អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
គិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
នាយនាវីកម្ពុជាមួយរូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយនាវីប្រយុទ្ធលើលម្ហសមុទ្រពីប្រទេសអូស្រ្តាលី

ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»

2024/11/24 09:40:10 am        172
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក បើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។នៅក្នុងឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សម្ដេចតេជោបានមានប្រសាសន៍ដោយកក្តីមោទនភាពចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលរៀបចំប្រតិភូដែលអញ្ជើញមកពីបណ្ដាថ្នាក់ដឹកនាំសភាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកពីការតស៊ូក្នុងការបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ និងការយកជីវិតទៅប្ដូរដើម្បីប្រជាជន និងប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់ ដែលពេលនោះសម្តេចមានជម្រើស៤ ដែលជម្រើសទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អនោះទេ, ទី២ គឺការដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូស្វែងរកកម្លាំងមករំដោះប្រទេសជាតិ , ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ក្រុម ប៉ុល ពត យកទៅសម្លាប់ចោលតែម្ដង និងទី៤ គឺការធ្វើអត្តឃាតខ្លួនឯង។ តែទីបំផុត សម្ដេចតេជោបានជ្រើសរើសយកជម្រើសទី២ គឺភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមករំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ពេលសម្តេចទៅវៀតណាម គឺបានទប់ស្កាត់បានភ្លាមការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក ប៉ុល ពត វិញ តែពេលសម្តេចចូលដល់ គឺបានទប់ស្កាត់ទង្វើនេះ។ សម្តេចតេជោក៏បាន អរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើរបស់សម្តេច ដែលតាមរយៈសំណើនេះ គឺបានជួយអាយុជីវិតពលរដ្ឋខ្មែរជាច្រើនរូប។សម្តេចតេជោមានប្រសាសន៍ទៀតថា ពេលដែលសម្ដេចស្នាក់នៅវៀតណាមនោះ ប៉ុល ពត តែងវាយប្រហារវៀតណាមជានិច្ច ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿនោះទេ។ បើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ ហើយទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង ក្រោយរងការវាយប្រហារពី ប៉ុល ពត។សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។សម្រេចតេជោបានបន្តទៀតថា នយោបាយនេះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេចជឿយ៉ាងមុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ ។សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ត្រូវបានរំលាយ ។ សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នាដោយព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សាសង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ។ បច្ចុប្បន្នកម្ពុជាមានឯកសាររឹងជាប្រវត្តិសាស្ត្រ ក៏ដូចជាឯកសារឌីជីថលលើសពី ២ លានទំព័រ ត្រូវបានរក្សាទុកនៅបណ្ណាល័យជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងដកស្រង់អំពីបទពិសោធនៃការប្រឆាំងរបបប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ សម្រាប់មនុស្សជាតិ អ្នកសិក្សាស្រាវជ្រាវ ធ្វើការសិក្សា ក៏ដូចជា ស្ថាប័នយុត្តិធម៌អន្តរជាតិនានា ដែលអាចយកគំរូបានលើសាលាក្តីខ្មែរក្រហមរបស់កម្ពុជា)។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានខិតខំកែទម្រង់ផ្ទៃក្នុងផង, ខិតខំជំរុញសមាហរណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងសកលលោកផង ។ នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ, រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ នៅឆ្នាំ ១៩៩៨- ២០០៣ និង យុទ្ធសាស្ត្រចតុកោណ ចំនួន ៤ ដំណាក់កាល ចាប់ពីឆ្នាំ ២០០៣ រហូតដល់ ២០២៣ ។យុទ្ធសាស្ត្រត្រីកោណ សង្កត់ធ្ងន់លើ អាទិភាព ៣ គឺ ទី១. ធ្វើសន្តិភាវូបនីយកម្មសំដៅដល់ការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព សន្តិសុខ និងការកសាងសន្តិភាពក្នុងប្រទេស, ទី២. សមាហរណកម្ម របស់កម្ពុជាទៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ រួមទាំង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ, និង ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ការកាត់បន្ថយភាពក្រីក្រ, ការកែទម្រង់អភិបាលកិច្ច, ស្ថាប័នប្រព័ន្ធតុលាការ និងការគ្រប់គ្រងវិស័យសាធារណៈ (ចំណុចយុទ្ធសាស្ត្រ និងការកែទម្រង់សេដ្ឋកិច្ចរបស់យើង គឺផ្អែកលើប្រជាជនជាស្នូល, ទើបទទួលបានជោគជ័យ ដោយយើងពង្រីកវណ្ណៈកណ្តាលទន្ទឹមគ្នានឹងការកាត់បន្ថយភាពក្រីក្រ)។ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ទន្ទឹមនឹងការជំរុញការអភិវឌ្ឍផ្ទៃក្នុង យើងក៏បានជំរុញការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។សម្តេចបានដឹកនាំកម្ពុជាចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ ដង, ពោលគឺ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ ។ តាមរយៈអាស៊ាន, កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយនឹងដៃគូអន្តរជាតិ នានា ហើយយើងបានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ។ ទន្ទឹមនេះ, កម្ពុជាក៏បានខិតខំដោយជោគជ័យក្នុងការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ផងដែរ ។តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព, កម្ពុជា បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យ បើយើងពិចារណាដោយប្រៀបធៀបជាមួយ ប្រទេសដែលងើបពីសង្គ្រាមដំណាលគ្នាជាមួយកម្ពុជា ។ យើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រ និងងាយមានជម្លោះ ទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាព ហើយប្រជាជនយើងចាប់ផ្តើមទទួលផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម ១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយយើងក៏កំពុង ឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ ២០២៩ ខាងមុខ ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ, ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពប្រជាពលរដ្ឋ, ទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយ ផ្សេងៗ ។ យើងបានប្រែក្លាយពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅជាប្រទេសដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក, ក្លាយជាប្រទេស ដែលអាចបញ្ជូនកងរក្សាសន្តិភាព និងចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារៈ សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត ។ផ្អែកលើសមិទ្ធផលកន្លងមកនេះ, រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស ។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ាសហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព

2024/11/24 09:32:30 am        177
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP) បានអនុញ្ញាតឱ្យលោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Siti Rozaimeriyanty Dato Haji Abdul Rahman ) អគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដែលលោកជំទាវ បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវអគ្គលេខាធិការ AIPA នៅក្នុងព្រឹត្តិការណ៌ IPPT នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មដល់របស់អង្គការអន្តរសភាមួយនេះប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទះ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាពជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលរបស់អន្តរសភាអាស៊ានផងដែរ។ នៅក្នុងសម័យប្រជុំលើកទី១១សភាអន្តរជាតិដើម្បីភាពអត់ឱន(IPTP) និងសន្តិភាពដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អន្តរសភាអាស៊ាន (AIPA)នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយនិង IPTP ។ អនុស្សារណៈនៃការយោគយល់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា អនុស្សារណៈយោគយល់គ្នានេះ ក៏នឹងបើកឱកាសថ្មីសម្រាប់ AIPA ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទាញផលប្រយោជន៌ដល់អាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះលទ្ធផលការងាររបស់លោកជំទាវនៅក្នុងការដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ាកន្លងមកទទួលបានជោគជ័យជាច្រើន ។ សម្តេចបានកត់ម្គាល់ថា សំឡេង និងឥទ្ធិពលរបស់ AIPA បានកើនឡើងយ៉ាងខ្លាំង ដូចដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនសភាសង្កេតការណ៍របស់ AIPA មានចំនួនកើនឡើង ហើយ AIPA បានចូលរួមយ៉ាងសកម្មនៅលើវេទិកាតំបន់ អន្តរជាតិ និងសកលលោក ពិសេសការលើកកម្ពស់ស្រ្តី និងយុវជន ដែលជាធនធានដ៏មានសក្តានុពលនៅក្នុងការអភិវឌ្ឍនិងសន្តិភាព។លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ថ្លែងអំណរជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនិងសហការីនៅក្នុងឱកាសនេះ។ លោកជំទាវអគ្គលេខាធិការអាយប៉ា បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ពិសេសការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ប្រកបដោយខ្លឹមសារនិងអត្ថន័យនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវកន្លងមកនេះ។លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ការផ្តួចផ្តើមជាច្រើនរបស់កម្ពុជា នៅក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ាក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥៕

រដ្ឋសភាកម្ពុជា និងសភានេប៉ាល់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត

2024/11/24 09:18:37 am        176
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តមបណ្ឌិត Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ ចូលជួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេលដែល ឯកឧត្តមបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានេប៉ាល់ មក​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ IPTP-11 ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ ដែល​បាន​ចំណាយពេលដ៏មានតម្លៃ ក្នុងអញ្ជើញ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយវត្តមាន​របស់​ឯកឧត្តម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ក្នុងការចែករំលែកបទពិសោធន៍ ក៏​ដូច​ជា​ចក្ខុវិស័យនានាសម្រាប់ការអភិវឌ្ឍន៍នៅឯកសារដ៏សំខាន់របស់កម្មវិធីអន្តរជាតិនេះ គឺ​ធម្មនុញ្ញ​សន្តិភាព និងសេចក្តីថ្លែងការណ៍ភ្នំពេញ តាមការចូល​រួម​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​ឯកសារ​ទាំង​នោះ​កាន់​តែ​មាន​គុណភាពខ្ពស់ ហើយអាចរក្សាបន្ថែមទៀតនៅការចូលរួមចំណែកឲ្យកាន់តែបានច្រើន ដោយសារតែក្នុងកាលះទេសះដែលពិភពលោកយើងកំពុងតែប្រឈមនឹងសង្គ្រាមនេះ គឺការសហការគ្នា ហើយតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ គឺកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងអស់នេះ បានដើរតួយ៉ាងសំខាន់ មានន័យថា សម្លេងកាន់តែច្រើន សម្រាប់ការពារ ការថែរក្សាសុខសន្តិភាព កាន់តែមានតួនាទីកាន់តែសំខាន់ខ្លាំងឡើង។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភានេប៉ាល់ បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភាដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏មានឱកាសបានចូលរួមចំណែកក្នុងការពិភាក្សាសម្រាប់ការងារនេះផងដែរ។ភាគីទាំងពីក៏បានពិភាក្សាគ្នា ដោយលើកអំពីទំនាក់ទំនង កម្ពុជា -នេប៉ាល់ ដែលមានទំនាក់ទំនងជិតស្និត ដោយមានភាពប្រហាក់ប្រហែលគ្នាច្រើន ទាក់ទងទៅនឹងប្រពៃណី វប្បធម៌ សាសនា ក៏ដូចជាទំនៀមទំលាប់ផ្សេងៗផងដែរ។ ហើយទំនងទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏មានកម្រិតស្និតស្នាលផងដែ ដោយសារមានការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយនាពេលកន្លងមក អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ រីឯនៅឆ្នាំ២០២២ គឺឯកឧត្តមអតីតប្រធានសភានេប៉ាល់ ក៏បានមកចូលរួមក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ជាពុទ្ធសាសនិកដែលជាអ្នកថែរក្សាពុទ្ធសាសនា ដូច្នេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ។ ហើយរីឯទំនាក់ទំនងរវាងសភា និងសភា វិញ គឺមានការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំសភាជំនាន់មុន ក្រុមមិត្តភាព រដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពសភានេប៉ាល់ ក៏ដូចជាគណះកម្មការជំនាញផងដែរ។នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏មានការលើកទឹកចិត្ត និងប្តេជ្ញាជម្រុញបន្ថែមនៅការផ្លាស់ប្តូរក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតទាំងថ្នាក់ដឹកនាំសភា គណះកម្មការជំនាញ ក្រុមមិត្តភាពសភា ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ ដើម្បីធ្វើការសិក្សាចែករំលែកនៅបទពិសោធន៍ និងចំណេះដឹង ជំនាញផ្សេងៗ ដើម្បីចូលរួមចំណែកសម្រេចបានក្នុងការបម្រើជាតិមាតុភូមិរៀងៗខ្លួន។ ហើយទន្ទឹមនឹងនេះក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងព្យាយាមជម្រុញបន្ថែម ទៀតនៅការអភិវឌ្ឍន៍ ដោយធ្វើការជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍។ ដោយឡែកលើវិស័យពាណិជ្ជកម្មវិញ កម្ពុជាក៏មានសក្តានុពល ដែលអាចជម្រុញបន្តបន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនទំនាក់ទំនងនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ជារួមភាគីទាំងពីរមានការពិភាក្សាការងារ ហើយក៏មានការប្តេជ្ញាចិត្តក្នុងការជម្រុញ និងពង្រឹងពង្រីកបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនៅទំនាក់ទំនងរបស់សភាទាំងពីរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងទ្វេរភាគីនៃប្រទេសទាំងពីរផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់អនុប្រធានបក្ស AK Parti នៃសាធារណរដ្ឋតួកគីថា កម្ពុជា​​គ្មាន​ការស្ទាក់​ស្ទើរ​ចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម

2024/11/24 08:58:51 am        169
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិ​បណ្ដា​គណបក្ស​នយោបាយនៅអាស៊ី លើកទី១២(ICAPP) បានអនុញ្ញាតឱ្យឯកឧត្តម ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបានបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំមហាសន្និបាត ICAPP នេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីផងដែរ។នាឱកាសជំនួបនេះ ឯកឧត្តម ZAFER SIRAKAYA បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងក្រុមការងារ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានសម្តែងនូវក្តីអបអរសាទរចំពោះភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅដើមឆ្នាំ២០២៤។ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីការកើនឡើងជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី ដែលបានស្តែងឱ្យឃើញតាមរយៈកំណើននៃទំហំពាណិជ្ជកម្មពី ១៥២ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ទៅជាង ២៣៧លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍តួកគី ក៏បានប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការវិវឌ្ឍជាវិជ្ជមានទាំងនេះ និងដោយសង្កេតឃើញពីសក្តានុពលរបស់កម្ពុជា ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងតួកគី ពិតជាអាចសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលសម្តេចតេជោ និង ឯកឧត្តមប្រធានាធិបតី តួកកី តៃយីប អ៊ែរដូហ្កាន់ បានកំណត់នៅឆ្នាំ២០១៨។ទន្ទឹមគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រនៅក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងបានគូសបញ្ជាក់ក្នុងនាមប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ អំពីការប្តេជ្ញាចិត្តរបស់តួកគី ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា។ នៅក្នុងន័យនេះ ឯកឧត្តម បានសម្តែងនូវក្តីស្វាគមន៍ចំពោះគម្រោងទស្សនកិច្ចរបស់សម្តេចតេជោ នៅតួកគី ជាថ្មីម្តងទៀត នៅចុងឆ្នាំ២០២៤នេះ។ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគណបក្ស ឯកឧត្តមក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ ជាពិសេសការត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ស្របទៅតាមស្មារតីនៃអនុស្សារណៈយោគយោល់គ្នាដែលបានចុះហត្ថលេខាដោយគណបក្សទាំងពីរកាលពីខែឧសភា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិ ឯកឧត្តមបានថ្លែងអំណរគុណកម្ពុជាដែលមានគោលជំហរដូចតួកគី ចំពោះបញ្ហាប៉ាឡេស្ទីន ក៏ដូចជាវិបត្តិនិងជម្លោះនៅតំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅ ១ប៊ីលានដុល្លារអាមេរិក ដោយផ្អែកទៅលើកម្លាំងសេដ្ឋកិច្ចរបស់តួកគី និងការិរះរកវិធីផ្សេងៗទៀត ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចក៏បានសម្តែងនូវក្តីរីករាយដែលកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍របស់តួកគី តាមរយៈការជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។បន្ថែមពីលើនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានការស្ទាក់ស្ទើរចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយការធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះ បានបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ។សម្តេចបានលើកឡើងបន្ថែមថា គោលដៅទស្សនកិច្ចរបស់ សម្តេច នៅតួកគី នាពេលខាងមុខ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យទោះបីជា សម្តេចបានផ្ទេរអំណាចទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរួចហើយក៏ដោយ។ក្រៅពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណឯកឧត្តម ដែលបានចូលរួមមហាសន្និបាត ICAPP ដែលគួរតែជាវេទិកាមួយសំខាន់ចំពោះតួកគីក្នុងធ្វើពិពិធកម្មទំនាក់ទំនង ដោយមិនផ្តោតខ្លាំងទៅលើតែតំបន់អឺរ៉ុប នៅក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសន្តិសុខ។សម្តេចតេជោ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាពនៃការផុសចេញឡើងនូវបទឈប់បាញ់។ ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរឯកឧត្តម ZAFER SIRAKAYA និងក្រុមការងារ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

រដ្ឋបាលខណ្ឌ៧មករា ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង »

2024/11/24 08:35:54 am        138
អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលមូលដ្ឋាន បានរៀបចំប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ « មូលដ្ឋានស្អាត បរិស្ថានបៃតង » ។ នាព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានរៀប​ចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ដែលជាទិវាជាតិសម្ខាន់ សំដៅការថែទាំបរិស្ថានអនាម័យក្នុងសង្គមជាតិ ឱ្យ​មានរបៀបរៀបរយល្អ និងសោភ័ណ្ឌភាពក្នុងសង្គម ។ ការរៀបចំទិវាខាងលើ ធ្វើឡើងក្រោមវត្តមាន លោកថេង សុថុល អភិបាល នៃគណៈ​អភិបាល​ខណ្ឌ​៧​មករា និងដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ , អធិការនគរបាល , មេបញ្ជា​ការ​កង​រាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ រួមទាំងមន្ត្រីចំណុះជំនាញជាច្រើនទៀត ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ ។ លោកថេង សុថុល អភិបាលខណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា ៖ បរិស្ថានអនាម័យ អាច​ស្អាត​បាន​ គឺផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា មិនអាចផ្តោតតែទៅលើអ្នកដែលប្រឹងសម្អាតតែមួយមុខ គឺមិន​គ្រប់​គ្រាន់ ។ សម្រាម គឺកកើតឡើងដោយយើងជាអ្នកប្រើប្រាស់វា ដូច្នោះហើយ យើង​គួរ​តែ​យល់​ដឹង​ឱ្យបានច្បាស់ និងចូលរួម ក្នុងសកម្មភាព​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​នៅតា​ម​ទី​តាំង​សម្រាប់​ការ​ចោល​សម្រាម ជៀសវៀងការចោលពាសវាលពាសកាល ដែលជាផ្នែកធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម និងខូចខាតដល់របៀបរៀបរយសាធារណះផងដែរ ។ លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានសង្កាត់ ដែល​បានខិតខំយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំលើកិច្ចការងារបរិស្ថានអនាម័យនេះ ពិសេស​គឺ​បងប្អូនកម្មករប្រមូលសម្រាម ក៏ជាផ្នែកសម្ខាន់ ដែលបានដើរតួនាទី ក្នុងការ​ជួយ​ដល់​កិច្ច​ការងារសង្គមមួយនេះ ។ បងប្អូនជាកម្មករប្រមូលសម្រាម បង្ហាញក្តីរីករាយ ជាមួយការជួយប្រមូលសម្រាម ដើម្បី​សម្អាត​បិស្ថាន​សង្គម ។ ពួកគាត់លើកឡើងថា ៖ បច្ចុប្បន្ននេះ ការងារប្រមូល​មិន​សូវ​នឿយ​ណាយ​ខ្លាំង​ដូច​មុន​នោះ​ទេ ព្រោះតែពលរដ្ឋមានការយល់ដឹងច្រើនអំពីការទុកដាក់ ដូច្នោះប្រមូល ក៏មាន​ភាព​ងាយ​ស្រួល ក្នុងការប្រមែប្រមូលទៅតាមបរិបទជាក់ស្តែងដូចគ្នា ។ ប្រជាពលរដ្ឋ សម្តែងការយល់ឃើញថា ៖ ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាអនាម័យបរិស្ថាន ក្នុង​សង្គម​កាន់​តែ​មាន​ភាពប្រសើរឡើងទៅៗ ដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ បាន​ដាក់​ចេញ​យន្ត​ការជាច្រើនក្នុងការអនុវត្ត សំដៅធានាប្រសិទ្ធិភាពខ្ពស់លើកិច្ចការងារនេះ ពិសេស​កត្តា​ចូល​រួម​បានយ៉ាងខ្ជាប់ខ្ជួនផងដែរ ពីសំណាក់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់ ។ សូមបញ្ជាក់ថា ៖ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា គឺតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយអាជ្ញាធរនៅទូទាំងប្រទេស ទាំងថ្នាក់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ គឺតែងប្រារព្ធ ដើម្បីរំលឹក និងបង្ហាញ ដល់មជ្ឈដ្ឋានពលរដ្ឋ ឱ្យផុសផុលក្នុងការចូលរួមចំណែកជាមួយការការថែទាំបរិស្ថាន ដើម្បីសោភ័ណ្ឌភាព និងភាពស្អាតប្រសើរក្នុងប្រទេសជាតិ ៕ អត្ថបទ ៖ លីហេង 

នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ (IPTP11)

2024/11/24 08:31:04 am        275
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​អញ្ជើញ​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់​ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភា។សម័យប្រជុំនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សុខា ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជន​ជាប្រធាន​ស្ថាប័ន​សភា​អន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើង​នៅ​ឆ្នាំ​នេះ​កិច្ច​ប្រជុំ​នេះ​ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។នៅក្នុងពិធីបើកសម័យប្រជុំនេះ សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន នឹងថ្លែងបទ​បាឋក​ថា​ពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយ​ជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច ខិតខំប្រឹង ប្រែងរបស់ខ្លួន ដោយ​សហការជាមួយនឹងភាគីពាក់ព័ន្ធ។ សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ ដោយវគ្គទី១ នឹងជជែកពិភាក្សាអំពី ការ​​ជំរុញ​និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និង​សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល វគ្គទី២ នឹងពិភាក្សា អំពីការ​ពង្រឹង​ពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការ​តភ្ជាប់​ប្រកបដោយបរិយាបន្ន។ទន្ទឹមនឹងនេះ IPTP គ្រោងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញ សន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗ ចំនួន៥ រួមមាន ១.ការ ទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេស ឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និង គ្រោះមហន្តរាយ និង៥. សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថ នៃការប្រែប្រួលអាកាសធាតុ ។នៅក្នុងសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះ​កិច្ច​ប្រជុំ​គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិ ការអន្តរជាតិ។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខស្បៀងអាហារ ថាមពល ទឹក និងបរិស្ថាន ។ កិច្ច​ប្រជុំ​គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។ក្រៅពីនេះ សម្តេចប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ក៏នឹង​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធាន​សភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក IPTP មួយចំនួន​ផង​ដែរ​។សម្តេច ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរ ធម្មនុញ្ញសន្តិភាព ដែល​នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ព្រមទាំងមានការប្រគល់ «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និងភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោកផងដែរ។

សម្ដេចធិបតី ជំរុញលើកស្ទួយវិស័យសាសនាដែលមានសារសំខាន់ជាខ្លាំង ក្នុងការធានា​សុខដុមនីយកម្ម​ក្នុងសង្គម

2024/11/23 07:15:49 pm        392
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដទៃៗទៀត សុទ្ធតែបានបង្រៀនឱ្យមនុស្សចេះគោរព ស្រឡាញ់គ្នា។សម្តេចធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញមានប្រសាសន៍លើកឡើងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣២នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣វិច្ឆិកា បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១វិច្ឆិកាមក។សម្តេចបង្ហាញមោទនភាពដែលវិស័យព្រះពុទ្ធសាសនាបានដើរតួនាទីដ៏សំខាន់ជួយអប់រំ គុណធម៌ សីលធម៌ដើម្បីរក្សាសុខដុមនីយកម្មសង្គម។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានបន្តថា កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា ​និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ៕

សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោមិនជាប់គាំងទេ គឺនឹងដំណើរការក្រោយដោះស្រាយផលប៉ះពាល់រួចរាល់

2024/11/23 07:09:02 pm        451
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣២នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ីថា ការភូតកុហក់ពលរដ្ឋមិនចេះចប់ មិនចេះហើយ ឱ្យមានការយល់ច្រឡំ និងភ័យខ្លាច ទាំងរឿងCLV DTAក៏ដូចជារឿងព្រែកជីកហ្វូណនតេជោ ទុកឱ្យគាត់ទទួលផលបាបរបស់គាត់ចុះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋ ធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ៕

ឯកឧត្តមប្រធានគណបក្ស USPD នៃប្រទេសមីយ៉ាន់ម៉ា កោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អ

2024/11/23 05:56:33 pm        284
ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកឧត្តម Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបន្តថា ការចូលរួមរបស់ ឯកឧត្តម Khin Yi នៅពេលនេះមិនត្រឹមតែជាសក្ខីភាពនៃការពង្រឹងទំនាក់ទំនងក្នុងនាមសមាជិកគ្រួសារ ICAPP ប៉ុណ្ណោះទេ តែនេះក៏ជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្សយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Min Aung Laing អំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំ GMS, ACMECS និង CLMV នៅសាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ។ នៅក្នុងឱកាសនោះ ឯកឧត្តម Khin Yi បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមប្រធានគណបក្ស USPD បានលើឡើងនូវសំណូមពរសំខាន់ៗចំនួន២ជូនសម្តេចតេជោ។ ទី១ ឯកឧត្តមបានសំណូមពរឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់ឯកឧត្តម ក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត របៀបរបបធ្វើការ និងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ដែលអាចរក្សាបានភាពរឹងមាំ និងការចាក់ឫសជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗពីមួយជំនាន់ទៅមួយជំនាន់ និងពីគ្រប់ស្រទាប់វណ្ណៈ។ រីឯសំណូមពរទី២ ឯកឧត្តម បានគោរពស្នើសុំ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់បញ្ជូនអ្នកសង្កេតការណ៍ ទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តម Khin Yi ក៏បានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់ឯកឧត្តម បានចូលរួមសង្កេតដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។ អាស្រ័យហេតុនេះ ឯកឧត្តម និងសហការី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចយកកម្ពុជាធ្វើជាប្រទេសគំរូ ក្នុងការត្រៀមរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ ដោយអាជ្ញាធរមីយ៉ាន់ម៉ា បានតាំងចិត្ត និងប្តេជ្ញាធ្វើឱ្យបានជោគជ័យ សេរី និងយុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ល្អជាទីបំផុត។ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះសំណូមពរទាំងពីររបស់ ឯកឧត្តម Khin Yi ។ ចំពោះសំណូមពរទី១ សម្តេចតេជោ បានមានប្រសាសន៍ថា គណបក្សយើងទាំងពីរ គឺមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ។ សម្តេចស្គាល់គណបក្សUSDP យូរណាស់មកហើយ គឺចាប់តាំងពីជំនាន់ឯកឧត្តម ធាន សេង មកម៉្លេះ។ សម្តេចតេជោ បានឯកភាព នឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP ដែលអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ពុំមែនមានតែភាគីគណបក្សរបស់ឯកឧត្តមនោះទេ ដែលត្រូវការសិក្សាពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ខាងភាគីកម្ពុជា ក៏ត្រូវការសិក្សាពីគណបក្ស USDP ផងដែរ។រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោ បានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ សម្តេចតេជោ បានរំលឹកថា ត្រឹមរយៈពេល៧ថ្ងៃ ក្រោយពេលសម្តេចឡើងធ្វើជាប្រធានអាស៊ាន សម្តេចបានទៅធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដែលនៅពេលនោះ សម្តេចតេជោ ទទួលបាននូវការអបអរសាទរផង និងរងការតិះទៀនផង។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីថា សម្តេច និងប្រទេសកម្ពុជា គ្មានបានផលប្រយោជន៍អ្វីពីការជួយដល់ប្រទេសមីយ៉ាន់ម៉ានោះទេ គោលដៅធំបំផុតរបស់សម្តេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនាដែលបង្កដោយជម្លោះប្រដាប់អាវុធ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ា ដែលទទួលរងគ្រោះទឹកជំនន់បង្កឡើងដោយព្យុះយ៉ាហ្គីនាពេលកន្លងទៅ។ ជាចុងក្រោយ សម្តេចតេជោ ជូនពរ ឯកឧត្តម Khin Yi និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

លោកជំទាវអនុប្រធានរដ្ឋឡាវឯកភាពចំពោះទស្សនៈសម្តេចតេជោថា សន្តិភាព និងការអភិវឌ្ឍមានទំនាក់ទំនងគ្នាជាសារវ័ន្ត ហើយថានឹងដកស្រង់យកជាមូលដ្ឋានកែលម្អ និងការអភិវឌ្ឍនៅប្រទេសឡាវ

2024/11/23 05:18:52 pm        259
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) បានទទួលជួប លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបញ្ជាក់ថា ការជួបគ្នានេះជាឱកាសល្អដែលភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ រួមទាំងគម្រោងទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឡាវ។នាឱកាសជំនួបនេះ លោកជំទាវ Pany Yathotou បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូឡាវចូលជួបធ្វើគារវកិច្ច។ លោកជំទាវបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ជូន សម្តេចតេជោ និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ នៅក្នុងបរិបទនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់ សម្តេចតេជោ នៅក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ អំពីបទពិសោធន៍ និងមេរៀនដឹកនាំរបស់គណៈប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវ Pany Yathotou បានលើកឡើងដោយឯកភាពចំពោះទស្សនរបស់សម្តេចតេជោថា សន្តិភាព និងការអភិវឌ្ឍ មានទំនាក់ទំនងគ្នាជាសារវ័ន្ត ហើយលោកជំទាវ នឹងដកស្រង់យកបទពិសោធន៍របស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងការអភិវឌ្ឍនៅប្រទេសឡាវ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល និងការអភិវឌ្ឍដ៏ធំធេងដែលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ដែលនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវ ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល ក៏ដូចជារវាងគណបក្សកាន់អំណាចនៃប្រទេសយើងទាំងពីរផងដែរ។ នៅក្នុងន័យនេះ លោកជំទាវបានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់ប្រទេសឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងនៅក្នុងគ្រាដែលឡាវប្រឈមទៅនឹងការលំបាក ដូចជាគ្រោះធម្មជាតិជាដើម។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលឆ្លុះបង្ហាញឱ្យឃើញតាមរយៈស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងដោយផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ស្របទៅតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នៅក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យប្រទេសទាំងពីរពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានបច្ចុប្បន្ន និងរិះរកយន្តការថ្មីៗបន្ថែម ដើម្បីបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូន សម្តេចតេជោ អំពីស្ថានភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមឡាវ ព្រមទាំងគោលនយោបាយ និងវិធានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់មូលដ្ឋានរបស់បក្សបដិវត្តន៍ប្រជាជនឡាវ ក៏ដូចជារបស់រដ្ឋាភិបាលឡាវ ដើម្បីជ្រោមជ្រែងការអភិវឌ្ឍរបស់ប្រជាជន។ ជាការឆ្លើយតប សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានវាយតម្លៃដោយសុទិដ្ឋិនិយមអំពីអាត្រាកំណើនសេដ្ឋកិច្ចរបស់ឡាវ ដែលសម្រេចបាននៅក្នុងស្ថានភាពលំបាក និងជាមួយគ្នានេះ បានសម្តែងនូវការអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលកម្ពុជាបានរួមចំណែកជួយគាំទ្រដល់ភាពជោគជ័យនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឡាវ ដែលបន្តលក់អគ្គិសនីដល់កម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព និងកំណើនសេដ្ឋកិច្ច។សម្តេចតេជោ ក៏បានចែករំលែកបន្ថែមអំពីបទពិសោធន៍នៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ក៏ដូចជារចនាសម្ព័ន្ធគណបក្ស ដើម្បីរដ្ឋាភិបាល និងបក្សបដិវត្តន៍ប្រជាជនឡាវ អាចដកស្រង់ជាមេរៀន ក្នុងការរៀបចំកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចតេជោ ក៏បានលើកឡើងអំពីភាពជោគជ័យនៃការផ្ទេរអំណាចផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅកម្ពុជា ដែលរក្សាបានទាំងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ខណៈដែលប្រទេសខ្លះ តែងតែជួបប្រទះនូវអស្ថិរភាពប្រសិនបើមានការផ្លាស់ប្តូរបែបនេះ។ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) សម្តេចតេជោ បានគូសបញ្ជាក់ថា ថ្វីត្បិតកម្ពុជាបានដកខ្លួនចេញពីក្របខណ្ឌនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងបី នៅតែបន្តមាន តាមរយៈការបន្តពង្រីកកិច្ចសហប្រតិបត្តិការពីលក្ខណៈតំបន់ ទៅជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីតែម្តង។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកអំពីគម្រោងទស្សនកិច្ចទៅប្រទេសឡាវ ក្នុងពេលវេលាសមស្របណាមួយនៅដើមឆ្នាំ២០២៥ ដើម្បីបន្តជំរុញពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ កតិកាសញ្ញាអ៊ីស្លាម៉ាបាដ​អាមេរិក-អ៊ីរ៉ង់ បញ្ចូន​ «សញ្ញាវិជ្ជមាន» ដោយ​ត្រូវ​រួមគ្នាការពារ និងអនុវត្ត
06/24/2026 07:06 PM
មន្រ្តីការទូត៖ នាយករដ្ឋមន្រ្តីកាតាយាងដំណើរទស្សនកិច្ចទៅកាន់អូម៉ង់សម្រាប់កិច្ចប្រជុំពីច្រកសមុទ្រ Hormuz
06/24/2026 07:06 PM
រុស្ស៊ីប្រកាសផែនការ សម្រាប់កិច្ចពិភាក្សាថ្មីជាមួយសហរដ្ឋអាមេរិក ជុំវិញ​ជម្លោះទ្វេភាគី
06/24/2026 07:06 PM
ផលិតកម្មស្រូវរបស់អ៊ីរ៉ាក់ងើបឡើងវិញ ស្របពេលគ្រោះរាំងស្ងួតបញ្ចប់ ប៉ុន្តែអនាគតនៅតែពុំច្បាស់លាស់
06/24/2026 07:06 PM
យោធាកូរ៉េខាងត្បូងអះអាងថា បានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់នៅជិតព្រំដែន
06/24/2026 07:06 PM
លោក Kim ៖ កូរ៉េខាងជើងគួរផលិតនាវាចម្បាំង ២គ្រឿង ក្នុង ១ឆ្នាំ នៅរយៈពេល ៥ឆ្នាំក្រោយ
06/24/2026 06:06 PM
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Gimpo របស់កូរ៉េខាងត្បូង
06/24/2026 06:06 PM
រលកកម្ដៅនឹងមាន​នៅ​ភាគខាងជើង និងភាគ​កណ្តាលវៀតណាម ដោយសីតុណ្ហភាពអាចលើស ៤០​អង្សាសេ
06/24/2026 06:06 PM
ភ្លៀងធ្លាក់ខ្លាំងលើកដំបូងក្នុងឆ្នាំ ២០២៦ វាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ ប្រទេសឥណ្ឌា
06/24/2026 06:06 PM
រដ្ឋទី ២របស់អូស្រ្តាលី រាយការណ៍ករណីកើតមានជំងឺគ្រុនផ្តាសាយបក្សី H5N1
06/24/2026 06:06 PM