កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

NEA បន្តកម្មវិធីបណ្តុះបណ្តាលជំនាញទន់សម្រាប់សិក្ខាកាម ដែលបាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ដេរ

2026/01/26 03:53:32 pm        293
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នៅ​តែ​បន្ត​រៀប​ចំ​កម្ម​វិធី​បណ្តុះបណ្តាលជំនាញទន់ សម្រាប់សិក្ខា​កាម​ដែល​​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ដេរ​រយៈ​ពេល ៦ថ្ងៃដោយជោគជ័យ នឹងត្រៀម​ខ្លួន​ចូល​ធ្វើកា​រ​។ វគ្គបណ្តុះ​បណ្តាល​នេះ​គឺ​ជា​កិច្ច​សហការ​រវាង NEA ជាមួយ​រោង​ចក្រ​នានា​ក្នុង​វិស័យ​កាត់​ដេរ ​នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយ​ទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។យុវជន អ្នកស្វែងរកការងារ និងជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដែល​មាន​បំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ និងទទួលបានការងារធ្វើភ្លាមៗ អាច​ទាក់​ទង​មក​ NEA តាមរយៈលេខ 076 863 3484/016 786 655 / 088 359 5436/ 071 488 8905។

អភិបាលខេត្តកោះកុង៖ ការអភិវឌ្ឍទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំង​សង្គម​ស៊ីវិល​ វិស័យឯកជន និងសហគមន៍

2026/01/26 03:38:46 pm        516
លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​បិទ​បញ្ចប់​គម្រោង​ «លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការ​ប្រែ​ប្រួល​អាកាស​ធាតុ»​ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួល​អាកាស​ធាតុ​ក្នុង​វិស័យ​អប់រំ​ (BRACE) និងគម្រោង​បង្កើនកា​លា​នុវត្ត​ភា​ព​សម្រាប់​អភិវឌ្ឍ​វិស័យ​សាក​វប្ប​កម្ម​(GROWTH) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។នាឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានអបអរសាទរចំពោះសមិទ្ធផលជាផ្លែផ្កា ចេញ​ពី​ការ​អនុវត្ត​របស់​គម្រោង ការីប ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលជាគម្រោងបន្តពីគម្រោងស្ទៀរ ក្នុង​រយៈ​ពេល ៥ឆ្នាំកន្លងមក និងកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាដៃគូរអភិវឌ្ឍ ម្ចាស់​ជំនួយ​ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នក​គ្រូ និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុ​ង​ការ​រួម​ចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និង​បន្ស៉ាំ​ទៅ​នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា និងខេត្តកោះកុង។លោកជំទាវបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children និង​ដៃ​គូ​អភិវឌ្ឍ​ផ្សេង​ៗ បានទាញយកនូវបទពិសោធន៍ នៃការអនុវត្តគម្រោងកន្លងមក ដើម្បីកសាង​គម្រោង​ថ្មី​ៗ និងទទួលបានការអនុម័តហិរញ្ញប្បទានពី ក្រសួងការបទេស និងពាណិជ្ជកម្ម នៃ​ប្រទេស​ណូវែលហ្សេឡង់ (MFAT) និងមូនិធិអាកាសធាតុបៃតង (GCF) រួមជាមួយមូលនិធិ ភាព​ជា​ដៃគូសកលសម្រាប់អប់រំ (GPE)។ នាងខ្ញុំសូមអបអរសាទរ និងគាំទ្រ​ចំពោះ​គម្រោង​ថ្មី​ទាំង​ពីរ ​ដែលអង្គការ Save the Children បានប្រកាសជាផ្លូវការរួម ក្នុងកំរិតប្រទេស ជាមួ​​យ​ក្រសួង​ រួចរាល់ហើយ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងកំពុងរៀបចំការអនុវត្តន៍គម្រោងនេះ ក្នុងភាពជាដៃគូកំរិតខេត្ត ជាមួយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការ IDE ដោយ​ពង្រីក​តំបន់​គោល​ដៅ​ទូទាំងខេត្តកោះកុង។លោកជំទាវ អភិបាលខេត្ត បន្ដថា ជាការ​ពិត​ការ​អភិវឌ្ឍ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ទាំងសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ព្រោះជាចលករ ក្នុងការ​កសាង​ធន​ធាន​មនុស្ស​នៅ​កម្រិតមូលដ្ឋានលើចំណេះដឹង និងជំនាញ បច្ចេកទេស ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​គ្រួសារ និងការដោះស្រាយរួម គ្នាចំពោះនិន្នាការ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះ​មហន្ត​រាយ​ក្នុង​ប្រទេសកម្ពុជា និងក្នុងខេត្តកោះកុងយើងនាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា លើក​ទឹក​ចិត្ត​ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ក្នុងកា​រ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​៕

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលផ្ដាំផ្ញើ​ដល់​យោធិន​នៃ​កង​រាជ​អាវុធហត្ថ​ទើប​ជ្រើស​រើស​ថ្មី​ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងបទបញ្ជា

2026/01/26 03:17:00 pm        143
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងផ្ដាំផ្ញើដល់យោធិន នៃ​កង​រាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរព​វិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើ និង​ការពារប្រទេសជាតិ មាតុភូមិ និង​បន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែង​រហូត​ទៅ​។​មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើប​ជ្រើស​រើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកមរា ឆ្នាំ២០២៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តម​អភិបា​ល​ខេត្ត​បន្តថា ការហ្វឹកហាត់របស់យើង​នៅ​ពេល​នេះ​គឺ​ជា​ភារកិច្ច​ស្នូល​របស់​កង​កម្លាំង​ជា​ចាំ​បា​ច់ ដើម្បីមកបម្រើ និងការពារប្រទេសជាតិ មាតុភូមិ និងបន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែងរហូតទៅ ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ ទើបយើង​អាច​ការពារ​បូរណ​ភា​ពទឹកដី និងបន្តថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងបានយ៉ាងល្អប្រសើរ។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមអភិបាល​បាន​សំដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ ​កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់​លក្ខណ​សម្បត្តិ​(ជាប់​ជា​ស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវ​ចូល​ហ្វឹក​ហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូម​ខិត​ខំ​រៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យ​ទទួល​បាន​ជោគ​ជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យ​ទូទៅ​សម្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរ​ចំពោះ​ទឹក​ចិត្ត​រប​ស់​ក្រុម​គ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។យោង​តាមរបាយការណ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បេក្ខ​ជន​គ្រប់​លក្ខណ​សម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ២២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាស​បញ្ចូល​ក្រប​ខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កង​រាជ​អាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦ និងជូនដំណើរទៅហ្វឹកហ្វឺន នៅវិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​(កំបូល)​នា​ពេល​នេះ​៕

ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់

2026/01/26 02:46:12 pm        178
ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សាស្ថិតក្នុងកម្រិតខ្ពស់ ឆ្លុះ​បញ្ចាំង​នូវ​ភាព​រឹងមាំ ​នៃលទ្ធផលសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់​ជាតិ​ ការទប់ស្កាត់និងវិបត្តិ ជាពិសេសធានាដល់ការនាំចូលទំនិញក្នុង គ្រាបន្ទាប់។ ទាក់ទងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តរក្សាបាននៅកម្រិតខ្ពស់ ដែល​ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់ជាតិ ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់​ទល់នឹងវិបត្តិខាងក្រៅ។ជុំវិញទុនបម្រុងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​នៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍កន្លងមកថា ទុន​បម្រុងអន្តរជាតិនៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ក្នុងអត្រា ២២,៣% ធៀបនឹងឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ឬស្មើនឹង ៨ ខែ នៃ​ការ​នាំ​ចូល​ទំនិញ ​និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ការកើនឡើងនេះ ជា​ចម្បងបណ្ដាលមកពីការកើនឡើងដូចជា៖ តម្លៃមាស, ចំណូលពីការវិនិយោគក្រៅប្រទេស,កា​រ​​ប្រែប្រួលអត្រាប្តូរប្រាក់, និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និង​ប្រាក់​បម្រុង​កាតព្វកិច្ច។ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ ដោយ​រចនាសម្ព័ន្ធគ្រប់គ្រង ទុនបម្រុងអន្តរជាតិ ត្រូវបាន​រៀបចំ​ឡើង​ស្រប​តាម​ឧត្ត​មា​នុវត្ត​ន៍​អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុង ប្រយ័ត្នខ្ពស់។ ការ​កំណត់​ទិស​ដៅ​យុទ្ធសាស្រ្ត និងកម្រិតហានិភ័យទទួលយកបាន ត្រូវធ្វើឡើងដោយក្រុមប្រឹក្សាភិបាល តាម​រ​យៈការ អនុម័តលើគោលនយោបាយវិនិយោគជាប្រចាំឆ្នាំ ឬតាមការចាំបាច់។ រីឯ​ការ​តាម​ដាន​ជា​ប្រចាំខែ គឺត្រូវអនុវត្តដោយគណៈកម្មការ វិនិយោគទុនបម្រុង ដែលមាន​ទេសា​ភិបាល​ជា​ប្រធាន​គណៈកម្មការ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគ វិភាគលក្ខខណ្ឌទីផ្សារ និង ផ្ដល់​អនុ​សាសន៍​កែ​សម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់​គ្រង​ទុន​បម្រុង​ត្រូវ​បាន​ផ្ដោត​លើ​សុវត្ថិភាព សន្ទនីយភាព និងទទួល បានចំណូលសមស្រប។ នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម លើសេចក្ដីណែនាំការវិនិយោគ, បទ​បញ្ជា​ផ្ទៃ​ក្នុង​ស្តីពី, សេចក្ដីណែ នាំលើការងារជ្រើសរើសនិងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និង​ភ្នាក់​ងារ​រក្សា​មូលបត្រ “ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីបុគ្គលិកនាយកដ្ឋាន គ្រប់គ្រងទុនបម្រុង”, ប្រព័ន្ធ​គ្រប់​គ្រង​ទុនបម្រុង និងការធ្វើពិពិធកម្មភ្នាក់ងាររក្សាមូលបត្របន្ថែម សំដៅក្នុងការធានាសុវត្ថិភាព និង​ប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រតិបត្តិករទេសចរណ៍៖ វិបត្តិព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍កាន់តែខ្លាំង

2026/01/26 02:43:51 pm        172
ប្រតិបត្តិករទេសចរណ៍ បានលើកឡើងថា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ឈានដល់ការបិទព្រំដែន គោករវាងប្រទេសទាំងពីរ បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការពង្រឹងវិស័យទេសចរណ៍ឱ្យរឹងមាំឡើង។លោក ឌុច សារ៉េត ជាប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានលើកឡើងថា វិបត្តិព្រំដែនកម្ពុជាថៃនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចម្សិលមិញថា តាមរយៈជម្លោះដែលកើតឡើងនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ ពិសេសភ្ញៀវទេសចរក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការធ្វើដំណើរបែបថ្មី។ លោកថា “ពីមុនភ្ញៀវជ្រើសរើសក្នុងការធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែឥឡូវពួកគេដូរពីការហោះហើរពីទីក្រុងមួយៗ មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ស្របពេលដែលព្រលានយន្តហោះធំៗបានដំណើរការ រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងព្រលានយន្តហោះអន្តរជាតិតេជោ”។យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២នោះ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះប្រមាណជិត៣០ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។បើទោះយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍ បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន ក៏នឹងជួយជំរុញដល់កំណើនទេសចរមកលេងនៅកម្ពុជាឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តក្នុងការលើកលែងទិដ្ឋការចំពោះប្រទេសគោលដៅដទៃទៀត ដូចជាប្រទេសឥណ្ឌាជាដើម៕អត្ថបទ៖ សាវី 

អភិបាលខេត្តកំពង់ចាម ស្នើសមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា

2026/01/26 02:39:48 pm        92
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រាជនពិការឲ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្តដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំលើសពីឯកឧត្តម សូមស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារីតាមក្រុង ស្រុកឲ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារហើយ ក៏ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្ត ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែគៀងគរថវិកាតែមួយមុខនោះទេ គឺបង្កើតឡើងដើម្បីឲ្យសមាជិកក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿងលុយកាក់ចូលសមាគមនោះដូច្នេះសូមសមាជិកសមាគមប្រឹងប្រែងខិតខំ ជួយកិច្ចការមនុស្សធម៌ឲ្យបានច្រើន។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិកនីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះធ្វើឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំក្រុមដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

អ្នកបន្តភៀសសឹក ទទូចឱ្យអន្តរជាតិជួយអន្តរាគមន៍​ជំរុញ​ថៃ​បញ្ឈប់​អរិភាព​ជាមួយ​កម្ពុជា និង​ងាក​មក​រក​ដំណោះ​ស្រាយ​ផ្លូវច្បាប់

2026/01/26 02:29:36 pm        180
ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ មាន​លំនៅ​ឋាន​នៅ​តំបន់​ក្រហម​ហើយ​កំពុង​បន្ត​ភៀស​សឹក​តាម​ជំរំ​សុវត្ថិភាព បានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ បញ្ឈប់​ទង្វើ​អរិភាព​របស់​កង​ទ័ព​ថៃ ​ឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជួយស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ។ប្រជាពលរដ្ឋ លើកឡើងថា កំពុងនឹករលឹកយ៉ាងខ្លាំង ដល់ផ្ទះសម្បែងពួកគាត់ ដែល​ជម្លៀស​ចេញ​អស់​រ​យៈ​ពេលជាង ១ខែមកហើយនោះ ហើយមិនដឹងទ្រព្យសម្បត្តិ រងការបំផ្លាញយ៉ាងណាខ្លះ ព្រោះ​នៅ​ក្បែរតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយចង់ត្រឡប់ទៅផ្ទះវិញ ។អ្នកភៀសសឹកបានបន្តថា នៅពេលឃើញប្រជាពលរដ្ឋភៀសសឹកដទៃទៀត ត្រឡប់ទៅផ្ទះវិញ គឺ​ពួក​គាត់​ក៏​ចង់​ទៅដែរ ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ដោយ​សារ​ផ្ទះ​នៅ​ក្នុង​តំបន់​ក្រហម ហើយការហាមមិនទាន់ឲ្យទៅវិញនេះ គឺគិតពីសុវត្ថិភាពរបស់ពួកគាត់។ទន្ទឹមនេះ ប្រជាពលរដ្ឋបានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយ​ដល់​ប្រទេសកម្ពុជា ដែលរងនូវអំពើឈ្លានពានរបស់កងទ័ពថៃ ហើយបាន​បង្ក​សង្គ្រាម​មុន​នោះ ​ដើម្បីពួកគាត់អាចត្រឡប់ទៅផ្ទះវិះ ដោយសុវត្ថិភាព។ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់អស់រយៈពេលជិតមួយខែ មកហើយក៏ដោយ ក៏​ក្នុង​អំឡុង​នេះ ​កងទ័ពថៃតែងតែបង្កនូវអរិភាព ជាច្រើនបន្តបន្ទាប់ ក្នុងនោះមានការយកបន្លាលួស តួ​កុង​ទីន័រ​ និងកងឡានជាដើម មកព័ទ្ធយកទឹកដីខ្មែរ នៅក្នុងតំបន់មួយចំនួន ដែលទង្វើនេះ បាន​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។គួរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ គឺមានប្រមាណជាង ៥​សែន​ ៣ម៉ឺននាក់ ឬស្មើនឹង ៨២ភាគរយហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូចនេះ​ប្រជា​ពលរដ្ឋ​ភៀស​សឹកបន្តស្នាក់នៅជំរំមានចំនួន ជាង ១១ម៉ឺននាក់ទៀត ក្នុងនោះស្រី្តមានជាង ៦​ម៉ឺន​នាក់​ និងកុមារជិត ៤ម៉ឺននាក់៕ អត្ថបទ បាន សុខរិទ្ធិ 

រដ្ឋមន្រ្ដីកសិកម្មកម្ពុជា នាំរដ្ឋមន្រ្ដីកសិកម្មឡាវឈ្វេងយល់អំពីផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

2026/01/26 02:10:13 pm        205
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញនាំ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យនិងស្វែងយល់ផលិតផលកសិកម្មសំខាន់ៗដែលជាសក្តានុពលរបស់ប្រទេសកម្ពុជា។យោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញពិនិត្យពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្រទាំងមូល និងស្វែងយល់បន្ថែមពីផលិតផលសម្រេចរបស់រោងចក្រ ខនហ្វីរេល រាជធានីភ្នំពេញ ដែលធ្វើឡើងពីកសិផលសក្តានុពលកម្ពុជាជាច្រើន ប្រកបដោយគុណភាពល្អ សុវត្ថិភាពអនាម័យខ្ពស់ រសជាតិឆ្ងាញ់ និងល្អប្រសើរសម្រាប់សុខភាព ខណៈផលិតផលទាំងនេះសុទ្ធសឹងតែឆ្លងកាត់ការពិសោធន៍ មានការទទួលស្គាល់ និងវាយតម្លៃច្បាស់លាស់មុននឹងដាក់លក់លើទីផ្សារ និងនាំចេញទៅក្រៅប្រទេស។បន្ទាប់ពីចប់ដំណើរទស្សនកិច្ចខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្តអញ្ជើញនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថានឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រ ហ្គោលដេនរ៉ាយស៍ (Golden Rice) ខេមបូឌា ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញចុះពិនិត្យពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង សម្ងួត កិន ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច សម្រាប់ដាក់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ប្រកបដោយគុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរខណ្ឌ៧មករា បន្តយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីរក្សារបៀបរៀបរយ

2026/01/26 01:46:53 pm        202
ភ្នំពេញ ៖ អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន នៅតែបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយដងផ្លូវនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានារក្សាបានរបៀបរៀបរយឲ្យបានល្អប្រសើរ ។ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ស្ថិតក្នុងសង្កាត់ពាក់ព័ន្ធចំនួន០៥ រួមមានសង្កាត់អូរឬស្សី១ , អូរឬស្សី៣ , អូរឬស្សី៤ , សង្កាត់មនោរម្យ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ដោយបន្តការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌតែងតែគិតគូរជានិច្ចជាកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណ្ឌភាពល្អក្នុងទីក្រុង ខណៈខណ្ឌ៧មករា គឺជាខណ្ឌមួយដែលឋិតនៅកណ្តាលរាជធានីភ្នំពេញ ឬហៅថា ជាតំបន់ប្រជុំជន ។ លោកអភិបាលបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ១០៧ ( ផ្លូវសុកហុក ) ខាងលើ គឺដើម្បីឲ្យបងប្អូនជាម្ចាស់លំនៅឋានស្របសងខាងផ្លូវដែលកំពុងប្រកបអាជីវកម្មនានា សូមចូលរួមជាមួយអាជ្ញាធរក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ ទុកចំណីផ្លូវសម្រាប់ពលរដ្ឋថ្មើរជើង ជៀសវៀងការបន្តរំលោភចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របៀបរៀបរយសាធារណៈ ពិសេសអាចបង្កការកកស្ទះនានាដោយកត្តាបំពានណាមួយរបស់អ្នកដែលល្មើសការណែនាំរបស់រដ្ឋបាលខណ្ឌ ។ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោក ថេង សុថុល អភិបាលខណ្ឌ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា នឹងចូលរួមអនុវត្តការណែនាំរបស់អាជ្ញាធរឲ្យបានល្អខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជាការរួមចំណែកកែរលម្អរ និងរក្សាបានសោភ័ណ្ឌភាពខ្ពស់ក្នុងទីក្រុងរបស់យើង ខណៈរាជធានីភ្នំពេញរបស់យើងបច្ចុប្បន្នកំពុងត្រូវបានសកលលោកទទួលស្គាល់ថា ជាទីក្រុងដែលពោរពេញភាពសប្បាយរីករាយ និងសុខសន្តិភាព ៕ កុម្ភៈ

អនុប្រធានទី១ គ.ជ.គ.ម.៖ ការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹកជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្ដី

2026/01/26 01:22:24 pm        192
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹកជាយុទ្ធសាស្រ្តគិតគូរវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចុះពិនិត្យការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន នៅតាមបណ្តាមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលជូនជនភៀសសឹក ពិសេសប្រជាពលរដ្ឋចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់គោលការណ៍ក្នុងការរៀបចំជម្រកចល័តនេះជូនបងប្អូនភៀសសឹក។ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការរៀបចំជម្រកចល័តនេះ មិនត្រឹមតែជាការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋមានជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្រុមការងារបានខិតខំប្រឹងប្រែងពន្លឿនរហូតសម្រេចរៀបចំរួច និងដំឡើងជម្រកចល័តនេះជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋភៀសសឹកចូលស្នាក់នៅជាបណ្តើរៗ ក្នុងមណ្ឌលសុវត្ថិភាពតាមបណ្តាខេត្តមួយចំនួន។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ មានអំណោយផលដែលទទួលជនភៀសសឹកច្រើនគ្រួសារ និងអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាមានជម្លោះព្រំដែនដែលប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ជាពិសេសគោលការណ៍បន្តរៀបចំជម្រកចល័តនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា រាជរដ្ឋាភិបាលដែលកើតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM