សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រយៈពេល៦ ឆ្នាំ២០២៦
មុខងារចម្បងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ ត្រូវបានកំណត់សម្រាប់ «វិស័យនាវាចរណ៍​​​»​​​​
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ នៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញា និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច

2025/04/06 12:48:35 pm        731
ព្រៃវែង៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារសមាគមអតីតយុទ្ធជនរបស់ខេត្តព្រៃវែង។កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្តព្រៃវែង ស្នងការនគរបាលខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្ត និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង​ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន​សុខសន្តិភាព ​មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង​បានចុះជួបផ្ទាល់​ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ​ទទួល​បាននូវ​អត្ថប្រយោជន៍ជាច្រើន ​ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង​លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព​ ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូន​មកអគ្គលេខាធិការដ្ឋាន ​ដើម្បីសរុបស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដើម្បីផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕

អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ដែលប្រព្រឹត្តិការណ៍ទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

2025/04/06 12:18:52 pm        145
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវពលរដ្ឋ គាំទ្រ និងទិញផលិតផលខ្មែរប្រើប្រាស់ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

2025/04/06 11:40:12 am        196
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផលខ្មែរ»។បន្ថែមពីនេះនេះ សម្តេចបវរធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មការ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។សម្តេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់ បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។សម្តេចធិបតីមានប្រសាសន៍ថា «ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។ ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត»។គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕

CPP ប្រកាសបញ្ចូលសមាជិកថ្មីជិត២០០នាក់ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

2025/04/06 10:50:34 am        168
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណជិត២០០នាក់ មកពីតាមបណ្តាភូមិនានា ស្ថិតនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានរៀបចំប្រកាសបញ្ចូលជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម គឹម រស្មី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី តំណាងឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារ។ថ្លែងនៅក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មី ដែលភាគច្រើនសុទ្ធតែជាយុវជន និងយុវនារីនោះ ឯកឧត្តម គឹម រស្មី សូមស្វាគមន៍ចំពោះក្មួយៗដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។ឯកឧត្តមបន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់សង្កាត់ព្រែកថ្មី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់យ៉ាងភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។ជាមួយគ្នានោះដែរ ឯកឧត្តម អនុប្រធានក្រុមការងារ ក៏សូមឲ្យបងប្អូនទាំងអស់ដែលទើបប្រកាស​បញ្ចូល​ជាសមាជិកថ្មីនាពេលនេះគប្បីធ្វើចលនាអូសទាញ មិត្តភ័ក្ដិ សាច់ញាតិ​នៅក្នុងគណបក្សដ៏ទៃ​ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយសូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត ដោយកុំក្បត់គណបក្ស ខណៈគណបក្សទទួលបងប្អូននាពេលនេះដោយស្មារតីសាមគ្គី និងមិនមានការរើសអើងនោះឡើយ។ឆ្លៀតយកឱកាសនេះ ឯកឧត្តម គឹម រស្មី ក៏បានគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់​គណបក្ស​ប្រជាជនកម្ពុជា ដែលសម្រេចបានសម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូន​ប្រជាជន​កម្ពុជា នាពេលកន្លងមកផងដែរ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បានការពារយ៉ាង​រឹងមាំ​នូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យមានការរីកចម្រើន សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ជាដើម។ឯកឧត្តមក៏បានឆ្លៀតរំលឹកអំពីប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ប្រាប់ដល់សមាជិកសមាជិកថ្មី ដែលទើបតែប្រកាសបញ្ចូលនាថ្ងៃនេះផងដែរ ដោយឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដើរកម្សាន្ត និងទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង Walk Street

2025/04/06 10:37:09 am        212
នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដើរលេងកម្សាន្ត ទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង និងដើម្បីបង្ហាញផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា បង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គមពិតជាក់ស្តែងនៅកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញក្ដីរីករាយ និងបានថតរូបអនុស្សាវរីយជាច្រើនជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេចរដែលអញ្ជើញទៅលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street)។ លោកជំទាវបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្ថែមថា ឆ្លៀតចុងសប្តាហ៍ដើរកម្សាន្ត និងទស្សនាទិដ្ឋភាពជាក់ស្តែងនូវផ្លូវថ្មើរជើង (Walk Street)។ លោកជំទាវបានបញ្ជាក់ថា ក្នុងឱកាសដើរកម្សាន្តនេះលោកជំទាវក៏បាន ទទួលទានរបស់ដែលលោកជំទាវចូលចិត្ត និងមានអារម្មណ៍នឹកជីវិតកុមារភាពផងដែរ។ លោកជំទាវបានបញ្ជាក់ថា លោកជំទាវពិតជាចង់មកម្តងទៀតជាមួយ idol របស់លោកជំទាវ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។ សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការ ខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្នមានភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នៅថ្ងៃចុងសប្ដាហ៍ សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ផ្លូវថ្មើរជើង (Walk Street) បានកក្លាយជាកន្លែងដើរលេងកម្សាន្តទេសចរណ៍បែបថ្មីមួយទៀតរបស់បងប្អូនខ្មែរ និងបរទេសមកទស្សនានៅរាជធានីភ្នំពេញ ខណៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងសប្បាយភាព និងដាក់តាំងបង្ហាញរបស់របរផលិតផលខ្មែរ ការសម្ដែងសិប្បៈខ្មែរ និងការរាំលេងកម្សាន្ត ការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ (របាំប្រពៃណីជាតិ, ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ គួរបញ្ជាក់ថា ការបើកដំណើរការផ្លូវថ្មើរជើង (Walk Street) ត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះ ចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

2025/04/05 09:04:42 pm        193
ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។ក្នុងឱកាសនៃជំនួបនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះនាមព្រះមហាក្សត្រ, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ, កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។ សម្តេចបវរធិបតី ក៏បានរំលឹកឡេីងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វេីរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់ប្រជាជាតិ​ និង​ ប្រជាជន ទាំងពីរ។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម អតីតប្រធានរដ្ឋឡាវ។ វត្តមានដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ឯកឧត្តម, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីគំរូវីរភាពរបស់ឯកឧត្តមអតីតប្រធានរដ្ឋ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន រាប់មិនអស់ ជូនជាតិ​ មាតុភូមិឡាវ ក្នុងនោះរួមមាន៖ ការតស៊ូដើម្បីឯករាជ្យ, ការរំដោះជាតិ និងការអភិវឌ្ឍប្រទេសឡាវឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ការបាត់បង់ឯកឧត្តម ខាំតៃ​ ស៊ីផាន់ដន​ គឺជាការខាតបង់ដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនឡាវ។ ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមអតីតប្រធានរដ្ឋ ជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមពូនជ្រុំ​ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡាវ-កម្ពុជា រហូតឈានទៅដល់ការសម្រេចបាន “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឡាវ-កម្ពុជា ការឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​ រវាង​ប្រទេសទាំង២​

2025/04/05 08:44:16 pm        181
នារសៀលថ្ងៃសៅរ៍​ ទី៥​ខែមេសា​ ឆ្នាំ២០២៥, ឯកឧត្តម​ ថងលុន ស៊ីសូលីត​ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ​ និង​ជាប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ បាន​​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី​ ដែលបាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ដាក់កម្រងផ្កា​ និងគោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម​ នាយក​ឧត្តម​សេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមបក្ស​ និង​ជាអតីត​ប្រធានរដ្ឋឡាវ។ ឯកឧត្តម​ប្រធាន​រដ្ឋបាន​ថ្លែងថា៖​ ក្នុងនាម​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ឯកឧត្តមសូម​ថ្លែង​អំណរ​ព្រះ​រាជ​គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​អរគុណ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដែលបាន​ផ្ញើ​ព្រះ​រាជសារ​ និង​លិខិត​ចូលរួម​រំលែកទុក្ខ​ ជាមួយ​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះ​មរណភាព​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ​ ខាំតៃ​ ស៊ីផាន់ដន។ ឯកឧត្តម​ប្រធាន​រដ្ឋបានវាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមានរបស់សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​​ ​ក្នុង​ឱកាសដ៏ក្រៀមក្រំ​ ដែលនេះជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​ រវាង​ប្រទេសទាំងពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​ បាន​បញ្ជាក់​ថា​ មរណភាព​របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ ជាការ​បាត់​បង់នូវ​វីរបុរសជាតិ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ចំពោះជាតិ មាតុភូមិ​ និង​ប្រជាជនឡាវ​ តាំ​ង​ពី​ការចាប់ផ្តេីមរំដោះប្រទេស, ​ ការកសាង​ និង​ការអភិវឌ្ឍ​ប្រទេស​រហូតមកដល់បច្ចុប្បន្ន​ ព្រម​ទាំង​ជា​ឥស្សរជន​មួយរូប​ ដែល​ចូលរួម​ចំណែក​ក្នុង​ការ​ពូនជ្រុំ​​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​​ រវាង​ឡាវ​ និងកម្ពុជា។ជាការឆ្លើយតប,​ សម្តេច​បវរ​ធិបតី​ បានថ្លែង​អំណរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋឡាវ​ ដែលបាន​ទទួល​ស្វាគមន៍​សម្តេចបវរធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ក្នុង​ឱកាស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ខាំតែ​ ស៊ីផាន់ដន។ សម្តេច​បវរ​ធិបតី​ បាន​ថ្លែង​ថា​ ក្នុង​នាម​រាជរដ្ឋាភិបាល​ និងប្រជា​ជន​កម្ពុជា​ សម្តេចសូម​ចូលរួម​រំលែកមរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះការបាត់​បង់​​វីរបុរស​ និង​​ឥស្សរជនដ៏​ឆ្នេីម ដែល​បាន​តស៊ូ​ និង​ លះ​បង់ ពេញមួយជីវិត​ ក្នុងការ​រំដោះ​ កសាង និងអភិវឌ្ឍ​ជាតិ សម្រាប់ប្រទេស​ និង​ប្រជាជន​ឡាវ។ សម្តេច​បវរ​ធិបតី​ក៏បាន​គូស​រំលេច​ពី​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏យូរអង្វែង កម្ពុជា-ឡាវ​ ដែលមិនត្រឹម​តែមាន​ទំនាក់ទំនង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ មានទំនាក់​ទំនង​ក្នុង​មនោសញ្ចេតនាជាបង​ ជាប្អូន​​ និង​ ជាក្រុមគ្រួសារ។ ឯកឧត្តមប្រធានរដ្ឋ​ និង សម្តេច​បវរ​ធិបតី​ ក៏បានគូសបញ្ជាក់សាជាថ្មីថា​ នឹង​បន្តជំរុញ​​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លេីគ្រប់វិស័យកម្ពុជា-ឡាវ​​ ​ឱ្យកាន់តែរឹងមាំ​ និង​ រីកចម្រេីន​ បន្ថែមទៀត​៕

នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់នគរបាលការពារព្រំដែនទិសភូមិភាគ៣ ត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ

2025/04/05 08:18:56 pm        284
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ត្រូវស្មោះ ត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ រួមទាំងប្រឆាំងឲ្យបានដាច់ខាតចំពោះបុគ្គល ណាដែលមានចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ។នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្ដ្រីមានស្នាដៃ ចំពោះមន្ដ្រីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យបន្តពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលរាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។យ៉ាងណាក៏ដោយក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ឯកភាពតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិជាដើមនោះ៕ អត្ថបទ៖ បាន ចក់

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៥ ខែមេសា រកឃើញយានយន្តល្មើស ចំនួន ១៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

2025/04/05 08:00:34 pm        221
តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤២គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ២១៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៤គ្រឿង និងម៉ូតូ ១៣៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។តាមរបាយការណ៍លទ្ធផលរយៈពេល ០៥ ថ្ងៃ ពីថ្ងៃទី៣១-៥ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,២៨៣គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ៩៨៧គ្រឿង, ម៉ូតូ ១,២៨០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៣៧៦គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥៩០គ្រឿង និងម៉ូតូ ៧៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា

2025/04/05 07:57:29 pm        254
ភ្នំពេញ៖ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ កញ្ញា វ៉ាន់ ណា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យសម្រាប់ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលនេះជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកកញ្ញា សុខ ផារី ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ កញ្ញា សប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅ និងទាំងមក។ កញ្ញា សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែននានា ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គឺយោងតាមស្មារតីព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ អ៊ីរ៉ាក់នឹងពិចារណាជម្រើសទាំងអស់ ប្រសិនបើកូតា OPEC មិនត្រូវបានដំឡើង ហើយថ្លឹងថ្លែងពីការចាកចេញ
06/25/2026 05:06 PM
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
06/25/2026 05:06 PM
ប្រធានាធិបតីស្វ៊ីសនឹងទៅទស្សនកិច្ចសហរដ្ឋអាមេរិក ស្របពេលមានការជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
06/25/2026 05:06 PM
លោក Rubio៖ អ៊ីរ៉ង់គួរតែអនុញ្ញាតឲ្យក្រុមអធិការកិច្ចរបស់IAEA ចូលប្រទេសនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
06/25/2026 05:06 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រយៈពេល៦ ឆ្នាំ២០២៦
06/25/2026 05:06 PM
មុខងារចម្បងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ ត្រូវបានកំណត់សម្រាប់ «វិស័យនាវាចរណ៍​​​»​​​​
06/25/2026 05:06 PM
រដ្ឋលេខាធិការថាមពលអាមេរិក៖ ប្រេងឆៅ ២០លានបារ៉ែល បានចាកចេញពីច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ
06/25/2026 05:06 PM
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ នៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ
06/25/2026 05:06 PM
ពលរដ្ឋអាមេរិករាប់លាននាក់ បាត់បង់ប័ណ្ណអាហារក្រោមកម្មវិធីកាត់បន្ថយការចំណាយរបស់រដ្ឋបាលលោក Trump
06/25/2026 05:06 PM
ជនអន្តោប្រវេសន៍រស់នៅតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំង
06/25/2026 05:06 PM