សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ប្រចាំខែកញ្ញា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត

2024/09/09 07:13:38 pm        90
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត។ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដូចជារថយន្តគិលានសង្រ្គោះ ដោយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសម្អាត និងពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងដោយទៀងទាត់។ ជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះករណីជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ ដោយក្នុងនោះ សូមឱ្យមន្រ្តីជំនាញ បង្កើនការផ្សព្វផ្សាយសារអប់រំ សុខភាពជូនដល់បងប្អូននៅតាមសហគមន៍ អំពីវិធីសាស្រ្តនៃការបង្ការការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម និងជំងឺឆ្លងនានា។ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានបន្តឆ្លៀតរំលឹកជូនដល់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)៕អត្ថបទ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)

2024/09/09 06:06:40 pm        73
ភ្នំពេញ ៖ នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ដែលមានវត្តមានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕

សមិទ្ធផលជាច្រើននៅក្នុងវត្តធម្មរតនពោធិគង្គាដែលទើបកសាងរួចអស់ថវិកាជាង១០០លាន៥សែនរៀល និងជាង១៦ម៉ឺន៥ពាន់ដុល្លារ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់

2024/09/09 05:47:03 pm        157
កណ្តាល ៖ សមិទ្ធផលជាច្រើនដែលទើបកសាងរួចនៅក្នុងវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល គិតជាថវិកាសរុបអស់ ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារនោះ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅនាថ្ងៃទី៩ ខែកញ្ញា ២០២៤នេះ។ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ។  សមិទ្ធផលត្រូវសម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលាមួយខ្នង, កុដិ១ខ្នង, ផ្ទះបាយ១ខ្នង, រោងទទួលភ្ញៀវ២ខ្នង, របងវត្ត និង សមិទ្ធផលផ្សេងៗទៀតគិតជាថវិកាសរុប ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារ ។លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក លើកដែក ខេត្តកណ្តាល បានឱ្យដឹងថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាលមានព្រំប្រទល់ខាងកើតទន្លេខាងលិចជាប់ផ្លូវជាតិលេខ១៤ ខាងជើងជាប់ភូមិអ្នកស្រុក ខាងត្បូងជាប់ភូមិអ្នកស្រុក និង មានផ្ទៃដីបណ្ដោយ ៨៤,៧ ម ទទឹង ៦១ ម ដែលមានចម្ងាយប្រមាណ ១០៣ គីឡូម៉ែត្រ ពីទីរួមខេត្តកណ្តាល ។    លោក ចាប ច័ន្ទវិទ្យាបានបញ្ជាក់ឱ្យដឹងបន្តថា ប្រវត្តិនៃការកកើតឱ្យមានវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) នេះឡើងគឺកាលពីនៅពុទ្ធសករាជ ២៥៣៤ គ្រិស្តសករាជ ១៩៩០ ប្រជាពុទ្ធបរិស័ទ ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិលំបាកធ្វើទៅធ្វើបុណ្យសមាទានសីលនៅវត្តក៏បានស្រុះស្រួលគ្នាជាឯកច្ឆន្ទធ្វើសាលាបុណ្យ (សាលាសន្សំកុសល) មួយខ្នងតូច សម្រាប់ធ្វើបុណ្យទាន និងសមាទានសីល។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៣ ប្រជាពុទ្ធបរិស័ទ និងចាស់ព្រឹទ្ធាចារ្យបានស្នើសុំអាជ្ញាធរពាក់ព័ន្ធ និង ព្រះឃោសធម្ម ឡុង យង់ ព្រះមេគណខេត្តកណ្តាល បង្កើតជាវត្តឡើង ដោយដាក់ឈ្មោះថា វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)និងបាននិមន្តព្រះតេជគុណ ផាន់ ទូច( គុណវេត )និមន្តមកពីខេត្តព្រៃវែង មកគង់នៅធ្វើជាគ្រូចៅអធិការវត្ត ។ វត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល)នេះ មានព្រះគ្រូចៅអធិការវត្ត ចំនួន៤ ព្រះអង្គ គឺ៖១. ព្រះតេជគុណ ផាន់ ទូច, ២. ព្រះតេជគុណ ឡុង មឿន, ៣. ព្រះតេជគុណ ឯម ឡឹក, ៤. ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្តបច្ចុប្បន្ន។ នៅក្នុងឆ្នាំ២០០៤ - ២០២០ ព្រះតេជគុណ ឯម ឡឹក ជាព្រះចៅអធិការវត្ត ដោយមានការជួយឧបត្ថម្ភ ជ្រោមជ្រែងពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក និងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុង និងក្រៅប្រទេស និងលោកអាចារ្យ គណៈកម្មការ បានដឹកនាំកសាងនូវសមិទ្ធផលនានារួមមាន ៖ ព្រះវិហារ, រោងទទួលភ្ញៀវ របងវត្ត និងឧបដ្ឋានសាលាមួយខ្នងមិនទាន់បានសម្ពោធឆ្លងនៅឡើយ ព្រះចៅអធិការវត្ត ព្រះនាម ឯម ឡឹក បានអនិច្ចធម្ម នៅឆ្នាំ ២០២០ ។ បន្តមក ព្រះតេជគុណ ពៀន ពេជ្រ ជាព្រះចៅអធិការវត្ត និងលោកអាចារ្យ គណៈកម្មការវត្ត មេវេន ក្រុមវេន និងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ បានកសាងនូវកុដិមួយខ្នង ផ្ទះបាយមួយខ្នង និងសមិទ្ធផលផ្សេងៗទៀត ៕ អត្ថបទ: ភារម្យ

គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

2024/09/09 05:24:19 pm        207
សៀមរាប ៖ ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍ ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ និងប្រាសាទបាយ័ន ប្រាសាទក្រុម B មានប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ហើយដាក់តម្លៃក្រុមប្រាសាទនោះចំនួនប៉ុន្មាន ហើយការលក់បែបនេះមិនមានការតំឡើងថ្លៃទេ គឺងាយស្រួលអ្នកទេសចរពេញចិត្តទស្សនាប្រាសាទណាមួយទៅវិញ។ ក្នុងនោះក្រុមការងារនឹងចងក្រងវាយតម្លៃចំណាត់ថ្នាក់ប្រាសាទ ដោយដាក់ជាក្រុមចំនួន១៧ក្រុមប្រាសាទ ដោយគ្រោងនឹងអនុវត្ដនៅដើមឆ្នាំ២០២៥ខាងមុខនេះ។សូមបញ្ជាក់ថា គ្រឹះស្ថានអង្គរ បានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានភ្ញៀវទេសចរដូចជា រូបថត សញ្ញាតិ ក្រុមអាយុ និងភេទសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ១ថ្ងៃ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។ ដោយឡែកសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ៣ថ្ងៃ និង៧ថ្ងៃ ត្រូវបន្តអនុវត្តការថតរូបសម្រាប់បណ្ណទស្សនារហូតដល់ចុងឆ្នាំ២០២៤។ គ្រឹះស្ថានអង្គរក៏កំពុងពិនិត្យលទ្ធភាព និងនីតិវិធីបន្ថែមដើម្បីសម្រួលដល់ការទិញបណ្ណទស្សនា និងការត្រួតពិនិត្យបណ្ណទស្សនា ដោយចាប់យកប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗបន្ថែមផងដែរ៕អត្ថបទ ៖ បូ សាវី

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៣ មានទុនសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក

2024/09/09 04:12:12 pm        167
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុងនោះបានអនុម័តគម្រោងថ្មី ចំនួន ៤៦ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ជាង ១,២ ពាន់លានដុល្លារ អាម៉េរិក ដោយអាចបង្កើតការងារបានប្រមាណ ៣៣ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស មានចំនួន ២២ គម្រោង។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែ សីហា នេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង ពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតសណ្ឋាគារផ្កាយ ៥ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគបន្ថែម ៨០ លានដុល្លារអាម៉េរិក, គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ស្ថិត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩ លានដុល្លារអាម៉េរិក, គម្រោងពង្រីកបន្ថែមមុខសញ្ញា ផលិតកម្ម កែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្ន របស់ក្រុមហ៊ុន ទៅជាផលិតផល សម្រេចជាច្រើនផ្សេងទៀតស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគ បង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ មានទីតាំង ស្ថិតនៅស្រុកដំណាក់បង្អើរ ខេត្តកែប មានទុនវិនិយោគជាង ២៥ លានដុល្លារអាម៉េរិកផងដែរ។ដោយឡែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល មានទីតាំងស្ថិត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០ លានដុល្លារអាម៉េរិក,3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ជាង ២៥៦ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទ គ្មានជាតិអាល់កុល ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគជាង ៤០ លានដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី

មនុស្ស៣នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុង បើកបុករះបន្តកន្ទុយ

2024/09/09 03:30:26 pm        396
កំពង់ឆ្នាំង÷ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានស្លាប់ភ្លាមៗ និងអ្នកបើកបរឡានម្នាក់ទៀតរងរបួស បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៤គ្រឿងនិងម៉ូតូ១គ្រឿងបុករះបន្តកន្ទុយគ្នា ។ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០ និង១២១ ស្ថិតនៅភូមិ អូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។លោកឧត្តមសេនីយត្រី ពីង ពៅ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានអោយដឹងថា : នៅម៉ោង ៤និង៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បាន រ៉េចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុក រថយន្ត កូរ៉ូឡា ១គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យ បុរសម្នាក់ជិះលើរថយន្តកូរូឡានោះ រងរបួស ។ ដោយរថយន្តក្រុងនោះ មិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង និងមានរថយន្ត ford ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណេីរក៍បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ រស់នៅភូមិ សន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ក្រោយកើយហេតុ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកបរិបូណ៍នាំយកមករក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ កាំង ហុងវាស្នា

តំបន់រមណីយដ្ឋានប្រាសាទតាមាន់ កំពុងបង្ហាញភាពទាក់ទាញចំពោះភ្ញៀវទេសចរ ក្នុងស្រុកមកទស្សនាកម្សាន្ត

2024/09/09 02:52:49 pm        1455
តំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្តប្រាសាទតាមាន់ មានទីតាំងស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹលស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ លើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញសម្រស់គួរឲ្យមានការទាក់ទាញ​យ៉ាងខ្លាំង​លើវិស័យទេសចរក្នុងស្រុក និងមានភ្ញៀវទេសជាតិ មកលេងកម្សាន្តរាល់ថ្ងៃ នៅថ្ងៃចុងសប្តាហ៍។បើតាមការបញ្ជាក់ពីកងកម្លាំងយោធាដែលឈរជើងប្រចាំការនៅលើទិសតំបន់ប្រាសាទតាមាន់ លើជួរភ្នំដងរែក បានឲ្យដឹងថា បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានប្រាសាទតាមាន់ ដែលមានទីតាំងជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹល ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ ដែលជាតំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្ត​មួយស្ថិតនៅលើជួរភ្នំដងរែក ដែលគ្រប់គ្រង់ការពារដោយកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ បច្ចុប្បន្នបន្ទាប់ពីយើងទទួលសុខសន្តិភាពហើយនោះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មកពីគ្រប់ទិសទីបានធ្វើដំណើរមកទស្សនា ប្រាសាទតាមាន់ រៀងរាល់ថ្ងៃចុងសប្តាហ៍ ។កងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ បានបន្តថា រាល់ថ្ងៃមានប្រជាពលរដ្ឋរាប់រយនាក់ ធ្វើដំណើរមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រាសាទតាមាន់នេះ ភាគច្រើនប្រជាពលរដ្ឋ​អ្នក​ស្រុកជាប់ព្រំដែនតែម្តង ដែលបានធ្វើដំណើរមកលេងកម្សាន្តតំបន់នេះ ដើម្បីបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងផ្តិតយករូបភាព​តាម​ប្រាង្គប្រាសាទនានាផងដែរ៕ 

សិស្សថ្នាក់ទី១២ ជាច្រើនខិតខំរៀនបំប៉នតាំងពីដើមឆ្នាំដើម្បីត្រៀមការប្រឡងបាក់ឌុបឆ្នាំនេះ

2024/09/09 02:12:31 pm        1315
សិស្សថ្នាក់ទី១២ជាច្រើនបច្ចុប្បន្នកំពុងសម្រុករៀនគួរបន្ថែម ដើម្បីត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ការរៀនគួរបន្ថែម​នេះ​សិស្ស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ចំណាយ​ពេល​វេលា​ជា​ច្រើនរៀនក្រៅបន្ថែម តាំងពីដើមឆ្នាំសិក្សាពេលចូលថ្នាក់ទី១២មកម្លេះ។ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាតុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤នេះ នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ ២០២៤។ គិតត្រឹមពេលនេះការប្រឡងនៅសល់ត្រឹម ២៩ ថ្ងៃទៀតប៉ុណ្ណោះ។ ចំពោះការសិក្សាបំប៉ននេះ ពួក​គេភាគ​ច្រើន​ចំណាយ​ពេល​វេលា​សិក្សា​បំប៉ន​រយៈ​ពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ហើយពួកគេបានរៀនត្រៀមតាំងពីដើមឆ្នាំពេលចូលសិក្សាថ្នាក់ទី១២មកម្លេះ ហើយ​អ្នក​ខ្លះ​ក៏​បាន​រៀនបំប៉នតាំងពីចប់ថ្នាក់ទី១១ ផងដែរ។ សម្រាប់ការប្រឡងមួយនេះ ពួកគេសិក្សា​ប្រមាណ ​១០ម៉ោងក្នុងមួយថ្ងៃ បូករួមទាំងការរៀននៅសាលារដ្ឋ និងការៀនបំប៉ន និងស្វ័យ​សិក្សា​ជាដើម​។សូមជម្រាបថា ការប្រឡងបាក់ឌុប ជាកំណែទម្រង់ និងជោគជ័យដ៏ធំក្នុងវិស័យអប់រំ ដែល​ក្រសួង​អប់រំ យុវជន និងកីឡា សម្រេចបាន។ ការប្រឡងគឺប្រកាន់ខ្ជាប់ «ចេះគឺជាប់» គ្មានការបែក​ធ្លាយ​ឯក​សារ គ្មានការលួចចម្លង គ្មានសំណូកសូកប៉ាន់ គ្រប់យ៉ាងត្រូវពឹងលើសមត្ថភាពរៀងខ្លួន។សម្រាប់​ការប្រឡងខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំសិក្ខាសាលារួចរាល់ ស្ដីពីតួនាទី ភារកិច្ចគណៈកម្មការ អប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស។ ក្នុង​ការ​ប្រឡង​នេះ​ដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានជ្រើសរើសសាធារណជន ដើម្បីធ្វើជាអ្នក​សង្កេត​ការណ៍ក្នុងការប្រឡងផងដែរ៕ អត្ថបទ៖ គឹម ហុក

ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជា បង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍ​ខេត្តជាប់ព្រំដែន

2024/09/09 01:39:59 pm        1145
អ្នកនយោបាយ និងអ្នកស្រាវជ្រាវ លើកឡើងថា ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិស​ឦសាន​កម្ពុជា​​បាន​បង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា។ស្របពេលប្រជាពលរដ្ឋ និងយុវជនបានបន្តនាំគ្នា​ទៅ​ទស្សនា​តាម​បណ្តា​ខេត្ត​តំបន់ឦសាន​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម មានអ្នកនយោបាយ និងអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និង​ការ​អភិវឌ្ឍ​មូលដ្ឋាននៅកម្ពុជា បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ការរៀបចំ​ធ្វើ​ទស្សន​កិច្ច​សិក្សា និងកម្សាន្តតាមបណ្តាខេត្តតំបន់ឦសាននេះ ពិតជាផ្តល់អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​លើ​ការ​ស្វែងយល់ពីតថភាពជាក់ស្តែងនៃស្ថានភាពព្រំដែន ជីវភាពរស់នៅ ការ​អភិវឌ្ឍ​តាម​បន្ទាត់​ព្រំដែន ព្រមទាំងបានឃើញនូវសក្តានុពលធម្មជាតិនៃខេត្តទាំងនោះផងដែរ។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ចលនាយុវជន និងប្រជា​ពលរដ្ឋ​ដែល​អញ្ជើ​ញ​ទស្សនកិច្ចតាមបន្ទាត់ព្រំដែនកំពុងឆ្លុះបញ្ចាំងពីជាតិនិយម ដែលក្នុងន័យ​នេះ​បង្ហាញ​ពី​លម្ហ​ប្រជាធិបតេយ្យរបស់កម្ពុជាក្រោមកាតដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។លោកបណ្ឌិត មុំ វីរះ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ អភិបាលកិច្ច និងការ​អភិវឌ្ឍ​មូលដ្ឋាន​នៅ​កម្ពុជាលើកឡើងថា តាមរយៈទស្សនកិច្ចសិក្សា និងទស្សនកិច្ចកម្សាន្តរបស់ប្រជាពលរដ្ឋ បាន​ឆ្លុះ​បញ្ចាំង​ពីអត្ថប្រយោជន៍ចំនួន៣ ទី១ដើម្បីស្វែងយល់ និងជ្រួតជ្រាបពីតំបន់ព្រំដែន ទី២​ស្វែង​យល់​ពី​ការ​រស់នៅ និងជីវភាពរបស់ពួកគាត់ និងទី៣ ទស្សនកិច្ចនេះរឹត​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឃើញ​ពី​តថភាពជាក់ស្តែងហើយកាន់តែជំរុញរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍តំបន់ទាំងនោះ។ សូមជម្រាបថា ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាស​ពី​ការ​រៀបចំ​ដំណើរ​កម្សាន្ត ក៏ដូចជាទស្សនកិច្ចសិក្សានៅតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សា​នុសិស្ស និង និស្សិត មកដល់ពេលនេះ​ទស្សន​កិច្ច​ទៅ​តាម​ខេត្ត​តំបន់​ឦសាន​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ហើយថែមទាំងមានការដឹកនាំ និងពន្យល់ដល់ទីតាំងបង្គោលព្រំដែននីមួយៗ និង​ការ​អភិវឌ្ឍតាមក្រវាត់ព្រំដែនជូនប្រជាពលរដ្ឋ និងយុវជនសម្រាប់ទស្សនា និងចងក្រង​ក្នុង​ការ​សិក្សា​ស្រាវជ្រាវរបស់ខ្លួនផងដែរ៕ អត្ថបទ សេក ឧត្តម 

ចំការប្រណិត ខេត្តសៀមរាប កំពុងរងចាំស្វាគមន៍ភ្ញៀវទេសចរ

2024/09/09 01:35:42 pm        1211
ភ្នំពេញ៖ ចំការពូជឈើគ្រញូងដ៏ប្រណិតមួយ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប។ តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា និងមានពូជឈើប្រណិតជាច្រើនប្រភេទកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរ សួនអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ដោយរដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ នឹងរៀបចំស្លាកឈ្មោះទុកជូនជាអនុស្សាវរីយ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM