កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/02 06:29:40 pm        151
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើឱ្យមានការជំរុញ​និន្នាការ​លេងល្បែង​ប្រជាប្រិយខ្មែរ​ឱ្យ​បាន​ផុសផុល ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ

2025/04/02 04:55:31 pm        187
អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា៖«ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។លោកបណ្ឌិតបន្តថា៖«ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា នៅពេលខាងមុខដែលរាជរដ្ឋាភិបាលឈាននឹងសម្រេចបានជោគជ័យក្នុងការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ក៏នឹងត្រូវដាក់បញ្ចូល និងភ្ជាប់ជាមួយនូវល្បែងប្រជាប្រិយខ្មែរ ដែលគេតែងតែប្រារព្ធលេងកម្សាន្តជាមួយគ្នាជាដរាបមកដែរ។តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុល?សម្រាប់សំនួរនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គឺទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រព័ន្ធឃោសនាការដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា។ បន្ថែមពីនេះ ទីវត្តអារាម និងអាជ្ញាធរដែនដី ក៏ជាចំណែកដ៏សំខាន់ ដែលត្រូវចូលរួមចំណែកដោយខានមិនបានក្នុងការជំរុញការលេងល្បែងប្រជាប្រិយនេះ។អ្នកជំនាញរូបនេះ បានជំរុញឱ្យមានការលេងល្បែងប្រជាប្រិយកាន់តែផុសផុល គេមិនគួរកំណត់ពេលវេលាតែនៅក្នុងអំឡុងមុននិងក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែគួរតែរៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើនចំណាប់អារម្មណ៍ឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងគ្រប់កាលៈទេសៈតាមដែលអាចធ្វើទៅបាន។សម្រាប់លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ដើម្បីជំរុញឱ្យការលេងល្បែងប្រជាប្រិយកាន់តែផុសផុលគឺ ត្រូវផ្ដើមចេញពីខ្លួនយើងដែលជាប្រជាជនខ្មែរម្នាក់ៗ ពិសេសចាស់ៗ ដែលត្រូវរៀបចំខ្លួនធ្វើជាគំរូ និងជាអ្នកណែនាំដល់យុវជន និងក្មេងៗជំនាន់ក្រោយ»។លោកស្រីបណ្ឌិតបន្តថា ចាស់ៗជំនាន់ និងស្ថាប័នពាក់ព័ន្ធ គួរតែមានការឱ្យស្មារតីភ្ញាក់រឭក និងចេះស្រឡាញ់ល្បែងប្រជាប្រិយដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ហើយចាប់ផ្ដើមជំរុញបង្កើតទៅជាចរន្តនិយមល្បែងប្រជាប្រិយខ្មែរនៅទូទាំងប្រទេស។ ជាមួយគ្នានេះ អ្នកជំនាញបានជំរុញឱ្យស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាព្រះសង្ឃ ត្រូវតែចូលរួមចំណែកឱ្យបានពេញលេញនៅក្នុងការជំរុញ និងបង្កបរិយាកាសសមស្រប ដើម្បីឱ្យបុគ្គលិក មន្ត្រីរាជការ ក៏ដូចជាពុទ្ធបរិស័ទចូលរួមឱ្យបានកុះករនៅក្នុងការលេងល្បែងប្រជាប្រិយនៅគ្រប់ទីកន្លែង និងនៅក្នុងឱកាសនានាផងដែរ៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃកម្រិត ១០០% និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ និងស្ពាន ក្នុងខេត្តមណ្ឌលគិរីនិងខេត្តស្ទឹងត្រែង

2025/04/02 04:49:35 pm        181
ស្ទឹងត្រែង ៖ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃកម្រិត ១០០% និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនា ផ្លូវក្រាលដីល្បាយក្រួស ការស្ថាបនាស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោងរួមមាន៖ គម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ជាផ្លូវតភ្ជាប់ ចាប់ពីចំការកៅស៊ូ (បារាំង) ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកពេជ្រដា ខេត្តមណ្ឌលគីរី (បញ្ចប់សុពលភាព)។ គម្រោងទី២, ការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៤៥ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ជាផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (វាយតម្លៃ កម្រិត ១០០%)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យ ស្ថិតនៅលើផ្លូវខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង (វាយតម្លៃកម្រិត ១០០%)។ជុំវិញគម្រោងខាងលើនេះ, លោកជំទាវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកង យោធពលខេមរភូមិន្ទ ដែលបានអនុវត្តការស្ថាបនាសម្រេចបាន ១០០% និងគម្រោងមួយទៀតឈានមកដល់បញ្ចប់សុពលភាព ដោយ រក្សានូវគុណភាពល្អប្រសើរ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ផ្សេងៗប្រកបដោយគុណភាព សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានទាំងនោះ មានផ្លូវ ល្អធ្វើដំណើរ និងការស៊ីទទួលទានផ្សេងៗ។ លោកជំទាវ ឯក គន្ធវារី ក៏បានរំលេចអំពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍនៅតាមជនបទ ទាំងផ្នែក សេដ្ឋកិច្ចនិងសង្គម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យរីកចម្រើន ជាក់ស្តែងការស្តារការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជាដើម គឺសំដៅធានាការប្រើប្រាស់យូរអង្វែង ធន់ និងការបម្រែបម្រួលអាការធាតុ ដើម្បីជំរុញអន្តរកម្មសង្គមនិងសេដ្ឋកិច្ច និងការរតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន៕អត្ថបទ៖ សុន រ៉ាឌី

ទិវាអំពើល្អ ឆ្នាំ២០២៥៖ អ្នកស្ម័គ្រចិត្តចំនួន ១០០,០០០នាក់ចូលរួមដើម្បីបរិស្ថានល្អ

2025/04/02 04:46:46 pm        84
កម្ពុជាកំពុងតែបង្កើតប្រវត្តិសាស្ត្រជាមួយ ទិវាអំពើល្អ ឆ្នាំ ២០២៥ ជាការ លើក​កម្ពស់​ជា​សកល​នូវ​សកម្ម​ភាព​បរិស្ថាន និងសេវាកម្មសង្គម។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៣-៤ ខែមេសា ២០២៥ ដោយមាន អ្នកស្ម័គ្រចិត្តចំនួន ៧០,០០០ ទៅ ១០០,០០០ នាក់ ចូលរួមពីសាលា​រៀន​ជាង ៧០០ និងសហគមន៍ក្នុងខេត្តកណ្ដាល។ព្រឹត្តិការណ៍ចម្បងនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមេសា នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៣:៣០ រសៀល ដល់ ៥:៣០ ល្ងាច ដែលនឹងមាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជាអធិបតី និង មន្ទីរបរិស្ថាន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងមេដឹកនាំសហគមន៍ចូលរួម។ ព្រឹត្តិការណ៍នេះនឹងលើកយក សារៈសំខាន់ស្តីពីភាពចាំបាច់នៃអភិរក្សបរិស្ថាន តាមរយៈសកម្មភាពដូចជា សម្អាតទន្លេ ប្រលែងត្រី ចែករំលែក និងដាំ/ចែក ដើមឈើ និងរុក្ខជាតិ បរិច្ចាគសម្ភារៈនិងសំលៀកបំពាក់ប្រើប្រាស់រួច ការងារសេវាសង្គម និងអំពើល្អផ្សេងៗទៀត។អ្នកចូលរួមអាច រីករាយជាមួយ ការសម្តែងរាំឆៃយ៉ាំ និងការប្រគុំតន្ត្រីផ្ទាល់ មុនពេលបញ្ចប់កម្មវិធីដោយ ពិធីប្រគល់រង្វាន់ដល់ សាលារៀន និងបុគ្គលឆ្នើមដែលបានចូលរួមក្នុងការអភិរក្សបរិស្ថាន។ចាប់តាំងពីឆ្នាំ ២០២០ អង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup (ROC) បានប្រមូល សំរាមប្លាស្ទិកជាង ២,០០០ តោនចេញពីទន្លេធំៗរបស់កម្ពុជា រួមមាន ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ទិវាអំពើល្អឆ្នាំ ២០២៥ នេះការ លើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការអភិរក្សធនធានធម្មជាតិ។"ប្រទេសកម្ពុជា កំពុងអភិវឌ្ឍទៅជាប្រទេសឈានមុខក្នុងការអភិរក្សបរិស្ថាន ដែលព្រឹត្តិការណ៍នេះជាការរំលឹកដ៏មានអត្ថន័យ ស្ដីពីសារៈសំខាន់នៃការចូលរួមសហគមន៍ក្នុងការបញ្ចៀសបញ្ហាប្លាស្ទិកក្នុងបរិស្ថានទឹក” លោក សុវណ្ណ នូ នាយកប្រតិបត្តិនៃ River Ocean Cleanup (ROC) "សូមអញ្ជើញសិស្សនិស្សិត អាជីវកម្ម មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ចូលរួម ដើម្បីបង្កើតអនាគតស្អាតបៃតង”។ ទិវា​អំពើ​ល្អ (Good Deeds Day) - ជារៀងរាល់ឆ្នាំ អ្នកស្ម័គ្រចិត្តរាប់លាននាក់ បានអនុវត្តន៍​លើ​គំនិត​សាមញ្ញ​មួយថា មនុស្សគ្រប់រូបអាចធ្វើអំពើល្អ ធំឬ តូច ដើម្បី​ធ្វើ​ឱ្យ​ជីវិត​អ្នក​ដទៃ​ប្រសើរ​ឡើង និងបង្កើតឥទ្ធិពលវិជ្ជមានលើពិភពលោក៕

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធី Lao Digital Week 2025

2025/04/02 04:38:12 pm        199
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍​ (ក.ប.ទ.) បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង VTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល (ថៃ) អភិបាលខេត្តក្វាងស៊ី (ចិន) និងតំណាងប្រតិភូរបស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ (MTC)។ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមរដ្ឋមន្រ្តី MTC ក៏បានអញ្ជើញទស្សនាស្ដង់របស់ ក.ប.ទ. ដោយបានបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថលល្អៗរបស់កម្ពុជាយើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី MTC បានសម្ដែងការគាំទ្រ និងជួយណែនាំក្រុមហ៊ុននៅក្នុងប្រទេសឡាវសហការ និងធ្វើជាដៃគូរជាមួយក្រុមហ៊ុននៅកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរថ្នាលឌីជីថលនានារបស់កម្ពុជាដែលមានការរីកចម្រើន និងមានការវិវត្តយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ក្រសួងទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ និងការគាំទ្រយ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូ។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

2025/04/02 03:51:32 pm        393
​ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុញ្ញាតឱ្យឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាម និងនាយការិយាល័យអនុព័ន្ធយោធាវៀតណាម ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងពិភាក្សាការងារ។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានចាត់ទុកថានេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងភាពជាអ្នកជិតខាងល្អ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរំលឹកឡើងវិញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងសូមចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្វើការសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងបានថ្លែងអំណរគុណបក្សរដ្ឋ កងទ័ពវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងមធ្យោបាយ សម្ភារៈ ថវិកា ជាពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានការរីកចម្រើន។ជាការឆ្លើយតប ឯកឧត្តម ង្វៀន មីញវូ បានថ្លែងអំណរគុណចំពោះឯកឧត្តម ទេសរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍ដល់ប្រតិភូអគ្គរដ្ឋទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាម ដើម្បីជូនពរឆ្នាំថ្មី និងបានសម្ដែងនូវមនោសញ្ចេតនារីករាយចំពោះការមកបំពេញបេសកកម្មការទូតនៅកម្ពុជា បានឃើញនិងស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា។ឯកឧត្តម ង្វៀន មីញវូ បានជូនពរឆ្នាំថ្មីជូនចំពោះឯកឧត្តម ទេសរដ្ឋមន្រ្តី និងសហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែរីកចម្រើន និងស្ថិតស្ថេរអមតៈ៕

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារ​សំណង់​មួយ​ចំនួនជូនប្រតិបត្តិការសឹករងកំពង់ធំ

2025/04/02 03:33:39 pm        182
ខេត្តកំពង់ធំ៖ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយៈ ឧត្តម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុង​នាមសម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគម​អតីត​យុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោក​ជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង​ជន​ងាយ​រង​គ្រោះ ព្រមទាំងអ្នកទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

លោកគ្រូអ្នកគ្រូអនុវិទ្យាល័យកោះថ្កូវ សប្បាយចិត្តខ្លាំង នៅពេលដឹងថារាជរដ្ឋាភិបាលនឹងផ្តល់ស្ពាន និងផ្លូវជូនប្រជាពលរដ្ឋតាមដងទន្លេក្នុងស្រុកជលគីរី

2025/04/02 02:51:34 pm        102
កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យកោះថ្កូវ ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ នៅពេលគាត់ដឹងថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមកសាងផ្លូវ និងស្ពានថ្មីតាមដងទន្លេក្នុងស្រុកជលគីរី ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។ លោកគ្រូអ្នកគ្រូបានអោយដឹងបែបនេះ ក្នុងពេលឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម គឹម វាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី, ឯកឧត្តម លាង សេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី និងក្រុមការងារ រួមនិងអាជ្ញាធរឃុំស្រុក បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ។លោកគ្រូនៃអនុវិទ្យាល័យកោះថ្កូវ បានអោយដឹងថា៖ ក្រោយពីពួកគាត់បានដឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នូវផ្លូវ និងស្ពានថ្មី ក្នុងពេលឆាប់ៗខាងមុខ គឺពិតជាធ្វើអោយពួកគាត់សប្បាយចិត្តណាស់ ព្រោះប្រជាពលរដ្ឋនៅតាមដងទន្លេចាប់ពីឃុំកោះថ្កូវ រហូតដល់ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពិតជាលំបាកខ្លាំងក្នុងការធ្វើដំណើរ ។ នៅពេលទទួលបានផ្លូវ និងស្ពានថ្មី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ពិតជាងាយស្រួលក្នុងការធ្វើដំណើរទៅមកសាលារៀនមិនពិបាកប្រើប្រាស់ទូកកាណូតដូចមុន, ការដឹកកសិផលពីស្រែចំការទៅកាន់ទីផ្សារជិតជាងពេលមុន, សន្សំសំចៃថវិកាក្នុងគ្រួសារ, អាចនាំអ្នកជម្ងឺទៅព្យាបាលទាន់ពេលវេលា, និងមានទេសចរចេញចូលស្រុករបស់គាត់ផងដែរ។ លោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទ ដោយបានធ្វើអោយមានទឹក ភ្លើង ប្រើប្រាស់ និងបន្តកសាងផ្លូវស្ពានថែមទៀត។ឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគីរី បានអោយដឹងថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងដល់ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ ធ្វើយ៉ាងណាអោយមានមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យានៅគ្រប់កន្លែងក្នុងប្រទេស ដើម្បីកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវនាំគ្នារក្សាអោយបាននូវសន្តិភាពសព្វថ្ងៃអោយគង់វង្សរហូតតទៅ ដើម្បីការអភិវឌ្ឍន៍ និងភាពសុខសាន្តកូនចៅយើងជំនាន់ក្រោយៗទៀត៕ កាំង ហុងវាស្នា

មន្ត្រីគណបក្សភ្លើងទៀន១០នាក់ ប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

2025/04/02 02:49:24 pm        117
កំពង់ឆ្នាំង៖ ដោយមើលឃើញពីគោលនយោបាយល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការស្វែងរកសុខសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ រួមនិងការអភិវឌ្ឍន៍ឥតឈប់ឈរនោះ នៅថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២៥នេះ អតីតមន្ដ្រីរបស់គណបក្សភ្លើងទៀនចំនួន១០រូប ដែលមានតួនាទីជាសកម្មជនរបស់គណបក្សភ្លើងទៀន បានប្រកាសសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។តំណាងមន្ត្រីគណបក្សភ្លើងទៀន បានថ្លែងថា៖ សមាជិកសមាជិកាគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពួកគេសុទ្ធតែយល់ច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្ខពួកនិយម និងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម។ ពួកគាត់ទាំង១០នាក់ ជាសមាជិកសមាជិកាគណបក្សភ្លើងទៀនបានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃនេះ ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាមេដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ សម្តេចតេជោ គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិយ៉ាងពិតប្រាកដក ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជន មិនរត់យករួចខ្លួនពេលមានទុក្ខលំបាកនោះឡើយ។ ឯកឧត្តម អ៊ុក ពញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកជលគីរី បានអោយដឹងថា៖ ក្នុងពេលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម ហើយប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជារៀងរហូតមក ដូច្នេះសូមពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយៗទៀត។ ការស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺបងប្អូនគិតបានយ៉ាងត្រឹមត្រូវ ព្រោះថាគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នោះទេ គឺបានប្រែក្លាយប្រទេសពីសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសមានសុខសន្តិភាពពិតប្រាកដ មានការអភិវឌ្ឍន៏រីកចម្រើនរហូតដល់សព្វថ្ងៃនេះថែមទៀតផង។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយដែលសមិទ្ធិផលដ៏ឧត្តុង្គឧត្តមនេះ កំពុងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ កាំង ហុងវាស្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅចុងសប្ដាហ៍នេះ​

2025/04/02 01:39:09 pm        293
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជានឹង​អញ្ជើញ​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖១-សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូកត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។២-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥ -២០៣៥ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងភាពធន់តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុកតំបន់និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសនិងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។គោលនយោបាយជាតិនេះក៏មានបំណងសម្រេចឲ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវឱកាសចំនួន ២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ២០៥ពាន់តោនក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧។ ៣-បញ្ហាផ្សេងៗ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM