ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង
អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សោភ័ណ និងថ្នាក់ដឹកនាំលេខាធិការដ្ឋាន IDC-CDI ទទួលស្វាគមន៍គណៈប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI កាលពីយប់មិញ

2024/11/18 09:57:22 am        213
សៀមរាប៖ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI បានអញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់របស់គណៈប្រតិភូមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ក្រោមវត្តមានគណៈប្រតិភូប្រមាណ ៨០រូប មកពីបណ្តាប្រទេសចំនួន២៤ ក្នុងទ្វីបទាំង៥ ពិសេសគណបក្សធំៗប្រមាណ២៦ ដែលមកពីអ៊ឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង។ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម André Pastrana Arango (អានទ្រេ ផាសត្រាណា អារ៉ានហ្គូ) ប្រធានអង្គការ CDI-IDC និង ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា រួមនឹងឯកឧត្តមអគ្គលេខាធិការ អនុប្រធាន និងសមាជិក CDI រួមទាំងឥស្សរជនជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ CDI-IDC និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានធ្វើដំណើរយ៉ាងឆ្ងាយមកទស្សនកិច្ចនៅលើទឹកដីអង្គរ-សៀមរាបដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសង្ឃឹមថា ក្នុងឱកាសដ៏ពិសេសដែលថ្នាក់ដឹកនាំទាំងអស់ បានមកកាន់ខេត្តសៀមរាបនេះ នឹងទទួលបានជោកជ័យ ជាមួយនឹងការដក់ជាប់ក្នុងអារម្មណ៍ជាមួយនឹងស្នាមញញឹមនៃប្រជាជនកម្ពុជា ការធ្វើបដិសណ្ឋារកិច្ច និងទស្សនីយភាពដ៏ប្រណិតនៃសោភ័ណភាពបេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរវត្ត និងវប្បធម៌ ប្រវត្តិសាស្រ្ត អរិយធម៌ខ្មែរដ៏សម្បូរបែបផ្សេងទៀត។សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI មានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រតិបត្តិនេះដែរ នឹងប្រារព្ធនូវវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី», ជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI, និងកម្មវិធីទស្សនកិច្ចតំបន់បេតិភណ្ឌប្រវត្តិសាស្រ្តអង្គរផងដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-UN ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការ

2024/11/18 09:47:21 am        187
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិ និងលោក Sardar Umar Alam តំណាងអ្នកសម្របសម្រួល អ.ស.ប ប្រចាំ​កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ភាព​ជាដៃ​គូត្រី​ភាគី​ កម្ពុជា-កូរ៉េ-អសប នៅសាលា POK ខេត្តកំពង់ស្ពឺ។ពិធីនេះមានការចូលរួមពីសំណាក់ឧត្តមសីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈ​កម្មាធិការ​ជាតិ ​និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, ឧត្តមសេនីយ៍ទោ Yoshiharu​ មេ​បញ្ជាកា​រ កងពលតូចវិស្វកម្មលេខ៤ ជប៉ុន, ឧត្តមសេនីយ៍ត្រី Kim Tae Hoo មេបញ្ជាការកង​វិស្វកម្ម​កង​ទ័ពជើងគោក កូរ៉េ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។នាឱកាសនោះដែរឧត្តមសីយ៍ទោ សែម រតនា បានថ្លែងថា ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​​ភាពជាដៃគូ​ត្រីភាគី ស្ដីពីការប្រើប្រាស់វិស្វកម្មធុនធ្ងន់ ការយល់ដឹង អំពីគ្រោះថ្នាក់ នៃ គ្រឿងផ្ទុះ និងសង្គ្រោះ​លើ​ទីលាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ដល់សិក្ខាកាមជាតិ និងអន្តរជាតិ ក្នុង​គោល​បំណង​ បង្កើនសមត្ថភាពលើជំនាញបច្ចេកទេសបញ្ជា-ថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ជាមួយ​ការ​យល់​ដឹងបន្ថែមអំពីគ្រោះថ្នាក់ នៃគ្រឿងផ្ទុះ/ គ្រឿងផ្ទុះកែច្នែ (IED/C-IED) ក្នុងពេល​ប្រតិបត្តិការ និង​នីតិវិធីជួយសង្គ្រោះ នៅលើទីលាន ក្នុងដំណាក់កាលបឋមឱ្យមានគុណវុឌ្ឍិ និង​ស្ទាត់​ជំនាញ​ដើម្បី​រួម​ចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ ខ.ភ.ម ដើម្បីគាំទ្រ​ដល់​ប្រតិបត្តិការ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការរបស់បេសកកម្ម អ.ស.ប។គម្រោងត្រីភាគីនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក ស៊ីនហ្សូ អាបេ (Shinzo ABE) អតីត នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅ ទីបញ្ជាការ អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោល​បំណង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​បរិច្ចាគកងកម្លាំងឱ្យ ធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់។គម្រោងនេះ ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅអាហ្វ្រិកខាងកើត នាឆ្នាំ២០១៥ សំដៅ​លើក​កម្ពស់​សមត្ថភាពកម្លាំងរក្សាសន្តិភាពលើសសរស្ដម្ភវិស្វកម្ម វេជ្ជសាស្ត្រ និងស៊ី-ហ្វ័រ-អាយ-អេស-អ (C4ISR) (បញ្ជាការការត្រួតពិនិត្យ ទំនាក់ទំនង កុំព្យូទ័រ ចារកិច្ចយោធា ការឃ្លាំមើល និងការ​ត្រួត​ពិនិត្យ) និង សុវត្ថិភាព​ក្នុង​បន្ទាយ​តាម​ប្រព័ន្ធ​បច្ចេ​ក​វិទ្យា​តាម​រយៈ​ការ​ផ្តល់​វគ្គ​ហ្វឹក​ហ្វឺន និង​ការ​គាំទ្រ​ផ្នែកប្រតិបត្តិការ។គម្រោងនេះក៏ត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន៤ប្រទេសធ្វើជាម្ចាស់ផ្ទះវិលជុំ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះក៏មានការចូលរួ​ម​គាំ​ទ្រ​ពី​អង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋកូរ៉េ។ការធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ ក៏ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។ រីឯហេដ្ឋារចនាសម្ព័ន្ធ ក៏បានដំណើរការសាងសង់ មាន​អគារ​ស្នាក់​នៅ​សាល​ប្រជុំ​អគារ​សិក្សា​ដែល​សឹង​តែ​រួច​រាល់​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០២៦។វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការ​ហ្វឹកហ្វឺន​បែប​ពហុសសរស្តម្ភ (Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចំនួន​៤​ជាលើ​ក​ដំបូងរបស់កម្មវិធី TPP ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ចាប់​ពី​ថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ លើសសរស្តម្ភចំនួនបីរួមមាន​សសរ​ស្តម្ភ​ទី១ ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy Engineering Equipment - Operators' Intermediate Course), សសរស្តម្ភទី២ ការយល់​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ផ្ទុះ EHAT (Explosive Hazard Awareness Training) សសរស្តម្ភទី៣ សង្គ្រោះលើ​ទីលាន FMAC (Field Medical Assistants Course)។វគ្គនេះមានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និង​សាធារណ​រដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា៕ អត្តបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ​ក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃអង្គការ​អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នារសៀលនេះ នៅសៀមរាប

2024/11/18 09:34:38 am        253
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៃកិច្ចប្រជុំ គណៈកម្មាធិការ​ប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរ ជាតិ (CDI) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។ សេចក្តីប្រកាសព័ត៌មានបានឱ្យបានជ្រាបថា គណបក្សប្រជាជនកម្ពុជា និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅខេត្តសៀមរាប ដែល​មាន​ការ​ចូលរួម​ពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញ​ពិភព​លោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ កិច្ចប្រជុំគណៈ​កម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ចូល​រួម​ថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាការចូលរួមថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និង ថ្នាក់ដឹកនាំកំពូលរបស់ CDI។ គណៈកម្មាធិការប្រតិបត្តិ COI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេច​ចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើ​ការ​បញ្ចូល​សមាជិក​ជា​គណបក្ស នយោបាយចំនួន ៤។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយ វេទិកាយុវជន CDI ក៏នឹងរៀបចំវេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម និងកិច្ចពិភាក្សាស្តីពី “ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី។ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីប​អឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោត​ជា​អនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ៕

កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និង​ដៃគូ​អភិវឌ្ឍន៍​នៅ​លើពិភពលោកនៅក្នុងសន្និសីទ COP29 នាប្រទេសអាស៊ែបៃហ្សង់

2024/11/18 09:09:22 am        197
ភ្នំពេញ៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទ​កំពូល​លើក​ទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែ​ប្រួល​អាកាស​ធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយ និង​បណ្តា​ប្រទេស​ជាស​មាជិករដ្ឋភាគីUNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ច​ការងារ​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់ក្នុងនោះទី១​ គឺយើងរួមគ្នា ជាមួយ​បណ្តា​ប្រទេស​ដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហា ទប់​ស្កាត់ ការប្រែប្រួលអាកាសធាតុទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយ​លើស​ពី១,៥អង្សារ និងទី៣ គៀរគរ​ថវិកា ឱ្យបាន១០០ពានលានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយ​ដោយ​សារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរ​ការ​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែល​ចូល​រួម​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការ​ទប់​ស្កាត់​ការ​កើន​ឡើង​កំដៅ​ផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង ។ ឯកឧត្តម គូសបញ្ជាក់បន្ថែម ថានៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏​និង​មាន​ជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីគៀរគរ ការគាំទ្រ ដល់សកម្មភាព​របស់​កម្ពុ​ជា​ដើម្បី​យក​មក​ជំរុញ​ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុង​តែ​អនុវត្ត​យុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញ​ដំណើរ​ទៅ​កិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីក្រៅ​ប្រទេស​ផង ក៏ដូចជាគៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាង​ណា​ឱ្យ​ភាព​ស្អាត និង​បៃតង​មាន​ចីរភាព តរៀងទៅ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយក​ចិត្ត​ទុក​ដាក់ ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួម​ជា​មួយពិភពលោកក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បានស្នើរសំឱ្យមានការយកចិត្តទុកដាក់ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយ​ធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបាន​រងផលប៉ះពាល់​ដល់​ប្រទេស​ដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។សូមបញ្ចាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យ​បាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយ​គ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែល​មាន​ការ​ចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន​១​លាន​ដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ ៣លាន​ដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើម​ឈើ​នេះ​គឺ​ជា​កត្តា​សំខាន់​នៅ​ក្នុងការ​ស្រូប​យក​កាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជា​ឈាន​ឆ្ពោះទៅ​កាន់​អព្យាក្រិត្យ​កាបូន​នៅ​ឆ្នាំ​២០៥០។គួរបញ្ជាក់ថា ការដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុមាន វិស័យចំនួន៦ គឺជា​វិស័យ​ដែល​ត្រូវ​យក​ចិតក្តទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅ និងការប្រែប្រួលអាកាសធាតុ ដែល​អង្គការសហប្រជាជាតិកំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន៖ ទី១ វិស័យ​កសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤វិស័យឧស្សាហកម្ម ទី៥វិស័យគីមី និង​ទី៦​វិស័យ​សំរាម ជាដើម៕

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ជើងភ្នំឱរ៉ាល់

2024/11/17 05:44:00 pm        157
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះពិគ្រោះ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅវិទ្យាល័យ បន្ទាយប្រណាក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។​ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៩នាក់ ស្រី៣៩នាក់ មានការចូលរួមពីលោកជំទាវ ហង់ លីណា ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន ឯកឧត្តមវេជ្ជបណ្ឌិត កប វណ្ណៈ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា លោកវេជ្ចបណ្ឌិត សាយ ឫទ្ធី លោកវេជ្ជបណ្ឌិត អ៊ុង រតនា ឯកឧត្តម ចិន សុវណ្ណារដ្ឋ លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមទាំងលោកជំទាវ ឈុំ ស៊ីណា លោកវេជ្ជបណ្ឌិត អាំ ផេង លោកវេជ្ជបណ្ឌិត លឹម រតនា ដោយសហការជាមួយក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និងក្រុមការងារ បានចុះអប់រំសុខភាព ពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ នំបុ័ង ទឹកសុទ្ធ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន១៦៦៧នាក់ ស្រីចំនួន៩០៦នាក់  ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។នាឱកាសនោះឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានចូលរួមក្នុងពិធីនេះ។ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលៈបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកាក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ជាពិសេសការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ចំណែកលោក ទេព ណែម មេឃុំ រួមនិងយុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋរស់នៅត្រពាំងជោ សូមគោរពថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម អំពើល្អរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅគ្រប់ទិសទី ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅដល់តំបន់ដាច់ស្រយាល។  សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន២០៨៣លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨០.៥៩១នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំរយ កៅសិប មួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨០៧.១១១ នាក់ (ប្រាំមួយលាន ប៉ែតសិបម៉ឺន ប្រាំពីរពាន់ មួយរយ ដប់មួយ នាក់) គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.០២៩.៥៥០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន ពីរម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត-មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត២០ម៉ឺននាក់ចូលរួមពិធីបុណ្យអុំទូកនៅខេត្តប៉ៃលិន

2024/11/17 05:00:32 pm        175
ប៉ៃលិន៖ បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣,៣៨% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ ដែលមានចំនួន ៤៩,១១៦ កើនឡើងចំនួន៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧នាក់ ប្រៀបធៀបនិងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២៣ ដែលមានចំនួន ៣,២៤៤នាក់ កើនឡើងចំនួន ១៣០,១៧%។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ ដោយមានការគិតខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៍រដ្ឋបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានអធិកអធម ដូចជាការរៀបចំតុបតែងខ្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ និងការប្រគំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីអបអរសាទរទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលបានជ័យលាភីលេខ១

2024/11/17 04:53:32 pm        257
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធី ដង្ហែរនិងអបអរសាទរ ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ពីចំនុចផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ រហូតដល់វត្តកែវវិជ័យ ស្រុកកណ្តៀង ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ផែនទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេប្រចាំប្រទេសឆ្នាំ២០២៤ ក្នុងពិធីប្រណាំង ទូក”ង” ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ។ បើតាមគណៈកម្មការទូក បានបញ្ជាក់ឱ្យដឹងថា ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ប្រើថេរៈវេលាសរុប ២៨នាទីនិង០៩វិនាទី សម្រាប់ការប្រកួតចំនួន០៦ជើងក្នុងរយៈពេល០៣ថ្ងៃ ហើយនេះជាលើកទី០៥ហើយ ដែល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន បានទទួលពាននិងជ័យលាភីលេខ១ ក្នុងការចូលរួមប្រកួតប្រណាំងនៅរាជធានីភ្នំពេញឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃកណៈអភិបាលខេត្ត ។ ទូក”ង”មួយគ្រឿងនេះ មានដើមកំណើតធ្វើនៅខេត្តព្រះវិហារ ធ្វើអំពីឈើគគីរ ដោយជាងឈ្មោះ ទ្រី ប៊ុនហៃ ប្រើពេលចំនួន៤៥ថ្ងៃ ទូកនេះមានបណ្តោយ៣៣ម៉ែត្រ មានចំណុះ៧៧នាក់ បន្ទាប់ពីធ្វើរួចរាល់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្នជាសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ ជា ខេង បាននាំយក ទូក”ង”មួយគ្រឿងនេះ មកប្រគេនដល់ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយប្រសិទ្ធនាមទូកនេះឈ្មោះថា តេជោកែវវិជ័យបារមីចៅសែន ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ ។គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ បានបញ្ជូនទូក”ង”ចំនួន០៣គ្រឿង ទៅចូលរួមប្រកួតនៅភ្នំពេញ ជាលទ្ធផល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលជ័យលាភីលេខ១ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ , ទូក”ង” រាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូង ទទួលជ័យលាភីលេខ៦ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ និងទូក”ង” តេជោសែនជ័យបារមីឃ្លាំងមឿង ទទួលបានចំណាត់ថ្នាក់ ផែនលេខ១ ទូកអុំបុរស និងចំណាត់ថ្នាក់លេខ២៧ ផ្នែកល្បឿនលឿន ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យក្នុងការដឹកនាំគ្រប់គ្រងទូក”ង” តេជោកែវវិជ័យបារមីចៅសែន និងសូមអរគុណដល់គណៈកម្មការទូក ក្រុមកីឡាករទូកទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត រហូតដណ្តើមបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលនេះជាកិត្តិយសយ៉ាងធំធេងសម្រាប់ខេត្តពោធិ៍សាត់ ហើយជ័យជម្នះនេះបានឆ្លុះបង្ហាញពីសាមគ្គីភាព រវាងប្រជាពលរដ្ឋ រដ្ឋបាលដឹកនាំខេត្ត និងព្រះសង្ឃ ជាមួយគ្នានេះឯកឧត្តម សង្ឃឹមថាអ្នកខេត្តពោធិ៍សាត់នឹងបន្តរួមគ្នា ធ្វើឱ្យទូកខេត្តពោធិ៍សាត់ ដណ្តើមបានជ័យជម្នះនៅឆ្នាំក្រោយៗទៀត ៕ ភិរុណ ពៅ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា

2024/11/17 04:13:51 pm        145
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា។សូមបញ្ជាក់ថាការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប១០ ៥០០តោន។ តាមការបញ្ជាក់ពីអាជ្ញាធរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់បានមកចូលរួម និងដើរលេងកម្សាន្ត។ ដោយឡែកចំនួនសំរាម ដែលប្រមូល បាននៅតាមកន្លែងកម្សាន្ត និងទីសាធារណៈនានា មានការថយចុះ ចំនួន៣% ជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃផងដែរ។   រយៈពេល៣ថ្ងៃនៃក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បានកន្លងផុតទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពី ការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រសើរជាងពេលមុន។ លើសពីនេះ ការចូលរួមធ្វើសកម្មភាពព្រមគ្នា ពីអ្នកពាក់ព័ន្ធ ក្រុមគ្រួសារស្រឡាញ់បរិស្ថានទាំងអស់ ជាពិសេសអ្នកចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទាំងការផ្សព្វផ្សាយ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីបំផុសស្មារតីឆ្ពោះទៅ ផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការរើសសំរាម សំអាតអនាម័យបរិស្ថាន និងការចុះអនុវត្តសកម្មភាពដោយផ្ទាល់ ដោយបានប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក បានល្អប្រសើរ និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ ជាការកត់សំគាល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាម តាមផ្លូវ និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញនោះទេ៕

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យកន្លែងស្នាក់នៅ របស់កងទ័ពឡាវ-វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា

2024/11/17 12:20:41 pm        168
កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យកន្លែងស្នាក់នៅ និងម្ហូបអាហាររបស់កងទ័ពឡាវ និងវៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជាដែល គ្រោងនឹងធ្វើឡើងរយៈពេល១សប្តាហ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នំាង។កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រលំអគារតែម្តង។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពនៃប្រទេសទាំងបី(កម្ពុជា -ឡាវ-វៀតណាម) បានធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដោយលើកទី១គឺបានធ្វើឡើងកាលពីឆ្នំា២០១៩ ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ និងលើកទី២ ធ្វើឡើងនៅខេត្តកូនទុមប្រទេសវៀតណាមនាចុងឆ្នាំ២០២៣កន្លងទៅនិងលើកទី៣នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុហត្ថនៅភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ លំហាត់ សមយុទ្ធនេះ កងទ័ពឡាវ នឹងចូលរួមចំនួនជាង៦០នាក់ វៀតណាមជាង៦០នាក់ ខណៈកងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះនោះគឺមានជិតមួយពាន់នាក់។ការដែលក្រសួងការពារជាតិ និងប្រទេសទាំងបីឯកភាពឲ្យមានការធ្វើលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បីផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។សមយុទ្ធសង្គ្រោះរវាងប្រទេសទាំង ៣ បានផ្តោតលើការសង្គ្រោះតាមទឹក និងផ្លូវគោក។ ការអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមីជាដើម៕អត្ថបទបាន ចក់

ពលរដ្ឋស្ងើចសរសើរចំពោះការរក្សាបានអនាម័យស្អាត បរិស្ថានល្អ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

2024/11/17 11:49:24 am        63
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញបានបិទបញ្ចប់ពិតមែនក្ដី តែប្រជាពលរដ្ឋមួយចំនួននៅបន្តដើរកម្សាន្ត ថតរូបលេងនៅឡើយ នៅចំណុចមាត់ទន្លេ ក៏ដូចជាមុខព្រះបរមរាជវាំង។ ស្របពេលដើរកម្សាន្តនេះ ពួកគេលើកឡើងជាស្ងើចសរសើរ ចំពោះការរក្សាបានអនាម័យ ដែលអជ្ញាធរ និងអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្តនានា បានចូលរួមសម្អាតទីធ្លាបានយ៉ាងល្អតាំងពីព្រឹកព្រលឹម។ ​ឈានចូលដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ក្រុមអាជ្ញាធរ បានបន្តបែងចែកការងារជាក្រុម ដើម្បីសម្អាតនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក។ ការងារចាប់ផ្ដើម ពីការបោសសម្អាតសំរាម រហូតដល់ការបាញ់លាងសម្អាតនៅតាមផ្លូវ តាមសួនតាំងពីមុនថ្ងៃរះមកម្លេះ។ សកម្មភាពដ៏មមាញឹកនេះ បានផ្ដល់មកវិញនូវភាពស្អាតគ្រប់បរិវេណសំខាន់ៗ ក៏ដូចជាការកោតសសើរ និងពេញចិត្តពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលបានមកដល់មុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹម លើកឡើងថា ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ពេលឃើញអនាម័យមានភាពប្រសើរ គ្មានសំរាម និងការបាញ់ទឹកលាងយ៉ាងស្អាតបែបនេះ។ ពួកគាត់ពិតជាកោតសសើរ និងអរគុណដល់អាជ្ញាធរ ដែលបានខិតខំគ្រប់គ្រង និងសម្អាតគ្រប់ទីតាំងឱ្យបានស្អាតតាំងពីព្រលឹមបែបនេះ។សម្រាប់ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ តែងស្រូបទាញមនុស្សជាច្រើនចូលរួមទស្សនា និងបន្សល់ទុកមកវិញនូវសំរាមជាច្រើនផងដែរ។ ជាក់ស្ដែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ តាមការលើកឡើងរបស់ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា មានការដើរកម្សាន្តពីពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសប្រមាណជាង ៦លាននាក់ ហើយក៏បានបង្កើតសំរាមប្រមាណ ១ម៉ឺនតោន ត្រូវបានប្រមូលដល់ទីលាន សម្រាប់ទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ទោះសំរាមមានច្រើនពិតមែនក្ដី តែមានការគ្រប់គ្រង់បានល្អ ដោយក្រុមហ៊ុនប្រមូលសំរាម ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់ មានការយកចិត្តទុកដាក់ ចុះបំពេញការងារ សហការគ្នាក្នុងការប្រមូលសំរាម និងសម្អាតបរិស្ថានបានយ៉ាងល្អ៕អត្ថបទ៖គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM