ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោមិនជាប់គាំងទេ គឺនឹងដំណើរការក្រោយដោះស្រាយផលប៉ះពាល់រួចរាល់

2024/11/23 07:09:02 pm        446
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣២នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ីថា ការភូតកុហក់ពលរដ្ឋមិនចេះចប់ មិនចេះហើយ ឱ្យមានការយល់ច្រឡំ និងភ័យខ្លាច ទាំងរឿងCLV DTAក៏ដូចជារឿងព្រែកជីកហ្វូណនតេជោ ទុកឱ្យគាត់ទទួលផលបាបរបស់គាត់ចុះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋ ធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ៕

ឯកឧត្តមប្រធានគណបក្ស USPD នៃប្រទេសមីយ៉ាន់ម៉ា កោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អ

2024/11/23 05:56:33 pm        280
ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Min Aung Laing អំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំ GMS, ACMECS និង CLMV នៅសាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ។ នៅក្នុងឱកាសនោះ ឯកឧត្តម Khin Yi បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមប្រធានគណបក្ស USPD បានលើឡើងនូវសំណូមពរសំខាន់ៗចំនួន២ជូនសម្តេចតេជោ។ ទី១ ឯកឧត្តមបានសំណូមពរឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់ឯកឧត្តម ក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត របៀបរបបធ្វើការ និងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ដែលអាចរក្សាបានភាពរឹងមាំ និងការចាក់ឫសជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗពីមួយជំនាន់ទៅមួយជំនាន់ និងពីគ្រប់ស្រទាប់វណ្ណៈ។ រីឯសំណូមពរទី២ ឯកឧត្តម បានគោរពស្នើសុំ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់បញ្ជូនអ្នកសង្កេតការណ៍ ទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តម Khin Yi ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់ឯកឧត្តម បានចូលរួមសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។ អាស្រ័យហេតុនេះ ឯកឧត្តម និងសហការី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចយកកម្ពុជាធ្វើជាប្រទេសគំរូ ក្នុងការត្រៀមរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ ដោយអាជ្ញាធរមីយ៉ាន់ម៉ា បានតាំងចិត្ត និងប្តេជ្ញាធ្វើឱ្យបានជោគជ័យ សេរី និងយុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ល្អជាទីបំផុត។ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះសំណូមពរទាំងពីររបស់ ឯកឧត្តម Khin Yi ។ ចំពោះសំណូមពរទី១ សម្តេចតេជោ បានមានប្រសាសន៍ថា គណបក្សយើងទាំងពីរ គឺមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ។ សម្តេចស្គាល់គណបក្សUSDP យូរណាស់មកហើយ គឺចាប់តាំងពីជំនាន់ឯកឧត្តម ធាន សេង មកម៉្លេះ។ សម្តេចតេជោ បានឯកភាព នឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP ដែលអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ពុំមែនមានតែភាគីគណបក្សរបស់ឯកឧត្តមនោះទេ ដែលត្រូវការសិក្សាពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ខាងភាគីកម្ពុជា ក៏ត្រូវការសិក្សាពីគណបក្ស USDP ផងដែរ។រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោ បានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចតេជោ បានរំលឹកថា ត្រឹមរយៈពេល៧ថ្ងៃ ក្រោយពេលសម្តេចឡើងធ្វើជាប្រធានអាស៊ាន សម្តេចបានទៅធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដែលនៅពេលនោះ សម្តេចតេជោ ទទួលបាននូវការអបអរសាទរផង និងរងការតិះទៀនផង។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីថា សម្តេច និងប្រទេសកម្ពុជា គ្មានបានផលប្រយោជន៍អ្វីពីការជួយដល់ប្រទេសមីយ៉ាន់ម៉ានោះទេ គោលដៅធំបំផុតរបស់សម្តេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនាដែលបង្កដោយជម្លោះប្រដាប់អាវុធ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ា ដែលទទួលរងគ្រោះទឹកជំនន់បង្កឡើងដោយព្យុះយ៉ាហ្គីនាពេលកន្លងទៅ។ ជាចុងក្រោយ សម្តេចតេជោ ជូនពរ ឯកឧត្តម Khin Yi និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

លោកជំទាវអនុប្រធានរដ្ឋឡាវឯកភាពចំពោះទស្សនៈសម្តេចតេជោថា សន្តិភាព និងការអភិវឌ្ឍមានទំនាក់ទំនងគ្នាជាសារវ័ន្ត ហើយថានឹងដកស្រង់យកជាមូលដ្ឋានកែលម្អ និងការអភិវឌ្ឍនៅប្រទេសឡាវ

2024/11/23 05:18:52 pm        256
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) បានទទួលជួប លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបញ្ជាក់ថា ការជួបគ្នានេះជាឱកាសល្អដែលភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ រួមទាំងគម្រោងទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឡាវ។នាឱកាសជំនួបនេះ លោកជំទាវ Pany Yathotou បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូឡាវចូលជួបធ្វើគារវកិច្ច។ លោកជំទាវបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ជូន សម្តេចតេជោ និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ នៅក្នុងបរិបទនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់ សម្តេចតេជោ នៅក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ អំពីបទពិសោធន៍ និងមេរៀនដឹកនាំរបស់គណៈប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវ Pany Yathotou បានលើកឡើងដោយឯកភាពចំពោះទស្សនរបស់សម្តេចតេជោថា សន្តិភាព និងការអភិវឌ្ឍ មានទំនាក់ទំនងគ្នាជាសារវ័ន្ត ហើយលោកជំទាវ នឹងដកស្រង់យកបទពិសោធន៍របស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងការអភិវឌ្ឍនៅប្រទេសឡាវ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល និងការអភិវឌ្ឍដ៏ធំធេងដែលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ដែលនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវ ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល ក៏ដូចជារវាងគណបក្សកាន់អំណាចនៃប្រទេសយើងទាំងពីរផងដែរ។ នៅក្នុងន័យនេះ លោកជំទាវបានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់ប្រទេសឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងនៅក្នុងគ្រាដែលឡាវប្រឈមទៅនឹងការលំបាក ដូចជាគ្រោះធម្មជាតិជាដើម។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលឆ្លុះបង្ហាញឱ្យឃើញតាមរយៈស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងដោយផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ស្របទៅតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នៅក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យប្រទេសទាំងពីរពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានបច្ចុប្បន្ន និងរិះរកយន្តការថ្មីៗបន្ថែម ដើម្បីបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូន សម្តេចតេជោ អំពីស្ថានភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមឡាវ ព្រមទាំងគោលនយោបាយ និងវិធានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់មូលដ្ឋានរបស់បក្សបដិវត្តន៍ប្រជាជនឡាវ ក៏ដូចជារបស់រដ្ឋាភិបាលឡាវ ដើម្បីជ្រោមជ្រែងការអភិវឌ្ឍរបស់ប្រជាជន។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានវាយតម្លៃដោយសុទិដ្ឋិនិយមអំពីអាត្រាកំណើនសេដ្ឋកិច្ចរបស់ឡាវ ដែលសម្រេចបាននៅក្នុងស្ថានភាពលំបាក និងជាមួយគ្នានេះ បានសម្តែងនូវការអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលកម្ពុជាបានរួមចំណែកជួយគាំទ្រដល់ភាពជោគជ័យនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឡាវ ដែលបន្តលក់អគ្គិសនីដល់កម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព និងកំណើនសេដ្ឋកិច្ច។សម្តេចតេជោ ក៏បានចែករំលែកបន្ថែមអំពីបទពិសោធន៍នៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ក៏ដូចជារចនាសម្ព័ន្ធគណបក្ស ដើម្បីរដ្ឋាភិបាល និងបក្សបដិវត្តន៍ប្រជាជនឡាវ អាចដកស្រង់ជាមេរៀន ក្នុងការរៀបចំកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចតេជោ ក៏បានលើកឡើងអំពីភាពជោគជ័យនៃការផ្ទេរអំណាចផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅកម្ពុជា ដែលរក្សាបានទាំងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ខណៈដែលប្រទេសខ្លះ តែងតែជួបប្រទះនូវអស្ថិរភាពប្រសិនបើមានការផ្លាស់ប្តូរបែបនេះ។ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) សម្តេចតេជោ បានគូសបញ្ជាក់ថា ថ្វីត្បិតកម្ពុជាបានដកខ្លួនចេញពីក្របខណ្ឌនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងបី នៅតែបន្តមាន តាមរយៈការបន្តពង្រីកកិច្ចសហប្រតិបត្តិការពីលក្ខណៈតំបន់ ទៅជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីតែម្តង។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកអំពីគម្រោងទស្សនកិច្ចទៅប្រទេសឡាវ ក្នុងពេលវេលាសមស្របណាមួយនៅដើមឆ្នាំ២០២៥ ដើម្បីបន្តជំរុញពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំរបស់កម្ពុជា នៃសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ

2024/11/23 05:04:57 pm        314
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេច សង្ឃឹមថា ធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបាននូវការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាការចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងខ្លារបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំរួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាពនិងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ឯកឧត្តម កៅ គឹមហួន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាពនិងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមានការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។ សម្តេចតេជោ ក៏បានកត់សម្គាល់ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗកន្លងទៅនេះដែលបានប៉ះពាល់ដល់ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានសម្តែងនូវក្តីរីករាយ ដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជា តែងតែទទួលបានការស្វាគមន៍ ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។ សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្ស និងមានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើនរួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។សម្តេចតេជោ ក៏បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា “ដំរីជល់គ្នាងាប់ស្មៅ”។ សម្តេចតេជោ ក៏បានបញ្ជាក់ថា នាពេលកន្លងទៅ នៅទីក្រុងដាវូស សម្តេចតេជោ បានថ្លែងថា អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ។ សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។សម្តេចតេជោ បានសម្ដែងនូវមោទនភាពក្នុងក្របខណ្ឌអាស៊ាន ដែលរហូតមកទល់នឹងពេលនេះ កម្ពុជា បានដើរនៅតួនាទីដ៏សំខាន់ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ហើយឯកសារសំខាន់ៗ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលជាច្រើនត្រូវបានដាក់ចេញពីរាជធានីភ្នំពេញ និងតែងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់។ ជាចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ទទួលបានជោគជ័យនៅក្នុងបេសកកម្មរបស់ឯកឧត្តម៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

2024/11/23 04:46:28 pm        355
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៃពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលក្រសួងធម្មការនិងសាសនា និងគណៈសង្ឃទាំងពីរគណៈសម្រេចបានក្នុងឆ្នាំកន្លងទៅនេះ។ ក្នុងន័យនេះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួង និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានមានប្រសាសន៍ថា សាសនាមានសារប្រយោជន៍សំខាន់នៅក្នុងការរួមចំណែកដល់ប្រព័ន្ធច្បាប់ និងជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជាជាពិសេសនៅក្នុងសង្គមមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ ចរិយាធម៌ និងស្នេហាជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសង្គមជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការលើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាសនាជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យមានសុខដុមក្នុងសង្គម បើលុបបំបាត់សាសនានឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គមបាត់គុណតម្លៃសីលធម៌ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងមួយសប្ដាហ៍នេះកម្ពុជាបានធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ដោយមានប្រទេសជាច្រើននៅលើពិភពលោកបានចូលរួម។ កិច្ចប្រជុំទាំងនេះបានលើកឡើងពីសារៈសំខាន់នៃសន្ដិភាព និងការផ្សះផ្សាជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងត្រូវបានដាក់បញ្ចូលនៅក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា តាមរយៈការអនុវត្តជំនាញទន់ ឬ Soft Skill ឱ្យមនុស្សចេះធ្វើការជាមួយគ្នាដោយភាពអត់ឱន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា តើមានភាពផ្ទុយគ្នាទេ រវាងទ្រឹស្ដីសាសនា និងវិទ្យាសាស្រ្ដ គឺមិនមានភាពផ្ទុយគ្នានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងត្រូវចេះចង់ក្រង និងរៀបចំឱ្យបានត្រឹមត្រូវជាប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្សអនុវត្ត។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ សាសនាទាំងអស់ គ្មានសាសនាណា បង្រៀនឱ្យមនុស្សស្អប់គ្នា ឬមិនជួយគ្នានោះទេ។ សាសនាទាំងអស់ គឺសុទ្ធតែបង្រៀនមនុស្សឱ្យចេះរសនៅជាមួយគ្នា ចេះជួយគ្នានៅក្នុងសង្គម។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រទេសមានការរីកចម្រើនដល់ណាក៏ដោយ ក៏មិនត្រូវបំភ្លេចចោល ឬ ធ្វើឱ្យបាត់អត្តសញ្ញាណ ទំនៀមប្រពៃណី វប្បធម៌ អរិយធម៌ ជាតិសាសន៍របស់ខ្លួននោះឡើយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌ ដោយការ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ទើបចាប់ផ្ដើម ម្យ៉ាងទៀត រដូវនេះ ជារដូវទឹកឡើង គឺមិនអាចដំណើរការជីកព្រែកនេះទេ ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ក្រោយសម្ពោធរួច គឺអ្នកជំនាញត្រូវចុះពិនិត្យ និងកែសម្រួលនៅតាមចំណុចមួយចំនួនឡើងវិញ ឧទាហរណ៍ ក្រោយសម្ពោធហើយ អ្នកជំនាញបានចុះពិនិត្យ ដោយរកឃើញតំបន់ខ្លះប៉ះទួលបុរាណ និងវត្តបុរាណ ហេតុនេះត្រូវកែសម្រួលតម្រាយផ្លូវដែលនឹងត្រូវជីកឡើងវិញ។ អ្នកជំនាញមិនត្រឹមតែពិនិត្យកែសម្រួល លើការងារបច្ចេកទេសប៉ុណ្ណោះនោះទេ គឺត្រូវពិនិត្យលើផលប៉ះពាល់ដល់ពលរដ្ឋនៅតាមតម្រាយផ្លូវ ថែមទៀត។ ក្រោយដោះស្រាយចប់សព្វគ្រប់រួចរាល់ហើយ ក្រុមការងារជំនាញនឹងដាក់គ្រឿងចក្រចុះ ជីកតែម្ដង។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនទាន់បានជីកបន្ត ក្រោយសម្ពោធរួច គឺដោយសារអ្នកជំនាញចុះពិនិត្យ និងកែសម្រួលលើចំណុចមួយចំនួន ព្រមទាំងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ មិនមែនមកពីមិនមានថវិកានោះទេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ។

ក្រុមយុវជនសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន អំពាវនាវមហាជនថ្កោលទោសក្រុមអ្នកនយោបាយជ្រុលនិយម បង្កើតមនោគមវិជ្ជាខ្មៅកខ្វក់មានចរិតជា «ភេរវកម្ម»

2024/11/23 02:55:34 pm        349
ភ្នំពេញ៖ ព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីបណ្តាលបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងប្រធានផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នានា ដោយពួកគេបាន រួមគ្នាបើកបង្ហាញវាំងនននយោបាយមនោគមវិជ្ជេាខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ដែលមានចរិតលក្ខណៈជា «ភេវរកម្ម»។ក្នុងសន្និសីទសារព័ត៌មាននេះ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានគូសវៀសដោយភ្ជាប់នូវសក្ខីកម្មជាច្រើនរបស់ក្រុមជ្រុលនិយម ចំពោះទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិតក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដែលជាកត្តាដើមចមធ្វើឲ្យមានចរិតខ្មៅកខ្វក់។ ថ្មីនេះៗ ក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» សំណួរសួរថា តើតស៊ូដោយរបៀបណា តាមវិធីសាស្រ្តណា? បើពួកគេជាទណ្ឌិតខុសច្បាប់ ដូចនេះតាមសំណេរ និងវិឌីអូរបស់ពួកគេតែងតែ ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបប៉ះបោល បង្វែលចុងការណុងកាំភ្លើង ប្តួររំលំរាជរដ្ឋាបាល ។ល។ តើដូចនេះបើមិនចាត់ទុកថាជាអំពើ «ភេរវកម្ម» តើចាត់ទុកជាអ្វី?។ដោយឡែក លោក ជុំ ហាក់ ប្រធានបណ្តាញសមាគមយុវជនខ្មែរមហានគរ បានបថ្ថែមថា នយោបាយ «ភេវរកម្ម» នេះ ពិតជាអាចមានគ្រោះថ្នាក់ដល់សុខសន្តិភាព និងការអភិវឌ្ឍន៍ ពិតណាស់ បើគ្មានចំណាត់ការ និងវិធានច្បាស់លាស់ពីអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ទេ កម្ពុជាអាចនឹងអាចជួបភ្លើងសង្រ្គាមម្តងទៀត ដោយសារនយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ។ ពិសេសប្រជាជនខ្មែរ និងអន្តរជាតិ បានដឹងអំពីគុណតម្លៃ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ទើបអាចមានសន្តិភាព សេ្ថរភាព មកដល់សព្វថ្ងៃ។ ចំពោះយុវតី បញ្ហា ប្រធានសមាគមស្រ្តីដើម្បីវឌ្ឍនភាពសង្គម បានរៀបរាប់អំពីនយោបាយទុច្ចរិត របស់ក្រុមជ្រុលនិយមនេះ គឺត្រូវតែនាំគ្នាកម្ចាត់ឲ្យអស់ និងកុំឲ្យមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាបានសន្តិភាពឲ្យខានតែបាន ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យ សន្និសីតសារព័ត៌មាននេះ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយម ហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបឲ្យបានជាដាច់ខាត។ ពិសេសយុវជនសង្គមស៊ីវិល សូមធ្វើការអំពាវនាវដល់បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម» ។ជាចុងក្រោយពួកគេបន្តប្តេជ្ញាចូលរួមឆ្លើយតបវាយបកគ្រប់រូបភាពចំពោះក្រុមជ្រុលនិយម ពិសេសអំពាវនាវដល់មហាជនខ្មែរ បណ្តាសម្ព័ន្ធភាពគណបក្សនយោបាយ នៅកម្ពុជា ចូលរួមថ្កោលទោស និងបន្តរួមគ្នា «កម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ទាំងនេះឲ្យអស់ចេញពីកម្ពុជា»៕

សម្តេចធិបតី អំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង

2024/11/23 01:08:28 pm        312
មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលបានប្រារព្ធធ្វើនៅវិមាន៧មករា នៅ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២៣វិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងពិធីបិទនៅព្រឹកមិញនេះ ជាមួយនឹងការថ្លែងនូវការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ អនុម័តសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍ACC ដែលបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិកICAPPដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងទៀតថា សន្តិភាពនឹងនៅតែបន្តយ៉ាងសកម្ម ដែលមិនអាចខ្វះបាន នៅក្នុង គ្រប់សង្គមទាំងអស់ និងបានអំពាវនាវដល់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់នៅលើពិភពលោក រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែង​កោត​សរសើរ​ដល់​សមាជិក​ សមាជិកា​ ICAPP ទាំង​អស់​ ដែលខិតខំប្រឹងប្រែង ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍ និងគាំទ្រក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPCP ដែលរៀបចំដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ICAPP ជាក្តីសង្ឃឹម​សម្រាប់សន្តិភាពទៅថ្ងៃអនាគត និងភាពរីកចម្រើនឥតឈប់ឈរ និង យ៉ាងជ្រាលជ្រៅ៕អត្ថបទ៖ មុត សុទ្ធ 

ICAPP ចាត់ទុកព័ត៌មានក្លែងក្លាយ ជាប្រភពមួយបំផ្លាញសន្តិភាពពិភពលោក និងត្រូវរួមគ្នាដោះស្រាយ

2024/11/23 11:44:37 am        311
ភ្នំពេញ៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញការព្រួយបារម្ភ នៃបញ្ហាព័ត៌មានក្លែងក្លាយ ដែលជាប្រភពមួយបំផ្លាញនូវសុខសន្តិភាពរបស់ពិភពលោក ដែលបញ្ហានេះ ICAPP ត្រូវរួមគ្នាដោះស្រាយ តាមរយៈការដាក់ចេញនូវយន្តការរួមផ្សេងៗ ។ក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព” នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងគណបក្សនយោបាយ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី លើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាមួយនេះ ព័ត៌មានក្លែងក្លាយ (Fake News) ក៏បានកើតឡើង និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់មនុស្សនៅទូទាំងពិភពលោក គួរឲ្យមានការព្រួយបារម្ភ ព្រោះថា Fake News នេះ បានធ្វើឲ្យមានការយល់ច្រឡំ និងបង្កគ្រោះថ្នាក់ ឬបង្កភាពវឹកវរ ។ពួកគេបានបន្តថា ចំពោះករណីព័ត៌មានក្លែងក្លាយ បានឃើញកើតឡើងលើព័ត៌មានលើបញ្ហាជាច្រើន ដូចជាសង្គ្រាម អន្តោប្រវេសន៍ នយោបាយ សន្តិសុខ... ហើយ Fake News នេះ បានធ្វើឲ្យមានការរើសអើង អសន្តិសុខ អំពើហិង្សា ការប្រកាន់នូវពូជសាសន៍ ហើយវាក៏បានធ្វើឲ្យមានអស្ថិរភាពពិភពលោក និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម ។អ្នកតំណាងគណបក្សនយោបាយទាំងនោះ បន្ថែមថា ដើម្បីជាការចូលរួមលុបបំបាត់នូវព័ត៌មាន​ក្លែងក្លាយ​នេះ ប្រទេសនីមួយៗ គឺត្រូវតែមានគណនេយ្យសង្គម នៃការគ្រប់គ្រងដោយរដ្ឋាភិបាល ហើយអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ពួកគេក៏បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ​ដែលបានរៀបចំនូវមហាសន្និបាត ICAPP លើកទី១២ នេះ ប្រព្រឹត្តិទៅដោយរលូន និងល្អប្រសើរ ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់នូវ​ព័ត៌មានក្លែងក្លាយ ដើម្បីស្ថិរភាពសង្គម រក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ ICAPP គ្រោងមានកិច្ចសហប្រតិបត្តិការរួមគ្នា នៃគណបក្ស​នយោបាយ ដែលបានចូលរួមក្នុងមហាសន្និបាត ICAPP បង្កើតឲ្យមានប្រព័ន្ធ និងក្របខណ្ឌតាមដាន ធ្វើយ៉ាងណាសំដៅដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ 

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំនេះ ជំរុញសហគ្រិនបង្ហាញពីភាពច្នៃប្រឌិត និងនវានុវត្តន៍

2024/11/23 10:57:29 am        342
ភ្នំពេញ៖ សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាព និងកិច្ចសហប្រតិបត្តិការ ដែល នឹងផ្តល់សារៈសំខាន់ក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។យោងតាមសហគ្រិនខ្មែរ (Khmer Enterprise) បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលរួមមកពី វិស័យសាធារណៈ និងឯកជន។ ព្រឹត្តិការណ៍នេះដែរ នឹងបើកឲ្យ មានការចូលរួមពីសាធារណជន និងដៃគូពាក់ព័ន្ធនានា។ ដោយឡែក អ្នកចូលរួមទាំងអស់ក្នុងកម្មវិធី នឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនង ដែលសម្រិតសម្រាងឡើងក្នុងគោលបំណងផ្សាភ្ជាប់សហគ្រិន ម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញនវានុវត្តន៏និងវឌ្ឍនភាពសេដ្ឋកិច្ចនៅកម្ពុជា។ ប្រភពដដែល បានឲ្យដឹងទៀតថា ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ គឺជាឱកាសមួយសម្រាប់សហគ្រិនក្នុងការបង្ហាញពីភាពច្នៃប្រឌិត និងនវានុវត្តន៍ដែលកើតឡើងពីការគាំទ្ររបស់ដៃគូសហការរាប់បញ្ចូលទាំងសហគ្រិនខ្មែរ និងស្ថាប័ននៅក្នុងប្រព័ន្ធអេកូឡូស៊ីមានចាប់ពីកម្រិតវិទ្យាល័យ មហាវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ព្រឹត្តិការណ៍នេះ បានរំលេចទៅដោយកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីការវិនិយោគដើម្បីផលវិជ្ជមាន, កម្មវិធីប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព, ពិធីសម្ពោធន៍កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះដែរ ក៏មានគោលបំណងផ្តល់ឲ្យអ្នកចូលរួមមានឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មទៅកាន់វិនិយោគិនអន្តរជាតិ៕អត្ថបទ ឈិត បូរ៉ាវី

មន្ទីរសម្រាកព្យាបាល និងសម្ភពចំនួន៥កន្លែងនៅក្រុងដូនកែវ ត្រូវអាជ្ញាធចុះបិទ ក្រោយរកឃើញមិនទាន់មានច្បាប់អនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាល

2024/11/23 10:50:29 am        416
តាកែវ៖ នៅក្នុងការចុះពិនិត្យតាមគ្លីនិកឯកជននៅក្នុងក្រុងដូនកែវ ដើម្បីរកលិខិតអនុញ្ញាតច្បាប់របស់អាជ្ញាធក្រុងដូនកែវ កាលពីម្សិលមិញនេះ អាជ្ញាធក្រុងបានរកឃើញគ្លីនិកមួយចំនួនមិនទាន់ទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលនៅឡើយនោះទេ។លោក កង អាណាន់ អភិបាលក្រុងដូនកែវ ដែលបានដឹកនាំមន្រ្តីចុះទៅពិនឹត្យបានថ្លែងឲ្យដឹងថា អាជ្ញាធក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ១២ទីតាំង ក្នុងក្រុងដូនកែវ ក្នុងនោះដែរបានរកឃើញទីតាំងចំនួន ០៥ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលនៅឡើយទេ ដូច្នោះយើងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងជាបណ្ដោះអាសន្ន។ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងថា ចំពោះទីតាំងទាំង ៥នេះ គឺម្ចាស់ទីតាំងបានដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតទៅក្រសួងសុខាភិបាល រួចរាល់អស់ហើយ ប៉ុន្តែលិខិតអនុញ្ញាតពីក្រសួងមិនទាន់ធ្លាក់មកដល់ ដូច្នោះអាជ្ញាធរសម្រេចអោយម្ចាស់ទីតាំង ចំនួន ៥នេះ ផ្អាកសកម្មភាពផ្ដល់សេវាសុខាភិបាលទាំងស្រុង ជាបណ្ដោះអាសន្នសិន រងចាំទទួល​បានច្បាប់​អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ទើបពួកគាត់​អាចមកដាក់ពាក្យស្នើសុំបើក​ដំណើរការផ្ដល់​សេវាសុខាភិបាលឡើងវិញបាន។គួរបញ្ជាក់ថា ​ទីតាំងផ្ដល់សេវាសុខាភិបាល ទាំង ៥កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតរួមមាន៖ មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ និង មន្ទីរសម្រាកព្យាបាល ប៉ុលសុខា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM