សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត

ព័ត៌មានជាតិ

សង្ក្រាន្តវិទ្យាល័យទ័ពស្រូវ ឃុំបន្ទាយព្រាល បានបង្ហាញពីល្បែងប្រជាប្រិយ និងវប្បធម៌ប្រពៃណីជាតិខ្មែរពីបុរាណ

2025/04/08 10:18:58 am        161
កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់លើការថែរក្សាវប្បធម៌ប្រពៃណីខ្មែរពីដូនតា និងចង់ផ្សព្វផ្សាយអោយប្រជាជន និងយុវជនខ្មែរជំនាន់ក្រោយបានស្គាល់នោះ ឆ្នាំនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអនុញាតិអោយវិទ្យាល័យទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងចង្វាក់រាំជាប្រពៃណីខ្មែរ អោយប្រជាជន និងយុវជនបានទស្សនាកំសាន្ត។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត ច័ន្ទកុសល នាយកវិទ្យាល័យទ័ពស្រូវ អោយដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។ លោក ម៉េត ច័ន្ទកុសល បានបន្តថា៖ នេះជាលើកទី១ហើយ ដែលវិទ្យាល័យទ័ពស្រូវ បានសហការជាមួយសហគមន៍ សិស្សានុសិស្ស អាជ្ញាធរស្រុករលាប្អៀរ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីអោយប្រជាជន យុវជន សិស្សានុសិស្ស បានចូលរួមសប្បាយរីករាយ និងសាមគ្គីខ្មែរតែ១ ក្រោមម្លប់សុខសន្តិភាព សណ្តាប់ធ្នាប់ល្អនៅក្នុងប្រទេស ដោយសារការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ម្យ៉ាងទៀត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចង់ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរពីបុរាណអោយដល់ប្រជាជន យុវជន និងសិស្សានុសិស្សទាំងអស់បានដឹង អនុវត្តតាម និងថែរក្សាអោយគង់វង្សទៅថ្ងៃមុខ។ ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ដែលប្រជាជន យុវជន សិស្សានុសិស្ស បានលេងក្នុងឱកាសពីធីសង្ក្រាន្តវិទ្យាទ័ពស្រូវនាពេលនេះមាន ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្ត, វាយក្អម, និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ ដូច្នេះដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា។លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មីនៅវិទ្យាល័យទ័ពស្រូវក្នុងឆ្នាំដំបូងនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្ស និងប្រជាជនទូទៅ បានចូលរួមលេងកំសាន្តដោយក្ដីសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ៕ កាំង ហុងវាស្នា

ក្រសួងការងារបើកសិក្ខាសាលាស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» ដើម្បីជាផែនទីដោះស្រាយ​បញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា

2025/04/08 10:08:16 am        149
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃម្សិលមិញ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស វិស័យឯកជន និងតំណាងដៃគូពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះខាងលើនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១. គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២. ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

សម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន សម្រាប់បម្រើដល់កិច្ចកាស្រាវជ្រាវ

2025/04/08 10:00:07 am        157
ភ្នំពេញ៖ ប្រទេសក្នុងតំបន់អាស៊ាន និងចិន បានជ្រើសរើសកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ដែលនឹងរួមគ្នាស្រាវជ្រាវលើកិច្ចការងារមួយចំនួន មានបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម ជាពិសេសបញ្ហាពន្ធគយដែលបាននិងកំពុងកើតឡើង ។នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ស្ថិតក្នុងសាកលវិទ្យាល័យខេមតិច(CamTech) និងរូបសំណាក់ខុងជឺ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាសភាជាតិ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន មានប្រសាសន៍ថា ការបង្កើតនូវមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងពង្រឹងទ្វេភាគីរវាងចិន-អាស៊ាន ក្នុងបរិបទថ្មី ជាពិសេសជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគំនិតទស្សនៈទានថ្មីៗ ក៏ដូចជាផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន ។ឯកឧត្តមបន្តថា មជ្ឈមណ្ឌលនេះ នឹងដើរតួជាវេទិកាមួយ ដើម្បីឲ្យអ្នកប្រាជ្ញា អ្នកសិក្សាស្រាវជ្រាវ ឬអ្នកតាក់តែងនូវគោលនយោបាយ និងអ្នកយុទ្ធសាស្ត្រផ្សេងៗ ពិភាក្សាគ្នាត្រង់ទៅត្រង់មក លក្ខណៈបើកជំហរ ដើម្បីពង្រឹងនូវការយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងអាស៊ាន និងចិន ក៏ដូចជាចិន និងកម្ពុជា ។លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការវិទ្យាល័យខេមតិច បានលើកឡើងថា មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន នឹងបម្រើជាវេទិកាដ៏សំខាន់មួយ ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក សហការបង្កើតដំណោះស្រាយគោលនយោបាយ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រាប់តំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព ។លោកសាស្ត្រាចារ្យ បានបន្ថែមថា មជ្ឈមណ្ឌលនេះនឹងជំរុញកិច្ចសហការ ការស្រាវជ្រាវ និងកិច្ចសន្ទនា ហើយបង្កើនការយល់ដឹង គាំទ្រការសម្រេចចិត្តជ ដែលមានព័ត៌មាន និងបង្កើតការតភ្ជាប់ដ៏រឹងមាំនៅទូទាំងតំបន់ ៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែល​គាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា

2025/04/08 09:54:04 am        132
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា។សម្ដេចធិបតីមានប្រសាសន៍ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិន​ទាន់​​ផ្ទុះ​រាប់​លាន​គ្រាប់​រាយ​ប៉ាយ​នៅ​ពាស​ពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និង​ក្លាយ​​ជា​ឧសគ្គ​រារាំង​ដល់​ការ​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​បាន​ដាក់​គោល​ដៅ​ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បី​បញ្ចប់​បញ្ហាគ្រាប់មីន ប្រែ​ក្លាយ​ផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និង​បង្ក​បង្កើន​ផល។ សកម្ម​ភាព​មីន​នៅ​កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់​ពី​សហគមន៍​ជាតិ ​និងអន្តរជាតិ និង​ប្រទេស​ជុំវិញ​ពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយ​សង្គ្រោះ​ដល់​ជីវិតមនុស្ស និង​បាន​ប្រែ​ក្លាយ​ដីមា​នមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួម​យ៉ាង​សំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មាន​ការ​ចូល​រួម​យ៉ាង​សំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និង​ជំនាញ ដើម្បីគាំទ្រ និង សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។ជាមួយគ្នានេះសម្ដេចធិបតីបាន​ថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និង​វិស័យ​ឯក​ជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវសូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុង​ការ​ងារ​សកម្ម​ភាព​មីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ។

ក្រសួងការងារបើកសិក្ខាសាលាស្ដីពី «កម្លាំងពលកម្មនៅកម្ពុជា» ដើម្បីជាផែនទីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា

2025/04/08 08:53:20 am        140
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃម្សិលមិញ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទានស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស វិស័យឯកជន និងតំណាងដៃគូពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះខាងលើនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១. គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២. ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី៖ មន្ទីរពេទ្យប្រៀបដូចរាងកាយមនុស្ស ខណៈពេទ្យជាឆ្អឹងខ្នងទ្រទ្រង់រាងកាយ

2025/04/08 08:49:16 am        222
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ ។ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមអភិក្រមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” តាមរយៈការគ្រប់គ្រង ការផ្ទេរមន្ត្រី ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព គឺត្រូវតែគិតគូររៀបចំ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយធានាឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា អាចពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាពិសេស អាចគ្រប់គ្រងនូវវិបត្តិសុខភាពសាធារណៈ ជាយថាហេតុណាមួយ នាពេលអនាគត ។ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងតម្រូវការជារួម នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា និងដោយឡែកចំពោះវិស័យសុខាភិបាល អាទិភាពទី១ មុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់ពីភាពចាំបាច់ក្នុង “ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្សក្នុងមុខងារសាធារណៈ ផ្អែកលើគុណាធិបតេយ្យ ក្នុងការជ្រើសរើស ការតែងតាំង ការឡើងថ្នាក់ និងឋានន្តរស័ក្តិ និងផ្តល់ការលើកទឹកចិត្តសមស្រប ព្រមទាំងការ រៀបចំប្រព័ន្ធអភិវឌ្ឍសមត្ថភាពគ្រប់ជ្រុងជ្រោយ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើមូលដ្ឋានទាំងអស់នេះ កន្លងមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការគ្នាដោយស្អិតរមួត ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានមនុស្ស, អភិវឌ្ឍសមត្ថភាពមន្ត្រី និងពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។ឯកឧត្តម ហ៊ុន ម៉ានី បាន បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាននិងកំពុងសហការរួមគ្នា លើការងារមួយចំនួនដូចជា៖ ១- ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១, ២- ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ និង៣- ការធ្វើបច្ចុប្បន្នភាពមន្ត្រីតាមមណ្ឌលសុខភាព ក្នុងគោលដៅ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីស្ថានភាព និងតម្រូវការមន្ត្រីសុខាភិបាល ៕ អត្ថបទ បាន សុខរិទ្ធិ

វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល អំពីគំនិតផ្តួចផ្តើម និងការដោះស្រាយបញ្ហានានា

2025/04/07 08:50:47 pm        131
ភ្នំពេញ ៖ វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ជាពិសេស ការដោះស្រាយនូវបញ្ហានានា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ ក្រោមការណែនាំចង្អុល បង្ហាញដោយផ្ទាល់ ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។​ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដែលទើបចូលកាន់តំណែង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំ កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, លោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប និងបាន ថ្លែងអំណរគុណ ចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិ ការធុរកិច្ច ក៏ដូចជាទំហំវិនិយោគជាបន្តបន្ទាប់។ ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ នេះជាការបំបែកកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបានការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាព ស្តែងឱ្យ ឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំ គាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យ នៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ ទៅកាន់សហភាព អឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ។ក្នុងកិច្ចសន្ទនានេះ តំណាងវិនិយោគិនអឺរ៉ុប បានបង្ហាញនូវទំនុកចិត្តខ្ពស់ អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ក្រៅពីនេះវិនិយោគិនទាំងនោះ បានបង្ហាញ នូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់លើបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ នឹងបទពិសោធន៍ដែលធ្លាប់ទទួលបាន ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។តំណាងវិនិយោគិនអឺរ៉ុប រំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមាន ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមួយកម្រិតទៀត។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពី អាណត្តិមុន បានយកវេទិកានេះ គោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយនូវបញ្ហា នានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលមានចំណាត់ការឆ្លើយតបរហ័ស៕អត្ថបទ៖ សុន រ៉ាឌី

KOICA បេ្តជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរួមចំណែក គាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាព

2025/04/07 07:45:40 pm        144
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង "ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី" (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE)។ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចម្បងបំផុតរបស់ក្រសួងសុខាភិបាល។  រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។ ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានជម្រាបជូនថា គម្រោងនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ KRW9,660,000,000 ស្មើនឹងប្រមាណ ៧លានដុល្លារអាមេរិក៕អត្ថបទ រដ្ឋា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា "មុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថាត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក"

2025/04/07 06:33:37 pm        112
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រិតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ៕អត្ថបទ រដ្ឋា

ខេត្តកំពង់ស្ពឺ រៀបចំប្រណាំងរទេះសាលីគោលឿន ដើម្បីរំលឹកគុណដូនតាគ្រប់ជំនាន់

2025/04/07 05:03:25 pm        181
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាលីគោលឿន ឆ្នាំ២០២៥ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងដើម្បីឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ៗរូប ខណៈឆ្នាំនេះ មានរទេះគោមកពីតាមបណ្តាខេត្តចំនួន៦៧នឹម បានចូលរួមប្រកួត ហើយជ័យលាភីលេខ១ បានទៅគោអ្នកខេត្តកំពង់ចាម ។ក្នុងប្រណាំងរទេះសាលីគោលឿន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការប្រណាំងរទះសាឡីគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចម្បង នៃការប្រារព្ធពិធីនេះ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ជាមួយនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោ ឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ ។ឯកឧត្តមរំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ហើយម្ចាស់គោ គួរបង្កើតសិល្បៈប្លែកៗលើគោ ឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំង ។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះ ជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម ហើយព្រឹត្តិការណ៍នេះ តែងតែផ្តល់នូវស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ជាពិសេស ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីដូនតារៀងមក ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតរដ្ឋមន្រ្តីដឹកជញ្ជូនអេស្ប៉ាញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ក្នុងករណីពុករលួយ
06/22/2026 08:06 PM
កងទ័ពស៊ូដង់ទទួលយកអ្នករត់ចោលជួររបស់កងកម្លាំង RSF នៅ Darfur បង្កការខឹងសម្បារនៅក្នុងចំណោមពលរដ្ឋ
06/22/2026 08:06 PM
ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM
EU វាយតម្លៃឡើងវិញពី​កិច្ចប្រជុំជាមួយ​អង់គ្លេស នៅខែកក្កដា ក្រោយ​លោក Starmer ប្រកាសចុះចេញពីតំណែង​
06/22/2026 07:06 PM
លោក Vance៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ​អធិការកិច្ចនុយក្លេអ៊ែររបស់ UN ចូលប្រទេស​វិញ
06/22/2026 07:06 PM
សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
06/22/2026 07:06 PM
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
06/22/2026 06:06 PM