ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

ព័ត៌មានជាតិ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ជើងភ្នំឱរ៉ាល់

2024/11/17 05:44:00 pm        157
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះពិគ្រោះ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅវិទ្យាល័យ បន្ទាយប្រណាក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។​ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៩នាក់ ស្រី៣៩នាក់ មានការចូលរួមពីលោកជំទាវ ហង់ លីណា ឯកឧត្តមវេជ្ជបណ្ឌិត តូច យ៉ាន ឯកឧត្តមវេជ្ជបណ្ឌិត កប វណ្ណៈ ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា លោកវេជ្ចបណ្ឌិត សាយ ឫទ្ធី លោកវេជ្ជបណ្ឌិត អ៊ុង រតនា ឯកឧត្តម ចិន សុវណ្ណារដ្ឋ លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមទាំងលោកជំទាវ ឈុំ ស៊ីណា លោកវេជ្ជបណ្ឌិត អាំ ផេង លោកវេជ្ជបណ្ឌិត លឹម រតនា ដោយសហការជាមួយក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា និងក្រុមការងារ បានចុះអប់រំសុខភាព ពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ នំបុ័ង ទឹកសុទ្ធ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន១៦៦៧នាក់ ស្រីចំនួន៩០៦នាក់  ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។នាឱកាសនោះឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានចូលរួមក្នុងពិធីនេះ។ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលៈបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកាក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ជាពិសេសការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ចំណែកលោក ទេព ណែម មេឃុំ រួមនិងយុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋរស់នៅត្រពាំងជោ សូមគោរពថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម អំពើល្អរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅគ្រប់ទិសទី ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅដល់តំបន់ដាច់ស្រយាល។  សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ វិច្ឆិកា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន២០៨៣លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨០.៥៩១នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំរយ កៅសិប មួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨០៧.១១១ នាក់ (ប្រាំមួយលាន ប៉ែតសិបម៉ឺន ប្រាំពីរពាន់ មួយរយ ដប់មួយ នាក់) គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.០២៩.៥៥០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន ពីរម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត-មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត២០ម៉ឺននាក់ចូលរួមពិធីបុណ្យអុំទូកនៅខេត្តប៉ៃលិន

2024/11/17 05:00:32 pm        175
ប៉ៃលិន៖ បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១នាក់ កើនឡើងចំនួន ២៧៣,៣៨% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ ដែលមានចំនួន ៤៩,១១៦ កើនឡើងចំនួន៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧នាក់ ប្រៀបធៀបនិងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២៣ ដែលមានចំនួន ៣,២៤៤នាក់ កើនឡើងចំនួន ១៣០,១៧%។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ ដោយមានការគិតខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំណពេញក៍ដោយ ក៍រដ្ឋបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានអធិកអធម ដូចជាការរៀបចំតុបតែងខ្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ និងការប្រគំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីអបអរសាទរទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលបានជ័យលាភីលេខ១

2024/11/17 04:53:32 pm        257
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធី ដង្ហែរនិងអបអរសាទរ ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ពីចំនុចផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ រហូតដល់វត្តកែវវិជ័យ ស្រុកកណ្តៀង ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ផែនទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេប្រចាំប្រទេសឆ្នាំ២០២៤ ក្នុងពិធីប្រណាំង ទូក”ង” ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ។ បើតាមគណៈកម្មការទូក បានបញ្ជាក់ឱ្យដឹងថា ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ប្រើថេរៈវេលាសរុប ២៨នាទីនិង០៩វិនាទី សម្រាប់ការប្រកួតចំនួន០៦ជើងក្នុងរយៈពេល០៣ថ្ងៃ ហើយនេះជាលើកទី០៥ហើយ ដែល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន បានទទួលពាននិងជ័យលាភីលេខ១ ក្នុងការចូលរួមប្រកួតប្រណាំងនៅរាជធានីភ្នំពេញឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃកណៈអភិបាលខេត្ត ។ ទូក”ង”មួយគ្រឿងនេះ មានដើមកំណើតធ្វើនៅខេត្តព្រះវិហារ ធ្វើអំពីឈើគគីរ ដោយជាងឈ្មោះ ទ្រី ប៊ុនហៃ ប្រើពេលចំនួន៤៥ថ្ងៃ ទូកនេះមានបណ្តោយ៣៣ម៉ែត្រ មានចំណុះ៧៧នាក់ បន្ទាប់ពីធ្វើរួចរាល់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្នជាសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ ជា ខេង បាននាំយក ទូក”ង”មួយគ្រឿងនេះ មកប្រគេនដល់ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយប្រសិទ្ធនាមទូកនេះឈ្មោះថា តេជោកែវវិជ័យបារមីចៅសែន ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ ។គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ បានបញ្ជូនទូក”ង”ចំនួន០៣គ្រឿង ទៅចូលរួមប្រកួតនៅភ្នំពេញ ជាលទ្ធផល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលជ័យលាភីលេខ១ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ , ទូក”ង” រាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូង ទទួលជ័យលាភីលេខ៦ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ និងទូក”ង” តេជោសែនជ័យបារមីឃ្លាំងមឿង ទទួលបានចំណាត់ថ្នាក់ ផែនលេខ១ ទូកអុំបុរស និងចំណាត់ថ្នាក់លេខ២៧ ផ្នែកល្បឿនលឿន ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យក្នុងការដឹកនាំគ្រប់គ្រងទូក”ង” តេជោកែវវិជ័យបារមីចៅសែន និងសូមអរគុណដល់គណៈកម្មការទូក ក្រុមកីឡាករទូកទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត រហូតដណ្តើមបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលនេះជាកិត្តិយសយ៉ាងធំធេងសម្រាប់ខេត្តពោធិ៍សាត់ ហើយជ័យជម្នះនេះបានឆ្លុះបង្ហាញពីសាមគ្គីភាព រវាងប្រជាពលរដ្ឋ រដ្ឋបាលដឹកនាំខេត្ត និងព្រះសង្ឃ ជាមួយគ្នានេះឯកឧត្តម សង្ឃឹមថាអ្នកខេត្តពោធិ៍សាត់នឹងបន្តរួមគ្នា ធ្វើឱ្យទូកខេត្តពោធិ៍សាត់ ដណ្តើមបានជ័យជម្នះនៅឆ្នាំក្រោយៗទៀត ៕ ភិរុណ ពៅ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា

2024/11/17 04:13:51 pm        145
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា។សូមបញ្ជាក់ថាការចូលរួមសំអាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមកន្លែងកម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប១០ ៥០០តោន។ តាមការបញ្ជាក់ពីអាជ្ញាធរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ ជាង ៦លាននាក់បានមកចូលរួម និងដើរលេងកម្សាន្ត។ ដោយឡែកចំនួនសំរាម ដែលប្រមូល បាននៅតាមកន្លែងកម្សាន្ត និងទីសាធារណៈនានា មានការថយចុះ ចំនួន៣% ជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃផងដែរ។   រយៈពេល៣ថ្ងៃនៃក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បានកន្លងផុតទៅនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងបានយល់ដឹងពី ការទុកដាក់សំរាមបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រសើរជាងពេលមុន។ លើសពីនេះ ការចូលរួមធ្វើសកម្មភាពព្រមគ្នា ពីអ្នកពាក់ព័ន្ធ ក្រុមគ្រួសារស្រឡាញ់បរិស្ថានទាំងអស់ ជាពិសេសអ្នកចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទាំងការផ្សព្វផ្សាយ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីបំផុសស្មារតីឆ្ពោះទៅ ផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការរើសសំរាម សំអាតអនាម័យបរិស្ថាន និងការចុះអនុវត្តសកម្មភាពដោយផ្ទាល់ ដោយបានប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក បានល្អប្រសើរ និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច។ ជាការកត់សំគាល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកមិនបានបន្សល់សំរាម តាមផ្លូវ និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញនោះទេ៕

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យកន្លែងស្នាក់នៅ របស់កងទ័ពឡាវ-វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា

2024/11/17 12:20:41 pm        168
កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យកន្លែងស្នាក់នៅ និងម្ហូបអាហាររបស់កងទ័ពឡាវ និងវៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជាដែល គ្រោងនឹងធ្វើឡើងរយៈពេល១សប្តាហ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នំាង។កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រលំអគារតែម្តង។ សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពនៃប្រទេសទាំងបី(កម្ពុជា -ឡាវ-វៀតណាម) បានធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដោយលើកទី១គឺបានធ្វើឡើងកាលពីឆ្នំា២០១៩ ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ និងលើកទី២ ធ្វើឡើងនៅខេត្តកូនទុមប្រទេសវៀតណាមនាចុងឆ្នាំ២០២៣កន្លងទៅនិងលើកទី៣នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុហត្ថនៅភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ លំហាត់ សមយុទ្ធនេះ កងទ័ពឡាវ នឹងចូលរួមចំនួនជាង៦០នាក់ វៀតណាមជាង៦០នាក់ ខណៈកងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះនោះគឺមានជិតមួយពាន់នាក់។ការដែលក្រសួងការពារជាតិ និងប្រទេសទាំងបីឯកភាពឲ្យមានការធ្វើលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បីផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។សមយុទ្ធសង្គ្រោះរវាងប្រទេសទាំង ៣ បានផ្តោតលើការសង្គ្រោះតាមទឹក និងផ្លូវគោក។ ការអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមីជាដើម៕អត្ថបទបាន ចក់

ពលរដ្ឋស្ងើចសរសើរចំពោះការរក្សាបានអនាម័យស្អាត បរិស្ថានល្អ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

2024/11/17 11:49:24 am        64
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញបានបិទបញ្ចប់ពិតមែនក្ដី តែប្រជាពលរដ្ឋមួយចំនួននៅបន្តដើរកម្សាន្ត ថតរូបលេងនៅឡើយ នៅចំណុចមាត់ទន្លេ ក៏ដូចជាមុខព្រះបរមរាជវាំង។ ស្របពេលដើរកម្សាន្តនេះ ពួកគេលើកឡើងជាស្ងើចសរសើរ ចំពោះការរក្សាបានអនាម័យ ដែលអជ្ញាធរ និងអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្តនានា បានចូលរួមសម្អាតទីធ្លាបានយ៉ាងល្អតាំងពីព្រឹកព្រលឹម។ ​ឈានចូលដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ក្រុមអាជ្ញាធរ បានបន្តបែងចែកការងារជាក្រុម ដើម្បីសម្អាតនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក។ ការងារចាប់ផ្ដើម ពីការបោសសម្អាតសំរាម រហូតដល់ការបាញ់លាងសម្អាតនៅតាមផ្លូវ តាមសួនតាំងពីមុនថ្ងៃរះមកម្លេះ។ សកម្មភាពដ៏មមាញឹកនេះ បានផ្ដល់មកវិញនូវភាពស្អាតគ្រប់បរិវេណសំខាន់ៗ ក៏ដូចជាការកោតសសើរ និងពេញចិត្តពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលបានមកដល់មុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹម លើកឡើងថា ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ពេលឃើញអនាម័យមានភាពប្រសើរ គ្មានសំរាម និងការបាញ់ទឹកលាងយ៉ាងស្អាតបែបនេះ។ ពួកគាត់ពិតជាកោតសសើរ និងអរគុណដល់អាជ្ញាធរ ដែលបានខិតខំគ្រប់គ្រង និងសម្អាតគ្រប់ទីតាំងឱ្យបានស្អាតតាំងពីព្រលឹមបែបនេះ។សម្រាប់ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ តែងស្រូបទាញមនុស្សជាច្រើនចូលរួមទស្សនា និងបន្សល់ទុកមកវិញនូវសំរាមជាច្រើនផងដែរ។ ជាក់ស្ដែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ តាមការលើកឡើងរបស់ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា មានការដើរកម្សាន្តពីពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសប្រមាណជាង ៦លាននាក់ ហើយក៏បានបង្កើតសំរាមប្រមាណ ១ម៉ឺនតោន ត្រូវបានប្រមូលដល់ទីលាន សម្រាប់ទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ទោះសំរាមមានច្រើនពិតមែនក្ដី តែមានការគ្រប់គ្រង់បានល្អ ដោយក្រុមហ៊ុនប្រមូលសំរាម ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់ មានការយកចិត្តទុកដាក់ ចុះបំពេញការងារ សហការគ្នាក្នុងការប្រមូលសំរាម និងសម្អាតបរិស្ថានបានយ៉ាងល្អ៕អត្ថបទ៖គឹមហុក

​​ ក្រុមកីឡាករចាប់ផ្ដើមនាំយកទូកត្រឡប់ទៅស្រុកកំណើតវិញក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក

2024/11/17 11:43:32 am        85
ភ្នំពេញ ៖ព្រះរាជពិធីបុណ្យអុំទូក រយៈពេលទាំង ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ ក្រុមកីឡាករក៏ចាប់ផ្ដើមនាំយកទូករបស់ខ្លួនវិលទៅស្រុកកំណើតវិញ។ ទូកខ្លះត្រូវបានដឹកសណ្ដោងនៅតាមទន្លេ រីឯទូកខ្លះត្រូវបានស្ទូចមកខាងលើដើម្បីដឹកជញ្ជូនតាមផ្លូវគោក។​នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមកីឡាករទូក កំពុងមមាញឹក ក្នុងការរៀបចំឥវ៉ាន់ ក៏ដូចជាស្ទូចទូករបស់ខ្លួនឡើងមកខាងលើ ដើម្បីបន្តដឹកជញ្ជូនតាមផ្លូវគោក រីឯទូកខ្លះត្រូវបានរៀបចំដឹកសណ្ដោងនៅតាមទឹក។ មុននឹងចាកចេញទៅស្រុកកំណើតវិញនេះ ក្រុមកីឡាករទូក ដែលអញ្ជើញមកពីខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលត្រូវដឹកជញ្ជូនទូករបស់ខ្លួនតាមផ្លូវគោក បានបង្ហាញនូវស្នាមញញឹម ភ្ជាប់ជាមួយសប្បាយរីករាយ ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃនេះ។ ក្រុមកីឡាករបង្ហាញការពេញចិត្តចំពោះការរៀបចំ ពេញចិត្តចំពោះការគាំទ្រ ទោះបីការប្រកួតត្រូវប្រើប្រាស់កម្លាំងច្រើនយ៉ាងណាក្ដី ក៏ពួកគាត់នៅតែទទួលបានភាពសប្បាយរីករាយផងដែរ។ ការដឹកជញ្ជូនទូកត្រឡប់ទៅស្រុកកំណើតវិញនេះ គឺប្រើប្រាស់ពេលវេលាជាច្រើនម៉ោង សម្រាប់ពួកគាត់ដែលនៅខេត្តឆ្ងាយ។ ជាក់ស្ដែងសម្រាប់ពួកគាត់នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ អាចទៅដល់ស្រុកកំណើតនៅពេលមេឃងងឹត។ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃកន្លងទៅនេះ បានផ្ដល់ជាសប្បាយរីករាយ និងស្រូបទាញពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើនចូលរួមកម្សាន្ត។ ជាក់ស្ដែង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ BTV នាព្រឹកនេះ ថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាង ៦លាននាក់។អត្ថបទ៖ គឹមហុក

ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ខេត្តបាត់ដំបងទាក់ទាញបានភ្ញៀវទេសចរជាង១១ម៉ឺននាក់

2024/11/17 11:30:41 am        143
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង១១ម៉ឺននាក់បានដើរលេងកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។លោក ហម អរុណ គូសបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប ១១០ ៤៨៩ នាក់ កើនឡើង ៩.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០០,៥៤៧ នាក់ ក្នុងនោះភ្ញៀវជាតិ ១០៩,៦៧៧ នាក់ កើនឡើង៩.៧៥ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៩៩,៩៣០ នាក់។ភ្ញៀវអន្តរជាតិ ៨១២ នាក់ កើនឡើង ៣១.៦០ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៦១៧ នាក់ ។លោក ហម អរុណ បានរំលេចបន្ថែមថា កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ជាពិសេសនៅតាមទីវត្តអារាមរៀបចំបានយ៉ាងល្អបង្កើនភាពទាក់ទាញ និងអាកាសធាតុមានភាពអំណោយផលល្អពុំមានភ្លៀងធ្លាក់។លោក ហម អរុណ លើកឡើងបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់គឺភ្ញៀវទេសចរអឺរ៉ុបមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានសម្ទុះកើនឡើង។សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារ ដែលបានផ្ដល់បទពិសោធន៍ដ៏សំបូរបែបដល់អ្នកទេសចរដែលមកទស្សនាហើយចង់មកម្ដងទៀត ។ ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕

ខេត្តកំពតទទួលទេសចរជាង១៣ម៉ឺនាក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ

2024/11/17 11:20:17 am        125
កំពត ៖មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរជាង១៣ម៉ឺននាក់។ ខណៈដែលទេសចរ ពលរដ្ឋ អាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ បានបង្ហាញក្តីសប្បាយរីក និងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានរៀបចំអភិវឌ្ឍន៍ខេត្តបានល្អ ផ្តល់ជូនទាំងសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងខ្លាំង។​ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តកំពតទទួលទេសចរសរុប១៣៤ ៦២២នាក់ កើនឡើង៥៩.៨២% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះទេសចរអន្តរជាតិ២២០៦នាក់។ ចំពោះស្ថានភាពទូទៅ នៅតាមសេវាកម្ម រមណីយដ្ឋាន សហគមន៏ទេសចរណ៏ បានប្រព្រឹត្តិទៅជាប្រក្រតី ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ បណ្តុំតំបន់ទេសចរណ៍ទឺកឈូ នៅតែគោលដៅទាក់ទាញ និងមានទេសចរទៅលេងច្រើនជាងគេ។  ភ្ញៀវទេសចរ យុវជន អ្នកលក់ដូរ និងអ្នកផ្តល់សេវាទេសចរណ៍នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានរៀបចំអភិវឌ្ឍន៍ខេត្តបានល្អ ផ្តល់ជូនទាំងសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។តាមការបញ្ជាក់របស់មន្ត្រីជំនាញថា សម្រាប់ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះ ភ្ញៀវទេសចរមួយចំនួនធំនៅបន្តដំណើរកម្សាន្តនៅខេត្តកំពតនៅឡើយទេ៕

ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ខេត្តកោះកុងទទួលអ្នកទេសចរជាង៣ម៉ឺននាក់

2024/11/17 11:13:30 am        199
កោះកុង ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃ ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរជិត៣ម៉ឺននាក់ ដែលពួកគាត់មកលេងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្ត។លោក សាគុណ ភក្តី ប្រធានការិយាល័ព័ត៌មានផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អត្រាភ្ញៀវទេសចរបានមកលេងកម្សាន្តជាង៣ម៉ឺននាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ ជិត៣ពាន់នាក់។ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន៥៩៦នាក់លោក សាគុណ ភក្តី បានបន្ថែមនៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ការដែលនាំឱ្យមានចំនួនអ្នកទេសចរកើនឡើងនេះ ក៏ព្រោះតែរដ្ឋបាលខេត្តកោះកុងបានរៀបចំកម្មវិធីប្រណាំងទូក ដាល់អំបុក ការប្រគុំតន្ត្រី ប្រកួតសម្រស់ស្តី្រមជ្ឈឹមវ័យ និងប្រទីបស្អាត អមជាមួយពិព័រណ៍ផលិតផល ម្ហូបអាហារ និងពិធីបណ្តែតប្រទីប នៅសួនច្បារមុខសាលាខេត្ត។ ចំពោះស្ថានភាពផ្លូវពីរាជធានីភ្នំពេញមកកាន់តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់កោះស្តេច ស្រុកគិរីសាគរ មានភាពងាយស្រួលបន្តិចហើយសម្រាប់ការធ្វើដំណើរដោយចំណាយពេលខ្លី។ មន្រ្តីទេសចរណ៍ដដែល ក៏រំពឹងថា នៅពេលផ្លូវជាតិលេខ៤៨ស្ថាបនាហើយរួចរាល់ អត្រាភ្ញៀវទេសចរនឹងបន្តកើនឡើងជាលំដាប់នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្រ្តខេត្តកោះកុង។ដោយឡែកតំណាងអ្នកផ្តល់សេវាកម្មស្នាក់នៅ និងចំណីអាហារក្នុងខេត្តកោះកុង អះអាងថា ពួកគាត់មិនមានការតម្លើងថ្លៃសេវាអ្វីនៅអំឡុងថ្ងៃបុណ្យអុំទូក ពោលគឺមានតែការបញ្ចុះតម្លៃពិសេសភ្ញៀវដែលមកកម្សាន្តនៅតំបន់ទេសចរណ៍របស់ខ្លួន។ សម្ភាសន៍១-តំណាងអ្នកផ្តល់សេវាកម្មស្នាក់នៅកម្សាន្ត៣នាក់គួរជម្រាបថា ខេត្តកោះកុង ជាខេត្តភាគនិរតីមួយដ៏មានសក្តានុពលអំណោយទានខាងផ្នែកទេសចរណ៍កម្សាន្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ តំបន់ទេសចរណ៍កម្សាន្តដែលគេគ្រប់គ្នាតែងមកលេងកម្សាន្ត គឺនោះ គឺឆ្នេរសមុទ្រខៀវស្រងាត់ ទេសភាពព្រៃភ្នំ ទឹកជ្រោះ តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប និងតំបន់ដែនកោះជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM