល មានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្តោត លើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយ ព្រំដែន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងបញ្ជាក់ថា ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន។សម្តេចបានបន្តថា នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែលនៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? សម្ដេចបន្តចោទសួរថា តើយើងអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ សូមជម្រាបថា កាលពីឱកាស «ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា» កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៤ និងក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី “សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងការគិតគូររៀបចំនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ កើតចេញពី មហិច្ឆតាចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្តាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ។ ក្នុងការរៀបចំ «កម្មវិធីពិសេស» នេះរាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ។ក្នុងន័យនេះ, ការដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសានត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មពីខេត្តមួយទៅខេត្ត មួយផង, និងអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ៕អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM