សម្ដេចធិបតី៖ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ខណៈសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ

ក្រុមកីឡាករទូកងខេត្តកំពង់ឆ្នាំង២៦ទូក សប្បាយចិត្ត និងប្តេជ្ញាយកជ័យជំនះជូនទឹកដីកំណើតរបស់ខ្លួន

2024/11/12 02:47:50 pm        59
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបញ្ជូនទូកងចំនួន២៦គ្រឿងក្នុងឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ខេត្តកំពង់ឆ្នាំង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមលោកជំទាវ លោកលោកស្រី បងប្អូនប្រជាពលរដ្ឋច្រើនពាន់នាក់បានចូលរួមផងដែរ។  ក្រុមកីឡាករបានបន្តថា៖ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឥស្សរៈជនជាច្រើនទៀត បាននាំមកនូវសុខសន្តិភាព មានការរីកចម្រើន និងសន្តិសុខល្អនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើអោយជីវភាពប្រជាពលរដ្ឋ បានប្រសើរឡើងជាលំដាប់។ ស្ថិតក្នុងប្រទេសមានសុខសន្តិភាព កីឡាករទូក ង នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ បានខិតខំហ្វឹកហាត់ ដើម្បីប្រណាំងអោយបានឈ្នះលេខ១ នៅក្នុងព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ។ ក្រោយពីទម្លាក់ទូក ង ចូលទឹកហើយ ក្រុមកីឡាករទូក ង ទាំងអស់បានចាប់ផ្តើមហ្វឹកហាត់អុំ ធ្វើយ៉ាងណាអោយស្ទាត់ និងសាមគ្គីភាពតែមួយ ដើម្បីយកជ័យជំនះជូនប្រជាជន និងភូមិស្រុកខេត្តអោយបាននៅឆ្នាំនេះ ។នៅក្នុងពិធីបញ្ជូនទូក ង ទាំង២៦ទូកនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះបងប្អូនក្រុមកីឡាករកីលាការនីទូក ង ទាំងអស់ ដោយអោយក្រុមកីឡាករទូក ង ទាំងអស់ ខិតខំហ្វឹកហាត់អោយបានជាប្រចាំ មានសាមគ្គីភាពជាធ្លុងមួយ ថែរក្សាសុខភាព ហូបអ្វីត្រូវស្អាតជានិច្ច កុំហូបគ្រឿងស្រវឹង សំរាកអោយបានគ្រប់គ្រាន់ និងពេលទៅរាជធានីភ្នំពេញត្រូវចេះស្រឡាញ់គ្នា មើលគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើត ទើបយើងទទួលបានជោគជ័យ សំខាន់ខ្មែរត្រូវតែសាមគ្គីគ្នាជាថ្លុងមួយ៕ កាំង ហុងវាស្នា

លោកជំទាវ ម៉ាត់ ម៉ារ៉ា ចុះតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់

2024/11/12 02:35:58 pm        107
លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងប្រធានគណៈកម្មធិការប្រយុទ្ធនិងជំងឺអេដស៍ នៃ​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ក្រុមការងារមន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការងារ​ថែ​ទាំ​សុខភាព​ជនបទ ធ្វើការចុះពិនិត្យតាមដានការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និង​គ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ និង​មន្តី្រ​ទាំង​អស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​រាជ​ការ​​ទាំង​អស់នៅក្នុងមន្ទីរពុំមានករណីកើតជំងឺអេដស៍នោះទេ ហើយមន្ទីរក៏​បាន​ចាត់​តាំង​មន្ត្រី​ទទួល​​បន្ទុក​ពាក់ព័ន្ធនិងការងារជំងឺអេដស៍ ចូលរួមជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជំងឺ​អេដស៍​ថ្នាក់​ខេត្ត​ផង​ដែរ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា មានប្រសាសន៍លើកឡើងថា ក្រោយការ​ធ្វើ​តេស៍​សាក​ល្បង​​សមត្ថភាពឃើញថា មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានការយក​ចិត្ត​ទុក​ដាក់ និង​យល់ដឹងខ្ពស់លើបញ្ហាជំងឺអេដស៍ ហើយរាជរដ្ឋាភិបាល​កម្ពុជាពិតជាបាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​លើ​បញ្ហា​ជំងឺអេដស៍នេះ ដោយធ្វើការលុបបំបាត់​ជំងឺ​អេដស៍​ទទួ​​ល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ។ លោកជំទាវ បានបន្តថា គោលបំណង​ដែល​ក្រុម​ការងារ​បន្ទុក​ការងារ​ថែ​ទាំ​សុខ​ភាព​ជន​បទ​ ចុះមកក្នុងពេលនេះ គឺដើម្បីផ្សព្វផ្សាយ ឱ្យថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការ​ទាំង​អស់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ រំលឹកឡើងវិញ និងចង់ចាំឡើងវិញថា យើងអាចភ្លេច​មេរោគ​អេដស៍ តែមេរោគអេដស៍មិនភ្លេចយើងទេ ហើយការរីករាលដាលមេរោគអេដស៍វាបានប្តូរទម្រង់ ដោយ​ពី​មុនគឺវាកើតឡើង មានការឆ្លងតែនៅកន្លែងភ្លើងពណ៌ កន្លែង​កម្សាន្ត​សប្បាយ​នៅ​តែ​ទី​ក្រុង​ទី​ប្រជុំជន តែបច្ចុប្បន្ននេះនៅតាមទីជនបទដាច់ស្រយាលក៏មានករណីឆ្លងផងដែរ ជាពិសេស​គឺ​ក្នុង​ស្រទាប់​យុវជន ។ ហើយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បើទុកឱ្យក្រសួង​សុខាភិបាល ឬអាជ្ញាធរអេដស៍​ធ្វើ​ការ​ដោះស្រាយ​លុប​បំបាត់​បញ្ហា​ជំងឺ​អេដស៍​តែម្នា​ក់​ឯង​គឺ​មិន​ងាយ​ស្រួល​នោះទេ គឺត្រូវមានការចូលរួមទាំងអស់គ្នាធ្វើការរួមគ្នាជាអន្តរក្រសួង ។ ដូចនេះលោកជំទាវ សូមឱ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួន ការពារគ្រួសារ កូនចៅកុំ​ឱ្យ​ឆ្លង​ជំងឺ​អេដស៍ ហើយមន្ទីរត្រូវចាត់តាំងជនបង្គោលធ្វើការសម្រប់សម្រួលនិងសហការ ជាមួយ​ក្រុម​ការងារ​ក្រសួង ដើម្បីទទួលបានពត៌មានថ្មីៗអំពីវឌ្ឍនភាពនៃជំងឺអេដស៍ ជាពិសេសសូម​មន្តី្រ​គ្រប់​ការិយាល័យ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅតាម​សហគមន៍​ជ​ន​បទ ត្រូវឆ្លៀតបញ្ជៀបការអប់រំយល់ដឹងអំពីជំងឺអេដស៍ ដូចជាការការពារកុំឱ្យឆ្លង ការបញ្ឈប់​ការ​រើស​អើង​លើ​អ្នកផ្ទុកជំងឺអេដស៍ ជាដើម ហើយបើដឹងថាក្នុង​សហគមន៍​មាន​អ្នក​ផ្ទុក​ជំងឺអេដស៍​ត្រូវ​ជំរុញ​គាត់​ឱ្យទៅទទួលសេវាគាំពាររបស់រាជរដ្ឋាភិបាល​នៅ​តាមមន្ទីរ​ពេទ្យ​ ឬម​ណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​គាត់ ហើយក្នុងនាមមន្ត្រីនៃក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ យើងបេ្តជ្ញារួមចំណែក ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទមានសុខភាពល្អ ជៀស​ផុត​ពី​រោគ​ប្រចាំ​កាយ​បាន ដែលជាផ្នែកមួ​យក្នុ​ង​គោល​ដៅរបស់​រាជ​រដ្ឋាភិ​បាល​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០​កម្ពុជា​ក្លាយ​ជា​ប្រទេសមានចំណូលមធ្បម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕ អត្ថបទ៖ ភិរុណ 

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ

2024/11/12 02:21:46 pm        110
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​ក្រុម​ការងារ​ចុះជួ​យខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរ​ចំពោះ​សិស្ស​និទ្ទេសA ចំនួន៤៧នាក់ និងលោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រុម​ការ​ងារ​ចុះជួយខេត្ត ក្រុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកា​វិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និង​ប្អូន​ៗសិស្សានុសិស្ស សរុបប្រមាណ ៣០០ នាក់។នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកគ្រូ អ្នក​គ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសAទាំង៤៧រូប ដែលបានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រឹកនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានរំលេចផងដែរថា កម្មពិធីសំណេះសំណាល​នា​ថ្ងៃ​នេះ គឺបាននាំមកនូវការជួបជុំគ្នាក្នុងនោះមានសិស្ស លោកគ្រូ អ្នកគ្រូ និងឱពុក ម្តាយ​របស់​សិស្ស ជាពិសេសតួនាទី ភារកិច្ចជាកត្តាមួយ ប៉ុន្តែទំនៀមទម្លាប់នៃការជួបជុំត្រូវតែមាន ដើម្បី​បង្កើត​ទំនាក់​ទំនង និងភាពកក់ក្តៅរវាងគ្នា និងគ្នា។ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែល​បាន​ខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីបង្រៀនប្អូនៗបន្ថែម រហូត​ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ជាមួយ​នឹង​ការ​អបអរ​សាទ​រចំពោះ​ប្អូន​ៗ​ដែ​ល​ទទួល​បាន​និទេ្ទស A ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗឱ្យបន្តចាប់ក្តីស្រមៃ និងខិតខំ​រៀន​សូត្រ​បន្ថែម​តាមរយៈ​ការសិក្សានៅក្នុងថ្នាក់ រៀនដោយសង្កេតអ្នកជោគជ័យ និងរៀនសូត្រ​ពី​បទ​ពិសោធន៍​ការងារ ដើម្បីឱ្យការរៀន​ទាំង​នេះ​ក្លាយ​ជា​មាគ៌ា​នាំ​ប្អូនៗ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត៕ អត្ថបទ រដ្ឋា 

ការរៀបចំតុបតែងលម្អ និងទីតាំង សម្រាប់កីឡាករអុំទូកបានរួចរាល់

2024/11/12 02:10:53 pm        229
គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ការតុបតែងលម្អនៅតាមដងផ្លូវ និងកន្លែងកម្សាន្តនានា ពិសេស ទីតាំងសម្រាប់ក្រុមកីឡាករស្នាក់នៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បាន​រួច​រាល់​១០០ភាគរយហើយ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា នេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុម​ការងារ​បាន​រៀបចំតុ​ប​តែង​លម្អ​ភ្លើង​ពណ៌​ អ៊ុតកៅស៊ូតាមដងផ្លូវក្នុងខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ដែលជាទី​តាំង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យអុំទូក ។លោកបានបញ្ជាក់ថា ក្រៅពីនេះ បន្ទប់ទឹកចល័ត ក៏បានរៀបចំរួចរាល់មួយរយភាគរយ ដែល​ក្នុង​ឆ្នាំនេះ​មាន​បន្ទប់ទឹកសរុបចំនួនជាង៥០០ និងបន្ទប់ងូតទឹក​ សម្រាប់​កីឡាករ​អុំទូក​មក​ស្នាក់​នៅ​រាជ​​ធានី​ភ្នំពេញ មានចំនួន២០០បន្ទប់។ លោក​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​សូម​អញ្ជើញ មកលេងកម្សាន្ត មើលការប្រណាំងទូកនៅមុខព្រះបរមរាជវាំង និងម្យ៉ាង​វិញ​ទៀត​មក​មើល​ពី​អភិវឌ្ឍរីកចម្រើននៅរាជធានីភ្នំពេញផងដែរ ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ដែលឆ្នាំនេះ នឹង​រៀបចំ​ឡើង​យ៉ាង​អធិក​អធម​ជាង​ឆ្នាំ​មុន ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ ជា​រៀង​រាល់ឆ្នាំឱ្យ​តែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​មក​ទស្សនាការ ប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលខុសប្លែកពីបុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋរស់នៅរាជធានីភ្នំ ពេញ ធ្វើដំណើរទៅលេងស្រុកកំណើត និង​តំបន់​កម្សាន្ត​នានា​នៅ​តាម​បណ្តាខេត្ត៕ អត្ថបទ៖ សោភ័ណ 

បក្សនយោបាយ និងពលរដ្ឋ ថ្កោលទោសក្រុមជ្រុលនិយមដែលបង្កើតចលនាក្បត់ជាតិ​នៅក្រៅប្រទេស

2024/11/12 01:57:38 pm        221
គណបក្សនយោបាយមួយចំនួន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចេញ​មុខ​ថ្កោល​ទោស​ក្រុម​ជ្រុល​និយម ដែលបានប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស ក្នុងគោល​បំណង​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានបណ្តាគណបក្សនយោបាយ និងអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បានបន្តនាំគ្នាចេញញត្តិ​ថ្កោល​ទោស​ចំពោះផែន​ការ​ទុច្ចរិត​របស់​មេដឹក​នាំ​ជ្រុល​និយម ដែលទើបប្រកាសកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ក្នុង​នោះ​គណបក្ស​ខ្មែរ​តែ​មួយ លើកឡើងថា ការប្រកាសបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស មាន​គោល​បំណង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាចលនាខុសច្បាប់ទាំងស្រុង និង​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ជាមួយគ្នា លោកស្រី ប្រធានគណបក្សធម្មាធិបតេយ្យ បានចេញញត្តិថ្កោលទោសដូចគ្នា ដោ​យ​ចាត់​ទុក​ការប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស គឺជាធ្វើរដ្ឋប្រហារ ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដើម្បីសម្រេច​មហិច្ឆតា​ដ៏​ខ្មៅ​កខ្វក់​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​លើ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ទន្ទឹមគ្នានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការ​មិនគាំទ្រ​ចំពោះ​ផែនការ​ចល​នា​ជាតិ​មួយ​នេះ ដោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូច្នេះប្រជា​ពលរដ្ឋ​មិន​ត្រូវ​ការ​ចលនាតស៊ូអ្វីទៀតនោះទេ។ចំណែកឯ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលមកពី២០ស្ថាប័នផ្សេងគ្នា ចេញញត្តិ​ថ្កោល​ទោស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ​លើ​មនោគម​ន៍ជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ព្រម​ទាំងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះ​ក្រុម​ជ្រុល​និយមមួយក្តាប់តូចទាំងនោះ ដែលចេញមកធ្វើសកម្មភាពផ្ទុយពីច្បាប់ ព្រមទាំងដាក់​ទោស​ទណ្ឌ​តាមនីតិវិធីច្បាប់ ដោយមិនអាចលើកលែងឱ្យបានជាដាច់ខាត៕ អត្ថបទ សេក ឧត្តម

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

2024/11/12 12:55:14 pm        133
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។ សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា​។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ​មួយចំនួនផងដែរ៕

ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះ

2024/11/12 12:49:46 pm        784
ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។ ទូកងត្រូវបានទម្លាក់ចូលទឹកទន្លេរួចរាល់អស់ហើយ ចំណែកក្រុម​កីឡាករ​កំពុង​សម​ដៃ សម្រាប់ការប្រកួតនេះ ដើម្បីជម្រើសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹង​ចាប់​ផ្ដើម​នៅ​ពីរ​ថ្ងៃទៀត។ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏​បាន​ត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់១០០ភាគរយផងដែរ សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​នា​រសៀល​នេះ ដោយពួកគេបានហ្វឹកហាត់សមកម្លាំងនៅលើទីតាំងផ្ទាល់ជាច្រើន ជុំផងដែរ ដើម្បី​បង្កើន​សមត្ថភាពឱ្យកាន់តែខ្លាំងក្លា ។ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បានបង្ហាញក្តីរំភើបរីករាយ ដែលបាន​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ។ ពួកគេម្នាក់ៗ មានសេចក្តីមុតមាំ និង​ជឿជាក់ ថានឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណះទូក មហានាគ មួយនេះ តែង​តែ​ទទួល​ជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ ។ ការ​ប្រណាំងទូកង ថ្នាក់រាជធានីនេះ គឺធ្វើឡើងតែមួយរសៀលថ្ងៃទី១២នេះប៉ុណ្ណោះ ដើម្បី​រក​ម្ចាស់​ជ័យ​លាភី ទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិ ជាមួយបណ្តាទូកងជាច្រើនទៀត ដែល​មក​ពី​តាម​បណ្តា​ខេត្ត។សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធ​ឡើង​រយៈ​ពេល​០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មាន​ទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់៕ អត្ថបទ ៖ លីហេង

កីឡាករអុំទូកមកពីបណ្ដាខេត្តសប្បាយចិត្តដោយមើលឃើញពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ

2024/11/12 12:40:38 pm        128
ឈានចូលមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាករ​អុំទូក​មក​ពី​បណ្ដា​ខេត្ត​កាន់​តែច្រើនបានធ្វើមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១៤ ១៥ និងថ្ងៃទី ១៦ វិច្ឆិកា​ខាង​មុខ។ ចូលមកដល់រាជធានីភ្នំពេញភ្លាម ពួកគេបង្ហាញពីភាពភ្ញាក់ផ្អើល ភ្ជាប់ជាមួយ​ក្ដី​សប្បាយ​រីករាយ ដែលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។ក្រុម​កីឡាករអុំទូក មកពីតាមបណ្ដាខេត្ត កាន់តែច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​។ ទូកនីមួយៗ អាចមានកីឡាករចំណុះទូក ចាស់ព្រឹទ្ធាចារ្យដឹកនាំទូក ចុងភៅ សាច់​ញាតិ​កីឡាករ​យ៉ាង​ហោចណាស់ក៏ប្រមាណ ១០០នាក់ដែរ ដោយពួកគេម្នាក់បង្ហាញនូវស្នាមញញឹម ភាព​សប្បាយរីករាយ ពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ។ពួក​គាត់មួយចំនួនខកខានចូលរួមប្រកួតនៅរាជធានីភ្នំពេញ រយៈពេលជាង ១០ឆ្នាំមកហើយ រី​ឯ​ពួក​គាត់​មួយ​ចំនួនទៀត ចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ សម្រាប់​អ្នក​ខក​ខាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ឆ្នាំ ​ក៏ដូចជាអ្នកចូលរួមប្រកួតរាល់ឆ្នាំ នៅតែបង្ហាញភាពភ្ញាក់ផ្អើល និង​ពេញ​ចិត្ត​ពី​ការ​រីក​ចម្រើន​របស់​រាជ​ធានី​ភ្នំពេញ។ ពួកគេចាប់អារម្មណ៍ជាខ្លាំង ពិសេសនៅត្រើយម្ខាងមុខព្រះបរមរាជវាំង ដែល​កន្លង​ទៅមានតែផ្ទះតូចៗ មានព្រៃ ប្រែមកជាអាគារខ្ពស់ៗជាច្រើន ដោយភ្ជាប់​ផ្លូវ​បណ្ដាញ​ផ្លូវ​ខ្វាត់​ខ្វែង​។ជាទិដ្ឋភាពនៅតាមដងទន្លេ នៅថ្ងៃទី ១២ វិច្ឆិកានេះ ចាប់ផ្ដើមមានអ៊ូអរ មមាញឹក។ ក្រុម​កីឡាករ​អុំ​ទូ​ក​ខ្លះ ចាប់ផ្ដើមទម្លាក់ទូករបស់ខ្លួនចូលទឹកទន្លេ ខ្លះទៀត​ចាប់​ផ្ដើម​ហ្វឹកហាត់​ផ្ទាល់​នៅ​លើ​ផ្ទៃ​ទឹក​ រីឯក្រុមចុងភៅចាប់ផ្ដើមមមាញឹកចម្អិនអាហារសម្រាប់កីឡាករផងដែរ។ ចំពោះ​ក្រុម​កីឡាករ​អុំទូក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញ នៅថ្ងៃទី ១២វិច្ឆិកា នេះ កំពុងជាប់​ភារកិច្ច​ប្រកួត​ថ្នាក់​រាជធានី​។ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤៕ អត្ថបទ៖ គឹម ហុក

ទូកខ្មែរក្រោមកំពុងហាត់សម ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/12 12:23:01 pm        457
ទូកខ្មែរក្រោមមានឈ្មោះ «ខ្មែរក្រោមមានជ័យ» ដែលជាទូកតំណាងខ្មែរក្រោម តែមួយគត់ កំពុង ហាត់សម​ត្រៀមចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ខាង​មុ​ខ​នេះ ក៏ដូចជាបានប្ដេជ្ញាយកជ័យជម្នះ និងខិតខំចូលរួម​ញាំង​កម្ម​វិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ​ឱ្យកា​ន់​តែសប្បាយរីករាយ។ក្នុងពេលក្រុងពាលីសុំសេចក្តីសុខ និងទម្លាក់ទូកដើម្បីហាត់សមត្រៀមចូលរួមប្រណាំង លោក ញឹម រិទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកខ្មែរក្រោមមានជ័យ បាន​ឲ្យដឹងថា ទូកងនេះ បានកកើតឡើងតាំងពីឆ្នាំ២០០២ ស្ថិតក្នុងវត្តសាមគ្គីរង្សី ក្រោមការ​ជួយ​ជ្រោម​ជ្រែង​ពី​បង​ប្អូនខ្មែរនៅគ្រប់ទិសទី និងដែលការចូលរួមប្រកួតកន្លងមក ក៏ទទួល​បាន​លទ្ធផល​ល្អ​ផងដែរ។លោកបានបន្តថា បច្ចុប្បន្នទូក “ង” «ខ្មែរក្រោមមានជ័យ» ត្រៀមខ្លួនរួចរាល់ហើយ​ក្នុង​ការ​ចូល​រួម​ប្រណាំង​ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យបានលទ្ធផលល្អ និង​ចូល​រួម​បង្កភាព​សប្បាយ រីករាយជូនប្រជាពលរដ្ឋដែលនឹងចូលរួមទស្សនាកម្សាន្ត ។ចំណែកចំណុះទូកដែលជាបងប្អូនខ្មែរក្រោម បានលើកឡើងថា ពួកគេ​ពិ​ត​ជា​មាន​ការ​សប្បាយ​រីករាយជាខ្លាំង ដែលទូកងតំណាងឱ្យខ្មែរក្រោមតែងតែមានវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូក នៅ​មុខ​ព្រះបរមរាជវាំង ហើយជាឱកាសដល់ខ្មែរលើ ខ្មែរកណ្ដាល និងខ្មែរក្រោម បានជួបជុំគ្នា ក្នុង​កម្ម​វិធី​បុណ្យធំរបស់ជាតិ ប្រកបដោយភាពសប្បាយរីករាយ ។គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ ក្នុង​​រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជ​ពិធី​បុណ្យ​ឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងប្រទេសជាតិមានសុខ សន្តិភាពពេញបរិបូរ ។គួររំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹក​នាំ​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែល​បាន​ចូល​មក​ឈ្លាន​ពាន​ត្រួត​ត្រាខ្មែរអស់រយៈពេលបួនឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១ ៕ អត្ថបទ៖ សុខរិទ្ធិ

ACU ឃាត់ខ្លួនអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ទាក់ទិនសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត

2024/11/12 12:08:12 pm        503
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយ​មាន​ការ​សូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា ។អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយ​មាន​ការ​សូក​ប៉ាន់រ​ត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ ឡាច សំរោង។ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ទូរទស្សន៍ BTV News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបា​ន​បញ្ជូន​សំណុំ​រឿង​មួយ​ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនសង្ស័យឈ្មោះ ឡាយ វិសិដ្ឋ ជាអភិបាលរងខេត្តពោធិ៍សាត់ ក្នុងសំណុំរឿងជាប់សង្ស័យប៉ុនប៉ងសូកប៉ាន់ ដើម្បី​រក​តំណែង។តាមប្រភពព័ត៌មានឲ្យដឹងថា ការសូកប៉ាន់នោះមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុងរឿងក្ដីឈ្មោះ លី សាម៉េត មកដល់ពេលនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​មនុស្ស ៣នាក់ហើយ ហើយកាលពីម្សិលមិញ​តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​ឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ផងដែរ។សូមជម្រាបជូនថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្ចាស់ផ្ទះ World Cup 2026 ធ្លាក់អស់ហើយ! ក្រោយអាមេរិកចាញ់ប៊ែលហ្ស៊ិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ
07/07/2026 10:07 AM
យានដ្រូនអ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងធំជាងគេរបស់រុស្ស៊ី ជាការវាយប្រហារដ៏ជ្រៅបំផុតមួយទៀត
07/07/2026 09:07 AM
សម្ដេចធិបតី៖ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ខណៈសង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទចំនួន ៥៦២កន្លែង
07/07/2026 09:07 AM
Ronaldo មិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិក្រោយព័រទុយហ្គាល់ធ្លាក់ចេញពី World Cup
07/07/2026 09:07 AM
Merino ស៊ុតគ្រាប់ជ័យចុងម៉ោងឱ្យអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ ឡើងវគ្គ៨ក្រុម​ចុង​ក្រោយបាល់ទាត់ពិភពលោក
07/07/2026 09:07 AM
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ
07/07/2026 09:07 AM
អ៊ុយក្រែនអំពាវនាវឱ្យអង្គការណាតូផ្តល់មីស៊ីល Patriot បន្ថែមទៀតបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ
07/07/2026 09:07 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
07/07/2026 08:07 AM
លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ
07/07/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
07/07/2026 08:07 AM