រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានជាតិ

កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ​បន្ត​បណ្តេញ​ជន​បរទេស ១ពាន់នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា និងស្នាក់​នៅ​ធ្វើ​ការ​ងារ​ខុសច្បាប់

2026/02/03 01:27:37 pm        249
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍​ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញ​ជន​ជាតិ​វៀត​ណាម​សរុ​បចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ដោយឡែក នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ ក៏បាន​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤១៩នាក់ (ស្រី១០នាក់) មាន៧សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីប៊េរីយា នីហ្សេរីយា និងប៉ាគីស្ថាន ចេញពីកម្ពុជា​ដែល​ពាក់​ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​ ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយផងដែរ។ ជាមួយ​គ្នា​នេះ កាលពីនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍ ក៏​បាន​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤០៦នាក់ (ស្រី២៨នាក់) មាន៩សញ្ជាតិរួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដានីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន ក្នុងនោះមានជនជាតិចិនចំនួន ១៤០នាក់ ចេញពីកម្ពុជាផងដែរ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និង​ប្រើប្រាស់ QR CODE ក្លែងក្លាយ។សូមរម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា ប្រកាសថា កម្ពុជាមិនបន្ធូរដៃឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវ និង​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំង​នគរបាលជាតិ បើកប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បង្ក្រាបទី​តាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឃាត់​ខ្លួន​ជន​បរទេស​សរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន ១៧៩២នាក់ វៀតណាម ១៧៧នាក់ មីយ៉ាន់ម៉ា ១៧៩នាក់ នេប៉ាល់ ៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦​នាក់ និងជនជាតិម៉ិកស៊ិក១នាក់។ សូម​បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចធិបតី ជាប្រធាន។ តាមរយៈ​យន្តការ​ថ្មី​បន្ថែម​ទៀត​នេះ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រ​សួង​មហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើក​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨ លើកឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២.៧២២ នាក់។ ឈាន​ចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បា​ន​ចាប់​ខ្លួន​មេ​ខ្លោង​ដ៏​ធំ​មួយ​ដែល​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះ ចេន ហ្ស៊ី រួមទាំងបក្សពួកបញ្ជូនទៅប្រទេសចិន បន្ទាប់​ពី​បាន​ស៊ើបអ​ង្កេតជាច្រើនខែផងដែរ៕ 

អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជនភៀសសឹក នៅខេត្តព្រះវិហារ

2026/02/03 01:21:31 pm        164
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែក ខេត្តព្រះវិហារ។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពទាំងអស់។ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋភៀសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១,០០០.០០០រៀល៕

អង្គភាពជំនាញក ម្ពុជា ឡាវ និងវៀតណាម ធ្វើសិក្ខាសាលាជាមួយគ្នាបួនថ្ងៃផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាប្រឈម និងដំណោះស្រាយថ្មីៗក្នុងវិស័យសកម្មភាពបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

2026/02/03 01:12:20 pm        202
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់-CMAC បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop)។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូជំនាញសរុបចំនួន២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេស គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC)។ សក្ខាសាលានេះគាំទ្រ និងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ សម្រាប់ផ្តល់ឱកាសជូនអង្គភាពជំនាញទាំង៣ប្រទេសកម្ពុជា ឡាវ និងវៀតណាម ធ្វើការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។ ទន្ទឹងនឹងនេះ សិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមផងដែរ។ តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃសិក្ខាសាលានេះ ត្រូវចុះពិនិត្យកិច្ចប្រតិបត្តិជាក់ស្តែង ក្នុងការបោសសម្អាតចម្ការគ្រាប់របស់អង្គភាព CMAC នៅភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងជាដើម៕

ក្រសួងវប្បធម៌កម្ពុជាបន្តតវ៉ាយ៉ាងដាច់អហង្ការទៅក្រសួងវប្បធម៌ថៃ ចំពោះសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី

2026/02/03 01:03:05 pm        335
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញប្រកាស តវ៉ាយ៉ាងដាច់អហង្ការជាថ្មីទៅកាន់ ក្រសួងវប្បធម៌ថៃ ចំពោះសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមាន សុពលភាពស្របតាមច្បាប់អន្តរជាតិ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាត ធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។កម្ពុជា មិនអាចទទួលយកបាននូវ៖ ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា។ សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬសកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ ទាំងនេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាសអំពីការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបាន គាំទ្រដោយអង្គការអន្តរជាត៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្ដេជ្ញាការពារអធិបតយ្យភាពជាតិ និងទឹកដី​យ៉ាង​ម៉ឺង​ម៉ាត់​មិន​អាច​ធ្វើ​សម្បទាន​បានឡើយ

2026/02/03 12:50:20 pm        468
ប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ជាបន្តបន្ទាប់ថា កម្ពុជា ប្ដេជ្ញា​គ្រប់​បែបយ៉ាងលើការ ការពារអធិបតយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ មិន​អាច​ធ្វើ​សម្បទានបាន និង​ជ្រើស​រើស​យក​ការ​ដោះស្រា​យ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​រយៈ​យន្ត​ការ​ដែល​មានស្រាប់តាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈដែល​កម្ពុជា​ និង​ថៃ​មានខ្សែព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ។ នេះបើតាមការ​បញ្ជាក់​របស់​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា ក្នុងជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា​កន្លង​ទៅនេះ​ បានបានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋភៀសសឹកថា ការទាមទារបូរណ​ភាព​ទឹក​ដី​របស់​យើង​នៅ​តែ​បន្ត​ធ្វើ​នៅ​គ្រប់​កន្លែង​ទាំង​អស់​ពោល​គឺ​រាជ​រដ្ឋាភិបាល​មិន​បាន​បោះ​បង់​ចោល​សិទ្ធិ​ការពារ​ទឹក​ដី​នោះឡើយ ហើយការចុះហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​ក៏​មិន​មែន​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹក​ដី​ឱ្យ​គេ​នោះឡើយ។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ថា កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់​ទុក្ខ​វេទនា​របស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះ​ស្រាយ​ប្រកប​ដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។សូមរម្លឹកថា ក្នុងឱកាសជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ, សម្ដេចធិបតី នាយក​រដ្ឋ​មន្រ្ដី​ក៏​បានបញ្ជាក់ដែរថា ការងារវាស់វែង គ្រប់គ្រង និងដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺ​នៅ​តែធ្វើឡើងដោយគោរពតាមច្បាប់អន្តរជាតិដដែល ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំ​ដែន​អន្តរជាតិ​ដែល​ត្រូវដោះស្រាយយន្តការទូតនិងបច្ចេកទេសព្រំដែន។ ទោះបីជាដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​វា​យឺត​បន្តិច​មែន​តែ​វា​ជា​ដំណោះ​ស្រាយ​ដែល​ធានា​នូវ​សេចក្តី​សុខ​យូរ​អង្វែង​សម្រាប់​ទាំង​អស់​គ្នា​៕

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាជូនពលរដ្ឋនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និង​មណ្ឌល​សុខភាព​សំរោង ខេត្តបន្ទាយមានជ័យ

2026/02/03 12:27:07 pm        214
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ក្តីនឹក​រលឹក​ ដល់មន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមណ្ឌលសុខភាពសំរោង ខេត្ត​ឧត្តរ​មាន​ជ័យ។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែល​ខិត​ខំ​ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និងលះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដោយឆន្ទៈមោះមុត ក្នុងនាមជា​កង​ទ័ព​អាវស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំព្យាបាលនោះឡើយ។ ឯកឧត្តម បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលមន្ទីរពេទ្យខេត្ត និង​មណ្ឌល​សុខភាព ត្រូវផ្តោតសំខាន់ក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និង​ជា​ពិសេស​សុខ​ភាពផ្លូវចិត្ត។ ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្ដីសុខាភិបាល គ្រូពេទ្យ ត្រូវចេះ​សាមគ្គី​គ្នា មានភាពនឹងនរ ទឹកចិត្តមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តខិតខំ​ប្រឹង​ប្រែង​លើក​ស្ទួយស​មត្ថភាពសហភាតរៈ និងអង្គភាពឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង «ត្រូវ​ធ្វើ​អ្វី​ដែល​មាន​ក្នុងដៃ ឱ្យអស់ពីលទ្ធភាព ហើយលើសពីធម្មតា»។តមកនារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញ​ចុះ​ពិនិត្យ​ការ​បម្រើ​សេវា​សុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរនូវការ ខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និង​ការស្មោះស្ម័គ្ររបស់មន្ត្រីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុង​អំឡុង​ពេល​រង​ផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវ​បន្ត​ពង្រឹង​សមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តក្នុងជំនាញបច្ចេកទេស និងភាព​ជា​អ្នក​ដឹក​នាំ ដើម្បីពង្រឹងអង្គភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹម​ថា ​មន្ទីរពេទ្យនេះ នឹងក្លាយទីកន្លែងមានការចូលរួម ភាពជាអ្នកដឹកនាំ នាពេលខាងមុខ៕ អត្ថបទ រដ្ឋា 

ក្រសួងការងារ​នឹង​ធ្វើ​តេស្ត​ជំនាញ​ ដើម្បី​បើក​ច្រក​ឱ្យ​ពលរដ្ឋ​ដែល​មាន​ជំនាញ​ងាយ​ស្រួល​ស្វែង​រក​ការងារ​ធ្វើ

2026/02/03 12:12:35 pm        274
ស្របតាមការយកចិត្តទុកដាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ នឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ឬហៅថា ការធ្វើតេស្តជំនាញ ដើម្បី​ផ្ដល់​វិញ្ញា​បន​បត្រ​ទទួលស្គាល់ជំនាញជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីថៃ លើ​វិស័យ​សំណង់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ តាមសារអេឡិចត្រូនិក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់​ការ​ងារ​ខាង​​លើ​នេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបង​ប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ដែ​ល​មាន​​បទ​ពិសោធន៍ស្រាប់ក្នុងវិស័យសំណង់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បី​ផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨មុខជំនាញ ដោយ​ឥត​គិត​ថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ ខណៈដែលការងារទាំងនេះ ក្រសួងបាន​រៀប​ចំ​រួច​រាល់ និងរៀបចំឯកសារ និងរង់ចាំការសម្រេចយកថ្ងៃឱ្យទៅប្រឡង RPL ផ្ទាល់តែម្តង។អ្នកនាំពាក្យ បានបញ្ជាក់ថា RPL ឬក៏ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញ គឺជា​រឿង​មួយ​មាន​ភាព​ចាំ​បាច់បំផុត ហើយក៏ជាគំនិតផ្តួចផ្តើម ផ្លាស់ប្តូរដោយភ្ជាប់គន្លាតរវាងជំនាញក្រៅផ្លូវការ និង​គុណ​វុឌ្ឍ​ផ្លូវការ ដែលជាដំណើរការនៃវាយតម្លៃ និងបញ្ជាក់​ជំនាញ​ផ្តល់​ជូន​បុគ្គល​ម្នាក់ៗ​ដែល​ទទួល​ស្គាល់​ជាផ្លូវការដោយមិនចាំបាច់សិក្សាឡើងវិញ ដើម្បីបង្កើនលទ្ធភាពការងារ គាំទ្រ​ដល់​ការ​រៀន​សូត្រ​ពេញមួយជីវិត និងការកំណត់បាននូវសុពលភាពនៃកម្លាំងជំនាញផងដែរ។ លោក​បានបន្តទៀតថា ដូច្នេះកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញនេះ និងការ​វាយ​តម្លៃ​ផ្អែក​លើ​សមត្ថ​ភាពទទួលស្គាល់ការសិក្សាដែលមានពីមុន គឺពិតជាជំរើសមួយ​ដ៏​ល្អបំផុតស​ម្រាប់​បង​ប្អូន​កម្មករ​និយោជិត ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាប្រជា​ពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផងដែរ។ សម្រាប់អតីតពលករ គឺក្រសួងផ្តល់ការវាយតម្លៃទៅលើវិស័យសំណង់មុនគេ គឺ​ដើម្បីឱុ្យបងប្អូនមាន​សញ្ញា​បត្រ​បញ្ជាក់​ពី​សមត្ថភាព​ដែល​បាន​ប្រកបរបរ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ជា​ច្រើន​ឆ្នាំម​កហើយ និងដើម្បីឱ្យពួក​គាត់​មាន​សមត្ថ​ភាព​កម្រិត​ណា​នៅ​ក្នុង​វិស័យ​សំណង់​ជំនាញ​៨​មុខ ​មានដូចជា៖ ការលាយបាយ អ, ការបង្គុំដែក និងក្រាលពុម្ពជាដើម ដែលស្ថិត​ក្នុង​ជំនាញ​សំណង់​នេះ​។បើតាមអ្នកនាំពាក្យ ទីតាំងដែលនឹងត្រូវរៀបចំប្រឡងមានចំនួន ៨ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អតីត​ពលករ​មក​ពី​ថៃ អ្នកដែលចង់បានសញ្ញាបត្រ ឬមានជំនាញរួចហើយប៉ុន្តែមិនទាន់មានសញ្ញាបត្រ មិន​ទាន់​មាន​ការ​បញ្ជាក់ជាដើម ដើម្បីជាស្ពានក្នុងការបង្ហាញពីគុណវុឌ្ឍរបស់ខ្លួន ឬជាការបង្ហាញ​ពី​សមត្ថ​ភាព​របស់​ខ្លួន ក៏ដូចជា​ដើម្បី​ទាម​ទារ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​កាន់​តែខ្ពស់ ក៏ដូចជាដើម្បីទទួលបានតំណែងល្អជាដើម សូមអញ្ជើញចូល​រួម​ធ្វើ​តេស្ត​សមត្ថ​ភាព​នេះបានជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទាក់ទងតាម​រយៈ​លេខ​១២៩៧ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលបន្សល់ទុកដោយកងកម្លាំងយោធាថៃ

2026/02/03 11:09:10 am        213
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខជនរងគ្រោះដោយសារឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្នុងរាជធានីភ្នំពេញ។ ឧប្បត្តិហេតុផ្ទុះនេះ បង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ទុកដោយកងកម្លាំងយោធាថៃ ស្ថិតក្នុងភូមិបុស្សធំ ឃុំគោករំដួល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវការសោយស្តាយចំពោះឧប្បត្តិហេតុផ្ទុះ ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតនៃផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម ដែលកម្ពុជាធ្លាប់បានជួបប្រទះ និងបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ទោះបីសង្គ្រាមបានបញ្ចប់ក៏ដោយ។ យុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយកងកម្លាំងយោធាថៃកាលពីថ្មីៗនេះ បានបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា បង្កសោកនាដកម្ម និងកំពុងក្លាយជាសត្រូវ្លាក់មុខរបស់ប្រជាជនស៊ីវិល ជាពិសេសស្រ្តី កុមារ និងសហគមន៍ងាយរងគ្រោះ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំចូលតំបន់ដែលសង្ស័យរងប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវកាត់ស្មៅឱ្យស្អាតមុននឹងធ្វើសកម្មភាព និងជាពិសេសរង់ចាំការឆ្លើយតបបន្ទាន់ពីប្រតិបត្តិករបោសសម្អាតមីន។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាល ការជួយសង្គ្រោះ និងថែទាំអ្នកជម្ងឺ។

ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំចំនួន ៣,០៨៣ ក្នុងទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារ

2026/02/03 10:34:53 am        243
គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំ ដែលបាននិងកំពុងដំណើរការ មានចំនួន ៣,០៨៣ និងមានដើមទុនវិនិយោគ សរុបមានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥ ភាគរយ នៃទុនវិនិយោគសរុប។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសរោងចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង សិប្បកម្ម នៅថ្ងៃទី២ ខែកុម្ភៈ ម្សិលមិញនេះថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបានដើរតួកាន់តែ សំខាន់នៅក្នុងសេដ្ឋកិច្ច និងបានបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាក់ស្តែងគិតត្រឹមចុងឆ្នាំ ២០២៥ វិស័យនេះបាន ស្រូបយកកំលាំងពលកម្ម មានចំនួនប្រមាណជាង ១,២៦ លាននាក់ ក្នុងនោះស្រ្តី ស្មើប្រមាណ ៧១ ភាគរយ កើនឡើងជាង ១០៨ ពាន់នាក់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងឱ្យដឹងថា ជុំវិញវិស័យឧស្សាហកម្មនេះ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំ ដែល បាននិងកំពុងដំណើរការ មានចំនួនសរុប ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧ ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងមាន ទុនវិនិយោគសរុប ជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣ ភាគរយ ក្នុងនោះទុន វិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥ ភាគរយ នៃទុនវិនិយោគសរុប។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ វិស័យឧស្សាកម្ម មានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ថយ ចុះជាង ១,២០០ លានដុល្លារអាមេរិក ស្មើ ៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុង ស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣ លានដុល្លារអាមេរិក ស្មើជាង ៥ ភាគរយ ខណៈការនាំចេញមាន ចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក មានការថយចុះ ៩៨២ លានដុល្លារអាមេរិក ស្មើ ៨ ភាគរយ។ នៅក្នុងវិស័យឧស្សាហកម្មនេះដែរ, ក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៧,២% ដែលជាកំណើនថម ថយបើធៀបនឹងកំណើនឆ្នាំ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថម ថយ ប៉ុន្តែជារួមនៅតែជាកំណើនល្អដោយ សាររោងចក្រ សហគ្រាស មានលទ្ធភាពបន្សុំាខ្លួនបានបន្តិចម្ដងៗ ទៅនឹងរបត់គោលនយោ បាយពាណិជ្ជកម្ម៕ អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជាប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ

2026/02/03 10:24:40 am        292
នៅក្នុងរយៈ៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) នៅលើ ការធ្វើអាជីវកម្មថ្មអារ មានទឹកប្រាក់សរុបជិត ៤០ លាន​ដុល្លារ​អាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិកាអាជីវកម្មនៅក្នុងស្រុក។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​ក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគម ថ្មអារកម្ពុជា អាណត្តិទី១ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្រាប់​គោលដៅវិនិយោគលើវិស័យរ៉ែ គឺមានសារៈសំខាន់ណាស់ ដោយ​វិស័យ​នេះ​បាន​បង្កើ​ត​ការ​ងារ​ និងចំណូលជូនប្រជាជន ក៏ដូច​រាជ​រដ្ឋាភិបាល​បាន​ចំណូល​មួយ​ចំនួន​សម្រាប់​ការ​អភិវ​ឌ្ឍ​ប្រទេស​ ក្នុងនោះចំពោះវិស័យថ្មអារ ដែលបានបង្កើតសមាគមនៅពេលនេះ គឺមានគោលបំណង ដើម្បី​ឈានទៅជម្រុញអភិវឌ្ឍន៍វិស័យនេះឱ្យ កាន់តែរីកចម្រើន។ឯកឧត្តម បន្តថា ចំពោះការធ្វើអាជីវកម្ម, ក្នុងនោះមិនថាការធ្វើអាជីវកម្មរ៉ែប្រភេទណានោះទេ គឺ​ត្រូវ​មាន​ការអនុញ្ញាត្តិពីក្រសួង បរិស្ថាន ដែលជាក្រសួងជំនាញ ដែលមើលការ​ខុស​ត្រូវ​លើ​ផល​ប៉ះពា​ល់​បរិស្ថានតាមច្បាប់ និងក្រមនៃការអនុត្តស្តីពីបរិស្ថាន ក្នុងនោះ បន្ទាប់ពីក្រុមហ៊ុ​ន​ទទួល​បាន​អាជ្ញា​ប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនដែលអនុវត្ត ត្រូវមានការឯកភាព​ពី​បរិស្ថាន​បន្ថែម​ ទើបឈាន ដល់ការធ្វើអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងជុំវិញការធ្វើអាជីវកម្មថ្មអារ គិ​ត​មកដល់ពេលនេះក្រសួងរ៉ែ និងថាមពល បានផ្តល់ អាជ្ញាប័ណ្ណមានចំនួនជាង ៦០ ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុនដែលកំពុងប្រតិបត្តិកាអាជីវកម្មចំនួនជាង ៤០ ក្រុមហ៊ុន/សហគ្រាស ដែល បាន​និង​កំពុងធ្វើអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ក្នុងនោះបើ​គិត​នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុងក្រោយ វិស័យនេះ បានផ្តល់ចំណូលជាសួយសារអាករ និងពន្ធនាំចេញ (ដោយ​មិន​គិត​ចំណូលពន្ធដារ) មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក។ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ជុំវិញវិស័យថ្មអារនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុង​នោះ​ក្រៅ​ពី​ការ​នាំ​ចេញ​ វិស័យនេះអាចបំពេញតម្រូវ ការស្រុកបានជាច្រើន រាប់ទាំងកម្ទេចថ្មជាដើម ជាក់ស្តែង​នា​ពេល​កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសារាចរណ៍លើកទឹកចិត្ត ដល់ ថ្នាក់ក្រោមជាតិ ដែល​វិនិយោគ​គម្រោង​សាធារណៈ គឺត្រូវខិតខំប្រើប្រាស់​កម្ទេច​ថ្ម​ឱ្យ​អស់​លទ្ធភាព​សម្រាប់​ជា​ប្រយោជន៍​នៃ​សេដ្ឋកិច្ច។ ឯកឧត្តម បន្ថែមថា ទាក់ទងវិស័យនេះដែរ ចំពោះមហិច្ឆិតារបស់រាជរដ្ឋាភិបាល គឺច​ង់​ឃើញ​ប្រជាពលរដ្ឋមានការងារធ្វើក្នុងវិស័យនេះ មានកាន់តែច្រើន តាមរយៈកា​រ​បង្កើត​ការ​ងារ​នៅ​នឹងកន្លែង និងការប្រមូលចំណូលចូលថវិកាជាតិ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេស ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM