ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្រ្ទានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្ត ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

ព័ត៌មានជាតិ

កម្ពុជាប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ

2026/02/03 10:24:40 am        270
នៅក្នុងរយៈ៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) នៅលើ ការធ្វើអាជីវកម្មថ្មអារ មានទឹកប្រាក់សរុបជិត ៤០ លាន​ដុល្លារ​អាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិកាអាជីវកម្មនៅក្នុងស្រុក។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​ក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគម ថ្មអារកម្ពុជា អាណត្តិទី១ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្រាប់​គោលដៅវិនិយោគលើវិស័យរ៉ែ គឺមានសារៈសំខាន់ណាស់ ដោយ​វិស័យ​នេះ​បាន​បង្កើ​ត​ការ​ងារ​ និងចំណូលជូនប្រជាជន ក៏ដូច​រាជ​រដ្ឋាភិបាល​បាន​ចំណូល​មួយ​ចំនួន​សម្រាប់​ការ​អភិវ​ឌ្ឍ​ប្រទេស​ ក្នុងនោះចំពោះវិស័យថ្មអារ ដែលបានបង្កើតសមាគមនៅពេលនេះ គឺមានគោលបំណង ដើម្បី​ឈានទៅជម្រុញអភិវឌ្ឍន៍វិស័យនេះឱ្យ កាន់តែរីកចម្រើន។ឯកឧត្តម បន្តថា ចំពោះការធ្វើអាជីវកម្ម, ក្នុងនោះមិនថាការធ្វើអាជីវកម្មរ៉ែប្រភេទណានោះទេ គឺ​ត្រូវ​មាន​ការអនុញ្ញាត្តិពីក្រសួង បរិស្ថាន ដែលជាក្រសួងជំនាញ ដែលមើលការ​ខុស​ត្រូវ​លើ​ផល​ប៉ះពា​ល់​បរិស្ថានតាមច្បាប់ និងក្រមនៃការអនុត្តស្តីពីបរិស្ថាន ក្នុងនោះ បន្ទាប់ពីក្រុមហ៊ុ​ន​ទទួល​បាន​អាជ្ញា​ប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនដែលអនុវត្ត ត្រូវមានការឯកភាព​ពី​បរិស្ថាន​បន្ថែម​ ទើបឈាន ដល់ការធ្វើអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងជុំវិញការធ្វើអាជីវកម្មថ្មអារ គិ​ត​មកដល់ពេលនេះក្រសួងរ៉ែ និងថាមពល បានផ្តល់ អាជ្ញាប័ណ្ណមានចំនួនជាង ៦០ ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុនដែលកំពុងប្រតិបត្តិកាអាជីវកម្មចំនួនជាង ៤០ ក្រុមហ៊ុន/សហគ្រាស ដែល បាន​និង​កំពុងធ្វើអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ក្នុងនោះបើ​គិត​នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុងក្រោយ វិស័យនេះ បានផ្តល់ចំណូលជាសួយសារអាករ និងពន្ធនាំចេញ (ដោយ​មិន​គិត​ចំណូលពន្ធដារ) មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក។ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ជុំវិញវិស័យថ្មអារនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុង​នោះ​ក្រៅ​ពី​ការ​នាំ​ចេញ​ វិស័យនេះអាចបំពេញតម្រូវ ការស្រុកបានជាច្រើន រាប់ទាំងកម្ទេចថ្មជាដើម ជាក់ស្តែង​នា​ពេល​កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសារាចរណ៍លើកទឹកចិត្ត ដល់ ថ្នាក់ក្រោមជាតិ ដែល​វិនិយោគ​គម្រោង​សាធារណៈ គឺត្រូវខិតខំប្រើប្រាស់​កម្ទេច​ថ្ម​ឱ្យ​អស់​លទ្ធភាព​សម្រាប់​ជា​ប្រយោជន៍​នៃ​សេដ្ឋកិច្ច។ ឯកឧត្តម បន្ថែមថា ទាក់ទងវិស័យនេះដែរ ចំពោះមហិច្ឆិតារបស់រាជរដ្ឋាភិបាល គឺច​ង់​ឃើញ​ប្រជាពលរដ្ឋមានការងារធ្វើក្នុងវិស័យនេះ មានកាន់តែច្រើន តាមរយៈកា​រ​បង្កើត​ការ​ងារ​នៅ​នឹងកន្លែង និងការប្រមូលចំណូលចូលថវិកាជាតិ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេស ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

សេចក្តីព្រាងអនុក្រឹត្យ៖ រចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថយចុះកម្រិតនាយកដ្ឋានចំនួន១ រីឯក្រសួងធម្មការនិងសាសនារក្សាចំនួនដដែល

2026/02/03 09:27:31 am        307
កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវ ដែលជារដ្ឋមន្ត្រីនៃក្រសួងទាំង២ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា តំណាងក្រសួង ស្ថាប័ន និងមន្ត្រីជំនាញផ្សេងទៀត។ ជាការកត់សម្គាល់ ក្រោយកិច្ចពិភាក្សាយ៉ាងផុលផុសលើសេចក្តីព្រាងអនុក្រឹត្យទាំង២ កិច្ចប្រជុំសម្រេច បាននូវរចនាសម្ព័ន្ធនៃក្រសួងទាំង២ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការថយចុះកម្រិតនាយកដ្ឋានចំនួន១។ រីឯរចនាសម្ព័ន្ធក្រសួងធម្មការនិងសាសនា រក្សាចំនួនដដែល។ ក្រៅពីការរក្សាទំហំរចនាសម្ព័ន្ធ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» អនុក្រឹត្យនៃការរៀបចំនិងការប្រព្រឹត្តទៅថ្មីទាំង២នេះ ក៏មានការកែសម្រួលឈ្មោះអង្គភាពមួយចំនួន ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ មុខងារទាំងអស់នៃក្រសួងទាំង២ ទទួលបានការជជែក វិភាគមុខងារយ៉ាងហ្មត់ចត់ ជាមួយក្រសួង ស្ថាប័នសាមី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាមិនឱ្យ មានការត្រួតជាន់មុខងារគ្នាជាមួយក្រសួង ស្ថាប័នដទៃទៀត តែជាសហការ ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក។ លទ្ធផលនេះ ជាការគោរពយ៉ាងខ្ជាប់ខ្ជួនអភិក្រមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»៕

១៣ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង៧២% ឈូសផ្លូវទទឹង២០ ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង១៨៩គីឡូម៉ែត្រ

2026/02/03 09:15:27 am        439
ភ្នំពេញ៖ រយៈពេលប្រមាណ ១៣ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម.) ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២% ក្នុងនោះបានឈូសផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពី ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៦.០៤០.០០០ ម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ២៦ កន្លែង ស្មើនឹង ២៦៥,៨០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ២៤៤ កន្លែង, និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១១ កន្លែង ស្មើនឹង ២៣២,៣០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្រៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត្រ និង ទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៦ កន្លែង ស្មើនឹង ៥២,៣០ ម៉ែត្រ, និង ស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៣ ខែ កន្លងមកនេះ ក្រុមការងារ ចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង ១៨៩,៨ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩,៣ គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បាន ប្រវែង ១២០,២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរី សម្រេចបាន ៥១,៨១%។៥. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោតសរុបចំនួន ៩៣៦ ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខ នេះ, ពន្លឿនការងារកសាងផ្លូវ និងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត្រ លំបាក, និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព។៧. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជាបន្តបន្ទាប់៕

នៅដើមខែកុម្ភៈនេះ កម្ពុជាបានបណ្តេញចេញជនបរទេសសរុប ៤១៩នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់

2026/02/03 08:42:23 am        339
នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤១៩នាក់ (ស្រី១០នាក់) មាន ៧ សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីប៊េរីយា នីហ្សេរីយា និងប៉ាគីស្ថាន ចេញពីព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញចេញជនបរទេសសរុប ១៧៥នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា

2026/02/03 08:37:00 am        253
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ​ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន

2026/02/02 07:56:13 pm        202
ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែក​ ស្ថិត​នៅឃុំបន្ទាយដែក​ ស្រុកកៀនស្វាយខេត្តកណ្តាលនៅឆ្នាំនេះ​ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមច្រេីមកុះករជាងឆ្នាំមុនៗ។ ការចូលរួម​ច្រេីនកុះករពី​មួយឆ្នាំទៅមួុយឆ្នាំនេះ​ បេីតាមព្រះចៅ​អធិការ​វត្ត​បន្ទាយដែក​ មានសង្ឃដីការថា​ គឺដោយសារតែ​ប្រជា​ពុទ្ធបរិស័ទ​ និងសិស្សានុសិស្ស​មានការយល់ដឹង​កាន់តែច្បាស់ពីតម្លៃនៃ​ពុទ្ធសាសនា​ និងតម្លៃ​នៃ​វប្បធម៌​ជាតិ​ និងម្យ៉ាងទៀត​ក៏ដោយសារតែប្រទេសកម្ពុជាយេីងមាន​សុខសន្តិភាព​ និងមានឱកាសគ្រប់គ្រាន់ក្នុង​ធ្វេីបុណ្យ​ធ្វេីទានជាដេីម៕

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ

2026/02/02 06:12:39 pm        119
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ គឺជាការបន្តអនុវត្តសកម្មភាពគាំទ្រការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស យន្តការការងារដ៏មានប្រសិទ្ធភាពសម្រាប់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលមានភាពប្រទាក់ក្រឡាគ្នា តម្រូវឱ្យយើងត្រូវធ្វើការក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។ ជាក់ស្ដែង កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីកំណត់បញ្ហាប្រឈមនិងដំណោះស្រាយប្រកបដោយនវានុវត្តន៍ស្របទៅតាមស្ថានភាពជាក់ស្ដែង ហើយក៏ដើម្បីពិនិត្យកំណត់សកម្មភាពអាទិភាពលើអាទិភាព ស្វែងរកចំណុចឯកភាពគ្នា និងកំណត់ចំណុចរួមដែលមិនទាន់ឯកភាពគ្នានៅក្នុងសេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសនីមួយៗ មុនឈានដល់ការពិនិត្យ តម្រង់ទិស និងសម្រេចពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។  ឯកឧត្ដម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយរំលេចស្ថានភាពនិងបទពិសោធនៃការអនុវត្តការងារ ជាពិសេសការបន្តគិតគូរអំពីសកម្មភាពការងារនៃគម្រោងរយៈពេលមធ្យមនិងរយៈពេលវែង ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំ នូវស្ថានភាពនិងផែនការសកម្មភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ផងដែរ។ បន្ទាប់មក ក្រុមការងារបច្ចេកទេសនីមួយៗបានធ្វើបទបង្ហាញពផែនការសកម្មភាពនិងវឌ្ឍនភាពការងារជូនដល់អង្គប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើគ្រប់ចំណុច ក្រោយពីចប់បទបង្ហាញនីមួយៗ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍តម្រង់ទិសសម្រាប់ការពិភាក្សាលម្អិតលើមតិយោបល់និងសំណើរបស់ក្រុមការងារបច្ចេកទេសនីមួយៗ ដោយបានផ្ដល់នូវគន្លឹះក្នុងការគិតគូរអំពីសកម្មភាពការងារក្នុងក្របខ័ណ្ឌរួម ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានិងរៀបចំជាសកម្មភាពលម្អិតនាពេលបន្តបន្ទាប់ខាងមុខ។ សូមជម្រាបជូនថា៖ បទបង្ហាញស្ដីពីផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចំនួនបី ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាមានដូចជា៖ ១) ក្រុមការងារបច្ចេកទេសកែម្អប្រព័ន្ធជ្រើសរើសមន្ត្រី; ២) ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ; ៣) ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ

2026/02/02 06:06:45 pm        188
បន្ទាប់ពីមានជំនួបទ្វេភាគីរួច នាល្ងាចថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:២០នាទី នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការសភា» រវាងអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការព្រឹទ្ធសភាប៉ាគីស្ថាន ដែលចុះហត្ថលេខាដោយឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺការផ្តល់នូវក្របខណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និង អន្តរកម្មរវាងភាគីទាំងពីរ រួមមានការជំរុញការផ្លាស់ក្នុងកិច្ចការសភា និងរដ្ឋបាល និងការរួមគ្នា លើក កម្ពស់ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្លាស់ប្តូរបទពិសោធ ចំណេះដឹង ជំនាញ និង ទស្សនកិច្ច សិក្សា៕

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

2026/02/02 06:00:58 pm        119
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួននេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកទីបីមកកាន់កម្ពុជា ខណៈសម្ដេចតេជោចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាការញ៉ាំទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ក្នុងឱកាសកិច្ចប្រជុំនេះ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានគ៏បានចុះហត្ថលេខាជាមួយគ្នា ដោយផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ីស្លាមប៉ាគីស្ថានក្នុងពេលសមស្របណាមួយនាពេលខាងមុខ ខណៈសម្ដេចមិនធ្លាប់ទៅពីមុនឡើយ។ តាមរយៈជំនួបនៅថ្ងៃនេះសម្ដេចតេជោ បានជម្រាបទៅកាន់ ឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជា ជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់នៅក្រោយជំនួបនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។  សូមបញ្ជាក់ថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ កំណត់រយៈពេល៧ថ្ងៃឲ្យរុះរើតូបលក់ដូរមុខសាលាបឋមសិក្សាស្ទឹងមានជ័យចេញ

2026/02/02 05:52:59 pm        214
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅខាងមុខបរិវេមសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលរំលោភលើដីចំណីផ្លូវសាធារណៈដោយទុករយ:ពេល ០៧ថ្ងៃ ។ដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួម អនុវត្តរក្សាបាននូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈរបស់ ទីក្រុងស្អាត អោយមានសោភ័ណ្ឌភាព ល្អ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ សូមដាក់ចេញនូវ វិធានការដូចខាងក្រោម ១/តាមបណ្តាផ្លូវមុន្នីរ៉េត និងមុខសាលាបឋមសិក្សាស្ទឹងមានជ័យ សូមបងប្អូនបញ្ឈប់ ការលក់ដូរ រំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំង,ម្ចាស់តូបហាមមិនឲ្យលក់ដូរ មិនអនុញ្ញាតិឲ្យដាក់តាំង លក់ប៉ះពាល់ផ្លូវសាធារណៈឡើយ។ ដូច្នេះសូមបងប្អូនធ្វើការរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និង ទំនិញផ្សេងៗ ចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយ:ពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។២/ក្នុងករណីមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ស្ទឹងមាន ជ័យទី២ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមាននៅលើទីតាំងខាងលើនេះឡើយ។ក្រោយពីបងប្អូនទទួលបាននូវសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលសង្កាត់ មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើស្មារតីភ្ញាក់រលឹក ចូលរួមសហការណ៍គោរពអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គុយបាចោទប្រកាន់លោក Rubio ថា បាននិយាយកុហក អំពីការបិទខ្ទប់ផ្លូវប្រេង
05/06/2026 04:05 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ គាំទ្រប្រតិបត្តិការ «ដ៏ចាំបាច់» របស់យោធាអ៊ីស្រាអែល នៅលីបង់
05/06/2026 03:05 PM
ប្រជាជនពិនិត្យមើលការខូចខាត ក្រោយការផ្ទុះសម្លាប់មនុស្ស២៦នាក់នៅរោងចក្រផលិតកាំជ្រួចចិន
05/06/2026 03:05 PM
ក្រុមហ៊ុនដឹកជញ្ជូនបារាំងនិយាយថា នាវាដឹកកុងតឺន័រ ត្រូវរងការវាយប្រហារនៅច្រកសមុទ្រហ័រមូស
05/06/2026 03:05 PM
Vincent Kompany៖ Bayern Munich ត្រៀមរួចរាល់ក្នុងការកក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League
05/06/2026 03:05 PM
អូស្ត្រាលី៖ ពលរដ្ឋជាប់ពាក់ព័ន្ធជាមួយរដ្ឋអ៊ីស្លាមនៅជំរំប្រទេសស៊ីរី មានផែនការទៅប្រទេសវិញ ប៉ុន្តែគ្មានជំនួយ
05/06/2026 03:05 PM
ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
05/06/2026 03:05 PM
រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
05/06/2026 03:05 PM
ក្មេងជំទង់ម្នាក់ បាញ់សម្លាប់មនុស្សពីរនាក់នៅសាលារៀនប្រទេសប្រេស៊ីល
05/06/2026 03:05 PM
Phil Foden ព្រមព្រៀងកិច្ចសន្យាថ្មី ៤ឆ្នាំបន្ថែមជាមួយ Manchester City
05/06/2026 03:05 PM