UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម

ព័ត៌មានជាតិ

អតីតពលករ និងពលរដ្ឋខ្មែរជាង ១ពាន់នាក់បានចូលរួម និងទទួល​បាន​ឱកាស​ការងារ​ក្នុង​វេទិកា​ការងារ​នៅខេត្តសៀមរាប

2026/02/02 03:57:11 pm        327
អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បានចូលរួម និងទទួល​បាន​ឱកាស​ការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន​ធ្វើ​ឡើង​នៅ​ខេត្តសៀ​មរាប កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្រសួង​ការងារ​បាន​រៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ស្រុក​ស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារ សេវាសន្តិសុខសង្គម និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សម្បូរបែប។លោកបន្តថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ១ ៥៩៥​នាក់បានអញ្ជើញចូលរួម ស្វែងរកការងារធ្វើ ក៏ដូចជាស្វែង​យល់​បន្ថែម​អំពី​អត្ថ​ប្រយោជន៍​របប​សន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតគិ​ត​ថ្លៃ​ផង​ដែរ។នាឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៦៤៣នាក់ (តួ​លេខ​បឋម​) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រស ហគ្រាសធំៗចំនួន ៥ ដែល​បាន​ចុះ​ទៅ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។ នេះបើតាមការ​បញ្ជាក់​ពី​​លោក ស៊ុន មេសា។អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និង​ពលរដ្ឋ​ខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែល​មាន​មន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បី​ទទួល​បាន​ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥត​គិត​ថ្លៃ​។សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀប​ចំ​វេទិកា​ការងារ សរុបចំនួន ៥៨៥លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងបងប្អូន​អតីត​ពលករ​ដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់៕

កម្ពុជាប្រមូលចំណូលសួយសារអាករពីរ៉ែមាសក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤២ពាន់លានរៀល

2026/02/02 03:40:51 pm        325
រារដ្ឋាភិបាលប្រមូលចំណូលពី សួយសារអាករ ពីវិស័យរ៉ែមាស នៅក្នុងឆ្នាំ២០២៥ សម្រេច​បាន​ប្រមាណ ៤២ ពាន់លានរៀល ជាចំណូលដុលគិតជាតម្លៃមាសនៅលើទីផ្សារ ខណៈ​បច្ចុប្បន្ន​វិស័យ​​នេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​ឱ្យដឹងនៅក្នុងវេទិកា សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ថា ជុំវិញអាជីវកម្មរ៉ែមាស គិត​មក​ដល់បច្ចុប្បន្នកម្ពុជា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាស មានចំនួន ១២ ក្រុមហ៊ុន ក្នុងនោះ មានតែក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) ដែលធ្វើប្រតិបត្តិការអាជីវកម្ម ធំជាងគេ។តំណាងអគ្គនាយកដ្ឋានរូបនេះ បានបន្តឱ្យដឹងថា ចំពោះការកំណត់រ៉ែមាសនេះ គឺ​មាន​ប្រភព​ចំណូល​ផ្សេង​ៗពីគ្នា ក្នុងនោះពាក់ព័ន្ធ ចំណូលទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ចំពោះ​វិស័យ​រ៉ែមា​ស, បើតាមកិច្ចសន្យារវាងរដ្ឋ និងក្រុមហ៊ុនដែលធ្វើអាជីវកម្ម ត្រូវបានកំណត់ សួយ​សារ​អាករ​ចំនួន​ ៣ភាគរយ នៃចំណូលដុល គិតតាមតម្លៃមាសលក់ទីផ្សារ ចំណែកការ​ប្រមូ​ល​ចំណូល​សួយ​សារអាករនៅក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ប្រមូល​បាន​ប្រមាណ ៤២ ពាន់លានរៀល ក្នុងនោះបើធៀបនិងឆ្នាំ២០២៤ ឃើញថា​មាន​កំណើន​កើន​ឡើង​គួរ​កត់សម្គាល់។ជុំវិញក្រុមហ៊ុន រ៉ឺនេសង់, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើកិច្ចព្រម ព្រៀងវិនិយោគទុនធនធានរ៉ែ ជាមួយ ក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីត​ធីត (Renaissance Minerals Cambodia Limited) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លង​មក​ថា គិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាស ពីឆ្នាំ២០២១ មកដល់​ខែ​វិច្ឆិកា​ ឆ្នាំ២០២៥ , ក្រុមហ៊ុន រ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ១៦តោន និងបាន​បង់​សួយ​សារ​អាករជូនរដ្ឋ សរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះ បុគ្គលិក​ខ្មែរ​មាន​ចំនួន ៦៤៥ នាក់៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

2026/02/02 03:30:42 pm        217
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ។

ពិធីចាប់ត្រីតាមបែបបុរាណឆ្នាំនេះនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនឹងធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ

2026/02/02 03:21:32 pm        280
ត្បូងឃ្មុំ ៖ ក្រោយចុះពិនិត្យដោយផ្ទាល់ន រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំ​ជាំក្រ​វៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអ​ភិបាល​ខេត្ត​ត្បូ​ង​ឃ្មុំ ​បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំពីធីចាប់ត្រីតាមបែបបូរាណ ដែល​តែង​ប្រារ​ព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅបឹងត្រពាំងក្រមនេះ។ជាមួយការចុះពិនិត្យនេះកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និង​កង​កម្លាំង​ទាំង​អស់ ​ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិ​សេស​ការរៀ​ប​ចំ​ចំណត​យាន​យន្ត និងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ដែល​នឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ព្រោះនេះជាការលើកស្ទួយវប្បធម៌ និង​រក្សា​នូវ​ប្រពៃណី​ទំនៀមទម្លាប់ បន្សល់ទុកពីបុរាណរបស់ដូនតា នៃប្រជាជន ភូមិសាទុំ ឃុំជាំក្រវៀន ស្រុក​មេមត់ ពិសេស​ក៏​ជា​ការ​រួម​ចំណែកបង្កើន​ស្មារតី​ទេសចរ​ណ៍ក្នុង​ខេត្ត​ត្បូងឃ្មុំឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ។ការរក្សា​បាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណ ដោយប្រើប្រាស់ឧបករនេសាទ ដូចជា អង្រុត ឈ្នាង ត្រក ​ក្អុះ ជាដើម ដោយមិនអនុញ្ញាត្តិឳ្យប្រើឧបករណ៍ទំនើប ឬល្មើសច្បាប់ឡើយ ដែល​នេះ​គឺជា​ការបង្ហាញពីតម្លៃវប្បធម៌ និងការចេះរស់នៅ​ចុះ​សម្រុង​ជាមួ​យធ​ម្មជា​តិ​រប​ស់​ប្រជា​ជន​ខ្មែរ​គ្រប់​ជំនាន់។ ជាក់ស្តែងពិធីនេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយ​ពី​មួយឆ្នាំទៅមួយឆ្នាំមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនឡើងៗ រួមទាំងជនបរទេសផង ។សូម​ជម្រាបថា បឹងត្រពាំងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង​ជា​សាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀង​រាល់​ដើម​ឆ្នាំ​ក្នុង​អំឡុង​ខែ​កុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចម្អិនហូបជុំគ្នា ដែលជា​ទំនៀម​ទម្លាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀ​វ​ទេសចរ​អន្តរជា​តិ​អញ្ជើញចូលរួមឲ្យបានច្រើនកុះករ នៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ៕

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ

2026/02/02 03:03:54 pm        166
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណ​រដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ។ រូបថត៖AKP

ថ្ងៃនេះ គ.វ.ជ. ចាប់ផ្តើមការវាយតម្លៃបេក្ខភាពអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងវិស័យអប់រំ និង​វិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលបឋម

2026/02/02 02:59:55 pm        113
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចាប់ផ្តើមដំណើរការវាយតម្លៃដំណាក់កាលបឋម ចំពោះបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ មកពីតំណាងរាជធានី ខេត្តទូទាំងប្រទេស។ក្នុងការវាយតម្លៃដំណាក់កាលបឋមនេះ គ.វ.ជ. តម្រូវឱ្យ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ តំណាងរាជធានី ខេត្ត ធ្វើបទបង្ហាញ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងកម្រិតរបស់ខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការវិនិច្ឆ័យបន្ថែមលើសំណុំឯកសារ ដែលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត បានបញ្ជូនមក។តាមការគ្រោងទុក ការវាយតម្លៃដំណាក់កាលបឋមនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ តំណាងរាជធានី ខេត្តទូទាំងប្រទេស សរុប ១៤៩អង្គភាព រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៤៩ (២)សាលាបឋមសិក្សា ចំនួន៥០ និង (៣)មណ្ឌលសុខភាព ចំនួន៥០។

តំណាងរាស្ត្រខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខ

2026/02/02 02:52:16 pm        159
លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរៈកងទ័ពជួរមុខ នៅខេត្តកំពង់ចាម។អមដំណើរជាមួយលោកជំទាវតំណាងរាស្ត្រ មានលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ដែលបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារវីរៈកងទ័ព។ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយការឧបត្ថម្ភពីរដ្ឋបាលខេត្តកំពង់ចាម ជូនដល់ភរិយា និងក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៥គ្រួសារ ដោយបានអញ្ជើញទៅដល់គេហដ្ឋានផ្ទាល់។គ្រួសារទទួលអំណោយទាំង ៥ រួមមាន ស្ត្រីទើបសម្រាលកូនដែលជាភរិយាវីរៈយុទ្ធជនកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន ក៏ដូចជាវីរៈកងទ័ពកំពុងសម្រាកព្យាបាលជំងឺ និងគ្រួសារជនភៀសសឹកដែលកំពុងរស់នៅក្នុងខេត្តកំពង់ចាម។គណៈប្រតិភូបានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣,៥០០,០០០ រៀល រួមជាមួយទឹកដោះគោស្រស់ និងសម្ភារៈចាំបាច់សម្រាប់មាតា និងទារកមួយចំនួន។ លើសពីនេះ លោកជំទាវ កុល ធារិន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ចំនួន ៨០០,០០០ រៀល ផងដែរ។ការចុះសាកសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់តំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន ក្នុងការគាំទ្រ និងថែរក្សាសុខុមាលភាពគ្រួសារវីរៈកងទ័ពជួរមុខ ជាពិសេសមាតា និងទារក ព្រមទាំងរួមចំណែកពង្រឹងសាមគ្គីភាព និងសន្តិសុខសង្គមនៅមូលដ្ឋាន៕

អតីតយុទ្ធជន ៨០គ្រួសារ ទទួលបានផ្ទះអំណោយសម្តេចតេជោ និងសម្តេចធិបតី

2026/02/02 02:32:44 pm        269
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ដីឡូត៍ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន​ និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម ជូន​អតីត​យុទ្ធជន​ចំនួន ៨០គ្រួសារ នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាន​ថ្លែង​អំណរ​គុណ​យ៉ា​ងជ្រា​ល​ជ្រៅ​ជូន​ចំពោះ​សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ត​​គិតគូរ​ដល់​សុខ​ទុក្ខ​អតីត​យុទ្ធជន​ជួប​ការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះ​គុណ​បំណាច់​របស់​អតី​តយុទ្ធជន ដែលបានធ្វើពលីកម្មជូនជាតិ និងប្រជាជន៕

រដ្ឋមន្រ្តីឧស្សាហកម្មណែនាំរោងចក្រ សហគ្រាស អនុវត្តនូវបច្ចេកទេស ដើម្បី​ពង្រឹង​សុវត្ថិភាព​ឧស្សាហកម្ម

2026/02/02 01:48:14 pm        209
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុង​ត្រួស​ត្រាយ​អនាគ​ត​នៃ​ការ​អភិវឌ្ឍ​ឧស្សាហក​ម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំ​ប្លង់​បច្ចេក​ទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹង សុវត្ថិភាពឧស្សាហកម្ម។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់​ឱ្យ​អនុវត្ត​គោល​ការណ៍​ណែនាំ​ប្លង់​បច្ចេក​ទេស​រោង​ចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង សិប្បកម្ម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះថា ទាក់ទិនការផ្សព្វផ្សាយរបស់ក្រសួង លើគោលការណ៍ណែនាំទាំងនេះ ត្រូវ​បាន​រៀប​ចំ ឡើងដើម្បីត្រួសត្រាយអនាគត នៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់​ទិស​ឱ្យ​រោង​ចក្រ សហគ្រាស និងសិប្បកម្មរៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូច​ជា​ការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ ឧស្សាហកម្ម តាម​និយាម​របស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀប​ចំ​គ្រប់​ជ្រុង​ជ្រោយ ​គឺជាខែលការពារដំបូង បំផុតដែល​មិន​ត្រឹម​តែ​ជួយប​ង្កើន​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។ ប្រកាស​ស្តីពី​ការ​ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែក​លើ​ច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះ កំណត់ប្លង់​បច្ចេក​ទេស​រោង​ចក្រដែលមានឯកសណ្ឋានភាព គ្រប ដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿង ម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌ សុវត្ថិភាព​ផ្សេង​ៗ​ទៀត​ ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើត​សាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរ​ការ​រោងចក្រ-សិប្បកម្មជាដើម។ចំណែកតំណាងរោងចក្រ និងសិប្បកម្ម លើកឡើងផងដែរថា ជុំវិញ​ការ​អនុវត្ត​បច្ចេក​ទេស​សម្រាប់​រោង​ចក្រ និងសិប្បកម្ម នៅកម្ពុជា ឃើញថា មានការអភិវឌ្ឍរីកចម្រើនគួរគត់សម្គាល់ ចំណែក​ការ​ផ្សព្វ​ផ្សាយ​ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់ បច្ចេកទេស របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីតម្រង់ទិសបន្ថែម ដល់​រោង​ចក្រ សហគ្រាស ក្នុងការត្រៀមខ្លួនបន្ថែម និងកិច្ចការពារលើសមិទ្ធផលខ្លួនឯង និង​ការ​ចូល​រួមជាមួយសង្គមផងដែរ។ជុំវិញកិច្ចការខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញនិងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ សហ​គ្រាស​ទាំង​អស់ ចូលរួមអនុវត្តគោល- ការណ៍ ណែនាំប្លង់បច្ចេកទេសប្រព័ន្ធគ្រប់គ្រងការបំពុល និង​ការ​គ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យ​សម្បត្តិ និងកេរ្តិ៍ឈ្មោះ អាជីវកម្មព្រម​ទាំង​បញ្ចៀស​ការរង​ពិន័យ​ពី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ជាយ​ថា​ហេតុ​៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ចិននឹងរៀបចំឱ្យមានវេទិកាសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយ​តប​នឹង​កង្វល់​អ្នក​វិនិយោគ

2026/02/02 01:25:50 pm        207
កម្ពុជា-ចិននឹងចាប់ផ្តើមរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី១ នៅក្នុង​ខែ​កុម្ភៈ​នេះ ​ដើម្បីឆ្លើយតបទៅនឹងកង្វល់ របស់អ្នកវិនិយោគដោយផ្ទាល់ និងដើម្បីធានាថា អ្នក​វិនិយោគ​នឹង​ទទួល​បាន​នូវបរិយាកាសធុរកិច្ច ដែលងាយស្រួល និងអាចប៉ាន់ ប្រមាណបាន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​ នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មហា​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៥​ ក្នុងពិធីនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង "មិត្តភាព ដែកថែប" ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍ និង​បាន​គូស​បញ្ជាក់​ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រម ព្រៀង​កម្រិត​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់ រវាងប្រជាជន និងប្រជាជន ក្នុង​ស្មារ​តី​កសាង​ «សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាន​នាំ​មក​នូវ​ការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈ​សភា​ពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថា ជាស្ពានតភ្ជាប់ ដ៏មានឥទ្ធិពល ដែលបាន​ជំរុញ​ឱ្យ​សហ​គ្រាស​នៃប្រទេសទាំងពីរ ដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម "ខ្សែក្រវាត់និងផ្លូវ" ដែល​ជាកម្លាំងចលករផ្លាស់ ប្តូរកម្ពុជាពី "ប្រទេសដែលមានសក្តានុពល" ទៅជា "ប្រទេស​ដែល​មាន​ការ​រីកចម្រើនពិតប្រាកដ" ព្រមទាំងបានបញ្ជាក់ថា តាមរយៈ កិច្ចសហប្រតិបត្តិការនេះ កម្ពុជា​សម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនរួមមាន ផ្លូវថ្នល់ជាង ៣ ពាន់គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាស​យានដ្ឋានទំនើប និងផ្លូវល្បឿនលឿនដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើន​ភាព​ប្រកួត​ប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ, ក្នុងឆ្នាំ២០២៥ ការវិនិយោគ​ផ្ទាល់​ពី​ចិនមា​ន​ចំនួន​រហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុក ចិត្តខ្ពស់​របស់​អ្នក​វិនិយោគ​ចិន​មកលើស្ថិរភាពនយោបាយ និងម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអំពាវនាវយ៉ាងទទូច ឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បី​រុញច្រានកម្ពុជាឱ្យកាន់ តែមានភាពធន់ក្នុងយុគសម័យឌីជីថលរួមមាន ការជំរុញ​ផលិត​កម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោ ល្បីៗលើទីផ្សារអន្តរជាតិ ការវិ​និយោគ​លើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុង​ក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ផ្ដោតលើគុណភាព និងចីរភាព ដែលអាច ជួយឱ្យកម្ពុជា ក្លាយជាថ្នាល​ឡូជី​ស្ទីក​ដ៏​សំខា​ន់​នៅ​ក្នុងច្រករបៀងមេគង្គ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ដើម្បី​គាំ​ទ្រដ​ល់​មហិច្ឆតា​នៃ​ការ​កសាង​អនាគត​រួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការដោះ​ស្រាយ​រាល់​បញ្ហា​រាំង​ស្ទះតាមរយៈយន្តការថ្មីៗ, ឯកឧត្តមបានប្រកាសពីការ ដាក់ឱ្យដំណើរការ "វេទិកា​សន្ទនា​រ​វាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន" (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅ​ខែ​កុម្ភៈ ខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់៦ខែម្តង ដើម្បីឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​អ្នក​វិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹង បន្ថែមតាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET)​ ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និង​អាច​ប៉ាន់​ប្រមាណបាន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់ភូមិជាង ១០ នៅភាគខាងត្បូងលីបង់
05/06/2026 07:05 PM
ក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM និយាយថា នាវារងការឆាប់ឆេះនៅច្រកសមុទ្រ Hormuz នឹងត្រូវសណ្តោងទៅកាន់ទីក្រុង Dubai
05/06/2026 07:05 PM
EU ត្រូវបានជំរុញឲ្យ «ចាត់វិធានការឥឡូវនេះ» ជុំវិញគម្រោងតាំងទីលំនៅ នៅតំបន់ West Bank
05/06/2026 07:05 PM
ឥណ្ឌាមានបំណងសម្រេចគោលដៅពាណិជ្ជកម្ម ២៥ពាន់លានដុល្លារជាមួយវៀតណាមនៅឆ្នាំ ២០៣០
05/06/2026 06:05 PM
នាវាដឹកទំនិញទៅកាន់ប្រទេសអ៊ុយក្រែន បានលិចនៅជិតកោះ Andros របស់ប្រទេសក្រិក
05/06/2026 06:05 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ
05/06/2026 06:05 PM
កិច្ចពិភាក្សាពាណិជ្ជកម្ម G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និង EU ប៉ះពាល់ឯកភាព
05/06/2026 06:05 PM
សេចក្ដីរាយការណ៍៖ អាមេរិករំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតបចំណុចសំខាន់ៗ ក្នុងរយៈពេល ៤៨ម៉ោង
05/06/2026 06:05 PM
ជប៉ុនបាញ់មីស៊ីល នៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្តនៅភាគខាងជើងហ្វីលីពីន
05/06/2026 06:05 PM
រុស្ស៊ីចាប់ផ្តើមសាកល្បងបាញ់មីស៊ីលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ
05/06/2026 06:05 PM