សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនឈរជើងនៅសមរភូមិមុខ
សម្ដេចធិបតី៖ ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត
សម្ដេចធីបតី៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា
យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន នៅវិមាន៧មករា

ព័ត៌មានជាតិ

នៅដើមខែកុម្ភៈនេះ កម្ពុជាបានបណ្តេញចេញជនបរទេសសរុប ៤១៩នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់

2026/02/03 08:42:23 am        343
នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤១៩នាក់ (ស្រី១០នាក់) មាន ៧ សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីប៊េរីយា នីហ្សេរីយា និងប៉ាគីស្ថាន ចេញពីព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញចេញជនបរទេសសរុប ១៧៥នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា

2026/02/03 08:37:00 am        260
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ​ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន

2026/02/02 07:56:13 pm        203
ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែក​ ស្ថិត​នៅឃុំបន្ទាយដែក​ ស្រុកកៀនស្វាយខេត្តកណ្តាលនៅឆ្នាំនេះ​ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមច្រេីមកុះករជាងឆ្នាំមុនៗ។ ការចូលរួម​ច្រេីនកុះករពី​មួយឆ្នាំទៅមួុយឆ្នាំនេះ​ បេីតាមព្រះចៅ​អធិការ​វត្ត​បន្ទាយដែក​ មានសង្ឃដីការថា​ គឺដោយសារតែ​ប្រជា​ពុទ្ធបរិស័ទ​ និងសិស្សានុសិស្ស​មានការយល់ដឹង​កាន់តែច្បាស់ពីតម្លៃនៃ​ពុទ្ធសាសនា​ និងតម្លៃ​នៃ​វប្បធម៌​ជាតិ​ និងម្យ៉ាងទៀត​ក៏ដោយសារតែប្រទេសកម្ពុជាយេីងមាន​សុខសន្តិភាព​ និងមានឱកាសគ្រប់គ្រាន់ក្នុង​ធ្វេីបុណ្យ​ធ្វេីទានជាដេីម៕

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ

2026/02/02 06:12:39 pm        120
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ គឺជាការបន្តអនុវត្តសកម្មភាពគាំទ្រការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស យន្តការការងារដ៏មានប្រសិទ្ធភាពសម្រាប់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលមានភាពប្រទាក់ក្រឡាគ្នា តម្រូវឱ្យយើងត្រូវធ្វើការក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។ ជាក់ស្ដែង កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីកំណត់បញ្ហាប្រឈមនិងដំណោះស្រាយប្រកបដោយនវានុវត្តន៍ស្របទៅតាមស្ថានភាពជាក់ស្ដែង ហើយក៏ដើម្បីពិនិត្យកំណត់សកម្មភាពអាទិភាពលើអាទិភាព ស្វែងរកចំណុចឯកភាពគ្នា និងកំណត់ចំណុចរួមដែលមិនទាន់ឯកភាពគ្នានៅក្នុងសេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសនីមួយៗ មុនឈានដល់ការពិនិត្យ តម្រង់ទិស និងសម្រេចពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។  ឯកឧត្ដម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយរំលេចស្ថានភាពនិងបទពិសោធនៃការអនុវត្តការងារ ជាពិសេសការបន្តគិតគូរអំពីសកម្មភាពការងារនៃគម្រោងរយៈពេលមធ្យមនិងរយៈពេលវែង ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានជម្រាបជូនអង្គប្រជុំ នូវស្ថានភាពនិងផែនការសកម្មភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ផងដែរ។ បន្ទាប់មក ក្រុមការងារបច្ចេកទេសនីមួយៗបានធ្វើបទបង្ហាញពផែនការសកម្មភាពនិងវឌ្ឍនភាពការងារជូនដល់អង្គប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើគ្រប់ចំណុច ក្រោយពីចប់បទបង្ហាញនីមួយៗ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍តម្រង់ទិសសម្រាប់ការពិភាក្សាលម្អិតលើមតិយោបល់និងសំណើរបស់ក្រុមការងារបច្ចេកទេសនីមួយៗ ដោយបានផ្ដល់នូវគន្លឹះក្នុងការគិតគូរអំពីសកម្មភាពការងារក្នុងក្របខ័ណ្ឌរួម ដែលមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានិងរៀបចំជាសកម្មភាពលម្អិតនាពេលបន្តបន្ទាប់ខាងមុខ។ សូមជម្រាបជូនថា៖ បទបង្ហាញស្ដីពីផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចំនួនបី ដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាមានដូចជា៖ ១) ក្រុមការងារបច្ចេកទេសកែម្អប្រព័ន្ធជ្រើសរើសមន្ត្រី; ២) ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ; ៣) ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម។គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) បានបើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ របស់ក្រុមការងារបច្ចេកទេសទាំងបី នៃអនុគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងអនុគណៈកម្មាធិការទាំងបួននៃ គ.ក.ស. និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងវត្តមានចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៤៥នាក់។

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ

2026/02/02 06:06:45 pm        188
បន្ទាប់ពីមានជំនួបទ្វេភាគីរួច នាល្ងាចថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:២០នាទី នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការសភា» រវាងអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការព្រឹទ្ធសភាប៉ាគីស្ថាន ដែលចុះហត្ថលេខាដោយឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។គោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺការផ្តល់នូវក្របខណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និង អន្តរកម្មរវាងភាគីទាំងពីរ រួមមានការជំរុញការផ្លាស់ក្នុងកិច្ចការសភា និងរដ្ឋបាល និងការរួមគ្នា លើក កម្ពស់ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្លាស់ប្តូរបទពិសោធ ចំណេះដឹង ជំនាញ និង ទស្សនកិច្ច សិក្សា៕

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

2026/02/02 06:00:58 pm        120
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួននេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាលើកទីបីមកកាន់កម្ពុជា ខណៈសម្ដេចតេជោចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាការញ៉ាំទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ក្នុងឱកាសកិច្ចប្រជុំនេះ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថានគ៏បានចុះហត្ថលេខាជាមួយគ្នា ដោយផ្ដោតសំខាន់លើការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន ក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ីស្លាមប៉ាគីស្ថានក្នុងពេលសមស្របណាមួយនាពេលខាងមុខ ខណៈសម្ដេចមិនធ្លាប់ទៅពីមុនឡើយ។ តាមរយៈជំនួបនៅថ្ងៃនេះសម្ដេចតេជោ បានជម្រាបទៅកាន់ ឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានថា សម្ដេចចង់ឃើញការបង្កើតស្ថានទូតកម្ពុជា ជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយ។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់នៅក្រោយជំនួបនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។  សូមបញ្ជាក់ថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ កំណត់រយៈពេល៧ថ្ងៃឲ្យរុះរើតូបលក់ដូរមុខសាលាបឋមសិក្សាស្ទឹងមានជ័យចេញ

2026/02/02 05:52:59 pm        214
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរនៅខាងមុខបរិវេមសាលាបឋមសិក្សាស្ទឹងមានជ័យ ដែលរំលោភលើដីចំណីផ្លូវសាធារណៈដោយទុករយ:ពេល ០៧ថ្ងៃ ។ដើម្បីលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ និងចូលរួម អនុវត្តរក្សាបាននូវសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈរបស់ ទីក្រុងស្អាត អោយមានសោភ័ណ្ឌភាព ល្អ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ សូមដាក់ចេញនូវ វិធានការដូចខាងក្រោម ១/តាមបណ្តាផ្លូវមុន្នីរ៉េត និងមុខសាលាបឋមសិក្សាស្ទឹងមានជ័យ សូមបងប្អូនបញ្ឈប់ ការលក់ដូរ រំលោភដីចំណីផ្លូវសាធារណៈ ពិសេសម្ចាស់ទីតាំង,ម្ចាស់តូបហាមមិនឲ្យលក់ដូរ មិនអនុញ្ញាតិឲ្យដាក់តាំង លក់ប៉ះពាល់ផ្លូវសាធារណៈឡើយ។ ដូច្នេះសូមបងប្អូនធ្វើការរុះរើសំណង់ តូប ស្លាកប៉ាណូ សម្ភារៈ និង ទំនិញផ្សេងៗ ចេញដោយខ្លួនឯងលើដីចំណីផ្លូវសាធារណៈ ដោយទុករយ:ពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។២/ក្នុងករណីមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ស្ទឹងមាន ជ័យទី២ នឹងចុះចាត់វិធានការរុះរើចេញឱ្យអស់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមាននៅលើទីតាំងខាងលើនេះឡើយ។ក្រោយពីបងប្អូនទទួលបាននូវសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលសង្កាត់ មានការសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើស្មារតីភ្ញាក់រលឹក ចូលរួមសហការណ៍គោរពអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕តារាវុទ្ធី

សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅវិមានសាមគ្គីភាព

2026/02/02 05:44:16 pm        26
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងការងារ រំលឹកឱ្យម្ចាស់រោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារអំឡុងពេលអាកាសធាតុក្តៅ

2026/02/02 04:44:50 pm        168
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ តាមរយៈការក្រើនរំលឹកនេះ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា បរិយាកាសនៅកន្លែងធ្វើការ នៅតែបន្តដោយរលូន និងសុវត្ថិភាពនៅពេលកើនឡើងកំដៅ។ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងការងារ ក៏បន្តធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការតាមដានជាមួយកម្មករនិយោជិត ក៏ដូចជាសហគ្រាសផងដែរ»។លោកបានលើកឡើងថា វិធានការចាំបាច់មួយចំនួនដែលម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់អាចអនុវត្តបាននៅរដូវក្តៅរួមមាន ការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។អ្នកនាំពាក្យរូបនេះបន្តថា បន្ថែមពីនេះត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ អាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ,ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ និងបង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។បើតាមលោក ស៊ុន មេសា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ "១២៨៦" ឬ "១២៩៧” ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់ បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង៕

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា

2026/02/02 04:23:37 pm        172
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី និង គណៈប្រតិភូនឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានព្រឹទ្ធសភា ក៏នឹងជួបសម្តែងការគួរសមចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ទស្សនកិច្ចផ្លូវការរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅកម្ពុជា ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM
ប្រទេសគុយបា ធ្វើសមយុទ្ធយោធា ក្នុងពេលមានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាមេរិក
05/09/2026 12:05 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក សួរអំពីការគាំទ្ររបស់សម្ព័ន្ធមិត្តលើអ៊ីរ៉ង់ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំអ៊ីតាលី
05/09/2026 12:05 PM
អង្គការWHO៖ ហានិភ័យនៃការរាលដាលវីរុស Hantavirus ដល់ប្រជាជនទូទៅ មានកម្រិតទាបបំផុត
05/09/2026 12:05 PM
បេសកជនអ៊ីរ៉ង់ ជំរុញឱ្យUN «ថ្កោលទោសយ៉ាងដាច់ខាត» ចំពោះការបិទផ្លូវរបស់អាមេរិក និងការវាយប្រហារលើនាវាដឹកប្រេងអ៊ីរ៉ង់
05/09/2026 12:05 PM
សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនឈរជើងនៅសមរភូមិមុខ
05/09/2026 12:05 PM
សម្ដេចធិបតី៖ ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត
05/09/2026 11:05 AM
សម្ដេចធីបតី៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា
05/09/2026 11:05 AM
យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន នៅវិមាន៧មករា
05/09/2026 11:05 AM
រោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ប្រទេសលីប៊ី ផ្អាកប្រតិបត្តិការខណៈមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធ
05/09/2026 10:05 AM