រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា
ប្រធានអាស៊ាន ប្តេជ្ញាចិត្ត សម្របសម្រួលក្រុម AOT តាមដានពិនិត្យស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ

ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប

2026/02/23 01:36:47 pm        213
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។ នាឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។  ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ​ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តភាព និងភាពរីកច្រើន៕

អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ

2026/02/23 01:10:02 pm        187
បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា សរុប ២១ បានទៅសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។ ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់ះង្គទូត និងអង្គការ អន្តរជាតិ ត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងព័ត៌មាន។អង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិទាំងអស់ ក៏នឹងទៅមើលតំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសឃាំង ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការដាក់ទូរកុតឺន័រ និងបន្លា លួសពីសំណាក់ក្រុមយោធាថៃ បាននាំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបររកស៊ី និងធ្វើកសិកម្មបាន ដោយបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។អង្គទូត និងអង្គការអន្តរជាតិទាំងនោះ ក៏នឹងទស្សនាផ្ទាំងរូបគំរូសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទាំងរូបគំរូនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា។អង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ

ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ដោយផ្តោតលើការពង្រឹងភាពប្រកួតប្រជែង លើសពីតម្លៃផលិតកម្មទាប

2026/02/23 12:42:32 pm        153
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ កំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកប ដោយជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។“វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖«យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់»។សូមជម្រាបថា សន្និបាតរយៈពេល១ថ្ងៃកន្លះនេះនឹងផ្តល់ជា “វេទិកាឆ្លុះកញ្ចក់” និងផ្តោតការពិភាក្សាជាសំខាន់ដោយ “មើលពីក្នុង សំឡឹងទៅក្រៅ” និងធ្វើការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃចំណុចខ្លាំងនិងខ្សោយ និងដាក់ទិសដៅសម្រាប់អនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៦ ឱ្យ សម្រេចបានជោគជ័យ។កិច្ចពិភាក្សានៃអង្គសន្និបាតផ្តោតលើការដោះស្រាយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT), ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគាំទ្រដល់ការធ្វើឧស្សាហូបនីយកម្ម, ការអភិវឌ្ឍអាជីវកម្ម និងផលិតភាព, ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ៕

ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត

2026/02/23 12:25:32 pm        136
ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ តាមផ្លូវ ក្នុងក្រុងព្រះសីហនុនិងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរធ្លាក់ទៅសមុទ្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត និងស្នើសុំបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ធ្វើការទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាព រដ្ឋនិងឯកជនឱ្យបានស្អាត ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត និងបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕ 

មេដឹកនាំបក្សនយោបាយ គាំទ្រសកម្មភាពសម្តេចធិបតី បានផ្សព្វផ្សាយ​ឱ្យពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃម​ក​លើបូរណភាពទឹកដីកម្ពុជា ក្នុងបេសកកម្មនៅអាមេរិក

2026/02/23 12:10:31 pm        348
មេដឹកនាំបក្សនយោបាយបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និង​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភព​លោក​បាន​ដឹង​ពី​ការ​ឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ជា​ពិសេស​បាន​ទាក់​ទាញវិនិយោគទុននៅអាម៉េរិក និងបណ្តាប្រទេសផ្សេងៗទៀត មក​វិនិយោគ​ទុន​នៅ​កម្ពុជា​បន្ថែមទៀត។ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានប្រាប់ BTV ថា ការអញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ សហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ គឺសម្តេចធិបតីបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងបាន​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភ​ព​លោក​បានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយ​ភាព​ជោគ​ជ័យ​ក្នុង​ការផ្សព្វផ្សាយទៅកាន់ពិភពលោកនៅក្នុងក្រុមប្រឹក្សាសន្តិភាព និងតាមសារព័ត៌មានល្បីៗ គឺ​ធ្វើឲ្យពិភពលោកបានដឹងបានលឺពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ចំណែក​ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការ​អញ្ជើញ​ទៅ​ចូល​រួម​របស់​សម្តេចធិបតី ក្រុមប្រឹក្សាសន្តិភាព និងនៅអឺរ៉ុប ក្នុងកាតព្វកិច្ចការពារទឹកដី និង​ប្រជា​ពលរដ្ឋ ​គឺពិតជាមានសារសំខាន់ ពីព្រោះសបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុង​ឈ្លាន​ពាន​ទឹក​ដី​នៅ​ក្នុ​​ងអធិបតេយ្យភាពរបស់កម្ពុជា និងជាពិសេស​ទទួល​បាន​ជោគ​ជ័យ​លើ​យន្ត​ការ​ស្ងាត់​តែ​មិន​ស្ងៀម​ដោយ​សម្តេចធិបតីបានធ្វើការសម្ភាសន៍ជាមួយសារព័ត៌មាន រ៉យទ័រ និងហ្វុកញូវ ដោយ​សម្តេច​បាន​បញ្ជាក់យ៉ាងច្បាស់ថា ថៃនៅតែបាននិង​កំពុង​ប​ន្ត​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ បានបង្ហាញឲ្យពិភពលោកបានដឹងថា ថៃបានឈ្លានពានកម្ពុជា។ ហើយ​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​តប​របស់​សម្តេច​ធិបតី​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ។សូមជម្រាបថា ប្រជាពលរដ្ឋទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ទស្ស​ន​កិច្ច​ផ្លូវ​ការ និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកម្រិត​ខ្ពស់​លើក​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាពនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព 

វិស័យឧស្សាហកម្មឆ្នាំ២០២៥ មានតម្លៃបរិមាណផលិតផលសរុបជាង ១៣ពាន់​លាន​ដុល្លារ​អាមេរិក

2026/02/23 11:42:21 am        227
តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៥ មានចំនួនជាង ១៣,៥ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៣,៦ពាន់​លាន​ដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លាន​ដុល្លារ​អាមេរិក​។តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញ​ការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាកម្ម​នៅ​ក្នុង​ឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមាន ចំនួន ៣.០៨៣ រោងចក្រ ស្ថិត​នៅ​ក្នុង​២៥ រាជធានី-ខេត្ត បានកើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើជាង ២៧ ភាគរយ បើធៀបទៅ នឹង​ឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង ១៩ រាជ​ធានី​-ខេត្ត កើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មាន​ចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង ៧ រាជធានី-ខេត្ត កើនឡើងចំនួន ១៦ រោងចក្រ ស្មើជាង ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើ​ធៀប​ទៅ​នឹ​ងឆ្នាំ​២០២៤ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក កើន​ឡើង​ជាង​ ១៥ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកវិស័យការងារ កម្ពុជាមានកម្លាំងពលកម្មសរុប ចំនួន​ ១,២ លាននាក់ ក្នុងនោះមានស្រីចំនួន ៩០ ម៉ឺននាក់ ស្មើជាង ៧១ ភាគរយ មាន​ការ​កើន​ឡើង​ចំនួន ១០ ម៉ឺននាក់ ស្មើជិត ១០ ភាគ រយ បើធៀបទៅនឹងឆ្នាំ២០២៤។សម្រាប់​ឆ្នាំ​២០២៥, វិស័យឧស្សាកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ថយចុះជាង ១,៥ ពាន់ លានដុល្លារអាម៉េរិក ស្មើជាង ១០ ភាគរយ បើ​ធៀប​ទៅ​នឹង​​ឆ្នាំ២០២៤ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មាន ចំនួនជាង ៣,៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ថយចុះចំនួន ២៣៤ លានដុល្លារអាម៉េរិក ស្មើជាង ៦ ភាគរយ បើប្រៀប​ធៀប​ទៅ​នឹងឆ្នាំ២០២៤ និងនាំចេញមានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក ថយចុះ​ចំនួន​ជាង ​១,៣ ពាន់លានដុល្លារអាម៉េរិក ស្មើជិត ១១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ខែមករាឆ្នាំនេះ សហភាពអឺរ៉ុបស្រូបយកទំនិញពីកម្ពុជាមានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ

2026/02/23 11:14:21 am        170
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាទីផ្សារសហភាពអឺរ៉ុប ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារអាមេរិក បានបន្តកើនឡើងប្រមាណជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញឱ្យដឹងថា សម្រាប់ខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុបចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសទាំង ៥ បាននិងកំពុងជួយជ្រោមជ្រែងដល់នាំចេញរបស់ទំនិញកម្ពុជា ដោយបន្តមានកំណើនកើនឡើងល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូងឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅអេស្បាញ មានទឹកប្រាក់ប្រមាណជាង ១១៨ លានដុល្លារ កើនឡើងជាង ១៤ ភាគរយ, អាល្លឺម៉ង់ ជាង ៨៣ លានដុល្លារ កើនជាង ២ ភាគរយ, ហូឡង់ ជិត ៧៦ លានដុល្លារ កើនជាង ៤ ភាគរយ, បារាំង ជាង ៤៥ លានដុល្លារ កើនជិត ១៣ ភាគរយ និងប្រទេសបែកហ្សិក មានទឹកប្រាក់ជិត ៤០ លានដុល្លារ កើនឡើង ជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេស្បាញ មានទឹកប្រាក់ សរុបជាង ១២០ លានដុល្លារ កើនជាង ១៥៨ ភាគរយ, អាល្លឺម៉ង់ ជាង ៩៥ លានដុល្លារ ថយចុះជាង -១៣ ភាគរយ, ហូឡង់ ៨២ លានដុល្លារ កើនជាង ៥៧ ភាគរយ, បារាំង ជិត ៥៨ លានដុល្លារ កើនជិត ២៤ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- បែកហ្សិក មានទឹកប្រាក់ជិត ៤២ លានដុល្លារ ថយចុះជាង -៥៧ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥។សូមបញ្ជាក់ថា ក្នុងខែដំបូងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី,

យុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវលើការអភិវឌ្ឍជំនាញ ដើម្បីចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2026/02/23 10:50:08 am        400
អ្នកជំនាញថ្លែងថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍរបស់ខ្លួន ឱ្យ​ក្លាយ​ជា​ធនធាន​ដែល​មានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយ​តបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើង​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ចែករំលែក ស្តីពីភាពជាអ្នកដឹកនាំ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និង​ការ​គ្រប់​គ្រង​ពេល​វេលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ សមត្ថភាព​ធន​ធាន​មនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺ​ការ​កសាង​ធនធាន មនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទះម្ចាស់ការ និងក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។ឯកឧត្តមបណ្ឌិតបន្ថែមថា យុវជនគឺជាតួអង្គដ៏សំខាន់ ក្នុងការបន្តវេន សម្រាប់ខ្លួនឯង គ្រួសារ ការ​ដឹកនាំអាជីវកម្ម និងការ ចូលរួមជាមួយសង្គមជាដើម បច្ចុប្បន្នឃើញថា យុវជន​កម្ពុជា​បាន​និង​កំពុង​ដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍន៍របស់ខ្លួន ឱ្យក្លាយជាធនធាន ដែលមានសក្តានុពល តាម​រយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និង​ការ​ចូល​រួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។លោក ឆេង ភារុន អនុប្រធានថ្នាក់តំបន់ឆ្នាំ២០២៦ នៃសភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុ​មុខ​លើកឡើងថា Junior Leadership Accademy (JLA) បានកំពុងជួយយុវជនកម្ពុជា តាម​រយៈ​ការចូលរួមបណ្តុះបណ្តាលជំនាញ ជាពិសេសការ ផ្តល់ឱកាសដល់យុវជនកម្ពុជា ចេញ​ទៅ​បំពេញការងារស្ម័គ្រចិត្តទៅតាមគម្រោងផ្សេងៗ ដោយផ្តល់​គុណ​តម្លៃ​នូវ​អ្វីៗ​ដែល​ពួក​គាត់​បាន​ធ្វើ​ ដើម្បីឈានទៅពង្រីកខ្លួនក្លាយទៅជាសហគ្រិនឆ្នើម ឬជាអ្នកដឹកនាំខ្លំាងពូកែ ចូលរួម​ចំណែក​ដល់​ការ​អភិឌ្ឍសង្គម-សេដ្ឋកិច្ច។ចំណែកក្រុមយុវជន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ ច្បាស់ជាត្រូវការចូលរួមពីប្រជាជន និង​យុវជន ​ដែលជាចលករដ៏សំខាន់ ជួយរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែង​តាម​រយៈ​ការ​ចូល​រួម​របស់យុវជននៅពេលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្ត ទុកដាក់ ដើម្បី​ចាប់​យក​ចំណេះ​ជំនាញ សម្រាប់ឈានទៅអភិវឌ្ឍខ្លួន ឆ្លើយតបទៅការងារ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាជំនាញ ដើម្បី​ទទួល​បាន​ឱ​កាសការងារក្នុងសង្គម។សូមបញ្ជាក់ថា ជុំវិញការពង្រឹងសមត្ថភាពប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាណអប់រំ និង​ការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីបង្កើតផលិតភាព ធន​ធាន​មនុស្សប្រ​កប​ដោយសក្តានុពល ឱ្យបានគ្រប់គ្រាន់ និងដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូ​វ​ការ​ទី​ផ្សា​រ​ការ​ងា​រ និងការចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ទាហានជើងទឹកថៃចាប់អ្នកនេសាទខ្មែរបីនាក់នៅចម្ងាយជាង១៣គីឡូម៉ែត្រ ពីកោះយ៉​ខេត្តកោះកុង​ ខណៈក្រសួងការបរទេសកម្ពុជា​កំពុងទាមទារឱ្យមានការដោះលែងវិញជាបន្ទាន់

2026/02/23 10:30:25 am        196
ទាហានជើងទឹកថៃមួយក្រុមប្រដាប់ដោយអាវុធបានចូលមកចាប់ទូក និង​អ្នក​នេសាទ​ខ្មែរ​ចំនួន​បី​នាក់ ​នៅតំបន់កោះយ៉ខេត្តកោះកុង នៃប្រទេសកម្ពុជា ខណៈការចាប់​នេះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ជាទង្វើរំលោភបំពានយ៉ាងច្បាស់ក្រលែតលើដែនអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជារួ​មទាំងបំពានច្បាប់អន្តរជាតិផង ហើយក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ា និង​ទាមទារ​ឲ្យ​ថៃ​ធ្វើការដោះលែងពួកគេមកវិញជាបន្ទាន់ផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​បាន​ចេញកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និង​ការ​អនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសកម្មភាព របស់កងទ័ពជើងទឹកថៃ រួមទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រម​ទាំង​ការ​រឹប​អូស​នាវានេសាទរបស់ប្រជាពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧.២​ម៉ៃល៍សមុទ្រ ស្មើនឹងជាង១៣គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងប្រទេសកម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា​បានចាត់ទុកថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជាព្រមទាំងច្បាប់អន្តរជាតិ។យ៉ាងណាក៏​​ដោយកម្ពុជាសូមធ្វើការទាមទារឲ្យថៃដោះលែងពលរដ្ឋកម្ពុជា និងនាវា​នេសាទ​របស់​ពួក​គេ​មក​វិញ​ជា​បន្ទាន់ ហើយបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជា​សកម្មភាព​អនុវត្ត​ច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការ​សមស្រប​ដើម្បីទ​ប់​ស្កាត់​មិន​ឲ្យ​សកម្ម​ភាព​បែប​នេះកើតជាថ្មីទៀតនៅពេលខាងមុខផងដែរ។សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃ បានចូលមកចាប់ប្រជានេសាទខ្មែរ ដោយ​ខុស​ច្បាប់ ដោយលើកទីមួយបានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៦កន្លង​ទៅ​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មកវិញភ្លាមៗក្រោយមានការអន្តរាគមន៍ពីកងទ័ពជើងទឹកកម្ពុជា និងរដ្ឋបាល​ខេត្ត​កោះកុង​៕​

បេសកកម្មនៅអាមេរិកសម្ដេចធិបតី បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា

2026/02/23 10:22:28 am        180
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងតាមរយៈជំនួបនានាជាមួយឥស្សជនជាន់ខ្ពស់អាមេរិក និងបណ្ដាប្រទេសជាមិត្តនានា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង។ សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព។ស្របពេលនឹងកិច្ចប្រជុំខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតី បានជួបពិភាក្សាការងារជាមួយ ឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិកមួយចំនួន។ ក្នុងជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative) ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩%នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងជំនួបជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តម Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។ក្នុងជំនួបជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធ ដល់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួម និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានាដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ រួមមាន Atlantic Council ដឹកនាំដោយនាយឧត្តមសេនីយ៍ Jim Jones និងឯកឧត្តម Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic Council។ បន្ថែមលើនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
04/30/2026 07:04 PM
គ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវ៉េប្រទេសបូលីវី សម្លាប់មនុស្ស ៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស
04/30/2026 07:04 PM
រដ្ឋមន្ត្រីការបរទេស៖ ចង់ឱ្យកម្ពុជាឈប់បង្ហាញទៅឆាកអន្តរជាតិ មិនពិបាកទេ ឱ្យតែថៃឈប់ប្រព្រឹត្តខុសច្បាប់
04/30/2026 07:04 PM
របាយការណ៍៖ មេបញ្ជាការយោធាអាមេរិក នឹងជម្រាបលោក TRUMP អំពីជម្រើសយោធាថ្មីប្រឆាំងនឹង អ៊ីរ៉ង់
04/30/2026 07:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា ប្រទេសនេះ នឹងការពារ «សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល» របស់ខ្លួន
04/30/2026 07:04 PM
មនុស្ស ៧នាក់ស្លាប់ក្នុងហេតុការណ៍បាក់ជញ្ជាំងនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា
04/30/2026 07:04 PM