បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ និងអនុមោទនាបុណ្យមាឃបូជា

2025/02/12 08:06:03 am        304
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្ញើសារ អបអរសាទរ និងអនុមោទនា បុណ្យមាឃបូជា ខណៈបុណ្យនេះធ្វើឡើងដើម្បីប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ របស់ព្រះសម្មាសម្ពុទ្ធ ដោយក្នុងនោះក៏ចំថ្ងៃព្រះអង្គដាក់អាយុសង្ខាដែរនោះ។ តាមរយៈតេលេក្រាម និងហ្វេសបុកនាថ្ងៃពុធ ១៥កើត ខែមាឃ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាបុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣គឺ៖១-ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន ២- ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងទី៣-ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះតែម្ដង នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។ សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជានេះ ដោយសទ្ធាជ្រះថ្លាររៀងៗខ្លួន៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១

2025/02/11 09:31:25 pm        83
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៣៥នាក់។ លើកនេះប្រធានបទដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីលើកមកជាបាឋកថាគឺ«វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)» នារសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចលើការពង្រឹងសេវាសុខាភិបាលប្រកបដោយលទ្ធផលជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅជាយុទ្ធសាស្រ្ត និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកទ្រឹស្តីទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយចំនួន ដើម្បីឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពការងារ និងជាពុទ្ធិសម្រាប់អភិវឌ្ឍខ្លួនយើងម្នាក់ៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលបានសិក្សាកន្លងមកដោយសង្ខេប នូវចំនុចសំខាន់ៗនោះរួមមាន៖• ការពង្រឹងធនធានមនុស្ស៖ ធ្វើឱ្យប្រសើរឡើង និងប្រសិទ្ធិភាពរបស់បុគ្គលិក ដោយធ្វើឱ្យបុគ្គលិកមានឆន្ទះ, តាមរយៈការសិក្សាឱ្យមានប្រសិទ្ធិភាព, ការដឹកនាំគ្រប់គ្រងរបស់អង្គភាពនានាក្នុងបរិបទថ្មី ដែលមានយុទ្ធសាស្រ្ត ផែនការសកម្មភាព អភិបាលកិច្ច វាយតម្លៃ Risk Management និងការគាំទ្រឱ្យមាននវានុវត្តន៍។• ការសិក្សាពីគំនិតច្នៃប្រឌិតក្នុងការងារ៖ ការងារជាបណ្តាញ, ការងារជាក្រុម, ការធ្វើឱ្យប្រសើរឡើងអំពីការចចារ និងទំនាក់ទំនង, ដោះស្រាយវិវាទ, ធ្វើឱ្យមានការអភិវឌ្ឍនូវវប្បធម៌ ដោយគិតប្រយោជន៍រួម និងក្រមសីលធម៌វិជ្ជាជីវៈ។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ស្តីពីការដោះស្រាយបញ្ហាការញែកសំណល់នៅផ្នែកមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យបង្អែកក្រគរ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ពពោធិ៍សាត់៕អត្ថបទ រដ្ឋា

ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា

2025/02/11 08:59:44 pm        84
នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ និងបានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានព្រឹទ្ធសភាសង្ឃឹមយ៉ាងមុតមាំថា, បន្ទាប់ពីដំណើរទស្សនកិច្ចនេះ, ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពសកម្ម​ និង​ ភាពរីកចម្រើន បន្ថែមទៀត។​ លើសពីនេះ,​ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង​ ទាំង​ ៨​​ ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ​ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ​ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជន និងរដ្ឋាភិបាលហ្វីលីពីន ជូនដល់គណៈប្រតិភូកម្ពុជានាឱកាសនេះ ព្រមទាំងបានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr.។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ​ និងយូរលង់រវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគីនឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ បន្ថែមលើផ្នែកនយោបាយ​ និងការទូត, ទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង​ ការវិនិយោគនៅមានលម្ហច្រើន ដែលជាកាលានុវត្តភាពប្រកបដោយសក្កានុពល ដើម្បីជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ, កម្ពុជាអាចក្លាយជាដៃគូប្រកបដោយសក្កានុពល ក្នុងការចូលរួមធានាសន្តិសុខស្បៀងនៃប្រទេសហ្វីលីពីន, ជាពិសេស​តាមរយៈអតិរេកស្រូវអង្ករ ដែលកម្ពុជាមាន, ជាមួយនឹងគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានពិភាក្សាផងដែរអំពីការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បន្ថែមលើជើងហោះហើរដែលមានស្រាប់ ជា ពិសេស ម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ ដើម្បីបង្កើតជាសហថាមពលក្នុងការកម្ពស់វិស័យទេសចរណ៍​ តាមរយៈការទាក់ទាញភ្ញៀវទេសចរនានាពីក្រៅតំបន់​ ឱ្យមកធ្វើទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងតំបន់អាស៊ាន។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅក្នុងពេលវេលាសមស្របណាមួយ​ ហើយកម្ពុជានឹងរងចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ជានិច្ច៕

រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច

2025/02/11 08:26:55 pm        128
ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១ ក្នុងរបៀបវារៈនៃយុទ្ធសាស្ត្របញ្ច កោណ សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការឈាន ទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។​ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកឡើងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង នៅថ្ងៃ ១០ ខែ កុម្ភៈ ម្សិលមិញនេះថា ការបណ្ដុះបណ្ដាល និងវិក្រឹតការ លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ច ចំពោះ មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមចំណែកលើកកម្ពស់ផលិត ភាព និងប្រសិទ្ធភាពការងារនៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និងនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដោយបានកំណត់ថា មន្ត្រីរាជការជំនាញ ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថាន សាធារណៈ រដ្ឋបាលដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និងការអភិវឌ្ឍសមត្ថភាព មន្រ្តីរាជការ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តម ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងការអភិវឌ្ឍ ធនធានមនុស្ស ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១ ក្នុងរបៀបវារៈនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់នូវ អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋាន និងជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការ ឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានរំឭកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្ម វិធីកែទម្រង់ គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាម ស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បីពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

2025/02/11 07:20:57 pm        94
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MoU)ជាមួយអង្គការក្លូប៊ល ធូហ្គេឌឺ (Global Together) និងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ(Korean Polytechnics (KOPO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ពិធីចុះ MoU រវាងវិទ្យាស្ថាន NPIC, អង្គការ Global Together និងវិទ្យាស្ថាន KOPO បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម គីម ជីនផ្យូ (KIM Jin-Pyo) ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំ NPIC រាជធានីភ្នំពេញ នាថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥។ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖«ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីពង្រឹងសមត្ថភាពសិស្សនិស្សិតរបស់កម្ពុជាយើងឱ្យកាន់តែមានជំនាញច្បាស់លាស់ដ៏សំបូរបែបទៅតាមការប្រែប្រួលនៃទីផ្សារអន្តរជាតិ»។ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យាថ្មីៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។ឯកឧត្តមបន្ថែមថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់សិស្សនិស្សិត និងយុវជនកម្ពុជា គឺជាការពង្រឹងសមត្ថភាពពិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសម្រួចកម្លាំង និងសមត្ថភាពយុវជនឱ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារអន្តរជាតិ។ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានថ្លែងថា វិទ្យាស្ថាន NPIC បានសហការជាមួយស្ថាប័នជាច្រើនមកពីសាធារណៈរដ្ឋកូរ៉េរួមមាន សាកលវិទ្យាល័យ អង្គការ និងក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀត។ ជាពិសេសក្រុមហ៊ុន Hyundai Camko Motor Company ដែលបានឧបត្ថម្ភសម្ភារៈបណ្តុះបណ្តាលយ៉ាងច្រើនសន្ធឹកសន្ធាប់។ឯកឧត្តមបន្តថា ក្រុមហ៊ុន Hyundai ថែមទាំងបានជួយបណ្តុះបណ្តាលគ្រូរបស់វិទ្យាស្ថាន NPIC និងផ្តល់ឱកាសដល់និស្សិតធ្វើកម្មសិក្សានៅរោងចក្រតម្លើងរថយន្តផ្ទាល់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុកក្នុងអំឡុងពេលធ្វើកម្មសិក្សាផងដែរ។លោកបានថ្លែងថា៖«សូមថ្លែងអំណរគុណចំពោះលោក លី ឆុលស៊ូ (Lee Cheol Soo) នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តល់កិត្តិយសធ្វើសហប្រតិបត្តិការជាមួយវិទ្យាស្ថាន NPIC»។លោកបន្ថែមថា៖«ខ្ញុំសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ថ្មីៗសម្រាប់ការតាមទាន់នៃការរីកចម្រើនបច្ចេកទេសវិទ្យាសាស្ត្រនាបច្ចុប្បន្ននេះ»។លោក លី ឆុលស៊ូ នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េបានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ បានបណ្ដុះបណ្ដាលសិស្សនិស្សិតជាតិ និងអន្តរជាតិឱ្យក្លាយជាអ្នកជំនាញខាងបច្ចេកវិទ្យា និងបច្ចេកទេសរាប់ពាន់នាក់រួចមកហើយ។ ដោយឡែកវិទ្យាស្ថានមានបំណងសហការជាមួយ NPIC របស់កម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជាថែមទៀត។លោកបន្តថា៖«វិទ្យាស្ថានយើងបានបង្រៀនផ្ដោតសំខាន់លើជំនាញខាងឧស្សាហ៍កម្ម អេឡិចត្រូនិក ជំនាញរ៉ូបូត និងជំនាញបច្ចេកវិទ្យាជាច្រើនដែលជាតម្រូវការទីផ្សារការងារអន្តរជាតិ។ ខ្ញុំមានក្ដីរំពឹងថា វិទ្យាស្ថាន និងសកលវិទ្យាល័យនៅប្រទេសកូរ៉េ នឹងផ្ទេរចំណេះដឹង និងជំនាញនានាជួយដល់សិស្សនិស្សិតកម្ពុជាឱ្យមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត»។  ឯកឧត្តម គីម ជីនផ្យូ ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យការងារ និងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ត្រូវបានសហការគ្នាយ៉ាងស្និទ្ធស្នាលជាបន្តបន្ទាប់។ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានយូអង្វែងថែមទៀត ឯកឧត្តមចាត់ទុកថា៖«ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាអត្តសញ្ញាណនៃការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយខ្ញុំមានការរំភើបរីករាយ និងរំពឹងថា ស្ថានប័នទាំងបីនឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទថែមទៀត ដើម្បីបណ្ដុះបណ្ដាលធន់ធានមនុស្ស និងជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»៕

ក្រសួងការងារ ស្នើភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា

2025/02/11 06:53:40 pm        92
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះបានរៀបចំសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ក្នុងគោលបំណងដើម្បីបន្តពិគ្រោះយោបល់ សំដៅសម្រេចឱ្យបាននូវប្រកាសពាក់ព័ន្ធនឹងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ នៅក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីធានានូវនិរន្តរភាពលើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក្រសួងការងារបានរៀបចំកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអន្តរក្រសួង ដៃគូសង្គម និងភាគីពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអង្គការអន្តរជាតិខាងការងារជាច្រើនលើកផងដែរ។ ក្នុងឱកាសនេះដែរ លោកជំទាវ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដែលស្តែងឱ្យចេញនូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ដែលធានាបាននូវភាពភាពសុខសាន្តក្នុងវិស័យការងារ នាពេលកន្លងមក។ លោកជំទាវ បានស្នើសុំជាថ្មីម្តងទៀត ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួមសំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។សូមបញ្ជាក់ជូនថា សិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» ខាងលើនេះ សមាសភាពចូលរួម មកពីមន្រ្តីរាជការនៃក្រសួងការងារ, អង្គការអន្តរជាតិខាងការងា(ILO), តំណាងសហជីព, សមាគមនិយោជកសភាពាណិជ្ជកម្មអន្តរជាតិ និងតំណាងអ្នកបញ្ជាទិញ ម្ចាស់ម៉ាកផងដែរ៕

នគរបាលព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនជនសង្ស័យ០៣នាក់ករណីឆក់ទូរស័ព្ទ

2025/02/11 06:51:07 pm        155
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កាលពីវេលាម៉ោង១៥ និង៤០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចផ្ទះសំណាក់ ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។នគរបាលប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ ១, ឈ្មោះ ផេង សុក្រវិរៈ ភេទ ប្រុស ឆ្នាំកំណើត២០០៣ ជនជាតិ ខ្មែរ ២, ឈ្មោះ ទី សត្រារដ្ឋា ហៅ តួ ភេទ ប្រុស ឆ្នាំ២០០៧ ជនជាតិ ខ្មែរ និង ៣, ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ ភេទប្រុស ឆ្នាំ២០០៧ ជនជាតិ ខ្មែរ វត្ថុតាងចាប់យកទូរសព្ទ័ដៃ ម៉ាក អាយហ្វូន ១៥ផ្លឹស ពណ៌ខ្មៅ របស់ជនរងគ្រោះចំនួន ០១ គ្រឿង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង ម៉ូតូ ចំនួន ២គ្រឿង ។ជនសង្ស័យទាំង ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ ម៉ាក អាយហ្វូន ១៥ផ្លឹស) ពីប្រជាពលរដ្ឋ នៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣ និង ៤០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕តារាវុទ្ធី

រាជរដ្ឋាភិបាលកំពុងបន្តលើកកម្ពស់សមភាពយេនឌ័រ ដោយបង្កើនភាពអង់អាចស្រ្តីលើវិស័យអាទិភាព

2025/02/11 06:43:27 pm        76
ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនៅ គ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹកភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយា បន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។ ​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះថា តាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវ័ន្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចស្រ្តីនៅគ្រប់វិស័យជាអាទិភាព និងការបន្តវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញអត្ថប្រយោជន៍ពីភាពលោភយេនឌ័រ បង្ករលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រគល់ សិទ្ធិលើការសម្រេចចិត្តអំពីផែនការរសើប កាត់បន្ថយភាពងាយរងគ្រោះអំពើហឹង្សាលើយេនឌ័រ និងការលើកកម្ពស់អន្តរជំនាន់។លោកជំទាវកិត្តិបណ្ឌិត បន្តថា ដើម្បីអនុវត្តតាមការចង្អុលបង្ហាញ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ និងដើម្បីឱ្យមានសុគតិភាពជាមួយនិងគ្របខណ្ឌគោលនយោបាយ កម្មវិធីជាតិថ្មីៗតាមវិស័យ ឱ្យឆ្លើយតបស្ថានភាព និងការវិវត្តរបស់ សង្គមផងដែរ។ បញ្ហានេះ ក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលផែនការ យុទ្ធសាស្រ្តនេះគឺជាផែនការមេ សម្រាប់ក្រសួង និងដៃគូពាក់ព័ន្ធ ក្នុងការបន្តលើកសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា ក្រៅពីគោលការណ៍ខាងលើ ក្រសួងកិច្ចការនារីមានបេសកម្មតាមរូប ពីរសំខាន់ ក្នុងការអនុវត្តការងារកន្លងមក ក៏ដូចជានៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល គ្រប់វិស័យនិងនៅក្នុងសង្គម, ក្នុងនោះសម្រាប់ការងារទី១ គឺការអនុវត្តលើការងារគាំទ្រ មានការងារក្រៅឆាក និងការងារក្រៅវាំងនន ដែលជាការងារបន្ទាន់ គឺការបញ្ជ្រាបយេនឌ័រនេះ ដែលផ្តល់ធាតុចូលដោយវិស័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ តាមរយៈការវិភាគនិង បញ្ជ្រាបយេនឌ័រ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិការគាំទ្រយន្តការបញ្ជ្រាបយេនឌ័រស្រ្តី និងកុមារតាមក្រសួងស្ថាប័ន គ្រប់កម្រិត ការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន ដើម្បីរួមចំណែកកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យ។ ចំណែកការងារទី២ គឺការអនុវត្តនៅលើការងារ, ដែលបញ្ហានេះគឺការចាប់ផ្តើមអនុវត្តការងារដោយផ្ទាល់ រួមចំណែកនិង សហការជាមួយក្រសួងពាក់ព័ន្ធ, ការអនុវត្តការងារនិងការគាំទ្រដល់ស្រ្តីនិងក្មេងស្រ្តីដោយផ្ទាល់ដូចជា៖ ការជួយស្រ្តីនិងក្មេងស្រីដែល រងគ្រោះដោយសារអំពើរហឹង្សា ទាក់ទងនិងយេនឌ័រ, ការផ្តល់ភាពអង់អាចដល់សេដ្ឋកិច្ចនិងសហគ្រិនភាពដល់ស្រ្តី និងការលើកកម្ពស់ ស្រ្តីក្នុងភាពដឹកនាំជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខណ្ឌ៧មករា ប្រជុំដាក់ផែនការដល់មន្រ្តីពាក់ព័ន្ធបន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជាបញ្ហាចម្បង

2025/02/11 05:24:03 pm        126
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករាបានប្រជុំដាក់ផែនការនិងជំរុញឲ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់បន្តទៀតពីបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។​កិច្ចប្រជុំនេះបានធ្វើនៅរសៀលថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មានការចូលរួមពីលោកអភិបាលរង លោកអធិការ លោក មេបញ្ជាការលោក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្រោមឱវាទ។លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហាសន្តិសុខនេះឲ្យបានល្អប្រសើរ ដើម្បីរំដោះចិញ្ចើមផ្លូវក៏ដូចជាការរក្សាចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើរជើងនិងបរិស្ថានអនាម័យល្អនោះតាមដងផ្លូវនិងមូលដ្ឋានខណ្ឌទាំងមូល។លោកអភិបាលក៏បានបន្តលើកឡើងថា ពាក់ព័ន្ធសណ្ដាប់ធ្នាប់នេះ ជំហានដំបូងលោកអភិបាលដកបទពិសោធន៍ ដោយយកមហាវិថីព្រះមុន្នីរ៉េត ជាគំរូ សម្រាប់មូលដ្ឋានខណ្ឌ៧មករា ដោយកម្លាំងគណៈបញ្ជាការឯកភាព កម្លាំងសណ្ដាប់ធ្នាប់ យកចិត្តទុកពីបញ្ហាសណ្ដាប់ធ្នាប់ ការរៀបចំការ៉ូឡាថ្មីឡើងវិញ ដើម្បីរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង និងសោភ័ណភាពតាមដងផ្លូវផងដែរ។ បន្ថែមទៀតនោះ លោកអភិបាលក៏បន្តយកចិត្តទុកដាក់ផងដែរ ពីសណ្ដាប់ធ្នាប់តាមច្រកឌឿងហែម(ផ្លូវតូចៗខាងក្នុង) ត្រូវតែមានសណ្ដាប់ធ្នាប់ល្អ និងអាចធ្វើចរាចរណ៍បាន ជាពិសេសគិតពីសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។លោកអភិបាលក៏បានបន្តលើកឡើងនិងសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករទាំងអស់ដែលប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវសាធារណៈ សូមចូលរួមសហការជាមួយអាជ្ញាធរដើម្បីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចឹមផ្លូវឲ្យមានបរិស្ថានអនាម័យល្អ។គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញដល់ អភិបាលរាជធានី ខេត្ត ជាពិសេសអភិបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់៕អត្ថបទ៖ កុម្ភៈ

ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

2025/02/11 04:48:33 pm        109
ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។នៅក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, អប់រំ, ទេសចរណ៍, វប្បធម៌, ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។ជាការឆ្លើយតប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ, ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។ សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភាមានជំនឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM
បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM